ទេសរដ្ឋមន្ដ្រី គន់ គីម ចុះពិនិត្យការធ្វើផ្ទះជូនអតីតយុទ្ធជន នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ និងប្រាប់សមាជិកដែលគ្មានផ្ទះ និងដីអាចស្នើសុំបាន

FN ៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានបន្ដចុះពិនិត្យការសាងសង់ផ្ទះ ជូនអតីតយុទ្ធជនកម្ពុជា នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ដើម្បីត្រៀមនឹងបញ្ចប់ទាំងស្រុង ប្រមាណ២០០ខ្នង នៅចុងខែធ្នូ ឆ្នាំ២០១៩ខាងមុខ។
ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឱកាសចុះពិនិត្យនៅព្រឹកមិញនេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ដំណើរការសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា ដើម្បីមករស់នៅក្នុងស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យនេះ បានបញ្ចប់រួចរាល់ប្រមាណ១៥០ខ្នងផ្ទះហើយ។ លោក គន់ គីម បន្ថែមទៀតថា ក្នុងចំណោមផ្ទះដែលធ្វើរួចរាល់ សមាគមក៏បានប្រគល់ជូនសមាជិកជាបណ្ដើរៗផងដែរ ដើម្បីចូលស្នាក់នៅ។
អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា សម្រាប់ផ្ទះជាង២០០ខ្នង ដែលសាងសង់នៅស្រុកចុងកាល់នេះ ដើម្បីត្រៀមចែកជូនសមាជិកអតីតយុទ្ធជន ដែលមានជីវភាពលំបាក ពោលគ្មានដី គ្មានផ្ទះសម្បែងពិតប្រាកដ ដើម្បីស្នាក់នៅ។
បើតាមលោក គន់ គីម ផ្ទះនៅតំបន់នេះ ១០០ខ្នង នឹងត្រូវប្រគល់ជូនអតីតយុទ្ធជននៅរាជធានីភ្នំពេញ ចំនួន១០០គ្រួសារ ដោយឡែក ផ្ទះដែលនៅសល់ផ្សេងទៀត នឹងត្រូវប្រគល់ជូនខេត្តឧត្តរមានជ័យ ចំនួន៥០ខ្នង និងខេត្ដមួយចំនួនទៀត ដែលមានសមាជិកគ្មានផ្ទះ គ្មានដី ហើយស្ម័គ្រចិត្តមករស់នៅតំបន់នេះ ជាមួយនឹងការបង្កបង្កើនផលដើម្បីចិញ្ចឹមជីវិត។
ក្រៅពីការផ្ដល់ជូននូវដី និងផ្ទះសម្រាប់ស្នាក់នៅនេះ សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាននោះ ក៏បានប្រគល់ជូនដីសម្រាប់បង្កបង្កើនផល ចំនួនមួយគ្រួសារ ២ហិចតាផងដែរ។ នេះបើតាមការឲ្យដឹងពី ទេសរដ្ឋមន្ដ្រី គន់ គីម។
បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម អំពាវនាវដល់សមាជិកសមាគមអតីតយុទ្ធជនតាមបណ្ដាខេត្តទាំងអស់ ដែលមិនមានផ្ទះ និងដីពិតប្រាកដ ត្រូវដាក់ពាក្យស្នើសុំមកគណៈកម្មការ...Read More


ទេសរដ្ឋមន្ដ្រី គន់ គីម៖ កម្លាំងសង្គ្រោះបញ្ចេញទូកជាង៧០គ្រឿង ជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅរតនគិរី ទៅទួលសុវត្ថិភាព

FN ៖ ថ្លែងចេញពីខេត្តរតនគិរី ទីដែលកំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀង ធ្វើឲ្យលិចភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកលំផាត់ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងសង្គ្រោះបានបញ្ចេញទូកជាង៧០គ្រឿង ជម្លៀសប្រជាពលរដ្ឋរងគ្រោះទៅរកទីទួលសុវត្ថិភាព។
ទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា «ឥលូវនេះទូកប្រមាណជា៧០គ្រឿង បានពង្រាយទៅតាមមូលដ្ឋានភូមិ និងឃុំ ដើម្បីធ្វើមិចជួយសង្គ្រោះជម្លៀសបងប្អូនប្រជាពលរដ្ឋមកទួលសុវត្ថិភាព»។
បើតាមការឲ្យដឹងពី លោក គន់ គីម រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅឃុំចំនួន២ នៃស្រុកលំផាត់ ដែលរងផលប៉ះពាល់ផ្ទះសម្បែង ប្រមាណ១,០០០គ្រួសារ ត្រូវបានជម្លៀសបណ្ដើរៗទៅកាន់ទីទួលមានសុវត្ថិភាព។ លោកទេសរដ្ឋមន្ដ្រី សង្កត់ធ្ងន់ថា នៅតំបន់ខាងលើក៏បង្កលក្ខណៈងាយស្រួលម្យ៉ាងដែរ ដោយហេតុថា ទីទួលមានសុវត្ថិភាពមានច្រើនទីតាំង ដូច្នេះហើយសមត្ថកិច្ចមិនលំបាកក្នុងការស្វែងរកនោះទេ។
ទេសរដ្ឋមន្ដ្រី គន់ គីម ដែលកំពុងស្ថិតនៅតំបន់ប្រឈមខាងលើ បានអះអាងទៀតថា លោកបានដឹកនាំកម្លាំងសមត្ថកិច្ចទាំងអស់ ចុះពិនិត្យមើលផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋ ដោយផ្ទះខ្លះលិចដល់ដំបូល ហើយខ្លះទៀតលិចត្រឹមពាក់កណ្ដាល ខណៈអ្នកដែលត្រូវជម្លៀស ទៅរកកន្លែងសុវត្ថិភាពនោះ មានកុមារ ចាស់ជរា និងជនពិការជាដើម។
ដោយឡែក ផលដំណាំរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់វិញ ត្រូវបានលោក គន់ គីម ឲ្យដឹងថា ស្រូវជាង១,០០០ហិចតា និងដំណំាគួបផ្សុំជាង២០០ហិកតា ត្រូវបានជន់លិច។ តែមិនទាន់អាចវាយតម្លៃថា ខូចខាតប៉ុន្មាននៅឡើយនោះទេ។
សូមបញ្ជាក់ថា ភូមិឋានរបស់ប្រជាពលរដ្ឋនៅឃុំសេដា និងឃុំជ័យឧត្ដម ក្នុងស្រុកលំផាត់ ខេត្តរតនគិរី បានរងការជន់លិចយ៉ាងខ្លាំងដោយសារតែជំនន់ទឹកភ្លៀងដែលធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី...Read More


លទ្ធផលជំរឿន៖ តួលេខបណ្ដោះអាសន្នក្រោយជំរឿនរកឃើញថា ប្រជាជនកម្ពុជាមានជាង១៥លាននាក់, អត្រាកំណើនប្រជាជនមានការធ្លាក់ចុះ

FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ បានប្រកាសថា តាមតួលេខបណ្តោះអាសន្នក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុបមានចំនួន១៥,២៨៨,៤៨៩នាក់ ក្នុងនោះមានប្រុស៧,៤១៨,៥៧៧នាក់ និងស្រី៧,៨៦៩,៩១២នាក់។
ការឲ្យដឹងរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយតួលេខបណ្ដោះអាសន្ន ជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩។ ពិធីនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ក៏មានការចូលរួមពី ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា តាមតួលេខបណ្តោះអាសន្ននេះ មន្ដ្រីជំនាញពិនិត្យឃើញថា ចំនួនប្រជាជនកម្រិតថ្នាក់ជាតិ មាននិន្នាការកើនឡើងយឺត ដោយសារអត្រាផ្តល់កំណើត និងអត្រាកំណើនប្រជាជនបានថយចុះ ស្របតាមការព្យាករណ៍ដែលបានរំពឹងទុក។
សម្ដេចបានអះអាងថា អត្រាកំណើនប្រជាជនប្រចាំឆ្នាំ បានថយចុះពី១.៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨ មក១.២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និង២០១៩។ អត្រាកំណើនប្រចាំឆ្នាំរបស់កម្ពុជា ក្នុងទសវត្សចុងក្រោយនេះ យើងពិនិត្យឃើញថា ខ្ពស់ជាងអត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ ដែលមានតែ១.០ភាគរយ។
រាជធានី-ខេត្ត ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុត គឺភ្នំពេញមាន២,១២៩,៣៧១នាក់ ហើយខេត្តកែប មានប្រជាជនតិចជាងគេបំផុត ៤១,៧៩៨នាក់ ប៉ុណ្ណោះ។ ដង់ស៊ីតេប្រជាជនស្មើនឹង៨៦នាក់ ក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េ នៅឆ្នាំ២០១៩។
អត្រាភេទតាមតួលេខបណ្តោះអាសន្ន នៃជំរឿនប្រជាជន ឆ្នាំ២០១៩ មានបុរស៩៤នាក់ ក្នុងចំណោមស្ត្រី១០០នាក់ ដោយមិនមានការប្រែប្រួលបើប្រៀបធៀបនឹងឆ្នាំ២០០៨៕

...Read More

៦ខែ ឆ្នាំ២០១៩នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី១៥៣ ក្រោមទុនជាង ៥ពាន់លានដុល្លារ ដែលបង្កើតការងារ ១.៦លានកន្លែង

FN ៖ នៅរយៈពេល៦ខែដំបូង ឆ្នាំ២០១៩នេះ កម្ពុជាអនុញ្ញាតឱ្យបង្កើតគម្រោងវិនិយោគថ្មីចំនួន១៥៣ ក្រោមទុនវិនិយោគ៥១៨១ លានដុល្លារអាមេរិក ដែលគម្រោងនេះបានបង្កើតការងារចំនួន ១៦៧៣៣០កន្លែង។ នេះបើយោងតាមរបាយការណ៍ត្រូវបានបង្ហាញដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងសន្និសីទ នាព្រឹកថ្ងៃទី០១ ខែសីហានេះ។
យោងតាមរបាយការណ៍នេះ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេចឯកភាពលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបមាន ១៥៣គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេស មាន ១១០គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៤៣គម្រោង។ ចំនួនទឹកប្រាក់សរុបមានជាង ៥១៨១លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានជាង ១៦៧៣៣០កន្លែង។
បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ គឺមានចំនួន១០៥គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន ៧៤គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៣១គម្រោង។ ក្នុងឆមាសទី១ ឆ្នាំ២០១៨ ទឹកប្រាក់វិនិយោគសរុបមានជាង ៣៥០០លានដុល្លារអាមេរិក៕

...Read More

រដ្ឋមន្ដ្រីកសិកម្ម៖ គិតត្រឹមខែកក្កដា កម្ពុជានាំចេញផលិតផលកសិកម្ម ជាង ២លានតោន

FN ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០១៩នេះ កម្ពុជាបានធ្វើការនាំចេញផលិតផលកសិកម្ម សរុបជាង ២,៣៧លានតោន។
ការបញ្ជាក់ឲ្យដឹងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក ទទួលជួប លោក Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំ កម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិសយកសិកម្ម។ ជំនួបនេះ ធ្វើឡើងនៅទីស្ដីការ ក្រសួងកសិកម្ម នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ។

តាំងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយកម្ពុជា និងតែងតែគាំទ្រ ដល់ផលិតផលកសិកម្ម ដែលនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារ នៃប្រទេសម៉ាឡេស៊ី នាពេលកន្លងមក។

លោក វេង សាខុន ក៏បានជម្រាបជូន លោកឯកអគ្គរដ្ឋទូត អំពីដំណើរវិវឌ្ឍន៍រីកចម្រើន នៃវិស័យកសិកម្ម ក្រោមការដឹកនាំ របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ពីប្រទេសដែលគ្មានលទ្ធភាព ក្នុងការផ្គត់ផ្គង់ ស្បៀងដល់ប្រជាជនខ្លួន មកជាប្រទេស ដែលមានអតិរេកស្បៀង ជាអង្ករជិត ៤លានតោន និងជាប្រទេសដែលធ្វើការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក។

ពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិកម្ម លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ ថា គិតត្រឹមខែកក្កដា ឆ្នាំនេះ កម្ពុជាបានធ្វើការនាំចេញផលិតផលកសិកម្ម សរុបជាង ២,៣៧លានតោន។...Read More


កម្ពុជា-តួកគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ

FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Suleyman Soylu រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី នាថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកសក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសកម្ពុជា និងតួកគី។ យោងតាម Facebook សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា នៅមុនពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ សម្ដេចក្រឡាហោម ស ខេង និងលោក Suleyman Soylu បានជួបពិភាក្សាទ្វេគ្នាភាគី ក្នុងបរិយាកាសប្រកបដោយមិត្តភាពយ៉ាងជិតស្និតបំផុត និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

ក្រោយពីបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ លោក Suleyman Soylu រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សាធាណរដ្ឋតួកគី និងសម្ដេចក្រឡាហោម ស ខេង បានអញ្ជើញមាន ប្រសាសន៍ទៅកាន់អង្គពិធី ដែលបានអញ្ជើញចូលរូមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ ។

លោក Suleyman soylu បានលើកឡើងថា ក្រោយពីគោលការឯកភាពគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរមក កម្ពុជា និងតួកគី បានរៀបចំផ្លាស់ប្ដូរទស្សនកិច្ច ដែលជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ។

លោកថា ក្រោយទស្សនកិច្ច រវាងថ្នាក់ដឹកនាំកំពូល និងទស្សនកិច្ចរបស់សម្ដេចក្រឡាហោមនាពេលនេះ នឹងធ្វើឲ្យការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់ខ្លាំងក្លា ជាក់ស្ដែងក្នុងកិច្ចប្រជុំជាមួយសម្ដេចក្រឡាហោម ស ខេង នាឱកាសទស្សនកិច្ចនេះ ភាគីទាំងពីរបានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងលទ្ធផលល្អ។

លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី បានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំមុនពេលចុះហត្ថលេខានោះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការងារប្រយុទ្ធប្រឆាំងភេវរកម្ម រួមទាំងកិច្ចសហប្រតិបត្តិការសន្តិសុខ ដោយបានឯកភាពគ្នាប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទាំងពីរនេះឲ្យកាន់តែមានភាពរឹងមាំ និងទទួលបានលទ្ធផលល្អប្រសើរ។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់សម្ដេចក្រឡាហោម ស ខេង...Read More


ក្រសួងសង្គមកិច្ច ផ្តល់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាពជូនជនពិការក្រីក្រជាង ៣០០នាក់ តាមសហគមន៍នៅស្រុកថ្មគោល ខេត្តបាត់ដំបង

FN​ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាព ជូនជនពិការក្រីក្រតាមសហគមន៍ ចំនួន៣២៨នាក់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។
ពិធីប្រគល់ និងផ្តល់នេះ ធ្វើឡើងដោយមានការចូលរួមពីលោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក យី វាសនា សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ ក្នុងពិធីបើកផ្តល់របបគោលនយោបាយពិនិត្យថែទាំសុខភាព និងបើកគណនីធនាគារជូន ជនពិការភាពក្រីក្រនៅតាមសហគមន៍ ចំនួន៣២៨នាក់ មកពីស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងបរិវេណសាខាធនាគារអេស៊ីលីដាស្រុកថ្មគោល។
កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំរបស់មូលនិធិជនពិការ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ គណៈអភិបាលស្រុកថ្មគោល ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត និងបងប្អូនជនពិការជាច្រើនរូបទៀត។
នាឱកាសនោះ លោក សែម សុខា បានលើកឡើងពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើបងប្អូនជនពិការ ដោយបានដាក់ចេញនូវយន្តការមួយចំនួនសម្រាប់លើកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនពិការ ដើម្បីពួកគាត់មានលទ្ធភាពចូលរួមគ្រប់សកម្មភាពរបស់សង្គម។
លោកបាន បន្តថា យោងតាមអនុក្រឹត្យ ១៣៧អនក្រ.បក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១ ស្តីពីរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ និងមានការចង្អុលបង្ហាញពី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺកម្មវិធីបើកផ្តល់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាព ជូនជនពិការភាពក្រីក្រនៅតាមសហគមន៍នេះ បានចាប់ផ្តើមពីឆ្នាំ ២០១៥មក ដោយគិតមកដល់បច្ចុប្បន្នមូលនិធិជនពិការ បានបើកផ្តល់ប្រាក់ របបគោលនយោបាយនេះបានចំនួន ៥.១១៦នាក់ នៅខេត្តប៉ៃលិន ត្បូងឃ្មុំ ស្វាយរៀង កំពង់ចាម ព្រៃវែង និងកណ្តាល។Read More


រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាឲ្យអគ្គនាយកដ្ឋានកសិកម្ម បញ្ជូនគ្រឿងយន្តកសិកម្ម និងពូជស្រូវ ចុះជួយស្តារធ្វើការដាំដុះស្រូវឡើងវិញ ជូនសហគមន៍កសិកម្មនៅឃុំត្បែង ខេត្តកំពង់ធំ

FN​ ៖ តបតាមសំណូមពរ របស់សហគមន៍កសិកម្មនៅក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងពេលដំណើរបំពេញបេសកកម្ម របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចុះត្រួតពិនិត្យគ្រោះរាំងស្ងួត នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនាពេលថ្មីៗ, នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានចាត់ឲ្យលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម បញ្ជូនគ្រឿងយន្តកសិកម្ម ចុះជួយស្តារធ្វើការដាំដុះស្រូវឡើងវិញ រួមទាំងស្រូវពូជផងដែរ ចែកជូនដល់សមាជិកសហគមន៍ ដែលសកម្មក្នុងការស្តារដំណាំស្រូវរបស់ពួកគាត់ឡើងវិញ។
នៅក្នុងដំណាក់កាលដំបូងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចេញគ្រាប់ពូជស្រូវផ្ការំដួល ក្នុងក្របខ័ណ្ឌប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចំនួន២៩តោន ដើម្បីចែកជូនប្រជាជនជាង៣០០គ្រួសារ សម្រាប់ការស្តារឡើងវិញលើផ្ទៃដី២៩០ហិកតា។
ដំណាំស្រូវដែលភ្ជួរចោលនាពេលនេះ គឺជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវស្ថិតក្នុងដំណាក់កាលផើម មានសភាពក្រិន និងមានស្មៅដុះច្រើន មិនអាចសង្គ្រោះបានទោះជាមានភ្លៀងធ្លាក់ ឬមានទឹកបូមសង្គ្រោះក៏ដោយ។
លោករដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ឲ្យដឹងថា សហគមន៍កសិកម្មនៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គឺសហគមន៍កសិកម្មមួយដែលភាពសកម្ម ដោយបានប្រឹងប្រែងជីកប្រឡាយ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លូន បំពាក់ម៉ាស៊ីន សម្រាប់បូមទឹកស្រោចស្រព្វដំណាំស្រូវរបស់ពួកគេ ដោយឃើញដូច្នេះ ទើបក្រសួងកសិកម្ម វាយតម្លៃថាអាចជួយពួកគាត់បាន ក្នុងការជួយស្តារឡើងវិញ នូវដំណាំស្រូវនេះ ទើបណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម ចុះជួយដល់សហគម៍កសិករ។
បើតាមលោករដ្ឋមន្ត្រី ក្នុងដំណើរបំពេញបេសកកម្មរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ២១ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តជុំវិញបឹងទន្លេសាបទាំង៦ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងកំពង់ធំ ពិនិត្យឃើញថា ផ្ទៃដីដែលមានប៉ះពាល់ដោយគ្រោះរាំងស្ងួត ប្រមាណ១៣២,៦១៧ហិកតា ដែលស្មើនឹង៧ភាគរយ...Read More


លោក គន់ គីម ចុះចាត់វិធានការបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ ៨០០ហិកតាជួបគ្រោះរាំងស្ងួត

FN ៖ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអមដំណើរដោយលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ រួមទាំងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះពិនិត្យ និងចាត់វិធានការបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋប្រមាណជា៨០០ហិកតា ស្ថិតក្នុឃុំ ជើង ទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ដោយពិនិត្យឃើញថាទីតាំងខាងលើមានប្រភពទឹកគ្រប់គ្រាន់ ប៉ុន្តែខ្វះមាស៊ីនបូមទឹកនោះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានទាក់ទងសុំលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជួយបញ្ចេញមាស៊ីនបូបទឹករបស់សម្តេចតេជោ ហ៊ុន សែន ជាបន្ទាន់ដើម្បីបូមទឹកជួយសង្គ្រោះស្រូវជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ម៉ាស៊ីនបូបទឹកចំនួន៥គ្រឿងត្រូវបានបញ្ចេញបូបទឹកសង្គ្រោះផលដំណាំស្រូវជូនប្រជាពលរដ្ឋ។ ក្នុងពេលចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋនេះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានសំណូមពរ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ជួយបញ្ចេញម៉ាស៊ីនទឹកទៅបណ្តាខេត្តក្រុងផ្សេងទៀត ដែលកំពុងជួបគ្រោះរាំងស្ងួត និងបណ្តាមន្ទីពាក់ពន្ធ័ផ្សេងៗ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តនីមួយៗ ប្រើប្រាស់ទឹកដោយសន្សំសំចៃ និងណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្រូវក្តាប់សភាពការណ៍ទឹកឲ្យបានល្អ និងខិតខំជួយដោះស្រាយបញ្ហាកង្វះខាតទឹកឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
តំណាងអាជ្ញាធរឃុំ និងបណ្តាមន្ទីពាក់ពន្ធ័ ជំនួសមុខឱ្យប្រជាពលរដ្ឋនៅទីតាំងខាងលើ បានសំដែងនូវការសប្បាយរីក ដឹងគុណ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ លើបញ្ហាកង្វះខាតទឹក ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្នបានទាន់ពេលវេលា៕

...Read More

មន្រ្តីសុខាភិបាល និងកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បើកយុទ្ធនាការដាក់ថ្នាំអាប៊ែតលុបបំបាត់មូលខ្លា ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត

FN ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម សាខាកាកបាទក្រហមខេត្ដ សហការជាមួយមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ បានបើកយុទ្ធនាការដាក់ថ្នាំអាប៊ែត ដើម្បីសម្លាប់ដង្កូវទឹកបំបាត់មូសខ្លាកាត់បន្ថយ ក៏ដូចជា បំបាត់នូវជំងឺគ្រុនឈាម ដល់កុមារ ក៏ដូចជាមនុស្សចាស់ ដែលកំពុងទទួលរងនូវគ្រោះថ្នាក់ ដោយ សារមូសខ្លាខាំ។
ពិធីនេះមានការចូលរួមពីលោក ម៉ាង ស៊ីណេត អនុប្រធានសាខាកាកបាទក្រហម និងជាអភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិកាសាខាកាកបាទក្រហមខេត្ត ប្អូនៗយុវជនស្ម័គ្រចិត្ត របស់សាខាកាកបាទក្រហមខេត្ត រួមជាមួយនឹងបងប្អូនប្រជាពលរដ្ឋជាង ១០០នាក់។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេច តែងតែគិតគូរចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅឆ្នាំនេះ ជំងឺគ្រុនឈាម បាននិងកំពុងកើតមានដល់កុមារ ក៏ដូចជាមនុស្សចាស់ ស្ទើរទូទាំងប្រទេស ដែលបាននិងកំពុងទទួលរងនូវជំងឺគ្រុនឈាមនេះ។
លោកបន្ដថា សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះ ដែលជួបនូវជំងឺគ្រុនឈាមទូទាំងប្រទេសបានឆាប់ជាសះស្បើយពីជំងឺ។
ក្នុងយុទ្ធនាការដាក់ថ្នាំអាប៊ែតនេះ លោកក៏បានបញ្ជាក់ថា ដើម្បីបំបាត់នៅជម្រកមូសខ្លា ត្រូវចូលរួមសំអាតអនាម័យនៅជុំវិញគេហដ្ឋាន បំបាត់នូវទីតាំង ដក់ទឹកដូចជា ថ្លុកត្រពាំងសំបកកង់ឡាន សំបកដប ក៏ដូចជាសម្ភារដក់ទឹក ផ្សេងៗត្រូវដុតឬលុប ចោលដើម្បីកុំឲ្យមានទឹកដក់ដែលជាប្រភព កន្លែងសំរាប់ពងកូនរបស់មូសខ្លា និងនៅពេលគេងត្រូវចងមុង៕

...Read More

ជនអនាថាជាង ៩០០នាក់ ត្រូវបានទទួលយកមកពិគ្រោះយោបល់ និងបញ្ជូនទៅទទួលសេវាបន្ត នៅមណ្ឌលសំចតរាជធានីភ្នំពេញ និងអង្គការដៃគូ

FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ជនអនាថាចំនួន ៩១៤នាក់ ត្រូវបានទទួលយកមកពិគ្រោះយោបល់ និងបញ្ជូនទៅទទួលសេវាបន្តនៅមណ្ឌលសំចតរាជធានីភ្នំពេញ និងអង្គការដៃគូ និងបានធ្វើសមាហរណកម្មទៅសហគមន៍វិញចំនួន ៧៤៣នាក់។ មណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានបន្តកែលម្អជាបន្តបន្ទាប់ និងទទួលបានជនអនាថារាប់រយនាក់ មកស្នាក់នៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈមុនធ្វើសមាហរណកម្មទៅសហគមន៍វិញ។
រដ្ឋមន្រ្តី វង សូត បានបញ្ជាក់ថា មជ្ឈមណ្ឌលជនវិបល្លាសស្មារតីត្រូវបានកសាងនិងដាក់ឱ្យដំណើរការក្នុងពេលដ៏ឆាប់ខាងមុខ និងបានលើលោឡើងពីរបបគោលនយោបាយ ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ដែលក្នុងរយៈពេល ៦ខែដំបូងអនុវត្តដោយក្រសួងសុខាភិបាល និងចាប់ពីខែមករា ឆ្នាំ២០១៩ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអ្នកត្រូវដឹកនាំ និងទទួលខុសត្រូវក្នុងកិច្ចការនេះបន្ត។
លោក វង សូត បានថ្លែងនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៩ និងទិសដៅបន្ត នាព្រឹកថ្ងៃទី០២ កក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសង្គមកិច្ច។
រដ្ឋមន្រ្តី ក៏បានបន្តថា ជនរងគ្រោះដោយអំពើជួញដូរមនុស្ស៤៣៨នាក់ ត្រូវបានជួយ ព្រមទាំងផ្តល់ការអប់រំផ្លូវចិត្ត ថែទាំសុខភាព ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្មទៅសហគមន៍វិញ។ ចំណែកឯមណ្ឌលសំចតប៉ោយប៉ែត ត្រូវបានកសាង និងដាក់ឱ្យដំណើរដើម្បីទទួលជនរងគ្រោះ ដោយអំពើជួញដូរមនុស្សពីប្រទេសថៃ។
ជាមួយគ្នានោះ ក្រសួងសង្គមកិច្ច ក៏បានអនុវត្តយ៉ាងសកម្មនូវកំណែទម្រង់ការងារថែទាំកុមារកំព្រា នៅតាមមណ្ឌលថែទាំកុមារ តាមរយៈការពង្រឹងគុណភាព ការធ្វើអធិការកិច្ចការពង្រីក កម្មវិធីថែទាំកុមារ នៅតាមសហគមន៍ មិនការកាត់បន្ថយចំនួនមណ្ឌល ថែទាំកុមារ កុមារចំនួន ១,០១៣នាក់ ត្រូវបានធ្វើ សមាហរណកម្ម ពីមណ្ឌលថែទាំកុមារ ទៅកាន់គ្រួសារ និងសហគមន៍ នៃរាជធានីខេត្តគោលដៅទាំង០៥ផងដែរ។Read More


ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដោះស្រាយរឿងពលរដ្ឋប្តឹង លោក ញឹក ប៊ុនឆៃ ករណីលក់ដី៣កន្លែង នៅអូរជ្រៅ

FN​ ៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ និងជា ប្រធាន អាជ្ញាធរ ជាតិ ដោះស្រាយ ទំនាស់ ដីធ្លី ដោះស្រាយទៅលើបណ្តឹងពលរដ្ឋ ដែលប្តឹង លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ករណីភាពមិនប្រក្រតីក្នុងការលក់ដី៣កន្លែង នៅក្នុងឃុំចំនួន៣ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមលិខិតទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើជូនលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃការលក់ដីបីកន្លែងស្ថិតនៅឃុំនិមិត្ត ឃុំប៉ោយប៉ែត និងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានលើកឡើងដោយប្រធានប្រតិភូគណបក្សខ្មែរក្រោក រាជរដ្ឋាភិបាលបានឯកភាពប្រគល់ជូន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ពិនិត្យដោះស្រាយ។

បណ្តាញព័ត៌មាន Fresh News មិនអាចទំនាក់ទំនងលោក ញឹក ប៊ុនឆៃ ដើម្បីបំភ្លឺជុំវិញរឿងដីធ្លីនេះបាននៅឡើយទេ នាល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយសារទូរស័ព្ទរបស់លោក មិនអាចទំនាក់ទំនងបាន។

ចំណារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីមានរបាយការណ៍របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានចុះស្រាវជ្រាវ ពាក់ព័ន្ធនឹងករណីទំនាស់ដីធ្លីនេះ៕

...Read More

ទៅមុខថយក្រោយ