សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិនលើកទី១៣

FB ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិនលើកទី១៣ នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលមានរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១២ ខែកញ្ញា ២០១៦។ សូមបញ្ជាក់ថា ការតាំងពិព័ណ៌ អាស៊ាន-ចិន នេះគឺក្រោមប្រធានបទ «ការកសាងផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១ និងវេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី១» ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាង កម្ពុជា និងចិន កំពុងមានភាពល្អប្រសើរ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានពិភាក្សាយ៉ាងល្អជាមួយនាយករដ្ឋមន្ត្រីចិន ជាច្រើនដងរួចមកហើយ លើទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលក្នុងនោះមានទំនាក់ទំនងលើផ្នែកសេដ្ឋកិច្ច ពាណិជ្ចកម្ម និងវិនិយោគទេសចរណ៍ ហើយជាអាទិភាពនៃកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីចិន បានប្រកាសផ្តល់ឱ្យកម្ពុជានាំអង្ករ ទៅកាន់ប្រទេសចិនពីចំនួន១០មុុឺនតោន ទៅ២០មុឺនតោនក្នុងមួយឆ្នាំដោយរួចពន្ឋផងដែរ។ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងខិតខំធ្វើការជាមួយថ្នាក់ដឹ​ក​នាំចិន​ដើម្បីពង្រីក​ទីផ្សារសំរាប់នាំទំនិញ​កម្ពុជាទៅ​កាន់ប្រទេសចិនបន្ថែមទៀតនាពេលខាងមុខ ៕

សម្តេចតេជោ៖ «ម្សិលមិញម៉ោងជិត១២យប់ទើបខ្ញុំបានងូតទឹក, ហត់តែសប្បាយចិត្ត ព្រោះបានធ្វើការរួមគ្នាដោយរីករាយជាមួយមេដឹកនាំអាស៊ាន និងប្រទេសដៃគូ»

FN ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកញ្ញានេះ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹកបង្ហាញពីភាពស្និទ្ធស្នាល និងរីករាយជាមួយនឹងមេដឹកនាំ នៃបណ្តាប្រទេសអាស៊ានទាំង១០ និងមេដឹកនាំប្រទេសដែលជាដៃគូចំនួន៨។​ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នៅថ្ងៃម្សិលម្សិញ នៃកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ សម្តេចរវល់រហូតដល់ម៉ោងជិត១២យប់ ទើបបានងូតទឹក ប៉ុន្តែទោះជារវល់ និងហត់យ៉ាងណាក្តី សម្តេចសប្បាយចិត្ត ដោយបានធ្វើការជាមួយនឹងមេដឹកនាំ ប្រទេសអាស៊ានទាំង១០ និងប្រទេសជាដៃគូទាំង៨ ដែលមានប្រជាជន ប្រមាណជាង៣ពាន់លាន់នាក់។ ជាមួយគ្នានេះ មានរូបថតមួយសន្លឹក ដែលសម្តេចបានខ្សឹបដាក់ត្រចៀក របស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលអត្ថន័យនៃការខ្សឹបនេះ ៣ឆ្នាំទៀតទើបសម្តេចទម្លាយប្រាប់។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ពីម្សិលមិញម៉ោងជិត១២យប់ទើបបានមុជទឹក។​ ហត់តែ​សប្បាយ ដោយមេដឹកនាំប្រទេសអាស៊ាន ១០​ និងប្រទេសដៃគូ៨ ដែលមានប្រជាជនប្រមាណជាង៣ពាន់លាននាក់ មកជួបជុំធ្វើការជាមួយគ្នា ដោយរីករាយ។​  អាវដែលម្ចាស់ផ្ទះឡាវ កាត់ឱ្យត្រូវបានពាក់គ្រប់ៗគ្នា។ ខ្ញុំសូមជូនរូបថតខ្លះ​…

ព័ត៌មានសង្ខេបនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២៨-២៩ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រ ជាមានិតឡាវ យកចេញពីហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៦

កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ ចង្អៀត និងកិច្ចប្រជុំកំពូលពាក់ព័ន្ឋ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៦ នេះ គឺជាថ្ងៃទី ២ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨-២៩ និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធនានារបស់អាស៊ាន។ មេដឹកនាំអាស៊ានបានបញ្ជាក់សាជាថ្មីពីការ​តាំងចិត្តក្នុងការ​រក្សាតំបន់ អាស៊ីអាគ្នេយ៍ជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរ។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានអនុម័តសេចក្តីប្រកាសអាស៊ានស្តីពីការពង្រឹងការអប់រំសម្រាប់កុមារ និង​យុវជន​​នៅក្រៅសាលា និងបានស្វាគមន៍ការអនុម័តផែនការការងារលើវិស័យអប់រំក្នុងឆ្នាំ ២០១៦-២០២០។ ជាមួយគ្នានេះ​ បណ្តាមេដឹកនាំអាស៊ានក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាឧបទ្វីបកូរ៉េ បញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចពីគ្រប់ភាគី។   **************************************** ១.កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៩ នៅព្រឹកថ្ងៃដដែល បណ្តាមេដឹកនាំអាស៊ានបានអញ្ជើញចូលរួមបន្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើក​ទី១៩ ដើម្បីរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ចិនលើកទី២៥ ជាមួយឯកឧត្តម លី ខឺឈាង នាយករដ្ឋ មន្រ្តីនៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិន។ កិច្ចប្រជុំនេះ មេដឹកនាំអាស៊ាន-ចិន បានតាម​ដាននូវការ​ទស្សនា ខ្សែវីដេអូ អំពី ការរំលឹកខួបលើកទី ២៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ការចេញផ្សាយសៀវភៅពីទិន្នន័យ និងតួលេខជាក់លាក់ ២៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានចិន ដោយថ្នាក់ដឹកនាំនៃប្រទេសចិន ឡាវ និងពិធីកាត់នាំខួបនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន…