ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូក​សរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍

FN ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី​ហ៊ុន ម៉ាណែត៖

  • ផ្អែកតាមលទ្ធផលការងារសម្រេចបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​គ្រប់ជាន់ថ្នាក់ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានខិតខំបំពេញការងារ រហូតសម្រេចបានសមិទ្ធផលគួរឱ្យកត់​សម្គាល់ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ។ ជាពិសេសការងារកែទម្រង់ផ្ទៃក្នុងក្រសួង, ការពង្រឹងការប្រមូលចំណូល និងការគ្រប់គ្រងចំណាយ, ការកៀរគរ និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជា ការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឬ ហៅថា វិស័យឌីជីថល ឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងកំពុងស្ថិតនៅក្នុងនិន្នាការនៃយុគផ្លាស់ប្តូរមួយ ដែលបរិវត្តកម្មឌីជីថល ពុំមែនគ្រាន់តែជាជម្រើសប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាចាំបាច់សម្រាប់គ្រប់ប្រទេសលើពិភពលោក រួមទាំងកម្ពុជាផងដែរ ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចេកវិទ្យាឌីជីថលកំពុងទម្លុះរបាំងប្រពៃណី ដើម្បីបើកផ្លូវឆ្ពោះទៅរក កាលានុវត្តភាពថ្មីៗ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋគ្រប់រូបនៅទីតាំងណាក៏ដោយ គឺសុទ្ធតែមានលទ្ធភាពប្រើប្រាស់សេវាទូរស័ព្ទចល័ត និងអុីធើណិត និងឧបករណ៍ឌីជីថល ដែលមានតម្លៃសមរម្យ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រព័ន្ធឌីជីថលកំពុងផ្សារភ្ជាប់ជាមួយជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។ បច្ចុប្បន្នទូរស័ព្ទកំពុងតែស្និទ្ធស្នាលជាងសាច់ញាតិ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា...Read More

ប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

សន្និបាតបូកសរុបលទ្ធផលការងារវិស័យសាធារណការ និងដឹកជញ្ជូន បានចាប់ផ្ដើមដំណើរការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដឹកនាំដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

សន្និបាតនេះ ដើម្បីពិភាក្សា និងពិនិត្យវាយតម្លៃឡើងវិញរួមគ្នា លើវឌ្ឍនភាពការងាររបស់វិស័យសាធារណការ និងដឹកជញ្ជូន ដែលក្រសួងសម្រេចបានក្នុងរ ពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ក្នុងស្មារតីចូលរួមអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖

  • សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដើមសុន្ទរកថាជាមួយការបង្ហាញនូវក្ដីរីករាយ ដែលបានអញ្ជើញចូលរួមក្នុងបិធី បិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
  • សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ និងសម្រេចបាននូវសមិទ្ធផល ជាបន្តបន្ទាប់ ជាពិសេសនៅក្នុងរយៈពេល១ឆ្នាំ ដើមអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
  • សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត សរសើរចំពោះរដ្ឋមន្រ្តីក្រសួងសាធារណការ ដែលបានដាក់ចេញនូវការដ្ឋានកែទម្រង់ និងទិសដៅជាយុទ្ធសាស្ដ្រសំខាន់ៗរបស់ក្រសួង ដោយឈរលើមូលដ្ឋាន នៃសមិទ្ធផលសម្រេច បាននាពេលកន្លងមក ព្រមទាំងតម្រង់ទិសឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយម ដើម្បីលើកកម្ពស់អភិបាលកិច្ច សមត្ថភាព និងគុណភាពស្ថាប័ន ស្របតាមអភិក្រម «ជវភាព នៃប្រព័ន្ធតួអង្គតែមួយ»។
  • សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧...Read More

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌល អតីតយុទ្ធជនប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយឹង

FN ៖ បើកទំព័រការងារសាធារណៈដើមឆ្នាំ២០២៥ នាព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ​ដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌល អតីតយុទ្ធជនប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយឹង៖

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យ «អរគុណសន្តិភាព» ប្រើស័ក្តិសមបំផុតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនគ្មានសុខសន្តិភាពទេ តើអតីតយុទ្ធជននៅភូមិនេះប៉ុន្មាននាក់ទៀត នឹងត្រូវបាត់បង់ជីវិត។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រសិនបើគ្មានសុខសន្តិភាពរយៈពេល២៦ឆ្នាំទេនោះ តើភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង អាចប្រែក្លាយពីតំបន់ព្រៃ ទៅជាតំបន់អភិវឌ្ឍន៍បែបនេះបានដែរទេ?
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ការរៀបចំភូមិនេះ អាចនឹងមានការរៀបចំកម្រិតខ្ពស់ជាងនេះថែមទៀត។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរួមរស់ជាមួយបក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យកម្ពុជាពីមួយជំនាន់ទៅមួយជំនាន់កាន់តែល្អប្រសើរ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធទិវាអតីតយុទ្ធជនថ្ងៃទី២១ ខែមិថុនា ជារៀងរាល់ឆ្នាំំ ជាការបង្ហាញច្បាស់ពីការដឹងគុណរបស់អតីតយុទ្ធជនសម្រាប់បុព្វហេតុជាតិមាតុភូមិ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តគិតគូរចំពោះអតីតយុទ្ធជនទាំងនៅក្នុងអាណត្តិនេះ និងអាណត្តិផ្សេងៗទៀត។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរលោកទេសរដ្ឋមន្ត្រី គន់...Read More

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រ​ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង ១ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥​៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រ​ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រ​ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង ១ពាន់នាក់៖

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតសាកលវិទ្យាល័យធនធានមនុស្ស។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា សាកលវិទ្យាល័យ​ធនធានមនុស្ស ដែលសម្រេចបាននូវលទ្ធផលគួរ​ជាទី​មោទនៈ ក្នុងការបណ្តុះបណ្តាលសិស្សនិស្សិតឱ្យមានសមត្ថភាព ដែលជាកត្តាចាំបាច់ មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រ និងលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ​ធនធានមនុស្ស ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បន្តចូលរួមលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ឱ្យកាន់តែប្រសើរឡើងទៀត ដើម្បីរួមចំណែកដល់ការកសាង មូលធនមនុស្ស​ឱ្យកាន់តែខ្ពស់ ដូចបានចង្អុលបង្ហាញដោយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រឹះស្ថានអប់រំគឺជាថ្នាលបណ្តុះធនធានបញ្ញាញាណ, បណ្តុះមនសិការស្នេហាជាតិ និងបណ្តុះ​លក្ខ​ណៈ​សម្បត្តិសមស្រប ដល់យុវជនគ្រប់ៗជំនាន់ ឱ្យក្លាយជាសសរ​ទ្រូង និង ជាអ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិ ក្នុងយុគនៃការកសាងកំណើន សេដ្ឋកិច្ច ដែលពឹងផ្អែកលើចំណេះដឹង។ ជាពិសេស ត្រូវបណ្តុះបណ្តាល​និស្សិត​ឱ្យឆ្លើយតបតម្រូវការទីផ្សារការងារសម្រាប់ស្ថាប័នរដ្ឋ និង ឯកជន ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និង ទស្សនវិស័យអភិវឌ្ឍ​កម្ពុជាទៅស្របតាមចក្ខុវិស័យកម្ពុជា២០៥០។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា...Read More

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

FN ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ៖

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរបំពេញការងារនៅខេត្តកំពង់ចាមនាព្រឹកនេះ ត្រជាក់ផង រងារផង។ ត្រជាក់ ព្រោះអាកាសធាតុ កក់ក្តៅព្រោះបានមកដល់ស្រុកកំណើតរបស់ឪពុក ក៏ដូចជាស្រុកកំណើតរបស់សម្តេច។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការបញ្ចប់ការវាស់វែងដីធ្លីនៅខេត្តកំពង់ចាម គឺជាសមិទ្ធផលមួយកើតចេញពីសុខសន្តិភាព។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលេចពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅស្ទឹងត្រង់ និងតភ្ជាប់ទៅតំបន់ផ្សេងៗ រួមមានស្ពាន និងផ្លូវ រួមទាំងស្ពានឆ្លងទន្លេនៅខេត្តក្រចេះ។ សម្តេចមហាបវរធិបតីបញ្ជាក់ថា បន្តិចម្តងៗ កិច្ចអភិវឌ្ឍន៍នៅកម្ពុជាដើរទៅមុខជានិច្ច។ ធ្វើយ៉ាងណាកុំឱ្យដើរត្រឡប់ទៅក្រោយវិញ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះពលរដ្ឋអ្នកស្រុកស្ទឹងត្រង់ ដែលតែងតែគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោនាពេលកន្លងមក។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការគាំទ្ររបស់ប្រជាពលរដ្ឋនៅស្ទឹងត្រង់ ជាការផ្តល់យុត្តិធម៌ចំពោះការដឹកនាំរបស់សម្តេចតេជោ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្លើយតបការគាំទ្រ និងការផ្តល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលប្រឹងប្រែងអភិវឌ្ឍន៍ជាតិ និងដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមប្រឆាំងចេះតែចោទរាជរដ្ឋាភិបាលលួចប្លន់ដីប្រជាពលរដ្ឋ តែមិនមើល និងមិនលើកឡើងរឿងរាជរដ្ឋាភិបាលចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋរាប់សិបម៉ឺនក្បាលដីនោះទេ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលនៃការវាស់វែងដីជូនប្រជាពលរដ្ឋនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា...Read More

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា

FN ៖ ម្លប់សុខសន្តិភាពដែលកម្ពុជារកបានយ៉ាងលំបាក ហើយថែទាំយ៉ាងយកចិត្តទុកដាក់កំពុងផ្តល់ផ្លែផ្កានូវការរីកចម្រើនជាបន្តបន្ទាប់​សម្រាប់ជាតិកម្ពុជា។ នៅព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥​៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ គម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ទំនើប និងដំបូងបំផុតលើទឹកដីក្រុងអរិយក្សត្រ ខេត្តកណ្តាល ចាប់ផ្តើមដំណើរការសាងសង់ហើយ។

ពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី (Mekong Quay City)» ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី» ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេ​មេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។ គម្រោងនេះជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា៖

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្ស ដែលបាន​អញ្ជើញ​ចូលរួមពិធីបើកការដ្ឋានសាងសង់ «ទីក្រុងមេគង្គ ឃី (Mekong Quay City)» ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលជាគម្រោង​អភិ​វឌ្ឍន៍ទីក្រុងរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប និងក្រុមហ៊ុន ឃុន សៀ អុិមផត អិចផត លើផ្ទៃដីទំហំប្រមាណ ២១០ហិកតា។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ ដល់ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ជាពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួង​បរិស្ថាន និងរដ្ឋបាលខេត្តកណ្តាល ក្នុងកិច្ចខិតខំប្រឹងប្រែងចូល​រួមយ៉ាងសកម្មជាមួយ ក្រុមហ៊ុនធីភី...Read More

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»

FN ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម»។ ពិព័រណ៍នេះ មានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ។

ខាងក្រោមជាខ្លឹមសារសំខាន់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»៖

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការពេញចិត្ត និងរីករាយ ចំពោះស្នាដៃបច្ចេកវិទ្យារបស់កូនខ្មែរ បញ្ជារ៉ូបូតផលិតតែក្រូចឆ្មា។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះការរៀបចំពិព័រណ៍ពាណិជ្ជកម្ម។ សម្រាប់សម្តេចមហាបវរធិបតី ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ជាឱកាសមួយសម្រាប់ការភ្ជាប់ពាណិជ្ជកម្មរបស់អ្នករកស៊ី។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តតាមយុទ្ធសាស្ត្រ និង គោលនយោបាយនានា របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យ ពាណិជ្ជកម្មនៅកម្ពុជា និង ជំរុញពាណិជ្ជកម្មអន្ដរជាតិ, រួមមាន ១) ការបន្តធ្វើពិពិធកម្មទីផ្សារ ទាំងក្នុង និង ក្រៅប្រទេស តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក និង ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានាដែលកម្ពុជាទទួលបាន សម្រាប់ជំរុញការធ្វើពិពិធកម្មផលិតផល នាំចេញ, ២) ការបន្តធ្វើកិច្ចសម្រួលពាណិជ្ជកម្ម, ជាពិសេស តាមរយៈការធ្វើឱ្យប្រសើរឡើងនូវ ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់សេវាសាធារណៈ, ៣) ការបន្តយន្តការកិច្ចសន្ទនាជាមួយវិស័យ ឯកជន ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និង...Read More

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ»

FN ៖ ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស ១២ធ្នូ» លើកទី១៨។

«ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ» ឆ្នាំ២០២៤ ធ្វើឡើងក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរ មនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ»៖

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្ស ដោយបានមកចូលរួមក្នុងកម្មវិធី «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើ​ជួញដូរមនុស្ស» ដើម្បីគូសបញ្ជាក់ជាឱឡារិក អំពីការប្តេជ្ញាចិត្ត, សាមគ្គីភាព និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនៅក្នុងការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស និងទាសភាពសម័យទំនើប ដែលមានចរិតឆ្លងដែន និងជាបញ្ហាប្រឈមទាំងសម្រាប់តំបន់ និង ពិភពលោក។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធបានខិតខំរួមគ្នា ប្រឹងប្រែងការពារសុវត្ថិភាព និង សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា និង មនុស្សជាតិទូទៅ ដោយប្រយុទ្ធប្រឆាំងដាច់ខាតនូវអំពើ
    ជួញដូរមនុស្សគ្រប់ទម្រង់, លើមនុស្សគ្រប់ភេទ, គ្រប់វ័យ, គ្រប់ស្ថានភាព និង គ្រប់ទីកន្លែង
    តាមរយៈការស៊ើបអង្កេត, ស្រាវជ្រាវ, បង្ក្រាប, ផ្តន្ទាទោសជនល្មើសដែលបាននិងកំពុងប្រើប្រាស់គ្រប់មធ្យោបាយ នៅក្នុងការធ្វើសកម្មភាពកេងប្រវ័ញ្ចកម្លាំងពលកម្ម, ធ្វើអាជីវកម្មផ្លូវភេទ និង បទល្មើសដទៃទៀត។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ ប្រឆាំងដាច់ខាត រាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស...Read More

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

FN ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល៖

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ទីរពេទ្យសាកលវិទ្យាល័យដែល​នឹងត្រូវសាងសង់មានហេដ្ឋារចនាសម្ព័ន្ធសំណង់ និង ការបំពាក់សម្ភារឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើបទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ និងត្រូវប្រើប្រាស់ជាអគារពហុមុខងារ សម្រាប់ការផ្តល់សេវាថែទាំ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មុខងារទាំងនេះ មិនត្រឹមតែឆ្លើយតបនឹងការកើនឡើងជាបន្តបន្ទាប់ នៃតម្រូវការរបស់ប្រជាពលរដ្ឋនោះទេ, ប៉ុន្តែថែមទាំងជួយបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យ សុខាភិបាលតាមវិធីសាស្ត្ររៀន, ការបង្រៀន និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាល ដែលនឹងនាំមកនូវរបកគំហើញវិទ្យាសាស្ត្រ និង នវានុវត្តន៍ថ្មីៗ សម្រាប់ជាធាតុចូលសំខាន់ ក្នុង ការធ្វើបច្ចុប្បន្នភាពគោលនយោបាយសុខាភិបាល ឈានទៅដល់ការសម្រេចបាន ការគ្របដណ្ដប់សុខភាពជាសកលនៅឆ្នាំ២០៣៥។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេវាសុខាភិបាល គឺជាតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋ។ មិនថាពលរដ្ឋនៅទីណានោះទេ គឺសុទ្ធតែត្រូវការសេវាសុខាភិបាលដែលល្អប្រសើរ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិត​ខំប្រឹង​ប្រែង​របស់ក្រសួងសុខាភិបាល, សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, សាស្ត្រចារ្យ, គ្រូពេទ្យ មន្ដ្រី បុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ ចំពោះកិច្ចខិតខំបំពេញការងារក្នុង វិស័យដ៏មានសារៈសំខាន់នេះ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះក្រសួង-ស្ថាប័ន ពាក់ព័ន្ធ, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបាននិងកំពុងរួមចំណែកដល់វឌ្ឍនភាពនៃវិស័យសុខាភិបាលកម្ពុជា ជាពិសេស...Read More

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ

FN ៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផល​នានានៅតំបន់​អភិវឌ្ឍន៍​បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ជាតំបន់ដ៏ស្មុគស្មាញមានទាំងជម្លោះដីធ្លី និងការចិញ្ចឹមកម្លាំងខុសច្បាប់ពីក្រុមប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលថែមទៀតផង។

ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

  • ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំយកនូវការផ្តាផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់រស់នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ-ឈ្នះ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ-ឈ្នះ ដែលបានផ្តល់យុត្តិធម៌ជូនសម្តេចតេជោ តាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំនេះខួប២៦ឆ្នាំ ដែលកម្ពុជារកបានសុខសន្តិភាព និងការឯកភាពជាតិជាធ្លុង ដែលជាសុខសន្តិភាពរយៈពេលយូរជាងគេក្នុងប្រវត្តិសាស្ត្រកម្ពុជា។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកព្រឹត្តិការណ៍ប្រជុំនិយាយពីសន្តិភាពនៅភ្នំពេញ ប្រជុំនិយាយពីមីននៅសៀមរាប និងការសំណេះសំណាលជាមួយពលរដ្ឋនៅស្រុកម៉ាឡៃថ្ងៃនេះ គឺជាការមកកាន់ទីតាំងជាក់ស្តែងនៃព្រឹត្តិការណ៍សង្គ្រាម និងមីន។ សម្តេចមហាបវរធិបតី ចាត់ទុកព្រឹត្តិការណ៍នេះ ជាចំណងទាក់ទងគ្នានៃព្រឹត្តិការណ៍ដ៏ជូរចត់​របស់កម្ពុជាកាលពីអតីតកាល។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាព នឹងកាន់តែមានតម្លៃនៅពេលដែលបាត់បង់។ ពីទឹកដីសមរភូមិចុងក្រោយរបស់កម្ពុជា សម្តេចមហាបវរធិបតី អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាព។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីផ្តល់ដីការពារព្រៃ គឺផ្តល់ជូនពលរដ្ឋអត់មានដីពិតប្រាកដ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដីរដ្ឋជាដីរួម ហើយរដ្ឋនឹងចែកជូនពលរដ្ឋអត់ដីពិតប្រាកដ។ រាជរដ្ឋាភិបាល មិនមានគោលនយោបាយធ្វើបាបប្រជាពលរដ្ឋនោះឡើយ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ជឿលើសម្តេចតេជោ ហ៊ុន...Read More

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុប​ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

FN ៖ បន្ទាប់ពីដំណើរការសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេលមួយថ្ងៃកន្លះ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីបិទសន្និបាតរបស់ខ្លួន។

ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រព្រឹត្តទៅក្រោមអធិបតី​ភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ពិធីបិទសន្និបាត​នេះក៏មានការអញ្ជើញចូលរួមពី សំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់ក្រសួង ព្រម​ទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអភិបាលរាជធានី ខេត្ត និងមន្ត្រីពាក់​ព័ន្ធ​ដទៃទៀត។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុប​ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព, សាមគ្គីភាព, ឯកភាពផ្ទៃក្នុង ដោយឈរលើគោលការណ៍ «សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ» ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ ហើយបាន និងកំពុងដោះស្រាយនូវបញ្ហាដែលកើតឡើងក្នុងវិស័យ ដីធ្លីនាពេលបច្ចុប្បន្ន ដោយបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយបានជាអតិបរមា នូវ បញ្ហាដែលមានចរិតជាភូមិសាស្ត្រ, សន្តិសុខនយោបាយ សេដ្ឋកិច្ច និង សង្គម ដែលអាចកើត ចេញពីវិវាទដីធ្លី, វិវាទបុរី, បញ្ហានៅតំបន់បឹងទន្លេសាប និង តំបន់រមណីយដ្ឋានបេតិកភណ្ឌ ពិភពលោកអង្គរជាដើម។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តការងារបន្តលើសមរភូមិការងាររបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
  • សម្តេចមហាបវរធិបតី...Read More

ប្រសាសន៍សំខាន់ៗរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២

FN ៖ នៅរសៀលថ្ងៃសៅរ ៨រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នៅវិទ្យាស្ថានជាតិអប់រំ។

អនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២ រៀបចំឡើងរយៈពេល៣ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២៖

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្នាក់នាំបក្សនយោបាយមកពីបណ្តាប្រទេសនានា ពេលជួបសម្តេចសុទ្ធតែលើកសរសើរ ពីការបញ្ចប់សង្គ្រាម និងកសាងសុខសន្តិភាពនៅកម្ពុជា ព្រមទាំងស្នើចែករំលែកពិសោធន៍នៃការបញ្ចប់សង្គ្រាម។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលដ្ឋានព្រះធម៌ ជាចំណែកនៃអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ ឱ្យទទួលបានជោគជ័យ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សច្ចធម៌របស់សម្តេចតេជោ ធ្វើឱ្យកងទ័ពខ្មែរក្រហមជឿទុកចិត្ត និងចូលរួមជាមួយរាជរដ្ឋាភិបាល។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកាន់តែទំនើប សាសនាដើរតួនាទីកាន់តែសំខាន់។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនឿសាសនាមិនមែនជាឧបសគ្គរារាំងមិនឱ្យប្រទេសក្លាយទៅជាប្រទេសទំនើបនោះទេ។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំមនុស្សមាន៣ គឺនៅផ្ទះ សាលា និងសង្គម ប៉ុន្តែការអប់រំនៅផ្ទះ និងសាលា ជាគន្លឹះសំខាន់។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការផ្សព្វផ្សាយស្រាបៀរ ដោយយកនារីស្លៀកខ្លីលាងរថយន្ត ជារបៀបផ្សព្វផ្សាយហួសព្រំដែនប៉ះពាល់តម្លៃសីលធម៌។
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំតាមបែបសាសនាជាចំណែកដ៏សំខាន់នៃការអប់រំសីលធម៌របស់មនុស្ស។
  • សម្តេចមហាបវរធិបតី ហ៊ុន...Read More

ទៅមុខថយក្រោយ