​រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំក្រុមការងារស្រុកព្រៃឈរ ៥០០នាក់ ស្វែងយល់ពីសមិទ្ធផល និងសក្តានុពលខេត្តព្រះសីហនុ

FN ៖ ដោយមានការផ្តួចផ្តើមពីឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រៃឈរ បានដឹកនាំលោកគ្រូ អ្នកគ្រូ វេជ្ជបណ្ឌិត និងប្រជាពលរដ្ឋស្រុកព្រៃឈរចំនួន ៥០០នាក់ ធ្វើទស្សនកិច្ចទៅកាន់ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនក្រុមការងារ និងប្រជាពលរដ្ឋ អំពីសក្តានុពលរបស់ខេត្តព្រះសីហនុ និង សារៈសំខាន់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់បម្រើសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា។
លោករដ្ឋមន្ត្រីបានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងសាងសង់ផែពហុបំណងថ្មី ដើម្បីបម្រើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងពាណិជ្ជកម្ម ជាពិសេសការនាំចេញកសិផលកម្ពុជាដូចជា អង្ករ ចំណិតដំឡូងមីស្ងួត និងទំនិញរាយទៅកាន់ទីផ្សារអន្តរជាតិ និងផ្តល់សេវាភស្តុភាសម្រាប់ការរុករកប្រេងនៅក្នុងដែនសមុទ្រកម្ពុជា។
«នៅថ្ងៃអនាគត ខេត្តព្រះសីហនុនឹងក្លាយទៅជាទីក្រុងសិនចិនរបស់កម្ពុជា ដោយសារខេត្តនេះមានតំបន់សេដ្ឋកិច្ចពិសេស ដែលប្រមូលផ្តុំដោយរោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្មទំនើបៗ ដើម្បីធ្វើពិពិធកម្មការងារជូនប្រជាជន និងជំរុញ​កំណើនសេដ្ឋកិច្ចជាតិ ស្របតាមគោលអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០១៥»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
នាពេលបច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានស្រូបយកវិនិយោគិនមកពីប្រទេសចិន ជប៉ុន បារាំង កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប និងបានបង្កើតជាសួនឧស្សាហកម្មអន្តរជាតិដែលប្រមូលផ្តុំដោយសហគ្រាសជាង១០០ ក្នុងនោះ ៨៨សហគ្រាស កំពុងដំណើរការ និងផ្តល់ការងារជូនប្រជាជនជាង ១៦ម៉ឺននាក់។ តំបន់សេដ្ឋកិច្ចពិសេសនេះ នឹងសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បង្ហាត់បង្រៀនជំនាញជូនប្រជាជនកម្ពុជា ដើម្បីប្រកួតប្រជែងសមាហរណកម្មក្នុងតំបន់អាស៊ាន៕

...Read More

​ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បើកការដ្ឋានសាងសង់ផ្លូវ៤ខ្សែនៅឃុំសំពៅពួន ស្រុកកោះធំ សម្រួលការធ្វើដំណើរប្រជាពលរដ្ឋ

FN ៖ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានគណៈអចិន្ត្រៃយ៍ នៃគណៈពង្រឹងខេត្តកណ្តាល និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយស្រុកកោះធំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិចុះបើកការដ្ឋានសាងសង់ផ្លូវចំនួន ៤ខ្សែ ជូនប្រជាពលរដ្ឋក្នុងឃុំសំពៅពួន ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផល។
ផ្លូវទាំង៤ខ្សែដែលបើកការដ្ឋានសាងសង់នោះ មានផ្លូវបេតុងចំនួន ២ខ្សែ ប្រវែង ១,៣៣៥ម៉ែត្រ និងផ្លូវលំគ្រួសក្រហមចំនួន ២ខ្សែ ប្រវែង ២,២៤០ម៉ែត្រ គ្របដណ្តប់ចំនួន ៥ភូមិ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងរំពឹងថា ពេលសាងសង់រួចរាល់ផ្លូវទាំង ៤ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីឃុំសំពៅពូន ទៅកាន់រាជធានីភ្នំពេញ។
លោករដ្ឋមន្រ្តី ក៏បានគូសរំលេចជូនប្រជាពលរដ្ឋផងដែរពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ លោក ស៊ុន ចាន់ថុល បានថ្លែងកើតចេញពីកិច្ចខិតខំនេះ បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើន ប្រជាពលរដ្ឋ ក៏មានជីវភាពល្អប្រសើរ។
លោក ស៊ុន ចាន់ថុល បានលើកបង្ហាញនូវសមិទ្ធផលក្នុងស្រុកកោះធំ ដែលស្រុកដែលមានរូបលោកជាប្រធានគណៈពង្រឹងថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រឡាយទឹក សាលារៀន ត្រូវបានសាងសង់ឡើង ដើម្បីឆ្លើយតម្រូវការរបស់ប្រជាពលរដ្ឋ។ លោករដ្ឋមន្រ្តី បានរំលឹកប្រជាពលរដ្ឋថា សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
«ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ទើបយើងទទួលបានសមិទ្ធផលជាបន្តបន្ទាប់សម្រាប់ជាតិ ហើយប្រជាពលរដ្ឋមានជីវភាព កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រមិនបើមិនមានគោលនយោបាយត្រឹមត្រូវ និងកាយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលទេ យើងមិនអាចនាំប្រទេសជាតិឲ្យរីកចម្រើនបានឡើយ»។ លោករដ្ឋមន្រ្តីបញ្ជាក់ បន្ថែម។
ទន្ទឹមនិងការបើកការដ្ឋានសាងសង់ផ្លូវបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានហើយនោះ លោក ស៊ុន...Read More


​ផ្លូវកៅស៊ូមួយខែ្សទៀតប្រវែង១៥០០ម៉ែត្រ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នៅក្រុងកំពង់ចាម ត្រូវបានបើកការដ្ឋាននៅព្រឹកនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ផ្លូវកៅស៊ូមួយខ្សែទៀត ជូនប្រជាពលរដ្ឋនៅក្រុង​កំពង់ចាមបន្ទាប់ពីបើក ការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រវែង២៥០០ម៉ែត្រ នៅភូមិឡអិដ្ឋ សង្កាត់បឹងកុក កាលពីជាងពីរខែមុន សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់ ផ្លូវកៅស៊ូមួយខ្សែរទៀតដែលមានប្រវែង១៥០០ម៉ែត្រ នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានប្រកាសបើកការដ្ឋានសាងសង់។
ផ្លូវនេះជាផ្លូវក្រវ៉ាត់ក្រុង ដែលមានគោលបំណងកាត់បន្ថយភាពកកស្ទះចរាចរ បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចគ្រួសារ ដែលនឹង រួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាព​ក្រីក្រប្រជាពលរដ្ឋ៕

...Read More

​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់កំហិតឲ្យក្រុមហ៊ុន Cellcard , Smart និង Metfone បញ្ចប់ការផ្សាយ​ពាណិជ្ជកម្មដូរលុយ​ត្រឹមបំណាច់ខែមីនា ឆ្នាំ២០១៧

FN ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បានដាក់កំហិតឲ្យក្រុមហ៊ុនទូរស័ព្ទចំនួន៣ រួមមាន Cellcard, Smart និង Metfone បញ្ចប់ការផ្សាយពាណិជ្ជកម្មដូរលុយត្រឹមបំណាច់ខែមីនា ឆ្នាំ២០១៧។
ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំ និងពិភាក្សាដោះស្រាយស្តីពី ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ប្រព័ន្ធទូរស័ព្ទចល័ត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា តំណាងក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តំណាងក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័ត នាពេលថ្មីៗនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា កិច្ចប្រជុំបានពិភាក្សាទៅ​លើបញ្ហា​ប្រឈម និងផលប៉ះពាល់មួយចំនួនរួមមាន៖
* ការធ្លាក់ចុះនៃគុណភាពសេវាទូរស័ព្ទដល់អ្នកប្រើប្រាស់ទូរស័ព្ទចល័ត

* ការប៉ះពាល់ដល់ទុនក្នុងការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងការពង្រីកប្រព័ន្ធបណ្តាញរបស់ក្រុមហ៊ុន

* ការប៉ះពាល់ដល់ការប្រមូលចំណូល និងពន្ធជូនរដ្ឋប្រចាំឆ្នាំ

* ពុំមាននិរន្តរភាពក្នុងការប្រកបអាជីវកម្មរយ:ពេលវែង។

ជាលទ្ធផលនៃកិច្ចប្រជុំលោកមន្រ្តី បានស្នើឲ្យក្រុមហ៊ុនពង្រឹងបញ្ហាគុណភាពសេវាទូរស័ព្ទឲ្យបានកាន់តែប្រសើរឡើង ហើយយកចិត្តទុកដាក់ លើការផ្សាយពាណិជ្ជកម្មឡើងវិញធ្វើយ៉ាងណាឲ្យមានតម្លាភាព និងគុណភាពក្នុងការប្រកួតប្រជែងជាមួយនឹងតម្លៃសមរម្យ។ សម្រាប់ការងារនេះ លោករដ្ឋមន្រ្តី បានសម្រេចអនុញ្ញាតឲ្យនិយ័តករទូរគមនាគមន៍កម្ពុជាធ្វើការជាមួយក្រុមហ៊ុន Cellcard ក្រុមហ៊ុន Smart និងក្រុមហ៊ុន Metfone ដោយកំណត់ឲ្យក្រុមហ៊ុនទាំងបីបញ្ឈប់ការផ្សាយពាណិជ្ជកម្មត្រឹមបំណាច់ខែមីនា ឆ្នាំ២០១៧៕

...Read More

សាលាក្តីខ្មែរក្រហម រៀបចំវេទិកាស្តីពីការវិវឌ្ឍនីតិវិធី នៃអង្គជំនុំជម្រះ​វិសាមញ្ញក្នុងតុលាការ​កម្ពុជា និងសំណងក្នុងសំណុំរឿង ០០២/០២

FN ៖ វេទិកាស្តីពីការវិវឌ្ឍនីតិវិធីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងសំណងក្នុងសំណុំរឿង ០០២/០២ ត្រូវបានរៀបចំឡើងដោយអង្គភាព គាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហមនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៧ នៅរាជធានី​ភ្នំពេញ​ដោយមានការចូលរួមពីមន្ត្រីសាលាក្តី និងដើមបណ្តឹងរដ្ឋប្បវេណីសំណុំរឿង ០០២ សរុបចំនួនជាង ១៥០ រូបមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកណ្តាល។ ក្រុមមន្ត្រីជំនាញមកពីសាលាក្តីខ្មែរក្រហម និងអង្គការដៃគូ​ជាច្រើន​បានធ្វើបទបង្ហាញផ្សេងៗ ដើម្បីផ្តល់ព័ត៌មានថ្មីៗទាក់ទងនឹង ការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើង នៅក្នុងរបបខ្មែរក្រហម ក៏ដូចជាការបង្ហាញពីគម្រោងសំណងដែលគ្រោងនឹងស្នើសុំ សម្រាប់សំណុំរឿង ០០២/០២។
មន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានថ្លែងថា វេទិកានេះពិតជាមានសារៈសំខាន់សម្រាប់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហមជាដើមបណ្តឹងរដ្ឋប្បវេណីដើម្បីជួបជាមួយមន្ត្រីសាលាក្តីទទួលបាន នូវព័ត៌មានថ្មីៗនៃការជំនុំជម្រះក្តី  និងជួបជាមួយមេធាវីការពារក្តីរបស់ពួកគាត់ដើម្បីពិនិត្យលើការវិវឌ្ឍនៃសំណុំរឿង ក៏ដូចជាលើកឡើងពី​គម្រោងសំណងដែល​ដើមបណ្តឹង គ្រោងស្នើសុំសម្រាប់សំណុំរឿង ០០២/០២។ គម្រោងសំណងសំណុំរឿង ០០២/០២ ដែលលោក នេត្រ ភក្ត្រា បានឱ្យដឹងថាមានចំនួន ២៣ គម្រោងផ្តោតលើការចងចាំ និងការអប់រំ ការស្តារនីតិសម្បទា និងការរំឮកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅក្នុងរបបខ្មែរក្រហម។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា គម្រោងសំណងទាំងនេះនឹងត្រូវដាក់ជូនអង្គជំនុំជម្រះសាលាដំបូងពិនិត្យ និងសម្រេចថា​តើគម្រោងណាមួយ ដែលសមស្របសម្រេចផ្តល់ជូន ក្នុងករណី ប្រសិនបើអង្គជំនុំរកឃើញថាជនជាប់ចោទ នួន ជា និងខៀវ សំផន មានពិរុទ្ធភាពក្នុងសំណុំរឿង ០០២/០២។ លោកបញ្ជាក់ថា គម្រោងសំណងទាំងនេះនឹង​ត្រូវចំណាយថវិកាប្រមាណជាង​៦លានដុល្លារអាមេរិក ហើយបច្ចុប្បន្នអង្គភាព គាំពារជនរងគ្រោះ និងសហមេធាវីនាំមុខតំណាងដើម​បណ្តឹងរដ្ឋប្បវេណីរួម​នឹងអង្គការ​ដៃគូបាននិងកំពុងកៀងគរ ជំនួយហិរញ្ញវត្ថុដើម្បីអាចអនុវត្តគម្រោងទាំងនេះបាន។
លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា នៅក្នុងវិធានផ្ទៃក្នុងនៃសាលាក្តីខ្មែរក្រហម គម្រោងសំណងទាំងឡាយដែលអង្គជំនុំ​ជម្រះអាចសម្រេច ប្រគលជូនបាន ទាល់តែគម្រោងសំណងទាំងនោះអាចអនុវត្តបាន និងមានលទ្ធភាពអនុវត្តបាន។ លោក នេត្រ...Read More


កាកបាទក្រហមកម្ពុជា ប្រគល់អណ្តូងទឹកស្អាតចំនួន១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

FN ​៖​ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៧នេះ កាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការ​នូវអណ្ដូងទឹកស្អាត ចំនួន១៩ (មានលេខរៀងពីទី១៧៥ ដល់ទី១៩៣) ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន ៣២០គ្រួសារ ស្មើនឹងមនុស្ស ១,១៤៣នាក់ រស់នៅឃុំរំដោះស្រែ និងឃុំកន្ទួត នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងពិធីប្រគល់អណ្តូងទឹកទាំងនោះ លោកវេជ្ជ អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទ​ក្រហមកម្ពុជា បាននាំនូវប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន​ ជូនដល់ប្រជាពលរដ្ឋ​ទាំងអស់ ។ ជាមួយគ្នានេះដែរ​ លោកវេជ្ជ.​ បានបញ្ជាក់យ៉ាងច្បាស់នូវអនុសាសន៍សម្តេចប្រធានថា​ សូមថែរក្សាសុខភាព​ឱ្យបានល្អ ដោយត្រូវបរិភោគទឹកដាំពុះ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងសូមកុំសេពគ្រឿង​ស្រវឹងផ្សេងៗ ដែលជាប្រភពនៃ​អំពើហិង្សា ចោរកម្ម និងអសន្តិសុខសង្គម។ ទន្ទឹមនឹងនេះ ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច រាល់ពេល​ធ្វើដំណើទៅកាន់ទីជិត ឬឆ្ងាយ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជាយថាហេតុ និងសូម​ការពារខ្លួនកុំឲ្យឆ្លងមេរោគអេដស៍ ព្រមទាំងសូមកុំរើសអើងអ្នករស់នៅជាមួយមេរោគអេដស៍ និងត្រូវចូលរួមថែរក្សា​នូវសមិទ្ធផលអណ្ដូងទឹក ទាំងនេះឱ្យបាន​គង់វង្ស​យូរអង្វែង។

ប្រជាពលរដ្ឋចំនួន ៥៨នាក់ ដែលមកចូលរួមក្នុងពិធីនោះ មានក្តីរីករាយយ៉ាងក្រៃលែង ក្រោយទទួលបានសមិទ្ធផលថ្មីនេះ ហើយសម្រាប់ស្ត្រីម្នាក់ៗទទួលបាន សារុង ១ រីឯបុរសម្នាក់ៗទទួលបាន ក្រមា១ ដោយឡែកចាស់ៗទទួល​បានថវិកាមួយ​ចំនួន​បន្ថែមទៀត។

សូមបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ ២០១០ រហូតរៀងមក កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាត​ជូនប្រជាពលរដ្ឋ​បានរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ក្នុងនោះ បានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹក​សហគមន៍ និងស៊ីទែនទឹកបានសរុបចំនួនរាប់ពាន់អណ្ដូង ហើយបច្ចុប្បន្ននេះ បាន និងកំពុងផ្តល់ជូនប្រជា​ពលរដ្ឋ​ជាបន្ត​បន្ទាប់ទៀត។ ដោយឡែក ខេត្តព្រះវិហារគិមកដល់ពេលនេះ ទទួលបាន ១៩៣អណ្ដូង ហើយពីកាកបាទក្រហមកម្ពុជា៕

...Read More

មន្រ្តី និងដៃគូពាក់ព័ន្ធ ផ្សព្វផ្សាយលទ្ធផល​​ និងបិទបញ្ចប់​គម្រោងសិក្សា​​ស្រាវជ្រាវ ស្តីពីការបង្ការ​មេរោគ​អេដស៍ និងគ្រឿងញៀន​នៅប្រទេស​កម្ពុជា

FN ៖ អង្កការ FHI360កម្ពុជា, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន, នាយយកដ្ឋានកម្មវិធី​ជាតិសុខភាពផ្លូវចិត្ត​ និងការបំពានគ្រឿងញៀន​នៃ​ក្រសួងសុខាភិបាល, សាកលវិទ្យាល័យកាលីហ្វរញ៉ា​សាន់ហ្វ្រាន់​ស៊ីស្កូ​ស​ហរដ្ឋអា​មេរិក(UCSF), មជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខភាព នៃសាកលវិទ្យាល័យញ៉ូមិចសិចកូ, សាកលវិទ្យាល័យម៉ៃអាម៉ី(UM), វិទ្យាស្ថានឃឺប៊ី សម្រាប់ការចម្លងរោគ និងភាព​ស៊ាំនៃសាកលវិទ្យាល័យ ញ៉ូសាវវ៉ែល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បានរៀបចំពិធីផ្សព្វផ្សាយលទ្ធផល​​ និងបិទបញ្ចប់​គម្រោងសិក្សា​ស្រាវជ្រាវ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន នៅប្រទេសកម្ពុជា (CIPI)។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គ​លេខា​​ធិការដ្ឋានអាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការអញ្ជើញចូលរួមតំណាង អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ក្រសួងស្ថាប័ន​ក្រោមឱវាទសុខាភិបាល​ ប្រធានលេខាធិការត្រួតពិនិត្យគ្រឿងញៀន​ ស្នងការ​ ស្នងការរងនគរបាល​ មេបញ្ជាការរងកងរាជអាវុធហត្ថ​ រាជធានីភ្នំពេញ​ កំពង់ស្ពឺ​ កណ្តាល​ ប៉ៃលិន​ បន្ទាយមានជ័យ​ បាត់ដំបង​ សៀមរាប​ កំពង់ចាម​ កំពង់ឆ្នាំង​ ព្រះសីហនុ​ និងបណ្តាអង្គការដែគូ​ពាក់ព័ន្ធ​ចូលរួម។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា CIPI បានអនុវត្តន៍កម្មវិធីបង្ការដែលរួមបញ្ចូលគ្នា រវាងការពារ​មេរោគអេដស៍ និង​ការប្រើប្រាស់គ្រឿងញៀនក្នុង​ខេត្ត​-ក្រុងចំនួន១០ ដែលត្រូវបានគេកំណត់យកស្រ្តីធ្វើ​ការក្នុងសេវាកម្សាន្ត និងស្ត្រីរកស៊ីផ្លូវភេទ (FESW) ដែលមានភាពប្រឈមមុខខ្ពស់ ក្នុងឆ្លង​មេរោគអេដស៍ជាក្រុមគោលដៅ ដើម្បីកាត់បន្ថយទាំងការប្រើប្រាស់​គ្រឿងញៀន និង​ឥរិយាបថប្រឈមនឹងឆ្លងមេរោគអេដស៍។ ដោយបន្តែមលើកម្មវិធី SMARTgirl ដែលមានស្រាប់​ CIPI មានគោលដៅសំខាន់ចំនួនពីរ៖១.ដើម្បីកាត់បន្ថយ​ការប្រឈមក្នុងការឆ្លង​មេរោគអេដស៍ និង២.កាត់បន្ថយ​ការប្រើប្រាស់គ្រឿងញៀនសំយោគប្រភេទអំហ្វេតាមីនប្រភេទ (ATS) ដែលបង្កើនប្រឈមក្នុងការ​ឆ្លងជំងឺអេដស៍។

ចាប់ពីខែមិថុនា ឆ្នាំ២០១៣ ដល់ខែធ្នូ ឆ្នាំ២០១៦ CIPI បានអនុវត្តន៍​ក្នុងខេត្តក្រុង និងក្រុងចំនួន១០រួមមាន៖ បាត់ដំបង, សៀមរាប, ភ្នំពេញ, កំពង់ចាម, ប៉ៃលិន, បន្ទាយមានជ័យ, កំពង់ស្ពឺ, កណ្តាល,...Read More


ការដំឡើងប្រាក់ខែជូន មន្ត្រីរាជការមុនចូលឆ្នាំថ្មី៖ ចៅសង្កាត់២រូប បង្ហាញក្តីសប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល

FN ៖ ដើម្បីលើកកម្ពស់ដល់ជីវភាព និងការរស់នៅរបស់គ្រូបង្រៀន មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ភេទ ឲ្យកាន់តែប្រសើរ ជាងមុននោះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង យកចិត្តដាក់យ៉ាងខ្លាំង សម្រាប់ការដំឡើងប្រាក់បៀវត្សរ៍ ជូនពួកគាត់ចំនួន ២ដងក្នុង១ឆ្នាំ ដោយលើកទី១ បានដំឡើងរួចមកហើយ នៅខែមករា តាមអត្រា១២% នៃមូលដ្ឋានប្រាក់បៀវត្សរ៍ និងលើកទី២ ដំឡើងនៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់ បំណាច់មុខងារ។
ការដំឡើងប្រាប់ខែនេះ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ បានបង្ហាញនូវក្តីរីករាយ សប្បាយចិត្ត ហើយចាត់ទុកថា ការដំឡើង ប្រាក់ខែនេះ គឺជាការជំរុញលើកទឹកចិត្តជូនដល់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងអស់។
ជាក់ស្តែងចៅសង្កាត់ នៅក្នុងរាជធានីភ្នំពេញ២រូប សុទ្ធតែបង្ហាញនូវក្តីត្រេកអរ ចំពោះការដំឡើងប្រាក់ខែនេះ នៅមុនចូលឆ្នាំខ្មែរ ខាងមុខនេះ។
លោក ព្រាប មុន្នី ចៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានថ្លែងប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា ក្នុងនាមក្រុមប្រឹក្សាសង្កាត់ព្រែកលៀប មានចិត្តសប្បាយរីករាយ នៅពេលទទួលព័ត៌មាន រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ដល់យើងខ្ញុំទាំងអស់គ្នា ហើយការដំឡើងនេះ គឺបានរួមចំណែកយ៉ាងច្រើន ដល់ការលើក ស្ទួយជីវភាព របស់មន្ត្រីនៅថ្នាក់មូលដ្ឋាន ហើយថ្នាក់ភូមិក៏មានការ សប្បាយរីករាយដូចគ្នា»។
លោក អឿ ស៉ីផុន ចៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ បានថ្លែងថា «ខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាក្រុមប្រឹក្សាសង្កាត់ទាំងអស់ គឺសប្បាយ រីករាយ នៅពេលមានការដំឡើងប្រាក់ខែនេះ ដោយពីមួយឆ្នាំទៅមួយ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ នឹងបានដំឡើងប្រាក់ខែ ជូនមន្ត្រីរាជការជាប់រហូត។…ខ្ញុំយល់ឃើញថា ការដំឡើងប្រាក់ខែ...Read More


​លោក កែវ រ៉េមី៖ ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី បានផ្តល់ឱកាសឲ្យជនពិការបម្រើការងារ រហូតលើសពីការកំណត់ របស់រាជរដ្ឋាភិបាល

FN ៖ លោក កែវ រ៉េមី ប្រធានក្រុមការងារសកម្មភាពជនពិការ នៅទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សា សកម្មភាពជនពិការ បានលើកឡើងថា នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមការដឹកនាំរបស់សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី ខិតខំជ្រើសរើសមន្រ្តីរាជការ ជាជនពិការឲ្យបានលើស​២ភាគរយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទៅទៀត។
លោក កែវ រ៉េមី បានបន្ថែមទៀតថា កន្លងមកថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមការងារក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏បានខិតខំប្រឹងប្រែងក្នុងការជំរុញការងារលើកកម្ពស់ជនពិការ ឲ្យល្អប្រសើរជាងមុនបន្ថែមទៀត។
ការលើកឡើងរបស់ លោក កែវ រ៉េមី បានធ្វើឡើងខណៈលោកចូលរួមនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកសាងផែនការ​សកម្មភាពឆ្នាំ២០១៧ របស់ក្រុមការងារសកម្មភាពជនពិការ រៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្រ្តី​ក្រោមអធិបតីភាព លោក កែវ រ៉េមី ប្រធានក្រុមការងារសកម្មភាពជនពិការ នៅទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានការចូលរួមពីមន្រ្តី ក្រុមចំណុះនាយកដ្ឋាន នៃទីស្តីការគណៈរដ្ឋមន្រ្តី ប្រមាណជាង៧០នាក់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ។
ក្រៅពីនេះលោក កែវ រ៉េមី បានលើកឡើងទៀតថា រាជរដ្ឋាភិបាល ជានិច្ចកាលបានយកចិត្តទុកដាក់ លើកកម្ពស់នៅក្នុង​វិស័យពិការភាព​ ឲ្យមានការរីកចម្រើន និងផ្តល់ឱកាសឲ្យជនពិការឲ្យបានច្រើនជាងមុន។
នៅក្នុងពិធីខាងលើនេះ លោក កែវ រ៉េមី ប្រធានក្រុមការងារសកម្មភាពជនពិការ នៅទីស្តីការគណៈរដ្ឋមន្រ្តី បានសម្តែង​អារម្មណ៍​ក្តុលក្តួល ដែលបានបាត់បង់សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។ លោកបានបន្តថា សម្តេចវិបុលបញ្ញា សុខ អាន ជាថ្នាក់ដឹកនាំមួយរូប ពោរពេញដោយ​សមត្ថភាព និងស្នាដៃ គួរជាទីគោរព និងកោតសរសើរ។
គួរបញ្ជាក់ថា ផ្អែកតាមការអង្កេតសេដ្ឋកិច្ច...Read More


​លោក ហ៊ុន ម៉ានី៖ អនាគតកម្ពុជា វាអាស្រ័យទៅលើពលរដ្ឋកម្ពុជា ចេះសាមគ្គីគ្នា ថែរក្សាស្ថិរភាពនយោបាយ និងសុខសន្ដិភាពប្រទេសជាតិ

FN ៖ លោក ហ៊ុន ម៉ានី ជាទីប្រឹក្សាជាន់ខ្ពស់ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានថ្លែងថា អនាគតកម្ពុជា អាចអភិវឌ្ឍទៅមុខ វាអាស្រ័យទៅលើខ្មែរយើទាំងអស់គ្នា ចេះសាមគ្គីគ្នា មិនថាក្នុងនាមជាតំណាងរាស្ដ្រ រដ្ឋមន្ដ្រី ក្នុងវិស័យឯកជន ត្រូវចូលរួមថែមរក្សា និងអភិវឌ្ឍនប្រទេសប្រកបដោយភាពសុខសន្ដិភាព និងរក្សាស្ថិរភាពនយោបាយនៅកម្ពុជា។
លោកបានថ្លែងបែបនេះ ក្នុងពិធីពិសារអាហារសាមគ្គីជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជានៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ​ដែលប្រារព្ធនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ចើញចូលរួមពី មន្ដ្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូប និងអ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំងអ្នកជំនួញល្បីៗ នៅកម្ពុជាជាច្រើនរូបទៀតផងដែរ។
លោកថ្លែងថា «ថ្ងៃនេះខ្ញុំសូមអនុញ្ញាត ឲ្យខ្ញុំបានបន្ដនូវការចែករំលែកបទពិសោធន៍ និងមតិណែនាំក្នុងវិស័យអភិវឌ្ឍន៍លំនៅដ្ឋាន ដើម្បីឲ្យមាន​ការ​លូតលាស់បន្ថែមទៀត ខ្ញុំក៏សូមអនុញ្ញាតិ អំពាវនាវ និងសំណូមពរ ដល់លោក ឧកញ៉ា អ្នកឧញ៉ា​ លោកស្រី លោកជំទាវទាំងអស់ ​សូមឲ្យការទំនាក់ទំនងល្អប្រសើរឡើង ក្នុងនាមខ្ញុំជាទីប្រឹក្សាជាន់ខ្ពស់នេះ ខ្ញុំនឹងត្រៀមខ្លួនជាស្រេច ក្នុងការសកម្មភាព ដែលអាចធ្វើ​ទៅបាន»។
លោកឧញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបានថ្លែងថា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា សព្វថ្ងៃនេះ​បានកំពុងតែយកចិត្តទុកដាក់ ផ្ដោតទៅលើវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជា។
លោកឧញ៉ា បានឲ្យដឹងថា «បញ្ហាសំណងនៅតែមានសក្ដានុពលខ្លាំងនៅកម្ពុជា យើងបានដឹងហើយថា វិស័យសំណង នៅកម្ពុជាមានអគារខ្ពស់ៗ លំនៅដ្ឋាន ខុនដូ អូតែលកំពុងតែរីកដុះដាល់ខ្លាំងឡើងៗ ដោយ​ឡែកសម្រាប់សមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា កំពុងផ្ដោតទៅលើការសាងសងលំនៅដ្ឋាន ខ្នាតមធ្យម និងក្រោមមធ្យមផងដែរ»។
លោកឧញ៉ា បានឲ្យដឹងទៀតថា​ បច្ចុប្បន្នបញ្ហាសំណងមាន លក្ខណៈពិសេសដាច់ដោយឡែកពីគ្នា សម្រាប់សំណងលំនៅដ្ឋាន ដែលប្រណិតៗដែលអាចសាងសងក្នុងទីក្រុង ហើយលំនៅដ្ឋានខ្នាតមធ្យមតម្លៃទាប គឺសាងសងនៅជាយក្រុង ដូច្នេះបញ្ហានៃការ​លក់ចេញ គឺបន្ដនៅតែល្អដដែល ដោយមិនមានជាបញ្ហាចោទណាមួយឡើយ។ សម្រាប់តម្លៃវិញ គឺឋិនទៅតាមតំបន់ដូចជា តំបន់ក្នុង​ទីក្រុង គឺមានតម្លៃថ្លៃជាងតំបន់តាមជាយក្រុង។Read More


អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រំលឹកអំពីស្នាដៃធំៗមួយចំនួនរបស់សម្តេចវិបុលបញ្ញា សុខ អាន ក្នុងការបម្រើជាតិ

FN ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានរំលឹកអំពីស្នាដៃធំៗមួយចំនួនរបស់ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងការបម្រើជាតិមាតុភូមិ។

លោក ផៃ ស៊ីផាន បានរំលឹកយ៉ាងដូច្នេះថា៖

«ជាងដប់ឆ្នាំ ដែលមានឱកាសការងារ ជាមួយ សម្តេចវិបុលបញ្ញា សុខ អាន ខ្ញុំជាមួយមន្ត្រីដទៃទៀត គឺយល់ប្រាកដថា ទទួលចំណេះដឹង ទូលំទូលាយនូវនយោបាយ គោលការណ៏ យុទ្ធសាស្រ្ត និង ជំហានយកប្រៀប និងការគ្រប់ គ្រងស្ថានភាពជាដៃគូរ នោះរាប់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

នៅក្នុងវិវាទការដាក់ប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក សម្តេចវិបុលបញ្ញា សុខ អាន មិនត្រឹមតែទទួលបាន ជោគជ័យប៉ុណ្ណោះទេ ក៏ប៉ុន្តែសហរដ្ឋអាមេរិកបានផ្តល់ងារដល់សម្តេចថា «ជាអ្នកការទូតប្រកបដោយវិជ្ជាជីវៈខ្ពស់» នៅក្នុងវិស័យចរចា បញ្ហាព្រំដែនសមុទ្រ និងវិស័យសហប្រតិបត្តិការណ៍ជាមួយនិងរាជរដ្ឋាភិបាលថៃ សម្តេចទទួលបាននូវការទទួលស្គាល់ និងកោតសសើរពីភាគីថៃថា «ជាអ្នកប៉ិនប្រសព្វជាមួយនិងវិជ្ជាជីវៈខ្ពស់ប្រកបដោយភាពថ្លៃថ្នូរ» នោះមិនគិតដល់ភាគីបរទេសដទៃទៀតនោះឡើយ ។ សហប្រធាន គណៈកម្មាធិការសម្របសម្រួល អន្តរជាតិការងារអភិរក្ស និងការពារឧទ្យានអង្គរ ICC ANGKOR បានប្រសិទ្ធនាមដល់សម្តេចថា ជាប្រធានភាគីកម្ពុជា «ជាអ្នកដឹកនាំប្រកបដោយភាពអត់ធ្មត់ខ្ពស់ សកម្មភាព និងមានភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព ឥស្សរភាព» ដែរអង្គការUNESCO បានយកឧទាហណ៍នេះធ្វើជាគំរូការងារក្នុងវិស័យនេះជាទិសដៅការងារអន្តរជាតិ។

ដូចនេះខ្លួនខ្ញុំផ្ទាល់ក៏ដូចមន្រ្តីដទៃទៀតផងដែរ នៅក្នុងទីស្តីការគណៈរដ្ឋមន្រ្តី គឺមិនត្រឹមតែបំរើការងារផ្ទាល់ជាមួយសម្តេចវិបុលបញ្ញា សុខ អាន នោះទេ គឺយើងទាំងអស់គ្នាទទួលបាន នូវបទពិសោធដ៏ធំធេង និងគ្មានតម្លៃណាមួយអាចប្រៀបផ្ទឹមបាន នោះឡើយ។

នេះជាគុណវុទ្ធរបស់សម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី...Read More


អាជ្ញាធរអគ្គិសនីកម្ពុជា ជូនដំណឹងពីការបន្ថយថ្លៃអគ្គិសនី នៅតំបន់ចែកចាយ របស់អគ្គិសនីកម្ពុជា ចំនួន១១តំបន់ ស្ថិតក្នុងរាជធានី-ខេត្តចំនួន១២

FN ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ប្រកាសដល់សាធារណជន អ្នកប្រើប្រាស់អគ្គិសនី ដែលឋិតនៅក្នុងដែនអាជ្ញាបណ្ណ ចែកចាយរបស់អគ្គិសនីកម្ពុជាចំនួន១១តំបន់ ដែលទទួលប្រភពអគ្គិសនី ពីបណ្តាញជាតិ ស្ថិតនៅក្នុងរាជធានី-ខេត្ត១២។

អាជ្ញាធរអគ្គិសនីកម្ពុជា នឹងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់វិក្កយបត្រថ្លៃអគ្គិសនីដែលចេញចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។

ខាងក្រោមនេះ ជាឯកសារសេចក្តីជូនដំណឹង និងឧបសម្ព័ន្ធបង្ហាញអំពីទីតាំង នៃតំបន់ចែកចាយអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដែលត្រូវបន្ថយថ្លៃលក់អគ្គិសនី បែងចែកតាមរាជធានី/ខេត្តនីមួយៗ៖

* សេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ស្ដីពីការពិគ្រោះយោបល់សាធារណៈលើគម្រោងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់តំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់ខួបនៃឆ្នាំ ២០១

...Read More

ទៅមុខថយក្រោយ