FN ៖ ជាមួយការបើកទំព័រឆ្នាំថ្មី ២០២៣ នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខកុមារី និងយុវតី ដែលរងគ្រោះដោយការរំលោភបំពាន និងជួញដូរផ្លូវភេទ នៅអង្គការអាហ្វេស៊ីបកម្ពុជា ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រៅតែពីសាកសួរសុខទុក្ខសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមួយខ្នង កម្ពស់៣ជាន់ ស្មើនឹង៤០បន្ទប់ ដែលជាជំនួយរបស់សម្តេចទាំងទ្វេនៅក្នុងអង្គការនេះផងដែរ។
ខាងក្រោ មជាខ្លឹមសារនៃប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយដែលបានអញ្ជើញមកជួបជាមួយកុមារី និងយុវតី ប្រកបដោយក្តីក្តុកក្តួល ចំពោះបញ្ហាដែលពួកគេជួបប្រទះ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានមោទនភាពចំពោះការជួយជ្រោមជ្រែង ដើម្បីជាប្រយោជន៍សម្រាប់កុមារី និងយុវតីរងគ្រោះនៅអង្គការអាហ្វេស៊ីប។
- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បុរសៗទាំងឡាយ បញ្ឈប់ធ្វើសកម្មភាពមិនមែនជាសីលធម៌របស់មនុស្ស។
- សម្តេចតេជោ ហ៊ុន សែន រំពឹងថា អង្គការអាហ្វេស៊ីប នឹងមិនទទួលបានកុមារី និងយុវតី ដែលរងគ្រោះដោយការរំលោភបំពាន ឬជួញដូរផ្លូវភេទកាន់តែច្រើននោះទេ។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការសាងសង់អគារកន្លែងស្នាក់នៅ នៅអង្គការអាហ្វេស៊ីបឡើង មិនមែនដើម្បីទទួលកុមារី និងយុវតីរងគ្រោះកាន់តែច្រើននោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យរួមគ្នាប្រយុទ្ធប្រឆាំងការរំលោភបំពាន និងការជួញដូរផ្លូវភេទសម្រាប់ក្មេងស្រី។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានផ្តល់ការឧបត្ថម្ភនៅអង្គការអាហ្វេស៊ីប។ សម្តេចតេជោ បានចាត់ទុកការឧបត្ថម្ភនេះ គឺជាការឧបត្ថម្ភចំកន្លែងដែលគួរឧបត្ថម្ភ។
- សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាព និងក្តីរីករាយ...Read More
FN ៖ មុននឹងបិទបញ្ចប់ទំព័រឆ្នាំចាស់ឆ្នាំ២០២២ នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅកម្ពុជា បានបន្តដឹកដៃគ្នាធ្វើជាសហធិបតី បើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុ
ងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ដែលជាចំណងដៃដ៏ពិសិដ្ឋសម្រាប់ប្រជាពលរដ្ឋក្នុង ខេត្តកំពត និងខេត្តកែប។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
- ជាកិច្ចចាប់ផ្តើមសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការនឹករលឹកជូនពលរដ្ឋអ្នកខេត្តកំពត និងបានអរគុណដល់ពលរដ្ឋខេត្តកំពត បានបោះឆ្នោតជូនគណបក្សប្រជាជនកាលពីខែមិថុនាកន្លងទៅ។ សម្តេចតេជោ រំពឹងថា អ្នកខេត្តកំពតបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅខែកក្កដា ឆ្នាំ២០២៣ ដើម្បីសម្តេចមានឱកាសបម្រើជាតិ និងប្រជាជន ហើយជំរុញភាពលូតលាស់របស់ជាតិ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលពេលវេលាមិនដល់មួយសប្តាហ៍ បានអញ្ជើញរួមគ្នាជាមួយឯកអគ្គរដ្ឋទូតចិនចំនួន២លើក ដើម្បីបើកការដ្ឋានស្តារ និងលើកកម្ពស់គុណភាពផ្លូវចំនួន៣ខ្សែ។
- សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការកសាងឡើងវិញផ្លូវជាងលេខ៣១ និង៣៣ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅមិនដល់១០ថ្ងៃទៀត ការដ្ឋានសាងសង់ផ្លូវ និងស្ពានចំនួនពីរគម្រោងទៀត នឹងចាប់ផ្តើម។ នេះជាផ្លែផ្កាកើតចេញពីទំនាក់ទំនងរវាងកម្ពុជា និងចិន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា និងចិន សម្រេចបានប្រមាណ ១៤ពាន់ ៥០០លានដុល្លារ កើនឡើងប្រមាណ ១៩ភាគរយកំណើត។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីរំពឹងថា ទំនិញ និងផលិតផលរបស់កម្ពុជាកាន់តែច្រើន នឹងបង្ហាញវត្តមានលើទីផ្សាររបស់ចិន។
- សម្តេចតេជោ ហ៊ុន សែន...Read More
FN ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១។
ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នាល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល) រហូតដល់ផ្លូវជាតិលេខ៣ ក្នុងស្រុកជុំគិរី ខេត្តកំពត។ ផ្លូវជាតិមួយខ្សែនេះ បានសាងសង់រួចម្តងមកហើយកាលពីឆ្នាំ២០១១ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរប្រទាប់ (DBST) មានទទឹងតួផ្លូវពី ៧ម៉ែត្រ ដល់ ១១ម៉ែត្រ។ ជាទូទៅប្រភេទផ្លូវនេះមានអាយុកាលជាមធ្យមពី ០៥ឆ្នាំ ទៅ ០៨ឆ្នាំ ប្រសិនបើមានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ខាងក្រោមជាខ្លឹមសារប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ឥណទានសម្រាប់លើកកម្ពស់គុណភាពផ្លូវជាតិលេខ៤១។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយកម្ពុជាពីមុន លុយតិច ធ្វើផ្លូវឱ្យបានវែង តែបច្ចុប្បន្នត្រូវផ្តោតលើគុណភាព និងសោភ័ណភាព។
- សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ផ្លូវជាតិលេខ៤១ ជាតម្រាយផ្លូវ ដែលត្រូវបានប្រើប្រាស់តាំងពីសម័យព្រះបាទអង្គឌួង ក្នុងសតវត្សរ៍ទី១៩ ក្នុងការតភ្ជាប់រាជធានីនៅឧត្តុង្គ ទៅកាន់សមុទ្រខេត្តកំពត។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៤១ គឺជាការតភ្ជាប់ផ្លូវដ៏មានសារៈសំខាន់សម្រាប់វិស័យដឹកជញ្ជូន និងទេសចរណ៍។
- សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវជាតិលេខ៤១ ដែលនឹងជួបការលំបាកក្នុងកំលុងពេលសាងសង់ផ្លូវ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៤១ មិនមែនជាសមិទ្ធផលធ្លាក់ទេ តែកើតចេញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ...Read More
FN ៖ ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរហើយ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ៧៦លានដុល្លារអាមេរិក។ ផ្លូវដែលដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងនោះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។
ខាងក្រោមខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ៖
- សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ និងមានមោទនភាព ចំពោះការកើតឡើងជាបន្តបន្ទាប់នូវសមិទ្ធផលក្នុងខេត្តព្រះសីហនុ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលទាំងនេះមិនត្រឹមបម្រើជាប្រយោជន៍សម្រាប់អ្នកខេត្តព្រះសីហនុ តែគឺសម្រាប់ពលរដ្ឋនៅទូទាំងប្រទេស។
- សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ផ្លូវ១៤៦បេ គឺជាផ្លូវដែលបិណ្ឌបាត្រផ្ទាល់ដោយសម្តេចព្រះសង្ឃរាជ ទេព វង្ស។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវ១៤៦បេ និង១៤៨ ដែលសម្ពោធព្រឹកថ្ងៃនេះ គឺជាសមិទ្ធផលកើតឡើងដោយដៃប្រជាពលរដ្ឋផ្ទាល់ តាមរយៈការប្រើប្រាស់ថវិកាជាតិ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានប្រឹងប្រែងសាងសង់ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ស្ទឹងហាវ និងក្រុងព្រះសីហនុ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីមានផ្លូវល្បឿនលឿន ឬផ្លូវ៣៧ខ្សែក្នុងក្រុងព្រះសីហនុក៏ដោយ បើគ្មានផ្លូវតភ្ជាប់១៤៦បេ និង១៤៨ទេ ពលរដ្ឋក្នុងខេត្តព្រះសីហនុនៅតែលំបាក។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែផ្តល់អាទិភាពដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយការលំបាកធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែងផ្លែផ្កាសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាជាតិដែលទម្លាក់មកកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុសរុប ៤០០លានដុល្លារ។
- សម្តេចតេជោ...Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ និស្សិត ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រតាមបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប ដើម្បីសម្តែងការនឹករលឹក ក៏ដូចជាបង្ហាញការវិវឌ្ឍន៍នានាពាក់ព័ន្ធសង្គមជាតិ។
ជំនួបសំណេះសំណាលនេះធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែធ្នូ (ម៉ោងនៅព្រុចសែល) ត្រូវនឹងម៉ោងប្រមាណ១០យប់ (ម៉ោងនៅកម្ពុជា)។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ថ្លែងសំណេះសំណាលប្រមាណជាង២៖៣០នាទី, ខាងក្រោមខ្លឹមសារសំខាន់របស់សម្តេច៖
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាមួយប្រជាពលរដ្ឋនៅអឺរ៉ុប មិនមែនជារឿងចៃដន្យ តែជាការៀបចំដោយមានការស្ម័គ្រចិត្ត និងព្រមព្រៀង ដើម្បីជួបគ្នា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាសានៃដេញដូរ ឬជួល ដើម្បីជំនួបជាមួយសម្តេច គួរតែត្រូវបានបញ្ចប់។ ពាក្យនេះ គឺជាការបំពានលើសិទ្ធិសេរីភាពនៃសតិសម្បជញ្ញៈ។
- សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការហួសចិត្តចំពោះអ្នករស់នៅប្រទេសប្រជាធិបតេយ្យ តែប្រើពាក្យទិញជួល ឬកៀបសង្កត់ សម្រាប់ការជួបជុំរវាងសម្តេច និងពលរដ្ឋខ្មែរនៅអឺរ៉ុប។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ដឹងថា តើនៅថ្ងៃទី១៤ ខែធ្នូ មានមនុស្សប៉ុន្មាននាក់ធ្វើបាតុកម្មប្រឆាំងសម្តេច តាមការអំពាវនាវរបស់ក្រុមប្រឆាំង។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឃើញមុខអ្នកប្រកូកប្រកាសឱ្យអ្នកនៅអឺរ៉ុបប្រឆាំងសម្តេច ក្លាហានចេញមុខដឹកនាំបាតុកម្មដោយផ្ទាល់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាមិនចម្លែកទេ ឱ្យតែគាំទ្ររាជរដ្ឋាភិបាល និងបក្សកាន់អំណាច គឺក្រុមប្រឆាំងតែងតែហៅថាជាអាយ៉ង។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងនិស្សិត ដែលបានចេញសារស្វាគមន៍ដំណើរសម្តេចនៅព្រុចសែល។
- សម្តេចតេជោ ហ៊ុន សែន ផ្តាំកុំឱ្យទុកចិត្តតាមការទាយរបស់សម្តេចរឿងបារាំងអាចលើកពានវើលខាប់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឈាមខាប់ជាងទឹក ដូច្នេះទោះទៅដល់ទីណា ក៏នៅតែជាខ្មែរ។
- សម្តេចតេជោ ហ៊ុន សែន បានចូលរួមសោកស្តាយ...Read More

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជិត១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖
- ជាកិច្ចចាប់ផ្ដើមដំបូង សម្ដេចតេជោ ហ៊ុន សែន បានសួរសុខទុក្ខទៅកាន់បុគ្គលិក កម្មករ កម្មការិនី ក្រុមហ៊ុននីមេបៀ
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ជំនឿចិត្ត» ជាចំណុចពិសេសនៃការរីកលូតលាស់របស់ក្រុមមីនេបៀ របស់ជប៉ុន នៅកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយវិនិយោគរបស់កម្ពុជា «ត្រីណាមកមុនចាប់ស្ងោមុន មិនប្រកាន់ត្រីតូច ឬត្រីធំនោះទេ»។
- សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មានក្រុមហ៊ុនមួយ បានស្នើសម្តេចបញ្ឈប់ការវិនិយោគរបស់មីនេបៀនៅកម្ពុជា កាលពីឆ្នាំ២០១០។ តែត្រូវសម្តេចបញ្ជាក់ទៅវិញថា សម្តេចមិនអាចបំពានការសម្រេចរបស់សម្តេចបាននោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការរីករាយ ដែលបានរួមចំណែកឱ្យក្រុមហ៊ុនមីនេបៀរីកចម្រើន ជាមួយទុនកើនដល់ ៦០០លានដុល្លារ មានកម្មករបម្រើការងារដល់ ៦ពាន់នាក់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការខិតខំរបស់កម្មករ កម្មការរិនីនៅរោងចក្រមីនេបៀ...Read More
FN ៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា។ ពិធីនេះធ្វើឡើងនៅសាលពិព័រណ៍ និងសន្និសីទកោះពេជ្រ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតជាតិ ខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា៖
- សម្តេចតេជោ ហ៊ុន សែន បានថ្លេអថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព នៅឆ្នាំ១៩៩៧ កម្ពុជាបានចុះហត្ថលេខា និងបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស ឬហៅកាត់ថា អនុសញ្ញាអូតាវ៉ា ក្នុងឆ្នាំ២០០០។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅចុងឆ្នាំ ២០១១ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានរៀបចំកិច្ចប្រជុំនៃរដ្ឋភាគីលើកទី១១ ដែលត្រូវបានគេទទួលស្គាល់ថា ជាកិច្ចប្រជុំមួយដ៏ល្អ និងប្រកបដោយជោគជ័យ ក្នុងប្រវត្តិនៃកិច្ចប្រជុំរបស់ចលនាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនរងគ្រោះដោយសារមីន និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានថយចុះយ៉ាងខ្លាំងពីចំនួន ៤,៣២០នាក់ ក្នុងឆ្នាំ ១៩៩៦ មកនៅក្រោមចំនួន ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល ១០ឆ្នាំចុងក្រោយ។
- សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនាពេលកន្លងទៅ សម្តេចបានស្នើឱ្យដាក់ចេញគោលដៅបោសសំអាតមីន ក្នុងផែនការអភិវឌ្ឍសហវត្សរ៍។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបរវាងសម្តេច និងអគ្គលេខាធិការអង្គការសហប្រជាជាតិ មិនមានជជែកលើបញ្ហាផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លេងថា សម្តេច និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ជាដៃគូល្អនឹងគ្នាតាំងទសវត្សរ៍៨០។
- សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តជាខ្លាំង ចំពោះមានអ្នកខ្លះលើកឡើងថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បង្គាប់បញ្ជាសម្តេចលើបញ្ហាផ្ទៃក្នុងរបស់កម្ពុជា។
- សម្តេចតេជោ ហ៊ុន...Read More
FN ៖ នៅល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ខាងក្រោមជាខ្លឹមសារប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន សម្តែងភាពរីករាយដែលបានអញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កូវីដ១៩ មិនអាចរារាំងដល់សម្តេច មិនឱ្យមកបើក ការប្រកួតកីឡានាពេលនេះឡើយ
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឆ្នាំ២០២៣ ជាកិត្តិយសជាប្រវត្តិសាស្ត្រមួយទៀតរបស់កម្ពុជា សម្រាប់វិស័យកីឡា
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡា និងវិស័យផ្សេងៗរួមទាំងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ មិនអាចរស់នៅដោយគ្មានសន្តិភាពនោះឡើយ
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវជាថ្មីឱ្យជនរួមជាតិ បន្តថែរក្សាសន្តិភាពរបស់កម្ពុជា
- សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា រដ្ឋមន្ត្រីការពារជាតិចិន និងអាមេរិក នឹងជួបគ្នានៅខេត្តសៀមរាប អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធខាងមុខ
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២៣ ខាងមុខនេះ ដោយទទួលបានការគាំទ្រពីប្រតិភូកីឡាបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ( SEA Games ) និង អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការ ប្រកួតកម្រិតអន្តរជាតិដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះគឺជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំ ធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ ។
- សម្តចតេជោ ហ៊ុន សែន សូមសម្ដែងនូវកោតសរសើរចំពោះក្រសួងអប់រំយុវជន និងកីឡា...Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ បានធ្វើសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បង្ហាញអំពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ។
ខាងក្រោមជាចំណុចសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសធ្វើសន្និសីទសារព័ត៌មាន និងឆ្លើយសំណួរអ្នកសារព័ត៌មាន ពាក់ព័ន្ធកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ៖
- សម្តេចតេជោ ហ៊ុន សែន សម្តែងការពេញចិត្តចំពោះកម្លាំងសន្តិសុខសមត្ថកិច្ចកម្ពុជា ដែលការពារសន្តិសុខសុវត្ថិភាព សម្រាប់មេដឹកនាំអាស៊ាន ដែលមកចូលរួមកិច្ចប្រជុំនៅកម្ពុជា បានយ៉ាងល្អ និងមានសុវត្ថិភាព
- សម្តេចតេជោ ហ៊ុន សែន ថ្វាយជោគជ័យនៃការរៀបចំកិច្ចប្រជុំអាស៊ាន ថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ និងប្រជាជនកម្ពុជាទាំងអស់
- សម្តេចតេជោ ហ៊ុន សែន៖ មានកត្តា២ ដែលធ្វើឱ្យអាស៊ានទទួលបានសមាជិក TAC រហូតដល់៧ នៅឆ្នាំ២០២២នេះ
- សម្តេចតេជោ ហ៊ុន សែន៖ អាស៊ាន មិនមែនជាកូនជឹងនរណាទេ អាស៊ានមិនខ្វល់ថានរណាខឹងទេ ចំពោះការទទួលយកអ៊ុយក្រែនជាសមាជិក TAC។
- សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំគិតថា រុស្ស៉ី គ្មានហេតុផលណាដែលខឹង និងជំទាស់ចំពោះការទទួលយក អ៊ុយក្រែនជាសមាជិក TAC របស់អាស៊ាននោះទេ
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការសម្រេចជាគោលការណ៍ឱ្យទីម័រឡេស្តេចូលជាសមាជិកទី១១ របស់អាស៊ាន និងក្លាយជាអ្នកសង្កេតការណ៍ មានចំណែកស្មើៗគ្នារបស់សមាជិកអាស៊ានទាំងអស់
- សម្តេចតេជោ ហ៊ុន សែន៖ ការផ្តល់កាដូអនុស្សាវរីយ៍នាឡិកាដៃ ដល់មេដឹកនាំអាស៊ាន ជាការបង្ហាញអំពីអ្វីដែលកម្ពុជាធ្វើបាន
- សម្តេចចង់បញ្ជាក់ប្រាប់បរទេសថា ពេលនេះកូនខ្មែរមានលទ្ធភាពផលិតនាឡិកាខ្មែរជូនដល់មេដឹកនាំអាស៊ាន ដែលអ្នកខ្លះក៏បានពាក់ហើយ អ្នកខ្លះក៏មិនទាន់បានពាក់
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនឈានឆ្ពោះទៅធ្វើជាប្រធានអាស៊ានលើកទី៤ នៅឆ្នាំ២០៣២នោះទេ
- សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនតម្រូវឱ្យជ្រើសរើសនរណាទាំងអស់...Read More
FN ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សរុបជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែផ្តល់តម្លៃ និងកិត្តិយសដល់និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យ ហើយតែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រដល់ពួកគេ។ សម្រាប់សាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីចំនួនប្រមាណ១៨លើករួចមកហើយ។
ក្នុងឱកាសប្រគល់សញ្ញាបត្រនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណរយៈពេល១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖
- សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានប្រឹងប្រែងជម្នះការលំបាកបណ្តាលមកពីជំងឺកូវីដ១៩ ដើម្បីធានាបានការសិក្សាអប់រំ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រឹះស្ថានអប់រំទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១០ ជាមួយរាជរដ្ឋាភិបាល។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងវិបត្តិតែងមានឱកាស។ វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យឌីជីថល នៅក្នុងវិស័យនានាន រួមទាំងការសិក្សាផង មានការរីកចម្រើន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួបមួយឆ្នាំ ដែលកម្ពុជាបើកសេដ្ឋកិច្ចឡើងវិញ ក្រោយយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ ហើយក៏ជួយសេដ្ឋកិច្ចកម្ពុជា មានកំណើនឡើងវិញ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យធំៗរបស់រដ្ឋមន្ត្រី នៅតែទទួលបានប្រជាប្រិយភាពពីនិស្សិត។ សម្តេចតេជោ ក៏បានរំលឹកពីដំណើរការកសាង និងអភិវឌ្ឍន៍សាកលវិទ្យាល័យទាំង៣ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ វិទ្យាសាស្ត្រសេដ្ឋកិច្ច។ សម្តេចតេជោ បានចាត់ទុកសមិទ្ធផលទាំងអស់នេះ គឺជាសមិទ្ធផលអ្នកចាស់កសាងសម្រាប់អ្នកថ្មី។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលពិព័រណ៍ជ្រោយចង្វា...Read More
FN ៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក។
កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាល ផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយដែលបានអញ្ជើញមកជួបសំណេះសំណាលជាមួយពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯកជាថ្មីទៀត។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបនាពេលនេះជាលើកចុងក្រោយជាមួយពលរដ្ឋស្ម័គ្រចិត្តមករស់នៅរុនតាឯក តែមិនមែនជាជំនួបចុងក្រោយសម្រាប់ដំណាក់កាលអភិវឌ្ឍន៍នោះទេ ពោលសម្តេចនឹងមានជំនួបច្រើនលើកទៀតជាមួយពលរដ្ឋនៅតំបន់នេះ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងអ្នកពាក់ព័ន្ធទាំងអស់ ដែលធ្វើឱ្យមានវឌ្ឍនភាពលើហេដ្ឋរចនាសម្ព័ន្ធនានានៅតំបន់អភិវឌ្ឍន៍រុនតាឯក។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រការរៀបចំរបស់រាជរដ្ឋាភិបាល ហើយស្ម័គ្រចិត្តរើចេញពីតំបន់អង្គរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបំពានគោលការណ៍របស់អង្គការយូណេស្កូ នឹងធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរ ត្រូវដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់អង្គរ និងតំបន់ដទៃទៀតរបស់អាជ្ញាធរជាតិអប្សរា គឺជាសម្រេចចិត្តមួយដ៏ឆ្លាតវៃ។
- តបនឹងការប្រឌិតព័ត៌មានរបស់ក្រុមប្រឆាំងពាក់ព័ន្ធមរណភាពរបស់សម្តេចនោះ សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើ ហ៊ុន សែន ពេលនេះជា ហ៊ុន សែន ពិត ឬក្លែងក្លាយ? តើនរណាអាចបន្លំខ្លួនបានរហូតដល់ទៅជាងមួយឆ្នាំនោះ?
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រឿងចក្រ១៩៤គ្រឿង កំពុងប្រតិបត្តិការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅរុនតាឯក។
- សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ...Read More
FN ៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៦,៤១១នាក់ នារី ៣,៥៦០នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយការជម្នះការលំបាក និងឧបសគ្គជាច្រើន។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជិត២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖
- សម្តេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកចូលរួមក្នុងពិធីចែកសញ្ញាបត្រទាំងអស់ ក្រោកឈរស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់កុមារា កុមារី ស្លាប់បាត់បង់ជីវិតដោយសារការលិចទូក។
- សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានប្រោសព្រះរាជទានព្រះរាជទ្រព្យរំលែកមរណទុក្ខជាមួយគ្រួសារសព។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរដល់កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ដែលបានប្រឹងប្រែងរួមគ្នាជួយដល់សង្គ្រោះ និងរុករកសពជនរងគ្រោះ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរលោកទេសរដ្ឋមន្ត្រី គន់ គីម ដែលបានឈរជើងជាប់ប្រចាំក្នុងប្រតិបត្តិការរុករកសពជនរងគ្រោះ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហេតុការណ៍គ្រោះលិចទូកនេះ បានបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការ និងការរួមសាមគ្គីគ្នាក្នុងសង្គមខ្មែរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះនិស្សិតដែលទទួលបានជ័យលាភី និងបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំពោះការប្រឹងប្រែងអភិវឌ្ឍន៍ និងពង្រឹងគុណភាពអប់រំ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ កម្ពុជាខ្វះខាតធនធានមនុស្សខ្លាំងណាស់ តែបច្ចុប្បន្នកម្ពុជាបណ្តុះបណ្តាលបានធនធានមនុស្សជាច្រើន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍជាតិ ត្រូវការជាចាំបាច់នូវធនធានមនុស្ស ដែលមិនអាចមើលរំលងបាននោះឡើយ។
- ដោយយោងលើទិន្នន័យសិក្សារបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គមខ្មែរបច្ចុប្បន្នអាណាព្យាបាលមិនផ្តេកផ្តួលលើជំនួយរបស់រដ្ឋទៀតនោះទេ...Read More
ទៅមុខថយក្រោយ