​សម្តេចតេជោ ហ៊ុន សែន៖ «ពិតប្រាកដណាស់ គឺគ្មាននរណាម្នាក់ចង់ទៅធ្វើអ្វី នៅក្នុងប្រទេសដែលកំពុងមានសង្រ្គាមឡើយ»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារដ៏ខ្លីមួយនៅលើ Facebook ផ្លូវការមុននេះបន្តិចថា «ពិតប្រាកដណាស់ គឺគ្មាននរណាម្នាក់ចង់ទៅធ្វើអ្វីនៅក្នុងប្រទេសដែលកំពុងមានសង្រ្គាមឡើយ។ សង្រ្គមគឺមានតែបំផ្លាញប្រទេសជាតិខ្លួន និងបំផ្លាញសេចក្តីសុខរបស់ ប្រជាពលរដ្ឋតែប៉ុណ្ណោះ»។ សារបង្ហោះដ៏ខ្លីនេះបានអមជាមួយ នឹងរូបភាពជាច្រើនសន្លឹកដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះភ្ជាប់មកជាមួយ។ រូបភាពជាច្រើនសន្លឹកនោះ សុទ្ធតែបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាត នៅតាមរមណីយដ្ឋានទេសចរណ៍ល្បីៗមួយចំនួននៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «រូបភាពដែលបានឃើញនេះ គឺទេសចរបរទេសដែលបានសម្រុកមកកំសាន្តនៅកម្ពុជា។ រូបភាពទាំងនេះ គឺយើងធ្លាប់បានឃើញតែ នៅប្រទេសគេ។ ដោយសារប្រទេសយើងមានសន្តិភាព និងធានាបាននូវសុវត្ថិភាពទេសចរណ៍ទាំងយប់ថ្ងៃ ទើបពេលនេះទេសចរណ៍បរទេស បានសម្រុកចូលមក កំសាន្តនៅកម្ពុជាជារៀងរាល់ថ្ងៃ។ ពួកគេបានសរសើរពីប្រទេសយើងមិនដាច់ពីមាត់ឡើយ»។ Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា៖ «សព្វថ្ងៃកម្ពុជា គឺជាទិសដៅរមណីយដ្ឋានធម្មជាតិ និងវប្បធម៍ដ៏ទាក់ទាញបំផុតរបស់ ពិភពលោក។ កម្ពុជាបានសុខ កម្ពុជាកាន់តែស្រស់ស្អាតនិង កម្ពុជាកាន់តែរីកចម្រើនគឺ កម្ពុជាដែលកំពុងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន»៕

​សម្តេចតេជោ ហ៊ុន សែន៖ ទំនប់ទឹកដ៏ធំនៅបាត់ដំបង តម្លៃជាង ១០០លានដុល្លារ នឹងបញ្ចប់ជាស្ថាពរមុនឆ្នាំថ្មី

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការសាងសង់ទំនប់ប្រព័ន្ធធារាសាស្រ្តដ៏ធំនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានសមត្ថភាពផ្ទុកទឹកបាន ២៨៦លានម៉ែត្រគូប សម្រេចបាន ៩៨ភាគរយហើយ ហើយគ្រោងនឹង បញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៧នេះ។ សម្តេតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះថា គម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងបាត់ដំបង គឺស្ថិតនៅទីតាំងសំណង់មេក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានលើកទំនប់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជាអាងទឹក ដែលមានសមត្ថភាពស្តុកទឹកបាន ចំនួន ២៨៦ លានម៉ែត្រគូប។ សម្តេចតេជោ បន្តថា ទឹកដែលប្រមូលស្តុកទុកនេះ នឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៤៧,០០០ហិកតា និងស្រូវប្រាំងចំនួន ១២,០០០ហិកតា ក្នុងស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ និង ស្រុកមោងឬស្សី។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងដែរថា…

សម្តេចតេជោ ហ៊ុន សែន បានទៅពិនិត្យមើលទំនប់វារីអគ្គិសនីដនសាហុងរបស់ឡាវរួចរាល់ហើយ និងអរគុណមិត្តឡាវ ដែលលក់អគ្គិសនីឱ្យកម្ពុជា ក្នុងតម្លៃថោក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទៅពិនិត្យមើលទំនប់វារីអគ្គិសនីដងសាហុងរបស់ប្រទេសឡាវ រួចរាល់ហើយ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ក្រោមការទទួលស្វាគមន៍ពី លោក ថងលូន ស៊ីស៊ូលីត (Thongloun SISOULITH ) នាយករដ្ឋមន្រ្តីឡាវ។ សម្តេចតេជោ​បានថ្លែងអំណរគុណ ដល់មិត្តឡាវដែលបានលក់អគ្គីសនីក្នុងតម្លៃថោកមកអោយប្រទេសកម្ពុជា ដែលភាគច្រើន ប្រើប្រាស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ ការចុះទៅពិនិត្យមើលទំនប់វារីអគ្គិសនីដនសាហុងនេះ បានធ្វើឡើងបន្ទាប់ពី ស​ម្តេចតេជោ ហ៊ុន សែន និង លោក ថងលូន ស៊ីស៊ូលីត ចូលរួមសម្ពោធច្រកទ្វារអន្តរ ជាតិត្រពាំងក្រៀល-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែងជាប់នឹងខេត្តចំប៉ាសាក់។ ទំនប់វារីអគ្គីសនី ដងសាហុងរបស់ប្រទេសឡាវ មានម្ងាយប្រមាណ១៥គីឡូម៉ែត្រពីព្រំដែនខេត្តស្ទឹង ត្រែងកម្ពុជា ដែលស្ថិតនៅ ក្នុងតំបន់ស៊ីផាន់ដន ភាគខាងត្បូងប្រទេសឡាវ។ ទំនប់វារីអគ្គីសនីនេះ មានកម្ពស់ប្រហែលពី ៣០ម៉ែត្រ ទៅ៣២ម៉ែត្រ និងមានប្រវែងប្រហែល ៧គីឡូម៉ែត្រ ហើយអាចផលិតថាមពលអគ្គិសនីបានចាប់ពី ២៤០មេហ្គាវ៉ាត់ ទៅ៣៦០មេហ្គាវ៉ាត់។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអរគុណចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ…