សម្តេចតេជោ៖ «ការប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្តាល មានបងប្អូនប្រជាពលរដ្ឋទស្សនាយ៉ាងច្រើនកុះករ»

FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី ១៦ ខែតុលានេះ បានអញ្ជើញទស្សនាការប្រណាំងទូកង នៅទីក្រុងតាខ្មៅ ដែលរៀបចំនៅទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមអបអរសាទរថ្ងៃចេញព្រះវស្សា និងដើម្បីជ្រើសរើសទូកយកទៅប្រកួតនៅថ្ងៃបុណ្យអុំទូកខាងមុខ។ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ការប្រណាំងទូកនេះ ក៏ដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរ ឲ្យបានស្គាល់អំពីប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើងផងដែរនិងដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហាន របស់កងទ័ពជើងទឹករបស់ខ្មែរ កាលពីជំនាន់ដើម។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា សំរាប់ការប្រណាំងទូកនេះ មានទូកទាំងអស់ចំនួន៣២គូ ដែលមានគាំទ្រទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល និងមកពីបណ្តាខេត្តផ្សេងៗទៀតផងដែរ។ ភាពសប្បាយរីករាយទាំងនេះ កើតមានឡើងដោយសារ កម្ពុជាមានសុខសន្តិភាព និងរីកចម្រើនគ្រប់វិស័យ៕

សម្តេចតេជោ ហ៊ុន សែន ផ្តល់សមិទ្ធផលមួយចំនួនដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសិស្សានុសិស្សនៅជាយរាជធានីភ្នំពេញ

FN៖ បន្ទាប់ពីទទួលបានព័ត៌មានពីការលំបាកក្នុងការធ្វើដំណើរព្រោះតែគ្មានផ្លូវរបស់ប្រជាពលរដ្ឋនៅក្នុងភូមិមួយក្បែរផ្សារបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦នេះ បានធ្វើដំណើរស្ងាត់ៗ ទៅពិនិត្យឲ្យមើលឃើញជាក់ស្តែង។ បន្ទាប់ពីបានពិនិត្យមើលឃើញជាក់ស្តែងហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចជួយកសាងផ្លូវបេតុងមួយខ្សែប្រវែង ១៣ គីឡូម៉ែត្រភ្ជាប់ពីផ្លូវជាតិលេខ ៣ ទៅផ្លូវជាតិលេខ ៤ កាត់តាមផ្សារបែកចាន។ ក្រៅពីការផ្តល់ផ្លូវសម្រួលការធ្វើដំណើរបំពេញតាមបំណងរបស់ប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលវត្តព្រះឥន្ទសាមគ្គីធម៌ ដើម្បីថ្វាយបង្គំព្រះសង្ឃ និងសំណេះសំណាលជាមួយប្រជាពុទ្ធបិរស័ទ និងសិស្សានុសិស្សនៅក្នុងវត្តនេះផងដែរ។ ក្រោយពេលសំណេះសំណាល និងពិនិត្យឃើញពីភាពខ្វះខាតនៅក្នុងវត្តសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចជួយកសាងផ្លូវមួយខ្សែ ចូលវត្ត ដែលផ្លូវនេះតម្រូវឲ្យអាជ្ញាធរខេត្ត ស្រុក សហការជាមួយក្រុមដឹកដីជាអ្នកសាងសង់។ សម្តេចតេជោ ក៏បានជួយសាងសង់បង្ហើយ អគារសិក្សាមួយខ្នង និងកែលំអរអគារធម្មសភាមួយខ្នងផងដែរ។ បន្ថែមពីលើនេះ សម្តេចតេជោ បានជួយសងថ្លៃជីកស្រះទឹករបស់ព្រះសង្ឃដែលនៅជំពាក់គេមួយម៉ឺនដុល្លារ និងជួយរៀបចំប្រព័ន្ធលូ នៅក្នុងវត្ត ព្រមទាំងបានបញ្ជាទៅអាជ្ញាធរឲ្យបង្កើតវិទ្យាល័យនៅក្នុងវត្ត ដើម្បីបំពេញការសិក្សារបស់សិស្ស ហើយក៏បានចាត់ចែងឲ្យធ្វើ…

សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធស្តេចថៃ នៅស្ថានទូតថៃ

FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៦នេះ បានដឹកនាំមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត នៅស្ថានទូតថៃប្រចាំនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន សរសេរនៅលើសៀវភៅក្រាំងមាសថា «តាងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ថ្វាយព្រះមហាក្សត្រិយានី និងព្រះរាជវង្សានុវង្ស ក៏ដូចជាជូនរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ ចំពោះការសោយព្រះទិវង្គត របស់ព្រះករុណា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រជាទីគោរពស្រឡាញ់ នៃប្រទេសថៃ និងជាព្រះមហាក្សត្រ ដែលបានគ្រងរាជសម្បត្តិយូរបំផុតក្នុងពិភពលោក កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៦ »។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការសោយព្រះទិវង្គត របស់ព្រះមហាក្សត្រថៃ គឺជាការបាត់បង់ដ៏ធំធេង របស់ប្រជាជន និងប្រទេសថៃ ក៏ដូចជាសម្រាប់មិត្តភក្ដិទាំងអស់លើពិភពលោក។ សូមរំលឹកថា ព្រះមហាក្សត្រប្រទេសថៃ ភូមិបុល…