រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យភាគីឡាវប្រើប្រាស់ កំពង់ផែ ផ្លូវទឹក និងផ្លូវគោករបស់ខ្លួន ដើម្បីដឹកទំនិញចេញចូល

FN ៖ ខណៈដែលប្រទេសឡាវ មិនមានកំពង់ផែ ដើម្បីដឹកទំនិញតាមសមុទ្រនោះ កម្ពុជាបានសម្រេចបើកផ្លូវឱ្យមិត្តជិត ខាងមួយនេះ ប្រើប្រាស់កំពង់ផែ ផ្លូវទឹក និងផ្លូវគោករបស់ខ្លួន ដើម្បីដឹកទំនិញចេញចូល។ ការបើកផ្លូវឱ្យភាគីឡាវប្រើប្រាស់ កំពង់ផែ ផ្លូវទឹក និងផ្លូវគោកកម្ពុជានេះ ត្រូវបានបញ្ជាក់ជាថ្មីដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈជួបពិភាក្សាជាមួយ ប្រធានរដ្ឋឡាវ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅវិមានសន្តិភាពកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។ សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា ស្តីអំពីលទ្ធផលផ្លូវការនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតីឡាវ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការវាយតម្លៃខ្ពស់របស់ ប្រធានរដ្ឋឡាវ និងបានបញ្ជាក់ជាថ្មីថា កម្ពុជានឹងអនុញ្ញាតឱ្យប្រទេសប្រទេសឡាវជាមិត្តប្រើប្រាស់កំពង់ផែ និងផ្លូវទឹក ផ្លូវគោកកម្ពុជា សម្រាប់ការដឹកទំនិញចេញចូល ដើម្បីជំរុញការតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស នៅភាគខាងត្បូងនៃប្រទេសឡាវ និងនៅភាគឦសាននៃកម្ពុជា ឱ្យកាន់តែរីកចំរើន»។ ភាគីទាំងពី ក៏បង្ហាញអំពីភាពរីករាយចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ប្រសើរ ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរផងដែរ…

ឆ្នាំ២០១៦ ទេសចរអន្តរជាតិជាង៥លាននាក់ មកទស្សនាកម្ពុជា ខណៈទេសចរខ្មែរចេញក្រៅប្រទេសជាង១.៤លាននាក់

FN ៖ របាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយនៅថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបង្ហាញថា នៅឆ្នាំ២០១៦ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិ ចំនួន «៥,០១១,៧១២នាក់» ដែលកើនឡើង ៥ភាគរយ បើធៀបនឹងឆ្នាំ២០១៥។ ចំណែកភ្ញៀវទេសចរកម្ពុជា ដែលធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសវិញនោះ មានចំនួន «១,៤៣៤,០៣០នាក់» គឺកើនឡើង ២០.១ភាគរយ។ របាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវទេសចរដែលមកទស្សនាកម្ពុជាច្រើនជាងគេ នៅឆ្នាំ២០១៦ គឺនៅតែជាភ្ញៀវជនជាតិវៀតណាម ដែលមានចំនួន ៩៥៩,៦៦៣នាក់ តែមានការថយចុះ ២.៨ភាគរយ ខណៈភ្ញៀវជនជាតិចិន មានចំនួន ៨៣០,០០៣នាក់ កើនឡើង ១៩.៥ភាគរយ។ ក្នុងនោះភ្ញៀវទេសចរ មកតាមផ្លូវអាកាសមានចំនួន ២,៧០៤,៣៦៧នាក់ កើនឡើង ៩.២ភាគរយ ផ្លូវគោកចំនួន ២,១៥៣,៩៣២នាក់ និងផ្លូវទឹក មានចំនួន ១៥៣,៤១៣នាក់។

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍គម្រោងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មកកាន់កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែង សូមស្វាគមន៍គម្រោងហោះហើរ របស់អាកាសចរណ៍ដ៏ល្បី របស់ពិភពលោក Emirates Airline នៅក្នុងខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានបញ្ជាក់ថា កំណើនភ្ញៀវទេសចរមកកម្ពុជា កំពុងកើនឡើងជារៀងរាល់ឆ្នាំ ហើយព្រលានយន្តហោះកម្ពុជា ក៏កំពុងរៀបចំពង្រីក និងកែលម្អបំពាក់ដោយឧបករណ៍ទំនើបៗ ដែលបង្កលក្ខណៈកាន់តែងាយស្រួល ដល់អ្នកទេសចរ និងពាណិជ្ជករមកកម្ពុជា។ សម្តេចតេជោបន្ថែមឲ្យដឹងថា កម្ពុជាកំពុងទាក់ទាញ ក្រុមហ៊ុនអាកាសចរណ៍បរទេស ជាច្រើនមកវិនិយោគ នៅប្រទេសកម្ពុជា បន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន សរសេរលើ Facebook យ៉ាងដូច្នេះថា «ប្រទេសកម្ពុជាយើង ចាប់តាំងពីទទួលបានសន្តិភាពមក គឺប្រជាពលរដ្ឋរស់នៅសុខសប្បាយ ហើយមានឱកាសគ្រប់ៗគ្នា។ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិ គឺបានទាក់ទាញ វិនិយោគទុនជាតិ និងអន្តរជាតិយ៉ាងច្រើនមកបណ្តាក់ទុន។ កំណើនទេចរណ៍ ក៏កំពុងកើនឡើងជារៀងរាល់ឆ្នាំ ហើយព្រលាន យន្តហោះកម្ពុជា ក៏កំពុងរៀបចំពង្រីក និងកែលម្អបំពាក់ ដោយឧបករណ៍ទំនើបៗ ដែលបង្កលក្ខណៈកាន់តែងាយស្រួល ដល់អ្នកទេសចរ…