
FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ការអនុវត្តវិធានការរាជរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិក ក្នុង១ខែ សម្រាប់កម្មករ និយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប គិតចាប់ពីខែមករា ឆ្នាំ២០២២ តទៅខណៈកម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍នៅទទួលបានប្រាក់ឧបត្ថម្ដដដែល រហូតដល់វិស័យនេះមានសភាពធូរស្បើយជាងនេះ។
សេចក្តីប្រកាសរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឱ្យដឹងថា ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ត្រូវបានគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យរោងចក្រ សហគ្រាស ភាគច្រើនបានចាប់ផ្តើមមានដំណើរការជាប្រក្រតីឡើងវិញ និងយោងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការអនុវត្តវិធានការរាជរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិក ក្នុង១ខែ សម្រាប់កម្មករ និយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប គិតចាប់ពីខែមករា ឆ្នាំ២០២២ តទៅខណៈបងប្អូនកម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍នៅទទួលបានប្រាក់ឧបត្ថម្ដដដែល រហូតដល់វិស័យនេះមានសភាពធូរស្បើយជាងនេះ។
ក្រសួងបានបន្តថា៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្នុងវិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តការព្យួរកិច្ចសន្យាការងារ ស្របតាមខ្លឹមសារមាត្រា៧១ និង ៧២ នៃច្បាប់ស្តីពីការងារ ឬតាមការព្រមព្រៀងគ្នារវាងនិយោជក និងកម្មករនិយោជិត៕
...
Read More
FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន៩ទៀត ដែលមានទុនវិនិយោគជាង៣៨លានដុល្លារ ឱ្យបោះទីតាំងវិនិយោគនៅកម្ពុជា ដោយបង្កើតបានការងារជាង១ម៉ឺនកន្លែង។
ក្រុមហ៊ុនទាំងនេះ វិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល គម្រោងបង្កើតរោងចក្រផលិតកាបូប, វ៉ាលិស និងថង់យួរគ្រប់ប្រភេទ នៅខេត្តកំពង់ស្ពឺ, គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងផលិតផលប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ និងគម្រោងបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រយៈពេល១១ខែ ឆ្នាំ២០២១ ស្ថានភាពវិនិយោគនៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ។ ក្នុងរយៈពេល១១ខែនេះ គម្រោងវិនិយោគឯកជនសរុបមានចំនួន ១០៧គម្រោង ធ្លាក់ចុះ៣៤គម្រោង លទ្ធភាពបង្កើតកម្លាំងពលកម្មថ្មី ប្រមាណ៨៩ពាន់នាក់ធ្លាក់ចុះ ២០.៣% និងទុនវិនិយោគសរុបមានចំនួន១ ៧១៦ លានដុល្លារធ្លាក់ចុះ ៧២.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
...
Read More
FN ៖ រយៈពេល១១ ខែឆ្នាំ២០២១នះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានចំនួន ២ ៥៦០.១២លានដុល្លារអាមេរិក ស្មើនឹង១១៤.១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ។
លទ្ធផលប្រមូលចំណូលនេះ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២១ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩៩០.២៩ ប៊ីលានរៀល (ប្រមាណជា ២៤៤.៥២ លានដុល្លារអាមេរិក) ស្មើនឹង ១០.៩០% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ឃើញថាកើនឡើងចំនួន ៤៩.៣១ ប៊ីលានរៀល (ប្រមាណជា ១២.១៧ លានដុល្លារអាមេរិក) ស្មើនឹង ៥.,២៤%។
សរុបរយៈពេល ១១ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១០ ៣៦៨.៥០ ប៊ីលានរៀល (ប្រមាណជា ២ ៥៦០.១២ លានដុល្លារអាមេរិក) ស្មើនឹង ១១៤.១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
លោករដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ថា កត្តាដែលធ្វើឱ្យលទ្ធផលប្រមូលចំណូលពន្ធកើនឡើងក្នុងខែវិច្ឆិកា និងឈានទៅសម្រេចលើសផែនការឆ្នាំ២០២១ រហូតដល់១៤.១៣% ក្នុងរយៈពេលត្រឹមតែ ១១ខែ ឆ្នាំ២០២១ រួមមាន៖
*...Read More

FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៩ខែឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលចរន្ត (ចំណូលពន្ធអាករ) បាន ១៥ ៨៩៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៣៨០០លានដុល្លារ)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ (គ.ហ.ស.)។
តាមរយៈរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ បូក២ ប្រចាំត្រីមាសទី៣ ឆ្នាំ ២០២១ បានបង្ហាញថា ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជារួមមានវឌ្ឍនភាពល្អប្រសើរគួរកត់សម្គាល់ បើទោះបីជាសកម្មភាពខ្លះ ត្រូវបានខកខានអនុវត្តដោយសារការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ។
ជាក់ស្តែង, ក្នុងរយៈពេល៩ខែ នៅឆ្នាំ ២០២១, ការប្រមូលចំណូលចរន្ត សម្រេចបាន៧៥% ធៀបនឹងច្បាប់ (ទំហំ១៥ ៨៩៥ ប៊ីលានរៀល) ច្រើនជាងការប្រមូលចំណូល នៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ដែលសម្រេចបានត្រឹម៦៣%ធៀបនឹងច្បាប់។ ដោយឡែក, គិតត្រឹមត្រីមាសទី ៣, ទោះបីជាការអនុវត្តចំណាយថវិកាជាតិ មានការយឺតជាងផែនការបន្តិចក្តី តែការអនុវត្តជារួមមានការកើនឡើងពី៥៧% ធៀបនឹងច្បាប់ (ទំហំ ២៧ ២៨៥ប៊ីលានរៀល) នៅឆ្នាំ ២០២០ ដល់៦១% ធៀបនឹងច្បាប់ (ទំហំ ២៧ ៤២៥ ប៊ីលានរៀល) នៅឆ្នាំ ២០២១។
ទន្ទឹមនេះ, ដំណើរការនៃការអនុវត្តចំណូលចំណាយ ចាប់ផ្ដើមកែលម្អ តាមរយៈការដាក់ចេញឱ្យអនុវត្តយុទ្ធសាស្រ្ត កៀរគរចំណូល...Read More

FN ៖ កម្ពុជារកចំណូលបានជាង៤៤៥លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
របាយការណ៍បានបញ្ជាក់ថា ចំណូលសរុប១០ខែ ឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៤៤៥,០០០,៩៩៨.៨៤ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័កៅស៊ូ ចំនួន ៤៤៣,៧៩៣,៥៥៣ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ១,២០៧,៤៤៥.៨៤ដុល្លារ។
ចំពោះបរិមាណនៃការនាំចេញ១០ខែ ឆ្នាំនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ២៦៦,៧៦៥តោន កើនឡើងចំនួន ២៣,៦៣៩តោន ស្មើនឹង១០% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ៥,១២៨ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម ចាប់ពីដើមឆ្នាំ រហូតមកដល់ខែតុលា ឆ្នាំ២០២១ ថ្លៃ១,៦៦៤ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន៣៥៤ដុល្លារ ក្នុងមួយតោន ស្មើនឹង២៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គិតត្រឹម១០ខែ ឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,១៦០ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៤,៣១៩ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,៨៤១ហិកតា ស្មើនឹង២២%។
គូររំលឹកផងដែរថា កម្ពុជាបានចាប់ផ្ដើមផលិតសំបកកង់រថយន្ត នាំចេញសាកល្បងជាលើកដំបូង ដែលជាការវិនិយោគរបស់ក្រុមហ៊ុន Cart Tire Co., Ltd លើផ្ទៃដីទំហំ៥០ហិកតា នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលវិនិយោគក្នុងទឹកប្រាក់៣៥០លានដុល្លារអាមេរិក។
ការសាកល្បងនាំចេញសំបកកង់រថយន្តនេះ ជារឿងអបអរសាទរមួយសម្រាប់ទីផ្សារកៅស៊ូកម្ពុជា ដែលអាចលក់ នៅក្នុងស្រុកបាន ទន្ទឹមពេលដែលច្បាប់វិនិយោគថ្មី លើកលែងពន្ធអាករលើតម្លៃបន្ថែម (VAT) ដែលធ្វើឲ្យចំការកៅស៊ូ...Read More

FN ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់អំពីការមិនតម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់ជនគ្រប់រូប (បូកទាំងជនបរទេស) ដែលចូលមកប្រទេសកម្ពុជា។ ការមិនធ្វើចត្តាឡីស័កនេះ សម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនរួចរាល់ប៉ុណ្ណោះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងសុខាភិបាល បានបន្ថែមថា បើទោះបីមិនតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកចាក់វ៉ាក់សាំងហើយក៏ពិតមែន ប៉ុន្ដែត្រូវបំពេញកាតព្វកិច្ចមួយទៀត គឺការយកសំណាកដោយប្រើប្រាស់ឧបករណ៍តេស្ដរហ័ស។
ដោយឡែក សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង គឺតម្រូវឲ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ និងយកសំណាកដោយម៉ាស៉ីន PCR ដដែល មិនមានការផ្ដល់ជូននូវលក្ខខណ្ឌពិសេស សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់នោះទេ។
ការចេញសេចក្ដីប្រកាសព័ត៌មានខាងលើនេះ របស់ក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពីមានការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេង ដែលបានអនុញ្ញាតឲ្យផ្សព្វផ្សាយជាសាធារណៈ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ក្រសួងសុខាភិបាល បានបន្ថែមទៀតថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក, សណ្ឋាគារ និងគេហដ្ឋាន នៅទូទាំងប្រទេស និងដែលមិនមានវិជ្ជមានកូវីដ-១៩ ត្រូវអនុញ្ញាតឲ្យចេញពីការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។
...
Read More
FN ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ការប្រមូលចំណូលពន្ធដារ សម្រាប់ឆ្នាំ២០២១នេះ ត្រូវបានព្យាករណ៍ថា នឹងលើសពីផែនការដែលបានកំណត់ ១៥% ខណៈការប្រមូលចំណូលពន្ធ១០ខែឆ្នាំនេះ លើសផែនការ៣% បើទោះជារដ្ឋផ្តល់ការអនុគ្រោះលើកលែងពន្ធ ដល់វិស័យមួយចំនួន ដោយសារជួបវិបត្តិកូវីដ១៩ ក៏ដោយ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ឧបករណ៍វាស់ចំណុះស្រាបៀរនៅក្នុងរោងចក្រផលិតស្រា បៀររបស់ក្រុមហ៊ុន HEINEKEN នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ២០២១នេះ មានការធ្លាក់ចុះបន្តិច ជាងឆ្នាំ២០២០ ដោយសារតែវិស័យមួយចំនួន ច្បាប់បានអនុញ្ញាតឱ្យលើកលែងពន្ធ អីចឹងវាមានការថយចុះខ្លះ តែមិនអាក្រក់ជាងឆ្នាំ២០២០នោះទេ។ បើគិតពីផែនការប្រមូលពន្ធក្នុងរយៈពេល១០ខែនេះ លើស៣%។ [….] អីចឹងរហូតរហូតដល់ចុងឆ្នាំ យើងមាន២ខែទៀត ដើម្បីប្រមូល ប្រហែលជាមិនតិចជាង១៥%ទេ គឺលើស។ ហើយអ្វីដែលថា ការប្រមូលពន្ធនេះវាលើសផែនការ សួរថាការព្យាករណ៍នេះវាខុស? មិនខុសទេ»។
លោកបានបន្តថា ការប្រមូលពន្ធលើសផែននេះ ដោយសារអគ្គនាយដ្ឋានពន្ធដារ បានធ្វើការកែទម្រង់ការប្រកាសពន្ធតាមប្រព័ន្ធអនឡាញ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ភាពងាយស្រួល ដល់សហគ្រាសទាំងអស់នៅកម្ពុជាបង់ពន្ធ ការពង្រឹងអភិបាលកិច្ចល្អ និងតម្លៃភាព ដែលធ្វើឱ្យប្រាក់បង់ពន្ធមិនជ្រុះបាត់ ដោយហូរចូលក្នុងច្រករាជរដ្ឋាភិបាលតែមួយ ។
លោក គង់ វិបុល បានឱ្យដឹងបន្ថែមថា កាលពីកន្លងមកទៅ រាជរដ្ឋាភិបាលបានប្រកាសលើកលែងពន្ធ លើវិស័យមួយចំនួន ដូចជាវិស័យទេសចរណ៍ អាកាសចរណ៍ ដែលជាវិស័យរងគ្រោះខ្លាំង បង្កឡើងដោយជំងឺកូវីដ១៩ រហូតដល់ចុងឆ្នាំ២០២១។ បើទោះបីជារាជរដ្ឋាភិបាលដំណើរការសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែវិស័យទាំងនេះ នឹងត្រូវទទួលបានការអនុគ្រោះពន្ធចំនួន៦ខែបន្ថែមទៀត នៅឆ្នាំ២០២២ខាងមុខ ពោលគឺលែងលែងពន្ធរហូតខែមិថុនា ឆ្នាំ២០២២ ដោយចង់ឱ្យវិស័យទាំងនេះ ពង្រឹងខ្លួនឱ្យរឹងមាំសិន។
នៅឆ្នាំក្រោយ...Read More

FN ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចបង្កើតគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ (គ.ជ.ផ.ម.) ដោយបានប្រគល់ភារកិច្ចជូនលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជាអនុប្រធាន និងមានថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នចំនួន២០អង្គភាព ជាសមាជិក។
ការបង្កើតគណៈកម្មាធិការនេះជាលទ្ធផលនៃការអនុម័តដាក់ឲ្យប្រើប្រាស់ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្រោមការដឹកនាំរៀបចំរបស់លោករដ្ឋមន្រ្តី ថោង ខុន និងការដឹកនាំបច្ចេកទេសដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធានលេខាធិការដ្ឋាន។
គណៈកម្មាធិការនេះនឹងដើរតួនាទីជាយន្តការស្ថាប័នរឹងមាំ និងអចិន្រ្តៃយ៍ ដើម្បីដឹកនាំអនុវត្តផែនការមេ រួមជាមួយការពិនិត្យ អនុម័តគម្រោងវិនិយោគ និងការអភិវឌ្ឍវិស័យទេសចរណ៍ និងការគាំទ្រអន្តរវិស័យពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី ដូចបានចង្អុលក្នុងផែនការសកម្មភាពនៃផែនការមេ។
នេះជាអនុក្រឹត្យទី២ ក្នុងការបង្កើតគណៈកម្មាធិការជាតិ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ ១២៥ អនក្រ.បក កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្រ្តីក្រសួងកសិកម្ម ជាអនុប្រធាន៕
...
Read More
FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដេីរទស្សនាកម្សាន្តសរុប ៦៦៤,៦៩៧ នាក់។
គោលដៅទេសចរណ៍សំខាន់ៗសម្រាបរយៈពេល៣ថ្ងៃនេះ រួមមាន៖
* ខេត្តកំពត ១០២,៥៩៣ នាក់
* ខេត្តកែប ៩៦,៤៧១ នាក់
* ខេត្តព្រះសីហនុ ៨០,៥១៩ នាក់
* ខេត្តពោធិ៍សាត់ ៥០,១០៩ នាក់
* ខេត្តកំពង់ស្ពឺ ៣៩,៦៤២ នាក់
* ខេត្តបាត់ដំបង ៣៧,៧២៤ នាក់
* ខេត្តកំពង់ចាម ៣៦,១៤០ នាក់
* ខេត្តសៀមរាប ៣៣,២២២ នាក់។
នាថ្ងៃឈប់សម្រាកទី៣នេះ គ្រប់គោលដៅទេសចរណ៍ទាំង២៥រាជធានីខេត្ត បានបើកដំណើរការទទួលភ្ញៀវទេសចរ រាប់ទាំងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានផ្អាកដំណើររមណីយដ្ឋានាថ្ងៃឈប់សម្រាកទី១ និងទី២ផងដែរ។
ទន្ទឹមនឹងនេះ ចរន្តភ្ញៀវនៅបន្តដើរកម្សាន្តរហូតដល់ចុងសប្តាហ៍ ខណៈដែលការធ្វើដំណើរចូលរាជធានីភ្នំពេញនៅមិនទាន់មានភាពកកកុញនៅឡើយ។ បន្ទប់ស្នាក់នៅនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ត្រូវបានភ្ញៀវកក់ពេញស្ទើរទាំងនៅថ្ងៃទី១ និងទី២។ ប៉ុន្តែ ថ្ងៃទី៣នេះការកក់មានការថមថយខ្លះដោយសារប្រជាជនមួយចំនួនបានវិលត្រលប់ចូលភ្នំពេញវិញ។
ភ្ញៀវទេសចរភាគច្រើន ជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅជាលក្ខណៈរង្វង់ខ្សែទស្សនកិច្ច។ ជានិន្នាការថ្មីនោះគឺភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសកន្លែងស្នាក់នៅដែលមានចង្រ្កានបាយ ឬកន្លែងចម្អិនអាហារភ្ជាប់ជាមួយ ខណៈដែលភ្ញៀវខ្លះទៀតជ្រើសរើសការទទួលទានអាហារជាលក្ខណៈសាច់អាំងគ្រួសាររៀបចំដោយខ្លួនឯង ហើយខ្លះទៀតក៏រៀបចំម្ហូបអាហារ ឬចង្រ្កានអាំងសាច់ និងប្រដាប់ប្រដាធ្វើម្ហូបផ្ទាល់ខ្លួនដាក់ក្នុងរថយន្តក្នុងពេលធ្វើដំណើរកម្សាន្តផងដែរ ដើម្បីកាត់បន្ថយការជួបជុំក្រុមភ្ញៀវផ្សេង និងសន្សំសំចៃថវិកាបានខ្លះ។
ចំពោះតម្លៃសេវា ពិសេសតម្លៃបន្ទប់ស្នាក់នៅ និងម្ហូបអាហារ ពុំមានការតំឡើងថ្ងៃហួសហេតុទេ គឺស្ថិតក្នុងកម្រិតសមរម្យ ដោយពុំមានបាតុភាពគួរកត់សម្គាល់ណាមួយកើតឡើងទេ។
ប្រជាពលរដ្ឋភាគច្រើនបានចូលរួមអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩...Read More

FN ៖ មេធាវីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសបដិសេធ និងទាត់ចោលទាំងស្រុង នូវការចុះផ្សាយដោយគ្មានសច្ចភាព គ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មាន The Guardian ដោយផ្សាយបំភ្លៃការពិតថា សម្តេចតេជោ ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus)។
តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ គ្មានសញ្ជាតិបរទេសណាមួយ គ្មានលំនៅដ្ឋានណាមួយនៅឯបរទេស ហើយក៏មិនដែលរត់ចោលប្រជាជន និងប្រទេសកម្ពុជានោះទេ។ ការចុះផ្សាយថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus) ជាការចុះផ្សាយដែលបំផ្លើស និងប្រាសចាកពីការពិតសុទ្ធសាធ»។
ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចុះផ្សាយដែលមានចេតនាបំភ្លៃការពិតនេះ។ ក្រុមមេធាវីរាជរដ្ឋាភិបាល មានការខកចិត្តយ៉ាងខ្លាំង ដែលសារព័ត៌មាន The Guardian ក្នុងនាមជាសារព័ត៌មានដែលមានកិត្តិនាមមួយនៅទ្វីបអឺរ៉ុប បែរជាមិនគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ហើយចុះផ្សាយខ្លឹមសារដែលគ្មានមូលដ្ឋាន និងផ្ទុយពីការពិតទាំងស្រុងបែបនេះ។
...
Read More
FN ៖ របាយការណរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែតុលានេះបានបញ្ជាក់ថា នៅរយៈពេល៩ខែនៃឆ្នាំ២០២១ កម្ពុជាបានធ្វើការនាំចេញបានចំនួន ៤១០ ៦៩៨ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៣.៦៩លានដុល្លារអាមេរិក។
ជាមួយគ្នានេះសហព័ន្ធស្រូវអង្ករកម្ពុជា បានកត់សម្គាល់ឃើញថា នៅត្រីមាសទី៣នៃឆ្នាំ២០២១នេះ (៣ខែចុងក្រោយ) ប្រទេសកម្ពុជា បាននាំចេញអង្ករបានចំនួន ១៣០ ២៤៨ តោន គិតជាទឹកប្រាក់មានចំនួនជាង៨១លានដុល្លារអាមេរិក ដែលមានកំណើន៤២.៩៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានចំនួនត្រឹមតែ ៩១១១៥ តោនតែប៉ុណ្ណោះ។
ក្នុងរយៈពេល៩ខែកន្លងមកនេះ សម្រាប់ទីផ្សារដែល បាននាំចេញធំជាងគេ គឺប្រទេសចិន និងតំបន់ស្វយ័តរដ្ឋបាល ហុងកុង ម៉ាកាវ មានចំនួន ៤៩.៥០% និងប្រទេសនៅបណ្តាសហគមន៍អឺរ៉ុប រួមទាំងអង់គ្លេស មានចំនួន ២៦.៩១% ប្រទេសក្នុងបណ្តាសហគមន៍អាស៊ានមានចំនួន ១០.០៩% និងបណ្តាលគោលដៅផ្សេងៗ ចំនួន២២មានចំនួន ១៣.៥០%។
ប្រភេទអង្ករដែលនាំចេញមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ៦៩.៧១% អង្ករសបាយទុន ២៧.១៨% អង្ករចំហុយ ១.៧១% និង អង្ករសរីរាង្គ ១.៤១%។ សម្រាប់ខែកញ្ញា ឆ្នាំ២០២១នេះដែរ ការនាំចេញ បានចំនួន ៦៧ ២៥១ តោន គិតជាទឹកប្រាក់បានចំនួន ៣៥.៣៤ លានដុល្លារសហរដ្ឋអាមេរិក។
បរិមាណនៃការនាំចេញខែកញ្ញា ឆ្នាំ២០២១នេះ គឺជាបរិមាណនាំចេញដែលខ្ពស់ជាងគេក្នុងរយៈពេល ៥ឆ្នាំ កន្លងមក។ ក្នុងចំណោមបរិមាណនាំចេញទាំអស់ ការនាំចេញចំនួន ៥៦% គឺបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ទៀតថា ចំពោះស្រូវមានការនាំចេញឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាងជាពិសេសប្រទេសវៀតណាម មានបរិមាណចំនួន ៥៦០០...Read More

FN ៖ កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ៨៨២ ចំនួន ២៩៨នាក់ ក្នុងនោះមានស្ត្រីនា២៥នាក់ ដែលជាកងទ័ពទី៧របស់កម្ពុជា នៅប្រទេសម៉ាលី បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ដោយជោគជ័យ។
ពិធីទទួលកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ៨៨២ ត្រូវបានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។
បន្ថែមពីនេះ ក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាមកងកម្លាំងទាំងអស់ ត្រូវមន្ត្រីក្រសួងសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលរយៈពេល២១ថ្ងៃ នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ និងតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួនរយៈពេល១៤ថ្ងៃ បន្ថែមទៀត ដើម្បីធានាឱ្យបានថាគ្មានកងទ័ពមួកខៀវណាម្នាក់វិជ្ជមានជំងឺកូវីដ១៩ ក្រោយបញ្ចប់បេសកកម្ម ដើម្បីមាតុភូមិ។
បន្ទាប់ពី១៤ថ្ងៃ កម្លាំងទាំងអស់នឹងត្រូវពិនិត្យសំណាកទាំង២លើក បញ្ជាក់ថាលទ្ធផលអវិជ្ជមាន កម្លាំងទាំងអស់នឹងត្រូវធ្វើតេស្តរកមេរោគគ្រុនចាញ់ មុននឹងអនុញ្ញាតឱ្យឈប់សម្រាកច្បាប់នៅតាមគេហដ្ឋានរៀងៗខ្លួន។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិ កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ៨៨២ ដែលទើបបញ្ចប់បេសកកម្មស្វែងរកសន្តិភាព នៅក្នុងប្រទេសដែលហួងហែងដោយសារតែភ្លើងសង្គ្រោម ដែលបានលះបង់គ្រប់បែបយ៉ា ដើម្បីលើកស្ទួយកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិជាដើម។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះទាំង២៩៨នាក់ ទៅធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលនេះ គឺដើម្បីស្វែងរកជំងឺកូវីដ១៩...Read More
ទៅមុខថយក្រោយ