សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យកីឡាករ HONDA ចូលរួម​ផ្សព្វផ្សាយ​ទាក់ទាញ​យុវជនកម្ពុជា ឲ្យចូលរួម​ក្នុងវិស័យ​កីឡា​កាន់តែច្រើន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យកីឡាករល្បីលំដាប់ពិភពលោក Keisuke HONDA ចូលរួមបង្ហាត់បង្រៀន និងផ្សព្វផ្សាយទាក់ទាញយុវជនកម្ពុជា ឲ្យចូលរួមក្នុងវិស័យកីឡាបាល់ទាត់កាន់តែច្រើនឡើងបន្ថែមទៀត ស្របពេលបាល់ទាត់ ជាកីឡាដ៏មានប្រជាប្រិយភាព នាពេលបច្ចុប្បន្នទូទាំងសកលលោក។ ការស្នើសុំនេះដែរ ត្រូវបានធ្វើឡើង ស្របពេលដែលប្រមុខដឹកនាំនៃកម្ពុជា បានអនុញ្ញាតឲ្យកីឡាករជម្រើសជាតិជប៉ុន HONDA និងកំពុងប្រកបអាជីពក្នុងក្លឹប AC Milan របស់ប្រទេសអ៊ីតាលីចូលជួបសំដែងការគួរសម និងសំណេះសំណាលនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។ កីឡាករជប៉ុន Keisuke HONDA វ័យ៣០ឆ្នាំ បានជម្រាបសម្ដេចតេជោ ហ៊ុន សែន អំពីបំណងចង់មកជួយយុវជនក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ភាពជោគជ័យដែលលោកទទួលបានរហូតមកដល់ថ្ងៃនេះ គឺបានមកពីការខិតខំប្រឹងប្រែងហាត់រៀន ព្រោះលោកធ្លាប់មានសុបិនគិតថា ចង់ក្លាយជាកីឡាករ បាល់ទាត់ដ៏ល្បីល្បាញម្នាក់។ បទពិសោធន៍ និងកេរ្តិ៍ឈ្មោះដែលលោកទទួលបានមកដល់ថ្ងៃនេះ គឺលោកចង់ប្រាប់ និងផ្ទេរទៅឲ្យយុវជនកម្ពុជា ដែលមានសុបិន ដូចរូបលោកដែរ គឺដើម្បីឲ្យយុវជនកម្ពុជា ទទួលបានជោគជ័យដូចរូបលោកផងដែរ។ លោកថា នេះគឺជាមោទនភាពរបស់លោកដែលសម្តេចតេជោ បានផ្តល់ជូនលោក លោកនឹងព្យាយាមនិយាយភាសាខ្មែរ ដើម្បីចូលរួមក្នុងការផ្សព្យផ្សាយ ដ៏មានសារៈសំខាន់ទាំងនេះ។ សម្ដេចតេជោ…

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យ​យុវជនខ្មែរ​តស៊ូសម្រេច​ក្តីស្រមៃ​ឲ្យបាន ដូចកីឡាបាល់​ទាត់ឆ្នើម ​លោក Honda ដែល​ប៉ងចង់ក្លាយជា​កីឡាបាល់​ទាត់​ឆ្នើមម្នាក់​

​ FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យយុវជនខ្មែរចេះមានការតស៊ូ ប្រឹងប្រែងក្នុងជីវិតដើម្បី សម្រេចក្តីស្រមៃឲ្យបាន ដូចកីឡាបាល់ទាត់ឆ្នើម លោក Keisuke Honda ដែលមានក្តីសុបិនថា ចង់ក្លាយជាកីឡាបាល់ទាត់ឆ្នើមម្នាក់ ហើយពេលនេះ លោក Keisuke Honda​ បានសម្រេចក្តីបំណងនេះហើយ ដោយសារការខិតខំប្រឹងប្រែងរបស់លោកដោយផ្ទាល់។ បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកយុវជនកម្ពុជា ត្រូវមានក្តីសង្ឃឹមនិងមហិច្ឆិតាខ្ពស់ជាមួយឆន្ទៈមុតស្រួច ដើម្បីជោគជ័យ និងអនាគតល្អ ក្នុងជីវិត។ បន្ថែមពីលើនោះសម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យយុវជនជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខគ្រប់យ៉ាងទន្ទឹមនឹងនេះយុវជនត្រួវ ចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នាដើម្បីសេចក្តីសុខ និងសុវត្ថិភាពសម្រាប់យើងទាំងអស់គ្នា។ នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។ Facebook ផ្លូវការសម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលប្រទេសយើងមានសន្តិភាពឱកាសសម្រាប់ ប្រជាពលរដ្ឋ ជាពិសេសសម្រាប់យុវជន គឺមានកាន់តែច្រើនឡើងៗ។ ដោយ សេចក្តីអំណត់តស៊ូខិតខំប្រឹងប្រែងមិនរាថយ…

​សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យប្រធានាធិបតីថ្មីរបស់អាមេរិក ពិចារណាក្នុងការលុបបំណុលដែលកម្ពុជាជំពាក់ជំនាន់ លន់ ណុល 

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ពិចារណាលើការលុបបំណុល ដែលប្រទេសកម្ពុជា បានជំពាក់កាលពីសម័យសាធារណរដ្ឋរបស់ លោកសេនាប្រមុខ លន់ ណុល នាអំឡុងឆ្នាំ១៩៧០។ ថ្លែងក្នុងពិធីបើកបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចបានចាត់ទុកថា កាលណោះអាមេរិកគឺជាអ្នកជំរុញឱ្យ មានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋប្រហារនេះបានបង្កើតសង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា ដូច្នេះសហរដ្ឋអាមេរិក ត្រូវតែប៉ះប៉ូវសងដល់កម្ពុជាវិញ តាមរយៈការលុបបំណុល សម្រាប់សងដល់វិនាសកម្មនេះ។ សម្តេចបានលើកឡើងបន្ថែម​ថា អាមេរិក បានផ្តល់ប្រាក់កម្ចីទៅឱ្យរបប លន់ ណុល ដែលជាអ្នកធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ប៉ុន្តែបំណុលនេះបាន ក្លាយជាបន្ទុកដល់រដ្ឋាភិបាលនាពេលបច្ចុប្បន្នទៅវិញ។ សម្តេចបានចាត់ទុកថា បំណុលនោះគឺជាបំណុលកខ្វក់មួយ ដែលគ្រាន់តែដូចជាគ្រាប់បែកទម្លាក់មកលើក្បាលកម្ពុជាតែប៉ុណ្ណោះ។ សម្តេចបានចោទជាសំណួរថា តើអាមេរិកគួរតែទទួលពានរង្វាន់អំពីការធ្វើបែបនេះ ឬត្រូវយកទៅកាត់ទោសនៅតុលាការអន្តរជាតិ ចំពោះសោកនាដកម្មនៅប្រទេសកម្ពុជា និងសង្រ្គាមនៅប្រទេសវៀតណាម។ សម្តេចតេជោ ហ៊ុន សែន…