សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សាថ្មី ដល់ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល, ខេត្ត ត្បូងឃ្មុំ, ថ្ងៃទី ១៤ កញ្ញា ២០១៦
នៅព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៦ ពេលធ្វើដំណើរមកកាន់ខេត្តមណ្ឌលគីរី និងរតនគីរី ដើម្បីជួប សំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងដើម្បីពិនិត្យមើលសមិទ្ធផល និងតម្រូវ ការផ្សេងៗ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្ស នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល ស្ថិតក្នុងភូមិក្តុល ផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ដោះស្រាយតម្រូវការ និងការខ្វះខាតអគារសម្រាប់ក្មួយៗ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យនេះ សម្តេចតេជោ និងសប្បុរសជន បានផ្តល់ជូនអគារសិក្សាថ្មី ១ ខ្នង ២ ជាន់ ស្មើនឹង ១២ បន្ទប់ និងអគារស្នាក់នៅគ្រូ ១ ខ្នង ២ ជាន់ ស្មើនឹង ១០ បន្ទប់ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅទីនេះ …៕
សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សាថ្មី ដល់ វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី, មណ្ឌលគិរី, ថ្ងៃទី ១៤ កញ្ញា ២០១៦
នៅរសៀលថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខក្មួយៗ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ក្រោយពីបានជួបពិភាក្សាជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបន្ទាប់ពីបានពិនិត្យអាគារសិក្សារួច ហើយ សម្តេចតេជោ ហ៊ុន សែន រួមនឹងសប្បុរសជន បានសំរេចផ្តល់ជូនអគារសិក្សាថ្មី ១ ខ្នង ២ ជាន់ ស្មើនឹង ១២ បន្ទប់ និងសាងសង់អគារស្នាក់នៅរបស់គ្រូ ១ ខ្នង កម្ពស់ ២ ជាន់ ១០ បន្ទប់ និងជួសជុសតារាងបាល់ទាត់សម្រាប់ក្មួយៗផងដែរ៕
សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សាថ្មី នៅសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ, មណ្ឌលគិរី, ថ្ងៃទី ១៤ កញ្ញា ២០១៦
រសៀលថ្ងៃទី ១៤ ខែ កញ្ញា ដដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យអគារសិក្សា និងសួរសុខទុក្ខក្មួយៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ ខេត្តមណ្ឌលគិរី ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អគារសិក្សាមួយចំនួននៅទីនេះមានសភាពចាស់ទ្រុឌទ្រោម ពេលភ្លៀងធ្លាក់មកម្តងៗ ទឹកហូរចូលបន្ទប់សិក្សា។ ទន្ទឹមនឹងនេះ សាលាក៏មានការខ្វះខាត និងត្រូវការអគារសិក្សាថ្មីបន្ថែម ព្រោះចំនួនសិស្សានុសិស្ស មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ … សម្តេចតេជោ រួមនឹងសប្បុរសជនបានសម្រេចផ្តល់អគារសិក្សាថ្មី ២ ខ្នង គឺ ១ ខ្នង មានកម្ពស់ ២ ជាន់ ស្មើនឹង ១២ បន្ទប់(សរុប ២៤ បន្ទប់) និងសាងសង់ទីចាត់ការ ១ ខ្នង មាន ៣ បន្ទប់ ជូនដល់សាលាទៀតផង៕
សម្តេចតេជោ ហ៊ុន សែន ទទួលជួបសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននិទ្ទេស (A) នៅមណ្ឌលគិរី, មណ្ឌលគិរី, ថ្ងៃទី ១៥ កញ្ញា ២០១៦
… នៅខេត្តមណ្ឌលគីរី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតជួបសំណេះសំណាលលើកទឹកចិត្តយុវតី អ៊ីវ ស្រីលីន សិស្សជ័យលាភី ដែលប្រឡងជាប់និន្ទេស (A) ម្នាក់ ក្នុងឆ្នាំ ២០១៦ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគីរី ក្នុងខេត្តមណ្ឌលគីរី ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី អបអរសាទរក្មួយៗ សិស្សានុសិស្ស ដែលបានប្រឡងជាប់ទាំងអស់នៅទូទាំងប្រទេស និងសម្តែងការសោកស្តាយចំពោះក្មួយៗ ដែលប្រឡងមិនជាប់។ សម្តេចតេជោ បានដាស់តឿនកុំអោយបាក់ទឹកចិត្ត ហើយត្រូវខិតខំរៀនសូត្រជាថ្មី ដើម្បីប្រឡងនៅឆ្នាំក្រោយទៀត។ … សូមបញ្ជាក់ថា សិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទេ្ទស (A) ទាំងអស់ក្នុងឆ្នាំ ២០១៦ នេះ នឹងត្រូវជួបជាមួយ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃ ២១ ខែ កញ្ញា ២០១៦ នៅម៉ោង ៨:៣០ ព្រឹក នៅវិមានសន្តិភាព រាជធានីភ្នំពេញ៕
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលនឹងមន្រ្តីរាជការខេត្តមណ្ឌលគិរី, មណ្ឌលគិរី, ថ្ងៃទី ១៥ កញ្ញា ២០១៦
ថ្ងៃទី ១៥ កញ្ញា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តមណ្ឌលគិរី។ សម្ដេចតេជោ បានរំលឹកពីអតីត នៃខេត្តមណ្ឌលគិរី ដែលពីមុននឹងឥឡូវ គឺខុសគ្នាដាច់ស្រឡះ ដោយបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជាច្រើន ត្រូវបានកើតឡើង ដូចជាផ្លូវជាតិលេខ ៧៦ ពីមណ្ឌលគិរីទៅរតនគិរី និងទៅកាន់ទីក្រុងភ្នំពេញ ដែលពីមុនធ្វើដំណើរជាច្រើនថ្ងៃ ហើយពេលនេះធ្វើដំណើរតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ សម្ដេចតេជោ បានរំលឹកអាជ្ញាធរខេត្តគ្រប់លំដាប់ ត្រូវជំរុញការចុះឈ្មោះបោះឆ្នោតអោយបានឆាប់រហ័ស និងបានគ្រប់គ្នា។
ពាក់ព័ន្ធនឹងផ្សារ សម្ដេចតេជោ ហ៊ុន សែនលើកឡើងថា អាជ្ញាធរខេត្តត្រូវធ្វើការផ្សព្វផ្សាយ នូវសារាចរណែនាំពីផ្សារ ដែលបានចេញរួចហើយអោយបានទូលំទូលាយ ជាពិសេស ត្រូវចម្លងសារាចរនេះ ចែកជូនអាជីវករតាមផ្សារនីមួយៗបន្ថែមទៀត។ សម្តេចតេជោ បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុក ដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើសផ្សេងៗ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាព នៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានដាស់តឿនអោយយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋអោយបានលឿន និងមានប្រសិទ្ធិភាព ហើយមន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។
សម្តេចតេជោ ណែនាំអោយកងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ធទាំងអស់ ចូលរួមសហការប្រមូលពន្ធ ដើម្បីជំរុញការប្រមូលពន្ធ អោយមានប្រសិទ្ធិភាព ពង្រឹងចំណូលថវិកាជាតិដោយយកចិត្តទុកដាក់, អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព។ អាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកម្ពុជា និងថៃ ត្រូវចេះសហការគ្នាសម្រួលនៅតាមតំបន់ព្រំដែន ដើម្បីការពារនូវបទល្មើសផ្សេងៗ ជាពិសេស ត្រូវខិតខំបង្កើនទំនាក់ទំនងអោយបានល្អជាមួយវៀតណាម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការនាំចេញ នាំចូលនូវផលិតផលអោយគ្នាទៅវិញទៅមក។
សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់អាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហា ខ្វះខាតទឹកកន្លងមក ព្រមទាំងកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នាអភិវឌ្ឍន៍ ខេត្តមណ្ឌលគិរីអោយកាន់តែរីកលូតលាស់ទៅមុខ។ សម្តេចតេជោ បានលើកឡើងផងដែរ អំពីកំណើនសេដ្ឋកិច្ចកម្ពុជា ៧% មានលំនឹងដោយសារយើងមានស្ថេរភាពនយោបាយល្អ និងមានដៃគូវិនិយោគទុនជាតិ និងអន្តរជាតិច្រើន ដែលមានទំនុកចិត្តលើការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ កិច្ចការទាំងឡាយ ដែលសម្រេចទៅបានដោយជោគជ័យ គឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ប្រកបដោយមនសិការ និងឆន្ទៈមោះមុត ទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ៕
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងវត្តគោត្តមៈសុទ្ឋារាមសមណ គោត្តម ក្នុងភូមិ ដេអេ, មណ្ឌលគិរី, ថ្ងៃទី ១៥ កញ្ញា ២០១៦
រសៀល ថ្ងៃទី ១៥ ខែ កញ្ញា ក្នុងការធ្វើដំណើរពីខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់ខេត្តរតនគិរី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ក្នុងភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ព្រមទាំងផ្តល់ថវិកាមួយចំនួនផងដែរ។ តាមរយៈការចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅទីនេះ ឃើញថាពួកគាត់ មានមុខរបរ និងជីវភាពធូធារ ព្រមទាំងមានលំនៅស្ថានរស់នៅសមរម្យ …។
… រួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃនៅវត្តគោត្តមៈសុទ្ឋារាមសមនគោត្តម ហៅវត្តដេអេ … និងបានផ្តល់ព្រះវិហារថ្មី ១ សាលារៀនបឋមសិក្សាដេអេ ១ ខ្នង ស្មើនឹង ០៦ បន្ទប់ និងផ្តល់បច្ច័យសម្រាប់ចូលព្រះវស្សា ៥ លានរៀល ព្រមទាំងបានផ្តល់ថវិកាមួយចំនួនទៀតដល់ក្មួយៗ សិស្សានុសិស្សជាក្រុមកីឡាករនៅទីនេះផងដែរ …៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបក្មួយៗ សិស្សានុសិស្សនៅ វិទ្យាល័យ, បឋមសិក្សា និងមតេ្តយ្យសាលា ហ៊ុន សែន កោះញែក ខេត្តមណ្ឌលគិរី, ថ្ងៃទី ១៥ កញ្ញា ២០១៦
រសៀល ថ្ងៃទី ១៥ ខែ កញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យអគារសិក្សា និងសួរសុខទុក្ខក្មួយៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាវិទ្យាល័យហ៊ុន សែន កោះ ញែក ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ពិនិត្យឃើញពីកំណើនសិស្សានុសិស្ស និងបានពិភាក្សាជាមួយលោកគ្រូ/អ្នកគ្រូ សិស្សានុសិស្សរួចហើយ សម្តេចតេជោ រួមនឹងសប្បុរសជនបានសម្រេចផ្តល់អគារសិក្សាថ្មី ១ ខ្នង ២ ជាន់ ស្មើនឹង ១២ បន្ទប់ និងអគារស្នាក់នៅសម្រាប់គ្រូ និងសិស្សចំនួន ២ ខ្នង ដោយ ១ ខ្នង ២ ជាន់ ១០ បន្ទប់ (សរុបស្មើនឹង ២០ បន្ទប់) និងទីចាត់ការ ១ ខ្នង មាន ៣ បន្ទប់ ព្រមទាំងរៀបចំតារាងបាល់ទាត់ បាល់ទះ និងចាក់ផ្លូវបេតុងចូលសាលាផង …។
… ជួបសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្សនៅ សាលាបឋមសិក្សា ហ៊ុន សែន កោះញែក និងមតេ្តយ្យ ហ៊ុន សែន កោះញែក ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី … សម្តេចតេជោ និងសប្បុរសជនបានផ្តល់ជូនអគារសិក្សាថ្មី ១ ខ្នង កម្ពស់ ២ ជាន់ មាន ១២ បន្ទប់ និងទីចាត់ការ ១ ខ្នង មាន ៣ បន្ទប់ ព្រមទាំងចាក់ផ្លូវបេតុងចូលសាលា និងធ្វើរបងព័ទ្ធជុំវិញទៀតផង …៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅសាលាបឋមសិក្សាជ័យឧត្តម, អនុវិទ្យាល័យលំផាត់, សាលាបឋមសិក្សាសហការ, វិទ្យាល័យ និងសាលាបឋមសិក្សា ហ៊ុន សែន ភូមិថ្មី, វិទ្យាល័យសម្តេចឪសម្តេចម៉ែ, រតនគិរី, ថ្ងៃទី ១៥ កញ្ញា ២០១៦
រសៀល ថ្ងៃទី ១៥ ខែ កញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាជ័យឧត្តម ក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី និងរួមជាមួយសប្បុរសជន បានផ្តល់ជូនទីចាត់ការ ១ ខ្នង មាន ៣ បន្ទប់ ដើម្បីសម្រួលដល់សេចក្តីត្រូវការរបស់លោកគ្រូអ្នកគ្រូនៅទីនេះ។
… នៅអនុវិទ្យាល័យលំផាត់ ក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី, សម្តេចតេជោនាយករដ្ឋមន្រ្តី និងសប្បុរសជន បានផ្តល់ជូនអគារសិក្សាថ្មី ១ ខ្នង កម្ពស់ ២ ជាន់ មាន ១២ បន្ទប់ និងទីចាត់ការ ១ ខ្នង មាន ៣ បន្ទប់ ព្រមទាំងធ្វើរបងក្លោងទ្វារ ចាក់ផ្លូវបេតុងចូលសាលា និងបង្កើតទៅជាវិទ្យាល័យ ដើម្បីសម្រួលដល់ក្មួយៗ កុំអោយធ្វើដំណើរទៅឆ្ងាយ ដែលប៉ះពាល់ដល់ការសិក្សា …។
… ជួបសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាសហការ ក្នុង ភូមិព្រួក ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី … សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសប្បុរសជនបានផ្តល់ជូនអាគារសិក្សាថ្មី ១ ខ្នង មាន ៦ បន្ទប់ និងកែលម្អអគារចាស់ឡើងវិញ ព្រមទាំងចាក់ផ្លូវបេតុងចូលសាលារៀន និងរៀបចំប្រព័ន្ធលូបង្ហូរទឹកទៀតផង ព្រោះនៅទីនេះ គឺមានទឹកហូរច្រោះមុខផ្លូវចូលសាលារៀន …។
… នៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី, ក្នុងក្រុងបានលុង ខេត្តរតនគិរី … សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសប្បុរសជនបានផ្តល់ជូនអគារស្នាក់នៅរបស់សិស្ស និងគ្រូ ចំនួន ២ ខ្នង ដោយ ១ ខ្នង មាន ១០ បន្ទប់ ហើយសាងសង់អគារពិសោធន៍ ១ ខ្នង មាន ៥ បន្ទប់ និងធ្វើតារាងបាល់ទាត់ បាល់ទះ និងបាល់បោះ សម្រាប់ក្មួយៗសិស្សានុសិស្សផងដែរ …។
… នៅសាលាបឋមសិក្សា ហ៊ុន សែន ភូមិថ្មី, ក្នុងក្រុងបានលុង ខេត្តរតនគិរី … រសៀល ថ្ងៃទី ១៥ ខែ កញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សា ហ៊ុន សែន ភូមិថ្មី ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី … និងបានផ្តល់ជូនទីចាត់ការ ១ ខ្នង មាន ៣ បន្ទប់ និងចាក់ផ្លូវបេតុង ចូលសាលា ហើយរៀបចំតារាងបាល់ទាត់ បាល់ទះ និងបាល់បោះ …។
នាក្បាលព្រលប់ ថ្ងៃទី ១៥ ខែ កញ្ញា មុនអញ្ជើញមកកាន់សណ្ឋាគារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យសម្តេចឪសម្តេចម៉ែ ដែលស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី និងបានផ្តល់ជូនអគារសិក្សា ១ ខ្នង ៣ ជាន់ មាន ១៨ បន្ទប់ និងជួសជុលអគារចាស់ៗឡើងវិញ …៕
សម្តេចតេជោ ហ៊ុន សែន កាត់ដីជូនប្រជាពលរដ្ឋ ១.២៦០ គ្រួសារ ដើម្បីធ្វើប្លង់កម្មសិទ្ធិដីស្របច្បាប់, រតនគិរី, ថ្ងៃទី ១៦ កញ្ញា ឆ្នាំ ២០១៦
… មុនចាប់ផ្តើមកិច្ចប្រជុំសំណេះសំណាលជាមួយមន្រ្តីរាជការខេត្តរតនគិរី សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចកាត់ដីនៅសង្កាត់កាចាញ មានភូមិចំនួន ៥ គឺភូមិលេខ ១, ភូមិលេខ ២, ភូមិលេខ ៣, ភូមិលេខ ៤, និងភូមិលេខ ៥ ដែលមានប្រជាពលរដ្ឋ ចំនួន ១.២៦០ គ្រួសារ ចេញពីក្របខ័ណ្ឌដីចំការកៅស៊ូរបស់រដ្ឋ ហើយប្រគល់ទៅអោយប្រជាពលរដ្ឋ តាមទំហំដីជាក់ស្តែងដែលប្រជាពលរដ្ឋបានកាន់កាប់រស់នៅជាយូរឆ្នាំមកនោះ។ ក្រសួងដែនដី និងអាជ្ញាធរខេត្ត នឹងរៀបចំប្លង់កម្មសិទ្ធិដីស្របច្បាប់ ជូនប្រជាពលរដ្ឋអោយមានសិទ្ធិកាន់កាប់រស់នៅ និងអភិវឌ្ឍលំនៅដ្ឋានអោយបានល្អសមរម្យ …៕
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុង ខេត្តរតនគិរី, រតនគិរី, ថ្ងៃទី ១៦ កញ្ញា ២០១៦
ព្រឹកថ្ងៃទី ១៦ កញ្ញា ឆ្នាំ ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់/ក្រុង/ស្រុក/ខេត្ត និងមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធក្នុងខេត្តរតនគិរី។ រតនគិរី គឺជាខេត្តសក្ដានុពលផ្នែកទេសចរណ៍មួយ ក្នុងចំណោមខេត្តទេសចរណ៍ធំៗរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានកត់ត្រាចំនួនអ្នកទេសចរប្រមាណ ១៤៦,៥៧០ នាក់ ក្នុងឆ្នាំកន្លងទៅ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តរតនគិរីនេះមានការរីកលូតលាស់គួរជាទីកត់សម្គាល់ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអគារធំៗ ហើយខេត្តនេះដែរ គឺជាខេត្តដែលមានវារីអគ្គសនីប្រើប្រាស់មុនគេ។
សម្តេចតេជោ បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាព នៃ ការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ការផ្តល់ នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព មន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់ អោយអស់នូវភាពអសកម្មនានា។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ ត្រូវចូលរួម សហការដើម្បីប្រមូលពន្ធ ដើម្បីជំរុញការប្រមូលពន្ឋអោយមានប្រសិទ្ធិភាព ដើម្បីពង្រឹងចំណូលថវិកាជាតិ ដោយយកចិត្តទុកដាក់, ត្រូវយកចិត្តទុកដាក់ការពារធនធានព្រៃឈើ ធនធានរ៉ែ អភិរក្សដីធ្លីសហគមន៍ ជនជាតិដើមភាគតិច ព្រមទាំងយកចិត្តទុកដាក់ថែទាំតំបន់ទេសចរណ៍មួយចំនួន ដូចជាបឹងយក្សឡោម ជាពិសេសទីកន្លែងដែលពាក់ព័ន្ធនឹងជំនឿរបស់ជនជាតិដើមភាគតិច ត្រូវយកចិត្តទុកដាក់ថែទាំ។ អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព, គ្រប់គ្រងអាជីវកម្មដីសម្បទានសេដ្ឋកិច្ចអោយបានត្រឹមត្រូវតាមសៀវភៅបន្ទុក។ អាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវសហការគ្នាជាមួយអាជ្ញាធរវៀតណាម ដើម្បីការពារនូវបទល្មើសផ្សេងៗ ជាពិសេស ត្រូវខិតខំបង្កើនទំនាក់ទំនងអោយបានល្អ។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នាអភិវឌ្ឍន៍ ខេត្តរតនគិរីអោយកាន់តែរីកលូតលាស់ទៅមុខ។ កិច្ចការដែលសម្រេចបានដោយជោគជ័យ អាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទៈល្អមោះមុត និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ៕
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខព្រះសង្ឃ នៅវត្តព្រះពុទ្ធគិរីរតនារាម និងវិទ្យាល័យត្រពាំងក្រហម, រតនគិរី, ថ្ងៃទី ១៦ កញ្ញា ២០១៦
រសៀលថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៦ ក្នុងដំណើរចាកចេញពីខេត្តរតនគិរី មកកាន់ខេត្តស្ទឹងត្រែង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា និងព្រះសង្ឃ យាយជី តាជី នៅតាមដងផ្លូវ ស្ថិតនៅវត្តព្រះពុទ្ធគិរីរតនារាម ត្រពាំងក្រហម និងបានប្រគេនបច្ច័យមួយចំនួន សម្រាប់កសាងសមិទ្ធផលក្នុងវត្ត …។
បន្ទាប់ពីបានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងព្រះសង្ឃ នៅវត្តព្រះពុទ្ធគិរីរតនារាមរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខក្មួយៗ សិស្សានុសិស្ស នៅក្នុង ទីតាំងស្ថិតក្នុងភូមិ ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ដែលមានសាលារៀន ចំនួន ៤ – ១) វិទ្យាល័យត្រពាំងក្រហម, ២) អនុវិទ្យាល័យត្រពាំងក្រហម, ៣) បឋមសិក្សាត្រពាំងក្រហម និងទី៤) សាលាបឋមសិក្សា តាអង។ … សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសប្បុរសជន បានផ្តល់ជូនអំណោយដូចតទៅ៖
១) វិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ផ្តល់ជូនអគារ សិក្សា ១ ខ្នង កម្ពស់ ២ ជាន់ ស្មើនឹង ១២ បន្ទប់ ទីចាត់ការ ១ ខ្នង ៣ បន្ទប់ និងអគារស្នាក់នៅសិស្ស ២ ខ្នង ដែលក្នុង ១ ខ្នង ២ ជាន់ ១០ បន្ទប់ (សរុប ២០ បន្ទប់)។
២) សាលាបឋមសិក្សា ត្រពាំងក្រហម ភូមិ ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ផ្តល់ជូនអគារសិក្សា ១ ខ្នង ២ ជាន់ ១២ បន្ទប់ ជួសជុលអគារចាស់ៗ និងចាក់ផ្លូវបេតុងចូលសាលា។
៣) អនុវិទ្យាល័យ ត្រពាំងក្រហម ស្ថិតក្នុងភូមិ ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ផ្តល់ជូនទីចាត់ការ ១ ខ្នង ៣ បន្ទប់។
៤) សាលាបឋមសិក្សា តាអង ស្ថិតក្នុងភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។ ផ្តល់ជូនអគារ សិក្សា ១ ខ្នង ៦ បន្ទប់។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលនៅមជ្ឃមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង, ស្ទឹងត្រែង, ថ្ងៃទី ១៦ កញ្ញា ២០១៦
ក្នុងដំណើរអញ្ជើញមកដល់ខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្មួយៗ គរុសិស្ស នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង ក្នុងក្រុងស្ទឹងត្រែង។ … សម្តេចតេជោនាយករដ្ឋមន្ត្រី និងសប្បុរសជន បានសំរេចផ្តល់ជូនអគារសិក្សាដល់សាលាបឋមសិក្សាអនុវត្តន៍ ១ ខ្នង ២ ជាន់ ១២ បន្ទប់ ធ្វើទីចាត់ការ ១ ខ្នង ៣ បន្ទប់ និងផ្នែកគរុកោសល្យ ផ្តល់ជូនអគារសិក្សា ១ ខ្នង ២ ជាន់ ១២ បន្ទប់ ជួសជុសអគារចាស់ៗឡើងវិញ និងផ្តល់ជូននូវដំណើរកម្សាន្តដល់គរុសិស្ស និងគ្រូ ទៅទស្សនកិច្ចសិក្សានៅខេត្តសៀមរាបនាពេលខាងមុខផងដែរ …៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារនំបញ្ចុក នៅស្រុករវៀង ខេត្តព្រះវិហារ, ព្រះវិហារ, ថ្ងៃទី ១៧ កញ្ញា ២០១៦
ព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៦ ក្នុងដំណើរចាកចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តព្រះវិហារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះសួរសុខទុក្ខបង ប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ក្នុងភូមិតាតុង ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានអញ្ជើញពិសារនំបញ្ចុក រួមទាំងពិសារនំហ៊ីង ផ្លែទៀបយ៉ាងឆ្ងាញ់ពិសារ …៕
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខព្រះសង្ឃនៅវត្តចន្ទនិមិត្ត ហៅវត្តរវៀង ខេត្តព្រះវិហារ, ព្រះវិហារ, ថ្ងៃទី ១៧ កញ្ញា ២០១៦
ព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៦ ក្នុងដំណើរចាកចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តព្រះវិហារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ ឧបាសក ឧបាសិកា និងព្រះសង្ឃ យាយជី តាជី នៅតាមដងផ្លូវ ស្ថិតនៅវត្តចន្ទនិមិត្ត ហៅវត្តរវៀង ស្ថិតក្នុងភូមិរវៀងជើង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ដោយក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវបច្ច័យមួយចំនួន សម្រាប់កសាងសមិទ្ធផលក្នុងវត្តនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ ក្នុងការពង្រឹងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋនៅកម្ពុជា អោយកាន់តែរីកចម្រើនបន្ថែមទៀត៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអនុវិទ្យាល័យ ហ៊ុន សែន រវៀង, វិទ្យាល័យរវៀង, បឋមសិក្សា ស្រែធ្នង់, បឋមសិក្សា និងអនុវិទ្យាល័យ ភ្នំដែក, បឋមសិក្សា រំចេក, ព្រះវិហារ, ថ្ងៃទី ១៧ កញ្ញា ២០១៦
… ជួបសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅអនុវិទ្យាល័យ ហ៊ុន សែន រវៀង ស្ថិតក្នុង ភូមិរវៀងជើង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ … សម្តេចតេជោនាយករដ្ឋមន្ត្រី និងសប្បុរសជន បានសំរេចផ្តល់ជូនអគារសិក្សា ១ ខ្នង កម្ពស់ ២ ជាន់ ស្មើនឹង ១២ បន្ទប់ និងធ្វើទីចាត់ការ ១ ខ្នង ស្មើនឹង ៣ បន្ទប់ …។
… ព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៦ … នៅ វិទ្យាល័យរវៀង ស្ថិតក្នុងភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសប្បុរសជន បានផ្តល់ជូននូវអគារសិក្សា ១ ខ្នង កម្ពស់ ៣ ជាន់ ស្មើនឹង ៣០ បន្ទប់ ទីចាត់ការ ១ ខ្នង ៣ បន្ទប់ ចាក់ផ្លូវបេតុងចូលសាលា និងធ្វើតារាងបាល់ទាត់ បាល់ទះ បាល់បោះ សាងសង់អគារស្នាក់នៅគ្រូ និងសិស្សានុសិស្ស ២ ខ្នង ២ ជាន់ ស្មើនឹង ២០ បន្ទប់។ ចំណែក(សាលា)បឋមសិក្សារវៀង ដែលស្ថិតនៅក្នុងទីតាំងតែមួយជាមួយនឹងវិទ្យាល័យរវៀងនេះដែរ គឺផ្តល់ ជូនអគារសិក្សា ១ ខ្នង ២ ជាន់ ១២ បន្ទប់ ទីចាត់ការ ១ ខ្នង ៣ បន្ទប់ និងផ្នែកមតេ្តយ្យសិក្សា ផ្តល់ជូនអ គារសិក្សា ១ ខ្នង ៣ បន្ទប់។
… អញ្ជើញដល់សាលាបឋមសិក្សា ស្រែធ្នង់ ស្ថិតក្នុងភូមិស្រែធ្នង់ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសប្បុរសជន បានផ្តល់ជូននូវអគារសិក្សា ១ ខ្នង ៦ បន្ទប់ កែលម្អអគារចាស់ៗ និងចាក់ផ្លូវបេតុងចូលសាលា …។
… បន្តអញ្ជើញពិនិត្យសាលាបឋមសិក្សា និងអនុវិទ្យាល័យ ភ្នំដែក ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ, តាមរយៈការពិភាក្សាជាមួយលោកគ្រូអ្នកគ្រូគ្រប់គ្រងសាលា និងពិនិត្យជាក់ស្ដែងនៅទីតាំងសាលារៀននីមួយៗរួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងសប្បុរសជនបានផ្ដល់ជូន៖
១) សាលាបឋមសិក្សា ភ្នំដែក នូវទីចាត់ការ ១ ខ្នង ៣ បន្ទប់ ធ្វើរបង ក្លោងទ្វារ ចាក់ផ្លូវបេតុងចូលសាលា។
២) ចំណែកអនុវិទ្យាល័យ ភ្នំដែក ផ្តល់ជូនទីចាត់ការ ១ ខ្នង ៣ បន្ទប់ អគារស្នាក់នៅគ្រូ ១ ខ្នង ២ ជាន់ ១០ បន្ទប់ ធ្វើក្លោងទ្វារ និងចាក់ផ្លូវបេតុងចូលសាលា។
… អញ្ជើញដល់សាលាបឋមសិក្សា រំចេក ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ … សម្តេចតេជោនាយករដ្ឋមន្រ្តី និងសប្បុរសជន បានផ្តល់ជូនអគារសិក្សា ១ ខ្នង ២ ជាន់ ១២ បន្ទប់ ទីចាត់ការ ១ ខ្នង ៣ បន្ទប់ ចាក់ផ្លូវបេតុងចូលសាលា ធ្វើក្លោងទ្វារ និងបង្កើតទៅជាអនុវិទ្យាល័យ …៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវិទ្យាល័យកំពង់ធំ, បឋមសិក្សា អនុវត្ត ហ៊ុន សែន អាចារ្យលាក់, វិទ្យាល័យតាំងគោក, កំពង់ធំ, ថ្ងៃទី ១៧ កញ្ញា ២០១៦
ថ្ងៃទី ១៧ ខែ កញ្ញា … បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា រំចេក ខេត្តព្រះវិហារ រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តដំណើរចូលមកដល់ខេត្តកំពង់ធំ និងបានអញ្ជើញឈប់នៅវិទ្យាល័យកំពង់ធំ ក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ … សម្តេចតេជោនាយករដ្ឋមន្រ្តី និងសប្បុរសជន បានផ្តល់ជូននូវអគារសិក្សាថ្មី ១ ខ្នង ៣ ជាន់ ស្មើនឹង ៣០ បន្ទប់ ជួសជុលអគារចាស់ៗ ចាក់ផ្លូវបេតុងចូលសាលា និងធ្វើតារាងបាល់ទាត់ បាល់ទះ បាល់បោះ …។
… អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា អនុវត្ត ហ៊ុន សែន អាចារ្យលាក់ ស្ថិតក្នុង ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ … សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសប្បុរសជន បានផ្តល់ជូនអគារសិក្សា ១ ខ្នង ២ ជាន់ ១២ បន្ទប់ និងរៀបចំតារាង បាល់ទាត់ បាល់ទះ និងបាល់បោះ …។
… នៅសាលាបឋមសិក្សា និងវិទ្យាល័យបល្ល័ង ស្ថិតក្នុងភូមិបល្ល័ង ឃុំដំរីជាន់ខ្លា ស្រុកស្ទឹងសែន ខេត្តកំពង់ធំ … សម្តេចតេជោនាយករដ្ឋមន្រ្តី និងសប្បុរសជន បានផ្តល់ជូន៖
១) សាលាបឋមសិក្សា បល្ល័ង ទទួលបានអគារសិក្សា ១ ខ្នង ២ ជាន់ ១២ បន្ទប់ ទីចាត់ការ ១ ខ្នង ៣ បន្ទប់ រៀបចំតារាងបាល់ទះ បាល់ទាត់ បាល់បោះ និងចាក់ផ្លូវបេតុងចូលសាលា។
២) វិទ្យាល័យ ហ៊ុន សែន បល្ល័ង ទទួលបានអគារសិក្សា ១ ខ្នង ២ ជាន់ ១២ បន្ទប់ ជួសជុលអគារចាស់ៗ រៀបចំតារាងបាល់ទះ បាល់ទាត់ បាល់បោះ និងចាក់ផ្លូវបេតុងចូលសាលា …។
… នៅវិទ្យាល័យតាំងគោក ស្ថិតក្នុងភូមិ ស៊ីយោង ឃុំស៊ីយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ … សម្តេចតេជោនាយករដ្ឋមន្រ្តី និងសប្បុរសជន បានផ្តល់ជូននូវអគារសិក្សា ចំនួន ២ ខ្នង ដោយ ១ ខ្នង កម្ពស់ ៣ ជាន់ ស្មើនឹង ៣០ បន្ទប់ និង ១ ខ្នងទៀត កម្ពស់ ២ ជាន់ ស្មើនឹង ១២ បន្ទប់ ទីចាត់ការ ១ ខ្នង ៣ បន្ទប់ ជួសជុលអគារចាស់ៗ ចាក់ផ្លូវបេតុងចូលសាលា រៀបចំតារាងបាល់ទាត់ បាល់ទះ បាល់បោះ …។
សន្តិភាពបានពីនយោបាយឈ្នះ/ឈ្នះ ផ្តល់ឱកាសអោយជាតិ និងប្រជាជនអភិវឌ្ឍន៍, ព្រះវិហារ, ថ្ងៃទី ១៧ កញ្ញា ២០១៦
ជាមួយការធ្វើដំណើរទៅខេត្តមណ្ឌលគិរី ដែលចាប់ផ្ដើមចេញពីភ្នំពេញកាត់ខេត្តកណ្តាល តាមផ្លូវលេខ ៦អា ឆ្លងកាត់ខេត្តព្រៃវែង ផ្លូវលេខ ៧ កាត់ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ផ្លូវលេខ ៧៦ តភ្ជាប់ពីផ្លូវលេខ ៧ ទៅទីរួមខេត្តមណ្ឌលគិរី ហើយ“ជាការកាន់តែសប្បាយសំរាប់ខ្ញុំ គឺការតភ្ជាប់ផ្លូវជូនប្រជាជនពីមណ្ឌលគីរី មករតនគិរី បន្តមកស្ទឹងត្រែង និងតភ្ជាប់មកខេត្តព្រះវិហារ និងខេត្តកំពង់ធំវិញ”។
សរុបដំណើរលើកនេះ ខ្ញុំបានធ្វើដំណើរលើចម្ងាយផ្លូវជា ១.២៥០ គីឡូម៉ែត្រ ដែលជាផ្លូវកសាងឡើងក្រោម នយោបាយកសាងហេដ្ឋាសម្ពន័ផ្លូវ/ស្ពាន ដើម្បីការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងការលំបាក របស់ប្រជាជន។ សន្តិភាពដែលចេញពីនយោបាយឈ្នះឈ្នះ បានផ្តល់ឱកាសអោយជាតិ និងប្រជាជនអភិវឌ្ឍន៍គ្រប់ទីកន្លែង។ ចម្ងាយផ្លូវជាង ១.២៥០ គីឡូម៉ែត្រ ដែលខ្ញុំនិងសហការីធ្វើដំណើរស្ទើរ ៤ ភាព ៥ នៃតំបន់ដែលជាសមរភូមិប្រយុទ្ធពីអតីតកាល។ តំបន់ទាំងនោះបាននិងកំពុងក្លាយជាតំបន់អភិវឌ្ឍន៍ …៕