
FN ៖ យោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ បានបង្ហាញថា មានប្រជាពលរដ្ឋសរុបប្រមាណ ៧,៥៣៧នាក់ បានប្រើប្រាស់រថយន្តក្រុងសាធារណៈ ដែលជារថយន្តផ្តល់ការដឹកជញ្ជូនដោយមិនគិតថ្លៃធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេ។
របាយការណ៍ដែលអង្គការភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ បានបង្ហាញថា នៅថ្ងៃទី០៦ ខែតុលា ដែលជាថ្ងៃដំបូងនៃការចាប់ផ្តើមដឹកជញ្ជូនប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្តចំនួន ៨៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដោយមានប្រជាពលរដ្ឋជិះសរុប ៣២០០នាក់។ សម្រាប់ថ្ងៃទី០៧ ខែតុលា វិញ សាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្តចំនួន ១០១គ្រឿង ដោយដឹកប្រជាពលរដ្ឋសរុបប្រមាណ ៤,៣៣៧នាក់។
ដើម្បីជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋពេលទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ។ សាលារាជធានីភ្នំពេញ បានចាត់ចែងរថយន្តរហូតដល់ទៅ ១២០គ្រឿង ពង្រាយនៅតាមគោលដៅនានាក្នុងរាជធានីភ្នំពេញ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនៅជាប់ផ្លូវជាតិទាំងអស់ចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១១ ខែតុលា។
តាមរយៈរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញនេះ គេបានសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើនបានស្កាត់មកជិះរថយន្តទាំងនេះទៅលេងស្រុកកំណើតរបស់ពួកគេ។ ការស្កាត់មកប្រើប្រាស់រថយន្តនេះ ព្រោះវាបានជួយឲ្យពួកគាត់កាត់បន្ថយការចំណាយថ្លៃសំបុត្ររថយន្តបានយ៉ាងច្រើនសម្រាប់យកទៅចំណាយផ្សេងៗក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ប្រជាពលរដ្ឋដែលនៅខេត្តឆ្ងាយៗដូចជា បាត់ដំបង និងបន្ទាយមានជ័យជាដើម ពួកគេត្រូវចំណាយថ្លៃសំបុត្ររថយន្តយ៉ាងតិច ៣ម៉ឺន ទៅ៥ម៉ឺនរៀលសម្រាប់ម្នាក់ ហើយបើគេមានគ្នា៣ទៅ៤នាក់ គឺត្រូវចំណាយរហូតដល់ទៅជាង ១០ម៉ឺនរៀល។ ដូច្នេះការបញ្ចេញរថយន្តរបស់សាលារាជធានីភ្នំពេញដឹកជញ្ជូនពួកគេទៅកាន់ស្រុកកំណើត បានជួយសន្សំលុយពួកគេយ៉ាងច្រើនផងដែរ។
ប្រជាពលរដ្ឋដែលមកប្រើប្រាស់រថយន្តសាលារាជធានីភ្នំពេញទៅកាន់ស្រុកកំណើត សុទ្ធតែបានបង្ហាញភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមកម្មវិធីដឹកជញ្ជូនមិនគិតថ្លៃនេះឡើង។ ប្រជាពលរដ្ឋបានចាត់ទុកកាយវិការនេះជាការយកចិត្តទុកដាក់ខ្ពស់មួយលើជីវភាពរបស់ប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាល
...
Read More
FN ៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីនិងមន្ទីរពាក់ព័ន្ធ នាំយកស្រូវពូជជាង២០០តោន និងគ្រាប់ពូជដំណាំមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បន្តចែកជូនដល់ប្រជាកសិករចំនួន៤ស្រុក/ក្រុង ដែលរងគ្រោះខូចខាតផលដំណាំ ដោយសារទឹកជំនន់ទន្លេមេគង្គ នាពេលកន្លងមក។
លោកអភិបាលខេត្តបានឲ្យដឹងថា ការចែកពូជស្រូវជូនប្រជាកសិការចំនួន៤ស្រុក ថ្ងៃនេះរួមមាន៖ ស្រុកសំបូរ, ស្រុកឆ្លូង, ស្រុកព្រែកប្រសព្វ, និងក្រុងក្រចេះ។ លោកបន្តថា ស្ថានភាពទឹកជំនន់ទន្លេរមេគង្គកន្លងមកនេះ ធ្វើឲ្យខេត្តក្រចេះរងផលប៉ះពាល់ និងខូចខាតទៅលើវីស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងសង្គមកិច្ចជាច្រើន ហើយក្នុងអំឡុងពេលទឹកជំនន់ប្រជាពលរដ្ឋរងគ្រោះ ក៏បានទទួលអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតផងដែរ។
លោក វ៉ា ថន បាននាំសារសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងចូលស្ដោកស្ដាយ ដល់ជនរងគ្រោះដោយសារទឹកជំនន់ ដែលបង្កខូចខាតដល់ផលដំណាំ និងទ្រពសម្បត្តិកន្លងមក។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដោះស្រាយបន្ទាន់ភ្លាមៗ ចំពោះពូជស្រូវសម្រាប់ចែកជូនប្រជាកសិករ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចំនួន៣០០តោន។ ហើយអាជ្ញាធរខេត្តក្រចេះនឹង បន្តផ្ដល់ជូនដល់ប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកផ្សេងទៀត ដែលទទួលរងផលខូចខាតដូចគ្នា។
លោកបានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំបន្ថែមទៀត ក្រៅពីការស្ដារឡើងវិញដំណាំស្រូវ គឺត្រូវដាំដំណាំ បន្លែបង្ការបន្ថែមនៅផ្ទៃដីក្បែរៗភូមិដ្ឋាន ដោយប្រើប្រាស់ជីធម្មជាតិ ដែលមានស្រាបនៅក្នុងភូមិ។ លោកថាវាជាការរួមចំណែកបង្កើនជីវភាពរបស់ខ្លួន និងដើម្បីកាត់បន្ថយការចំណាយ ទៅទិញរបស់ទីផ្សារ ដែលសង្ស័យថាមានជាតិគីមីទៀតផង៕
...
Read More
FN ៖ នៅព្រឹកព្រលឹមថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមបញ្ចេញរថយន្តក្រុងសាធារណៈចំនួន១២០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
សូមជម្រាបថា ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់ពីខេត្តនានាត្រឡប់មករាជធានីភ្នំពេញវិញ ឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់កាដូមួយថ្មីទៀត ជូនដល់ប្រជាពលរដ្ឋ ដោយបញ្ជាឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង សាធារណៈ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅមកមិនគិតថ្លៃ រយៈពេល៦ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ការដឹកជូនប្រជាពលរដ្ឋទៅវិញទៅមក ដោយឥតគិតថ្លៃ រវាងរាជធានីភ្នំពេញទៅស្រុកកំណើតនេះ ចាប់ផ្តើមធ្វើឡើងនៅរៀងរាល់ម៉ោង៥៖៣០នាទីព្រឹក ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយអនុវត្តនៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។
ជាមួយនោះដែរសាលារាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន៩៥គ្រឿង ដើម្បីដឹកជញ្ជូនដោយមិនបង់ប្រាក់រយៈពេល០៣ថ្ងៃ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។
...
Read More
FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចែកកង់ចំនួន៤០០គ្រឿង ដែលជាជំនួយរបស់អង្គការកុតឹសៃ (KOKUSAI) KJO ប្រទេសជប៉ុន ជូនសិស្សានុសិស្សក្រីក្រ និងមណ្ឌលកុមារកំព្រា នៅខេត្តស្វាយរៀង។
ពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីតំណាងអង្គការកុគឹសៃ (KOKUSAI) KJO ប្រធានអង្គការអាស់ប៉េកា និងមន្រ្តីរាជការក្រសួងជាច្រើនរូបទៀត ព្រមទាំងប្រធានមន្ទីរក្រសួងសង្គមកិច្ច និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមាណជាង ៥០០នាក់។
ឆ្លៀតនាឱកាសនោះផងដែរលោក លោក វង សូត បានសម្តែងនូវអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជា អង្គការកុគឹសៃ (KOKUSAI) KJO និងក្រុមការងារ ដែលបានសហការនាំយកនូវអំណោយជាកង់ចំនួន៤០០គ្រឿង ចែកជូនសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតនៅខេត្តស្វាយរៀង ហើយដែលពិតជាមានតម្រូវការដ៏ចាំបាច់នូវកង់ សម្រាប់ជាមធ្យោបាយក្នុងការ ធ្វើដំណើរទៅមកសាលារៀន។
បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី ក៏បានសន្យាថា នឹងបន្តកិច្ចសហប្រតិបតិ្តការឲ្យកាន់តែជិតស្និទ្ធជាមួយអង្គការកុគឹសៃ (KOKUSAI) KJO និងសប្បុរសជននានា ក្នុងការស្វែងរកកង់ ក៏ដូចជា សម្ភារសិក្សាចំាបាច់ដទៃទៀត មកចែកជូនសិស្សានុសិស្ស ឲ្យបានកាន់តែច្រើនបន្ថែមទៀត ព្រមទាំងផ្តាំផ្ញើឲ្យសិស្សានុសិស្សត្រូវចេះថែរក្សា និងប្រើប្រាស់កង់ទាំងនោះជាប្រយោជន៍ក្នុងការសិក្សា ព្រមទាំងត្រូវខិតខំប្រឹងប្រែងបន្តការ សិក្សារៀនសូត្រ ឲ្យកាន់តែប្រសើរ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ក៏ដូចជាសសរទ្រូងប្រទេសជាតិ នាពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានោះ លោកស្រី គង់ គីណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង ក៏បានថ្លែងអំណរគុណ ដល់រដ្ឋមន្ត្រី វង សូត ដែលបានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលស្វែងរកដៃគូរសហការដល់ជំនួយដល់សិស្សានុសិស្ស និងកុមារកំព្រាក្រីក្រ នៅខេត្តស្វាយរៀង។
លោកស្រី គង់ គីណា...Read More

FN ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយដោយអះអាងថា តំបន់ឆ្នេរសមុទ្រ «ពយកំពេញ» ដែលកំពុងរៀបចំកសាងបណ្តាញផ្លូវបេតុង ប្រព័ន្ធលូ គម្រោងអភិវឌ្ឍនានា និងកែលម្អឆ្នេរថ្មឲ្យទៅជាឆ្នេរខ្សាច់ ដែលអាចឲ្យសាធារណជន និងភ្ញៀវទេសចរចេញចូលកំសាន្តបាន គឺកំពុងដំណើរការរៀបំដើម្បីប្រយោជន៍សាធារណៈ និងរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។
សេចក្តីប្រកាសព័ត៌មានបានប្រកាសឲ្យដឹងថា ព័ត៌មានមួយចំនួនដែលផ្សព្វផ្សាយនាពេលថ្មីៗនេះថា មានការចាក់ដីចូលឆ្នេរសមុទ្រនៅតំបន់ឆ្នេរ ពយកំពេញ ជាព័ត៌មានអវិជ្ជមាន ដែកលផ្ទុយពីការពិត។
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា បានបញ្ជាក់ថា ចំណែកប្រជាពលរដ្ឋ១០៣គ្រួសារ ដែលបានរស់នៅ និងកាន់កាប់ដីជាក់ស្តែងតាំងពីឆ្នាំ១៩៨៦មក នៅពយកំពេញ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅខែសីហា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានសម្រេចធ្វើប្រទានកម្មដីនៅពយកំពេញនេះ ជូនប្រជាពលរដ្ឋទាំង១០៣ គ្រួសារជាកម្មសិទ្ធិ។
សូមជំរាបថា «ពយកំពេញ» ជាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតមួយស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយបច្ចុប្បន្នកំពុងនឹងមានអភិវឌ្ឍកែច្នៃទៅជាតំបន់ ទេសចរណ៍ដ៏ទាក់ទាញ និងស្រស់ស្អាតមួយមិនចាញ់តំបន់រមណីយដ្ឋានទេសចរណ៍មាត់សមុទ្រល្បីៗនៅលើពិភពលោកនោះឡើយ។
«ពយកំពេញ» ជាតំបន់មួយស្ថិតនៅរាប់រយម៉ែត្រពីតំបន់ឆ្នេរខ្សាច់ ហើយតំបន់នេះពីមុនពុំមានឆ្នេរខ្សាច់នោះទេ មានតែថ្មមុតស្រួច។ ជាពិសេសមានរលកធំៗ មិនអាចចុះលេងទឹកបានងាយស្រួលនោះឡើយ ព្រមទាំងងាយនឹងមានគ្រោះថ្នាក់ថែមទៀតផង។
បើទោះបីតំបន់នេះមិនមានឆ្នេរខ្សាច់យ៉ាងណាក្តី តែសម្រស់ទេសសភាពនៅទីនេះមានភាពស្រស់ស្អាត ហើយទឹកសមុទ្រក៏ថ្លាផងដែរ។ ដោយមើលឃើញពីស្រស់ស្អាតទាំងនេះ ទើបមានក្រុមហ៊ុន ទ្រី ភាព ដែលទទួលបានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធបានធ្វើការកែប្រែ និងអភិវឌ្ឍតំបន់នេះឲ្យស្រស់បំព្រងឡើង និងគួរជាទីទាក់ទាញសម្រាប់ អ្នកទេសចរណ៍ថែមទៀតផង៕
...
Read More
FN ៖ ក្នុងឱកាសពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណានីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លោក សុខ ពុទ្ធីវុធ បានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមតាំងពិពរណ៍ចាប់ពីថ្ងៃទី ១២-១៥ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីធ្វើការផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យស្រូវអង្ករកម្ពុជា ជាពិសេសគុណភាពនៃអង្ករក្រអូបប្រណិតកម្ពុជា ជាមួយនឹងម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ដល់ទីផ្សារប្រទេសចិន ក៏ដូចជាទីផ្សារអន្តរជាតិដែរ។
កំឡុងពេលនៃការរៀបចំស្តង់ពិព័រណ៍ និងដាក់បង្ហាញផលិតផលអង្ករក្រអូបប្រណីតរបស់កម្ពុជា សហព័ន្ធក៏បានចូលរួមចែករំលែកនូវព័ត៌មាននានាដល់ដៃគូ-អតិថិជនចិន និងអន្តរជាតិ ក៏ដូចជាការចែករំលែកនូវចំណេះដឹងតាមសារព័ត៌មាននានា ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យវិស័យស្រូវអង្ករកម្ពុជា ជាពិសេសអង្ករមានគុណភាពល្អប្រណីតដែលផលិតចេញពីបេះដូងកសិករកម្ពុជាកាន់តែល្បីសុះសាយលើឆាកអន្តរជាតិបន្តទៀត។
តាមរយៈការរៀបចំស្តង់ពិព័រណ៍ ការទំនាក់ទំនង និងការចែករំលែកនូវចំណេះដឹងនានាអំពីវិស័យស្រូវអង្ករកម្ពុជា អ្នករៀបចំកម្មវិធីពិព័រណ៍ចិន បានផ្តល់នូវវិញ្ញាបនបត្រ “Best Exhibitor” ដល់សហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីជាសក្ខីភាពនៃការខិតខំរបស់ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានបន្តចូលរួមក្នុងការផ្សព្វផ្សាយអង្កររបស់ខ្លួនក្នុងពិព័រណ៍ចិន-អាស៊ាននេះ៕
...
Read More
FN ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលកម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ច នៃប្រទេសកម្ពុជា ដែលកំពុងសម្រេចបាននូវ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ក្នុងរយៈកាលជាងពីរទសវត្សរ៍ចុងក្រោយនេះ។
លោកអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា «កម្ពុជាសម្រេចបាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមក្នុងកម្រិត ៧.៧% ក្នុងមួយឆ្នាំៗ ហើយសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងបន្តកំណើនរឹងមាំក្នុងរង្វង់អត្រា៧.២% ក្នុងឆ្នាំ២០១៨នេះ»។
ការលើកឡើងបែបនេះ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាសដែលលោក ទទួលជួបសវនការ ការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក ម៉ាបុប អាមេដ (Mr. Mahbub Ahmed), នាយកប្រតិបត្តិជំនួសប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB Alternate Executive Director) មកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
ការទទួលជួបសវនការនេះរវាងលោកអគ្គបណ្ឌិតសភាចារ្យ និងលោក ម៉ាបុប អាមេដ ក្នុងគោលបំណងពិភាក្សាការងារ ជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន្ធពាក់ព័ន្ធផ្សេងៗទៀត ក៏ដូចជាត្រួតពិនិត្យវឌ្ឍនភាព និងសមិទ្ធផលនៃការអនុវត្តគម្រោង ដែលស្ថិតនៅក្រោមក្របខ័ណ្ឌហិរញ្ញប្បទាន របស់ ADB។
លោកអគ្គបណ្ឌិតឲ្យដឹងថា កំណើនរឹងមាំរបស់សេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗ កើនឡើងជាង៧ដង ពីប្រមាណជាង២០០ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩២ មកជិតប្រមាណ១,៥០០ដុល្លារអាមេរិក នៅឆ្នាំ២០១៨នេះ។ ចំណែកឯអត្រានៃភាពក្រីក្រ បានធ្លាក់ចុះពីប្រមាណ ៥០% ក្នុងឆ្នាំ១៩៩២ មកត្រឹមរង្វង់ ១៣.៥% ក្នុងឆ្នាំ២០១៤ ទោះបីត្រូវជួបប្រទះបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅមួយចំនួនក្ដី។
លោកបានបញ្ជាក់ទៀតថា សេដ្ឋកិច្ចកម្ពុជាសម្រេចបាន កំណើនខ្ពស់នេះផ្អែកលើ មូលដ្ឋានសំខាន់មួយចំនួនដូចជា៖
១៖ ការធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការបង្កើតបរិយាកាសអំណោចផល...Read More

FN ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។ នេះបើតាមលិខិតណែនាំរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ផ្ញើទៅកាន់គ្រប់រដ្ឋបាលខណ្ឌ មន្ទីរ អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
ក្នុងលិខិតរបស់ខ្លួនរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំទៅអង្គភាពជុំវិញរដ្ឋបាលរាជធានី ត្រូវតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ក្អែប បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ តាមមន្ទីរ អង្គភាព សាលារៀន រោងចក្រ សហគ្រាស និងលំនៅដ្ឋានប្រជាពលរដ្ឋ ដើម្បីអបអរសាទរព្រះរាជពិធីមួយនេះ។
ដោយឡែក សម្រាប់បញ្ហាសន្ដិសុខវិញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១២ ត្រូវរៀបចំផែនការការពារជាក់ស្ដែង សម្រាប់បង្កើនកិច្ចការពារសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងចរាចរណ៍មុន ក្នុង និងក្រោយពេល ប្រារព្ធព្រះរាជពិធី៕
...
Read More
FN ៖ ក្រសួងបរិស្ថានបានអះអាងថា ស្ថានភាពល្អក់កករទឹកនៅតាមឆ្នេរសមុទ្រមួយចំនួន រួមទាំងឆ្នេរព្រែកត្រែងផងនោះ មិនបង្កជាបញ្ហាប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។ ការល្អក់កករនេះ ដោយសារតែសកម្មភាពអភិវឌ្ឍនៅខេត្តព្រះសីហនុកំពុងមានច្រើន ហើយប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើនហូរនាំយកដីចូលទៅក្នុងសមុទ្រ ទើបនាំឲ្យមានបញ្ហាទាំងនេះតែម្តង។
ការចេញមកបញ្ជាក់ធ្វើឡើង ក្រោយពេលប្រជាពលរដ្ឋឃើញទឹកសមុទ្រនៅប៉ុន្មានថ្ងៃនេះបានប្រែជាល្អក់កករដោយសារតែដីហូរចូល ជាពិសេសនៅឆ្នេរព្រែកត្រែងតែម្តង។ បងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងខ្លាចស្ថានភាពនេះនាំឲ្យខូចទឹក និងឆ្នេរសមុទ្ររបស់ខ្មែរដែលជាប់ជាឆ្នេរស្អាតនៅលើពិភពលោក។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា៖ «សមុទ្រមានទឹកល្អក់នៅតំបន់ខ្លះ ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ គឺនៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលបានច្រោះដីមួយចំនួន ចេញពីការដ្ឋានសាងសង់នានាទៅជាមួយ ហើយហូរចូលទៅក្នុងអូរ និងប្រឡាយ នាំយកចូលទៅក្នុងសមុទ្រ។ ខេត្តព្រះសីហនុបច្ចុប្បន្ននេះមានការអភិវឌ្ឍ និងមានការដ្ឋានសាងសង់ បុកគ្រឹះជាច្រើនដែលជាហេតុ ពេលភ្លៀងខ្លាំងនាំឱ្យមានការច្រោះដីទៅជាមួយខ្លះ។ បញ្ហានេះមិន មានអ្វីដែលព្រួយបារម្ភនិងប៉ះពាល់ដល់ទឹកសមុទ្រទេ»។
សូមបញ្ជាក់ថា ដោយសារតែកំណើនៃការវិនិយោគកំពុងមានសន្ទុះខ្លាំងនោះ ការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុ ក៏កំពុងតែមានសន្ទុះខ្លាំងណាស់ផងដែរ។ មួយរយៈនេះប្រជាពលរដ្ឋ ក៏បានប្រតិកម្មផងដែរ រឿងក្រុមហ៊ុនវិនិយោគមួយបានចាក់ដីលុបឆ្នេរព្រែកត្រែង ហើយដីនេះក៏បានហូរចូលទៅសមុទ្រផងដែរ។
ឆ្លើយតបការព្រួយបារម្ភនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការចាក់ដីនោះ គឺដើម្បីកែលំអ និងអភិវឌ្ឍឆ្នេរនៅតំបន់នោះឲ្យបានកាន់តែល្អប្រសើរ។ លោកអភិបាលខេត្ត បានឲ្យដឹងដែរថា ក្រុមហ៊ុនវិនិយោគនោះជារបស់ខ្មែរ មិនមែនរបស់ចិនដូចការលើកឡើងមួយចំនួននោះឡើយ។
ឆ្នេរសមុទ្រខ្មែរក្នុងខេត្តព្រះសីហនុនោះនាពេលបច្ចុប្បន្នកំពុងតែល្បាញល្បី និងជាទីចាប់អារម្មណ៍ខ្លាំងសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយសារតែភាពស្រស់ស្អាតនៃឆ្នេរ ដ៏សក្បុសនោះ និងទឹកសមុទ្រដ៏ថ្លា។ ដើម្បីបន្តរក្សាបាននូវភាពស្រស់ស្អាតនេះ ប្រជាពលរដ្ឋខ្មែរនៅតែចង់ឲ្យក្រសួងពាក់ព័ន្ធទាំងអស់មានចំណាត់ការឲ្យបានខ្ពស់បំផុត ក្នុងការថែរក្សាឆ្នេរសមុទ្រទាំងនោះ គួររកវិធីទប់ស្កាត់កុំឲ្យដីហូរធ្លាក់ទៅចូលទឹកសមុទ្រ ពួកគេជឿថា នៅពេលដីហូចូលសមុទ្រកាន់តែច្រើននឹងនាំឲ្យឆ្នេរលែងស្អាត ហើយទឹកសមុទ្រក៏នឹងមិនថ្លាល្អដូចពេលបច្ចុប្បន្ននោះដែរ៕
...
Read More
FN ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយសម្រេចនឹងចេញលទ្ធផលប្រឡងថ្មី នៃការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ នៅថ្ងៃទី១៤ ខែកញ្ញាស្អែកនេះ បន្ទាប់ពីរកឃើញប្រព័ន្ធកុំព្យួទ័រ មានកំហុសបច្ចេកទេស។
យ៉ាងណាការប្រកាសថ្មីនេះ គឺសម្រាប់តែថ្នាក់វិទ្យាសាស្ត្រប៉ុណ្ណោះ ចំពោះថ្នាក់វិទ្យាសាស្ត្រសង្គម គឺមិនប៉ះពាល់ទេ។
ក្រសួងអប់រំបញ្ជាក់ថា បន្ទាប់រកឃើញកំហុសបច្ចេកទេសនេះ ធ្វើឲ្យលទ្ធផលនៃការប្រឡងសញ្ញាបត្របាក់ឌុបប្រែប្រួល ដោយចំនួនអ្នកជាប់កើតឡើងដល់ ៧៦,០៣៤នាក់ ស្មើនឹង៦៧.០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់៕
...
Read More
FN ៖ នាព្រឹកថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១៨ នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ នៃកាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោក លី ឡេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.៣៧៥គ្រួសារ នៅក្នុងភូមិចំនួន៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានទុក្ខលំបាក និងជនរងគ្រោះបណ្ដាលមកពីប្រការផ្សេងៗ ដោយមិនរើសអើងជាតិសាសន៍ ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនឹងនោះដែរ លោកស្រីអគ្គលេខាធិការ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ពីបញ្ហាសុខភាពរស់នៅប្រចាំថ្ង ត្រូវប្រើប្រាស់ទឹកស្អាត និងពិសាទឹកដាំពុះ និងជាពិសេសត្រូវប្រុងប្រយ័ត្ន ចំពោះសត្វអាសិរពិសដែលអាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។ ចំពោះស្ត្រីមានផ្ទៃពោះត្រូវរកទីតាំងសុវត្ថិភាពនៅជិតមណ្ឌលសុខភាព ដើម្បីងាយស្រួលតាមដានពិនិត្យសុខភាពឱ្យបានទៀងទាត់ នៅពេលទឹកស្រកវិញសូមឲ្យបងប្អូនប្រញាប់ប្រញាល់ប្រកបមុខរបរបង្កបង្កើនផលឡើងវិញ ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារឲ្យប្រសើរឡើង។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់ មានសេចក្ដីត្រេកអរជាខ្លាំង និងសូមថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរពីបញ្ហាទុក្ខលំបាកចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ហើយក៏សូមជូនពរដល់សម្ដេចជួបតែសេចក្ដីសុខ និងទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំង ១,៣៧៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១...Read More

FN ៖ ក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់សាធារណជន ប្រុងប្រយ័ត្នមិនត្រូវប្រើប្រាស់, នាំចូល, ចែកចាយ, ផ្សព្វផ្សាយ និងលក់សេរ៉ូមឈ្មោះ Glutaone 600 ព្រោះផលិតផលនេះ មិនបានចុះបញ្ជី និងគ្មានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងឡើយ ហើយអាចបណ្ដាលឲ្យប៉ះពាល់សុខភាព និងមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត។
ការប្រកាសបែបនេះធ្វើឡើង នៅពេលដែលក្រសួងបានត្រួតពិនិត្យឃើញមានគណនី Facebook ចំនួន៤មានឈ្មោះថា Phea Sreng, Nana Chang, Oeng Chhiv Yi និង ជេ-ជី សប កំពុងផ្សព្វផ្សាយលក់សេរ៉ូ Glutaone 600 (ជាប្រភេទឱសថ) យ៉ាងគគ្រឹកគគ្រេងលើបណ្ដាញសង្គម Facebook ដោយផ្សព្វផ្សាយភូតកុហក បោកប្រាស់ និងបំផ្លើសហួសពីការពិត គ្មានមូលដ្ឋានវិទ្យាសាស្រ្ដត្រឹមត្រូវដូចជា៖ ធ្វើឲ្យស្បែកស បែបស៊ីជម្ពូរ, ជួយឲ្យស្បែកភ្លឺថ្លាម៉ត់រលោង, ផ្ដល់សំណើមដល់ស្បែក, បំបាត់មុន, បំបាត់ស្នាមអុជខ្មៅ, អាចម៌រុយ, ជាំ, ជំនួយក្រចក និងសក់ស្អាតពីចុងសក់ ដល់ចុងជើងជាដើម។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា សេរ៉ូ Glutaone 600 ជាផលិតក្នុងប្រទេសថៃ គ្មានអាសយដ្ឋានច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជីកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលនោះឡើយ។
ដើម្បីជៀសវាង ការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព (បណ្ដាលឲ្យមហារីកស្បែក) ឬឈានដល់ការបាត់បង់អាយុជីវិតជាដើមនោះ ក្រសួងសុខាភិបាល ស្នើឲ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់សេរ៉ូម Glutaone 600 ជាបន្ទាន់។
ដោយឡែកសម្រាប់ម្ចាស់គណនីទាំង៤ខាងលើ ក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ តាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថជាធរមាន៕
...
Read More ទៅមុខថយក្រោយ