
FN ៖ ក្នុងឱកាសពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណានីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លោក សុខ ពុទ្ធីវុធ បានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមតាំងពិពរណ៍ចាប់ពីថ្ងៃទី ១២-១៥ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីធ្វើការផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យស្រូវអង្ករកម្ពុជា ជាពិសេសគុណភាពនៃអង្ករក្រអូបប្រណិតកម្ពុជា ជាមួយនឹងម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ដល់ទីផ្សារប្រទេសចិន ក៏ដូចជាទីផ្សារអន្តរជាតិដែរ។
កំឡុងពេលនៃការរៀបចំស្តង់ពិព័រណ៍ និងដាក់បង្ហាញផលិតផលអង្ករក្រអូបប្រណីតរបស់កម្ពុជា សហព័ន្ធក៏បានចូលរួមចែករំលែកនូវព័ត៌មាននានាដល់ដៃគូ-អតិថិជនចិន និងអន្តរជាតិ ក៏ដូចជាការចែករំលែកនូវចំណេះដឹងតាមសារព័ត៌មាននានា ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យវិស័យស្រូវអង្ករកម្ពុជា ជាពិសេសអង្ករមានគុណភាពល្អប្រណីតដែលផលិតចេញពីបេះដូងកសិករកម្ពុជាកាន់តែល្បីសុះសាយលើឆាកអន្តរជាតិបន្តទៀត។
តាមរយៈការរៀបចំស្តង់ពិព័រណ៍ ការទំនាក់ទំនង និងការចែករំលែកនូវចំណេះដឹងនានាអំពីវិស័យស្រូវអង្ករកម្ពុជា អ្នករៀបចំកម្មវិធីពិព័រណ៍ចិន បានផ្តល់នូវវិញ្ញាបនបត្រ “Best Exhibitor” ដល់សហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីជាសក្ខីភាពនៃការខិតខំរបស់ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានបន្តចូលរួមក្នុងការផ្សព្វផ្សាយអង្កររបស់ខ្លួនក្នុងពិព័រណ៍ចិន-អាស៊ាននេះ៕
...
Read More
FN ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលកម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ច នៃប្រទេសកម្ពុជា ដែលកំពុងសម្រេចបាននូវ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ក្នុងរយៈកាលជាងពីរទសវត្សរ៍ចុងក្រោយនេះ។
លោកអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា «កម្ពុជាសម្រេចបាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមក្នុងកម្រិត ៧.៧% ក្នុងមួយឆ្នាំៗ ហើយសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងបន្តកំណើនរឹងមាំក្នុងរង្វង់អត្រា៧.២% ក្នុងឆ្នាំ២០១៨នេះ»។
ការលើកឡើងបែបនេះ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាសដែលលោក ទទួលជួបសវនការ ការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក ម៉ាបុប អាមេដ (Mr. Mahbub Ahmed), នាយកប្រតិបត្តិជំនួសប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB Alternate Executive Director) មកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
ការទទួលជួបសវនការនេះរវាងលោកអគ្គបណ្ឌិតសភាចារ្យ និងលោក ម៉ាបុប អាមេដ ក្នុងគោលបំណងពិភាក្សាការងារ ជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន្ធពាក់ព័ន្ធផ្សេងៗទៀត ក៏ដូចជាត្រួតពិនិត្យវឌ្ឍនភាព និងសមិទ្ធផលនៃការអនុវត្តគម្រោង ដែលស្ថិតនៅក្រោមក្របខ័ណ្ឌហិរញ្ញប្បទាន របស់ ADB។
លោកអគ្គបណ្ឌិតឲ្យដឹងថា កំណើនរឹងមាំរបស់សេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗ កើនឡើងជាង៧ដង ពីប្រមាណជាង២០០ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩២ មកជិតប្រមាណ១,៥០០ដុល្លារអាមេរិក នៅឆ្នាំ២០១៨នេះ។ ចំណែកឯអត្រានៃភាពក្រីក្រ បានធ្លាក់ចុះពីប្រមាណ ៥០% ក្នុងឆ្នាំ១៩៩២ មកត្រឹមរង្វង់ ១៣.៥% ក្នុងឆ្នាំ២០១៤ ទោះបីត្រូវជួបប្រទះបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅមួយចំនួនក្ដី។
លោកបានបញ្ជាក់ទៀតថា សេដ្ឋកិច្ចកម្ពុជាសម្រេចបាន កំណើនខ្ពស់នេះផ្អែកលើ មូលដ្ឋានសំខាន់មួយចំនួនដូចជា៖
១៖ ការធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការបង្កើតបរិយាកាសអំណោចផល...Read More

FN ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។ នេះបើតាមលិខិតណែនាំរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ផ្ញើទៅកាន់គ្រប់រដ្ឋបាលខណ្ឌ មន្ទីរ អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
ក្នុងលិខិតរបស់ខ្លួនរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំទៅអង្គភាពជុំវិញរដ្ឋបាលរាជធានី ត្រូវតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ក្អែប បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ តាមមន្ទីរ អង្គភាព សាលារៀន រោងចក្រ សហគ្រាស និងលំនៅដ្ឋានប្រជាពលរដ្ឋ ដើម្បីអបអរសាទរព្រះរាជពិធីមួយនេះ។
ដោយឡែក សម្រាប់បញ្ហាសន្ដិសុខវិញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១២ ត្រូវរៀបចំផែនការការពារជាក់ស្ដែង សម្រាប់បង្កើនកិច្ចការពារសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងចរាចរណ៍មុន ក្នុង និងក្រោយពេល ប្រារព្ធព្រះរាជពិធី៕
...
Read More
FN ៖ ក្រសួងបរិស្ថានបានអះអាងថា ស្ថានភាពល្អក់កករទឹកនៅតាមឆ្នេរសមុទ្រមួយចំនួន រួមទាំងឆ្នេរព្រែកត្រែងផងនោះ មិនបង្កជាបញ្ហាប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។ ការល្អក់កករនេះ ដោយសារតែសកម្មភាពអភិវឌ្ឍនៅខេត្តព្រះសីហនុកំពុងមានច្រើន ហើយប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើនហូរនាំយកដីចូលទៅក្នុងសមុទ្រ ទើបនាំឲ្យមានបញ្ហាទាំងនេះតែម្តង។
ការចេញមកបញ្ជាក់ធ្វើឡើង ក្រោយពេលប្រជាពលរដ្ឋឃើញទឹកសមុទ្រនៅប៉ុន្មានថ្ងៃនេះបានប្រែជាល្អក់កករដោយសារតែដីហូរចូល ជាពិសេសនៅឆ្នេរព្រែកត្រែងតែម្តង។ បងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងខ្លាចស្ថានភាពនេះនាំឲ្យខូចទឹក និងឆ្នេរសមុទ្ររបស់ខ្មែរដែលជាប់ជាឆ្នេរស្អាតនៅលើពិភពលោក។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា៖ «សមុទ្រមានទឹកល្អក់នៅតំបន់ខ្លះ ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ គឺនៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលបានច្រោះដីមួយចំនួន ចេញពីការដ្ឋានសាងសង់នានាទៅជាមួយ ហើយហូរចូលទៅក្នុងអូរ និងប្រឡាយ នាំយកចូលទៅក្នុងសមុទ្រ។ ខេត្តព្រះសីហនុបច្ចុប្បន្ននេះមានការអភិវឌ្ឍ និងមានការដ្ឋានសាងសង់ បុកគ្រឹះជាច្រើនដែលជាហេតុ ពេលភ្លៀងខ្លាំងនាំឱ្យមានការច្រោះដីទៅជាមួយខ្លះ។ បញ្ហានេះមិន មានអ្វីដែលព្រួយបារម្ភនិងប៉ះពាល់ដល់ទឹកសមុទ្រទេ»។
សូមបញ្ជាក់ថា ដោយសារតែកំណើនៃការវិនិយោគកំពុងមានសន្ទុះខ្លាំងនោះ ការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុ ក៏កំពុងតែមានសន្ទុះខ្លាំងណាស់ផងដែរ។ មួយរយៈនេះប្រជាពលរដ្ឋ ក៏បានប្រតិកម្មផងដែរ រឿងក្រុមហ៊ុនវិនិយោគមួយបានចាក់ដីលុបឆ្នេរព្រែកត្រែង ហើយដីនេះក៏បានហូរចូលទៅសមុទ្រផងដែរ។
ឆ្លើយតបការព្រួយបារម្ភនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការចាក់ដីនោះ គឺដើម្បីកែលំអ និងអភិវឌ្ឍឆ្នេរនៅតំបន់នោះឲ្យបានកាន់តែល្អប្រសើរ។ លោកអភិបាលខេត្ត បានឲ្យដឹងដែរថា ក្រុមហ៊ុនវិនិយោគនោះជារបស់ខ្មែរ មិនមែនរបស់ចិនដូចការលើកឡើងមួយចំនួននោះឡើយ។
ឆ្នេរសមុទ្រខ្មែរក្នុងខេត្តព្រះសីហនុនោះនាពេលបច្ចុប្បន្នកំពុងតែល្បាញល្បី និងជាទីចាប់អារម្មណ៍ខ្លាំងសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយសារតែភាពស្រស់ស្អាតនៃឆ្នេរ ដ៏សក្បុសនោះ និងទឹកសមុទ្រដ៏ថ្លា។ ដើម្បីបន្តរក្សាបាននូវភាពស្រស់ស្អាតនេះ ប្រជាពលរដ្ឋខ្មែរនៅតែចង់ឲ្យក្រសួងពាក់ព័ន្ធទាំងអស់មានចំណាត់ការឲ្យបានខ្ពស់បំផុត ក្នុងការថែរក្សាឆ្នេរសមុទ្រទាំងនោះ គួររកវិធីទប់ស្កាត់កុំឲ្យដីហូរធ្លាក់ទៅចូលទឹកសមុទ្រ ពួកគេជឿថា នៅពេលដីហូចូលសមុទ្រកាន់តែច្រើននឹងនាំឲ្យឆ្នេរលែងស្អាត ហើយទឹកសមុទ្រក៏នឹងមិនថ្លាល្អដូចពេលបច្ចុប្បន្ននោះដែរ៕
...
Read More
FN ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយសម្រេចនឹងចេញលទ្ធផលប្រឡងថ្មី នៃការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ នៅថ្ងៃទី១៤ ខែកញ្ញាស្អែកនេះ បន្ទាប់ពីរកឃើញប្រព័ន្ធកុំព្យួទ័រ មានកំហុសបច្ចេកទេស។
យ៉ាងណាការប្រកាសថ្មីនេះ គឺសម្រាប់តែថ្នាក់វិទ្យាសាស្ត្រប៉ុណ្ណោះ ចំពោះថ្នាក់វិទ្យាសាស្ត្រសង្គម គឺមិនប៉ះពាល់ទេ។
ក្រសួងអប់រំបញ្ជាក់ថា បន្ទាប់រកឃើញកំហុសបច្ចេកទេសនេះ ធ្វើឲ្យលទ្ធផលនៃការប្រឡងសញ្ញាបត្របាក់ឌុបប្រែប្រួល ដោយចំនួនអ្នកជាប់កើតឡើងដល់ ៧៦,០៣៤នាក់ ស្មើនឹង៦៧.០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់៕
...
Read More
FN ៖ នាព្រឹកថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១៨ នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ នៃកាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោក លី ឡេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.៣៧៥គ្រួសារ នៅក្នុងភូមិចំនួន៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានទុក្ខលំបាក និងជនរងគ្រោះបណ្ដាលមកពីប្រការផ្សេងៗ ដោយមិនរើសអើងជាតិសាសន៍ ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនឹងនោះដែរ លោកស្រីអគ្គលេខាធិការ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ពីបញ្ហាសុខភាពរស់នៅប្រចាំថ្ង ត្រូវប្រើប្រាស់ទឹកស្អាត និងពិសាទឹកដាំពុះ និងជាពិសេសត្រូវប្រុងប្រយ័ត្ន ចំពោះសត្វអាសិរពិសដែលអាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។ ចំពោះស្ត្រីមានផ្ទៃពោះត្រូវរកទីតាំងសុវត្ថិភាពនៅជិតមណ្ឌលសុខភាព ដើម្បីងាយស្រួលតាមដានពិនិត្យសុខភាពឱ្យបានទៀងទាត់ នៅពេលទឹកស្រកវិញសូមឲ្យបងប្អូនប្រញាប់ប្រញាល់ប្រកបមុខរបរបង្កបង្កើនផលឡើងវិញ ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារឲ្យប្រសើរឡើង។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់ មានសេចក្ដីត្រេកអរជាខ្លាំង និងសូមថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរពីបញ្ហាទុក្ខលំបាកចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ហើយក៏សូមជូនពរដល់សម្ដេចជួបតែសេចក្ដីសុខ និងទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំង ១,៣៧៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១...Read More

FN ៖ ក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់សាធារណជន ប្រុងប្រយ័ត្នមិនត្រូវប្រើប្រាស់, នាំចូល, ចែកចាយ, ផ្សព្វផ្សាយ និងលក់សេរ៉ូមឈ្មោះ Glutaone 600 ព្រោះផលិតផលនេះ មិនបានចុះបញ្ជី និងគ្មានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងឡើយ ហើយអាចបណ្ដាលឲ្យប៉ះពាល់សុខភាព និងមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត។
ការប្រកាសបែបនេះធ្វើឡើង នៅពេលដែលក្រសួងបានត្រួតពិនិត្យឃើញមានគណនី Facebook ចំនួន៤មានឈ្មោះថា Phea Sreng, Nana Chang, Oeng Chhiv Yi និង ជេ-ជី សប កំពុងផ្សព្វផ្សាយលក់សេរ៉ូ Glutaone 600 (ជាប្រភេទឱសថ) យ៉ាងគគ្រឹកគគ្រេងលើបណ្ដាញសង្គម Facebook ដោយផ្សព្វផ្សាយភូតកុហក បោកប្រាស់ និងបំផ្លើសហួសពីការពិត គ្មានមូលដ្ឋានវិទ្យាសាស្រ្ដត្រឹមត្រូវដូចជា៖ ធ្វើឲ្យស្បែកស បែបស៊ីជម្ពូរ, ជួយឲ្យស្បែកភ្លឺថ្លាម៉ត់រលោង, ផ្ដល់សំណើមដល់ស្បែក, បំបាត់មុន, បំបាត់ស្នាមអុជខ្មៅ, អាចម៌រុយ, ជាំ, ជំនួយក្រចក និងសក់ស្អាតពីចុងសក់ ដល់ចុងជើងជាដើម។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា សេរ៉ូ Glutaone 600 ជាផលិតក្នុងប្រទេសថៃ គ្មានអាសយដ្ឋានច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជីកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលនោះឡើយ។
ដើម្បីជៀសវាង ការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព (បណ្ដាលឲ្យមហារីកស្បែក) ឬឈានដល់ការបាត់បង់អាយុជីវិតជាដើមនោះ ក្រសួងសុខាភិបាល ស្នើឲ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់សេរ៉ូម Glutaone 600 ជាបន្ទាន់។
ដោយឡែកសម្រាប់ម្ចាស់គណនីទាំង៤ខាងលើ ក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ តាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថជាធរមាន៕
...
Read More
FN ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសៅរ៍១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ២,៦៧១គ្រួសារ ដែលរស់នៅភូមិចំនួន១០ នៃឃុំកំពង់ទ្រាស និងឃុំកោះពីរ នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ការចុះសួរសុខទុក្ខនេះ បានធ្វើឡើងនៅទួលសុវត្ថិភាពចំការគរ ដែលស្ថិតនៅក្នុងភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ។
ជាមួយនឹងការចែកអំណោយជូន ប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន ២,៦៧១គ្រួសារខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នូវស្បៀង និងសម្ភារប្រើប្រាស់ចំនួន ១,៣៦៦គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះនៅ ឃុំព្រែកអាជី (មាន៦ភូមិ) ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
គ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេចតែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណាមានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា ។
ជាក់ស្តែង ក្នុងអំឡុងគ្រោះធម្មជាតិ...Read More

FN ៖ រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បានអនុញ្ញាតឲ្យលោកស្រី Manika Jain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសទាំងពីរ ទៅលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
តាមរយៈជំនួបពិភាក្សាការងារនេះ ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឲ្យកាន់តែល្អប្រសើរ ជាពិសេសលើគម្រោង Digital Village ដែលនឹងជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទ ដែលក្នុងនោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌាបានចាត់ក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) ជាតំណាងក្នុងការទទួលរ៉ាប់រងលើ ការអនុវត្តគម្រោងសាកល្បងខាងលើនៅកម្ពុជា។
ក្រុមហ៊ុន TCIL បានបញ្ជូនក្រុមការងារ ដែលមានមន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញបច្ចេកទេស មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចសិក្សានេះ ក្រុមការងាររបស់ក្រុមហ៊ុន TCIL ក៏បានជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំតំណាងក្រសួង ដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
តាមរយៈកិច្ចពិភាក្សានោះ ភាគីឥណ្ឌា បានសម្រេចជ្រើសរើសយក ស្រុកទ្រាំង ខេត្តតាកែវ ជាកន្លែងសាកល្បងដំបូងក្នុងការអនុវត្តគម្រោងភូមិឌីជីថល (Digital Village)។
លោក អ៉ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា គម្រោងភូមិឌីជីថល គឺផ្ដោតខ្លាំងទៅកសិករ និងកសិកម្ម ដោយត្រូវកំណត់ឲ្យមានប្រព័ន្ធមួយដើម្បីធ្វើការផ្សព្វផ្សាយដល់កសិករ ដូចជាប្រកបរបរការដាំដុះ ផ្នែកកសិកម្ម, ទីផ្សារកសិកម្ម ដើម្បីសម្រួលដល់កសិករដែលរស់នៅតាមទីជនបទ ដែលមិនមានព័ត៌មានទៅដល់៕
...
Read More
FN ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវដល់ មន្ដ្រីថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្ដយកចិត្ដទុកដាក់ខ្ពស់ និងចុះជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅតាមបណ្ដាខេត្ដឲ្យបានទាន់ពេលវេលា ហើយពេលទឹកស្រកទៅវិញ ក៏ត្រូវតែបន្ដជួយផ្គត់ផ្គង់សម្ភារមួយចំនួន ទៅដល់ពួកគាត់បន្ថែមទៀត ទៅតាមតំរូវការ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក្នុងឱកាសសម្ដេចអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសាររងគ្រោះ ដោយទឹកជំនន់ចំនួន១,៤៤២គ្រួសារ ដែលរស់នៅ ភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ដែលធ្វើឡើងនៅទួលសុវត្ថិភាព ឧកញ៉ា អាន ម៉ារឌី នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា «ចំពោះគ្រោះធម្មជាតិ ដោយទឹកជំនន់នេះ បានធ្វើឲ្យប្រជាពលរដ្ឋយើងជាច្រើនគ្រួសារ ទទួលរងការលំបាក ដូច្នេះសូមមន្ដ្រីថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវតែបន្ដយកចិត្ដទុក្ខដាក់ គ្រប់គ្រងស្ថានការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយ ពិសេសត្រូវចុះជួយសង្រ្គោះ និងជន្លៀសបងប្អូនដែលរងគ្រោះទាំងអស់ ទៅរកទីទួលមានសុវត្ថិភាព និងផ្ដល់ជាស្បៀងសម្ភារផ្សេងៗ ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ពួកគាត់ ហើយពេលទឹកស្រកទៅវិញ គឺត្រូវបន្ដផ្គត់ផ្ដង់ ឬផ្ដល់នូវស្បៀង សម្ភារប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យបានគ្រប់គ្នា ព្រោះថា ផលដំណាំមួយចំនួន និងលំនៅឋានរបស់ពួកគាត់ ក៏ត្រូវបានខូតខាតផងដែរ»។
ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថា «សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ក៏ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដោយទឹកជំនន់នេះផងដែរ ត្រូវការពារកូនៗកុំឲ្យលេងទឹក ត្រូវពិសាទឹកដែលដាំពុះ ពិសេសត្រូវសម្អាតទីទួលដែរយើងរស់នៅបានឲ្យស្អាត ហើយពេលទឹកជំនន់នៅតែបន្ដកើនឡើងនេះ ក៏មាននូវសត្វពស់ច្រើនផងដែរ ដូចនេះប្រុងប្រយ័ត្នជានិច្ច ហើយមានពស់ចឹង ត្រូវទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជនបងប្អូនជាបន្ទាន់»។
សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិតបានថ្លែងបន្ថែមទៀតថា ពេលទឹកជំនន់បានស្រកទៅវិញ សូមបងប្អូនប្រជាពលរដ្ឋ សម្អាតជុំវិញទីធ្លាផ្ទះរបស់យើងឲ្យបានស្អាត...Read More

FN ៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធជាប្រធាន បានចាត់ឲ្យក្រុមការងារដឹកនាំដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមសហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចុះសួរសុទ្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង សរុបចំនួន ៥០០គ្រួសារ មកពីភូមិចំនួន ៣ នៃឃុំស្រែសំបូរ និងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្នុងពិធីចែកអំណោយមនុស្សធម៌នោះ លោកស្រី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលសម្តេចតែងតែបានគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដែលជួបការលំបាកខ្វះខាតគ្រប់ប្រភេទ។ បន្ទាប់ពីបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួចមក លោកស្រី អគ្គលេខាធិការ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ត្រូវប្រុងប្រយ័ត្នសត្វអសិរពិលពេលចូលក្នុងផ្ទះ ជាពិសេសសូមជួយមើលថែទាំចាស់ជរា និងកូនតូចៗឱ្យបានល្អជៀសវាងគ្រោះថ្នាក់ដោយយថាហេតុណាមួយកើតឡើងក្នុងពេលដែលមានគ្រោះទឹកជំនន់នេះ។
ជាមួយគ្នានោះ គ្រួសារដែលទទួលបានអំណោយមនុស្សធម៌បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរ ជានិច្ច មានក្តីមេត្តា ករុណា និងទឹកចិត្តសប្បុរស ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលាដោយមិនប្រកាន់ជាតិសាសន៍ ឬនិន្នាការនយោបាយ។
ក្នុងនោះអំណោយដែលត្រូវផ្តល់ជូនក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងថវិកាមួយចំនួន ។
សូមបញ្ជាក់ផងដែរថា៖
*កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីទីស្នាក់ការកណ្តាល រួមសហការជាមួយនឹងសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានចុះចែកម្ដងរួចមកហើយជូនដល់ប្រជាពលរដ្ឋរងគ្រោះសរុបចំនួន ៦៦គ្រសារ មកពី ៤ភូមិ នៃសង្កាត់សសាមគ្គី និងសង្កាត់ស្រះឫស្សី...Read More

FN ៖ បន្ទាប់ពីទទួលបានដំណឹងពីការលិចលង់ដោយទឹកជំនន់ ដែលហូរធ្លាក់ពីប្រទេសឡាវ ដោយប្រជាពលរដ្ឋកម្ពុជារស់នៅតំបន់មួយចំនួន ក្នុងខេត្តស្ទឹងត្រែង ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពនោះ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ឲ្យប្រធានមន្ទីរសុខាភិបាលខេត្ត ប្រញាប់ចុះចែកមុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ ពិសេសជំងឺគ្រុនចាញ់ជូនដល់កុមារ និងស្ត្រីមានផ្ទៃពោះ ដែលងាយរងគ្រោះដោយសារទឹកជំនន់នោះ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះយ៉ាងដូច្នេះថា «នៅខណៈពេលដែលមានបញ្ហាទឹកជំនន់នៅខេត្តស្ទឹងត្រែង ខ្ញុំបានប្រាប់ឲ្យមន្ទីរសុខាភិបាលខេត្ត ឲ្យចុះចែកមុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងដល់កុមារ និងស្ត្រីមានផ្ទៃពោះ ដើម្បីការពារជំងឺផ្សេងៗ ពិសេសជំងឺគ្រុណចាញ់»។
លោក ម៉ម ប៊ុនហេង បញ្ជាក់បន្ថែមថា ដើម្បីការពារការខ្វះខាតមុងជ្រលក់ថ្នាំសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ពេលនេះក្រសួងសុខាភិបាល បាននិងកំពុងបញ្ជូនមុងចំនួន៤០០០មុងថែមទៀត ដើម្បីទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង។
លោករដ្ឋមន្ត្រី ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ ការពារសុខភាពតាមរយៈការហូបស្អាតទឹកស្អាត និងកុំឲ្យកូនតូចៗ លេងទឹកដោយធ្វេសប្រហែសដោយសោះ ព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ។
សូមជម្រាបថា គិមមកដល់វេលាព្រឹកព្រលឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួននៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ការលិចលង់នេះបង្ខំឲ្យអាជ្ញាធរត្រូវជម្រៀលប្រជាជនទៅរកកន្លែងសុវត្ថិភាពមួយចំនួនផងដែរ៕
...
Read More ទៅមុខថយក្រោយ