FB៖ តាមរយៈគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន ថ្ងៃទី ២៣ កញ្ញា សម្តេចតេជោ បានសរសេរថា “ក្មួយៗមន្ត្រីជាប់កិច្ច សន្យាបម្រើការងារនៅ គ.ជ.ប ជាទីស្រឡាញ់ ពូអរគុណក្មួយដែលបាន comment មកពូ ទាក់ទងទៅនឹង លិខិតរបស់ក្រសួងមុខងារសាធារណៈ លេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦។ ពូសូមបញ្ជាក់ថា ដោយចំនួនមន្ត្រីរាជការដែលបម្រើការងារនៅ គ.ជ.ប ក្នុងការងារចុះឈ្មោះបោះឆ្នោត មិនមានផលប៉ះពាល់ដល់និរន្តរភាពការងាររបស់ក្រសួង-ស្ថាប័នដើម ពូយល់ព្រមឲ្យក្រសួងរក្សាបៀវត្សរ៍ សរុបរបស់មន្រ្តីទាំងនោះ ដោយរួមទាំងប្រាក់បំណាច់មុខងារដែលមានស្រាប់ ហើយបើកប្រាក់កម្រៃដែលផ្តល់ឲ្យដោយ គ.ជ.ប តាមការកំណត់នៅពេលបំពេញការងារចុះឈ្មោះបោះឆ្នោត។ ពូបានបញ្ជាឲ្យក្រសួង មុខងារសាធារណៈផ្អាកអនុវត្តលិខិតលេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦ របស់ ក្រសួងមុខងារសាធារណៈ”។
ពូសូមជូនពរក្មួយៗ ទទួលបានជោគជ័យក្នុងការបម្រើការងារជូនជាតិ