កម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញាអភិវឌ្ឍន៍តំបន់ត្រីកោណឲ្យទៅជាមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍

FN ៖ នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម សម្តេចតេជោ ហ៊ុន សែន លោក ថុងលូន ស៊ីសូលីត និង លោក ង្វៀង ស៊ុនហ្វុក បានប្តេជ្ញារួមគ្នាថា នឹងប្រឹងប្រែងអភិវឌ្ឍន៍តំបន់មានព្រំដែនជាប់គ្នាទាំង៣ប្រទេស ដែលហៅថាតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ឲ្យ ក្លាយទៅជាមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ដ៏ធំមួយនៅក្នុងតំបន់។ ការប្តេជ្ញាបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV លើកទី៩ នៅទីក្រុងសៀមរាបអង្គរ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះ។ នៅក្នុងកិច្ចប្រជុំនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលចម្រុះ (JCC) កម្ពុជា បានរាយការណ៍អំពីរបាយការណ៍វឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទាក់ទិនការអនុវត្តផែនការមេដែលបានកែប្រែឡើងវិញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេស CLV, លទ្ធផលកិច្ចប្រជុំ CLV-JCC លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ និងលទ្ធផលកិច្ចប្រជុំកំពូល CLV លើកទី៨ ស្តីពី DTA…

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យវៀតណាម​គោរពកិច្ចព្រមព្រៀង កុំឱ្យមានការសាងសង់​នៅតាមបណ្តោយ​ព្រំដែន

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើជាថ្មីឱ្យរដ្ឋាភិបាលវៀតណាម គោរពកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ហើយកុំឱ្យមាន​ការសាងសង់សំណង់ផ្សេងៗនៅតាមបណ្តោយព្រំដែន ដែលមានលក្ខណៈប្រទាញប្រទង់គ្នា។ នេះបើតាមការអះអាងរបស់ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ លោក កៅ គឹមហួន បានបញ្ជាក់បែបនេះ បន្ទាប់ពីជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅសណ្ឋាគារ អប្សរាផាឡេស ខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ លោកបានបញ្ជាក់ថា «សម្តេច(តេជោ) បានស្នើដែរ គឺកន្លែងមិនទាន់ឯកភាពគ្នា ធ្វើយ៉ាងណាគឺថាឱ្យយើងរក្សា កុំឱ្យមានការសាងសង់អ្វីទាំងអស់ ហើយឱ្យគោរពឱ្យបានម៉ឹងម៉ាត់តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ»។ បើតាមការអះអាងរបស់គណៈកម្មការព្រំដែន បានឱ្យដឹងថា ប្រទេស កម្ពុជា-វៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោល​ព្រំដែនចំនួន៣១៤បង្គោល។ រហូតដល់ពេលនេះ ភាគីទាំងពីរបានធ្វើការបោះបង្គោលព្រំដែន បានចំនួន៨៣ភាគរយហើយ ។ នៅក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ក៏បានជំរុញឱ្យមានការបោះបង្គោលឱ្យបានឆាប់រហ័សបន្ថែមទៀត នៅកន្លែងដែលភាគីទាំងពីរឯកភាពគ្នាផងដែរ។ លោក…

​សម្តេចតេជោ ហ៊ុន សែន នឹងធ្វើទស្សនកិច្ចផ្លូវការ ទៅប្រទេសវៀតណាម នៅអំឡុងខែក្រោយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាមរយៈពេល២ថ្ងៃ នៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្រ្តីវៀតណាម។ នេះបើតាមការបញ្ជាក់ពី លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ លោក កៅ គឹមហួន បានបញ្ជាក់បែបនេះ បន្ទាប់ពីជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅសណ្ឋាគារ អប្សរាផាឡេស ខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ លោក កៅ គឹមហួន បានបញ្ជាក់ថា «ការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម ដែលអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាមនៅពេលខាងមុខនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឯកភាព ទៅទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម នៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១៦នេះ»។ លោកបានបន្ថែមថា អំឡុងទស្សនកិច្ចរបស់សម្តេចតេជោ…