ប្រធានាធិបតីមីយ៉ាន់ម៉ា ស្ញប់ស្ញែងចំពោះ​ការរីកចម្រើន​សេដ្ឋកិច្ច​របស់កម្ពុជា និង​ស្នើសុំ​បទពិសោធន៍​ដឹកនាំប្រទេសពី​សម្តេចតេជោ​

FN ៖ ប្រធានាធិបតីសហភាពមីយ៉ាន់ម៉ា លោក ធិន ច បានអបអរសាទរ និង ស្ញប់ស្ញែងចំពោះការរីកចម្រើនលើវិស័យសេដ្ឋកិច្ច រួមទាំងវិស័យដទៃទៀតរបស់កម្ពុជា ព្រមទាំងបានស្នើសុំបទពិសោធន៍ដឹកនាំមួយចំនួនពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាផងដែរ។ ការបង្ហាញភាពស្ញប់ស្ញែង​ចំពោះកំណើន​សេដ្ឋកិច្ច​នៅកម្ពុជា​របស់លោក ធិន ច បានធ្វើឡើងនា​ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ពេលដែលរូបលោកអញ្ជើញ​ចូលជួបសំណេះ​សំណាល​ពិភាក្សាការងារ​ជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ ក្នុងជំនួបនោះប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច បានថ្លែងជម្រាបជូនសម្តេចតេជោថា កម្ពុជា កំពុងទទួលបានជោគជ័យលើការអភិវឌ្ឍប្រទេស និងការជំរុញកំណើន​សេដ្ឋកិច្ចជាតិ ព្រមទាំងវិស័យដទៃទៀត។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ក្រុម​អ្នកព័ត៌មាន​នៅក្រោយជំនួបបានបញ្ចប់។ លោក ធិន ច ក៏បានគូសបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ផងដែរថា លោកទើបឡើងកាន់អំណាចបានមួយឆ្នាំប៉ុណ្ណោះ ដូច្នេះបទពិសោធន៍របស់ រាជរដ្ឋាភិបាលកម្ពុជា គឺជាការចាំបាច់សម្រាប់រូបលោក។ ក្នុងន័យនេះ លោក ធិន…

សម្តេចតេជោ ហ៊ុន សែន៖ ការកសាងប្រព័ន្ធ​ធារាសាស្រ្ត​តូចធំបន្ថែម​កាន់តែច្រើន គឺដើម្បី​ជួយដល់​កសិករ​ធ្វើស្រែ​ចំការ ឲ្យទទួល​បានទិន្នផលខ្ពស់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បញ្ជាក់តាមរយៈ Facebook របស់សម្តេចថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរជានិច្ច ក្នុងការផ្គត់ផ្គង់ទឹក សម្រាប់ប្រជាកសិក ដោយបានខិតខំកសាង ប្រព័ន្ធធារាសាស្ត្រតូចធំបន្ថែមឲ្យកាន់តែច្រើន សំដៅជួយដល់ប្រជាកសិករអាច​ធ្វើស្រែចំការ និងដាំដុះដំណាំ ឲ្យទទួលបានទិន្នផលខ្ពស់។ សម្តេចតេជោ បានលើកឡើងទៀតថា មួយរយៈកន្លងមកនេះ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងធ្វើការជួសជុល ស្តារ និងកសាងទំនប់ ប្រឡាយមេ មុនរដូវប្រាំងដែលនឹងឈានចូល មកដល់។ បន្ទាប់ពីទំនប់ ប្រឡាយមេ និងប្រឡាយទាំងនោះត្រូវបានជួសជុល ស្តារ និងកសាងរួចរាល់ហើយ ដីស្រែចម្ការរាប់ម៉ឺនហិចតា នឹងត្រូវធានាថា មានទឹកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ពេញមួយរដូវប្រាំង។ ជាមួយសគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករ និងអាជ្ញាធរត្រូវចូលរួមថែរក្សាសមិទ្ធផលទាំងនេះ ឲ្យបានល្អ ដើម្បីប្រើប្រាស់​បានយូរអង្វែង៕

សម្តេចតេជោ ហ៊ុន សែន ចេញសេចក្ដីសម្រេច បង្កើតគណៈកម្មការចម្រុះ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់, ឧប. កែ គឹមយ៉ាន ជាប្រធាន អមដោយអនុប្រធាន និងសមាជិក១៧រូប

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីសម្រេច បង្កើតគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេស ដើម្បីបន្តយុទ្ធនាការបង្ក្រាបបទល្មើស ដ៏ស្មុគស្មាញមួយនេះ ដែលកំពុងរាតត្បាតពេញ សង្គមជាតិ។ នេះបើតាមសេចក្ដីសម្រេច របស់ប្រមុខរាជរដ្ឋាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅ រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ សេចក្ដីសម្រេចដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចុះហត្ថលេខានៅថ្ងៃទី០១ ខែកុម្ភៈ បានបញ្ជាក់ថា គណៈកម្មការចម្រុះមួយនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធាន អមដោយ អនុប្រធាន៧រូប និងសមាជិក១០រូប។ នៅក្នុងសេចក្ដីសម្រេចនេះ ក៏បានបង្កើតគណៈកម្មការមួយចំនួនផងដែរ រួមមាន៖ ទី១.គណៈកម្មការទទួលបន្ទុកអនុវត្តន៍វិធានការរដ្ឋបាល ដែលមាន លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអគ្គលេខាធិការ អនុប្រធាន និងសមាជិកចំនួន១៩រូប, ទី២.គណៈកម្មការបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់ តាមច្រកដែលមាន…