សម្តេចតេជោ ហ៊ុន សែន៖ «បើចៅបំភ្លេចអតីតកាលមិន ខុសពីបំភ្លេចម្តាយខ្លួនឯងទេ ហើយក៏មិនខុសពីមេអំបៅបំភ្លេចកំណើតខ្លួន​ ដែលចេញពីដង្កូវដែរ»

FN ៖ «គិតឱយច្បាស់ចៅអតីតកាលនោះហើយដែលរុញ យើងឱយមកដល់បច្ចុប្បន្ន។ ម្តាយចៅបង្កើត ចៅមកក៏ជាអតីតកាល បើចៅបំភ្លេចអតីតកាលមិន ខុសពីបំភ្លេចម្តាយខ្លួនឯងទេ ហើយក៏មិនខុសពីមេអំបៅបំភ្លេចកំណើតខ្លួនដែលចេញពីដង្កូវដែរ។ តាជូនយោបល់ចៅដោយចិត្តស្មោះ ទ្រឹស្តីចៅមិនគួរប្រើវាទេ» នេះជាសាររបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហាញនៅលើ Facebook ឆ្លើយតបនឹងយុវជនម្នាក់ដែលបង្ហោះរូបភាពនិងពាក្យថា «អតីតត្រឹមជាស្រមោលបំភ្លេចវាចោលហើយបង្កើតបច្ចុប្បន្ន»។

ជុំវិញការបង្ហោះរបស់យុវជនម្នាក់នេះ ក៏ត្រូវបានអ្នកប្រើប្រាស់ Facebook (Cherry Hing) ប្រតិកម្មទៅវិញថា៖ «ទ្រឹស្តីនេះគេប្រើវាសំរាប់តែរឿងបរាជ័យ ក្នុងអតីតកាលប៉ុណ្ណោះ យើងមិនអាចយកវាមកប្រើជាទូទៅបានទេប្អូន»។ ចំណែកអ្នកប្រើប្រាស់ Facebook ម្នាក់ទៀតក៏បានឡើងថា៖ «សូមកុំគិតថា អតីតកាលគ្មានន័យសម្រាប់បច្ចុប្បន្នកាលឲ្យសោះ ត្រូវចាំថាអតីតកាលមានន័យសម្រាប់បច្ចុប្បន្នកាល /បច្ចុប្បន្នកាលមានន័យសម្រាប់អនាគតកាល (ចូលចងចាំទុកជានិច្ច)៕

...Read More

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនអ្នកនយោយបាយណា ដែលដើរឃោសនាប្រាប់ប្រជាពលរដ្ឋថា «បើគេឈ្នះនឹងលុបបំណុល»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួន អ្នកនយោបាយណា ដែលដើរឃោសនាប្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានថា បើខ្លួនឈ្នះឆ្នោតខ្លួននឹងលុបបំណុល របស់ពួកគេដែលជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

សម្តេចតេជោ បានចាត់ទុកថា ការឃោសនាបែបនេះ គឺជាការបោកបញ្ឆោទប្រជាពលរដ្ឋ ដើម្បីតែសន្លឹកឆ្នោតដែលត្រូវចាប់បញ្ជូនទៅតុលាការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «បើថាបទល្មើសជាក់ស្តែង គឺថាចាប់នៅនឹងកន្លែងតែម្តង អ្នកឯកដើរបោកប្រាស់ធ្វើអ្វី ព្រោះវាបោកប្រាស់រាល់ថ្ងៃថា “សូមបោះឱ្យខ្ញុំទៅ ខ្ញុំឈ្នះ ខ្ញុំនឹងលុបចោលបំណុលហ្នឹង” អញ្ចឹងយើងលេងអាហ្នឹងឱ្យធ្ងន់ ចាប់ចងស្លាបសេកហើយបញ្ជូនទៅឱ្យតុលាការកាត់ទោស»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា កន្លងទៅមានអ្នកនយោបាយមួយចំនួន បានទៅឃោសនាបោកប្រជាពលរដ្ឋឱ្យបោះឆ្នោតឱ្យខ្លួនហើយសន្យាលុបបំណុល។ សម្តេចថ្លែងបន្ថែមថា ការលុបបំណុលនេះមិនអាចទៅរួចទេ ដោយសារតែមីក្រូហិរញ្ញវត្ថុជាវិស័យឯកជន ហើយបើចង់លុបមានតែផ្លាស់ប្តូររបប ឬធ្វើបដិវត្តដូចប៉ុលពត។

សម្តេចថ្លែងបន្ថែមថា៖ «បើចង់លុបបំណុលនេះចោល ទាល់តែធ្វើបដិវត្តមួយ គឺរួមលាយចោលរបបរាជានិយម ហើយបង្កើតរបបមួយថ្មី និងលុបចោលអ្វីៗ ទាំងអស់ អាហ្នឹងបានទៅរួច។ ដូច្នោះប្រទេសនឹងក្រឡាប់ចាក់ដូចជំនាន់ប៉ុលពត ទៀតហើយ»។

សម្តេចនាយករដ្ឋមន្រ្តី បានស្នើដល់ធនាគារជាតិនៃកម្ពុជា ឲ្យអប់រំប្រជាពលរដ្ឋឲ្យបានច្បាស់ថា មីក្រូហិរញ្ញវត្ថុមិនមែនជារបស់រដ្ឋនោះទេ។
ទន្ទឹមនឹងការបង្គាប់ឱ្យសមត្ថកិច្ច ចាប់ខ្លួនអ្នកដើរឃោសនាបោកប្រាស់ប្រជាពលរដ្ឋតាមមូលដ្ឋាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ មីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋថា ខ្លួនជាគ្រឹះស្ថានឯកជន មិនមែនជារបស់រដ្ឋទេ ហើយត្រូវពន្យល់ដល់ប្រជាពលរដ្ឋ ឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យមានការយល់ច្រឡំតទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានព្រមានថា បើសិនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលមិនអនុវត្តតាមការណែនាំនេះ រាជរដ្ឋាភិបាលនឹងបិទមីក្រូហិរញ្ញវត្ថុនោះតែម្តង៕

...Read More

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនលោកស្រី សុខ សុខម ម៉ាសេរី

FN ៖ នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខចំពោះលោកស្រី សុខ សុខម ដែលត្រូវជាភរិយារបស់លោក ម៉ា សេរី ដែលលោកបានទទួលមរណភាពនៅវេលាម៉ោង​៥៖៥៤នាទីព្រឹកថ្ងៃទី៨ ខែកុម្ភ:​ ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យរុស្ស៊ី ។

នៅក្នុងសាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖ «នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ​ ខ្ញុំនឹងភរិយា សូមចូលរួមរំលែកនូវសមាន ទុក្ខក្តុកក្តួល និងសោកស្តាយស្រណោះ ព្រោះថាការបាត់បង់លោក ម៉ា សេរី គឺជាការបាត់បង់នូវធនធានមនុស្ស ដែលមានវិជ្ជាជីវៈត្រឹមត្រូវ មានក្រមសីលធម៌ និងវោហារសាស្រ្តមិនចេះរីងស្ងួត ក្នុងការទាក់ទាញប្រជាប្រិយភាពសម្រាប់កម្មវិធីកីឡាដែលមានលោកជាប្រធានផ្នែកដ៏ឆ្នើម និងឈ្លាសវៃ។ ខ្ញុំ និងភរិយា សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពលោក ម៉ា សេរី ឆាប់បានកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមចូលរំលែកទុក្ខនៅក្នុងកម្មវិធីបុណ្យ សព​លោក ម៉ា​ សេរី ចំនួន១០លានរៀល៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីបញ្ចុះសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា

FN ៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមទម្លាប់របស់សម្តេចការធ្វើបុណ្យតែងយកថ្ងៃខ្នើត មិនយករនោជនោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា អាគមផ្សំអាយុ ដូច្នេះការធ្វើបុណ្យនៅថ្ងៃខ្នើត ជាថ្ងៃដែលព្រះចន្ទរះឡើង។

* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យទីអារាមនានា ចងក្រងជាសៀវភៅស្តីពីប្រវត្តិវត្តនីមួយៗ ដើម្បីបានជាឯកសារសម្រាប់ប្រជាពុទ្ធបរិស័ទ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ទីអារាមនៅទូទាំងប្រទេសត្រូវបានបំផ្លិចបំផ្លាចអស់ទាំងស្រុង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត។ ក្រោយថ្ងៃរំដោះក្រោមការប្រឹងប្រែងរួមគ្នាទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានអភិវឌ្ឍន៍ និងរីកចម្រើនឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃគ្រប់អង្គ ដែលបានខិតខំកសាងឡើងវិញនូវទីអារាម។

* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការរំដោះប្រទេសចេញរបប ប៉ុលពត មិនត្រឹមតែរំដោះយកសាសនា សិទ្ធសេរីភាព ការរស់រៀនរបស់ប្រជាពលរដ្ឋនោះទេ គឺបានរំដោះទាំងប្រែតថែមទៀតផង។

* សម្តេចតេជោ ហ៊ុន សែន បានប្រគេនបច្ច័យជាង៥ម៉ឺនដុល្លារអាមេរិក ដល់ព្រះចៅអធិការវត្ត ព្រែកប្រា ដើម្បីសងការជំពាក់សម្រាប់ការសាងសង់ សមិទ្ធផលនានានៅក្នុងវត្ត។

* សម្តេចតេជោ ហ៊ុន សែន បានសម្រេចជួយសាងសង់សាលារៀនមួយខ្នង ៣ជាន់ ១៨បន្ទប់ និងទីចាត់ការ ១ខ្នង ៣បន្ទប់ ដល់សាលារៀនព្រែកប្រា ដែលនៅជាប់របងវត្ត ព្រែកប្រា ផងដែរ។

* សម្តេចតេជោ ហ៊ុន...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកម្មវិធីពិសារបាយសាមគ្គី ជាមួយសមាគមខ្មែរ-ចិន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួមក្នុងពិធីពិសារបាយសាមគ្គី ជាមួយ អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានសមាគម ខ្មែរ-ចិនថ្មី និងសមាជិក-សមាជិកាជាច្រើនររូបទៀត នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ។

ពិធីពិសារបាយសាមគ្គី ជាមួយសមាគមខ្មែរ-ចិន នាពេលនេះបានធ្វើឡើងបន្ទាប់ពីអ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុន OCIC កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ត្រូវបានទទួលតំណែងជាប្រធានសមាគមខ្មែរ-ចិនថ្មី សម្រាប់អាណត្តិទី៥ ជាផ្លូវការហើយ បន្ទាប់ពីប្រធានសមាគមចាស់ លោកឧកញ៉ា ឌួង ឈីវ មានបញ្ហាសុខភាព ត្រូវបានចូលនិវត្តន៍។

សូមបញ្ជាក់ថា សមាគមខ្មែរ-ចិននៅកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩០​ គឺជាសមា​មស្របច្បាប់ដែលបង្កើតឡើងដោយជនជាតិចិន និងសហគមចិននៅកម្ពុជា ព្រមទាំង​បានទទួលកាអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាមិនព្រួយបារម្ភអំពីឥទ្ធិពលរបស់ចិន នៅក្នុងប្រទេសរបស់ខ្លួនឡើយ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវឱ្យសមាគមខ្មែរ-ចិន រួមគ្នាទាក់ទាញភ្ញៀវទេសចរចិនមកកាន់កម្ពុជា ឱ្យកាន់តែច្រើនឡើង។

* សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា នយោបាយចិន គឺជានយោបាយគោរពអធិបតេយ្យភាពរបស់ចិន ហើយចិនក៏គោរពអធិបតេយ្យភាពរបស់កម្ពុជា យើងត្រូវគោរពគោលការណ៍ចិនតែមួយ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តៃវ៉ាន់ ជាខេត្តមួយរបស់ចិនប៉ុណ្ណោះ កម្ពុជាមិនអាចលើកទង់ជាតិរបស់តៃវ៉ាន់ នៅកម្ពុជានោះទេ យើងមិនត្រូវធ្វើអ្វី ប៉ះពាល់ដល់អធិបតេយ្យ ឯករាជ្យភាពរបស់ចិន ដោយសារតែតៃវ៉ាន់នោះទេ។

* សម្តេចតេជោ ហ៊ុន សែន មិនអនុញ្ញាតឱ្យមានការលើកទង់ជាតិតៃវ៉ាន់...Read More


ប្រធានាធិបតីមីយ៉ាន់ម៉ា ស្ញប់ស្ញែងចំពោះ​ការរីកចម្រើន​សេដ្ឋកិច្ច​របស់កម្ពុជា និង​ស្នើសុំ​បទពិសោធន៍​ដឹកនាំប្រទេសពី​សម្តេចតេជោ​

FN ៖ ប្រធានាធិបតីសហភាពមីយ៉ាន់ម៉ា លោក ធិន ច បានអបអរសាទរ និង ស្ញប់ស្ញែងចំពោះការរីកចម្រើនលើវិស័យសេដ្ឋកិច្ច រួមទាំងវិស័យដទៃទៀតរបស់កម្ពុជា ព្រមទាំងបានស្នើសុំបទពិសោធន៍ដឹកនាំមួយចំនួនពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាផងដែរ។

ការបង្ហាញភាពស្ញប់ស្ញែង​ចំពោះកំណើន​សេដ្ឋកិច្ច​នៅកម្ពុជា​របស់លោក ធិន ច បានធ្វើឡើងនា​ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ពេលដែលរូបលោកអញ្ជើញ​ចូលជួបសំណេះ​សំណាល​ពិភាក្សាការងារ​ជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។

ក្នុងជំនួបនោះប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច បានថ្លែងជម្រាបជូនសម្តេចតេជោថា កម្ពុជា កំពុងទទួលបានជោគជ័យលើការអភិវឌ្ឍប្រទេស និងការជំរុញកំណើន​សេដ្ឋកិច្ចជាតិ ព្រមទាំងវិស័យដទៃទៀត។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ក្រុម​អ្នកព័ត៌មាន​នៅក្រោយជំនួបបានបញ្ចប់។

លោក ធិន ច ក៏បានគូសបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ផងដែរថា លោកទើបឡើងកាន់អំណាចបានមួយឆ្នាំប៉ុណ្ណោះ ដូច្នេះបទពិសោធន៍របស់ រាជរដ្ឋាភិបាលកម្ពុជា គឺជាការចាំបាច់សម្រាប់រូបលោក។ ក្នុងន័យនេះ លោក ធិន ច បានស្នើសុំបទពិសោធន៍មួយចំនួនពីសម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំប្រទេសរបស់លោក។

បើតាមលោក អ៊ាង សុផ្លែត ក្នុងជំនួបពិភាក្សានោះ ប្រធានាធិបតីមីយ៉ាន់ម៉ា និងសម្តេចតេជោ ហ៊ុន សែន ក៏បានពិភាក្សាផ្តោតជាសំខាន់ទៅលើការ ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។ បញ្ហាពាណិជ្ជកម្ម និងទេសចរណ៍ ក៏ជាបញ្ហាដែលប្រមុខដឹកនាំកម្ពុជា និងមីយ៉ាន់ម៉ា ចង់ឲ្យ​មានការពង្រីកកាន់តែខ្លាំងក្លាថែមទៀត។

សម្រាប់បញ្ហាទេសចរណ៍ លោក ធិន ច ស្នើឲ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ប្រទេសទាំងពីរ បង្កើតកញ្ចប់ទេសចរណ៍សម្រាប់ទីក្រុងសៀមរាបអង្គរ ទៅកាន់ទីក្រុង​ទេសចរណ៍​បាហ្គាន របស់មីយ៉ាន់ម៉ា។

កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងកម្ពុជា និងមីយ៉ាន់ម៉ា...Read More


សម្តេចតេជោ ហ៊ុន សែន៖ ការកសាងប្រព័ន្ធ​ធារាសាស្រ្ត​តូចធំបន្ថែម​កាន់តែច្រើន គឺដើម្បី​ជួយដល់​កសិករ​ធ្វើស្រែ​ចំការ ឲ្យទទួល​បានទិន្នផលខ្ពស់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បញ្ជាក់តាមរយៈ Facebook របស់សម្តេចថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរជានិច្ច ក្នុងការផ្គត់ផ្គង់ទឹក សម្រាប់ប្រជាកសិក ដោយបានខិតខំកសាង ប្រព័ន្ធធារាសាស្ត្រតូចធំបន្ថែមឲ្យកាន់តែច្រើន សំដៅជួយដល់ប្រជាកសិករអាច​ធ្វើស្រែចំការ និងដាំដុះដំណាំ ឲ្យទទួលបានទិន្នផលខ្ពស់។

សម្តេចតេជោ បានលើកឡើងទៀតថា មួយរយៈកន្លងមកនេះ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងធ្វើការជួសជុល ស្តារ និងកសាងទំនប់ ប្រឡាយមេ មុនរដូវប្រាំងដែលនឹងឈានចូល មកដល់។ បន្ទាប់ពីទំនប់ ប្រឡាយមេ និងប្រឡាយទាំងនោះត្រូវបានជួសជុល ស្តារ និងកសាងរួចរាល់ហើយ ដីស្រែចម្ការរាប់ម៉ឺនហិចតា នឹងត្រូវធានាថា មានទឹកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ពេញមួយរដូវប្រាំង។

ជាមួយសគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករ និងអាជ្ញាធរត្រូវចូលរួមថែរក្សាសមិទ្ធផលទាំងនេះ ឲ្យបានល្អ ដើម្បីប្រើប្រាស់​បានយូរអង្វែង៕

...Read More

សម្តេចតេជោ ហ៊ុន សែន ចេញសេចក្ដីសម្រេច បង្កើតគណៈកម្មការចម្រុះ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់, ឧប. កែ គឹមយ៉ាន ជាប្រធាន អមដោយអនុប្រធាន និងសមាជិក១៧រូប

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីសម្រេច បង្កើតគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេស ដើម្បីបន្តយុទ្ធនាការបង្ក្រាបបទល្មើស ដ៏ស្មុគស្មាញមួយនេះ ដែលកំពុងរាតត្បាតពេញ សង្គមជាតិ។ នេះបើតាមសេចក្ដីសម្រេច របស់ប្រមុខរាជរដ្ឋាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅ រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សេចក្ដីសម្រេចដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចុះហត្ថលេខានៅថ្ងៃទី០១ ខែកុម្ភៈ បានបញ្ជាក់ថា គណៈកម្មការចម្រុះមួយនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធាន អមដោយ អនុប្រធាន៧រូប និងសមាជិក១០រូប។

នៅក្នុងសេចក្ដីសម្រេចនេះ ក៏បានបង្កើតគណៈកម្មការមួយចំនួនផងដែរ រួមមាន៖ ទី១.គណៈកម្មការទទួលបន្ទុកអនុវត្តន៍វិធានការរដ្ឋបាល ដែលមាន លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអគ្គលេខាធិការ អនុប្រធាន និងសមាជិកចំនួន១៩រូប, ទី២.គណៈកម្មការបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់ តាមច្រកដែលមាន លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាប្រធាន អមដោយអនុប្រធាន និងសមាជិកចំនួន ៦រូប។

នៅក្នុងសេចក្ដីសម្រេចនេះ ក៏បានបង្កើតអនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមអាកាសយានដ្ឋាន អន្តរជាតិ កំពង់ផែអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារព្រំដែនទ្វេភាគី ដែលមាន នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាប្រធាន អមដោយអនុប្រធាន និងសមាជិកចំនួន១៦រូប។

អនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍ ដែលមាននាយឧត្តមសេនីយ៍ ឆៃ ណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ...Read More


សម្តេចតេជោ ហ៊ុន សែន ស្នើកែប្រែច្បាប់ស្តីពីបក្សនយោបាយ ដោយកំណត់ថា អ្នកមានទោសមិនអាចធ្វើប្រធាន ឬអនុប្រធានបក្សឡើយ ហើយបើទោសធ្ងន់អាចរំលាយបក្សចោលតែម្តង

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា នឹងមានការកោះប្រជុំមួយនៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ដើម្បីជជែកពិភាក្សាលើការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា ដែលអាចកំណត់លក្ខខណ្ឌតឹងរឹងជាងមុន ដោយមិនអនុញ្ញាតឲ្យអ្នកមានទោស ឬជាទណ្ឌិតទៅធ្វើជាប្រធាន ឬ អនុប្រធានបក្សនយោបាយនោះឡើយ ហើយបើទោសធ្ងន់ធ្ងរអាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្សមិនឲ្យធ្វើសកម្មភាពនយោបាយថែមទៀត។

ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យ ជាតិគ្រប់គ្រងនាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាតកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា ដែលបានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៧នោះ វា បានហួសសម័យកាលទៅហើយ។ ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ដែលគ្រោងនឹងធ្វើវិសោធនកម្មនេះ សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យមានការកំណត់លក្ខខណ្ឌឲ្យបានតឹងរឹងទៅលើថ្នាក់ដឹកនាំគណបក្សនយោបាយ ពោលអ្នកដែលមានទោសទណ្ឌ ឬ ជាទណ្ឌិតមិនអនុញ្ញាតឲ្យធ្វើប្រធាន ឬ អនុប្រធានបក្សនយោបាយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឲ្យកំណត់ទៀតថា ប្រសិនបើថ្នាក់ដឹកនាំបក្សនយោបាយណា បានសាងកំហុសធ្ងន់ធ្ងរខ្លាំង គឺឈានដល់ការរំលាយបក្ស និងបញ្ឈប់សកម្មភាពនយោបាយរបស់គណៈកម្មការនាយករបស់បក្សថែមទៀតផង។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ដូច្នេះ «អាទោសទណ្ឌហ្នឹងក៏វាស្រាលដែរ ខ្ញុំថា យកតាមថៃហ្មងអាណាធ្វើខុសធ្ងន់រំលាយបក្សចោលតែម្តង។ ដាក់អាហ្នឹងយកហ្មង ខុសធ្ងន់រំលាយបក្សចោលតែម្តង ព្រោះកុំឲ្យវាខូចពេក។ ហើយក្នុងពេលរំលាយក្នុងគណៈកម្មការនាយកទាំងប៉ុន្មានបាត់សិទ្ធិទាំងអស់ ហាមឃាត់ ៥ឆ្នាំមិនឲ្យធ្វើនយោបាយ»។

សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឲ្យមានការកំណត់រយៈពេលរំលាយគណបក្សនយោបាយទាំងឡាយណា ដែលបានស្នើសុំបង្កើតបក្សនយោបាយហើយ តែមិនអាចរកស្នាមមេដៃអ្នកគាំទ្រឲ្យបាន ៤ពាន់នាក់ផងដែរ។

«បក្សនយោបាយខ្លះបង្កើតឡើងគ្រាន់តែសុំសេចក្តីសម្រេចពីក្រសួងមហាផ្ទៃបង្កើត តែរកតែសំឡេង រកតែមេដៃ ៤ពាន់នាក់ដាក់ឲ្យក្រសួងមហាផ្ទៃរកអត់បាន រួចអ៊ីចឹងទុកនៅសុទ្ធតែប្រធានបក្ស។ អ៊ីចឹងទេត្រូវដាក់កំណត់ថា ប៉ុន្មានខែ ៦ខែ ឬ ៧ខែ បើរកមេដៃដាក់មិនបានទេ បានន័យថា សេចក្តីសម្រេចនោះចាត់ទុកជានិរាសករចោលតែម្តង»។...Read More


សម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗចំពោះ លោក មាស នី ជុំវិញការលើកឡើងរឿងកោះហៅរដ្ឋមន្រ្តី

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានធ្ងន់ៗលោកបណ្ឌិត មាស នី អ្នកវិភាគសង្គម និងនយោបាយនៅកម្ពុជា អំពីការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា រំលោភរដ្ឋធម្មនុញ្ញ ចំពោះការមិនឱ្យរដ្ឋមន្រ្តី៣រូប ចូលបំភ្លឺតាមគម្រោងកោះហៅ របស់ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)

ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក មាស នី បានរិះគន់ចំពោះការមិនអនុញ្ញាតឱ្យរដ្ឋមន្រ្តី ៣រូបទៅបំភ្លឺ។ លោក មាស នី បានថ្លែងប្រាប់កាសែត Cambodia Daily ដែលមានជំហរគាំទ្របក្សប្រឆាំងថា «ការរារាំងមិនឲ្យរដ្ឋមន្ត្រីមកឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភា គឺជាការរំលោភបំពាន លើរដ្ឋធម្មនុញ្ញច្បាស់ក្រឡែត។ មាត្រា៩៧ នៃរដ្ឋធម្មនុញ្ញចែងថា គណៈកម្មការទាំងឡាយរបស់រដ្ឋសភាអាចអញ្ជើញ រដ្ឋមន្ត្រីមកបំភ្លឺអំពីបញ្ហាអ្វីមួយ ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន»។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងនៅកោះពេជ្រ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ « នែ៎ ! លោក មាស នី ខ្ញុំផ្តាំទៅលោក ! លោកឱ្យល្មមៗបានហើយ ខ្ញុំក៏ចេះដែរតើ! ព្រោះខ្ញុំឪបណ្ឌិតដែរ។ ខ្ញុំនិយាយនេះ មិនមែនខ្ញុំអួតខ្លួនឯងទេ ប៉ុន្តែកូនខ្ញុំមានជាបណ្ឌិត ហើយបណ្ឌិតនោះមិនអន់ជាងលោកទេ»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «គាត់ (លោក មាស នី) និយាយថា មាត្រា៩៧ នៃរដ្ឋធម្មនុញ្ញ ចែងថា គណៈកម្មការទាំងឡាយនៃរដ្ឋសភា អាចអញ្ជើញ រដ្ឋមន្រ្តីណាមួយ ពាក់ព័ន្ធនឹងបញ្ហាអ្វីមួយ ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវ។...Read More


ស្លាកប៉ាណូគណបក្សសង្គ្រោះជាតិ អាចនឹងត្រូវផ្លាស់ប្តូរ ? នៅពេលច្បាប់ថ្មីហាមឃាត់អ្នកមានទោស មិនអាចធ្វើប្រធាន ឬអនុប្រធានបក្សនយោបាយ

FN ៖ បន្ទាប់ពីមានការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ ដើម្បីកំណត់ថា អ្នកដែលមានទោសមិនអាចធ្វើជាប្រធាន ឬអនុប្រធានគណបក្សនយោបាយនោះ ពិតជាធ្វើឲ្យអ្នកនយោបាយមួយចំនួនភ័យស្លន់ស្លោរ។

មន្រ្តីគណបក្សប្រជាជនកម្ពុជា សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយមិនអនញ្ញាតឲ្យអ្នកមាន ទោសធ្វើនយោបាយនេះ អាចនឹងរួចរាល់នៅពេលឆាប់ៗខាងមុខនេះ។

អ្នកវិភាគបានលើកឡើងថា នៅពេលច្បាប់ថ្មីនេះចូលជាធរមានភ្លាមៗ ពេលនេះស្លាកប៉ាណូគណបក្សសង្គ្រោះជាតិ ដែលមានរូបលោក កឹម សុខា និងលោក សម រង្ស៊ី នឹងត្រូវរុះរើចោលទាំងអស់ ព្រោះវាខុសច្បាប់ហើយ។ ព្រោះលោក សម រង្ស៊ី ជាទណ្ឌិតមិនអាចឈរឈ្មោះជាប្រធានគណបក្សតទៅទៀតទេ។ អ្នកវិភាគបានបន្តលើកឡើងថា ករណីនេះប្រសិនបើខាងគណបក្សមិនអនុវត្តតាមច្បាប់ថ្មីនោះ វិធានការផ្លូវច្បាប់នឹងកើតមាន។

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅល្ងាចនេះ(ថ្ងៃព្រហស្បតិ្ត) នឹងមានកិច្ចប្រជុំដើម្បីស្នើធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដើម្បីកំណត់ថា ប្រធាន ឬអនុប្រធានបក្សនយោបាយណា ដែលជាទណ្ឌិត ឬមានពិរុទ្ធ គឺមិនអាចនៅឈរឈ្មោះ ធ្វើជាប្រធាន ឬអនុប្រធានបក្សនយោបាយទៀតនោះឡើយ។

ជុំវិញបញ្ហានេះមហាជនជាច្រើន បានការលើកឡើងអំពីជោគវាសនាគណបក្សសង្គ្រោះជាតិ និងចោទសួរគ្នាថា តើអ្នកណាជាបេក្ខភាពថ្មីដឹកនាំគណបក្ស សង្គ្រោះជាតិ ការគោះញញួរមួយផូងទៀតរបស់សម្តេចតេជោ ហ៊ុន សែន គឺពិតជាធ្វើឲ្យ សម រង្ស៊ី ជ្រុះបាត់តួនាទីជាប្រធានគណបក្ស ភ្លាមដោយស្វ័យប្រវត្តិ នោះគឺការចេញច្បាប់ថ្មីមួយទៀតស្តីពី «អ្នកទោសមិនអាច ធ្វើបក្សនយោបាយ»។ នៅពេលលោក សម រង្ស៊ី ដើរដល់ផ្លូវបញ្ចប់! បេក្ខជនថ្មី តើជា កឹម សុខា ឬជូឡុង សូម៉ារ៉ា?

...Read More

ប្រសាសន៍សំខាន់ៗ​របស់​សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធី​ប្រគល់​សញ្ញាបត្រ ដល់និស្សិត​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង នាព្រឹកថ្ងៃនេះ

FN ៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី សាកលវិទ្យាល័យជាតិគ្រប់គ្រង។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មន្រ្តីរាជការស៊ីវិលរួមទាំងគ្រូបង្រៀនប្រមាណ ១២ម៉ឺននាក់ផងដែរ ស្ទើរតែ ១០០ភាគរយទៅហើយ ដែលបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សាកលវិទ្យាល័យ NUM បណ្តុះបណ្តាលនិស្សិតបានជាង ៤ម៉ឺននាក់ និងជាង ១ម៉ឺននាក់ កំពុងតែសិក្សា ក្នុងនោះការរៀនបង់ថ្លៃច្រើនជាងអ្នករៀនអាហារូបករណ៍។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចមានមោទនភាពខ្លាំង ចំពោះគោលនយោបាយអនុញ្ញាតឲ្យសកលវិទ្យាល័យរដ្ឋ អាចផ្តល់ការសិក្សាជាមួយការបង់ថ្លៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឆ្លើយតបនិងកំណើននិស្សិតបញ្ចប់ការសិក្សា និងផ្តល់ការងារជូននិស្សិត គឺត្រូវតែប្រឹងប្រែងទាក់ទាញការវិនិយោគ ពីក្រៅប្រទេសឲ្យបានកាន់តែច្រើនថែមទៀត។ សម្តេចតេជោ ក៏ជឿជាក់ថា បើទោះបីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានគោលនយោបាយជាតិ និយមចង់ទាញការបណ្តាក់ទុនក្រៅប្រទេសចូលស្រុកវិញយ៉ាងណាក្តី តែសម្តេចមិនជឿលោកប្រធានាធិបតី ដូណាល់ ត្រាំ ដកយកក្រុមហ៊ុនកូកាកូឡា ចេញពីប្រទេសកម្ពុជានោះទេ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អាមេរិកជាប្រទេសដែលជំពាក់បំណុល​គេច្រើនជាងគេលើពិភពលោក ដោយក្នុងនោះពលរដ្ឋរបស់អាមេរិកម្នាក់ៗ​ជំពាក់គេជាង៦ម៉ឺនដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងដំណើរចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាហ្វូស ប្រទេសស្វីស កាលពីដើមខែមករា កន្លងទៅនេះ សម្តេច បានស្តីបន្ទោសឲ្យសាកលវិទ្យាធិការសាកលវិទ្យាល័យពីររូប ដែលបានមិនដឹងអីសោះអំពីបញ្ហាសមុទ្រចិនខាងត្បូង។...Read More


ទៅមុខថយក្រោយ