FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមចំនួន២របស់កម្ពុជា-ម៉ាឡេស៊ី និង បានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃជំនួប នៅវិមានសន្តិភាព ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់។
កិច្ចព្រមព្រៀងទាំងពីរនេះ រួមមាន៖
១៖ កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់យកពន្ធត្រួតស៊ីគ្នា លើកលែងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ចុះហត្ថលេខាដោយលោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។
២៖ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។