FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួមក្នុងពិធីពិសារបាយសាមគ្គី ជាមួយ អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានសមាគម ខ្មែរ-ចិនថ្មី និងសមាជិក-សមាជិកាជាច្រើនររូបទៀត នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ។
ពិធីពិសារបាយសាមគ្គី ជាមួយសមាគមខ្មែរ-ចិន នាពេលនេះបានធ្វើឡើងបន្ទាប់ពីអ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុន OCIC កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ត្រូវបានទទួលតំណែងជាប្រធានសមាគមខ្មែរ-ចិនថ្មី សម្រាប់អាណត្តិទី៥ ជាផ្លូវការហើយ បន្ទាប់ពីប្រធានសមាគមចាស់ លោកឧកញ៉ា ឌួង ឈីវ មានបញ្ហាសុខភាព ត្រូវបានចូលនិវត្តន៍។
សូមបញ្ជាក់ថា សមាគមខ្មែរ-ចិននៅកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩០ គឺជាសមាមស្របច្បាប់ដែលបង្កើតឡើងដោយជនជាតិចិន និងសហគមចិននៅកម្ពុជា ព្រមទាំងបានទទួលកាអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាមិនព្រួយបារម្ភអំពីឥទ្ធិពលរបស់ចិន នៅក្នុងប្រទេសរបស់ខ្លួនឡើយ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវឱ្យសមាគមខ្មែរ-ចិន រួមគ្នាទាក់ទាញភ្ញៀវទេសចរចិនមកកាន់កម្ពុជា ឱ្យកាន់តែច្រើនឡើង។
* សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា នយោបាយចិន គឺជានយោបាយគោរពអធិបតេយ្យភាពរបស់ចិន ហើយចិនក៏គោរពអធិបតេយ្យភាពរបស់កម្ពុជា យើងត្រូវគោរពគោលការណ៍ចិនតែមួយ។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តៃវ៉ាន់ ជាខេត្តមួយរបស់ចិនប៉ុណ្ណោះ កម្ពុជាមិនអាចលើកទង់ជាតិរបស់តៃវ៉ាន់ នៅកម្ពុជានោះទេ យើងមិនត្រូវធ្វើអ្វី ប៉ះពាល់ដល់អធិបតេយ្យ ឯករាជ្យភាពរបស់ចិន ដោយសារតែតៃវ៉ាន់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន មិនអនុញ្ញាតឱ្យមានការលើកទង់ជាតិតៃវ៉ាន់ នៅក្នុងប្រទេសកម្ពុជា នោះទេ។ ចំណែក «ទីបេ» ក៏ដូច្នោះដែរ។
* ថ្លែងនៅក្នុងកម្មវិធីរបស់សមាគមខ្មែរ-ចិន សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថានឹងគាំទ្រគោលនយោបាយចិនតែមួយរបស់កម្ពុជា។