សម្តេចតេជោបញ្ជាឲ្យក្រសួងមុខងារសាធារណៈរក្សាបៀវត្សរ៍សរុបរបស់មន្ត្រី រាជការដែលបម្រើការងារនៅ គ.ជ.ប

FB៖ តាមរយៈគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន ថ្ងៃទី ២៣ កញ្ញា សម្តេចតេជោ បានសរសេរថា “ក្មួយៗមន្ត្រីជាប់កិច្ច សន្យាបម្រើការងារនៅ គ.ជ.ប ជាទីស្រឡាញ់ ពូអរគុណក្មួយដែលបាន comment មកពូ ទាក់ទងទៅនឹង លិខិតរបស់ក្រសួងមុខងារសាធារណៈ លេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦។ ពូសូមបញ្ជាក់ថា ដោយចំនួនមន្ត្រីរាជការដែលបម្រើការងារនៅ គ.ជ.ប ក្នុងការងារចុះឈ្មោះបោះឆ្នោត មិនមានផលប៉ះពាល់ដល់និរន្តរភាពការងាររបស់ក្រសួង-ស្ថាប័នដើម ពូយល់ព្រមឲ្យក្រសួងរក្សាបៀវត្សរ៍ សរុបរបស់មន្រ្តីទាំងនោះ ដោយរួមទាំងប្រាក់បំណាច់មុខងារដែលមានស្រាប់ ហើយបើកប្រាក់កម្រៃដែលផ្តល់ឲ្យដោយ គ.ជ.ប តាមការកំណត់នៅពេលបំពេញការងារចុះឈ្មោះបោះឆ្នោត។ ពូបានបញ្ជាឲ្យក្រសួង មុខងារសាធារណៈផ្អាកអនុវត្តលិខិតលេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦ របស់ ក្រសួងមុខងារសាធារណៈ”។

ពូសូមជូនពរក្មួយៗ ទទួលបានជោគជ័យក្នុងការបម្រើការងារជូនជាតិ

...Read More

សម្តេចតេជោ ហ៊ុន សែន៖ «កម្ពុជាអត់មានវិបត្តិផ្ទៃក្នុងទេ មានតែ កឹម សុខា ត្រូវតុលាការកាត់ទោស»

FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅល្ងាចថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៦ នេះ បានលើកឡើងថា បច្ចុប្បន្ននេះប្រទេសកម្ពុជាអត់មានវិបត្តិផ្ទៃក្នុងនោះទេ មានតែលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកាត់ទោស។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា​ «កម្ពុជាអត់មានវិបត្តិផ្ទៃក្នុងទេ មានតែ កឹម សុខា ត្រូវតុលាការកាត់ទោស។ លោកនិយាយថា ម្ខាងមានទ័ព ម្ខាងមានប្រជាជនគឺខុសហើយ។ ធម្មតាបក្សកាន់រដ្ឋាភិបាលមានប្រជាជនគាំទ្រច្រើនជាងបក្សប្រឆាំង។ រដ្ឋាភិបាលមានទាំងប្រជាជនទាំងកម្លាំងប្រដាប់អាវុធ ទើបរក្សាសន្តិភាពឲ្យប្រទេសបាន»។

ការលើកឡើងរបស់សម្តេចតេជោ នៅពេលនេះធ្វើឡើងដោយឆ្លើយតបចំពោះអ្នក Comment ដែលចូលទៅកាន់ Facebook របស់សម្តេច ឈ្មោះ Ekareach Thach ដោយបានសរសេរថា «សម្តេចជាទីគោរពរាប់អាន ខ្ញុំនៅកម្ពុជាក្រោម តែងតាមដានជាប់ជានិច្ចនូវព្រឹត្តិការណ៍ពីប្រទេសកម្ពុជា ហើយក៏តែងតែដឹងច្បាស់ថា យួនវាកំពុងមើលងាយសម្តេចរឿងសមុទ្រចិនខាងកើត។ វាឃើញសម្តេច និង សម រង្ស៉ី កឹម សុខា មិនត្រូវគ្នាយ៉ាងនេះវាសប្បាយចិត្តណាស់។ តើសម្តេចអាចចាប់ដៃគ្នាទាំង ៣ នាក់ ដោះស្រាយវិបត្តិផ្ទៃក្នុងរវាងអ្នកដឹកនាំខ្មែរ អោយខ្មែរបានធូរស្រាលស្ថានភាពបច្ចុប្បន្នបានទេសម្តេច។ ម្ខាងមានទ័ព ម្ខាងមានប្រជាជន អញ្ចឹងយើងរួមគ្នាកសាងជាតិអោយរុងរឿងឡើងចុះ កុំអោយបរទេសវាមើលងាយថា ខ្មែរឈ្លោះតែគ្នា»៕

...Read More

សម្តេចតេជោ ហ៊ុន សែន៖ កាត់ដីជូនប្រជាពលរដ្ឋ ១.២៦០ គ្រួសារ ឲ្យមានប្លង់កាន់កាប់ស្របច្បាប់, ខេត្តរតនគិរី

FB៖ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កំពុងជួបជុំជាមួយមន្រ្តី រាជការនៅខេត្តរតនគិរី។ មុននឹងចាប់ផ្តើមកិច្ចប្រជុំសំណេះសំណាល សម្តេចតេជោនាយករដ្ឋមន្រ្តី បាន សម្រេចកាត់ដីនៅសង្កាត់កាចាញ ដែលមានភូមិចំនួន ៥ គឺភូមិលេខ ១, ភូមិលេខ ២, ភូមិលេខ ៣, ភូមិលេខ ៤, និងភូមិលេខ ៥ ដែលមានប្រជាពលរដ្ឋ ចំនួន ១.២៦០ គ្រួសារ គឺកាត់ចេញពីក្របខ័ណ្ឌដី ចំការកៅស៊ូរបស់រដ្ឋ ហើយប្រគល់ទៅអោយប្រជាពលរដ្ឋទៅតាមទំហំដីជាក់ស្តែង ដែលប្រជាពលរដ្ឋបាន កាន់កាប់រស់នៅជាយូរឆ្នាំមកហើយ។ ក្រសួងដែនដី និងអាជ្ញាធរខេត្ត នឹងរៀបចំប្លង់កម្មសិទ្ធិដីស្របច្បាប់ ជូនប្រជាពលរដ្ឋអោយមានសិទ្ធិកាន់កាប់រស់នៅ និងអភិវឌ្ឍលំនៅដ្ឋានអោយបានល្អសមរម្យ។ ជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាផ្សេងៗ ដែលជាកង្វល់ ជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទូទាំងប្រទេស៕

...Read More

សម្តេចតេជោ ហ៊ុន សែន ៖ "យកថ្ងៃ ២១ កញ្ញា ជួបក្មួយៗប្រឡងមធ្យមសិក្សាទុតិយភូមិ បាន និទ្ទេស A"

FB ៖ តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ថ្ងៃ ១៣ កញ្ញា សម្តេចតេជោ បានសរសេរថា “ក្មួយៗ ដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទេ្ទស(A) ជាទីស្រឡាញ់។ ដំបូង ពូសូមចូលរួម​អប​អរសាទរចំពោះក្មួយៗដែលទទួលបាននូវលទ្ធផលដ៏ល្អប្រសើរនេះ។ ពូបានកំណត់យក ម៉ោង ៨:៣០ ព្រឹក ថ្ងៃ ២១ កញ្ញា ២០១៦ ជួបក្មួយៗ នៅវិមានសន្តិភាព។ សូមក្រសួងអប់រំ យុវជន​ និង​កីឡា ព្រមទាំងអភិបាលរាជធានី ខេត្ត ទាំងអស់ដែលមានសិស្សប្រឡងជាប់និទ្ទេស(A) រៀបចំឱ្យបានល្អនូវការធ្វើដំណើរ និងការស្នាក់នៅ ធានាឱ្យបាននូវសុវត្ថិភាព ពិសេស​សិស្សមក​ពីខេត្ត។ ឆ្លៀតយកឱកាសនេះ សូមចូលរួមអបអរសាទរចំពោះក្មួយៗដែលប្រឡងជាប់ទាំងអស់​នៅទូទាំងប្រទេស និងសំដែងការសោកស្តាយចំពោះក្មួយៗដែលប្រឡងមិនជាប់ ហើយសង្ឃឹម​ថាក្មួយៗនឹងប្រឹងរៀនដើម្បីប្រឡងនៅឆ្នាំក្រោយទៀត”៕

...Read More

សម្តេចតេជោ ហ៊ុន សែន ព្រមានខ្លាំងៗបំផុតថា រាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត ចំពោះការធ្វើបាតុកម្មរបស់បក្សប្រឆាំង នឹងកំចាត់ចោលកម្លាំងណាក៏ដោយដែលល្មើសច្បាប់

FN ៖​ មន្រ្តីជាន់ខ្ពស់ផុតលេខរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសនិងព្រមានខ្លាំងៗបំផុតដល់ការបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងធ្វើនៅពេលខាងមុខនេះ, ដោយសម្តេចតេជោបានព្រមានធ្ងន់ៗថា «ទោះតម្លៃណាក៏ដោយ ពេលវេលាណាក៏ដោយ ទំហំណាក៏ដោយ ទ្រង់ទ្រាយណាក៏ដោយ រាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត ព្រោះនេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រជាជន និងប្រទេសជាតិ»។

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ Fresh News ថា ទោះជាប្តូរក្នុងតម្លៃណាក៏ដោយ សម្តេចនឹងមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្មនោះទេ។ សម្តេចបានបញ្ជាឲ្យសម្តេចក្រឡាហោម ស ខេង និងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមបង្ក្រាប មហាបាតុកម្មខុសច្បាប់ របស់គណបក្សសង្គ្រោះជាតិ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយចាត់ទុកថា គម្រោងធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា និងបង្កអសន្តិសុខដល់ប្រទេសជាតិ ហើយរាជរដ្ឋាភិបាលនឹងកំចាត់ចោល កម្លាំងណាក៏ដោយដែលល្មើសច្បាប់។

មន្រ្តីជាន់ខ្ពស់ផុតលេខសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា៖ «២ថ្ងៃហើយ គណបក្សសង្គ្រោះជាតិ បានគំរាមកំហែងដល់រាជរដ្ឋាភិបាល និងស្ថេរភាពរបស់ប្រទេស, ដល់ពេលវេលាដែលត្រូវនិយាយត្រឡប់ទៅវិញថា យើងមិនអនុញ្ញាតទេ, សូម្បីតែតម្លៃណាក៏ដោយ ពេលវេលាណាក៏ដោយ ទ្រង់ទ្រាយណាក៏ដោយ គឺមិនអនុញ្ញាតដាច់ខាត គ្មានដំណោះស្រាយណាដែលអាចរកឃើញ ក្រៅពីតុលាការនោះទេ, ប្រព័ន្ធតុលាការ នឹងកាត់ទោសអ្នកដែលធ្វើខុស, ហើយសូមកុំភាន់ច្រឡំថា រាជរដ្ឋាភិបាលមិនមានសិទ្ធិប្រើប្រាស់នូវសមត្ថកិច្ចដើម្បីការពារសន្តិភាពសម្រាប់ប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាជន»។

សម្តេចនាយករដ្ឋមន្រ្តី បានព្រមានខ្លាំងៗថា «រាជរដ្ឋាភិបាលសូមធ្វើការព្រមានទៅអ្នកដែលមានកំហុស សូមកុំធ្វើខុសតទៅទៀត បើមិនដូច្នោះនឹងនាំផលអាក្រក់ ដល់ខ្លួន, កំហុសខ្លួនឯងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»៕

...Read More

សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ខ្សែបូសម្ពោធពន្លាជាតិ និងទស្សនាស្តង់កម្ពុជា

FN ៖ បន្ទាប់ពីបានអញ្ជើញចូលរួមបើកពិធីតាំងពិព័រណ៍ចិន-អាស៊ាន នៅណាននីញហើយ នាព្រឹកថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជា និងជួបសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករខ្មែរ ដែលបាននាំយកផលិតផលខ្មែរ មកតាំងពិព័រណ៍នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី ប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលកំពុងវិនិយោគលើវិស័យកសិកម្ម និងដំណាំកសិផលនានា ដែលបានយកទំនិញកម្ពុជាមកចូលរួមបង្ហាញ និងដាក់លក់នៅក្នុងប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បន្តខិតខំដើម្បីពង្រីកទីផ្សារនៅប្រទេសចិនឲ្យបានទូលាយ ដើម្បីកម្ពុជា យើងអាចនាំចូលនូវផលិតផលកសិម្ម និងទំនិញជាច្រើនមុខថែមទៀតមកកាន់ទីផ្សារមិត្តចិន ក្នុងនោះរួមមានទាំងការអនុគ្រោះលើកលែងពន្ធជាដើម៕

...Read More

ឧបនាយករដ្ឋមន្រ្តីចិន៖ សម្តេចតេជោ ហ៊ុន សែន តែងខិតខំជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ឲ្យរីកចម្រើន

FN ៖ ឧបនាយករដ្ឋមន្រ្តីចិន លោក ចាង កាវលី បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គឺជាចំណែកមួយ ដ៏សំខាន់ក្នុងការជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ឲ្យកាន់តែរីកចម្រើនក្នុងភាព ជាដៃគូយុទ្ធសាស្រ្ត។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តីចិន បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅទីក្រុង ណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ។

យោងតាមការចេញផ្សាយនៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងជំនួបនោះ លោក ចាង កាវលី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាសាក្សីពិតក្នុងទំនាក់ទំនងអាស៊ាន-ចិន ពោលគឺសម្តេចតែងតែខិតខំ ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ឲ្យមានការរីកចម្រើនទៅមុខក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា អាស៊ាន-ចិន នឹងប្រើប្រាស់មូលនិធិខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់លោក ប្រធានាធិបតីចិន ស៊ី ជិនពីង ឲ្យកាន់តែតទួលបានជោគជ័យថែមទៀតសម្រាប់តំបន់។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៦នេះ គឺជាខួប ២៥ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-ចិន។ ប្រទេសចិន គឺជាទីមួយដែលមានទំហំ ពាណិជ្ជកម្ម និងការវិនិយោគច្រើនជាងគេនៅក្នុងតំបន់អាស៊ាន។

នៅឆ្នាំ២០១៥កន្លងទៅ ទំហំពាណិជ្ជកម្មអាស៊ាន-ចិនមានចំនួន ៣៤៦,៤ប៊ីលានដុល្លាអាមេរិក និងលំហូរវិនិយោគផ្ទាល់ពីចិន ទៅកាន់អាស៊ានមាន ៨,២ប៊ីលានដុល្លាអាមេរិកក្នុងឆ្នាំ២០១៥។ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដែលធ្វើឡើងនៅទីក្រុង វៀងច័ន្ទ ប្រទេសឡាវ ដែលទើបបញ្ចប់ទៅនាពេលថ្មីៗនេះ អាស៊ាន-ចិន បានសន្យាប្រឹងប្រែងជំរុញទំហំវិនិយោគឲ្យដល់ ១៥០ប៊ីលានដុល្លារ និងទំហំពាណិជ្ជកម្មឲ្យដល់ ១ទ្រីលានដុល្លាអាមេរិកនៅឆ្នាំ២០២០៕

...Read More

សម្តេចតេជោ ហ៊ុន សែន ស្នើចិនបង្កើនការនាំផលិតផលកម្ពុជា ទៅកាន់ទីផ្សារចិន ដោយមិនជាប់ពន្ធគយ និងមិនកំណត់កូតា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើចិនឲ្យបង្កើនការនាំផលិតផល របស់កម្ពុជាទៅកាន់ ទីផ្សារចិនឲ្យ បានកាន់តែច្រើនថែមទៀត ជាពិសេសសុំឲ្យលើករបាំងពន្ធគយ និងមិនកំណត់កូតា។ សំណើរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើ ឡើងក្នុងពេលជួបសំណេះសំណាលការងារជាមួយឧបនាយករដ្ឋមន្រ្តីចិន លោក ចាង កាវលី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

បើតាមការចេញផ្សាយនៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែ បានបញ្ជាក់ថា ដើម្បីបង្កើនការនាំផលិតផល កម្ពុជាចូលទីផ្សារចិន សម្តេចតេជោ បានស្នើឲ្យរដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-ចិន ធ្វើការពិភាក្សាជាមួយគ្នា ឲ្យបានកាន់តែច្រើនថែមទៀតលើបញ្ហានេះ។

ក្នុងជំនួបពិភាក្សាគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តីចិន បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ពីគម្រោងអាទិភាពនានា ដែលរដ្ឋាភិបាលចិន បានផ្តល់ជូនដល់ភាគីកម្ពុជារួមទាំងជំនួយឥតសំណង មានទឹកប្រាក់ ៣,៦០០លានយ័ន របស់រដ្ឋាភិបាលចិនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមនៅលើទំព័រ Facebook ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តីចិន ក៏បានឯកភាពគ្នាលើយន្តការអន្តររដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីពិភាក្សាលើការអនុវត្តគម្រោងនានា ដែលភាគីកម្ពុជា បានស្នើទៅកាន់ភាគីចិន តាមរយៈគោលនយោបាយវិថីមួយ ផ្លូវមួយ ដើម្បីអនុវត្តលើអនុស្សារណៈមួយ ដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នា។

សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា កំពុងនឹងដឹកនាំគណៈប្រតិភូចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ ចិន-អាស៊ានលើកទី១៣ នៅទីក្រុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោក៏នឹងអញ្ជើញចូលរួមវេទិកា ស្តីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា ចិន លើកទី១ផងដែរ ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា។ តាមរយៈវេទិកា នាយករដ្ឋមន្រ្តីកម្ពុជា រំពឹងថា នឹងជួយកៀរគរវិនិយោគិនចិន នៅខេត្តក្វាងស៊ីមកបណ្តាក់ទុនវិនិយោគឲ្យកាន់តែច្រើន ថែមទៀតនៅប្រទេសកម្ពុជា៕

...Read More

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិនលើកទី១៣

FB ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិនលើកទី១៣ នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលមានរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១២ ខែកញ្ញា ២០១៦។

សូមបញ្ជាក់ថា ការតាំងពិព័ណ៌ អាស៊ាន-ចិន នេះគឺក្រោមប្រធានបទ «ការកសាងផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១ និងវេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី១» ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាង កម្ពុជា និងចិន កំពុងមានភាពល្អប្រសើរ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានពិភាក្សាយ៉ាងល្អជាមួយនាយករដ្ឋមន្ត្រីចិន ជាច្រើនដងរួចមកហើយ លើទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលក្នុងនោះមានទំនាក់ទំនងលើផ្នែកសេដ្ឋកិច្ច ពាណិជ្ចកម្ម និងវិនិយោគទេសចរណ៍ ហើយជាអាទិភាពនៃកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីចិន បានប្រកាសផ្តល់ឱ្យកម្ពុជានាំអង្ករ ទៅកាន់ប្រទេសចិនពីចំនួន១០មុុឺនតោន ទៅ២០មុឺនតោនក្នុងមួយឆ្នាំដោយរួចពន្ឋផងដែរ។

សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងខិតខំធ្វើការជាមួយថ្នាក់ដឹ​ក​នាំចិន​ដើម្បីពង្រីក​ទីផ្សារសំរាប់នាំទំនិញ​កម្ពុជាទៅ​កាន់ប្រទេសចិនបន្ថែមទៀតនាពេលខាងមុខ ៕

...Read More

សម្តេចតេជោ៖ «ម្សិលមិញម៉ោងជិត១២យប់ទើបខ្ញុំបានងូតទឹក, ហត់តែសប្បាយចិត្ត ព្រោះបានធ្វើការរួមគ្នាដោយរីករាយជាមួយមេដឹកនាំអាស៊ាន និងប្រទេសដៃគូ»

FN ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកញ្ញានេះ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹកបង្ហាញពីភាពស្និទ្ធស្នាល និងរីករាយជាមួយនឹងមេដឹកនាំ នៃបណ្តាប្រទេសអាស៊ានទាំង១០ និងមេដឹកនាំប្រទេសដែលជាដៃគូចំនួន៨។​

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នៅថ្ងៃម្សិលម្សិញ នៃកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ សម្តេចរវល់រហូតដល់ម៉ោងជិត១២យប់ ទើបបានងូតទឹក ប៉ុន្តែទោះជារវល់ និងហត់យ៉ាងណាក្តី សម្តេចសប្បាយចិត្ត ដោយបានធ្វើការជាមួយនឹងមេដឹកនាំ ប្រទេសអាស៊ានទាំង១០ និងប្រទេសជាដៃគូទាំង៨ ដែលមានប្រជាជន ប្រមាណជាង៣ពាន់លាន់នាក់។

ជាមួយគ្នានេះ មានរូបថតមួយសន្លឹក ដែលសម្តេចបានខ្សឹបដាក់ត្រចៀក របស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលអត្ថន័យនៃការខ្សឹបនេះ ៣ឆ្នាំទៀតទើបសម្តេចទម្លាយប្រាប់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ពីម្សិលមិញម៉ោងជិត១២យប់ទើបបានមុជទឹក។​ ហត់តែ​សប្បាយ ដោយមេដឹកនាំប្រទេសអាស៊ាន ១០​ និងប្រទេសដៃគូ៨ ដែលមានប្រជាជនប្រមាណជាង៣ពាន់លាននាក់ មកជួបជុំធ្វើការជាមួយគ្នា ដោយរីករាយ។​  អាវដែលម្ចាស់ផ្ទះឡាវ កាត់ឱ្យត្រូវបានពាក់គ្រប់ៗគ្នា។ ខ្ញុំសូមជូនរូបថតខ្លះ​ ដើម្បីបង្ហាញជនរួមជាតិ យើងអំពីភាពស្និទ្ធស្នាល ដែលមេដឹកនាំប្រទេស និងប្រទេសតែងប្រាស្រ័យទាក់ទងគ្នា។  មានរូបថតមួយសន្លឹក ដែលខ្ញុំខ្សឹបដាក់ត្រចៀក អគ្គលេខាអង្គការសហប្រជាជាតិ​ ឯកឧត្តម​ បាន គីមូន​ ចាំ៣ឆ្នាំទៀតចាំខ្ញុំប្រាប់»៕

...Read More

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារការងារថ្ងៃត្រង់ពិសេស

អត្ថបទ Samdech Hun Sen, Cambodian Prime Minister

នៅមុនបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី២៨-២៩ របស់អាស៊ាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិសារអាហារ​ការងារថ្ងៃត្រង់​ពិសេស​ជាមួយ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ លោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ និងតំណាង​អនុរដ្ឋមន្រ្តីពីររូបទៀតមកពីប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ព្រមទាំងមានការចូល រួមពីតំណាង​ក្រុម​​ប្រឹក្សា​ធុរកិច្ចមកពីប្រទេស ៥ រួមទាំងកម្ពុជាផងដែរ។

 

ប្រមុខដឹកនាំនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានវាយតម្លៃខ្ពស់ និងកោតសរសើរ​ដល់​ក្រុម​​ប្រឹក្សាធុរកិច្ចនៃប្រទេសទាំងប្រាំ និង​ដៃគូវិនិយោគដទៃទៀតដែល​បានចូលរួមចំណែក​យ៉ាងសកម្មក្នុងការ​បណ្តាក់ទុនវិនិយោគនៅក្នុងបណ្តាប្រទេសទាំងនេះ។ ក្នុងនោះប្រមុខដឹកនាំនឹងលើកយកនូវសំណើមួយចំនួនពីក្រុមប្រឹក្សាធុរកិច្ចទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន​លើកទី ២៨-២៩ ដែលនឹងប្រារព្វបើកក្នុងរសៀលថ្ងៃនេះផងដែរ៕

...Read More

សម្តេចតេជោ ផ្តល់កិច្ចសម្ភាសន៍ខ្លីអំពីការចុះឈ្មោះបោះឆ្នោត

អត្ថបទ Samdech Hun Sen, Cambodian Prime Minister

នៅក្នុងពេលដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចុះឈ្មោះបោះឆ្នោតនៅក្នុងសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ម្សិលមិញនេះរួចមក សម្ដេចតេជោ បានផ្ដល់បទសម្ភាសន៍ខ្លីមួយជូនអ្នកកាសែត។

 

១)-សម្ដេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងអំពីការចរចារវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះ ជាតិក្នុងការកែទម្រង់ការបោះឆ្នោតកាលពីឆ្នាំ ២០១៥ កន្លងទៅ គឺសម្តេចជាអ្នកទាមទារឲ្យ ធ្វើកំណែទម្រង់ ប្រព័ន្ធបោះឆ្នោតឲ្យបានទូលំទូលាយ រួមទាំងការរៀបចំប្រព័ន្ឋចុះបញ្ជីអ្នកបោះឆ្នោតផងដែរ ដែលខណៈពេលនោះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ស្នើសុំត្រឹមធ្វើកំណែទម្រង់ផ្លាស់ប្តូរថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប)ប៉ុណ្ណោះ។ សម្ដេចតេជោបានស្នើសុំឲ្យនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិន ហ៊្សូអាបេ ជួយក្នុង កំណែទម្រង់ប្រព័ន្ធបោះឆ្នោត រួមទាំងប្រព័ន្ធចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតសារជាថ្មីឡើងវិញ ដើម្បីធានាឲ្យបញ្ជី បោះឆ្នោតមានសុក្រឹត្យភាព ហើយកុំឲ្យបក្សនយោបាយខ្លះចេះតែប្រើពាក្យថាបាត់ចំនួនមនុស្ស ឬក៏ខុសនេះ ខុសនោះបន្តទៀត។

 

២)-សម្តេចតេជោ ហ៊ុន សែន សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់នឹងទៅចុះឈ្មោះបោះឆ្នោតតាម បច្ចេកវិទ្យាទំនើបក្នុងប្រព័ន្ធកុំព្យូទ័រដែលធានាបាននូវសុក្រឹត្យភាពពេញលេញ។ ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស បើទោះជាធ្លាប់បានបោះឆ្នោត៤-៥អាណត្តិហើយក្តី គឺបញ្ជីបោះឆ្នោតចាស់មុនមិនត្រូវឲ្យប្រើប្រាស់ទៀតទេ។ សូមប្រជាពលពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោត គឺត្រូវតែអញ្ជើញ ទៅចុះឈ្មោះបោះឆ្នោតកុំខាន។ ទន្ទឹម នឹងនេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមផងដែរថាគ្រប់គណបក្សនយោបាយនៅកម្ពុជា រួមទាំងគណបក្ស សង្រ្គោះ ជាតិ គឺអាចទទួលយកបាននូវការចុះឈ្មោះតាមប្រព័ន្ឋបច្ចេកវិទ្យាថ្មីនេះ។ ព្រោះថានេះគឺជា ការកែទម្រង់ការបោះ​ឆ្នោតដ៏ធំមួយនៅកម្ពុជា ដែលមិនធ្លាប់មានពីមុនមក។

 

៣)-សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមផងដែរថា ច្បាប់ថ្មីគឺមិនអនុញ្ញាតឲ្យធ្វើការពហិការកន្លះឆ្នាំ ឬមួយ...Read More


ទៅមុខថយក្រោយ