សម្តេចតេជោ ហ៊ុន សែន ទទួលជួបបុរសអច្ឆរិយៈ ហុង ភារិន ដើម្បីបំពេញបំណងរបស់គាត់

FN ៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលជួប បុរសអច្ឆរិយៈ ហុង ភារិន និងបងរបស់គាត់ឈ្មោះ ហុង ភារុន នៅគេហដ្ឋានរបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គោលបំណងនៃការជួប នេះ គឺចង់ស្វែងយល់នូវបំណង និងគោលដៅដែល ហុង ភារិន ចង់ទៅដើម្បីងាយស្រួលដល់ការជួយ ឱ្យស្របជាមួយបំណងដែល ភារិនចង់ទៅ និងចង់បាន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «ខ្ញុំនិងភរិយាទើបបានជួបយុវជន ហុង ភារិន និងបងប្រុសរបស់គាត់ឈ្មោះហុង ភារុន នៅមុននេះបន្តិច នៅគេហដ្ឋានរបស់ខ្ញុំ។ គោលបំណងនៃការជួបរបស់ខ្ញុំ គឺចង់ស្វែងយល់នូវបំណង និងគោលដៅដែល ហុង ភារិន ចង់ទៅដើម្បីងាយស្រួលដល់ការជួយរបស់យើង ឱ្យស្របជាមួយបំណងដែល ភារិនចង់ទៅ…

ក្រសួងការងារ ប្រកាសឲ្យគ្រឹះស្ថាន និងសហគ្រាសទាំងអស់ អនុញ្ញាតឲ្យកម្មករឈប់សម្រាក ៤ថ្ងៃ ដោយបើកប្រាក់ឈ្នួលមុន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឲ្យម្ចាស់សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ស្តីពី ការងារត្រូវអនុញ្ញាតឲ្យកម្មករនិយោជិត បានឈប់សម្រាករយៈពេល ៤ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយបើកប្រាក់ឈ្នួល មុនបុណ្យប្រពៃណីនេះផងដែរ។ តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា យោងតាមច្បាប់ ស្តីពី ការឈប់បុណ្យ ដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៩ និងដើម្បីបង្ក លក្ខណៈងាយស្រួលដល់បងប្អូនកម្មករ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់អនុវត្តដូចតទៅ៖ ១៖ អនុញ្ញាតឲ្យកម្មករនិយោជិត ទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងកំឡុងពេលបួនថ្ងៃគឺ ថ្ងៃទី២៧-២៨-២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ជំនួសឲ្យថ្ងៃទី២៩ ដែលត្រូវចំថ្ងៃអាទិត្យ។ ២៖ ខិតខំរៀបចំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតលើកទី២ ឲ្យមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឲ្យកម្មករនិយោជិត ទទួលប្រាក់បុរេប្រទាន យ៉ាងតិច៥០ភាគរយ មុនពេលបុណ្យភ្ជុំបិណ្ឌ៕