សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធផ្លូវជាតិលេខ ៧៦

ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈ គ្រប់ ព្រះអង្គ ​ជាទីសក្ការៈ។ ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំព្រះ​រាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ សូមគោរព លោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងពេលនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចូលរួមជាមួយ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ ព្រះ​អង្គ ចូលរួមជាមួយ ឯកឧត្តមអគ្គរដ្ឋទូត និងឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី បងប្អូនជន រួមជាតិ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវផ្លូវជាតិលេខ ៧៦ ដែលបន្តពីក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី មក​ដល់តាអង ខេត្តរតនគិរី នៅពេលនេះ។ ចៅស្រីចំណាប់ សុំបង្កើតវិទ្យាល័យ ខ្ញុំព្រះករុណាខ្ញុំ…

ប្រសាសន៍សំខាន់ៗ​របស់​សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ សម្ពោធផ្លូវជាតិ​លេខ​៧៦ ខេត្តរតនគីរី

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ ប្រវែង១៧២គីឡូម៉ែត្រ ពីសែនមនោរម្យ ខេត្តមណ្ឌលគីរី ដល់​ តាអង ខេត្តរតនគីរី ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាលើកឡើងថា លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម មិនបានផ្តល់ដំណឹងជូនសម្តេច អំពីអាកាសធាតុ ពេលសម្តេចហោះតាមឧទ្ធម្ភាគចក្រ ទៅកាន់ខេត្តរតនគីរី នៅព្រឹកថ្ងៃនេះ។ * សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសារជាថ្មីអំពីរថយន្តកាត់តល្មើសច្បាប់ ត្រូវឃាត់ទុកកុំឲ្យធ្វើដំណើរ ព្រោះបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ។ សម្តេចតេជោ ក៏បានអំពាវនាវសារជាថ្មីឲ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ក្នុងការធ្វើដំណើរ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរមិត្តចិន ដែលបានសហការ និងជួយដល់ការអភិវឌ្ឍន៍ផ្លូវថ្នល់នៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានប្រកាស…

សម្តេចតេជោ ហ៊ុន​ សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រញាប់ទៅចុះឈ្មោះបោះឆ្នោត​ ឲ្យបានគ្រប់គ្នា ខណៈការចុះឈ្មោះនៅសល់តែ១០ ថ្ងៃទៀតប៉ុណ្ណោះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រញាប់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ខណៈការចុះឈ្មោះបោះឆ្នោត នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ បានបង្ហោះឲ្យដឹងលើ Facebook Page ផ្លូវការសម្តេច​នៅមុននេះបន្តិច។ យោងតាម Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ​«សំខាន់ខ្លាំងណាស់ គឺនៅសល់តែ១០ថ្ងៃទៀតទេ! សូមបងប្អូនប្រជាពលរដ្ឋប្រញាប់ ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា។ កន្លែងចុះឈ្មោះបោះឆ្នោតគឺបើកធ្វើការទាំងថ្ងៃសៅរ៍ និងអាទិត្យ។ ជូនពរជនរួមជាតិជួបតែសំណាងល្អ និងបានរីករាយថ្ងៃសម្រាកចុងសប្តាហ៍»។ គួរបញ្ជាក់ថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន៧,២៧៣,៧៤៨នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប។ សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕