​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពសម្ពោធ រោងចក្រក្រុមហ៊ុន កូកាកូឡាថ្មី

FN ៖ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពសម្ពោធ រោងចក្រក្រុមហ៊ុន កូកាកូឡាថ្មី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ដោយសារតែភាពរីកចម្រើន នៃដំណើរការអាជីវកម្ម ក៏ដូចជាការគាំទ្រពីអតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជានោះ ក្រុមហ៊ុនកូកាកូឡា កាលពីឆ្នាំ២០១៥កន្លងទៅ បានសម្រេចដាក់ទុនវិនិយោគប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រដ៏ធំមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ លោក Marithin Jansen នាយកប្រចាំតំបន់ទទួលបន្ទុកក្នុងប្រទេសចិន និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុនកូកាកូឡា ធ្លាប់បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនកូកាកូឡា មានការរីកចម្រើនទ្វេដង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៦០០នាក់។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនកូកាកូឡា បានធ្វើឲ្យកម្ពុជាមានមោទភាព ព្រោះមានអក្សរខ្មែរនៅលើកំប៉ុង ហើយសម្តេចបានមានប្រសាសន៍សម្តេច និងប្រជាពលរដ្ឋខ្មែរ ពេញចិត្តឱកាសផ្តល់ការងារដល់ប្រជាជនខ្មែរជាច្រើន ហើយសូមបន្តកិច្ចការនេះបន្តទៀត។ * សម្តេចតេជោ…

សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដែលដណ្តើមបាន «មេដាយមាសពិភពលោក»

FN ៖ បន្ទាប់ពីកីឡាករប៉េតង់របស់កម្ពុជា សុខ ចាន់មាន ដណ្តើមបានមេដាយមាសពិភពលោក ក្នងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ នៅពេលនេះនាយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមសម្តែងការអបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដែលដណ្តើមបាន «មេដាយមាសពិភពលោក» ព្រមទាំងទទួលស្វាគមន៍នៅថ្ងៃទី០៩ ខែធ្នូ វេលាម៉ោង៤៖០០នាទី នៅវិមានសន្តិភាព។ សម្តេចតេជោ ហ៊ុន​ សែន បានសរសេររៀបរាប់នៅលើ Facebook ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដែលដណ្តើមបាន «មេដាយមាសពិភពលោក» នៅក្នងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១-៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ (Madagascar) ដែលមានកីឡាករចូលរួមប្រកួតមកពី៤៨ប្រទេស។ ទន្ទឹមនឹងនេះដែរ សូមអរគុណដល់គ្រូបង្វឹក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា…

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ផ្ទះ ៣ខ្នងជូនអតីតយុទ្ធជនទីទ័លក្រក្នុងស្រុកបរសេដ្ឋ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន បានសម្រេចផ្តល់ផ្ទះ ៣ខ្នងជូន អតីតយុទ្ធជន ៣រូបនៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលកំពុងមានជីវភាពទីទ័លក្រខ្លាំង។ ការសម្រេចផ្តល់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមសំណើរបស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតី តយុទ្ធជន ដែលបានចុះទៅមើលឃើញដោយផ្ទាល់ពីការខ្វះខាតរបស់អតីតយុទ្ធជនទាំង៣រូប។ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះថា ក្នុងជំនួបសំណេះសំ ណាលដោយផ្ទាល់ជាមួយអតីតយុទ្ធជននាព្រឹកមិញ លោកបានរកឃើញអតីតយុទ្ធជន៣រូប មានជីវភាពខ្វះខាតខ្លាំង ហើយមិនមាន លំនៅឋាន។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម ក្រោយរកឃើញអតីតយុទ្ធជនកំពុងជួបបញ្ហាលំបាកក្នុងជីវភាពបែបនេះ លោក ក៏បានទូរស័ព្ទស្នើសុំការសម្រេចពីសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចក៏បានសម្រេចប្រគល់លំនៅឋានជូនអតីតយុទ្ធជនទាំង៣រូបភ្លាមៗផងដែរ។ អតីតយុទ្ធជនទាំង ៣រូប ដែលសម្តេចតេជោ ហ៊ុន សែន ប្រគល់លំនៅឋានជូននោះរួមមាន៖ ១- ឈ្មោះ…