ឆ្នាំ២០១៨ ការសាងសង់នៅកម្ពុជាមានជិត ៣ពាន់គម្រោង ជាមួយទុនវិនិយោគជាង ៥ពាន់លានដុល្លារ, ភ្នំពេញមានអគារខ្ពស់ចាប់ពី៥ជាន់ឡើងជាង ១ពាន់អគារ

FN​​ ៖ ពេញមួយឆ្នាំ២០១៨នេះ ការសាងសង់នៅកម្ពុជាមានប្រមាណ ២,៨៦៧គម្រោង ជាមួយទុនវិនិយោគប្រមាណ ៥,២២៨,៩៩២,៥២២ដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដីការងារឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ។​​​ របាយការណ៍បានបញ្ជាក់ គម្រោងសំណង់ទាំងនេះ សាងសង់លើផ្ទៃដីចំនួន ១១,៤២៧,១៩០ម៉ែត្រការ៉េ។ តែបើតាមរបាយការណ៍នេះគម្រោងសំណង់នៅឆ្នាំ២០១៨ មានការថយចុះជិត ១៩ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ឆ្នាំ២០១៧ គម្រោងសាងសង់មានរហូតដល់ទៅ ៣,០៥២គម្រោង ជាមួយទុនវិនិយោគប្រមាណ ៦,៤២៨,៧៩៤,១៧៩ដុល្លារ។ ក្នុងរបាយការណ៍របស់ក្រសួង បានឲ្យដឹងផងដែរថា គម្រោងសាងសង់ទាំងនេះ ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង មានចំនួន ២៤៥គម្រោង មានទុនវិនិយោគប្រមាណ ៤,៨២៩,១៧៣,៨៥៤ដុល្លារ ហើយស្ថិតក្រោមសមត្ថកិច្ចសាលារាជធានី-ខេត្ត ចំនួន ២,៦២២ ជាមួយទុនវិនិយោគប្រមាណ ៣៩៩,៨១៨,៦៦៨ដុល្លារ។ របាយការណ៍បន្តថា សំណង់លំនៅឋានសរុបក្នុងឆ្នាំ២០១៨ មានចំនួន ២,៤២០គម្រោង ជាមួយទុនវិនិយោគប្រមាណ ១,៨៣៥,៤១៦,៩១២ដុល្លារ ស្នើនឹង ១៨,៤៧១ខ្នង ហើយអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៨ មានចំនួន ១១០អគារ។ ដោយឡែកបណ្ដុំលំនៅឋានមានលក្ខណៈបុរីនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៨…

អ្នកប្រើប្រាស់អគ្គិសនីតាមតូបលក់ ក្នុងផ្សារត្រូវចាត់ចូលជាប្រភេទពាណិជ្ជកម្មធុនតូច ទទួលបានការបញ្ចុះថ្លៃ៧៤០រៀល/kWh ចាប់ពីឆ្នាំ២០១៩

FN​ ៖ អគ្គិសនីកម្ពុជា (EDC) តាមរយៈ Facebook ផ្លូវការរបស់ខ្លួន ដោយបញ្ជាក់ពីការបញ្ចុះថ្លៃអគ្គិសនីសម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់តាមតូបលក់ ក្នុងផ្សារនានា។​ EDC បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គិសនីកម្ពុជាសូមជម្រាបជូនថា ថ្មីៗនេះមានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថ្លៃលក់អគ្គិសនីឆ្នាំ ២០១៩ ខុសពីបញ្ជីថ្លៃលក់របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដូច្នេះអគ្គិសនីកម្ពុជា សូមបង្ហាញជូននូវបញ្ជីថ្លៃលក់ដូចខាងក្រោម។ ចំពោះអ្នកប្រើប្រាស់តាមតូបលក់ក្នុងផ្សារនានា ត្រូវចាត់ចូលជាប្រភេទពាណិជ្ជកម្មធុនតូច ដែលទិញចេញពីខ្សែបណ្តាញចែកចាយសាធារណ: តាមតង់ស្យុងទាប ដែលមានថ្លៃ៧៤០រៀល/kWh ចាប់ពីឆ្នាំ២០១៩នេះតទៅ ដោយចាប់ផ្តើមពីផ្សារនៅក្នុងរាជធានីភ្នំពេញ និងបន្តបន្ទាប់ផ្សារតាមខេត្តនានា»៕

ឆ្នាំ២០១៨ អាកាសយានដ្ឋានអន្តរជាតិកម្ពុជាទាំង៣ ទទួលបានអ្នកដំណើរឆ្លងកាត់ប្រមាណ១០លាននាក់, កើនឡើង២លាននាក់ ធៀបនឹងឆ្នាំ២០១៧

FN ៖ អាកាសយានដ្ឋានអន្តរជាតិចំនួន៣ របស់កម្ពុជា នៅក្នុងឆ្នាំ២០១៨នេះ ទទួលបានអ្នកដំណើរធ្វើដំណើរឆ្លងកាត់បានប្រមាណ១០លាននាក់ គឺមានការកើនឡើង២លាននាក់ បើធៀបទៅនឹងឆ្នាំ២០១៧ ដែលបានទទួលចំណូលចូលរយលានដុល្លារផងដែរ។ ក្នុងពិធីអបអរសាទរការទទួលបានអ្នកដំណើរប្រមាណ១០លាននាក់ តាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ (អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, សៀមរាប និងក្រុងព្រះសីហនុ) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ ដែលប្រារព្ធធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, លោក Eric Delobel នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានថ្លែងថា «នេះជាមោទនភាពរបស់ប្រទេសកម្ពុជា បានបម្រើសេវាកម្មជូនអ្នកដំណើរចំនួន១០លាននាក់ សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ ដែលនេះជាកំណត់ត្រាដំបូងបំផុត គឺមានការកើនឡើងចំនួន២លាន ធៀបនឹងឆ្នាំ២០១៧ មានតែ៨លាននាក់»។​ លោកបានបន្តថា នៅឆ្នាំ១៩៩៥ ពេលក្រុមហ៊ុន Cambodia Airport ត្រូវបានផ្តល់ការទុកចិត្តឱ្យអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺមានអ្នកដំណើរប្រមាណតែ៥ម៉ឺននាក់ ដែលតិចជាង២០ដង បើធៀបនឹងបច្ចុប្បន្ន។ លោក Eric Delobel លើកឡើងថា ចំនួនអ្នកដំណើរមានការកើនឡើងនេះ ដោយមានការចូលរួមចំណែកពីរដ្ឋាភិបាល, ក្រសួងទេសចរណ៍, រដ្ឋលេខាធិការអាកាសចរស៊ីវិល, គយ និងរដ្ឋាករ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងភ្នាក់ងារឯកជន តែងតែគាំទ្រជាប្រចាំ បានសហការគ្នាក្នុងការបង្កើតបទដ្ឋានស្តង់ដា…