សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាស​ព្រះរាជពិធីបុណ្យ​ខួប​លើកទី១២​ នៃការយាងគ្រង​ព្រះបរមសិរីរាជសម្បត្តិ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩-តុលា-២០០៤ ~ ២៩-តុលា-២០១៦)។ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខ ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ ជានិច្ចនិរន្តរ៍៕

សុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូល CLMV លើកទី ៨ និងកិច្ចប្រជុំកំពូលអេកម៉ិចលើកទី ៧

ឯកឧត្តមថ្នាក់ដឹកនំានៃបណ្តាប្រទេសជាសមាជិកអេកម៉ិក និង CLMV ឯកឧត្តមអគ្គលេខាធិការអាស៊ាន លោកជំទាវអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាប្រតិបត្តិគណៈកម្មាធិការសង្គម និង សេដ្ឋកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) ឯកឧត្តម លោកជំទាវ លោក លោកស្រី ខ្ញុំពិតជាមានសេចក្តីរីករាយជាខ្លាំង ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូលអេកម៉ិកលើកទី ៧ កិច្ចប្រជុំកំពូល   CLMV លើកទី ៨ នៅទីក្រុងហាណូយដ៏ស្រស់ត្រកាលនាពេលនេះ។ ខ្ញុំសូមសំដែងនូវការសាទរចំពោះ ឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phue) ក្នុងតួនាទីជាប្រធាននៃកិច្ចប្រជុំកំពូលទាំងពីរនេះ ព្រមទាំងសូម អបអរចំពោះការដឹកនាំរបស់ឯកឧត្តមក្នុងការរៀបចំប្រកបដោយជោគជ័យ នូវវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី​​​​តំបន់មេគង្គលើកទី ១ កាលពីម្សិលមិញ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងអំណរគុណ និងកោតសរសើរដោយស្មោះ ជូន ដល់ប្រជាជន និងរដ្ឋាភិបាលវៀតណាម ចំពោះការរៀបចំកិច្ចប្រជុំដ៏ល្អឥតខ្ចោះ និងបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅសម្រាប់គណៈប្រតិភូយើងទាំងអស់គ្នា។ កិច្ចប្រជុំកំពូល CLMV និង ACMECS នាពេលនេះ គឺជាឱកាសសម្រាប់យើងទាំងអស់គ្នាបញ្ជាក់សារ ជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពល្អប្រសើរជាប្រពៃណី ជាអ្នកជិតខាងល្អ…

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំ​គណៈប្រតិភូកម្ពុជា​ជាន់ខ្ពស់​៩នាក់ ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់​មេគង្គ នៅប្រទេសវៀតណាម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាជាន់ខ្ពស់ចំនួន ៩នាក់ ចូលរួមវេទិកាសេដ្ឋកិច្ចពិភព លោកស្តីពីតំបន់មេគង្គ នៅប្រទេសវៀតណាម នៅរសៀលថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៦នេះ។ ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីលោកនាយករដ្ឋមន្រ្តី វៀតណាម ង្វៀន សួនហ្វ៊ុក និង លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីសូលីត ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច និង លោកឧបនាយករដ្ឋមន្រ្តី សុំឃីត ចាទុស្រ៊ីភីថាក ក្រោមការសម្របសម្រួលពី Justin Wood សមាជិកគណៈកម្មាធិការប្រតិបត្តិនៃ WEF និង លោក Rick Samans។ ក្រៅពីនោះ ក៏មានការចូលរួមពីប្រមុខដឹកនាំប្រទេស គឺមានមន្រ្តីពីប្រទេសក្នុងតំបន់ទន្លេមេគង្គទាំង៥ ក្រុមហ៊ុនឯកជន អង្គការអន្តរជាតិសភាពាណិជ្ជកម្ម ដែលក្នុងនោះគឺមានសភាពពាណិជ្ជកម្មកម្ពុជា ចំនួន១០រូបចូលរួមផងដែរ។ នៅក្នុងកិច្ចប្រជុំនោះប្រមុខដឹកនាំនៃប្រទេសតំបន់មេគង្គទាំង៥ បានបញ្ជាក់បង្ហាញនូវសក្តានុពលភាពទាំងឡាយដែលប្រទេសនីមួយៗអាចរួមសហការគ្នា ដើម្បីជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយកាន់តែរីកលូតលាស់ខ្លាំងឡើងនៅតំបន់មេគង្គ។ ជាពិសេសនោះ គឺប្រទេសតំបន់ទន្លេមេគង្គទាំងនេះ ស្ថិតនៅ…