ការដកស្រង់ប្រសាសន៍ និងការអធិប្បាយក្នុងហ្វេសប៊ុក ស្តីពី ទស្សនកិច្ចនៅខេត្ត មណ្ឌលគិរី, រតនគិរី, ស្ទឹងត្រែង, ព្រះវិហារ និងកំពង់ធំ (ថ្ងៃទី ១៤ ដល់ ១៧ ខែ កញ្ញា ឆ្នាំ ២០១៦)

សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សាថ្មី ដល់ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល, ខេត្ត ត្បូងឃ្មុំ, ថ្ងៃទី ១៤ កញ្ញា ២០១៦ នៅព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៦ ពេលធ្វើដំណើរមកកាន់ខេត្តមណ្ឌលគីរី និងរតនគីរី ដើម្បីជួប សំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងដើម្បីពិនិត្យមើលសមិទ្ធផល និងតម្រូវ ការ​​ផ្សេងៗ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសំ​ណេះ​សំណាលជាមួយក្មួយៗ សិស្សានុសិស្ស នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល ស្ថិតក្នុងភូមិក្តុល ផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ដោះស្រាយតម្រូវការ និងការខ្វះខាតអគារសម្រាប់ក្មួយៗ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ…

សម្តេចតេជោ ហ៊ុន សែន៖ «កម្ពុជាអត់មានវិបត្តិផ្ទៃក្នុងទេ មានតែ កឹម សុខា ត្រូវតុលាការកាត់ទោស»

FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅល្ងាចថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៦ នេះ បានលើកឡើងថា បច្ចុប្បន្ននេះប្រទេសកម្ពុជាអត់មានវិបត្តិផ្ទៃក្នុងនោះទេ មានតែលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកាត់ទោស។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា​ «កម្ពុជាអត់មានវិបត្តិផ្ទៃក្នុងទេ មានតែ កឹម សុខា ត្រូវតុលាការកាត់ទោស។ លោកនិយាយថា ម្ខាងមានទ័ព ម្ខាងមានប្រជាជនគឺខុសហើយ។ ធម្មតាបក្សកាន់រដ្ឋាភិបាលមានប្រជាជនគាំទ្រច្រើនជាងបក្សប្រឆាំង។ រដ្ឋាភិបាលមានទាំងប្រជាជនទាំងកម្លាំងប្រដាប់អាវុធ ទើបរក្សាសន្តិភាពឲ្យប្រទេសបាន»។ ការលើកឡើងរបស់សម្តេចតេជោ នៅពេលនេះធ្វើឡើងដោយឆ្លើយតបចំពោះអ្នក Comment ដែលចូលទៅកាន់ Facebook របស់សម្តេច ឈ្មោះ Ekareach Thach ដោយបានសរសេរថា «សម្តេចជាទីគោរពរាប់អាន ខ្ញុំនៅកម្ពុជាក្រោម តែងតាមដានជាប់ជានិច្ចនូវព្រឹត្តិការណ៍ពីប្រទេសកម្ពុជា ហើយក៏តែងតែដឹងច្បាស់ថា យួនវាកំពុងមើលងាយសម្តេចរឿងសមុទ្រចិនខាងកើត។ វាឃើញសម្តេច និង សម រង្ស៉ី…

សារសម្តេចតេជោតាមហ្វេសប៊ុក ថ្ងៃ ១៦ កញ្ញា ឆ្នាំ ២០១៦ ស្តីពី វិធានការណ៍បន្ទាន់ក្នុងការលើកតម្លៃស្រូវ

“… រយៈពេលកន្លងទៅនេះ តម្លៃស្រូវ និងកសិផលរបស់ប្រជាពលរដ្ឋ មិនថាតែនៅកម្ពុជាទេ គឺ​នៅប្រ​ទេស​ដទៃក៏មានការធ្លាក់ចុះផងដែរ។ ជាពិសេស មួយរយៈចុងក្រោយនេះ​ គឺតម្លៃស្រូវ​នៅ​កម្ពុជា​បានធ្លាក់ចុះ​យ៉ាង​​ខ្លាំង។ ខ្ញុំបានពិនិត្យយ៉ាងយកចិត្តទុកដាក់ ចំពោះកង្វល់របស់ប្រជាពលរដ្ឋ។ កាលពីប៉ុន្មាន​ថ្ងៃមុន​នេះ ខ្ញុំបានបញ្ជាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំការប្រជុំ រកដំ ណោះ​ស្រាយ​លើបញ្ហានេះ។ នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានរកឃើញនូវវិធានការចាំបាច់មួយចំនួន ដើម្បីដាក់ចេញជួយអន្តរា គមន៍ លើកតម្លៃស្រូវរបស់កសិករ ក្នុងនោះរួមទាំងការបញ្ចេញថវិកាយ៉ាងតិច ២០ លានដុល្លារ ដើម្បីរួម​ជាមួយទុននៃផ្នែកផ្សេងទៀតដើម្បីគាំទ្រលើតម្លៃស្រូវ។ នៅពេលបន្តិចទៀតនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញសេចក្តីថ្លែងការណ៍លើដំណោះស្រាយ​តម្លៃ​ស្រូវ ដើម្បីជួយសម្រួលជូនបងប្អូនប្រជាកសិករនៅទូទាំងប្រទេស។ ទន្ទឹមនឹងវិធានការជាបន្ទាន់នេះ គឺនឹងមានវិធានការរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីគាំទ្រដល់វិស័យកសិកម្មកម្ពុជាផងដែរ។ សូមបងប្អូនប្រជាកសិករជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕