
FN ៖ រដ្ឋាភិបាលកាណាដា បានសម្រេចផ្តល់ជំនួយនូវទឹកប្រាក់ចំនួនជាង១៣ម៉ឺនដុល្លារ ដើម្បីជួយសម្រួលបន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបោសសំអាតមីន និងជួយជនក្រីក្ររងគ្រោះដោយសារគ្រាប់មីន។
ការផ្តល់ជំនួយរបស់កាណាដាដល់កម្ពុជានេះ ធ្វើឡើងក្នុងរវាងលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី២ និងជាអគ្គលេខាធិការអាជ្ញាធរមីន ជាមួយលោកស្រី ALLISION STEWART តំណាងស្ថានទូតកាណាដា ប្រចាំនៅប្រទេសកម្ពុជា នាពេលថ្មីៗនេះ។
ថ្លែងក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ថវិកាមួយចំនួនធំនៃជំនួយ នឹងត្រូវផ្តល់ឲ្យទៅប្រតិបត្តការជាតិ របស់ CMAC ដើម្បីបោសសម្អាតដី ដែលមានមីន និសំណល់ជាតិផ្ទុះសល់ពីសង្រ្គាមជូនប្រជាជនក្រីក្រ ហើយជំនួយមួយចំនួនទៀត នឹងជួយដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះល់ពីសង្គ្រាមនៅកម្ពុជា។
លោកបន្ថែមថា គម្រោងសកម្មភាពសម្រាប់ប្រើប្រាស់ជំនួយនេះ ត្រូវបានឯកភាពរួចហើយ ដើម្បីយកទៅអនុវត្តជាប្រយោជន៍របស់ប្រជាជនកម្ពជា។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រទេសកាណាដា ដែលបានគាំទ្រដល់វិស័យបោសសម្អាតមីននៅកម្ពុជា នាពេលកន្លងមក និងបច្ចុប្បន្ននេះ។
ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា «នេះជាជំហានថ្មីមួយទៀត ដែលកាណាដា បានសម្រេចផ្តល់ជំនួយដល់កម្ពុជា បន្ទាប់ពីបានផ្អាករយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏សូមថ្លែងអំណរគុណចំពោះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ ចំពោះការគាំទ្រលើវិស័យបោសសម្អាតមីន និងកិច្ចសហប្រតិបត្តការល្អរវាងកម្ពុជា និងប្រទេសកាណាដា៕
...
Read More
FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាចំនួន០២ ជាមួយភាគីចិន ដើម្បីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ឲ្យកាន់តែប្រសើរឡើងថែមទៀត ដែលរួមមានទាំងការកសាង និងថែមទាំហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យស្រូវអង្ករ ដូចជាការសាងសង់ឡសម្ងួត ឃ្លាំងស្តុកស្រូវជាដើម។
ការអនុស្សរណៈយោគយល់គ្នាទាំង២នេះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ខណៈភាគីចិន តំណាងដោយធនាគារនីហរ័ណ-អាហរ័ណចិន (the Export-Import Bank of China) ក្រុមហ៊ុនស៊ីទីកហ្គ្រុប (CITIC Group Corporation) និងក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការចុះអនុស្សរណៈយោគយល់គ្នានេះ បានបញ្ជាក់ថា ការរៀបចំគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ ជាផ្នែកមួយនៃការអនុវត្តគោល នយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា និងជាការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាកសិករ និងធុរជនក្នុងវិស័យស្រូវ-អង្ករ ដែលប្រឈមនឹងតម្លៃស្រូវទាប ជាពិសេស នៅក្នុងរដូវប្រមូលផល និងកង្វះស្រូវសម្រាប់កែច្នៃនាំចេញ ជាពិសេស នៅក្រោយរដូវប្រមូលផល។
គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើតប្រព័ន្ធ ឃ្លាំងសាធារណៈសម្រាប់ស្តុកស្រូវ-អង្ករ ដែលផ្អែកតាមការសិក្សាបឋម គម្រោងនឹងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ចំនួន១៥ឃ្លាំង មានសមត្ថភាពសម្ងួតស្រូវសើមដល់ទៅ១៩៥០០តោនក្នុងមួយថ្ងៃ និងមានសមត្ថភាពស្តុកស្រូវ-អង្ករស្ងួតបានដល់ទៅ១លានតោន ស្ថិតក្នុងខេត្តចំនួន១១ ដែលមានសក្តានុពលក្នុងការផលិតស្រូវ-អង្ករ។ គម្រោងនេះ មិនត្រឹមតែមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេ តែរួមទាំងមានប្រតិបត្តិការ និងការថែទាំល្អ និងប្រព័ន្ធគ្រប់គ្រងវត្ថុបញ្ចាំ ដើម្បីសម្របសម្រួលការផ្ដល់ឥណទាន ដោយប្រើប្រាស់ស្តុកស្រូវ-អង្ករជាវត្ថុបញ្ចាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
គម្រោងនេះមានលទ្ធផលរំពឹងទុកដូចតទៅ៖ បង្កើនសមត្ថភាព សម្ងួត និងស្តុកស្រូវ-អង្ករ ក្នុងបរិមាណ១លានតោន ទន្ទឹមគ្នានឹងការបង្កើនលទ្ធភាពទទួលឥណទាន សម្រាប់ពង្រីកទុនបង្វិល ដែលនឹងកាត់បន្ថយការហូរចេញស្រូវទៅប្រទេសជិតខាង...Read More

FN ៖ ក្រុមការងារយុវជន គណបក្សប្រជនកម្ពុជា ប្រចាំទីក្រុងម៉ែលប៊ន ដោយមានការផ្តួចផ្តើមពីលោកឧកញ៉ា ឡាក់ រ៉ាវុធ ដែលជាប្រធាន និងលោក ណារី សារ៉ា ជាអនុប្រធានរួមទាំងលោក ផុន ប៊ុនថេល អនុប្រធាន លោក ម៉ៅ សុណារិទ្ធ ព្រមទាំងសមាជិកសមាជិការពីប្រទេសអូស្ដ្រាលី បាននាំយកនូវអំណោយសប្បុរសធម៌ពីគ្រួសារខ្មែរ នៅរស់ទីក្រុងម៉ែលប៊ន បានជួយដល់គ្រួសារចាស់ជរា គ្មានទីពឹងចំនួន ៦គ្រួសារ នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ការចុះទៅផ្តល់អំណោយនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក កាន វឌ្ឍនា តំណាងឲ្យក្រុមការងារ បានឲ្យដឹងថា អំណោយសប្បុរសធម៌ខាងលើ គឺទទួលបានពីការចូលរួមពីក្រុមការងារយុវជន គណបក្សប្រជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ដ្រាលី បន្ទាប់ពីកម្មវិធីមូលនិធិសុប្បុរសធម៍កាលពីថ្ងៃ០៩ ខែកញ្ញាកន្លងទៅ។
លោកបានបន្តថា បេសកកម្មមនុស្សមួយនេះ នឹងមានជាបន្ដបន្ទាប់ទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរផងដែរដោយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
ឆ្លៀតក្នុងឱកាសនោះ ក្រោយទទួលបានអំណោចសប្បុរសធម៌ដ៏ថ្លៃថ្លាខាងលើ តំណាងគ្រួសារចាស់ជរា គ្មានទីពឹងទាំង ៦គ្រួសារ បានសម្ដែងនូវក្ដីរំភើបរីករាយក្រែលែង ចំពោះក្រុមការងារយុវជនគណបក្សប្រជាជន កម្ពុជាដែលបានចែករំលែកនូវអំណោយ ដើម្បីជួយដល់គ្រួសារក្រីក្រខាងលើ។
ជាមួយគ្នានោះបុរសពោះម៉ាយពិការជើងទាំងសងខាងលោក សួស សយ ដែលមានកូនស្រីតូចៗ ៣នាក់ក្រោមបន្ទុក បានរៀបរាប់ទាំងអួលដើមកថា លោកពិតជាសប្បាយចិត្តស្ទើរនិយាយមិនចេញ ដែលមានសប្បុរសជនជួយគ្រួសារលោកជាបន្ដបន្ទាប់ ពិសេសក្រុមការងារបស់យុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងម៉ែលប៊នតែម្ដង៕
...
Read More
FN ៖ ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀត របស់កូរ៉េខាងត្បូងឈ្មោះថា Lanmei Airline នឹងបើកការហោះហើរត្រង់មកកាន់ ប្រទេសកម្ពុជា នៅខែមករា ឆ្នាំ២០១៨ខាងមុខនេះ។ ការបើកហោះហើររបស់ក្រុមហ៊ុនមួយនេះ នឹងធ្វើឲ្យការហោះហើរត្រង់រវាងកម្ពុជា-កូរ៉េខាងត្បូង កើនឡើងដល់ ៣៥ជើងក្នុងមួយសប្តាហ៍។
ពិធីប្រកាសបើកការហោះហើរត្រង់មកកាន់កម្ពុជារបស់ក្រុមហ៊ុនហ៊ុន Lanmei Airline ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយមានការអញ្ជើញចូលរួមលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េផងដែរ។
បើតាមលោក ឡុង ឌីម៉ង់ បានឲ្យ Fresh News ដឹងថា ក្រុមហ៊ុន Lanmei Airline នឹងដាក់បម្រើម្ហូបអាហារខ្មែរជូនភ្ញៀវពិសារក្នុងអំឡុងពេលហោះហើរផងដែរ។
លោកឯកអគ្គរាជទូតបានឲ្យដឹងទៀតថា ក្រោយពេលក្រុមហ៊ុនអាកាសចរណ៍មួយនេះបើកការហោះហើរនៅឆ្នាំក្រោយនេះ នឹងធ្វើឲ្យជើងយន្ដហោះហើរ កម្ពុជា-កូរ៉េខាងត្បូង នឹងកើនដល់ ៧០ជើងក្នុងមួយសប្តាហ៍រាប់ទាំងទៅ និងមក។
ក្រុមហ៊ុន Lanmei Airline បានឲ្យដឹងថា ការសម្រេចចិត្តបើកការហោះហើរបន្ទាប់ពីខ្លួនមើលឃើញពីការកើនឡើង នៃចំនួនអ្នកទេសចរណ៍កូរ៉េខាងត្បូងមកកាន់កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរទៅកាន់ប្រទេសកូរ៉េខាងត្បូង។
លោក ឡុង ឌីម៉ង់ បានចាត់ទុកការហោះហើររបស់កុមហ៊ុន Lanmei Airline មកកាន់ប្រទេសកម្ពុជា គឺជាការឆ្លើយតបនឹងគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជា សម្តៅអូសទាញ និងជំរុញកំណើនភ្ញៀវទេសចរឲ្យបានតាមការគ្រោងទុក ៧លាននាក់ក្នុងឆ្នាំ២០២០។
សូមបញ្ជាក់ថា បច្ចុប្បន្នជើងហោះហើរពីកូរ៉េ មកកាន់កម្ពុជាមានការតភ្ជាប់ពីព្រលានយន្ដហោះអន្ដរជាតិអ៉ិនឆន់ ទៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ និងសៀមរាប, ពីព្រលានយន្ដអន្ដរជាតិគីមហេ ទៅព្រលានយន្ដហោះអន្ដរជាតិសៀមរាប ហើយនៅដើមឆ្នាំក្រោយនេះ ក៏នឹងមានការហោះហើរពីទីក្រុងអ៉ិនឆន់ទៅខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរ អ្នកវិនិយោគ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលមករស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េខាងត្បូង៕
...
Read More
FN ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២៦០នាក់ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បាននិងកំពុងចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់កម្មករ កម្មការិនី ៣,៥៨៩នាក់ នៅរោងនៅរោងចក្រសាងវ៉ូ ឃុំត្រពាំងគង ស្រុកសំរោងទង ដោយឥតគិតថ្លៃ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី មានការចូលរួមសហការ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ, លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ, លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ, លោក ចឹក បូរិន ប្រធានមន្ទីរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ស៊ឹម រតនា អភិបាលស្រុកសំរោងទង, លោក ឆាយ សត្យា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសំរោងទង និង លោក Peang Pharoth ប្រធានក្រុមហ៊ុនបរិសុទ្ធអូសិលា។
ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន...Read More

FN ៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលឆែក បានលុបចោលចំនួនប្រមាណ៨០% នៃបំណុលរបស់កម្ពុជាចំពោះឆែក ហើយចំនួនដែលនៅសល់ ត្រូវបានរដ្ឋាភិបាលឆែក ប្រែក្លាយជាជំនួយអភិវឌ្ឍន៍លើវិស័យផ្សេងៗ នៅកម្ពុជា។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ស្តីពីលទ្ធផល នៃជំនួបពិភាក្សាការងារ រវាងប្រមុខការទូតកម្ពុជា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងគណៈប្រតិភូ ក្រសួងការពារប្រទេស របស់សាធារណរដ្ឋឆែក ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងដំណើរជំនួបពិភាក្សាការងារ ខាងលើនេះ គណៈប្រតិភូ ក្រសួងការពារប្រទេស របស់សាធារណរដ្ឋឆែក ដឹកនាំដោយលោក Tomas Kuchta អនុរដ្ឋមន្រ្តីការពារប្រទេស ដែលអបដំណើរដោយលោក Marek Libricky ឯកអគ្គរដ្ឋទូតរបស់ឆែកប្រចាំនៅកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានសំដែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលឆែក ដែលបានលុបចោលចំនួនប្រមាណ៨០% នៃបំណុល របស់កម្ពុជាចំពោះឆែក ហើយចំនួនដែលនៅសល់ ត្រូវបានរដ្ឋាភិបាលឆែក ប្រែក្លាយជាជំនួយអភិវឌ្ឍន៍លើវិស័យផ្សេងៗ នៅកម្ពុជា។
លោកទេសរដ្ឋមន្ដ្រី ក៏បានសម្ដែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលឆែក ដែលបានចាត់ទុកកម្ពុជាជាប្រទេសមួយ នៅក្នុងចំណោមប្រទេសអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការហើយ លោកទេសរដ្ឋមន្ដ្រី និងលោកអនុរដ្ឋមន្ដ្រី បានសំដែងនូវការរីករាយពេញចិត្តចំពោះកើនឡើងយ៉ាងខ្លាំង នូវការផ្លាស់ប្ដូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺពី២៨លានដុល្លារ ក្នុងឆ្នាំ២០១៤ ដល់១៧០លានដុល្លារ នៅក្នុងឆ្នាំ២០១៦។
លោកទេសរដ្ឋមន្ដ្រី ក៏បានអរគុណប្រទេសឆែក ដែលបានផ្ដល់អាហារូបករណ៍ជាច្រើនដល់និស្សិតរបស់កម្ពុជាកន្លងមក ហើយបានស្នើសុំឲ្យភាគីឆែកបន្ដផ្ដល់អាហារូបករណ៍ ដល់និស្សិត កម្ពុជាបន្ដទៀត។ លោកបានសំដែងនូវការរីករាយ ដែលសេចក្ដីព្រាងនៃអនុស្សរណៈ ស្ដីពីការពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ ត្រូវបានឯកភាពដោយភាគីទាំងពីរ...Read More

FN ៖ លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានថ្លែងប្រាប់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋតិចសាស់ តាមរយៈលិខិតមួយថា វាមិនមែនជារឿងល្អសម្រាប់កម្ពុជា និងអនាគតរបស់កម្ពុជានោះទេ ប្រសិនបើកម្ពុជា ត្រូវបានបង្ខំឱ្យរើសយកជម្រើស ដែលផ្ទុយនឹងប្រយោជន៍យុទ្ធសាស្រ្តជាតិរបស់យើង។
លិខិតឆ្លើយតបរបស់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានធ្វើឡើងបន្ទាប់ពី
លោក ថេដ គ្រូស សមាជិកព្រឹទ្ធសភានៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នាថ្មីៗនេះ បានរិះគន់ចំពោះការចាប់ លោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះ ការបិទអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផងដែរ។ លោកបានលើកឡើងថា សកម្មភាពទាំងនេះ មិនត្រឹមតែកំពុងតែបំផ្លាញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងប៉ះពាល់ដល់ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
ឆ្លើយតបទៅនឹងការរិះគន់នេះ លោក ជុំ ប៊ុនរ៉ុង បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ប្រទេសកម្ពុជាផ្តល់តម្លៃលើទំនាក់ទំនងដ៏ល្អ ជាមួយសហរដ្ឋអាមេរិក និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះស្ថិរភាព សន្តិភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជា។ វាមិនមែនជារឿងល្អសម្រាប់កម្ពុជា និងអនាគតរបស់កម្ពុជានោះទេ ប្រសិនបើកម្ពុជា ត្រូវបានបង្ខំឱ្យរើសយកជម្រើស ដែលផ្ទុយនឹងប្រយោជន៍ យុទ្ធសាស្រ្តជាតិរបស់យើង»។
លោកបានបន្តទៀតថា «កម្ពុជាបានឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់ពីអតីតកាលរបស់ខ្លួនរួចហើយ កាលពីទសវត្សរ៍ឆ្នាំ៧០និង៨០ ហើយក៏បានឃើញយ៉ាងច្បាស់នាពេលថ្មីៗនេះ ពីស្ថានភាពខ្លោចផ្សាររបស់ប្រជាជាតិមួយចំនួន ដែលពេលថ្មីៗនេះ ធ្លាក់ខ្លួនក្នុងគ្រោះមហន្តរាយ ដោយមជ្ឈដ្ធានដែលបង្ករអោយមានការផ្លាស់ប្តូរ»។
សូមបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ នៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រមុខដឹកនាំការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងប្រាប់ពិភពលោកថា ការជ្រើសរើសផ្លូវដើរតាមការកំណត់របស់ប្រទេសលោកខាងលិចមួយចំនួន ធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយដ៏អាក្រក់។ ប្រមុខដឹកនាំបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា បញ្ហាសិទ្ធិ ប្រជាធិបតេយ្យគ្រាន់តែជាលេសមួយដើម្បីបរទេសលូកដៃ ចូលកិច្ចការផ្ទៃរបស់កម្ពុជា...Read More

FN ៖ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា-វៀតណាម បានបញ្ចប់ការបោះបង្គោលព្រំដែនធំរវាងខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ-ប៊ិនភឿក ទាំងស្រុង ១០០ភាគរយហើយ។ ជាមួយគ្នានេះ ភាគីទាំងពីរកំពុងបន្តសម្រុកសាងសង់បង្គោលព្រំដែនបំពេញបន្ថែម។
ការអះអាងបែបនេះ បានធ្វើឡើងបន្ទាប់ពី លោកស្រី កុយ ពិសី បានដឹកនាំគណៈប្រតិភូព្រំដែន រួមទាំងអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ចុះត្រួតពិនិត្យ ការសាងសង់បង្គោលព្រំដែនបំពេញបន្ថែម និងការសាងសង់ផ្លូវ នៅតាមព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ-ប៊ិនភឿក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញនេះ។
លោកស្រី កុយ ពិសី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្សែព្រំដែនរវាងខេត្តត្បូងឃ្មុំ និងខេត្តទាំងពីរ របស់វៀតណាមនេះ បានបញ្ចប់ការបោះបង្គោលព្រំដែនធំ ទាំងស្រុង១០០ %ហើយ។ ដោយឡែកការបោះបង្គោលព្រំដែនបំពេញបន្ថែម ភាគីទាំងពីរ កំពុងបន្តការសាងសង់»។
សូមបញ្ជាក់ថា អំឡុងពេលប៉ុន្មានខែចុងក្រោយនេះ គណៈប្រតិភូព្រំដែនកម្ពុជា បានធ្វើសកម្មភាពជាបន្តបន្ទាប់ ដើម្បីត្រួតពិនិត្យមើលការបោះបង្គោលព្រំដែន បំពេញបន្ថែម នៅតាមព្រំដែនកម្ពុជា-វៀតណាម។ រហូតដល់ពេលនេះ ការរៀបចំបោះបង្គោលព្រំដែនរវៀងកម្ពុជា-វៀតណាម បានរួចរាល់ចំនួនជាង ៨៤ភាគរយហើយក្នុងចំណោមព្រំដែនសរុប៕
...
Read More
FN ៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាមួយមជ្ឈមណ្ឌលនវានុវត្តន៍អេកូសម្រាប់ជំនួបសហគ្រាសធុនតូច និងមធ្យមអាស៊ីអ៊ីរ៉ុប (ASEIC) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការ លើនាវានុវត្តន៍អេកូសម្រាប់ ការកសាងសមត្ថភាព និងលើកម្ពស់ការអភិវឌ្ឍ ឧស្សាហកម្មដែលបញ្ចេញកាបូនទាន។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ខាងលើនេះ ដោយមានការចូលរួមពី លោក ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង លោក Sejong Kim អនុប្រធាន (Vice-President) មជ្ឈមណ្ឌលនវានុវត្តន៍អេកូសម្រាប់ជំនួបសហគ្រាសធុនតូច និងមធ្យមអាស៊ីអ៊ីរ៉ុប នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តថ្នាក់ជាតិ និងថ្នាក់អន្ដរជាតិដ៏ធំធេង ចំពោះការអភិវឌ្ឍប្រកបដោយចរីភាព ការអភិវឌ្ឍបៃតង និងការប្រែប្រួលអាកាសធាតុ។
លោក ទិន ពន្លក បានបន្ដថា ជាក់ស្ដែង ការប្ដេជ្ញាចិត្តនេះរួមមាន ការកាត់បន្ថយការបញ្ចេញ ឧស្ម័ននៅត្រឹមឆ្នាំ២០៣០ ធៀបនឹងកម្រិតមូលដ្ឋាន ១៦% ក្នុងវិស័យថាមពល មកនៅត្រឹមចំនួន៧% នៅក្នុងវិស័យថាមពល (NDC)។
លោក បានបន្ថែមទៀតថា គោលនយោបាយថ្នាក់ជាតិ សម្រាប់កម្មវិធីអភិវឌ្ឍន៍បៃតង មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះឧស្សាហកម្មបៃតង និងបានគូសបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវតែមានតុល្យភាពជាមួយបរិស្ថាន សង្គម និងវប្បធម៌។ វិស័យឧស្សាហកម្ម ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអនុវត្តនូវការប្ដេជ្ញាចិត្តនេះ។
លោក ទិន ពន្លក បានឲ្យដឹងទៀតថា ដូចនេះ ស្ថាប័នថ្នាក់ជាតិ ជាពិសេសស្ថាប័នរៀបចំគោលនយោបាយ ដូចជា NCSD ត្រូវបង្កើតដំណោះស្រាយគោលនយោបាយ និងច្បាប់សមស្របដោយផ្អែកលើស្ថានភាពជាក់ស្ដែងក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់នូវឯកទេសពីវិស័យឯកជន ក្រសួង ក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ។
លោក Sejong Kim បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាង...Read More

FN ៖ របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា រយៈពេល ៦ខែឆ្នាំ២០១៧ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅលក់នៅទីផ្សារក្រៅប្រទេសគិតជាទឹកប្រាក់ជិត ៤ពាន់លានដុល្លារអាមេរិក ខណៈការបញ្ជាទិញពីបរទេសក៏នៅតែបន្តមាន និងមានការបង្កើនផងដែរ។
របាយការណ៍របស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា រយៈពេល ១ឆមាស (៦ខែ) ឆ្នាំ២០១៧ បើគិតជាទឹកប្រាក់មានចំនួន ៣,៧៣០.៣លានដុល្លារអាមេរិក កើនឡើង ៦.៩ភាគរយ បើធៀបឆ្នាំ២០១៦។
របាយការណ៍ក៏បានឲ្យដឹងដែរថា តាំងពីឆ្នាំ២០០០មក ការចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា មានការកើនឡើងជាលំដាប់ ដោយចាប់ពីជិត ១ពាន់លានដុល្លារ នៅឆ្នាំ២០០០ រហូតដល់ ៧,៣២១.៨លានដុល្លារ នៅឆ្នាំ២០១៦។
ទន្ទឹមការកើនឡើងជាលំដាប់នៃការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតកម្ពុជា ដែលបម្រើការក្នុងវិស័យកាត់ដេរនេះ ក៏មានការកើនឡើងជាលំដាប់ផងដែរ ចាប់ពី ៤៥ដុល្លារ នៅឆ្នាំ១៩៩៧ រហូតដល់ ១៥៣ដុល្លារ ក្នុងឆ្នាំ២០១៧នេះ ហើយនឹងបន្តឡើងដល់ ១៧០ដុល្លារ នៅឆ្នាំ២០១៨ខាងមុខ។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា បណ្ដាក្រុមហ៊ុនបញ្ជាទិញមានការពេញចិត្តយ៉ាងខ្លាំង ចំពោះផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរដែលនាំចេញពីកម្ពុជា ព្រោះផលិតផលទាំងនេះនៅតែជាផលិតផលស្អាតស្អំ គ្មានការកេងប្រវ័ញ្ច គ្មានការរំលោភកម្លាំងពលកម្ម គោរពតាមលក្ខខណ្ឌការងារបានត្រឹមត្រូវ និងផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។
លោករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្ដេជ្ញាបន្តយន្តការ និងអនុវត្តនូវលក្ខខណ្ឌការងារនានារបស់អ្នកបញ្ជាទិញ ចំពោះកម្មករនិយោជិតផងដែរ។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត ដូចជាការផ្ដល់ជូននូវរបបហានិភ័យការងារ របបថែទាំសុខភាព និងការធានារ៉ាប់រងផ្សេងៗ...Read More

FN ៖ គិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលមន្ទីរពេទ្យគន្ធបុប្ផាបានបើកទ្វារផ្តល់សេវាព្យាបាលកុមារមានជំងឺ និងស្រ្តីមានផ្ទៃពោះ។ រយៈពេល២៥ឆ្នាំនេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានជួយព្យាបាលជំងឺជូនកុមារ និងស្រ្តីមានផ្ទៃពោះសរុប ១៦,៨២២,២២៥ករណី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងថា រយៈពេល ២៥ឆ្នាំនេះ ខ្លួនចំណាយថវិកាសរុប ៦៣២លានដុល្លារ។ ២៥ឆ្នាំនេះ កុមារមានជំងឺធ្ងន់ធ្ងរចំនួន ១,៨៥៣,៥១០ករណី ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយស្រ្តីមានផ្ទៃពោះ ២៤៥,៥៩១នាក់ បានសម្រាលកូននៅមន្ទីរពេទ្យសម្ភពនៃមន្ទីរពេទ្យជ័យវរ័្មនទី៧ (គន្ធបុប្ផាទី៣)។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ មន្ទីរពេទ្យគន្ធបុប្ផាបានគូសបញ្ជាក់ថា រយៈពេល ២៥ឆ្នាំនេះ ខ្លួនបានក្លាយទៅជាមន្ទីរពេទ្យគំរូមួយ ហើយកាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ និងអរគុណ ដល់សកម្មភាពដ៏ជោគជ័យរបស់មន្ទីរពេទ្យគន្ធបុប្ផាថា បានចូលរួមដល់ការកាត់បន្ថយ «អត្រាស្លាប់របស់មាតា និងកុមារ» នៅកម្ពុជា។
មន្ទីរពេទ្យគន្ធបុប្ផា បានអរគុណដល់ការគាំទ្ររបស់សប្បុរសជនទាំងអស់ ដែលញ៉ាំងឲ្យបុគ្គលិកកម្ពុជាប្រមាណ ២៥០០នាក់ សម្រេចបានស្នាដៃធំធេងនេះ៕
...
Read More
FN ៖ រយៈពេល៣ថ្ងៃនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលទើបបញ្ចប់នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិផងសរុបប្រមាណ ៤លាននាក់ បាននាំគ្នាដើរលេងកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានានៅទូទាំងប្រទេសកម្ពុជា។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ថ្លែងថា ម្លប់នៃសន្តិភាពរបស់កម្ពុជា កំពុងធ្វើឲ្យប្រជាពលរដ្ឋកាន់តែសប្បាយរីករាយក្នុងឱកាសបុណ្យទាន ដែលផ្ទុយស្រឡះពីការលើកឡើងរបស់បក្សប្រឆាំងថា ពលរដ្ឋកម្ពុជាកាន់តែវេទនា។
ក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានទៅកាន់តំបន់ទេសចរណ៍នានាតាមបណ្តាខេត្ត គឺមានរហូតដល់ទៅ ៨០ម៉ឺននាក់ គឺកើនឡើងរហូតដល់ទៅ ២៣ភាគរយ។ ក្នុងនោះភ្ញៀវជាតិមាន ៧៣ម៉ឹននាក់ កើន ២៤ភាគរយ ហើយភ្ញៀវអន្តរជាតិមានប្រមាណ ៧ម៉ឺននាក់ កើន ១៦ភាគរយ។
ដោយឡែកក្នុងរាជធានីភ្នំពេញ ដែលជាទីតាំងប្រារព្ធព្រះរាជពិធីប្រណាំងទូក និងជាគោលដៅនៃការលេងកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិផងដែរ គឺទទួលបានអ្នកចូលរួមរហូតដល់ទៅ ៣,២លាននាក់ ក្នុងរយៈពេល៣ថ្ងៃនេះ។ នេះបើតាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍។
ក្រៅពីរាជធានីភ្នំពេញ ខេត្តដែលទទួលបានអ្នកទេសចរច្រើនជាងគេរួមមាន៖ សៀមរាប, ព្រះសីហនុ, កំពត, រតនគិរី និងមណ្ឌលគិរី…។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានកត់សម្គាល់ថា គោលដៅទេសចរណ៍ទាំងអស់ អាចទប់ស្កាត់ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ។ បញ្ហាបរិស្ថានអនាម័យ មានភាពល្អប្រសើរ ដោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានការយល់ដឹង ប៉ុន្តែការគ្រប់គ្រងសំរាមនៅតែជាបញ្ហាស្មុគស្មាញនៅតាមគោលដៅទេសចរណ៍មួយចំនួន។
លោករដ្ឋមន្រ្តី បានកត់សម្គាល់ឃើញទៀតថា បញ្ហាសសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយសារកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានរក្សាសណ្តាប់ធ្នាប់សុវត្ថិភាព និងសហការយ៉ាងល្អជាមួយមន្ទីរទេសចរណ៍នានាតាមមូលដ្ឋាន ដោយមានក្រុមការងារប្រចាំនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ដែលងាយរងគ្រោះ។
លោក ថោង ខុន បានថ្លែងបញ្ជាក់ជាមួយអង្គភាពព័ត៌មាន Fresh News ដែរថា តាមរយៈសកម្មភាពនៃការដើរលេងកម្សាន្តដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋខ្មែរក្នុងអំឡុង នៃព្រះរាជពិធីបុណ្យអុំទូក...Read More
ទៅមុខថយក្រោយ