សម្តេចតេជោ ហ៊ុន សែន៖ «បើចៅបំភ្លេចអតីតកាលមិន ខុសពីបំភ្លេចម្តាយខ្លួនឯងទេ ហើយក៏មិនខុសពីមេអំបៅបំភ្លេចកំណើតខ្លួន​ ដែលចេញពីដង្កូវដែរ»

FN ៖ «គិតឱយច្បាស់ចៅអតីតកាលនោះហើយដែលរុញ យើងឱយមកដល់បច្ចុប្បន្ន។ ម្តាយចៅបង្កើត ចៅមកក៏ជាអតីតកាល បើចៅបំភ្លេចអតីតកាលមិន ខុសពីបំភ្លេចម្តាយខ្លួនឯងទេ ហើយក៏មិនខុសពីមេអំបៅបំភ្លេចកំណើតខ្លួនដែលចេញពីដង្កូវដែរ។ តាជូនយោបល់ចៅដោយចិត្តស្មោះ ទ្រឹស្តីចៅមិនគួរប្រើវាទេ» នេះជាសាររបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហាញនៅលើ Facebook ឆ្លើយតបនឹងយុវជនម្នាក់ដែលបង្ហោះរូបភាពនិងពាក្យថា «អតីតត្រឹមជាស្រមោលបំភ្លេចវាចោលហើយបង្កើតបច្ចុប្បន្ន»។ ជុំវិញការបង្ហោះរបស់យុវជនម្នាក់នេះ ក៏ត្រូវបានអ្នកប្រើប្រាស់ Facebook (Cherry Hing) ប្រតិកម្មទៅវិញថា៖ «ទ្រឹស្តីនេះគេប្រើវាសំរាប់តែរឿងបរាជ័យ ក្នុងអតីតកាលប៉ុណ្ណោះ យើងមិនអាចយកវាមកប្រើជាទូទៅបានទេប្អូន»។ ចំណែកអ្នកប្រើប្រាស់ Facebook ម្នាក់ទៀតក៏បានឡើងថា៖ «សូមកុំគិតថា អតីតកាលគ្មានន័យសម្រាប់បច្ចុប្បន្នកាលឲ្យសោះ ត្រូវចាំថាអតីតកាលមានន័យសម្រាប់បច្ចុប្បន្នកាល /បច្ចុប្បន្នកាលមានន័យសម្រាប់អនាគតកាល (ចូលចងចាំទុកជានិច្ច)៕

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនអ្នកនយោយបាយណា ដែលដើរឃោសនាប្រាប់ប្រជាពលរដ្ឋថា «បើគេឈ្នះនឹងលុបបំណុល»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួន អ្នកនយោបាយណា ដែលដើរឃោសនាប្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានថា បើខ្លួនឈ្នះឆ្នោតខ្លួននឹងលុបបំណុល របស់ពួកគេដែលជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ សម្តេចតេជោ បានចាត់ទុកថា ការឃោសនាបែបនេះ គឺជាការបោកបញ្ឆោទប្រជាពលរដ្ឋ ដើម្បីតែសន្លឹកឆ្នោតដែលត្រូវចាប់បញ្ជូនទៅតុលាការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «បើថាបទល្មើសជាក់ស្តែង គឺថាចាប់នៅនឹងកន្លែងតែម្តង អ្នកឯកដើរបោកប្រាស់ធ្វើអ្វី ព្រោះវាបោកប្រាស់រាល់ថ្ងៃថា “សូមបោះឱ្យខ្ញុំទៅ ខ្ញុំឈ្នះ ខ្ញុំនឹងលុបចោលបំណុលហ្នឹង” អញ្ចឹងយើងលេងអាហ្នឹងឱ្យធ្ងន់ ចាប់ចងស្លាបសេកហើយបញ្ជូនទៅឱ្យតុលាការកាត់ទោស»។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា កន្លងទៅមានអ្នកនយោបាយមួយចំនួន បានទៅឃោសនាបោកប្រជាពលរដ្ឋឱ្យបោះឆ្នោតឱ្យខ្លួនហើយសន្យាលុបបំណុល។ សម្តេចថ្លែងបន្ថែមថា ការលុបបំណុលនេះមិនអាចទៅរួចទេ ដោយសារតែមីក្រូហិរញ្ញវត្ថុជាវិស័យឯកជន ហើយបើចង់លុបមានតែផ្លាស់ប្តូររបប ឬធ្វើបដិវត្តដូចប៉ុលពត។ សម្តេចថ្លែងបន្ថែមថា៖ «បើចង់លុបបំណុលនេះចោល ទាល់តែធ្វើបដិវត្តមួយ…

សេចក្តីដកស្រង់សង្កថា ក្នុងពិធីកាត់ប្ញសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផល ក្នុងវត្តព្រែកប្រា

ជ្រើសរើសពេលខ្នើតល្អជាងរនោច សម្រាប់បញ្ចុះ និងកាត់ឫសសីមា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចូលរួម ដើម្បីកាត់ឫសសីមាជាកិច្ចបង្ហើយបុណ្យ ក៏ដូចជាសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលផ្សេងទៀត នៅក្នុងទីអារាមវត្តព្រែកប្រារបស់យើងនេះ។ អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ បានថ្លែងនូវអំណរព្រះគុណ ចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ គណៈ​កម្មាធិការអាចារ្យវត្ត ក៏ដូចជា ពុទ្ធបរិស័ទចំណុះជើងវត្ត ពិសេសសប្បុរសជនដែលបានចូលរួមកសាងនូវ​ទី​អារាម ព្រះវិហារ និងសមិទ្ធផលផ្សេងៗទៀត ដែលថ្ងៃនេះ យើងនឹងកាត់ឫសសីមា ហើយ​សម្ពោធដាក់ អោយប្រើប្រាស់។ ពិតណាស់ថា ឆ្នាំនេះ ខ្ញុំព្រះករុណាខ្ញុំ កំណត់ត្រឹមតែពីរវត្តតែប៉ុណ្ណោះ (ដើម្បីចូលរួម) កាត់ឫសសីមា។ ជាការ​គាប់ជួនដែលឯកឧត្តម អភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានទៅជួប ខ្ញុំ​ព្រះករុណាខ្ញុំ ដើម្បីសុំអោយ​មានការមកកាត់ឫសសីមានៅវត្តនេះ ហើយក៏បានរើសចំថ្ងៃ ១២ កើត ខែ មាឃ មុនពេលមាឃបូជាមកដល់។ តាមទម្លាប់របស់ ខ្ញុំព្រះករុណាខ្ញុំ មានវិធីជ្រើសរើសការ​ធ្វើបុណ្យ​ធ្វើ​ទាន។ យកខ្នើត? មិនយករនោចទេ។ អានេះត្រូវជឿខ្លះផង អាហ្នឹងគេថា អាគមន៍ផ្សំអាយូស។ អញ្ចឹងទេ យើង ១២ កើត…