នាយឧត្តមសេនីយ៍ ម៉ឹង សំផន បំផុសឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាព

FN ៖ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាវិត បានបំផុសដល់ប្រជាពលរដ្ឋ ទាំងអស់ ជាពិសេសនៅមូលដ្ឋាននេះ ត្រូវចូលរួមថែរក្សាសន្តិភាពរបស់ប្រទេសកម្ពុជា។ លោកចាត់ទុកថា សន្តិភាពនេះហើយ បានធ្វើឱ្យមានភាពរីកចំរើនផ្នែកសេដ្ឋកិច្ច សាសនា និង ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។

ការអំពាវនាវរបស់ លោកនាយឧត្តមសេនីយ៍ បានធ្វើឡើងខណៈដែល លោក និងភរិយា រួមទាំងក្រុមការងារមួយចំនួនទៀត ចូលរួមក្នុងពិធីកាត់ឫស្សសីមា នៅវត្តមហានីគ្រោតការាម ស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ។ ពិធីនេះ ក៏មានការចូលរួមពីពុទ្ធបរិស័ទ សិស្សានុសិស្សប្រមាណ ៥០០នាក់។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានអះអាងថា សន្តិភាពនេះហើយ បានធ្វើឱ្យប្រជាពលរដ្ឋ មានសេចក្តីសុខសន្តិភាព ធ្វើឱ្យប្រជាពលរដ្ឋ មានសិទ្ធធ្វើបុណ្យទាន។

លោកបានបញ្ជាក់ថា «សមិទ្ធផលទាំងអស់កើតឡើង បានសារតែប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំដោះប្រទេសជាតិរំដោះប្រជាពលរដ្ឋ និងរំដោះ ព្រះពុទ្ធសាសនានិងសាសនាដ៏ទៃទៀតរស់ឡើងវិញ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនប្រកាន់ពូជសាស្ត្រ សាសនាដ៏ទៃនោះទេ ប្រជាពលរដ្ឋមានសិទ្ធិធ្វើបុណ្យគ្រប់គ្នា»។

សូមបញ្ជាក់ថា នាឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានធ្វើការកោតសរសើរដល់សប្បុរសជននានា ក្នុងស្រុកក្រៅស្រុក ដែលបានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីលើស្ទួយវិស័យពុទ្ធចក្រ ឱ្យមានការរីកចំរើនទុកសម្រើនព្រះសង្ឃពុទ្ធបរិស័ទ បានធ្វើបុណ្យក្នុងផ្លូវព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

លោក ម៉ឹង សំផន ក៏បានបំពាក់គ្រឿងឥស្សរិយយស ដល់សប្បុរសជន និងបានចែកអំណោយ ដល់យាយជីតាជីប្រមាណ ១០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានក្រណាត់ស ១ដុំ ថវិកា១ម៉ឺនរៀល ផងដែរ៕

...Read More

ទីប្រឹក្សាសម្ដេច ហេង សំរិន ថ្កោលទោសគណបក្សប្រឆាំង ចំពោះការចោទប្រកាន់ មេឃុំ/ចៅសង្កាត់ ថាធ្វើការបម្រើបក្ស

FN ៖ លោកបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកឧដុង្គ បានធ្វើការថ្កោលទោស ចំពោះគណបក្សប្រឆាំង CNRP ចំពោះការចោទប្រកាន់ មេឃុំ/ចៅសង្កាត់ ថាធ្វើការបម្រើបក្ស ដែលពាក្យសម្តីនេះមេឃុំទូទាំងប្រទេស មិនអាចទទួលយកបានឡើយ។

ការលើកឡើងយ៉ាងដូច្នោះ បានធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ ស្របដែលលោកបណ្ឌិត អ៊ុក កោសា អញ្ជើញអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់បណ្តាល័យ នៅក្នុងវត្តបន្ទាយខ្មែរ ស្ថិតក្នុងឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងមានការចួលរួមពីលោក លី សុន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកឧដុង្គ ដែលមានប្រជាពុទ្ធបរិសទ្ធ័ ចំណុះជើងប្រមាណជាង៥០០នាក់មកពី៨ភូមិ ក្នុងខេត្តកំពង់ស្ពឺ។

ក្នុងពិធីនោះផងដែរ លោកបណ្ឌិត ក៏បានដាស់តឿនដល់លោកគ្រូ អ្នកគ្រូ សូមមេត្តាចូលរួមគោរពនៅទិវា អំនានជាតិថ្ងៃទី១១ ខែមីនា រាល់ខែសុំនាំសិស្សានុសិស្ស មកអានសៀវភៅនៅទីនេះ ដែលមានបន្ទប់ និងសៀវភៅចំរុះរក្សានៅទីនេះ។

លោកឧត្តមសេនីយ៍ អ៊ុក កោសា បានឲ្យដឹងថា បណ្តាល័យនេះ សៀវភៅដែលបានមកពីសប្បុរសជាច្រើននេះ គឺសម្រាប់ ព្រះសង្ស លោកតាជី យាយជី បងប្អូនប្រជាពុទ្ធបរិសទ្ធ័ សិស្សានុសិស្សអញ្ជើញមកអង្គុយអានស្វែងយល់អំពីធម៌វិន័យ ច្បាប់នានា ដែលបានតម្កល់នៅទីនេះ។

ជាមួយគ្នានោះ លោក លី សុន ប្រធានក្រុមការងារបក្សប្រជាជនចុះជួយស្រុកឧដុង្គ បានឲ្យដឹងថា មន្ត្រីគណបក្សប្រជាជនបានកសាងទាំងវិស័យពុទ្ធចក្រ និងអាណាចក្រហើយក្រុមការងារ បានចំណាយសរុបមិនតិចជាង១២ម៉ឺនដុល្លា នោះយកមកកសាងនៅស្រុកឧដុង្គយើង។ ដូច្នេះគណប្រជាជនមិនបានសន្យាខ្យល់ទេគឺជួយដល់ការខ្វះខាត ទីទាល់ក្រ ដល់អ្នកគ្មានលទ្ធភាព ដើម្បីឲ្យមានភាពរុងរឿង អភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន៕

...Read More

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ចុះពិនិត្យព្យាបាលពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំពង់រោទិ៍

FN ៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារ និងគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េចំនួន ៦៤នាក់ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១២-១៣ ខែមីនា ឆ្នាំ២០១៧ រួមមានសេវាពិនិត្យព្យាបាលផ្នែកត្រចៀក ច្រមុះ ភ្នែក ផ្នែកសម្ភព និងកុមារ ផ្នែកជំងឺសើស្បែក និងផ្នែកវះកាត់ និងសន្លាក់។

លោក ជា បូរ៉ា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាពឱ្យបានល្អ និងត្រូវមានអនាម័យជានិច្ច ដើម្បីជៀសវាងជំងឺផ្សេងៗ ដែលនាំឱ្យខាតបង់ពេលវេលា លុយកាក់ និងប៉ះពាល់សុខភាព។

លោកបានគូសបញ្ជាក់ថា ចំពោះការពិនិត្យ និងព្យាបាលជំងឺ នាពេលនេះ គឺជាស្មារតីមនុស្សធម៌ ដោយពុំមានការរើសអើងពូជសាសន៍ និងនិន្នាការនយោបាយឡើយ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនេះ ឱ្យបានគ្រប់ៗគ្នា។

បន្ទាប់ពីបានសំណេះសំណាល ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រួចមក លោក ជា បូរ៉ា បានជួបប្រជុំជាមួយក្រុមការងារគណបក្ស ចុះជួយឃុំស្វាយតាយាន គណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិ និងបានផ្តល់ អនុសាសន៍មួយចំនួនដូចខាងក្រោម៖

១៖ ត្រូវខិតខំដោះស្រាយសេវាសាធារណៈ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ត្រូវលុបបំបាត់ភាពអសកម្ម ដែលធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ ពិសេសត្រូវយកចិត្តទុកដាក់កសាងអំពើល្អ ជាមួយប្រជាពលរដ្ឋ។

២៖ បន្តពង្រឹងការកសាង និងគ្រប់គ្រងសមាជិកគណបក្ស ដោយខិតខំកសាងបក្ស តាមរយៈយុទ្ធសាស្ត្រ «រក្សាចាស់ កសាងថ្មី»។ លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងធ្វើការ ឆ្លើយតបឱ្យទាន់ពេលវេលា រាល់ការឃោសនាអកុសល បំផ្លើសការពិត ចោទប្រកាន់មកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

៣៖ បន្តផ្សាភ្ជាប់ជិតស្និទ្ធជាមួយប្រជាជនក្នុងឃុំ...Read More


ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកស្រី យកគ្រឿងបរិភោគ និងថវិកាជាច្រើន ចែកជូនគ្រួសារក្រីក្រជាង៤០០គ្រួសារ

FN ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកស្រី បានដឹកនាំក្រុមការងារ ជាមន្ត្រីថ្នាក់ក្រោម មកចូលរួមផ្ដល់នូវគ្រឿងឧបភោគបរិភោគ និងបច្ច័យជាច្រើន ដែលជាកម្មវិធីមនុស្សធម៌របស់ព្រះសពព្រះមនីកោសលកិត្តិបណ្ឌិត ហ៊ុល សុវណ្ណ ដើម្បីមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤០៤គ្រួសារ ដែលមកពីតាមបណ្ដាភូមិនានា ក្នុងការជួយសម្រាលនូវការខ្វះខាតផ្សេងៗតាមគ្រួសារនិមួយៗ បានមួយចំនួន។

សកម្មភាពមនុស្សធម៌នេះដែរ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងវត្តទួលសុណ្ណរាម ហៅវត្តទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោក ជា ពិសី អភិបាលខណ្ឌ ព្រះមង្គលរក្ខិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ ព្រះអគ្គចិត្តោ គឹម វ៉ើង ព្រះចៅអធិការស្ដីទីវត្តទួលសង្កែ និងគណកម្មការអាចារ្យវត្ត យាយជី តាជី អាជ្ញាធរសង្កាត់លោក សយ កុសល និងមន្ត្រីក្រុមយុវជន ស.ស.យ.ក ខណ្ឌ-សង្កាត់ យ៉ាងច្រើនកុះករផងដែរ។

ក្នុងពិធីនេះ ព្រះអគ្គចិត្តោ គឹម វ៉ើង ព្រះចៅអធិការស្ដីទីវត្តទួលសង្កែ បានមានសង្សដីការថា បន្ទាប់ពីព្រះមនីកោសលកិត្តិបណ្ឌិត ហ៊ុល សុវណ្ណ បានទទួលអនិច្ចធម្មកាលពីកន្លងទៅ និងក្នុងឱកាសបុណ្យគំរប់ខួប១០០ថ្ងៃ ប្រគេនព្រះបដិសន្ធិវិញ្ញាណ ដោយគណកម្មការបានរៀបចំជាបច្ច័យ និងគ្រឿងឧបភោគបរិភោគ តាមព្រះសពព្រះមនីកោសលកិត្តិបណ្ឌិត ហ៊ុល សុវណ្ណ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងការរួមចំណែកលើកកម្ពស់វិស្ស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើន។

ដោយឡែក លោក ជា ពិសី បានថ្លែងទៅកាន់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ផងដែរថា ពីមុនរហូតមកទល់បច្ចុប្បន្ននេះ មានការខុសប្លែកគ្នាយ៉ាងខ្លាំង ព្រោះអ្វីៗក៍យើងមាន ហើយមានសប់គ្រប់បែបយ៉ាង នេះក៍ព្រោះតែនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ​ ទទួលបាននូវសុខសន្តិភាពពេញបរិបូរ...Read More


យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​​ញៀន ខុស​ច្បាប់​​ទូទាំង​​ប្រទេស សម្រាប់​ថ្ងៃ​​ទី១១ ខែមីនា​នេះ​​លទ្ធផល​៖ បង្ក្រាប២៤ករណី ឃាត់​ខ្លួន៣៥នាក់​

FN ៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

* លទ្ធផលបង្ក្រាបរួមមាន៖ ២៤ករណី ឃាត់ខ្លួន៣៥នាក់ ស្រី៩នាក់ (អាវុធហត្ថបង្ក្រាបបាន៤ករណី ឃាត់ខ្លួន៤នាក់)
១៖ ករណីជួញដូរ គ្រឿងញៀន១៥ករណី ឃាត់ខ្លួន១៨នាក់។
២៖ ករណីប្រើប្រាស់គ្រឿងញៀន៩ករណី ឃាត់ខ្លួន១៧នាក់៕

...Read More

ឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត ប្រាប់ទាហានទាំងអស់ ប្តេជ្ញាចិត្តការពារសុខសន្តិភាព ស្ថេរភាព រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ប្រទេសជាតិ និងប្រជាជន

FN ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ញជើងគោក បានប្រាប់ទៅទាហានឲ្យប្តេជ្ញាចិត្តការពារសុខសន្តិភាព ស្ថេរភាព រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ប្រទេសជាតិ និងប្រជាជន។

នៅក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារ សម្រេចបានក្នុងឆ្នាំ២០១៦ និងទិសដៅអនុវត្តភារកិច្ចក្នុងឆ្នាំ២០១៧ នៅកងពលតូចលេខ៧០ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត បានប្រាប់ទៅនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវស្វែងយល់ការពិត និងវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយ ចំពោះការយកចិត្តរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ថ្នាក់ដឹកនាំរបស់អង្គភាព និងប្រកាន់គោលជំហរហ្នឹងនរ និងប្តេជ្ញាចិត្តដើម្បីការពារសុខសន្តិភាព ស្ថេរភាព រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ប្រទេសជាតិ និងប្រជាជន។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍​ បានអបអរសាទ និងកោតសរសើរដល់អង្គភាពកងពលតូចថ្មើរជើងលេខ៧០ និងនាយទាហាន ពលទាហានទាំងអស់ដែលបានខិតខំបំពេញភារកិច្ចជាច្រើន នាពេលកន្លងមក និងកំពុងកសាងសមត្ថភាពនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិ។

លោកបញ្ជាក់ថា​ «អង្គភាពមួយមានមានតួនាទីការពារសុខសន្តិភាព ស្ថេរភាព ក៏ដូចជា ការងារសង្គមជាច្រើនទៀតដែលនាយទាហាន នាយទាហានរង ពលទាហានចូលរួមជាប្រចាំថ្ងៃ ជាមួយរាជរដ្ឋាភិបាលភិបាល ក្នុងការបម្រើប្រជាជន។ នេះគឺជាមោទនភាពរបស់អង្គភាព។ អង្គភាពមិនអាចរីកចម្រើនបានទេ បើគ្មានឆន្ទៈរបស់នាយទាហាន ពលទាហានទាំងអស់់នៅក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ ការងារគ្រប់គ្រង សតិអារម្មណ៍ ការបណ្តុះឆន្ទៈ និងស្មារតីដល់កងកម្លាំងប្រដាប់អាវុធ គឺជាការងារសំខាន់ណាស់របស់អង្គភាពដើម្បីការពារសុខសន្តិភាព ស្ថេរភាពសង្គម និងបម្រើប្រជាជន»។

លោកបានលើកឡើងពីគោលការណ៍ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះកងកម្លាំប្រដាប់អាវុធ រួមមាន៖

១-ជីវភាពរបស់កងកម្លាំងប្រដាប់អាវុធ និងគ្រួសារយោធិនត្រូវបាន រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាប់ជាប្រចាំតាមរយៈការតម្លើងប្រាក់បៀវត្ស និងការផ្គត់ផ្គង់ផ្សេងៗ

២-កិត្តិយសរបស់កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន ត្រូវបានលើកតម្កើន និងផ្តល់កិត្តិយសតាមរយៈការយកចិត្តទុកដាក់ចំពោះប្រាក់សោត្សធននិវត្តន៍ ការឧបត្ថម្ភផ្សេងៗ។ ការបំផុសចលនាមហាជនឲ្យគាំទ្រ និងទទួលស្គាល់គុណូបការៈ និងការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គមជនប្រជាជន

៣-ការតម្លើងឋានន្តរស័ក្តិ និងរូបភាពលើកទឹកផ្សេងៗជាច្រើនទៀត ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ចំពោះកងកម្លាំប្រដាប់អាវុធ។ ប៉ុន្តែការ ដោះស្រាយទាំងអស់នេះ...Read More


រដ្ឋមន្រ្តី៖ ការរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យា ធ្វើឲ្យយុវជនខ្មែរថមថយការអានសៀវភៅ

FN ៖ ការរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជានាសម័យបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់កិច្ចការងារប្រចាំថ្ងៃរបស់មនុស្សលើគ្រប់វិស័យបូករួមទាំងការសិក្សាផងដែរ។ ទន្ទឹមនឹងការរីករាលដាលប្រព័ន្ធបច្ចេកវិទ្យា និងបណ្តាញសង្គមផ្សេងៗរួមទាំង Facebook គឺបានធ្វើឲ្យការអានសៀវភៅរបស់យុវជនខ្មែរ សិស្សនិស្សិត និងប្រជាពលរដ្ឋមានការថមថយផងដែរ គ្រាដែលកម្រិតអំណាននៅកម្ពុជាមានកម្រិតទាបស្រាប់នោះ។

ក្នុងពិធីបើកទិវាជាតិអំណានក្រោមប្រធានបទ «អានដើម្បីភាពសុខដុមនៃជីវិត» នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងសកលលោកនាពេលបច្ចុប្បន្ន ព្រោះតែការរីករាលដាលនៃប្រព័ន្ធបច្ចេកវិទ្យា បានធ្វើឲ្យការអានសៀវភៅបានថមថយយ៉ាងខ្លាំង។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានថ្លែងមើលឃើញដូចគ្នាថា នៅសម័យបច្ចុប្បន្នអាណាព្យាបាលបានទម្លាប់ទិញសម្ភារៈទំនើបដូចជាស្មាតហ្វូន iPade និង Tablet ជាដើម ឲ្យកូនៗរបស់ពួកគេជំនួសការទិញសៀវភៅជូនកូន ជាទិសដៅអវិជ្ជមានមួយក្នុងសង្គម ដែលមិនបានជួយជំរុញលើកទឹកចិត្តដល់កូនៗនោះឡើយ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា បណ្តាញសង្គម Facebook និង Youtube គឺគ្រាន់តែជាកន្លែងផ្តល់ដំណឹងមួយផ្នែកតែប៉ុណ្ណោះ ប៉ុន្តែមិនបានផ្តល់ចំណេះដឹង និងពុទ្ធិថ្មីៗ ដូចការអានសៀវភៅនោះឡើយ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ដូច្នេះ «យុវជនយើងខ្លះគិតថា គ្រាន់តែមើល youtube ដើម្បីចេះចំណេះមួយ ឬគ្រាន់តែមើលតាម Facebook ដឹងព័ត៌មានអស់មិនមែនទេ។ ព័ត៌មានទាំងនោះគ្រាន់តែបានច្នៃហើយយកទៅដាក់អត់មានកែប្រែបានទេ ប៉ុន្តែការអានសៀវភៅជួយយើងបានច្រើនណាស់។ យើងមិនមែនគ្រាន់តែទទួលទេ ហើយក្នុង Facebook ទៀតមានព័ត៌មានច្រើន អ្នកមើល Facebook មិនមែនមើលព័ត៌មានទាំងអស់ទេ មើលតែព័ត៌មានណា ដែលខ្លួនពេញចិត្តប៉ុណ្ណឹងទេ។ ដូច្នេះវាបាត់បង់នូវភាពសម្បូរណ៍បែប»។

លោក ហង់ ជួនណារ៉ុន បានមើលឃើញថា ប្រព័ន្ធបច្ចេកវិទ្យាល្អក្នុងការស្រាវជ្រាវរកឯកសារផ្សេងសម្រាប់សិស្ស និស្សិត ប៉ុន្តែការប្រើប្រាស់នាបែលបច្ចុប្បន្នមិនចំគោលដៅ ដែលទាមទារឲ្យមានការពន្យល់ និងអប់រំពីគ្រូ និងអាណាព្យាបាលបន្ថែម សម្រាប់តម្រង់ទិសដល់ពួកគេ និងដើម្បីប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឲ្យចំគោលដៅ...Read More


​រដ្ឋមន្រ្តីទេសចរណ៍ ព្រមានដកអាជ្ញាបណ្ណនិងពិន័យលើម្ចាស់អាជីវកម្មណា ដែលមិនបិទថ្លៃទំនិញ និងសេវា នាឱកាសបុណ្យចូលឆ្នាំខ្មែរ

FN ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានព្រមានយ៉ាងជាក់ច្បាស់ថា ក្រសួងនឹងដកអាជ្ញាបណ្ណអាជីវកម្ម និងធ្វើការផាកពិន័យ លើម្ចាស់អាជីវកម្ម ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ភោជនីយដ្ឋានណា ដែលមិនព្រមបិទតារាងថ្លៃសេវារបស់ខ្លួនតាមស្ដង់ដារ និងលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពិសេសក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ។
ថ្លែងក្នុងឱកាសជួបពិភាក្សាជាមួយ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដើម្បីទទួលបានអនុសាសន៍ផ្សេងៗ ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន ឲ្យកាន់តែប្រព្រឹត្តទៅមានភាពល្អប្រសើរ ប្លែក និងពិសេសជាងមុន នៅទីស្ដីការក្រសួងទេសចរណ៍នោះ លោកបណ្ឌិត ថោង ខុន បានថ្លែងការណ៍កោតសរសើរចំពោះ ស.ស.យ.ក ដែលបានដឹកនាំ និងរៀបចំព្រិត្តិការណ៍អង្គរសង្ក្រានប្រកបដោយជោគជ័យ៤លើករួចមកហើយ នៅតំបន់ប្រាសាទអង្គរដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់យើង។
ក្រៅពីការចូលរួមទ្រទ្រង់ដូចជា ការផ្សព្វផ្សាយសកម្មភាពកីឡា ការជំរុញចលនាយុវជននិងទីក្រុងស្អាត ។ល។ លោករដ្ឋមន្ត្រីបានលើកឡើងថា ការពង្រឺងការគ្រប់គ្រង និងអភិវឌ្ឍន៍ទីក្រុងសៀមរាបអង្គរ ដែលជាទីក្រុងបេតិកភណ្ឌមួយ និងជាទីក្រុងទេសចរណ៍ដ៏ធំរបស់ប្រទេសជាតិ ហើយដែល ជាច្រកចូលសំខាន់ទៅកាន់តំបន់អង្គរ ក៏ចាំបាច់ត្រូវរួមគ្នាធ្វើឲ្យមានសន្តិសុខ អនាម័យ សណ្តាប់ធ្នាប់ កែលំអ សោភ័ណភាពទីក្រុង សោភណ្ឌភាពដងស្ទឺង ព្រមទាំងតំបន់ទេសចរណ៍កំសាន្តនៅចុងឃ្នាស (ទន្លេសាប) ឲ្យបានល្អជាងឆ្នាំមុន ពិសេសសិក្សាយ៉ាងណាដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ធ្វើយ៉ាងណាឲ្យទីក្រុងនេះស្អាតជាងឆ្នាំមុន ផ្លូវដីមួយចំនួនក៏គប្បីចាក់ក្រាលកៅស៊ូឲ្យបានច្រើនជាងឆ្នាំមុន។ ព្រមជាមួយនោះគោលដៅទេសចរណ៍ផ្សេងៗទៀត នៅជុំវិញដូចជាភ្នំគូលែន សហគមន៍ទេសចរណ៍នានា ក្រសួងនឹងខិតខំសហការជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ធ្វើឲ្យមានការអភិវឌ្ឍ និងគ្រប់គ្រងឲ្យបានល្អជាងឆ្នាំមុន។ល។ ព្រមជាមួយនេះក្រសួងទេសចរណ៍ សូមគាំទ្រចំពោះគំនិតផ្តួចផ្តើមរៀបចំឲ្យមានព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ ពិព័រណ៍នានាក្នុងទីក្រុងឲ្យបានល្អ។
ទាក់ទងនឹងការឡើងថ្លៃសេវាស្នាក់នៅ ម្ហូបអាហារក្នុងពេលបុណ្យទាន លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជាកាតព្វកិច្ចនិង គោលការណ៍ ដើម្បីឲ្យស្របតាមច្បាប់ទេសចរណ៍ និងស្របទៅនឹងលក្ខណៈវិនិច្ឆ័យ...Read More


លោក ជា ចាន់តូ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានា ក្នុងវត្តធម្មនាថ នាងស្រុកសន្ទុក ខេត្តកំពង់ធំ

FN ៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយ ស្រុកសន្ទុក ខេត្តកំពង់ធំ និង លោកស្រី ខៀវ ស៊ីណា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ បានចូលរួមជាអធិបតី ក្នុងការបើកសម្ភោធ ឲ្យប្រើ​ប្រាស់ នៅសមិទ្ធផលជាច្រើន ក្នុងវត្តធម្មនាថ ស្ថិតនៅក្នុងឃុំសង់ឃ្លាំង ស្រុកសន្ទុក ខេត្តកំពង់​ធំ រួមមាន ឧបដ្ឋានសាលា១ខ្នង, មហាកុដិ១ខ្នង និងផ្លូវបេតុង១ខ្សែ។
លោក យស បញ្ញារិទ្ធ អភិបាលស្រុកសន្ទុក បានឲ្យដឹងថា សមិទ្ធផលវិស័យពុទ្ធសាសនា ក្នុងវត្តធម្មនាថ​ ដែលបានដាក់ឲ្យ​សម្ភោធ ប្រើប្រាស់នៅថ្ងៃនេះ រួមមាន ឧបដ្ឋានសាលា១ខ្នង, មហាកុដិ១ខ្នង និងផ្លូវបេតុង១ខ្សែ ដែលចំណាយអស់ថវិកាសរុប ចំនួន១៥៨លាន ៥សែន៤ពាន់រៀល និងប្រាក់ដុល្លាចំនួន ៦៥,៧៩៧ដុល្លារអាមេរិក ដែលបានមកពីការចូលរួម ពីសំណាក់លោក ជា ចាន់តូ និងលោកស្រី ព្រមទាំងមន្ដ្រីរាជការធនាគារជាតិនៃកម្ពុជាទាំងអស់។
លោកថ្លែងបន្ដទៀតថា គិតមកដល់ពេលនេះ ក្នុងស្រុកក៏ដូចប្រជាពលរដ្ឋស្រុកសន្ទុក បានទទួលសមិទ្ធផលជាច្រើនពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្ដល់តាមរយៈលោក ជា ចាន់តូ និងលោកស្រី ក្នុងនោះសមិទ្ធផលខាងផ្នែក ពុទ្ធចក្រមានតម្លៃជាង ៨១៦លានរៀល និងប្រាក់ដុល្លាមានចំនួនជាង២សែនដុល្លារអាមេរិក និងខាងផ្នែកអាណាចក្រមាន ចំនួនជាង២០០លានរៀលនិងប្រាក់ ដុល្លារមានចំនួន ប្រមាណ៣សែនដុល្លារអាមេរិក។
លោក ជា ចាន់តូ បានបញ្ជាក់នាឱកាសនោះថា សមិទ្ធផលដែលសម្រេចបាននេះ ពិតជាកើតឡើងដោយការខិតខំប្រឹងប្រែងនិងការរួម សាមគ្គីគ្នាពិតមែន ប៉ុន្តែ បើគ្មានសុខសន្តិភាព និងស្ថិរភាពខាងនយោបាយនោះទេ...Read More


លោក ម៉ក់ ពេជ្ជរិទ្ធ ជំរុញឲ្យមន្រ្តី គណបក្សប្រជាជនកម្ពុជាទាំងអស់ ធ្វើល្អចំពោះប្រជាពលរដ្ឋ កុំឲ្យគាត់ខឹង​រហូតដើរចេញពីបក្ស

FN ៖ អនុប្រធានទី១ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកៀនស្វាយ ខេត្តកណ្តាល និងជាប្រធានក្រុមការងារ ចុះជួយឃុំដីឥដ្ឋ ឃុំគរគី និងឃុំភូមិធំ លោក ម៉ក់ ពេជ្ជរិទ្ធ បានជំរុញ និងសុំឲ្យមន្រ្តីរបស់គណបក្សប្រជាជនទាំងអស់ បានទង្វើល្អចំពោះប្រជាពលរដ្ឋ ចៀសវាងកុំឲ្យពួកគាត់មិនសប្បាយចិត្ត រហូតសម្រេចចិត្តដើរចេញពីគណបក្សនោះទេ។

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត៤០០គ្រួសារ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ពួកគាត់នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ នៅភូមិទួលក្រប៉ៅ ឃុំគគីរ ស្រុកកៀនស្វាយ លោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងថា មន្រ្តីខ្លះនៅក្នុងគណបក្សប្រជាជន កម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្ត។ ពួកគាត់ពឹងឲ្យជួយធ្វើនេះ ធ្វើនោះ បែរជាអាជ្ញាធរមូលដ្ឋាន មិនទទួលខុសត្រូវចំពោះ បញ្ហាដែលពួកគាត់ពឹង ជាហេតុនាំឲ្យប្រជាពលរដ្ឋទាំងនោះ បានដើរចេញ និងលែងគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោកបានបញ្ជាក់ដូច្នេះថា «…ប្រជាពលរដ្ឋ គាត់ដឹងថា គណបក្សប្រជាជនកម្ពុជា ជាអ្នកមានគុណ តែបុគ្គលមួយចំនួនទេដែលដើរចោល ប្រជាពលរដ្ឋ តែប្រជាពលរដ្ឋ អត់ដែលដើរចោលគណបក្សប្រជាជនទេ។ បុគ្គលមួយចំនួនដើរចេញពីប្រជាពលរដ្ឋ ធ្វើបាបប្រជាពលរដ្ឋ ធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋខ្វល់ខ្វាយ នេះដែលយើងត្រូវគិត យើងអត់និយាយភាសា នយោបាយច្រើនទេ តែយើងនិយាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងគ្រួសារនីមួយៗ ដើម្បីឲ្យគណៈពង្រឹងជួយដោះស្រាយ»។

ជាមួយគ្នានោះលោកម៉ក់ ពេជ្ជរិទ្ធ បានសង្កត់ធ្ងន់ថា «អ្វីដែលសំខាន់ សូមលោកមេភូមិ-មេឃុំ ចុះមូលដ្ឋានឲ្យជាប់ជាប្រចាំ ដើម្បីក្តាប់ ព័ត៌មានជាប្រចាំ»។ លោកបន្តថា មេភូមិមិនត្រូវប្រកាន់និន្នាការ នយោបាយថា អានេះគណបក្សនោះ អានោះគណបក្សនេះនោះទេ គឺត្រូវដឹងពីសុខទុក្ខរបស់ពួកគាត់ កុំប្រកាន់និន្នាការនយោបាយ។

លោកបានបន្តទៀតថា នៅក្នុងវេទិកាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហារបស់ពួកគាត់ ដោះស្រាយជូនពួកគាត់ មិនមែនមកនិយាយយកតែល្អ និងដើរចេញមិនដោះស្រាយជូនពួកគាត់នោះទេ។ នៅក្នុងពិធីសំណេះសំណាលនេះ ប្រជាពលរដ្ឋក៏បាន ស្នើដល់លោក ម៉ក់ ពេជ្ជរិទ្ធ សុំជួយសម្រួលផ្លូវក្នុងភូមិ សុំកង់ឲ្យកូនជិះទៅរៀន...Read More


លោក ចម ប្រសិទ្ធ ស្វាគមន៍ក្រុមហ៊ុនជប៉ុនសម្រាប់ការធ្វើធុរកិច្ចនៅកម្ពុជា

FN ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទទួលជួបលោក Fumiaki Takahashi អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលបានដឹកនាំប្រតិភូក្រុមហ៊ុនជប៉ុនមួយឈ្មោះ TESNA ENERGY ក្នុងគោលបំណង នាំចូលម៉ាសុីនដុតកាកសំណល់សម្រាមខ្នាតតូចមកលក់នៅទីផ្សារកម្ពុជា នៅរសៀលថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០១៧ នេះ។

ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន បានធ្វើការពន្យល់ថា ម៉ាសុីនដុតកាកសំណល់សម្រាមខ្នាតតូចនេះ មានអត្ថប្រយោជន៍ក្នុងការចូលរួមការពារបរិស្ថាន សុវត្ថិភាព និងសុខមាលភាពសាធារណៈ ព្រោះវាមានមុខងារច្រើនយ៉ាងក្នុងការសំអាតកាកសំណល់ ដែលមាននៅក្នុងទីកន្លែងជាច្រើនដូចជា មន្ទីរពេទ្យ-សួនឧស្សាហកម្ម-រោងចក្រ -វិទ្យាស្ថានស្រាវ ជ្រាវ-សាលារៀន -ផ្ទះមនុស្សចាស់ និងទីតាំងផ្សេងៗទៀត។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្វាគមន៍ចំពោះគម្រោងខាងលើនេះ ព្រោះបានចូលរួមសំអាតបរិស្ថាន និងបង្ការគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ពីព្រោះបច្ចប្បន្នសម្រាមនៅរាយប៉ាយចម្រុះគ្នា។ តែលោកទេសរដ្ឋមន្ត្រីស្នើសុំឲ្យប្រាកដថា កាកសំណល់ជាផេះនោះ គឺមិនត្រូវមានផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្សសត្វឡើយ ។

បញ្ហានេះ លោកតម្រូវឲ្យឆ្លងកាត់ មន្ទីរពិសោធន៍វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមន្ទីរពិសោធន៍ របស់ក្រសួងបរិស្ថានជាមុនសិន ហើយបើពិនិត្យឃើញថាកាកសំណល់នេះមិនមានផលប៉ះពាល់បរិស្ថាន ហើយអាចយកទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍ផ្សេង គឺកាន់តែប្រសើរ៕

...Read More

សម្តេចសង្ឃរាជ ទេព វង្ស ស្នើឲ្យអ្នកសារព័ត៌មានកែតម្រូវជាបន្ទាន់ រឿងផ្សាយថា ព្រះអង្គជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ

FN ៖ សម្តេចសង្ឃរាជ ទេព វង្ស ព្រះអង្គមានបន្ទូលថា ព្រះអង្គមិនប្រកាន់អ្វីទេ ប៉ុន្តែស្នើសុំឲ្យអ្នកសារព័ត៌មានទាំងអស់ធ្វើការកែតម្រូវ ឡើងវិញ ព្រះអង្គមិនបានជាប់ពាក់ព័ន្ធជុំវិញបញ្ហាដឹកឈើនោះឡើយ នេះបើយោងតាមលិខិតរបស់មន្ទីរព័ត៌មាន ខេត្តសៀមរាបនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទ១០ ខែមីនា ឆ្នាំ២០១៧នេះ។

សម្តេចសង្ឃរាជ ទេព វង្ស ព្រះអង្គមានបន្ទូលទៀតថា សូមសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់មុននឹងចុះផ្សាយរឿងអ្វីមួយ ត្រូវស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងចុះផ្សាយទៅខុសប៉ះពាល់កិត្តិយសអ្នកដទៃ។

ការចេញលិខិតបដិសេធនិងបំភ្លឺរបស់មន្ទីរព័ត៌មាន ខេត្តសៀមរាបនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានមួយចំនួនបានចេញផ្សាយថា ឈើចំនួន២រថយន្ត ប្រភេទយីឌុបជារបស់សម្ដេចសង្ឃ ទេព វង្ស ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប រឹបអូសនៅចំណុចភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី៩ ខែមីនាម្សិលមិញ៕

...Read More

ទៅមុខថយក្រោយ