គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មាន សម្រេចបែងចែកអាសនៈចំនួន១១ ប្រគល់ឲ្យ CPP ធ្វើឲ្យចំនួនអាសនៈរបស់បក្សកាន់អំណាច ក្នុងរដ្ឋសភាកើនឡើងដល់៧៩អាសនៈ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចបែងចែកអាសនៈ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បដិសេធមិនទទួលយកអាសនៈចំនួន១១ ទៅឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យចំនួនអាសនៈរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងរដ្ឋសភាកើនឡើងដល់៧៩អាសនៈ។ គ.ជ.ប បានបញ្ជាក់ថា ការបែងចែកអាសនៈនៅទំនេរនេះ ធ្វើឡើងស្របតាមមាត្រ១៣៨ស្ទួន នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក្រោយពីបានគណនា តាមរូបមន្តបែងចែកអាសនៈ ក្នុងមណ្ឌលបោះឆ្នោតរួចមក គ.ជ.ប បានសម្រេចដូចខាងក្រោម៖

– មណ្ឌលខេត្តបាត់ដំបង៖ មានអាសនៈដែលនៅទំនេរសរុបចំនួន១ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន១អាសនៈ។
– មណ្ឌលកំពង់ចាម៖ មានអាសនៈដែលនៅទំនេរសរុបចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣អាសនៈ។
– មណ្ឌលកណ្តាល៖ មានអាសនៈដែលនៅទំនេរសរុបចំនួន២ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២អាសនៈ។
– មណ្ឌលរាជធានីភ្នំពេញ៖ មានអាសនៈដែលនៅទំនេរសរុបចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣អាសនៈ។
– មណ្ឌលខេត្តព្រៃវែង៖ នអាសនៈដែលនៅទំនេរសរុបចំនួន២ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២អាសនៈ៕

...Read More

គ.ជ.ប៖ អាសនៈចំនួន១១ ដែលសេសសល់ពីគណបក្ស២មិនទទួលយក នឹងធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជា

FN ៖ ផ្អែកតាមរូបមន្តច្បាប់ និងសំឡេងឆ្នោតបានការណ៍ នៅតាមមណ្ឌលខេត្តនៃអាសនៈចំនួន១១ ដែលសេសសល់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ដែលប្រកាសមិនទទួលយកនោះ អាសនៈទំនេរទាំង១១នេះ អាចនឹងធ្លាក់លើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស ដែលមានសំឡេងច្រើនលើសលុប នៅតាមមណ្ឌលទាំងនោះ។លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា អាសនៈរដ្ឋសភាចំនួន១១ ដែលគណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រកាសមិនទទួលយកនោះមាននៅក្នុងមណ្ឌលរាជធានីខេត្តចំនួន៥ ក្នុងនោះមានបាត់ដំបង ១អាសនៈ, កំពង់ចាម៣អាសនៈ, កណ្តាល២អាសនៈ, ភ្នំពេញ៣អាសនៈ និងព្រៃវែង២អាសនៈ។

លោកបានបន្តថា បើផ្អែកតាមសំឡេងសន្លឹកឆ្នោតបានការណ៍ ក្នុងចំណោមគណបក្ស៤ដែលអាចទទួលបានអាសនៈពីការបែងចែកជុំទី២នេះ គឺគណបក្សប្រជាជនកម្ពុជាមានសំឡេងច្រើនលើសលុប ឯគណបក្សផ្សេងៗទៀតមានតិចតួចប៉ុណ្ណោះ ដូច្នេះការគណនាបឋមបង្ហាញថា អាសនៈទាំងអស់នោះ អាចនឹងបានទៅលើគណបក្សប្រជាជនកម្ពុជា។

លោក សោម សូរីដា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបែងចែកអាសនៈ១១នេះ គឺបែងទៅតាមមណ្ឌលបោះឆ្នោតពាក់ព័ន្ធ។ អញ្ចឹងបើមើលទៅតាម សន្លឹកឆ្នោត បានការរបស់គណបក្សដែលត្រូវទទួលការបែងចែកអាសនៈនោះ គឺគណបក្សប្រជាជនកម្ពុជា មានចំនួនសន្លឹកឆ្នោតច្រើនមែនទែន រហូតដល់ជាង២សែនសំឡេង កន្លែងខ្លះ៣សែន ជិត៤សែនឯណោះ អញ្ចឹងយើងអាចដឹងហើយថា លទ្ធផលនៃការបែងចែកអាសនៈដែលនៅទំនេរនេះ គឺបានទៅលើគណបក្សណាមួយ»។

សូមបញ្ជាក់ថា គ.ជ.ប ពេលនេះ កំពុងរៀបចំបែងចែកអាសនៈរដ្ឋសភាទំនេរចំនួន១១ទៀត ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ប្រកាសមិនទទួលយកពីការបែងចែកនៅតង់ទី១។ ការបែងចែកតង់ទី២នេះ បានធ្វើឡើងបន្ទាប់ពីគ.ជ.ប រៀបចំបែងចែកអាសនៈទំនេរចំនួន៤៤ ឱ្យគណបក្សនយោបាយចំនួន៣ រួចរាល់ ហើយបេក្ខជនតំណាងរាស្រ្ត៤៤រូប ដែលទៅកាន់អាសនៈទំនេរ៤៤នោះ នឹងត្រូវប្រកាសសុពលភាពនៅដើមសប្តាហ៍ក្រោយនេះ៕

...Read More

គ.ជ.ប អំពាវនាវឲ្យពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួនតាមឃុំ-សង្កាត់ ឬតាម www.voterlist.org.kh ចាប់ពីថ្ងៃទី១៤-២៤ ខែធ្នូ!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត​រួចហើយ សូមទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន នៅលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុប​ចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយនៅសាលាឃុំ សង្កាត់ និងទីតាំងណាមួយក្នុងឃុំ សង្កាត់ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ គ.ជ.ប បានបញ្ជាក់ថា ប្រសិនបើពលរដ្ឋខកខានមិនបាន ទៅពិនិត្យឈ្មោះដោយផ្ទាល់ លើបញ្ជីដែលត្រូវបិទផ្សាយនៅសាលាឃុំ សង្កាត់ទេនោះ ពលរដ្ឋអាចពិនិត្យមើលឈ្មោះរបស់ខ្លួនឯង នៅលើគេហទំព័រ www.voterlist.org.kh ក៏បាន។ បើតាម គ.ជ.ប ការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ រយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានអ្នកចុះឈ្មោះសរុបចំនួន៥៣៦,៦៧៤នាក់។ ចំនួនឈ្មោះអ្នកបោះឆ្នោត ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតមាន ចំនួន២១,៦៧១នាក់ និងប្រជាពលរដ្ឋដែលស្នើសុំធ្វើការកែតម្រូវឈ្មោះ និងទិន្នន័យមានចំនួន៥,៥៧២នាក់។ សរុបជាលទ្ធផលបណ្ដោះអាសន្ន អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ សរុមមានចំនួន៨,៣៨០,២៤០​នាក់ ស្មើនឹង៨៤,៨០% បើធៀបទៅនឹងចំនួនប៉ាន់ស្មាន អ្នកមានអាយុចាប់ពី១៨ឆ្នាំឡើង
មានចំនួន៩,៨៨២,៧៤៦នាក់។

ជាមួយគ្នានេះ គ.ជ.ប ចាត់ទុកថា លទ្ធផលនៃការចុះឈ្មោះបោះឆ្នោតនេះ មានអត្រាខ្ពស់ល្អបង្គួរបើធៀបទៅនឹងបណ្ដាប្រទេសជាច្រើនលើពិភពលោក ដែលប្រើប្រព័ន្ធ​ចុះឈ្មោះបោះឆ្នោតដូចគ្នា៕

...Read More

គ.ជ.ប បង្ហាញបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្តមកពីគណបក្សនានា ដែលនឹងទៅកាន់អាសនៈទំនេរ នៅរដ្ឋសភា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនបញ្ជីឈ្មោះលើកទី១ នៃបេក្ខជនតំណាងរាស្រ្តមកពីគណបក្សនានា ទៅកាន់រដ្ឋសភារួចហើយ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដើម្បីកាន់អាសនៈដែលទំនេរនៅក្នុងរដ្ឋសភា។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលត្រូវទទួលបាន៦អាសនៈ និងគណបក្សខ្មែរឈប់ក្រ ដែលត្រូវទទួលបាន៥អាសនៈពីការបែងចែកនេះ បានប្រកាសមិនទទួលយកចំណែកអាសនៈនេះទេ។ ដោយឡែកគ.ជ.ប កំពុងតែបន្តនីតិវិធីបែកចែកអាសនៈទំនេរ ដែលសល់ពីគណបក្សទាំងពីរនេះ ទៅឱ្យគណបក្សផ្សេងៗ៤ទៀត ដែលទទួលយក។ ខាងក្រោមនេះ ជាបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្ត៤៤រូប មកពីគណបក្សចំនួន៣ ដែលយល់ព្រមទទួលយកអាសនៈទំនេរក្នុងរដ្ឋសភា ក្នុងនោះមា​ន៖
១. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤១អាសនៈ ។
២. គណបក្សសញ្ជាតិកម្ពុជាទទួលបាន ២អាសនៈ ។
៣. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១អាសនៈ ។

...Read More

រដ្ឋាភិបាលចិនផ្ដល់ជំនួយជាសម្ភារ និងឧបករណ៍សម្រាប់ដោះមីន ជូនអាជ្ញាធរមីនកម្ពុជា មានតម្លៃជាងកន្លះលានដុល្លារ!

FN ៖ រដ្ឋាភិបាលចិន បានផ្ដល់ជំនួយជាសម្ភារ និងឧបករណ៍សម្រាប់ដោះមីន ជូនអាជ្ញាធរមីនកម្ពុជា ដែលមានតម្លៃជាងកន្លះលានដុល្លារអាមេរិក សម្រាប់ជំនួយប្រចាំ ឆ្នាំ២០១៧។

ពិធីប្រគល់-ទទួលជំនួយជាសម្ភារ និងឧបករណ៍សម្រាប់ដោះមីននេះ មានការអញ្ជើញចូលរួមពី លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងលោក សុង ប៉ (Xiong Bo) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោកទេសរដ្ឋមន្ត្រី សេរី កុសល បានឲ្យដឹងថា ជំនួយទាំងនោះរួមមាន៖ រទះជនពិការចំនួន១២០០​រទះ, ម៉ូតូចំនួន៤០គ្រឿង, កុំព្យូទ័រយូដៃ Laptop ចំនួន១០គ្រឿង, iPadចំនួន១០គ្រឿង, កុំព្យូទ័រលើតុ ចំនួន៤គ្រឿង, ខោអាវដោះមីនចំនួន១៨គ្រឿង, គ្រឿងសម្រាប់រកមីនចំនួន១៨គ្រឿង, ប្រដាប់សម្រាប់កំទេចមីន និងគ្រាប់ ចំនួន១៨គ្រឿងទៀតផងដែរ។

ទេសរដ្ឋមន្ត្រី សេរី កុសល បានបន្ដទៀតថា សម្ភារទាំងអស់នេះ ត្រូវបានប្រគល់មកអាជ្ញាធរមីន សម្រាប់ប្រតិបត្តិការប្រចាំឆ្នាំ រវាងអាជ្ញាធរមីន និងសាធារណៈរដ្ឋប្រជាមានិតចិន
ដើម្បីយកទៅបែងចែក ទៅតាមការងារជាក់ស្ដែង ក្រោមឱវាទពីអាជ្ញាធរមីន យកប្រើប្រាស់ ក្នុងក្របខណ្ឌអាជ្ញាធរមីន។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានអះអាងថា ជំនួយរបស់មិត្តចិនជូនដល់កម្ពុជានេះ គឺជាសមទ្ធិផលដែលកើតចេញពីជំនួបទ្វេភាគី រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីចិន កាលពីពេលថ្មីៗនេះ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។

អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជារូបនេះ ក៏បានថ្លែងនូវការស្វាគមន៍សម្រាប់ជំនួយសប្បុរសធម៌ របស់ប្រទេសនានា ដែលមានបំណងចង់ជួយដល់កម្ពុជា លើសកម្មភាពបោសសម្អាតមីននៅកម្ពុជា៕

...Read More

កម្ពុជា ដាក់ឲ្យដំណើរការ ការបង់ប្រាក់ពន្ធ តាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ខណៈការដាក់លិខិតប្រកាសបង់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-Filing) នឹងត្រូវដាក់ឲ្យដំណើរការនៅដើមឆ្នាំក្រោយ

FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសដាក់ឲ្យដំណើរការ ការបង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ដែលរំពឹងថា នឹងជួយសម្រួលឲ្យអ្នកជាប់ពន្ធកាត់ តែមានភាពងាយស្រួលជាងមុន។ ការប្រកាសដាក់ឲ្យដំណើរការ ប្រព័ន្ធបង់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិកនេះ ធ្វើឡើងក្នុងឱកាសដែលអគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាស្តីពី ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‍«កាតព្វកិច្ចពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងការកែទម្រង់ប្រព័ន្ធរដ្ឋបាល សារពើពន្ធ (E-Payment)» ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួមរបស់លោក លោកស្រីអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋានថ្នាក់កណ្តាល លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ និងមន្រ្តីពន្ធដារពាក់ព័ន្ធ ព្រមទាំងវត្តមានរបស់លោកឧកញ៉ា លោក-លោកស្រី នាងកញ្ញា បណ្ណាធិការ អភិបាល នាយក ឬតំណាងរោងចក្រ សហគ្រាស សមាគមធុរកិច្ចក្នុងគ្រប់វិស័យដែលកំពុងប្រកបធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង១០០០សហគ្រាស ចូលរួមផងដែរ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភោគីត្រា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បនឲ្យដឹងថា សិក្ខាសាលា ស្តីពី ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‍«កាតព្វកិច្ចពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងការកែទម្រង់ប្រព័ន្ធរដ្ឋបាល សារពើពន្ធ (E-Payment)» ត្រូវបានរៀបចំធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយថែមទៀត និងឲ្យបានជ្រួតជ្រាបដល់គ្រប់មជ្ឈដ្ឋានអ្នកជាប់ពន្ធជាពិសេស គឺដើម្បីស្វែងយល់ឲ្យបានកាន់តែ ស៊ីជម្រៅថែមទៀត ចំពោះកាតព្វកិច្ចសារពើពន្ធរបស់សហគ្រាសជាពិសេស ការប្រកាសបង់ពន្ធលើប្រាក់ចំណូល ដែលនឹងត្រូវចូលមកដល់នាខែមករា ឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា «អ្វីដែលសំខាន់ជាងនេះ ទៅទៀតសម្រាប់អង្គសិក្ខាសាលានេះ គឺការផ្សព្វផ្សាយអំពីការដាក់ឱ្យដំណើរការ បង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ដែលរួចរាល់សម្រាប់ដាក់ឱ្យដំណើរការ ចាប់ពីពេលនេះតទៅ និងដំណើរការនៃការដាក់លិខិត ប្រកាសបង់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-Filing) ដែលគ្រោងនឹងដាក់ឱ្យដំណើរការ នៅដើមឆ្នាំ២០១៨ខាងមុខ ហើយដែលកិច្ចការនេះ អគ្គនាយកដ្ឋានពន្ធដារបាន...Read More


រោងចក្រធំៗចំនួន៣ទៀត ត្រូវបានអនុញ្ញាតឲ្យបង្កើតនៅកម្ពុជា ជាមួយទុនវិនិយោគជាង ៧លានដុល្លារអាមេរិក

FN ៖ រោងចក្រធំៗចំនួន៣ទៀត រួមមានរោងចក្រដំឡើងគ្រឿងចក្រ និងសម្ភារៈលើកដាក់ទំនិញផងនោះ ត្រូវបានអនុញ្ញាតឲ្យបង្កើតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង និងក្រុងព្រះសីហនុ ជាមួយទុនវិនិយោគសរុបជាង ៧លានដុល្លារអាមេរិក។ នេះបើតាមការជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ រោងចក្រទាំង៣នេះ បង្កើតការងារជូនប្រជាពលរដ្ឋជាង ៧០០កន្លែង។ យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា រោងចក្រទាំង៣ ដែលបានអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា និងត្រូវបានចុះបញ្ជីជាស្ថាពរនៅថ្ងៃនេះរួមមាន៖

១៖ ក្រុមហ៊ុន «YNX Manufacturing Technologies Co., Ltd.» គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំគ្រឿងចក្រ និងសម្ភារៈលើកដាក់ទំនិញ ម៉ាស៊ីនខ្យល់និងម៉ាស៊ីនក្រឡឹងគ្រប់ប្រភេទ។ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២៥នាក់។

២៖ ក្រុមហ៊ុន «Jianpan (Cambodia) Matelwork Co., Ltd.» គម្រោងបង្កើតរោងចក្រផលិតស្មាអាវ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥០០ពាន់ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២៨នាក់។

៣៖ ក្រុមហ៊ុន «Wan Jia Hao Knitting Co., Ltd.» គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ២,១៤១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥នាក់៕

...Read More

គ.ជ.ប អះអាងថា រហូតដល់ពេលនេះ មិនទាន់ទទួលបាន លិខិតណាមួយ ពាក់ព័ន្ធនឹងការលាលែងរបស់សមាជិក គ.ជ.ប ទេ

FN ៖ លោក សោម សូរីដា អគ្គលេខាធិការរងនៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គ.ជ.ប មិនទាន់បានទទួលលិខិតណាមួយ ពាក់ព័ន្ធនឹងការលាលែងពីតំណែងរបស់ សមាជិកគ.ជ.ប ដូចពាក្យចរាចអារ៉ាម និងបណ្តាញផ្សព្វផ្សាយនៅឡើយទេ។

ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាម និងការផ្សព្វផ្សាយថា សមាជិកគ.ជ.បមួយចំនួនកូតាខាងអតីតគណបក្សសង្រ្គោះជាតិ មានបំណងចង់លាលែងពីតំណែង ក្រោយគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ។

លោក សោម សូរីដា អគ្គលេខាធិការរងនៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ទោះជាមានព័ត៌មានបែបនោះក្តី ក៏រហូតដល់ពេលនេះ គ.ជ.ប មិនទាន់ទទួលបានដំណឹងអំពីការលាលែងរបស់សមាជិកណាម្នាក់នៅឡើយទេ។ លោកបានបន្តទៀតថា ទោះបីជាមានការលាលែងមែន ក៏មិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតដែរ ដោយសារតែក្រោយពេលលាលែងនេះ គ.ជ.ប នឹងស្នើលិខិតទៅរដ្ឋសភា ធ្វើការសម្រេចជ្រើសរើស សមាជិកថ្មី ជំនួសអ្នកដែលត្រូវលាលែង ហើយដំណើរការនេះ អាចធ្វើឡើងក្នុងអំឡុងពេល ២ទៅ៥ថ្ងៃប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្រោយពេលរំលាយគណបក្សសង្រ្គោះជាតិ នាថ្មីៗនេះ លោក រ៉ុង ឈុន សមាជិក គ.ជ.ប១រូប កូតារបស់ អតីតគណបក្សសង្រ្គោះជាតិ បានអះអាងប្រាប់សារព័ត៌មាននានាថា លោកនឹងលាឈប់ពីតំណែង នៅពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក ហ៊ីង ធីឫទ្ធិ សមាជិកគ.ជ.ប កូតារបស់អតីតគណបក្សសង្រ្គោះជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានជាបន្ទាន់មួយ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបដិសេធ ទាំងស្រុង នូវរាល់ពាក្យចចាមអារាម ដែលថារូបលោកលាឈប់ពីសមាជិក គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ លោកអះអាងថា លោកនឹងបន្តធ្វើការងារជាមួយគ.ជ.ប ដែលជាស្ថាប័នឯករាជ្យ។

សូមរំលឹកថា គ.ជ.ប ថ្មី មានសមាសភាព៩រូប ក្នុងនោះ៤រូប...Read More


គ.ជ.ប សម្រេច​​ប្រើប្រាស់​បទបញ្ជា​ និង​នីតិវិធី ពាក់ព័ន្ធនឹងការបែងចែកអាសនៈ​តំណាងរាស្ត្រ​ដែលនៅទំនេរ​!

FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីសម្រេច ស្ដីពីដាក់​ឱ្យ​ប្រើប្រាស់​បទបញ្ជា​ និង​នីតិវិធី​ សម្រាប់​ការ​អនុវត្ត​មាត្រា​ ១៣៨​ស្ទួន​​ នៃ​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​​ ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ សម្រាប់អនុវត្តការងារពាក់ព័ន្ធនឹងការបែងចែកអាសនៈដែលនៅទំនេរ​។ គ.ជ.ប បានឲ្យដឹងថា ការចេញសេចក្ដីសម្រេចខាងលើនេះ គឺដើម្បីរៀបចំបែងចែកអាសនៈដែលនៅទំនេរ ក្នុងករណី​មានគណបក្សនយោបាយណាមួយ ប្រកាសបោះបង់អាសនៈរបស់ខ្លួន ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្ត្រទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀត។

គ.ជ.ប បានបន្តថា ការបែងចែកអាសនៈនេះ ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីទទួលបានលិខិត ជូនដំណឹងផ្លូវការពីរដ្ឋសភា ឬ/និង ក្រសួងមហាផ្ទៃ ទៅឲ្យគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្តទាំង២៥ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះ ចេញពីគណបក្សនយោបាយ ឬដែលត្រូវរំលាយស្របតាមច្បាប់ស្ដីពី គណបក្សនយោបាយ និងគណបក្សមានអាសនៈ ក្នុងរដ្ឋសភា ដែលដឹកនាំរាជរដ្ឋាភិបាលឡើយ។

សូមជម្រាបថា ការចេញសេចក្ដីសម្រេចរបស់ គ.ជ.ប នាពេលនេះ ធ្វើឡើងក្រោយពេលតុលាការកំពូលចេញសាលដីកា កាត់រំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សមាជិកគណបក្សសង្គ្រោះជាតិចំនួន១១៨រូប មិនឲ្យធ្វើនយោបាយក្នុង ប្រទេសកម្ពុជា រយៈពេល៥ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសឃុបឃិតជាមួយបរទេសក្បត់ជាតិខ្លួនឯង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ចំពោះអាសនៈតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ ដែលនៅទំនេរក្នុងរដ្ឋសភានោះ មានចំនួន៥៥អាសនៈ៕

...Read More

ចក្រភពអង់គ្លេស ប្ដេជ្ញាបន្តខិតខំបង្កើតគម្រោងកិច្ចសហប្រតិបត្តិជាមួយកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាល

FN ៖ ខណៈកំពុងជួបពិភាក្សាការងារជាមួយលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះ លោក Jonathan Ledger អ្នកឯកទេសខាងកិច្ចការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃអគ្គនាយដ្ឋានពាណិជ្ជកម្មអន្តរជាតិ នៃចក្រភពអង់គ្លេស បានសន្យាថា លោកនៅតែបន្តខិតខំបង្កើតគម្រោងកិច្ចសហប្រតិបត្តិជាមួយកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលនៅកម្ពុជា។

លោក Jonathan Ledger បានសន្យាថានឹង បន្តការខិតខំបង្កើតឱ្យមានជាគម្រោងកិច្ចសហប្រតិបត្តិលើការអភិវឌ្ឍ ប្រព័ន្ធ TVET នេះ ហើយបានទទួលការគាំទ្រពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជារួចហើយ។ ជាជំហានដំបូង លោកនឹងរៀបចំឱ្យមានជាទស្សនកិច្ចសិក្សាជូនមន្រ្តីបច្ចេកទេសកម្ពុជា ទៅកាន់ទីក្រុងឡុង ដើម្បីសិក្សាស្វែងយល់ជាក់ស្តែង សម្រាប់ជាមួលដ្ឋានយកមកអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា។

លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះលោក Jonathan Ledger ដែលបានចាប់អារម្មណ៍ ក្នុងការជួយដល់កម្ពុជានូវការអភិវឌ្ឍនូវប្រព័ន្ធ TVET នៅកម្ពុជា ដើម្បីឆ្លើយតបបានទៅនឹងការវិវត្តរីកចម្រើនរបស់កម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយប្រកបដោយប្រសិទ្ធភាព ធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាមានការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់។

ភាគីទាំងពីរបានយល់ឃើញនូវសារៈសំខាន់ ក្នុងការបើកច្រកនូវកិច្ចសហប្រតិបតិ្តការ ចែករំលែកបទពិសោធន៍ បង្កើតភាពជាដៃគូ ដែលមានសាកលវិទ្យាល័យ វិទ្យាស្ថាន និងអង្គការរបស់រដ្ឋាភិបាលអង់គ្លេសជាច្រើន កំពុងចាប់អារម្មណ៍ក្នុងការផ្តល់កិច្ចសហប្រត្តិបត្តិការភាពជាដៃគូជាមួយកម្ពុជា។

ភាគីទាំងពីរបានទទួលស្គាល់ថា វាពិតជាជួបនូវកត្តាប្រឈមខ្លាំងណាស់ ក្នុងដំណាក់កាលចាប់ផ្តើម ព្រោះចំណង់ចំណូលចិត្តអ្នកសិក្សាមិនសូវចង់សិក្សា តាមប្រព័ន្ធ TVET ទេ។

សូមជម្រាបថា ប្រទេសអង់គ្លេសមានបទពិសោធន៍ដ៏យូរលង់ ក្នុងការផ្តល់នូវជម្រើសដ៏ល្អសម្រាប់អ្នកសិក្សាឱ្យពួកទទួលស្គាល់នូវតម្លៃនៃការសិក្សាតាមប្រព័ន្ធ TVET ដែលវាមិនខុសគ្នាពីប្រព័ន្ធអប់រំទេ (Academic) តាមរយៈបទពិសោធន៍ នឹងធ្វើឱ្យយុវជនវ័យក្មេងរបស់កម្ពុជាទទួលស្គាល់នូវសារៈសំខាន់ នៃការសិក្សាតាមតាមប្រព័ន្ធ TVET ដែលពួកគេជាច្រើនមិនបានដឹងពេលចូលក្នុងប្រព័ន្ធទីផ្សារការងារ ទើបដឹងថាពួកគេត្រូវតែឆ្លងកាត់ប្រព័ន្ធនេះ ក្នុងពេលបម្រើការងារ។

លោក អ៊ិត សំហេង បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ ស្របទៅនឹងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ (TVET-Policy) ហើយបច្ចុប្បន្នគណៈកម្មាធិការជាតិបណ្តុះបណ្តាល បាននិងកំពុងជំរុញការបង្កើតបន្ថែមទៀត នូវគោលនយោបាយ ផែការសកម្មភាព និងរៀបចំការងារបច្ចេកទេសនានា...Read More


សេចក្ដីប្រកាសព័ត៌មាន លេខ ២៧៦ គ.ជ.ប/អគ្គ/

FB/NEC៖ នាថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ គ.ជ.ប បានចេញលិខិតជូនដំណឹងដល់គណបក្សនយោបាយ ចំនួន ៦ អំពីការផ្តល់ព័ត៌មានចាំបាច់មួយចំនួន ដើម្បី គ.ជ.ប ចាត់ចែងអនុវត្តការបែងចែកអាសនៈ ដែលនៅទំនេរទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំាងរាស្រ្ត។

...Read More

ប្រមុខការទូតកម្ពុជា ពន្យល់ដល់មន្ដ្រីជាន់ខ្ពស់សហភាពអឺរ៉ុប ពីការវិវត្តសភាពការណ៍បច្ចុប្បន្ន ធ្វើឡើងដើម្បីពង្រឹងនីតិរដ្ឋ និងអះអាងថា អត់បក្សសង្គ្រោះជាតិ ក៏កម្ពុជាមានបក្សនយោបាយច្រើនទៀត

FN ៖ ប្រមុខការទូតកម្ពុជា លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានថ្លែងពន្យល់ដល់មន្ដ្រីជាន់ខ្ពស់សហភាពអឺរ៉ុប ពីការវិវត្តនៃសភាពការណ៍បច្ចុប្បន្នថា ធ្វើឡើងដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជាតែប៉ុណ្ណោះ មិនមែនដូចការបកស្រាយរបស់មតិមួយចំនួន ដែលថា វាជាបញ្ហាដែលកើតឡើង ដោយហេតុផលនយោបាយនោះឡើយ។

ការថ្លែងពន្យល់យ៉ាងច្បាស់ៗ ជុំវិញការវិវត្តថ្មីនៃសភាពការណ៍នៅកម្ពុជានេះ បានធ្វើឡើងក្នុងឱកាសដែល លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្ដរជាតិ ជួបពិភាក្សាការងារជាមួយលោក Gunnar Wiegand មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប ដែលអមដោយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយបញ្ចប់ជំនួបពិភាក្សាការងារនេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងកិច្ចជួបពិភាក្សានោះ លោក Gunnar Wiegand មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប បានលើកឡើង អំពីការព្រួយបារម្មរបស់អ៊ីរ៉ុប ចំពោះសភាពការណ៍បច្ចុប្បន្ននៅកម្ពុជា ហើយបានគួសបញ្ជាក់ ពីបំណងរបស់អ៊ីរ៉ុបចង់ឃើញ ការប្រកាន់ភ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា។

អ្នកនាំពាក្យដដែលរូបនេះបានបញ្ជាក់ថា ឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក Gunnar Wiegand ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានរំលឹកឡើងវិញ អំពីជំនួសរបស់លោក ជាមួយគណៈប្រតិភូសហភាពអឺរ៉ុបកាលពីពេលថ្មីៗនេះ ដោយក្នុងនោះលោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា លោកបានឆ្លើយតបនឹងការសួរ របស់គណៈប្រតិភូសហភាពអឺរ៉ុប និងបានពន្យល់ជាច្រើននៅក្នុងជំនួសនោះ ហើយគណៈប្រតិភូក៏បានបង្ហាញនូវការយល់ដឹង អំពីសភាការណ៍បច្ចុប្បន្ននេះ។

ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានសម្ដែងនូវការខកចិត្ត បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូសហភាពអឺរ៉ុប បានចេញនូវសេចក្ដីថ្លែងការណ៍មួយ ដែលវាមិនឆ្លុះបញ្ចាំងដោយ ត្រឹមត្រូវពិតប្រាកដ អំពីអត្ថន័យនូវការជួបពិភាក្សាគ្នារវាងគណៈប្រតិភូជាមួយនឹងលោកនោះឡើយ។ ដោយលោកចាត់ទុកថា សេចក្ដីថ្លែងការណ៍នោះ គឺត្រូវបានត្រៀមរៀបចំជាមុនរួចទៅហើយ...Read More


ទៅមុខថយក្រោយ