រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច កែសម្រួលរបៀបរបបការងារ និងការបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រោយបញ្ចប់តំណែង លោក ញឹម វណ្ណដា

FN ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានចេញសេចក្តីសម្រេចជាថ្មីម្តងទៀត ស្តីពីការកែសម្រួលសេចក្តីសម្រេចលេខ៥០ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រោយបញ្ចប់តំណែង លោក ញឹម វណ្ណដា។ ការចេញសេចក្តីសម្រេចជាថ្មីនេះ បានធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាល បានសម្រេចដកហូតតំណែង លោក ញឹម វណ្ណដា ចេញពីតំណែងទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ហើយសម្រេចតែងតាំង លោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយជំនួសវិញ។ ការបែងចែកភារកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា តែងធ្វើឡើងជារៀងរាល់អាណត្តិ ដែលមានរយៈពេល៥ឆ្នាំម្តង មិនដូចអ្នកវិភាគស្ទើភ្លើងមួយចំនួន ដែលលើកឡើងថា ទាល់តែមានការរិះគន់ទើបមានការបែងចែកតំណែងជូន ឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី នោះឡើយ។ ជាមួយគ្នានេះ អ្នកវិភាគមួយចំនួននោះ គួរតែតាមដានរឿងនេះឱ្យបានច្បាស់លាស់សិន ចាំធ្វើការរិះគន់ដោយមិនមានមូលដ្ឋានច្បាស់លាស់។ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន…

សម្តេចតេជោ ហ៊ុន សែន ទទួលជួបបុរសអច្ឆរិយៈ ហុង ភារិន ដើម្បីបំពេញបំណងរបស់គាត់

FN ៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលជួប បុរសអច្ឆរិយៈ ហុង ភារិន និងបងរបស់គាត់ឈ្មោះ ហុង ភារុន នៅគេហដ្ឋានរបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គោលបំណងនៃការជួប នេះ គឺចង់ស្វែងយល់នូវបំណង និងគោលដៅដែល ហុង ភារិន ចង់ទៅដើម្បីងាយស្រួលដល់ការជួយ ឱ្យស្របជាមួយបំណងដែល ភារិនចង់ទៅ និងចង់បាន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «ខ្ញុំនិងភរិយាទើបបានជួបយុវជន ហុង ភារិន និងបងប្រុសរបស់គាត់ឈ្មោះហុង ភារុន នៅមុននេះបន្តិច នៅគេហដ្ឋានរបស់ខ្ញុំ។ គោលបំណងនៃការជួបរបស់ខ្ញុំ គឺចង់ស្វែងយល់នូវបំណង និងគោលដៅដែល ហុង ភារិន ចង់ទៅដើម្បីងាយស្រួលដល់ការជួយរបស់យើង ឱ្យស្របជាមួយបំណងដែល ភារិនចង់ទៅ…

មេដឹកនាំកំពូលកម្ពុជា-ម៉ាឡេស៊ី អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ និងធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃជំនួប

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមចំនួន២របស់កម្ពុជា-ម៉ាឡេស៊ី និង បានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃជំនួប នៅវិមានសន្តិភាព ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់។ កិច្ចព្រមព្រៀងទាំងពីរនេះ រួមមាន៖ ១៖ កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់យកពន្ធត្រួតស៊ីគ្នា លើកលែងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ចុះហត្ថលេខាដោយលោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។ ២៖ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។