​ប្រមុខដឹកនាំកំពូលកម្ពុជា-វៀតណាម បេ្តជ្ញាពន្លឿន​ការកំណត់ខ្សែព្រំដែន​ដែលនៅសេសសល់​ឲ្យបាន​ឆាប់បំផុត ដើម្បីបញ្ចប់​ការងារ​ខណ្ឌសីមា និងបោះបង្គោល​ព្រំដែនគោក

FN ៖ ប្រមុខដឹកនាំកំពូលកម្ពុជា និងវៀតណាម បានប្តេជ្ញាព្រមគ្នាថា នឹងស្វែងរកដំណោះស្រាយជាស្ថាពរនូវកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ ដើម្បីបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឲ្យបានឆាប់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម កម្ពុជា-វៀតណាម ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។ មេដឹកនាំកំពូលកម្ពុជា-វៀតណាម បានអះអាងថា ការសម្រេចបែបនេះ ធ្វើឡើងដើម្បីកសាងបន្ទាត់ព្រំដែននៃសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីវៀតណាម ខណៈសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ច២ថ្ងៃ នៅប្រទេសវៀតណាម។ សេចក្តីថ្លែងការណ៍រួម បានបញ្ជាយ៉ាងដូច្នេះថា «ភាគីទាំង២បានបញ្ជាក់​អះអាងសារ​ជាថ្មីនូវការគោរព និងការអនុវត្តឲ្យបានពេញលេញសន្ធិសញ្ញា កំណត់ព្រំដែន និងកិច្ចព្រមព្រៀងព្រំដែន ពាក់ព័ន្ធដទៃទៀតរវាងរដ្ឋទាំងពីរផងដែរ។ ភាគីទាំងពីរបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង របស់​គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក ដែលបានសម្រេច៨៣ភាគរយ នៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកក្នុង រយៈពេលកន្លង​មកនេះ ដោយឈរលើមូលដ្ឋាននៃសន្ធិសញ្ញាកំណត់ព្រំដែនរវាងប្រទសទាំងពីរនេះ។ ភាគីទាំងពីរបានបេ្តជ្ញាថា នឹងស្វែងរកដំណោះស្រាយ ស្ថាពរនូវកំណត់ខ្សែ ព្រំដែនដែលនៅសេសសល់ ដើម្បីបញ្ចប់ការខណ្ឌសីមា…

សម្តេចតេជោ ហ៊ុន សែន ស្នើកងទ័ពកម្ពុជា-ថៃ រួមគ្នាដោះស្រាយបញ្ហាតាមព្រំដែន កុំឲ្យប៉ះពាល់វិស័យដទៃទៀត

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ប្រាប់លោក Chalermchai Sittisad អគ្គមេបញ្ជាការកងទ័ពថៃថា ទំនាក់ទំនងកងទ័ពកម្ពុជា-ថៃ គឺជារឿងមាន​សារៈសំ​ខាន់​​មួយមិនអាចខ្វះបាន ហើយត្រូវរួមគ្នាដោះស្រាយនូវបញ្ហាតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ កុំឲ្យរីករាលដាល់ប៉ះពាល់ដល់វិស័យផ្សេងៗ។ ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យ លោក Chalermchai Sittisad ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅវិមានសន្តិភាព។ ក្នុងជំនួបនេះ លោក Chalermchai Sittisad បានជម្រាបជូនសម្តេចតេជោ អំពីការជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងការជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក អំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរលើកិច្ចការព្រំដែន ដើម្បីជំរុញឲ្យមានភាព​ល្អប្រសើរ រីកចម្រើន និងអភិវឌ្ឍន៍កាន់តែច្រើនឡើងថែមទៀតនៅតាមបណ្តោយព្រំដែនផង និងដើម្បីពង្រឹងមិត្តភាព និងសហការប្រតិបត្តិការ នៃកងទ័ពប្រទេសទាំងពីរផង។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍នូវការជំរុញទំនាក់ទំនងល្អ នៃកងទ័ពទាំងពីរ។ សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ទំនាក់ទំនងរវាងកងទ័ព នៃប្រទេសទាំងពីរគឺមានសារៈ​សំខាន់ណាស់។ ព្រោះថាសព្វថ្ងៃនេះ…

សម្តេចតេជោ ហ៊ុន សែន៖ ភាពក្រអឺតក្រទមរបស់មន្រ្តីរាជការ គឺជាបណ្តាសារបស់ប្រជាជន

FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកទៅដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា របស់គណបក្សប្រជាជន សុទ្ធសឹងជាអ្នកកំពុងកាន់កាប់តំណែងតាមក្រសួង ស្ថាប័ន មន្ទីរនានា និងបម្រើការងារជាមន្រ្តីរាជការថា ភាពក្រអឺតក្រទមរបស់មន្រ្តីរាជការ គឺជាបណ្តាសារបស់ប្រជាជន ដែលជាម្ចាស់ឆ្នោត។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤០ ដែលបានរៀបចំធ្វើឡើង នៅថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ។ សារក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន «ភាពក្រអឺតក្រទមរបស់មន្រ្តីរាជការ គឺជាបណ្តាសារបស់ប្រជាជន» ត្រូវបានលោក ខៀវ កាញារីទ្ធ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហោះលើទំព័រ Facebook របស់លោក បន្ទាប់ពីបញ្ចប់សន្និបាតនៅល្ងាចថ្ងៃទី១៨ ខែធ្នូ។ បើតាមលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សន្និបាតរយៈពេលពីរថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានពិភាក្សានិងពិនិត្យយ៉ាងច្រើន ទៅលើលទ្ធផលការងាររបស់ក្រុមការងារបានសម្រេចនាពេលកន្លងមក និងបានរៀបចំដាក់ទិសដៅថ្មីបង្កើនប្រសិទ្ធភាពការងារដើម្បីស្វែងរកសមិទ្ធផលថ្មីៗ ជូនប្រទេសជាតិ និងប្រជាជន។ បើតាមលោក សុខ ឥសាន្ត ក្នុងសន្និបាតនេះសម្តេចតេជោ…