
FN ៖ ថ្លែងនៅក្នុងពិធីប្រកាសតែងតាំង ស្នងការខេត្តតាកែវថ្មី នៅព្រឹកថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បានព្រមានមន្រ្តីនគបាលទាំងអស់ ពង្រឹងវិន័យឲ្យបានម៉ឹងម៉ាត់ ជៀសវាងប្រព្រឹត្តបទល្មើសផ្សេងៗ ហើយបើមានមន្រ្តីណា ដែលប្រព្រឹត្តខុសពីវិន័យរបស់កងកម្លាំងនគបាលជាតិ នឹងត្រូវដកស័ក្ដិ និងដកតួនាទីភ្លាម។
នាយឧត្តមសេនីយ៍អគ្គស្នងការ ថ្លែងយ៉ាងដូច្នេះថា «មកដល់ម៉ោងនេះហើយ គ្មានការយោគយល់អីនោះទេ មន្រ្តីនគបាលណាម្នាក់ដែលប្រព្រឹត្តអ្វីមួយខុសច្បាប់ ឬខុសវិន័យកងកម្លាំងធ្ងន់ធ្ងរត្រូវដកស័ក្តិ ដកតួនាទី បណ្ដេញចោល ឬបញ្ជូនទៅតុលាការដើម្បីកាត់ទោសទៅតាមច្បាប់តែម្ដង»។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានរំលឹកអំពីករណីមន្រ្តីនគរបាលចរាចរម្នាក់ ដែលបានបើករថយន្តប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាមគេទៀតនោះ គឺជាគំរូស្រាប់ ព្រោះបានបញ្ចុះស័ក្តិ និងដកតួនាទីថែមទៀតផង ដូច្នេះលោកស្នងការទាំងអស់ ត្រូវតែធ្វើការអប់រំ ដាស់តឿន និងពង្រឹងវិន័យដល់កូនចៅរបស់ខ្លួន ឲ្យបានជាប់ជាប្រចាំជៀសវាងប្រព្រឹត្តិខុសនាំឲ្យមានបញ្ហាដល់ខ្លួនគេផ្ទាល់ និងប៉ះពាល់កិត្តិយសអង្គភាព។
សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាសជាផ្លូងការដកហូតតំណែង និងបន្ថយស័ក្តិមន្រ្តីនគរបាល លឹម ចំណាន ដែលបានបើករថយន្តកៀរ និងដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋ តាមបណ្តោយផ្លូវជាតិលេខ១៕
...
Read More
FN ៖ អភិបាលរងក្រុងបាវិតលោក លឹម សៀងហៀង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា សមាជិកក្រុមបឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោតត្រូវតែ រួមសាមគ្គីគ្នា ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គមជាតិឲ្យបានល្អ។ ការថ្លែងបែបនេះក្នុងឱកាសដែល លោក លឹម សៀងហៀង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ សមាជិកក្រុមប្រឹក្សាសង្កាត់ព្រៃអង្គុញក្រុងបាវិត នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ។
ចៅសង្កាត់ ដែលជាប់ឆ្នោតនៅសង្កាត់ព្រៃអង្គុញ ក្នុងអាណត្តិទី៤នេះ លោក ខាំ រឿង មកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងប្តេជ្ញាចិត្ត និងបន្តបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត។
ស្ថិតក្នុងឱកាសនោះអភិបាលរងក្រុងបាវិត បានថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាសង្កាត់ព្រៃអង្គុញ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យរីកចម្រើន ហើយបន្តកិច្ចការងារនេះ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសត្រូវដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទាំងសេវាតម្រូវការនិងសេវាសំណូមពរ គឺធ្វើយ៉ាងណាកុំឲ្យពលរដ្ឋថ្នាំងថ្នាក់។
លោក លឹម សៀងហៀង បានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាសង្កាត់ មិនត្រូវប្រកាន់និន្នការបក្ស ក្នុងម៉ោងបំពេញការងារនោះទេ និងត្រូវរួបរួម សាមគ្គីគ្នាធ្វើការបម្រើ ប្រជាពលរដ្ឋឲ្យបានល្អនិងសង្គមជាតិ។ មិនតែប៉ុណ្ណោះក្រុមប្រឹក្សាសង្កាត់ត្រូវរៀបចំឯកសារដែលពាក់ពន្ធ័ទាំងបំណុល ដើម្បីប្រកាសទ្រព្យសម្បត្តិហើយផ្ញើរ ទៅអង្គភាពប្រឆាំងអំពើពុករលុយឲ្យបានឆាប់ផងដែរ៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅម៉ោង៣រសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ នឹងរៀបចំពិធីសូត្រមន្តឡើងអគារទីស្តីការថ្មីរបស់ខ្លួន ដែលមានទីតាំងនៅទល់មុខ ពុទ្ធសាសនបណ្ឌិត្យ និងវិមានរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពិធីសូត្រមន្តឡើងអគារថ្មី ទីស្តីការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត រៀបចំឡើងក្រោមអធិបតីភាព លោក ស៉ិក ប៊ុនហុក ប្រធាន គ.ជ.ប នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប។
សូមជម្រាបថា អគារទីស្តីការ គ.ជ.ប ចាស់មានទីតាំងស្ថិតក្នុងបរិវេណ ក្រសួងមហាផ្ទៃ៕
...
Read More
FN ៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រៀបចំសិក្ខាសាលាមួយ ស្ដីពីតួនាទី-ភារកិច្ច របស់ប្រធានសាលាដំបូង នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ។
ពិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីប្រធានសាលាដំបូងរាជធានី-ខេត្តទាំង២៥ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕
...
Read More
FN ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ គឺជាខួបឆ្នាំទី៩ ដែលប្រជាជាតិខ្មែរទំាងក្នុង និងក្រៅប្រទេសមានមោទនភាព និងសេចក្ដីអំណរសាទរយ៉ាងក្រៃលែង ដែលប្រាសាទព្រះវិហារ បានក្លាយជាសម្បត្ដិបេតិកភណ្ឌពិភពលោក។
តើប្រាសាទព្រះវិហារមានគុណតម្លៃបែបណា ទើបក្លាយជាសម្បត្ដិបេតិកភណ្ឌពិភពលោក?
អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាជាទូទៅប្រទេសនីមួយៗដែលមានសម្បត្ដិវប្បធម៌ និងមានបំណងស្នើសុំចុះឈ្មោះរមណីដ្ឋានវប្បធម៌ ណាមួយរបស់ខ្លួនទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺត្រូវគោរពតាមគោលការណ៍ និងបំពេញនូវលក្ខណៈវិនិច្ឆ័យណាមួយ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យទំាងនេះ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក មានជាអាទិ៍៖
១៖ តំណាងឲ្យស្នាដៃឯក មានតម្លៃលេចធ្លោជាសាកល នៃទេពកោសល្យច្នៃប្រឌិតរបស់មនុស្សជាតិ។
២៖ ជៈឥទ្ធិពលខ្លាំងក្លា លើការរីកចំរើននៃស្ថាបត្យកម្មប្រាសាទ សិល្បៈ ព្រមទំាងការរៀបចំទឹកដីក្នុងរយៈពេលមួយ និងក្នុងតំបន់ពិសេសមួយ។ និង
៣៖ ជាសក្ខីភាពដាច់ដោយទ្បែកពីគេ នៃអារ្យធម៌ពីអតីតកាល ជាដើម។
ដោយផ្អែកតាមលក្ខណៈវិនិច្ឆ័យខាងលើនេះ ចំពោះប្រាសាទព្រះវិហារ ដែលត្រូវបានអង្គប្រជុំ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ ប្រកាសជាផ្លូវការបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងកេបិច ប្រទេសកាណាដានោះ គឺប្រាសាទព្រះវិហារបានគោរពតាមលក្ខណៈវិនិច្ឆ័យជា«ស្នាដៃឯក» មានតម្លៃលេចធ្លោជាសាកល។
ទន្ទឹមនិងនេះ ប្រាសាទព្រះវិហាក៏នៅមានគុណតម្លៃបីយ៉ាងទៀតផងដែរ ជាអាទិ៍៖
ទីមួយ៖ ប្រាសាទព្រះវិហារបង្ហាញ «ទ្វិកភាព» មានន័យថា ទីខ្ពស់ធៀបនិងវាលរាប, ទីខ្ពស់ធៀបនិងផ្ទៃទឹកសមុទ្រ និងចម្រាក់ភ្នំ ជានិមិត្ដរូប «មេនិងបា»។
ទីពីរ៖ ប្រាសាទព្រះវិហារមានតម្លៃខាងស្ថាបត្យកម្ម។ និងទីបី៖ ប្រាសាទព្រះវិហារមានតម្លៃខាងសោភណ្ឌ តុបតែងលម្អ និងបរិស្ថានធម្មជាតិ។
បើឈរលើប្រវត្ដិសាស្រ្ដ លោក រត្ន័ សណ្ដាប់ បានរៀបរាប់ថាប្រាសាទព្រះវិហារ ជាស្នាដៃរបស់បុព្វបុរសខ្មែរ ដែលបានកសាងទ្បើងចាប់ពីស.វ.ទី៩ ដល់ទី១២ នៃគ.ស. មានរយៈពេលប្រមាណ៣០០ឆ្នាំ។ នេះបានន័យថា ក្នុងការកសាងមានច្រើនដំណាក់កាលនិងរចនាបទ ក្នុងនោះ មានព្រះរាជាជាស្ថាបនិកសំខាន់ៗបីព្រះអង្គគឺ៖១៖ ព្រះបាទយសោវរ្ម័នទី១, ២៖ ព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទសូរ្យវរ្ម័នទី២។ដោយហេតុនេះ បើផ្អែកតាមប្រវត្ដិស្ដីពីការកសាង និងការបរិច្ឆេទទំាងនេះ គឺមានរយៈពេលមុនការកកើតរដ្ឋសៀមប្រមាណ៥០០ឆ្នាំ ឯណោះ។
ក្នុងការកសាងនេះទៀតសោត...Read More

FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយឲ្យដឹងថា រាជរដ្ឋាភិបាលថៃ មិនអនុវត្តទោសពិន័យចំពោះនិយោជកថៃ ដែលកំពុងប្រើប្រាស់កម្លាំងពលករកម្ពុជា ដែលគ្មានឯកសារនោះទេ ហើយរាជរដ្ឋាភិបាលថៃក៏មិនបណ្តេញពលករកម្ពុជា ដែលបានចូលដល់ក្នុងទឹកដីថៃ ហើយកំពុងធ្វើការជាមួយក្រុមហ៊ុន ឬរោងចក្រណាមួយនៅក្នុងប្រទេសថៃនោះដែរ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។
នៅក្នុងសេចក្តីប្រកាសនេះក៏បានបន្ថែមថា ក្រសួងការងារថៃនឹងផ្តល់ឱកាសចំនួន១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី០៧ ខែសីហា ដល់ពលករកម្ពុជា និងនិយោជកថៃ ដែលមិនទាន់មានឯកសារអ្វីទាំងអស់ឲ្យទៅចុះឈ្មោះនៅតាមការិយាល័យចុះបញ្ជីពលករបរទេស ដើម្បីទទួលបានភាពស្របច្បាប់បណ្តោះអាសន្ន រង់ចាំការបញ្ជាក់សញ្ជាតិក្លាយទៅជាពលករស្របច្បាប់អចិន្ត្រៃយ៍។
...
Read More
FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្តផ្សេងៗ ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរខេត្ត ជាប់ព្រំដែន ជាមួយប្រទេសថៃ ដើម្បីដោះស្រាយដឹកពលករ មានលំនៅក្នុងដែនដីរបស់ខ្លួន ពីព្រំដែនមកកាន់លំនៅឋានវិញ។
ក្នុងលិខិតផ្ញើជូនអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តពាក់ព័ន្ធ រឿងពលករខ្មែរដែលអាជ្ញាធរថៃ បានចាប់បញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ សម្ដេចក្រឡាហោម ស ខេង បញ្ជាយ៉ាងដូច្នេះថា «រាជធានី-ខេត្តដទៃទៀត ត្រូវទំនាក់ទំនង និងចូលរួមសហការជាមួយអាជ្ញាធរខេត្តជាប់ព្រំដែន ជាមួយប្រទេសថៃ ដើម្បីជួយឧបត្ថម្ភ និងដោះស្រាយ ការដឹកជញ្ជូនពលករខ្មែរ ដែលមានទីលំនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនពីព្រំដែន ទៅកាន់លំនៅឋានរបស់ពួកគាត់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព សុខភាព ព្រមទាំងរក្សាបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ»។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ថែមថា ត្រូវពង្រឹងតួនាទី និងលើកកម្ពស់ការទទួលខុសត្រូវ របស់ប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែន និងប្រធានអង្គភាព តាមច្រករប្រៀងនានា ក្នុងការគ្រប់គ្រងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ឲ្យអនុវត្តឲ្យបានត្រឹមត្រូវនូវ តួនាទី ភារកិច្ចរបស់ខ្លួន ដោយខិតខំជួយសម្រួលគាំទ្រដល់ ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនត្រលប់មកកម្ពុជាវិញ
បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ប្រាប់ឲ្យមន្ទីរ អង្គភាពជំនាញនានាត្រូវសហការរៀបចំជម្រកបណ្ដោះអាសន្ន ថ្នាំពេទ្យ គ្រូពេទ្យសង្គ្រោះបន្ទាន់ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារ ស្រ្ដីមានផ្ទៃពោះ ចាស់ជរា និងអ្នកមានជំងឺ ព្រមទាំងសហការជាមួយរាជធានី ខេត្តពាក់ព័ន្ធ ចាត់ចែង និងសម្របសម្រួលការដឹកជញ្ជូនពលករខ្មែរ ពីព្រំដែនទៅកាន់ទីលំនៅឋានរៀងៗខ្លួន ប្រកបដោយសុវត្ថិភាព និងមានរបៀបរៀបរយល្អ៕
...
Read More
FN ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានប្រកាសសារជាថ្មីម្ដងទៀត នូវតម្លៃសេវាលិខិតឆ្លងដែនធម្មតា ដោយក្នុងនោះរួមមាន ទី១៖ សេវារយៈពេល២០ថ្ងៃ តម្លៃ១ក្បាល ១០០ដុល្លារអាមេរិក ទី២៖ សេវារយៈពេល១០ថ្ងៃ តម្លៃ១ក្បាល ១៥០ដុល្លារអាមេរិក ទី៣៖ សេវារយៈពេល១ថ្ងៃ តម្លៃ១ក្បាល ២០០ដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីម្សិលមិញ បានបញ្ជាក់ថា «ដោយឡែកចំពោះពលករ ទៅបំពេញការងារស្របច្បាប់នៅក្រៅប្រទេស តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការផ្ដល់លិខិតធ្វើដំណើរ ត្រូវផ្ដល់ដោយឥតគិតថ្លៃដោយអាករជាបន្ទុករបស់រដ្ឋ»។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីតម្លៃសេវាលិខិតឆ្លងដែនធម្មតានៅពេលនេះ ដោយសារតែនៅស្ថានភាព នៅពេលនេះ អាជ្ញាធរថៃ បាននិងកំពុងចាប់បញ្ជូនពលករខែ្មរត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបានរកឃើញថា ពលករខ្មែរទាំងនោះ ពុំមានឯកសារគ្រប់គ្រាន់សម្រាប់ការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។
...
Read More
FN ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ បានអំពាវនាវឲ្យប្រជាកសិករនៅតាមបណ្ដាខេត្ត ត្រៀមទឹកទុកក្នុងស្រែឲ្យបានល្អ ដោយសារតែនៅចុងខែកក្កដា និងដើមខែសីហា ឆ្នាំ២០១៧ (រយៈប្រមាណ២សប្តាហ៍) អាចនឹងកើតមានកូនរដូវប្រាំង ដែលធ្វើឲ្យមានភ្លៀងធ្លាក់តិច ពិសេសតាមបណ្ដារាជធានី-ខេត្ត ដែលនៅក្រោយជួរភ្នំក្រវាញ ដូចជា៖ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងខេត្តកណ្ដាល។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងប្រាប់បន្ថែមថា ក្រសួងចង់ឲ្យបងប្អូនកសិករជួយទប់ភ្លឺស្រែឲ្យបានល្អ នៅអំឡុងចាប់ពីសប្តាហ៍ទី៣ទៅ ពីព្រោះចូលសប្តាហ៍ទី៤ ក្នុងខែកក្កដានេះ និងនៅសប្តាហ៍ទី១ ក្នុងខែសីហា ពីព្រោះប្រទេសកម្ពុជារបស់យើង នឹងមានកូនរដូវប្រាំងដែលនាំភ្លៀងធ្លាក់តិចតួច ដូច្នេះបើបងប្អូននាំគ្នាកាប់ភ្លឺស្រែដើម្បីបង្ហូរទឹក នោះអាចជួបបញ្ហាប្រឈមខ្វះទឹកសម្រាប់បង្កបង្កើនផល។
តែយ៉ាងណាក៏ដោយលោក ចាន់ យុត្ថា បានបញ្ជាក់ថា ស្ថានភាពបែបនេះអាចកើតឡើងតែ២សប្តាហ៍តែប៉ុណ្ណោះ នៅតាមរាជធានី-ខេត្ត មួយចំនួនដូចដែលក្រសួង បានប្រកាសឲ្យដឹងនោះ៕
...
Read More
FN ៖ ស្របពេលប្រជាពលរដ្ឋជាកសិករកំពុងត្អូញត្អែរថាកសិផលពួកគេមិនមានទីផ្សារនោះ ក្រសួងពាណិជ្ជកម្ម ដែលស្ថាប័នទទួលខុសត្រូវខ្ពស់ក្នុងការរកទីផ្សារសម្រាប់កសិផលរបស់ប្រជាពលរដ្ឋ បានចេញមកបញ្ជាក់ថា ខ្លួនមិនបានព្រងើយកន្តើយឡើយ ហើយបានដាក់ចេញយន្តការ និងប្រឹងប្រែងស្វះស្វែងរកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីពង្រីកទីផ្សារឲ្យបានកាន់តែច្រើនសម្រាប់កសិផលរបស់ខ្មែរ។
យោងតាមសេចក្តីជូនដំណឹងដែលចេញផ្សាយនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ដើម្បីបើកទីផ្សារជូនកសិផលខ្មែរឲ្យកាន់តែទូលាយនេះ ខ្លួនបានដាក់ចេញផែនការជាច្រើនដំណាក់កាល រួមមាន៖ ការចរចាបើកទីផ្សារ, ការជំរុញសកម្មភាពទីផ្សារទាំងក្នុង និងក្រៅប្រទេស តាមរយៈការរៀបចំព្រឹត្តិការណ៍ផ្សេងៗ, វិធានការសម្រាប់ដោះស្រាយបញ្ហារាំងស្ទះទំនិញកសិផល និងកិច្ចសម្រួលពាណិជ្ជកម្ម សម្រាប់សម្រួលដល់ការនាំចេញទំនិញកសិកម្មជាដើម។
ខាងក្រោម គឺជាសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីស្វែងរកទីផ្សារសម្រាប់កសិផលរបស់ខ្មែរកសិករខ្មែរ៖
...
Read More
FN ៖ លោក សេង សក្តា ប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានអំពាវនាវឱ្យកម្មករ-កម្មការិដែលបានរៀបអាពាហ៍ពិពាហ៍ ត្រូវទៅចុះសំបុត្រអាពាហ៍ពិពាហ៍ នៅសាលាឃុំ-សង្កាត់ និងចូលរួមគាំទ្រការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។ លោក សេង សក្ដា បានថ្លែងដូចនេះ ក្នុងឱកាសចុះសំណេះសំណាល និងផ្សព្វផ្សាយពីគោលនយោបាយរបបហានិភ័យការងារ របបថែទាំសុខភាព និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់កម្មករ-កម្មការិនីនៅរោងចក្រ Meng Da Footwear Industrial Co.,Ltd ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លោកបាននាំដំណឹងដ៏រីករាយមួយប្រាប់កម្មករ-កម្មការិនីឲ្យដឹងថា ប.ស.ស មានភារកិច្ច ផ្តល់ជូនរបបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព និងរបបសោធននិវត្ត។ លោកបានឲ្យដឹងថា ពេលកម្មករគ្រោះថ្នាក់ការងារ ទទួលបានការធានារ៉ាប់រងពី ប.ស.ស ដូចខាក្រោម៖
១៖ លុយថ្លៃដឹកជញ្ជូនជនរងគ្រោះ
២៖ លុយថ្លៃសង្គ្រោះបន្ទាន់
៣៖ លុយថ្លៃព្យាបាលរហូតដល់ជាសះស្បើយ
៤៖ លុយឧបត្ថម្ភប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ
៥៖ លុយឧបត្ថម្ភដល់អ្នកចាំថែរក្សា និងអ្នកថែទាំជនរងគ្រោះ
៦៖ លុយឧបត្ថម្ភប្រចាំថ្ងៃ ចំពោះអ្នកបាត់បង់គ្រោះថ្នាក់ការងារអចិន្ត្រៃយ៍
៧៖ ចំពោះគ្រោះថ្នាក់រហូតដល់ពិការភាពទទួលបានសម្ភារៈ ដូចជា ដៃជើងអវៈយវៈសិប្បនិម្មិត ឈើច្រត់ រទេះរុញ
៨៖ ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដូចជា ជាងអ៊ុតសក់ ជាងសំអាង ជាងជួសជុលទូរស័ព្ទ ជាងភ្លើង
៩៖ ចំពោះជនរងគ្រោះរហូតដល់ស្លាប់ ទទួលបានលុយឧបត្ថម្ភធ្វើបុណ្យសពចំនួន ៤លានរៀល, លុយឧបត្ថម្ភកូនដល់អាយុ១៨ឆ្នាំ បើនៅរៀនផ្តល់ឲ្យដល់អាយុ២១ឆ្នាំ, លុយឧបត្ថម្ភ ប្តី ឬប្រពន្ធ កូន និងជនចាស់ជរានៅក្នុងបន្ទុកផ្ទាល់របស់ជនរងគ្រោះ។
ជាមួយគ្នានេះ ប.ស.ស បាននិងកំពុងផ្តល់គោលរបបថែទាំសុខភាពដល់កម្មករ...Read More

FN ៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា រោងចក្រ និងសហគ្រានធំៗ ដែលប្រើប្រាស់អគ្គិសនី តាមរយៈតង់ស្យុងមធ្យម ដែលមានកម្លាំងលើសពី 1MW ឡើងទៅ នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ទទួលបានការបញ្ចុះតម្លៃពិសេស។
តាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ដែលអង្គភាព Fresh News ទទួលបានឲ្យដឹងថា «អគ្គិសនីកម្ពុជា សូមផ្ដល់ការលើកទឹកចិត្ត ដល់អ្នកប្រើប្រាស់ ជាប្រភេទអតិថិជនតង់ស្យុងមធ្យម ដែលមានកម្លាំងអានុភាព លើសពី 1MW ឡើងទៅ នឹងធ្វើការបញ្ចុះតម្លៃពី ០.១៦៥ USD/kWh មកត្រឹម ០.១៤ USD/kWh សម្រាប់ការប្រើប្រាស់ថាមពល បរិមាណថាមពល ដែលប្រើលើសពីមធ្យមភាគនៃការប្រើប្រាស់៦ខែ ដើមឆ្នាំ២០១៧»។
សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ថ្លៃអនុគ្រោះនេះចាប់អនុវត្តគិតពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០១៧ ដោយឡែកសម្រាប់បរិមាណថាមពល ដែលប្រើប្រាស់ត្រឹមមធ្យមភាគ ឬក្រោម (៦ខែដើមឆ្នាំ២០១៧) គឺរក្សាតម្លៃនៅដដែល ០.១៦៥ USD/kWh៕
...
Read More ទៅមុខថយក្រោយ