សារសម្តេចតេជោ តាមហ្វេសប៊ុក ថ្ងៃ ១៨ មករា ២០១៧ ស្តីអំពី “ការខិតខំប្រឹងប្រែងលើកកម្ពស់ ផលិតភាពកសិកម្ម នៅក្នុងបណ្ដាប្រទេសដែលមានសក្ដានុពលកសិកម្មខ្ពស់ ទាំងនៅអាស៊ី, អាហ្វ្រិក និង អាមេរិកឡាទីន ពិតជាអាចចូលរួមវិភាគទានយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀងលើពិពភលោក”

FB : សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារការងារថ្ងៃត្រង់ នៅម៉ោងប្រមាណ ១២:០០ នាទី ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ដដែលនេះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិសារអាហារ ការងារថ្ងៃត្រង់ ដែលរៀបចំដោយកម្មវិធីស្បៀងអាហារពិភពលោក (World Food Program-WFP) ក្រោមប្រធានបទ “ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្ម, ការកសាង និងការពង្រឹងភាពជាដៃគូពហុ ភាគីពាក់ព័ន្ឋ” ដែលធ្វើឡើងនៅ World Food Programme Tent, Jakobshorn, Davos។ នៅក្នុង ជំនួបនេះដែរ គឺមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំកំពូលមកពីវិស័យឧស្សាហកម្ម ប្រទេសដៃគូ និងមកពី បណ្ដាប្រទេសដែលលូតលាស់នៅអាហ្វ្រិក, អាស៊ី, អង្គការអន្តរជាតិ, អង្គការសង្គមស៊ីវិល, ថ្នាក់ដឹកនាំ កសិករ និងអ្នកជំនាញ ដើម្បីបង្ហាញពីវឌ្ឍនភាពនានា និងកំណត់យុទ្ធសាស្ត្រភាពជាដៃគូ នៃពហុភាគី ពាក់ព័ន្ធ…

សារសម្តេចតេជោ តាមហ្វេសប៊ុក ថ្ងៃ ១៨ មករា ២០១៧ ស្តីអំពី “ក្នុងជំនួបទ្វេភាគីជាមួយនាយក រដ្ឋមន្ត្រីស៊ុយអ៊ែត សម្តេចតេជោ ស្នើភាគីស៊ុយអ៊ែត ពិនិត្យលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា រួមទាំងការ លើកទឹកចិត្តដល់អ្នកវិនិយោគស៊ុយអ៊ែត ទៅបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា និងគាំទ្រនូវបេក្ខភាព របស់ប្រទេសកម្ពុជា ជាសមាជិកមិនអចិន្រៃ្តយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ”

សម្តេចតេជោ ហ៊ុន សែន ជួបនាយករដ្ឋមន្រ្តីស៊ុយអ៊ែត នៅល្ងាចថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Stefan Löfven នាយករដ្ឋ មន្រ្តី នៃប្រទេសស៊ុយអែត (Sweden) នៅ Congress Center, Davos ក្នុងពេលដែលប្រមុខដឹកនាំ នៃ ប្រទេសទាំងពីរអញ្ជើញមកចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ ២០១៧ នៅទីក្រុង Davos ប្រទេសស្វីស។ លោក Stefan Löfven បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ និងរាជរដ្ឋា ភិបាលកម្ពុជា ដែលបានគាំទ្រ ចំពោះគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់ និងរដ្ឋាភិបាលស៊ុយអ៊ែត ស្តីពីការ សន្ទនាកម្រិតសង្គម និង Global Deal Initiative។ បច្ចុប្បន្ននេះ មានប្រទេសជាច្រើនកំពុងមានចរន្ត គាំទ្រគំនិតផ្តួចផ្តើម…

​សម្តេចតេជោ ហ៊ុន សែន៖ «អ្នកដែលចង់បានតំណែងនាយករដ្ឋមន្រ្តីនៅកម្ពុជា មានអាយុច្រើនជាងខ្ញុំទៅទៀត»

FN ៖ ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ ប្រទេសស្វីស, នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងនៅចំពោះមន្រ្តីជាច្រើនរូបដែលអញ្ជើញចូលរួមក្នុងវេទិកានោះថា «អ្នកដែលចង់បានតំណែងនាយករដ្ឋមន្រ្តីនៅកម្ពុជា មានអាយុច្រើន ជាងខ្ញុំទៅទៀត ប៉ុន្តែគេនៅតែចង់ធ្វើនាយករដ្ឋមន្រ្តី»។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមកដល់ពេលនេះគឺឆ្លងកាត់កាន់តួនាទីជានាយករដ្ឋមន្រ្តីរយៈពេល៣២ឆ្នាំ និង៣ថ្ងៃ ហើយបើគិតសរុបទាំងរដ្ឋមន្រ្តីការបរទេស ទាំងឧបនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តី៣៨ឆ្នាំ ទាំងថាយូរជ្រុលហើយ ប៉ុន្តែនេះជាដំណើរធម្មតានៃប្រទេស ប្រជាធិបតេយ្យដែលត្រូវការបោះឆ្នោត ដោយប្រជាជន ប្រសិនបើប្រជាជនត្រូវការ យើងក៏នៅតែបំរើប្រជាជន, អ្នកដែលចង់បានតំណែងនាយករដ្ឋមន្រ្តីនៅកម្ពុជា មានអាយុច្រើនជាងខ្ញុំទៅទៀត ប៉ុន្តែគេនៅតែចង់ធ្វើនាយករដ្ឋមន្រ្តី»។ ការលើកឡើងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ត្រូវបានអញ្ជើញឡើងមានប្រសាសន៍ ចែកបទពិសោធន៍ និងប្រវត្តិរបស់សម្តេច។ សូមជំរាបថា នៅថ្ងៃទី១៧ ខែមករានេះជាថ្ងៃដំបូង ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ នៅប្រទេសស្វីស រយៈពេល៤ថ្ងៃ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ចាប់ពីថ្ងៃទី១៧…