សម្តេចេជោ ហ៊ុន សែន ថា ចងចាំជានិច្ចនូវគំរូវីរភាពយុទ្ធមិត្ត ដែលស្លាប់បង់ជីវិតក្នុងបុព្វហេតុជាតិ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សម្តេចនៅតែចងចាំជានិច្ចនូវគំរូវីរភាពរបស់យុទ្ធមិត្ត ដែលបានស្លាប់បាត់បង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ជាពិសេសយុទ្ធមិត្តប្រកៀកស្មារំដោះប្រទេស​ចេញពីរបបខ្មែរក្រហម។ សម្តេចតេជោ ហ៊ុន សែន នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដែលបានធ្វើឡើងពីថ្ងៃទី២០ ដល់២១ ខែធ្នូ ក៏បានឈាងចូលទៅគោរពវិញ្ញាណក្ខន្ធយុទ្ធជនខ្មែរ ៤៩រូប នៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា នៅខេត្តដុងណាយ ប្រទេសវៀតណាម។ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចនាយករដ្ឋមន្រ្តី តាមរយៈទំព័រ Facebook របស់សម្តេច បានបង្ហាញរូបភាពជាច្រើនសន្លឹកក្នុងពេលសម្តេច អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធវីរយុទ្ធទាំងអស់នោះ។ សម្តេចតេជោ ហ៊ុន សែន បានក៏បានបញ្ជាក់ថា យុទ្ធជនទាំង ៤៩រូបនេះ គឺជាកូនទាហានផ្ទាល់របស់សម្តេច ហើយបានស្លាប់បាត់បង់ជិវិតក្នុងពេលតស៊ូរំដោះប្រទេសចេញពីរបបខ្មែរក្រហម។ សម្តេចតេជោ បានគូសបញ្ជាក់លើទំព័រ Facebook ថា «ច្បាស់ណាស់ គឺមានវិរៈយុទ្ធជន និងពលរដ្ឋជាច្រើនបានស្លាប់ ក្នុងការចូលរួមរំដោះប្រទេសពីរបបប៉ុលពត ដែលយើងមិនអាចបំភ្លេចបានឡើយ។ ដោយឡែកយុទ្ធជន ដែលបានពលីអាយុជីវិតទាំង ៤៩នាក់នេះ ជាយុទ្ធជនស្មោះត្រង់បំផុត ដែលបានរួមដំណើរបម្រើការងារជាកូនទា ហានផ្ទាល់របស់សម្តេចតេជោ…

​ប្រមុខដឹកនាំកំពូលកម្ពុជា-វៀតណាម បេ្តជ្ញាពន្លឿន​ការកំណត់ខ្សែព្រំដែន​ដែលនៅសេសសល់​ឲ្យបាន​ឆាប់បំផុត ដើម្បីបញ្ចប់​ការងារ​ខណ្ឌសីមា និងបោះបង្គោល​ព្រំដែនគោក

FN ៖ ប្រមុខដឹកនាំកំពូលកម្ពុជា និងវៀតណាម បានប្តេជ្ញាព្រមគ្នាថា នឹងស្វែងរកដំណោះស្រាយជាស្ថាពរនូវកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ ដើម្បីបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឲ្យបានឆាប់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម កម្ពុជា-វៀតណាម ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។ មេដឹកនាំកំពូលកម្ពុជា-វៀតណាម បានអះអាងថា ការសម្រេចបែបនេះ ធ្វើឡើងដើម្បីកសាងបន្ទាត់ព្រំដែននៃសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីវៀតណាម ខណៈសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ច២ថ្ងៃ នៅប្រទេសវៀតណាម។ សេចក្តីថ្លែងការណ៍រួម បានបញ្ជាយ៉ាងដូច្នេះថា «ភាគីទាំង២បានបញ្ជាក់​អះអាងសារ​ជាថ្មីនូវការគោរព និងការអនុវត្តឲ្យបានពេញលេញសន្ធិសញ្ញា កំណត់ព្រំដែន និងកិច្ចព្រមព្រៀងព្រំដែន ពាក់ព័ន្ធដទៃទៀតរវាងរដ្ឋទាំងពីរផងដែរ។ ភាគីទាំងពីរបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង របស់​គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក ដែលបានសម្រេច៨៣ភាគរយ នៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកក្នុង រយៈពេលកន្លង​មកនេះ ដោយឈរលើមូលដ្ឋាននៃសន្ធិសញ្ញាកំណត់ព្រំដែនរវាងប្រទសទាំងពីរនេះ។ ភាគីទាំងពីរបានបេ្តជ្ញាថា នឹងស្វែងរកដំណោះស្រាយ ស្ថាពរនូវកំណត់ខ្សែ ព្រំដែនដែលនៅសេសសល់ ដើម្បីបញ្ចប់ការខណ្ឌសីមា…