សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យសមាជិក CPP បង្កើនការចុះមូលដ្ឋានឱ្យខ្លាំងក្លា

​FN៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្គាប់ដល់សមាជិកគណបក្សប្រជាជនទាំងអស់ ឱ្យចាប់ផ្តើមធ្វើសកម្មភាពចុះមូលដ្ឋានឱ្យកាន់តែខ្លាំងក្លាថែមទៀត ខណៈដែលការបោះឆ្នោត នឹងចូលមកដល់ នៅឆ្នាំ២០១៧ និង២០១៨។ នេះបើតាមការអះអាងរបស់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ ការដាក់បទបញ្ជារបស់ ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីតកាសែតមួយ បន្ទាប់ពីបញ្ចប់សន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ។ សូមបញ្ជាក់ថា ស​ន្និបាតនេះ ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីវាយតម្លៃអំពី ស្ថានភាពនយោបាយទូទៅ និងរៀបចំផែនការសម្រាប់ការបោះឆ្នោត ដ៏ខ្លីខាងមុខនេះ។ ក្រៅពីនោះ ក៏មានការកែសម្រួល សមាសភាពគណៈកម្មាធិការត្រួតពិនិត្យផ្ទៃក្នុងបក្សផងដែរ។ លោក សុខ ឥសាន បានបន្ថែមថា បន្ទាប់ពីបើកសន្និបាតគណៈកម្មាធិការកណ្តាលរយៈពេល២ថ្ងៃនេះ គណបក្សប្រជាជន កម្ពុជា​​ បានដាក់ចេញយុទ្ធសាស្រ្តល្អៗចំនួន២០ចំណុច ដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន។ លោកថា គណបក្សប្រជាជនកម្ពុជា មានសង្ឃឹមយ៉ាងមុតម៉ាំថា ខ្លួននៅតែបន្តឈ្នះនៅក្នុងការបោះឆ្នោត ឆ្នាំ២០១៧ និង…

រាជរដ្ឋាភិបាល សម្រេចបង្កើត នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងនាយកដ្ឋានប្រឆាំង បទល្មើសល្បែងពាណិជ្ជកម្ម ចំណុះនាយកដ្ឋានកណ្តាលសន្តិសុខ អគ្គស្នងការដ្ឋាននគរបាលជាតិ

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបង្កើត នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងនាយកដ្ឋានប្រឆាំង បទល្មើសល្បែងពាណិជ្ជកម្ម ចំណុះក្រោមនាយកដ្ឋានកណ្តាលសន្តិសុខ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ បើតាមអនុក្រឹត្យដែល Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បានកំណត់ថា នាយកដ្ឋាននីមួយៗដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួន ជាជំនួយការ៕

សម្តេចតេជោ ហ៊ុន សែន ណែនាំថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សា ជួយពង្រឹងគុណភាពអប់រំ

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ប្រឹងបំពេញការងារឲ្យបានហ្មត់ចត់ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា និងត្រូវជួយបំផុសស្មារតីយុវជនឲ្យប្រឹងប្រែងរៀនសូត្រ។ ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹក នាំដោយលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមចូលជួបសម្តែងការគួរសម ក៏ដូចជាជម្រាបជូនការងារដែលពួកគេសម្រេចបានលើវិស័យអប់រំ និង បានជម្រាបជូនបញ្ហាកំពុងប្រឈម។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ។ ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាទាំងអស់ បំពេញបេសកកម្មឲ្យបានហ្មត់ចត់ក្នុងការពង្រឹងគុណភាពលើវិស័យអប់រំ រួមមានការជួយបំផុសឲ្យយុវជនចូលរៀន ដើម្បីបង្កើនធនធានមនុស្ស ផ្តល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ ក៏ដូចជាគុណធម៌ និងសីលធម៌។ លើសពីនេះទៅទៀត សម្តេចតេជោ ក៏បានធ្វើការណែនាំឲ្យគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ជួបប្រជុំគ្នាជាប្រចាំ ដើម្បីរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ឋនា នដែលអាចកើតមាន ដើម្បីជួយជម្រុញវិស័យអប់រំក្នុងការអភិវឌ្ឍធនធានមនុស្ស។ ថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សា ក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ឲ្យសម្របសម្រួលលើបញ្ហាដែលពួកគេកំពុងប្រឈម មួយចំនួនផងដែរ។ ចំពោះសំណើនេះ សម្តេចតេជោ បានណែនាំឲ្យក្រសួងអប់រំ និងក្រសួងសុខាភិបាល…