
FN ៖ លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងជំរុញដល់ អនាគារអភិវឌ្ឍន៍ជនបទ ឲ្យបន្តចុះកៀកជាមួយប្រជាកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងវិស័យ កសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីដឹងពីបញ្ហាប្រឈមជាក់ស្តែង និងរិះរកយុទ្ធសាស្ត្រដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះ។
ការជំរុញរបស់លោកស្រី ងួន សុខា ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញ ក្នុងពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាភិបាល អាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។
ក្រៅពីនេះ លោស្រីរដ្ឋលេខាធិការ ក៏បបានជំរុញឲ្យ អគ្គនាយកធនាគារអភិវឌ្ឍន៍ជបបទ ពង្រឹកការងារមួយចំនួនទៀតដូចជា៖
* បន្តពង្រឹងអភិបាលកិច្ច និងបន្តកំណែទម្រង់លើគ្រប់ផ្នែកសំខាន់ៗរបស់ស្ថាប័ន សំដៅធ្វើឱ្យ ធនាគារមានសមត្ថភាពកាន់តែរឹងមាំ ក្លាយជាធនាគារឈានមុខដែលបម្រើគោលនយោបាយ របស់រាជរដ្ឋាភិបាល។
* បន្តផ្តល់ឥណទាន សម្របសម្រួល និងផ្សាភ្ជាប់ដល់គ្រប់តួរអង្គក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម ដើម្បីធានាបាននូវស្ថេរភាពថ្លៃ ការផ្គត់ផ្គង់គ្រប់គ្រាន់ និងធានាបាននូវបរិមាណច្បាស់លាស់ សំដៅរួមចំណែកបង្កើនកម្រិតជីវភាពរបស់ប្រជាកសិករ និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
* បន្តអនុវត្តគម្រោងដែលប្រគល់ជូន ដោយរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធ្វើយ៉ាងណាឱ្យមានជោគជ័យទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងជីវភាពរបស់ប្រជាកសិករ។
* ត្រូវធ្វើយ៉ាងណាឱ្យ ធនាគារអភិវឌ្ឍន៍ជនបទ ក្លាយជាធនាគារដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស សំដៅប្រែក្លាយវិស័យកសិកម្មទៅជាវិស័យមួយដែលមានថាមពល មានចីរភាព និងមានភាពប្រកួតប្រជែង ដែលផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
* សហការជាមួយ និង/ឬ ស្វែងរកដៃគូរអភិវឌ្ឍន៍នានា ដើម្បីស្វែងរកមូលនិធិពង្រីកសកម្មភាពរបស់ ធនាគារអភិវឌ្ឍន៍ជនបទ។
លោកស្រី ងួន សុខា បានថ្លែងទៀតថា ដោយមានការជឿជាក់ពីរាជរដ្ឋាភិបាលលើកិច្ចខិតខំប្រឹងប្រែង និងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច និងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព នាពេលកន្លងមក រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចបន្ថែមដើមទុនដល់ធនាគារអភិវឌ្ឍន៍ជនបទជាបន្តបន្ទាប់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គ្រប់តួអង្គនៃខ្សែចង្វាក់ផលិតកម្ម កសិកម្មមានដូចជា ក្រុមហ៊ុនផ្គត់ផ្គង់ពូជ-ជី និងថ្នាំ សហគមន៍កសិករដែលជាអ្នកផលិត ក្រុមហ៊ុនកែច្នៃ និងអ្នកនាំចេញ ក៏ដូចជាស្ថាប័នមីក្រូហិរញ្ញវត្ថុ...Read More

FN ៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្កិ បានលើកឡើងដោយក្តីជឿរជាក់ថា តម្លៃស្រូវអង្ករនៅកម្ពុជានៅក្នុងឆ្នាំនេះ នឹងមិនធ្លាក់ថ្លៃនោះទេ ដោយសារតែស្រូវអង្ករមានតម្រូវការច្រើននៅលើពិភពលោក រួមទាំងមានការចុះកិច្ចព្រមព្រៀងជាមួយប្រទេសជាច្រើន ក្នុងការនាំចេញផងដែរ។
ការលើកឡើងរបស់លោករដ្ឋមន្រ្ដីបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគី និងការចុះកិច្ចព្រមព្រៀងលើការទិញអង្ករ១លានតោនសម្រាប់
រយៈពេល៥ឆ្នាំ រវាងកម្ពុជា និងបង់ក្លាដេស នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នាទីស្តីការក្រសួងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្ដិ បានថ្លែងឲ្យដឹងថា «ខ្ញុំមិនជឿរថា តម្លៃស្រូវធ្លាក់ចុះនោះទេ ព្រោះមានតម្រូវការច្រើនណាស់នៅលើពិភពលោក ក៏ដូចជាប្រទេសដទៃទៀតដែរ។… ឆ្នាំនេះកម្ពុជានឹងនាំចេញអង្ករទៅបង់ក្លាដេសចំនួន២៥ម៉ឺនតោន យើងមានអង្ករគ្រប់គ្រាន់សម្រាប់នាំចេញទៅបង់ក្លាដេស»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានចាត់ទុកថា ការចុះកិច្ចព្រមព្រៀងលើការទិញអង្ករ១លានតោន សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧-២០២២ ជាមួយបង់ក្លាដេសនេះ សំដៅធ្វើពិពិធកម្ម ទំហំពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចជាពិសេស ធានាបាននូវស្ថិរភាពវិស័យស្រូវ-អង្ករនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្ដទៀតថា យើងអាចនឹងសហការគ្នាបន្ថែមទៀតជាមួយនឹងបង់ក្លាដេស ទៅលើវិស័យកសិកម្ម ដើម្បីជួយផ្ដល់នូវជំនួយកសិផល ទៅបង់ក្លាដេសនៅពេលក្រោយបន្ថែមទៀត តែជំហានទីមួយនេះយើង ធ្វើការងាររឿងស្រូវអង្ករសិន ប្រសិនបើការនាំចេញរវាងកម្ពុជា និងបង់ក្លាដេស មានភាពងាយស្រួលនោះ យើងនឹងបន្ដលក់កសិផលផ្សេងៗទៀត ទៅបង់ក្លាដេសបន្ថែមទៀត។
សូមបញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្ដរជាតិ ក្នុងឆ្នាំ២០១៦ មានចំនួន ៥៤២,១៤៤តោន ពោលគឺបានកើនឡើង ០.៧០% បើធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួនត្រឹមតែ ៥៣៨,៣៩៦ តោន។ សម្រាប់ឆមាសដំបូង នៃឆ្នាំ២០១៧នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣០,៩២៥តោន នេះបើទិន្នន័យផ្ដល់ដោយនាយកដ្ឋានផែនការ ស្ថិតិនិងព័ត៌មានពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម៕
...
Read More
FN ៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ នឹងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចំនួន២៥០នាក់ ចុះចែកថ្នាំ និងពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
បើតាមការបញ្ជាក់របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ការចុះពិនិត្យព្យាបាល និងចែកអំណោយថ្នាំជូនប្រជាពលរដ្ឋនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ដែលគ្រោងនឹងពិនិត្យ និងព្យាបាលប្រជាពលរដ្ឋជាង៦ពាន់នាក់។
ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ…។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ...Read More

FN ៖ ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងឲ្យដឹងថា បច្ចុប្បន្នប្រទេសជាតិ កំពុងមានការរីកចម្រើន គ្រប់វិស័យ ដែលទាមទារឲ្យមន្រ្តីនគរបាលចរាចរណ៍ ត្រូវតែខិតខំអភិវឌ្ឍខ្លួនឯងផងដែរ ដើម្បីដើរឲ្យទាន់សភាពការណ៍ពិសេសមត្ថភាព ប្រើប្រាស់បច្ចេកវិទ្យា ក្នុងការសម្រួលការងារប្រចាំថ្ងៃ ដូចជាត្រូវចេះប្រើប្រាស់កុំព្យូទ័រ ទូរស័ព្ទស្មាតហ្វូន និងបណ្តាញសង្គមមួយចំនួន។
ការថ្លែងរបស់លោកអគ្គស្នងការរងនគរបាលជាតិ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធីបតី បើកវគ្គបំប៉នជំនាញស្តីពីការការពារ អង្កេត ដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ និងការប្រមូលវិភាគទិន្នន័យគ្រោះថ្នាក់ ដែលមានសិក្ខាកាមចំនួន១២០រូប មកពីស្នងការដ្ឋាន នគរបាលរាជធានីខេត្តចំនួន១២ មានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការនគរបាលខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តកំពង់ចាម ខេត្តត្បូងឃុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា ក្នុងការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ មន្រ្តីនគរបាលចរាចរណ៍ត្រូវឈរលើ គោលការណ៍យុត្តិធម៌ និងតម្លាភាព ក្នុងស្រាយគ្រោះថ្នាក់ជូនប្រជាពលរដ្ឋ និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈក្នុងការងាររបស់ខ្លួន។
ឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន បានបញ្ជាក់ទៀតថា ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ និងចំណេះដឹងបន្ថែមដល់មន្រ្តីនគរបាល ចរាចរណ៍ផ្លូវគោក អំពីការការពារ អង្កេត ដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ និងការប្រមូលវិភាគទិន្នន័យគ្រោះថ្នាក់ ថ្ងៃនេះនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ រៀបចំវគ្គបំប៉នជំនាញនៅពេលនេះ ក្នុងគោលបំណងបំប៉នបន្ថែម ដល់មន្រ្តីនគរបាល ចរាចរណ៍ផ្លូវគោក ពិសេសផ្នែកដោះស្រាយគ្រោះថ្នាក់ និងសណ្តាប់ធ្នាប់អំពីបច្ចេកទេស ការពារទីកន្លែងកើតហេតុ នីតិវិធីអង្កេតនិង ដោះស្រាយគ្រោះថ្នាក់ វិធីសាស្រ្តប្រមូលនិងវិភាគទិន្នន័យ វិធីសាស្ត្រប្រមូលនិងគ្រប់គ្រងបទល្មើសចរាចរណ៍ ព្រមទាំងចែករំលែកនូវ បទពិសោធន៍ថ្មីៗស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានណែនាំឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សានិងត្រូវសួរប្រសិន បើមិនច្បាស់លាស់ ត្រង់ចំណុចណាមួយនៃមេរៀន និងត្រូវពាំនាំនូវចំណេះដឹងនេះទៅបង្រៀនបន្តដល់មន្រ្តីផ្សេងទៀតក្នុងអង្គភាព របស់ខ្លួន៕
...
Read More
FN ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ បានរៀបចំសម្ពោធជាផ្លូវការនូវ មជ្ឈមណ្ឌលសេវាកម្ម អាជីវកម្ម ដំបូងគេបង្អស់នៅកម្ពុជា។
មជ្ឈមណ្ឌលសេវាកម្មនេះ គឺបង្កើតឡើងដើម្បី សម្របសម្រួល និងជំនួយស្មារតីការចាប់ផ្ដើមអាជីវកម្មថ្មី ដែលកំពុងប្រកបអាជីវកម្ម និងជួយជំរុញកំណើនវិស័យឯកជននៅកម្ពុជា។
ការសម្ពោធជាផ្លូវការមជ្ឈមណ្ឌលសេវាកម្មអាជីវកម្មនេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្ដី ចម ប្រសិទ្ធិ រដ្ឋមន្រ្ដីក្រសួង ឧស្សាហកម្ម និងសប្បកម្ម, ប្រធានសមាគមលោក សុខ ពិសិដ្ឋ ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
ដើម្បីចូលរួមអភិវឌ្ឍវិស័យឯកជន ក៏ដូចជាជួយគាំទ្រដល់ការបង្កើត និងពង្រឹងសហគ្រាសធុនតូច និងមធ្យម មជ្ឈមណ្ឌលមួយនេះនឹងក្លាយជាមជ្ឈមណ្ឌលព័ត៌មានតែមួយគត់ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលផ្ដល់ព័ត៌មានចុងក្រោយទាក់ទង ទៅនឹងច្បាប់អាជីវកម្ម បទបញ្ជា ឱកាស និងសេវាកម្មគាំទ្រអាជីវកម្មផ្សេងៗ ហើយមជ្ឈមណ្ឌលមួយនេះក៏នឹងដើរតួនាទីឈានមុខគេ ជួយដោះស្រាយនូវការលំបាករបស់វិស័យឯកជនក្នុងការសហការ និងធ្វើអាជីវកម្មផងដែរ។
លោក សុខ ពិសិដ្ឋ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងឲ្យដឹងថា «មជ្ឈមណ្ឌលនេះគឺបានទទួលការគាំទ្រផ្នែកបច្ចេកទេស ពីធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងគំនិតផ្ដួចផ្ដើមធុរកិច្ចមេគង្គ (MBI) បានធ្វើការជាមួយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា YEAC ដើម្បីចងក្រងឯកសារគតិយុទ្ធ ដំណើរការចុះបញ្ជីអាជីវកម្ម និងដំណើរការផ្ដល់អាជ្ញាបណ្ណដោយផ្ដោតការយកចិត្តទុកដាក់ជាពិសេស ទៅលើចំណុចខ្វះខាតរវាងដំណើរផ្លូវការ និងការងារជាក់ស្ដែង»។
លោកបញ្ជាក់ទៀតថា មជ្ឈមណ្ឌលនេះបង្កើតឡើងសម្រាប់អ្នកទាំងអស់គ្នា ដើម្បីចែករំលែក និងផ្លាស់ប្ដូរព័ត៌មាន និងសូមចូលរួមជាយោបល់បន្ថែមដើម្បីឲ្យមជ្ឈមណ្ឌលកាន់តែប្រសើរឡើង សម្រាប់ជាប្រយោជន៍ដល់អាជីវករទាំងអស់ និងសូមចូលរួមអបអរសារទរ ដែលកម្ពុជាមានមជ្ឈមណ្ឌលមួយនេះ។
លោក ស៊ិន ចាន់គីរីរត្ន័ ជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងឲ្យដឹងថា «ការបង្កើតសេវាកម្មអាជីវកម្មនេះ គឺជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលផ្ដោតទៅលើ២ចំណុចសំខាន់ៗដូចជា បង្កើតគេហទំព័រផ្ដល់ព័ត៌មាន ដែលផ្ដោតទៅលើបទបញ្ញត្តិទាក់ទង នឹងសហគ្រាសធុនតូច និងមធ្យម ព័ត៌មានម្ចាស់អាជីវកម្ម សេចក្ដីណែនាំទាក់ទងនឹងការគ្រប់គ្រងអាជីវកម្ម ហិរញ្ញប្បទាន និងព័ត៌មានផ្សេងទៀតដែលធ្វើឲ្យសហគ្រាសធុនតូច និងមធ្យម មានការរីកចម្រើនទៅមុខ រីឯផ្នែកទី២នោះគឺជាគេហទំព័រ...Read More

FN ៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ស្នើឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវទប់ស្កាត់កុំមានការដំឡើងថ្លៃសណ្ឋាគារ និងផ្ទះសំណាក់ ដើម្បីជួយសម្រាលបន្ទុកដល់បេក្ខជន ដែលមកពីគ្រួសារមានជីវភាពលំបាក។ នេះតាមលិខិតរបស់លោករដ្ឋមន្ដ្រី ផ្ញើជូនអភិបាលរាជធានី-ខេត្តទាំង២៥ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចនេះ។
ក្រៅពីការទប់ស្កាត់កុំឲ្យមានការតម្លើងថ្លៃនេះ លោករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុង ក៏បានប្រាប់ថ្នាក់ដឹកនាំខេត្ត សម្រួលរៀបចំឲ្យសិស្សស្នាក់នៅក្នុងវត្ត និងសាលារៀនដែលនៅជិតមណ្ឌលប្រឡង, សម្រួលចរាចរណ៍ដើម្បីឲ្យបេក្ខជនបានចូលប្រឡងទាន់ពេលកំណត់, ការផ្ញើកង់ ម៉ូតូ និងស្ថិរភាពចរន្ដអគ្គិសនី នៅតាមមណ្ឌលប្រឡង។
សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ ហើយប្រកាសលទ្ធផល នៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕
...
Read More
FN ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងតម្លើងប្រាក់ខែដល់មន្ត្រីរាជការស៊ីវិល ដែលត្រូវដល់អាយុចូលនិវត្តន៍ទាំងអស់ មិនឲ្យតិចជាង៤៨០,០០០រៀលក្នុងមួយខែ នៅឆ្នាំ២០១៨ ខាងមុខនេះ នោះឡើយ។ នេះបើតាមមន្រ្តីជាន់ខ្ពស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងឲ្យដឹងសារជាថ្មីនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះ។
នៅក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីអំពីលក្ខខណ្ឌបែបបទ និងនីតិវិធី នៃការផ្តល់តាវកាលិ នាថ្ងៃនេះ លោក សំហេង បុរស អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិ សន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល បានថ្លែងឲ្យដឹងថា កិច្ចប្រជុំបានសម្រេចពីនីតិវិធី និងបែបបទក្នុងការតម្លើងប្រាក់សោធនិវត្តន៍ដល់មន្ត្រីរាជការស៊ីវិលនៅឆ្នាំ២០១៨ មិនឲ្យតិចជា៤៨ម៉ឺនរៀល ក្នុងមួយខែ និងបន្តខិតខំក្នុងការកាត បន្ថយគម្លាតរវាងអ្នកទទួលបាន សោធនខ្ពស់ និងទទួលបានសោធនទាបឲ្យកៀក និងប្រហាក់ប្រហែងគ្នា។
លោក សំហេង បុរស បានសង្កត់ធ្ងន់ថា ការសិក្សាក្នុងការតម្លើងរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការស៊ីវិល ដែលចូលនិវត្តន៍នៅឆ្នាំ២០១៨ មិនឲ្យតិចជាង៤៨ម៉ឺនរៀល ដែលនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយសម្តេចបានយកចិត្តទុកដាក់ចំពោះបងប្អូន អតីតមន្ត្រីរាជការស៊ីវិល និងក្រុមគ្រួសារ៕
...
Read More
FN ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បានបញ្ជាក់ឲ្យដឹងថា បើទោះបីជានាពេលថ្មីៗនេះ ប្រទេសភូមា និងប្រទេសឥណ្ឌា បានរាយការណ៍ពីការរាតត្បាតខ្លាំងនៃជំងឺផ្តាសាយធំ H1N1 (ឫហៅផ្តាសាយជ្រូក) រហូតដល់ប្រកាសឲ្យអង្គការសុខភាពចូលជួយអន្តរាគមន៍ក៏ដោយ ក៏ជំងឺនេះពុំទាន់រកឃើញការផ្ទុះនៅប្រទេសយើងនៅឡើយទេ តែទោះជាយ៉ាងណា សូមបងប្អូនចូលរួមប្រុងប្រយ័ត្នបង្ការការឆ្លងជំងឺផ្តាសាយធំនេះ។ នេះបើតាម Facebook ផ្លូវការរបស់នាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លង ក្រសួងសុខាភិបាល។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា តាមការសិក្សា ស្រាវជ្រាវរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា ក្នុងប្រទេសយើងនៅក្នុងរដូវភ្លៀងជារដូវដែលមានឆ្លងជំងឺផ្តាសាយធំច្រើន ដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza) ដូច្នេះសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ដើម្បីកុំឲ្យចំលងជំងឺផ្តាសាយធំនេះ ។
លោកបញ្ជាក់ទៀតថា រោគសញ្ញាជំងឺផ្តាសាយបង្កឡើងដោយជំងឺផ្តាសាយរួមមាន៖ គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ។
ការព្យាបាល៖ ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ យើងមានឱសថសំរាប់ព្យាបាលសំលាប់មេរោគផ្តាសាយបានឈ្មោះ Tamiflu ។
ព័ត៌មានបន្ថែម ឫរាយការណ៏ជំងឺគ្រុនក្តៅច្រើនក្នុងភូមិ ក្នុងសាលា ឫកន្លែងធ្វើការ សូមទាក់ទងលេខ 115៕
...
Read More
FN ៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសហ្វីលីពីន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។
កិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅប្រទេសហ្វីលីពីន រួមមានដូចជា៖
– កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
– ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយ តំណាងគណៈកម្មការអន្តរជាតិរដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស
– កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥០
– សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស
– កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូក៣លើកទី១៨
– កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី៧
– វេទិកាតំបន់អាស៊ានលើកទី២៤
– ពិធីអបអរសាទរទិវាអាស៊ាន ខួបលើកទី៥០។
តាមការប្រកាសរបស់ក្រសួងការបរទេស ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើជាសហប្រធាន កិច្ចប្រជុំ «សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកសាធារណរដ្ឋកូរ៉េ» ជាមួយ លោកស្រី កាង ឃ្យូងវ៉ា រដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋកូរ៉េ។
នៅអំឡុងស្នាក់នៅប្រទេសហ្វីលីពីន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រួមទាំងរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ានដទៃទៀត នឹងជួបសម្តែងការគួរសមជាមួយ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតី នៃប្រទេសហ្វីលីពីនផងដែរ៕
...
Read More
FN ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរចំនួន៨នាក់ ឲ្យវិលត្រឡប់មកកម្ពុជាវិញ។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «ពលករ-ពលការិនីខ្មែរចំនួន៨នាក់ត្រូវ បានជួយអន្តរាគមន៍ ក្រោយពីស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី សហការជាមួយអាជ្ញាធរពាក់ព័ន្ធរកឃើញថា រងគ្រោះដោយសារការធ្វើបាបពីសំណាក់ ថៅកែ នៅប្រទេសម៉ាឡេស៊ី»។
បើតាមក្រសួងការបរទេស ពលករ-ពលការិនីទាំង៨នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ កាលពីវេលាម៉ោង ០៧៖៣៥នាទី តាមជើងយន្តហោះលេខ AK536។
...
Read More
FN ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រកាសយ៉ាងដាច់ខាតថា មិនមានករណីចាប់ក្មេងៗ វះពោះយកគ្រឿងក្នុង ដូចការបង្ហោះតាមបណ្ដាញសង្គម Facebook នោះទេ ហើយការបង្ហោះជាការមួលបង្កាច់មករាជរដ្ឋាភិបាល ក៏ជាកម្លាំងសមត្ថកិច្ចតែប៉ុណ្ណោះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ថ្លែងយ៉ាងដូច្នេះថា «រយៈពេលជាងមួយខែកន្លងមកនេះ មានជន មានក្រុម ដែលមានចេតនាមិនល្អមួយចំនួន បាននាំគ្នាបំផុស ឬក៏ផ្សាយព័ត៌មានមិនពិតទាក់ទងនឹងការថា មានក្រុមដើរចាប់កូនក្មេងដើម្បីយកទៅនេះ យកទៅនោះ ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិតនោះទេ យើងខ្ញុំតំណាងឲ្យកងកម្លាំងនគរបាលជាតិ ជំនួសមុខឲ្យថ្នាក់ដឹកនាំ ក៏ដូចជាសម្ដេចក្រឡាហោម ស ខេង សូមអះអាងថា មិនមានរឿងនេះទេ»។
នាយឧត្តមសេនីយ៍ បន្ថែមថា បន្ទាប់ពីលេចឮព័ត៌មាននេះភា្លម លោកបានកោះហៅស្នងការរាជធានី-ខេត្តទាំង២៥ មកធ្វើការប្រជុំជាបន្ទាន់ ដើម្បីធ្វើការពិនិត្យឲ្យបានច្បាស់លាស់ និងធ្វើការស្រាវជ្រាវថា តើអ្វីនៅពីក្រោយរឿងនេះឲ្យពិតប្រាដក។ ក្រោយធ្វើការស្រាវជ្រាវរួចមក នាយឧត្តមសេនីយ៍អះអាងថា រឿងនេះអាចជាមានអង្គការចាត់តាំង ហើយពេលនេះដែរ កម្លាំងនគរបាលជំនាញ មានពន្លឺខ្លះហើយដើម្បីធ្វើការបន្ដទៀត។
...
Read More
FN ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា វិស័យសុខាភិបាលជាវិស័យស្នូលមួយ ក្នុងចំណោមវិស័យអាទិភាព ផ្សេងទៀតដែលរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើសុខភាពពលរដ្ឋទាំងនៅតាមតំបន់ដាច់ស្រយាល និងតំបន់ប្រជុំជន។
លោក ហ៊ុន ម៉ានី លើកឡើងបែបនេះក្នុងឱកាសលោកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលប្រជាពលរដ្ឋ និងជួបសំណេះសំណាលជាមួយវេជ្ជបណ្ឌិត និងគ្រូពេទ្យជាច្រើន រូបទៀត នៅសាលប្រជុំមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក ហ៊ុន ម៉ានី បានថ្លែងថា លោក និងក្រុមការងារបានទទួលសំណើររបស់មន្ទីរពេទ្យខេត្តរួចហើយ តែលោកមិនទាន់សន្យាថា ធ្វើបានប៉ុន្មាននោះទេ ប៉ុន្តែតែអ្វីដែលសំខាន់នោះ គឺយើងត្រូវតែខិតខំស្វែងរកប្រភពថវិកា ដើម្បីសាងសងអាគារ និងបំពាក់សម្ភារបរិក្ខាធ្វើយ៉ាងណាឲ្យឆ្លើយតប ទៅនឹងតម្រូវការរបស់ពលរដ្ឋដែលមានជំងឺ មកទទួលសេវានៅទីនេះ ឲ្យបានល្អប្រសើ និងរហ័សទាន់ពេលវេលាសម្រាប់ពួកគាត់។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក...Read More
ទៅមុខថយក្រោយ