​សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-វៀតណាម អភិវឌ្ឍធនធានមនុស្សលើវិស័យអធិការកិច្ច ឆ្លើយតបនឹងល្បិចជនខិលខូច

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យកម្ពុជា-វៀតណាម ផ្លាស់ប្តូរបទពិសោធន៍គ្នា ក្នុងអភិវឌ្ឍធនធានមនុស្សលើវិស័យអធិការកិច្ច ដើម្បីឆ្លើយតបនឹង ល្បិចជនខិលខូចនាពេលបច្ចុប្បន្ននេះ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបជាមួយ លោក ផាន់ វ៉ាន់ស៊ាវ អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ ក្រោយបញ្ចប់កិច្ចជំនួបនេះ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះ ទស្សនកិច្ចរបស់ អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម ហើយសម្តេចបានគាំទ្រដល់កិច្ចសហប្រតិបត្តិការ របស់អធិការកិច្ចនៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា ជាពិសេសជំរុញ អភិវឌ្ឍធនធានមនុស្ស លើវិស័យអធិការកិច្ច ដើម្បីឆ្លើយតបទៅនឹងល្បិចរបស់ជនខិលខូច។ សូមបញ្ជាក់ថា នៅព្រឹកមិញនេះ លោក ផាន់ វ៉ាន់ស៊ាវ ក៏បានដឹកនាំប្រតិភូចូលពិភាក្សាការងារជាមួយ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជាផងដែរ។…

មហាសន្និបាតសភាតំបន់អាស៊ី ! សម្តេចតេជោ ហ៊ុន សែន បានវាយសំពងសហរដ្ឋអាមេរិក និងប្រទេសតំបន់អឺរ៉ុបយ៉ាងខ្លាំងៗ ជុំវិញរឿងសង្រ្គាមនៅមជ្ឈឹមបូព៌ា

FN ៖ ក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA ដែលធ្វើឡើងក្រោមប្រធានបទស្តីពីការជំរុញសន្តិភាព និងការអភិវឌ្ឍ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានវាយសំពងធ្ងន់ៗទៅលើប្រទេសអាមេរិក និងប្រទេសតំបន់អឺរ៉ុប ក្នុងរឿងសង្រ្គាម នៅបណ្តាប្រទេសតំបន់មជ្ឈឹមបូព៌ា។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសង្រ្គាមនៅប្រទេសទាំងនោះកើតឡើងដោយបដិវត្តន៍ពណ៌ ព្រោះតែការស្អប់ខ្ពើមបុគ្គល ឬចង់ប្តូររបបដឹកនាំ ក្រោមរូបភាព នៃការប្រកាន់របបលទ្ធិប្រជាធិបតេយ្យ និងការទាមទារសិទ្ធិមនុស្ស។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោប្រមាណ១៧នាទី នៅខាងក្រោម)៖ នៅចំពោះមុខថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងអង្គការពាក់ព័ន្ធមកពីប្រទេសក្នុងតំបន់អាស៊ីសរុបជាង២០ប្រទេស សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព នៅកម្ពុជា បានបង្ហាញកង្វល់យ៉ាងខ្លាំង ចំពោះការកើតមានភ្លើងសង្រ្គាមនៅបណ្តាប្រទេសមជ្ឈឹមបូព៌ា ដែលកំពុងនាំមកនូវទុក្ខវេទនាសម្រាប់ប្រជាពលរដ្ឋ និងមិនទាន់អាចស្វែងរកសន្តិភាពបាននៅឡើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចាត់ទុកសង្រ្គាមនៅបណ្តាប្រទេសទាំងអស់នោះ ផ្តើមចេញពីបដិវត្តន៍ពណ៌ ផ្តើមចេញពីការស្អប់បុគ្គល និងការការចង់ផ្តួលរំលំរបបមួយ ដែលពួកគេមិនពេញចិត្ត។ សម្តេចតេជោ ហ៊ុន សែន ថា កម្ពុជាក៏ត្រូវបានធ្លាក់ក្នុងភ្លើងសង្រ្គាមក្នុងទសវត្សរ៍ឆ្នាំ៧០ ដែលផ្តើមចេញពីការស្អប់…

សម្ដេចតេជោ ហ៊ុន សែន៖ ត្រូវតែរួមគ្នាទប់ស្កាត់ បដិវត្តន៍ពណ៌ដែលផ្ដើមចេញ ពីការស្អប់ខ្ពើមបុគ្គលម្នាក់ បែរជាធ្វើទង្វើវិនាសកម្ម សម្លាប់មនុស្សរាប់លាននាក់

​ FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីបំណងដ៏ពិតប្រាដករបស់កម្ពុជា ចង់ឲ្យប្រជាជាតិទាំងអស់លើពិភពលោក រួមគ្នាទប់ស្កាត់សកម្មភាពបដិវត្តន៍ពណ៌ ដែលធ្វើឲ្យមនុស្សរាប់លាននាក់ បានស្លាប់បាត់បង់ជីវិត។ ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាត សភាតំបន់អាស៊ី លើកទី៩ នៅទឹកដីខេត្តសៀមរាប នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយសម្តេចបានចោទជាសំណួរ ទៅកាន់តុលាការអន្តរជាតិថា តើគួរនាំពួកអ្នកផ្តួចផ្តើមឲ្យមានបដិវត្តន៍ពណ៌ទៅកាត់ទោស ឬត្រូវបំពាក់មេដាយនូប៊ែលសន្តិភាព? នាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវតែរួមគ្នាទប់ស្កាត់នូវសកម្មភាពបដិវត្តន៍ពណ៌ ដែលផ្តើមចេញពីការស្អប់ខ្ពើមបុគ្គលម្នាក់ បែរជាធ្វើទង្វើវីនាសកម្មសម្លាប់មនុស្សរាប់ម៉ឺនរាប់លាននាក់ ដូចជានៅកម្ពុជា ព្រោះតែការស្អប់សម្តេច សីហនុ បែរជាធ្វើឲ្យមានភ្លើងសង្រ្គាម និងសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់»។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសអឺរ៉ុប ទទួលយកជនភៀសខ្លួន មានការស្នាក់នៅសមរម្យ និងមានការងារធ្វើ ព្រោះនេះទង្វើរបស់អឺរ៉ុប ដែលគាំទ្រនយោបាយរបស់អាមេរិក។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសរសើរតួកគី ដែលមានបំណងបើកច្រកព្រំដែន ឲ្យជនភៀសខ្លួនធ្វើដំណើរទៅកាន់អឺរ៉ុប។ សម្តេចតេជោ ហ៊ុន សែន…