សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់ដល់កងកម្លាំងដែលជួយរុករកជនរងគ្រោះ ដោយសាររលំបាក់អគារ៧ជាន់, បុរស ១០០ដុល្លារ និងនារី ២០០ដុល្លារ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឲ្យដឹងថា ក្រៅពីជនរងគ្រោះ និងគ្រួសារជនរងគ្រោះ ដោយករណីរលំបាក់អគារកម្ពស់ ៧ជាន់ នៅខេត្តព្រះសីហនុ សម្តេចក៏បានឧបត្ថម្ភដល់កងកម្លាំង ដែលបានជួយរុករក និងសង្គ្រោះជិត ១៥០០នាក់ ដោយបុរសម្នាក់ៗ ទទួលថវិកា១០០ដុល្លារ ចំណែកនារីទទួលបាន២០០ដុល្លារផងដែរ។ ការឧបត្ថម្ភនេះ បានធ្វើឡើងតាំងពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ បន្ទាប់ពីប្រតិបត្តិការរុករកជនរងគ្រោះដោយករណីរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុបានបិទបញ្ចប់ ប៉ុន្តែសម្តេចទើបនឹងប្រកាសតាមរយៈ Facebook នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ក្នុងការចូលរួមយោបល់តាមរយៈ Comment មានបងប្អូនមួយចំនួន សំណូមពរមកខ្ញុំឱ្យជួយឧបត្ថម្ភ ចំពោះកម្លាំងចូលរួមបំពេញការងាររុករក និងជួយសង្រ្គោះផង។ នេះពិតជាសំណូមពរត្រឹមត្រូវព្រោះបើគ្មានកម្លាំង ដែលពោពេញដោយភាពក្លាហានមិនខ្លាចនើយហត់នេះទេ យើងមិនអាចស្រោចស្រង់ជីវិតអ្នកដែលនៅរស់ និងយកសាកសពបានទេ»។ សម្តេចបញ្ជាក់ទៀតថា «ខ្ញុំបានយកថវិកាខ្ញុំជាង ១៥ម៉ឺនដុល្លារចែកជូនបងប្អូន ១៤៨៧នាក់ តាំងពីយប់មិញមកម្ល៉េះ ដោយបុរសទទួល ១០០ដុល្លារ ក្នុងម្នាក់ នារីទទួលបាន២០០ដុល្លារក្នុងម្នាក់ៗ។ ភរិយាខ្ញុំ…

សម្ដេចតេជោ ហ៊ុន សែន៖ ទឹកប្រាក់ឧបត្ថម្ភជូនជនរងគ្រោះក្នុងហេតុការណ៍ បាក់រលំអគារគិតត្រឹមម៉ោង១២ថ្ងៃនេះ សរុប២,១៩៨,៤០០ដុល្លារ, គ្រួសារអ្នកស្លាប់ម្នាក់ៗទទួលបានជិត៨ម៉ឺនដុល្លារ

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ថវិកាដែលបានមកពីការអំពាវនាវរបស់សម្ដេចបន្ថែមពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈ និងជំនួយឧបត្ថមរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា គិតត្រឹមម៉ោង១២ថ្ងៃត្រង់នាថ្ងៃនេះ មានសរុបចំនួន២,១៩៨,៤០០ដុល្លារ។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ថវិកានេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១ម៉ឺនដុល្លារសម្រាប់២៤នាក់ ឯ២នាក់ទៀត ដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោង ដែលនៅរស់រានមានជីវិតដោយសារការជួយសង្រ្គោះ ត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣ម៉ឺនដុល្លារ សរុបអ្នករបួសចំណាយអស់៣០ម៉ឺនដុល្លារ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ថវិកានៅសល់១,៨៩៨,៤០០ដុល្លារ ត្រូវបែងចែកស្មើៗគ្នា សម្រាប់អ្នកស្លាប់ចំនួន២៨នាក់ ដែលក្នុងមួយនាក់ទទួលចំនួន៦៧,៨០០ដុល្លារនេះ មិនគិតពីថវិការាជរដ្ឋាភិបាល១ម៉ឺនដុល្លារ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួន ក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ។ តាមរយៈ Facebook នៅរសៀលថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសារយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងហេតុការបាក់អាគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ ដែលធ្វើឲ្យប្រជាជនជាទីស្រឡាញ់របស់យើងស្លាប់២៨នាក់ របួស២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈ និងជំនួយឧបត្ថមរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពជា។ ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែម ដែលមកដល់ម៉ោង១២ ថ្ងៃទី២៥ ខែមិថុនានេះ…

សម្ដេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យមើល និងសួរសុខទុក្ខផ្ទាល់ ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

FN ៖ នៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាកចេញពីកន្លែងកើតហេតុ ឆ្ពោះទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីសួរសុខទុក្ខ និងពិនិត្យមើលដោយផ្ទាល់ ចំពោះជនរងគ្រោះដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យដោយសារការបាក់រលំអគារកម្ពស់៧ជាន់។ ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង០៤៖១៥នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ រកឃើញមនុស្សចំនួន៤នាក់ទៀតហើយ ប៉ុន្ដែ២នាក់បានបាត់បង់ជីវិត ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់២៨នាក់ និងអ្នករបួស២៦នាក់ នៅក្នុងគំនរបាក់បែកនៃអគារ។ តុល្យការចុងក្រោយ នៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៦រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីត្រឡប់មកពីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ដល់មាតុភូមិកម្ពុជាវិញ មិនបានប៉ុន្មានម៉ោងផង ក៏ធ្វើដំណើរទាំងយប់ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ដើម្បីពិនិត្យមើលស្ថានភាព នៃការជួយសង្គ្រោះមនុស្សចេញពីគំនរអគារដែលបាក់រលំអគារ ដែលកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុងព្រះសីហនុ៕