សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

ជាដំបូងនេះ ដោយសារតែវាមិនទាន់ហួសពេលផងនោះទេ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរ និងជូន​ពរចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម និងលោកជំទាវ លោក លោកស្រី នាងកញ្ញា សម្រាប់ការចូលឆ្នាំសកល ២០១៦ មក ២០១៧ ហ្នឹងម្ខាង និងម្ខាងទៀត សូមជូនពរបងប្អូនជនជាតិខ្មែរដើម​កំណើតចិន ឬក៏អ្នកមានខ្សែស្រឡាយចិន សមប្រកបដោយជោគជ័យ Happy New Year and Gong Xi Fa Cai។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយដែលបានបើឆាកដំបូងចាប់ផ្តើមពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង សម្រាប់ការផ្តល់នូវសញ្ញាបត្រចំពោះជ័យ​លាភីចំនួន ៥.៥១០ នាក់ ហើយដែលជាសាកលវិទ្យា ល័យ ដែលរក្សា​បាននូវកិត្តិនាមដ៏ខ្ពស់ខ្ពស់ និងគុណភាពនៃការបណ្តុះបណ្តាល។ ធនធានមនុស្សសំខាន់សម្រាប់អភិវឌ្ឍសង្គមជាតិ, លើសក្របខ័ណ្ឌ ខ្វះសមត្ថភាព ថ្ងៃនេះ យើងពិតជាមានមោទនភាព ដែលយើងបានបង្កើនថែមនូវធនធានបញ្ញា តាមរយៈការកសាងធនធាន​មនុស្ស ដែលមានថ្នាក់បរិញ្ញារហូតទៅដល់ ៥.០១០ នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥០០ នាក់។ យើង​ឃើញច្បាស់ហើយថា ធនធានមនុស្សជាការចាំបាច់បំផុតសម្រាប់សង្គមជាតិលូតលាស់ មិនថាប្រទេសយើង ឬប្រទេសណានោះទេ។…

សេចក្តីដកស្រង់សង្កថា ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យ បញ្ញាជាតិ

រួមគ្នាកសាងធនធាន​​មនុស្សសម្រាប់ការអភិវឌ្ឍកម្ពុជា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមប្រគល់សញ្ញាបត្រ សម្រាប់និស្សិត (ចំនួន) ១.៣៦២ នាក់ សម្រាប់សាកលវិទ្យាល័យ បញ្ញាជាតិ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវ ការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់សាកលវិទ្យាល័យ ក៏ដូចជា សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំ គ្រប់គ្រង។ ដូចដែល លោកបណ្ឌិត រ៉ុន រ័ត្នវាសនា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ បញ្ញា ជាតិ បានរាយការណ៍អម្បាញ់មិញ យើងពិតជាបានប្រឹងប្រែងរួមគ្នាលើដំណើរផ្លូវដ៏វែងឆ្ងាយមួយ ទើបមាន​ថ្ងៃនេះ ហើយនេះ គឺជាការខិតខំរួម ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដែលរួមគ្នាកសាងឡើង​នូវធនធាន​​មនុស្សសម្រាប់ការអភិវឌ្ឍកម្ពុជានៅពេលនេះផង ហើយនឹងសម្រាប់ពេលវែងទៅខាងមុខផង។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បាន បញ្ជាក់កាលពីមុនហើយថា ប្រសិនបើយើងមិនមានគោលនយោបាយត្រឹមត្រូវទេ មិនផ្តល់លទ្ធភាពឲ្យវិស័យឯកជនចូលរួមនោះទេ យើងពិតជាគ្មានលទ្ធភាពស្រូបអស់យកសិស្សដែល​ប្រ​ឡងជាប់នូវមធ្យមសិក្សាទុតិយភូមិ ដែលពួកគេមួយឆ្នាំៗ រាប់ម៉ឺននាក់ រុញចូលមកក្នុងកម្រិតឧត្តមសិក្សា។ ឆ្លងកាត់ នៃការធ្វើកិច្ចការងារទាំងអស់នេះ ប្រជាពលរដ្ឋបានចូលរួមគាំទ្រ ដែលក្នុងនោះ និស្សិតខ្លួនឯងក៏​បានចូលរួមគាំទ្រដំណើរការនៃការចុះឈ្មោះ និងបង់ថ្លៃចូលរៀន។ មួយផ្នែកក៏ត្រូវបានទទួលអាហារូប​ករណ៍ ការឧបត្ថម្ភពីផ្នែកនេះ ផ្នែកនោះ…

សេចក្តីដកស្រង់សង្កថា ការប្រារព្ធ ទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ, ស្រុកថ្ពង, កំពង់ស្ពឺ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះអនុគណ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ, ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ដែលបានចូលរួមក្នុងឱកាសនេះ, សូម​គោ​រព​លោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូន ជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុង​ឱ​កាសនេះ ទាំងមកពីខេត្តកំពង់ស្ពឺ និងមកពីខេត្តកំពង់ឆ្នាំង ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត នៅក្នុងទិវាមច្ឆជាតិលើក​ទី ១៤ ​ហើយមកចំកន្លែងមួយ ដែលជាតំបន់មានលក្ខណៈហៅថាប្រព័ន្ធស្រោចស្រពនៅខាងជើង​ទីក្រុងភ្នំ​ពេញ។ សូមអភ័យទោស ពេលដែលខ្ញុំព្រះករុណាខ្ញុំកំពុងនិយាយនេះ គឺខ្ញុំព្រះករុណាខ្ញុំកំពុងគ្រុន ហើយ​ក៏​សូម​អភ័យទោសពីអង្គទូតនានាផងដែរ ដែលយើងធ្វើកម្មវិធីមុនការគ្រោងទុក។ យប់មិញនេះ គឺដេកអត់បាន​បន្តិច​សោះ ហើយជ្រុលនឹងបាល់ទាត់ផង ក៏បង្ហើយទៅ។ ដល់ចប់បាល់ទាត់ទៅ ក៏​លុបមុខលុបមាត់ រួចហើយ​ក៏​ចេញដំណើរមក។ អង្គរក្សក៏មកមិនទាន់ដែរ។ មក​តាមផ្លូវនេះ (គេង)លក់រហូត​ មិនមែនលក់តិចទេ បើតាម​មើល​ទៅ ១ ម៉ោង ព្រោះធ្វើដំណើរដូចជា ជាង ១ ម៉ោង កន្លះ…