រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់១២ ខែវិច្ឆិកា

FN ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសឲ្យផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេល ៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងដំណើរការបម្រើសេវានេះ ជាធម្មតាវិញ។
តាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ ក្រុមកីឡាករ-កីឡាការិនីទូក «ង» ដែលអញ្ជើញមកពីតាមបណ្តាខេត្តនានា នឹងចូលរួមការប្រកួតទូក «ង»។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការផ្អាកដំណើរការ សេវាដឹកជញ្ជូនតាមកាណូតនេះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្ដិសុខ សុវត្ថិភាព និងការចរាចរណ៍តាមផ្លូវទឹក តាមដងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់៕

...Read More

ក្រសួងប្រកាសឱ្យម្ចាស់រោងចក្រ សហគ្រាសអនុញ្ញាតឱ្យកម្មករខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល នាព្រះរាជពិធីបុណ្យអុំទូក

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងជម្រាបដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់អនុញ្ញាត ឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ខាងមុខនេះ ជំនួសឱ្យថ្ងៃទី១០ ដែលត្រូវចំថ្ងៃអាទិត្យ។
ក្រសួងការងារក៏បានបញ្ជាក់ថា ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណាមិនអាចបញ្ឈប់សកម្មភាព របស់ខ្លួនបាន ក្នុងឱកាសឈប់សម្រាកបុណ្យនេះ សូមម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិត បានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់ប្តូរគ្នា។
កម្មករនិយោជិតដែលធ្វើការ ក្នុងថ្ងៃឈប់នាព្រះរាជពិធីនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម
ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលនៃថ្ងៃធ្វើការធម្មតា៕

...Read More

កម្ពុជានាំចេញជ័រកៅស៊ូបានជាង១៧ម៉ឺនតោន ទទួលចំណូល២៣០លានដុល្លារ នៅរយៈពេល៩ខែឆ្នាំនេះ

FN​ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកៅស៊ូចំនួន១៧៣,០៧២តោន កើនឡើង២៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូលប្រមាណ២៣០លានដុល្លារអាមេរិក។
របាយការណ៍បញ្ជាក់ថា តម្លៃជាមធ្យមរបស់ជ័រកៅស៊ូ នៅ៩ខែដំបូង ឆ្នាំ២០១៩នេះ មានតម្លៃ១,៣៣៥ដុល្លារក្នុង១តោន បានធ្លាក់ចុះ២%។ ដូច្នេះបើគិតជាចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញជ័រកៅស៊ូរយៈពេល៩ខែ មានចំនួនប្រមាណជា ២៣១,០៥១,១២០ដុល្លារអាមេរិក។
សម្រាប់ការនាំចេញជ័រកៅស៊ូ ក្នុងខែកញ្ញា មានចំនួនប្រមាណជាជាង ២៣,៨០៩តោន ខណៈតម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែកញ្ញាមានតម្លៃ ១,៣០៣ដុល្លារក្នុង១តោន បានថយចុះ២.១៥%ផងដែរ។
សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

...Read More

ក្រសួងសុខាភិបាល រកឃើញថ្នាំមួយប្រភេទទៀត ដែលអាចព្យាបាល និងបង្ការការចំលងជំងឺគ្រុនចាញ់បាន

FN ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាល បានរកឃើញថ្នាំមួយប្រភេទទៀតហើយ ដែលមានឈ្មោះថា Primaquin ដែលមានសមត្ថភាពពិសេស អាចព្យាបាលអ្នលដែលមានជំងឺគ្រុនចាញ់ដោយទទួលបានប្រសិទ្ធភាពខ្ពស់ ថែមទាំងអាចបង្ការជំងឺគ្រុនចាញ់ មិនឱ្យឆ្លងរាលទៅមនុស្សដ៏ទៃទៀត តាមរយៈសត្វមូសផងដែរ។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំប្រឹក្សាយោបល់លើវឌ្ឍនភាពការងារ របស់ក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ និងយុទ្ធសាស្រ្តលុបបំបាត់ជំងឺគ្រុនចាញ់ ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងសុខាភិបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធាន អនុប្រធាន និងមន្ត្រីបង្គោលគ្រប់គ្រងកម្មវិធីជាតិនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្រ្ត អភិបាលរងខេត្តជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានកម្មវិធីគ្រុនចាញ់ខេត្តមកពី២១ខេត្ត ព្រមទាំងមន្ត្រីបង្គោលតំណាងអន្តរក្រសួងជាដៃគូ និងដៃគូអភិវឌ្ឍន៍ជាប់ពាក់ព័ន្ធទាំងអស់ផងដែរ។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ក្រសួងសុខាភិបាល និងមន្ត្រីសុខាភិបាលទាំងអស់ តែងតែបានខិតខំធ្វើតេស្ត រកអ្នកដែលមានមេរោគគ្រុនចាញ់ឱ្យបានច្រើន នៅតាមតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីពិនិត្យមើលប្រភេទនៃជំងឺគ្រុនចាញ់ ដោយបច្ចុប្បន្ននេះយើងមានឱសថថ្មីដែលមានឈ្មោះថា Primaquin ដែលមានប្រសិទ្ធភាពខ្ពស់សំរាប់សម្លាប់មេរោគប្រភេទ វីវ៉ាក់ ដែលត្រូវធ្វើការព្យាបាលដោយប្រើឱសថប្រភេទនេះរយៈ១៤ថ្ងៃ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។ មកដល់ពេលនេះបានធ្វើឱ្យជំងឺគ្រុនចាញ់មានការធ្លាក់ចុះទាប ហើយក្នុងនោះដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នោះទេ។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះក្រសួងបាននឹងកំពុងធ្វើការសាងល្បងថ្នាំ Primaquin នេះចំនួន៤ខេត្តជាមុនសិន បើឃើញថានៅតែមានប្រសិទ្ធខ្ពស់ ក្រសួងនិងបន្តប្រើប្រាស់ឱសថប្រភេទនេះ ទៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ ដើម្បីធ្វើយ៉ាងណាឈានទៅដល់ផែនការលុបបំបាត់ជំងឺគ្រុនចាញ់ គ្រប់ប្រភេទឲ្យបានតាមការកំណត់នៅឆ្នាំ២០២៥។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបន្ថែមទៀតថា តាមការត្រួតពិនិត្យតាមដានជាប់ជាប្រចាំ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ (ម.គ.ច) បានផ្តោតការធ្វើអន្តរាគមន៍យ៉ាងខ្លាំងក្លា នៅតំបន់ដែលមានករណីជំងឺគ្រុនចាញ់ខ្ពស់...Read More


៩ខែនេះ គយប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ

FN ៖ រយៈពេល៩ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជាង ២ពាន់លានដុល្លារអាមរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០១៩ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះ, លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់៩ខែ ឆ្នាំ២០១៩ ចំណូលសរុបមានប្រមាណជាង ៩.៧ទ្រីលានរៀល (ប្រមាណ ២,៣៩១លានដុល្លារអាមេរិក) កើនឡើងប្រមាណ ៣៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨។
លោកថ្លែងថា លទ្ធផលចំណូលនេះត្រូវប្រមាណជា ១០៦% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩។ បើប្រៀបធៀប រយៈពេលដូចគ្នា ឆ្នាំ២០១៨ លទ្ធផលចំណូលតាមប្រភេទពន្ធ និងអាករសំខាន់ៗ ដែលប្រមូលដោយគយ មានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះពន្ធគយ (ពន្ធនាំចូល) មានកំណើនជិត៣៨%, អាករពិសេសកើនប្រមាណ ៣៩% និងអាករលើតម្លៃបន្ថែម (VAT) កើនជាង៣២%។
គួរបញ្ជាក់ថា មុខទំនិញជាប្រភពចំណូលសំខាន់ៗរួមមាន៖ (១). យានយន្តនិងគ្រឿងចក្រ គ្របដណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប, (២). ប្រេងឥន្ធនៈនិងថាមពលប្រមាណជិត ១៧% នៃចំណូលសរុប និង(៣). ទំនិញចម្រុះនិងគ្រឿងសំណង់មានប្រមាណ ២៩.៥% នៃចំណូលសរុប។ លទ្ធផលដ៏ល្អប្រសើរនេះ គឺបានមកដោយសារកម្ពុជាមានស្ថិរភាពនយោបាយ, ការអនុវត្តកម្មវិធីកែទម្រង់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រ កែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល, ការពង្រឹងអភិបាលកិច្ចផ្ទៃក្នុងរបស់អង្គភាពគយ និងការយល់ដឹងកាន់តែទូលាយ ក្នុងការអនុវត្តកាតព្វកិច្ចពន្ធអាកររបស់ធុរជនពាក់ព័ន្ធ។
ដើម្បីឱ្យការប្រមូលពន្ធនិងអាករឱ្យកាន់តែមានប្រសិទ្ធភាព...Read More


CDC៖ កម្ពុជាមានទុនវិនិយោគជាង ២២,៥ប៊ីលានដុល្លារ គិតចាប់ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩

FN ៖ លោក ជា វុទ្ធី អគ្គលេខាធិការង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោង វិនិយោគចំនួន ៨៣១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២,៥ប៊ីលានដុល្លារអាមេរិក។
ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែល អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «សក្តានុពលនៃការវិនិយោគនៅកម្ពុជា» នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ នាទីស្ដីការគណៈរដ្ឋមន្ដ្រី។
លោក ជា វុទ្ធី បានថ្លែងថា ឈរលើមូលដ្ឋាននៃសុខសន្តិភាព និងស្ថិរភាពនយោបាយយ៉ាងរឹងមាំ ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈ ជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។
លោកបញ្ជាក់ថា «នៅក្នុងវិស័យវិនិយោគ កម្ពុជាក៏សម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ ដោយគិតតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោង វិនិយោគចំនួន ៨៣១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២,៥ប៊ីលានដុល្លារអាមេរិក»។
លោក ជា វុទ្ធី បានបន្ថែមថា ជាការកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ សកម្មភាពវិនិយោគមានការកើនឡើងជាលំដាប់រៀងគ្នា ទាំងចំនួនគម្រោង ទាំងទុនវិនិយោគ។ ជាក់ស្ដែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោងវិនិយោគចំនួន១៧១គម្រោង ដែលមានទុនវិនិយោគប្រមាណ ៣,៦ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៦, ១៨៣គម្រោងដែលមានទុនវិនិយោគ ៦,៣ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៧, និង ២៥៥គម្រោងដែលមានទុនវិនិយោគ ៦,៤ប៊ីលានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៨។
ក្នុងរយៈពេលដូចគ្នានេះដែរ សកម្មភាពវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក៏មានការកើនឡើងជាបន្តបន្ទាប់ផងដែរ ក្នុងនោះនៅឆ្នាំ២០១៦ គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៤២គម្រោង ដែលមានទុនវិនិយោគប្រមាណ...Read More


រដ្ឋមន្ត្រីសុខាភិបាល៖ អ្នកលក់ថ្នាំតាមហ្វាម៉ាស៊ី ដាច់ខាតមិនត្រូវផ្តល់ឱសថប្រឆាំងមេរោគ ដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញនោះទេ

FN ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានព្រមានថា អ្នកលក់ថ្នាំតាមហ្វាម៉ាស៊ី ដាច់ខាតមិនត្រូវផ្តល់ឱសថអង់ទីប៊ីយ្យូតិច សម្លាប់មេរោគដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញនោះទេ ព្រោះការប្រើប្រាស់ឱសថប្រឆាំងមេរោគនេះ ដាច់ខាតត្រូវតែមានវេជ្ជបញ្ញាពីគ្រូពេទ្យជំនាញ ដើម្បីកុំឱ្យមេរោគមានភាពស៊ាំជាមួយថ្នាំ នៅពេលដែលយើងប្រើប្រាស់ថ្នាំដែលមិនត្រូវនឹងជំងឺ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ឱកាសដែលលោកបានអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវគម្រោង« ការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ តាមរយៈការធ្វើអភិបាលកិច្ចល្អ ទៅលើអ្នកលក់ឱសថប្រឆាំងមេរោគនៅប្រទេសកម្ពុជា៖ ផ្តោតលើទំនាក់ទំនង និងមតិនៃដៃគូរពាក់ព័ន្ធ» នៅសាលកវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាលកវិទ្យាធិការនៃសាលកវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, លោកស្រីសាស្ត្រាចារ្យ Misha Khan សហប្រធានគម្រោងស្រាវជ្រាវនៃ London School of hygien and tropical medicine របស់ចក្រភពអង់គ្លេស រួមទាំងមានភ្ញៀវជាតិ និងអន្តរជាតិ និងនិស្សិត ជាច្រើនរូបទៀត ផងដែរ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ទៀតថា «ដើម្បីការពារជំងឺមិនឱ្យមានភាពស៊ាំជាមួយនឹងថ្នាំពេទ្យនោះ អ្នកជំងឺទាំងអស់នៅពេលដែលឈឺ គឺមិនត្រូវធ្វើការផ្សំថ្នាំនៅតាមហ្វាម៉ាស៊ី ដោយខ្លួនឯង ដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញនោះទេ ដែលនេះវាគឺជាចំណុចសំខាន់ណាស់ ព្រោះបើយើងនៅផ្សំថ្នាំលេបដោយខ្លួនឯង វាអាចនឹងមិនត្រឹមត្រូវនឹងជំងឺ ហើយអាចធ្វើឱ្យវីរុស នៃជំងឺនោះស៊ាំនឹងថ្នាំប្រឆាំងមេរោគផងដែរ។ បើយើងអាចគោរពបានទាំងអស់គ្នា នោះយើងនឹងអាចជៀសបាននូវភាពស៊ាំនៃមេរោគ ចំពោះថ្នាំប្រឆាំងនឹងមេរោគនេះបានហើយកាលណាមេរោគវាមាន ភាពស៊ាំ នឹងថ្នាំពេទ្យហើយ នោះវានឹងធ្វើឱ្យយើងមិនអាចជាពីជំងឺបាននោះទេ នឹងអាចធ្វើឱ្យយើងរងគ្រោះដល់អាយុជីវិតទៀតផង»។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា នៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះដែរ យើងបានដាក់ចេញនូវគោលនយោបាយជាតិប្រយុទ្ធទៅនឹងភាពស៊ាំ នៃមេរោគនេះនៅឆ្នាំ២០១៥ ដោយឈរលើគោលការណ៍ធំៗដូចជា៖ ការទទួលបាននូវការថែទាំសុខភាពប្រកបដោយគុណភាព គឺជាសិទ្ធិមនុស្សមូលដ្ឋាន ដែលរាជរដ្ឋាភិបាលទទួលខុសត្រូវជាចម្បង,...Read More


ក្រសួងការងារ ចេញសេចក្ដីប្រកាសព័ត៌មានការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ ឆ្នាំ២០២០

FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិក ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២០ ដែលបានកើនឡើងដល់១៩០ដុល្លារក្នុងមួយខែ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី និងមានសមាជិក ជាតំណាងភាគីកម្មករនិយោជិត ចំនួន ១៧រូប, តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន១៧រូប បានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ និងបានប្រជុំផ្ទៃក្នុងចំនួន ៨លើក កិច្ចប្រជុំទ្វេភាគីចំនួន៦លើក និងកិច្ចប្រជុំត្រីភាគីចំនួន ៦លើក។
ក្រោយពីកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយភាគីតំណាងកម្មករនិយោជិតរក្សាតួលេខចុងក្រោយរបស់ខ្លួន ១៩៥ដុល្លារអាមេរិក, ភាគីតំណាងនិយោជករក្សាតួលេខ ១៨៦ដុល្លារអាមេរិក និងភាគីរាជរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រកំណត់យកតួលេខ ១៨៧ដុល្លារអាមេរិក។
យោងមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ នាកិច្ចប្រជុំព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីគាំទ្រតួលេខនីមួយៗដោយទទួលបានលទ្ធផលដូចខាងក្រោម៖
*តួលេខចំនួន ១៩៥ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ៨សំឡេង លើ ៥១សំឡេង
*តួលេខចំនួន ១៨៧ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ៤៣សំឡេង លើ ៥១សំឡេង
*តួលេខចំនួន ១៨៦ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង។ ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើតួលេខចំនួន ១៨៧ ដុល្លារអាមេរិកជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០។
យោងរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងការងារ...Read More


ព្រះបរមរាជវាំង ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះ ជនក្បត់ជាតិ សម រង្ស៉ី ដែលហ៊ានប្រមាថ ព្រះកិត្តិនាម ព្រះមហាក្សត្រ

FN ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសចំពោះ ទណ្ឌិត សម រង្ស៉ី ដែលបាននិយាយប្រមាថដល់ អង្គព្រះមហាក្សត្រ ជីវិតតម្កល់លើត្បូង ជាថ្មីម្តងទៀត។
ក្នុងសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះ បានបញ្ជាក់ថា៖ «ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្កាថ្កោលទោសចំពោះលោក សម រង្សី ដែលមានចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ កំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងរិរន្តរភាពជាតិ»។
ព្រះបរមរាជវាំងបានបញ្ជាក់ទៀតថា៖ អាស្រ័យលើព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមខាងលើនេះ សង្គមជាតិកម្ពុជា កំពុងទទួលបានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។
ទង្វើរបស់ សម រង្ស៉ី ប្រមាថអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈបំផុតនៃរាស្រ្តខ្មែរទូទាំងនគរ ត្រូវបានអ្នកវិភាគ និងប្រជាពលរដ្ឋ លើកឡើងប្រតិកម្មខ្លាំងៗ វិញថា ទង្វើរបស់ទណ្ឌិត សម រង្ស៉ី បែបនេះគឺជាទង្វើដ៏ថោកទាបបំផុត មិនមានតម្លៃជាមនុស្សនោះទេ។ ជនថោកទាប សម រង្ស៉ី ត្រូវតែទទួលទោសចំពោះមុខច្បាប់ ជាធរមានលើការប្រមាថប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ...Read More


ចំណូលពន្ធជិត២ពាន់លានដុល្លារ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ប្រមូលសម្រាប់ថវិកាជាតិ នៅរយៈពេល៨ខែឆ្នាំនេះ !

FN ៖ រយៈពេល០៨ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន៧,៨១០.៥៦ប៊ីលានរៀល ស្មើប្រមាណ១,៩៥២.៦៤ លានដុល្លារអាមេរិក កើនឡើងស្មើនឹង២៩.៨៩% ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា កំណើននៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ សម្រេចបាននូវនវានុវត្តន៍ប្រកបដោយនិរន្តរភាព ដោយការអនុវត្តនូវកំណែទម្រង់រដ្ឋបាលសារពើពន្ធ និងការទ្វើទំនើបកម្មពន្ធដារ ដែលថ្មីៗនេះរូមមាន ជាការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ E-VAT ដើម្បីពង្រឹងការគ្រប់គ្រងការបង្វិលសង និងប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម (Online-VAT Refund and Online-VAT Credit) ឱ្យមានប្រសិទ្ធភាព និងភាពត្រឹមត្រូវ។
លោកបានកោតសរសើរដល់គ្រប់អង្គភាព ចំពោះការចូលរួមចំណែកក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងបានណែនាំបន្ថែមឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល ជាពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន នូវច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដើម្បីធានាភាពត្រឹមត្រូវ និងភាពសុក្រឹតយុត្តិធម៌។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឱ្យលើសផែនការឱ្យបានជាអតិបរិមានោះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម ៖
* ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវប្រកាសលេខ ៧២៣ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ដីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។
* បន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល។Read More


ក្រសួងការងារ ប្រកាសឲ្យគ្រឹះស្ថាន និងសហគ្រាសទាំងអស់ អនុញ្ញាតឲ្យកម្មករឈប់សម្រាក ៤ថ្ងៃ ដោយបើកប្រាក់ឈ្នួលមុន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឲ្យម្ចាស់សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ស្តីពី ការងារត្រូវអនុញ្ញាតឲ្យកម្មករនិយោជិត បានឈប់សម្រាករយៈពេល ៤ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយបើកប្រាក់ឈ្នួល មុនបុណ្យប្រពៃណីនេះផងដែរ។
តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា យោងតាមច្បាប់ ស្តីពី ការឈប់បុណ្យ ដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៩ និងដើម្បីបង្ក លក្ខណៈងាយស្រួលដល់បងប្អូនកម្មករ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់អនុវត្តដូចតទៅ៖
១៖ អនុញ្ញាតឲ្យកម្មករនិយោជិត ទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងកំឡុងពេលបួនថ្ងៃគឺ ថ្ងៃទី២៧-២៨-២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ជំនួសឲ្យថ្ងៃទី២៩ ដែលត្រូវចំថ្ងៃអាទិត្យ។
២៖ ខិតខំរៀបចំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតលើកទី២ ឲ្យមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឲ្យកម្មករនិយោជិត ទទួលប្រាក់បុរេប្រទាន យ៉ាងតិច៥០ភាគរយ មុនពេលបុណ្យភ្ជុំបិណ្ឌ៕

...Read More

សាលារាជធានីភ្នំពេញ បង្ហាញទីតាំងចេញដំណើរសម្រាប់ជិះរថយន្ដក្រុងដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្យ, ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា

FN ៖ ដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសម្រេចបញ្ចេញរថយន្ដក្រុង ចំនួន ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីជូនដំណឹងបន្ថែមថ្មីមួយ ដោយបានបង្ហាញអំពីតាំងចេញដំណើរ ទៅតាមបណ្ដាខេត្ត និងផ្លូវជាតិដែលមានរថយន្ដក្រុង ទៅដល់ផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ថ្ងៃនេះ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់ ក៏អាចប្រើប្រាស់សេវារថយន្ដក្រុង និងកាណូតសាធារណៈ ដោយមិនគិតកម្រៃសេវាដូចគ្នាផងដែរ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ដដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឲ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

...Read More

ទៅមុខថយក្រោយ