ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

FN ៖ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក វេលាម៉ោង៦៖០០ល្ងាច នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ប្រកាសជូនពលរដ្ឋខ្មែរថា ការបញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមោទនភាពជាតិ មិនមែនមោទនភាពរបស់បុគ្គលណាទេ

* សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា កំណត់យកថ្ងៃទី១០ ខែកក្កដា ជាទិវាចងចាំនៃការដាក់បញ្ចូលប្រាសាទបុរាណនានារបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រាសាទកោះកេរ ប្រសាទបន្ទាយឆ្មារ និងភ្នំគូលែន ដែលត្រូវបន្តធ្វើការដើម្បីបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀត

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកចូលរួមក្រោកឈរ គោរពវិញ្ញានក្ខន្ធសម្តេច សុខ អាន ក្នុងពិធីអបអរសាទរដល់ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា យប់នេះនៅភ្នំពេញ នឹងមានពិធីអធឹកអធម ដោយមានការបាញ់កាំជ្រួចចំនួន២ដង

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកចូលរួមច្រៀងចម្រៀងបទ «ពង្សសាវតាខ្មែរ» ដើម្បីអបអរដល់ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

* សម្តេចនាយករដ្ឋមន្រ្តី ប្រកាសថា យើងទាំងអស់គ្នា ត្រូវធ្វើជាកូនកតញ្ញូ ដើម្បីការពារថែរក្សាប្រាសាទ ដែលជាកេរមរតករបស់ដូនតា និងព្រះមហាក្សត្រមុនៗ ដែលបន្សុលទុកឱ្យ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រទេសមួយចំនួនបានស្នើចុះបញ្ជីកេរមរតករបស់គេ ទៅអង្គការយូណេស្កូ២០-៣០ឆ្នាំ...Read More


សម្តេចតេជោ ហ៊ុន សែន បន្តបង្ហាញវត្តមានជាសាធារណៈ នៅក្នុងរាជធានីភ្នំពេញ បញ្ចប់មន្ទិលសង្ស័យលើបញ្ហាសុខភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានបន្តបង្ហាញវត្តមានជា សាធារណៈនៅតាមបណ្តោយវិថីសម្តេចតេជោ ហ៊ុន សែន ហៅវិថី ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ការបង្ហាញវត្តមាននៅលើវិថីផ្លូវ ៦០ម៉ែត្រនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចុះជួបសំណេះសំណាល និងថតរូបជាមួយប្រជាពលរដ្ឋ ដែលបានជិះកាត់នៅលើវិថីនោះផងដែរ។ ក្រៅពីការថតរូប និងសំណេះសំណាលប្រកបដោយភាពសាមញ្ញហើយនោះ ស្របពេលដែលសម្តេចឃើញប្រជាពលរដ្ឋកំពុងរៀនបើកបរនោះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានចូលទៅបើករថយន្តនោះថែមទៀតផង។

សូមបញ្ជាក់ថា ការបង្ហាញវត្តមានរបស់សម្តេចនាព្រឹកថ្ងៃនេះនៅក្នុងរាជធានីភ្នំពេញ គឺជាបង្ហាញលើកទីពីរហើយ។ កាលពីថ្ងៃទី១៥ ខែកក្កា ឆ្នាំ២០១៧ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញវត្តមាននៅក្នុងរាជធានីភ្នំពេញផងដែរ ដោយការជិះរថយន្តដើរមើល ទិដ្ឋភាព និងស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ការបង្ហាញវត្តមានទាំងពីរលើកនេះ គេសង្កេតឃើញថា សម្តេចតេជោ ហ៊ុន សែន មានសុខភាពល្អប្រក្រតីជាធម្មតា មិនមានបញ្ហាសុខភាពដូចពាក្យចចាមអារ៉ាមមួយចំនួន ដែលបានលើកឡើងនោះទេ។ ការបង្ហាញវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន គឺដើម្បីបញ្ចប់មន្ទិលសង្ស័យ និងពាក្យចចាមអារ៉ាមនានា ដែលបានលើកឡើងថា សម្តេចកំពុងមានជំងឺធ្ងន់ត្រូវយកទៅសង្រ្គោះបន្ទាន់នៅក្រៅប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបំផុសព័ត៌មានទាំងនោះ មានចេតនាមិនល្អក្នុងការធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសមានបញ្ហា។

នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកក្កដា ស្អែកនេះ សម្តេ​ចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នឹងអញ្ជើញជា អធិបតីក្នុងពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ផងដែរ៕

...Read More

បុរសខ្លាំងតេជោ សែន ផ្តល់កិច្ចសម្ភាសន៍ពិសេសជាមួយ Fresh News ប្រកាសទាត់ចោលសំណើដ៏ស្មោកគ្រោករបស់លោក​ លឺ ឡាយស្រេង ដែលចង់ឱ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ

FN ៖ ដោយផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសទាត់ចោលនូវសំណើដ៏ស្មោកគ្រោករបស់ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អ្នកនយោបាយជើងចាស់ និងជាអតីតមន្រ្តីជាន់ខ្ពស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលស្នើឱ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងចាត់ទុកថា វាជាការប្រមាថដ៏ធ្ងន់ដល់គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលមានខ្លឹមសារ ទាំងស្រុងដូច្នេះថា៖

* តើសម្តេចយល់យ៉ាងណាដែរ ចំពោះសំណើលោក លឺ ឡាយស្រេង ដែលចង់ឲ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ ដែលផ្ញើជូនសម្តេច និងលោក កឹម សុខា នៅថ្ងៃសៅរ៍នេះ ?

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ ខ្ញុំសូមបញ្ជាក់ថា លឺ ឡាយស្រេង កុំមកតាំងខ្លួនឯងជាព្រឹទ្ធាចារ្យ និងជាអ្នកនយោបាយជើងចាស់ស្អីទៀត អ្នកណាតែងតាំងលោកឯងជាព្រឹទ្ធាចារ្យ, ជាសមាជិករបស់គណបក្សហ្វ៊ិនស៊ិនប៉ិច តាំងពីមានកៅអីក្នុងសភារហូតដល់អស់រលីង កុំឲ្យតាំងខ្លួនជាចេះដឹងរឿង នយោបាយទៀតអី, លោកឯងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំ ហើយខ្ញុំបានដឹងយ៉ាងច្បាស់អំពីទំនាក់ទំនងរវាង លោកឯងជាមួយបក្សប្រឆាំងជារៀងរហូតមក។ សំណើរចង់ឲ្យមានច្បាប់ការពារនាយករដ្ឋមន្រ្តីដ៏ស្មោកគ្រោកបែបនេះ ខ្ញុំធ្លាប់បានទទួលរួចហើយ កាលពីប៉ុន្មានឆ្នាំមុន, វាជាការប្រមាថដ៏ធ្ងន់ធ្ងរ ដល់គណបក្សប្រជាជនកម្ពុជា ដែលវាជាការបង្ហាញថា បក្សប្រជាជនកម្ពុជា កំពុងត្រៀមចាញ់ និងបក្សប្រឆាំង កំពុងត្រៀមត្របាក់យកជ័យជំនះ ដូចក្រពើខ្លាត្រៀមត្របាក់ចំណី ខណៈបក្សរបស់ខ្លួន កំពុងចាញ់យ៉ាងពិតប្រាកដក្រោមស្នាដៃរបស់របស់បក្សប្រជាជន។

ការស្នើចង់បង្កើតច្បាប់នេះជាឧបាយកលទុច្ចរិតឲ្យប្រជាជនមើល ឃើញដោយច្រឡំថា នាយករដ្ឋមន្ត្រីដែលកំពុងស្ថិតក្នុងតំណែងបច្ចុប្បន្ន បាននឹងកំពុងធ្វើខុសអ្វីមួយយ៉ាងធ្ងន់ធ្ងរ ទើបបានជាចង់ឲ្យមានច្បាប់បែបនេះ ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា បាននឹងកំពុងកសាងស្នាដៃធំៗជាច្រើជាប្រវត្តិសាស្ត្រ សម្រាប់មាតុភូមិ ប៉ុន្តែពួកគេរីករាយនឹងបំផ្លិចបំផ្លាញ កេរ្តិ៍ឈ្មោះជាតិ...Read More


សម្តេចតេជោ ហ៊ុន សែន ចេញវីដេអូបញ្ជាក់ពីសុខភាពល្អរបស់សម្តេច និងកំពុងជិះក្នុងរថយន្តទស្សនាទីក្រុងភ្នំពេញ បញ្ចប់ពាក្យចចាមអារ៉ាមថា សម្តេចឈឺធ្ងន់ត្រូវបញ្ជូនទៅបារាំង និងហុងកុង

FN ៖ នៅមុននេះបន្តិចនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញវីដេអូជិត២នាទី ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពល្អ របស់សម្តេច ដោយជិះនៅក្នុងរថយន្តនៅតាមដងផ្លូវព្រះមុនីវង្ស មុខសណ្ឋាគារភ្នំពេញ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមថា សម្តេចមានជំងឺធ្ងន់ ហើយត្រូវបានបញ្ជូន ទៅសម្រាកព្យាបាល នៅប្រទេសបារាំង និងបញ្ជូនពីសិង្ហបុរី ទៅហុងកុង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ឥឡូវនេះ ខ្ញុំកំពុងស្ថិតនៅខាងមុខសណ្ឋាគារភ្នំពេញ ខ្ញុំកំពុងតែជិះសង្កេតមើលទីក្រុងភ្នំពេញនេះតែម្តង ដូច្នេះពាក្យចចាមអារ៉ាមដ៏អាក្រក់នេះ គួរតែត្រូវបានបំបាត់ចោល តាមរយៈឃ្លីបវីដេអូដែលកំពុងតែផ្សាយ។ នៅលើផ្លូវនេះ ខ្ញុំកំពុងតែធ្វើដំណើរធម្មតា ហើយក៏ស្ទះចរាចរណ៍ដូចគេដូចឯងដូច្នោះដែរ។ ដូច្នេះសូមបងប្អូន ពិនិត្យមើល តើអ្នកដែលបំផុសនេះ មានចេតនាអ្វីពិតប្រាកដ?»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា បើនាយករដ្ឋមន្រ្តីបាត់បង់តំណែងជាស្ថាពរ នោះប្រាកដណាស់ថា ប្រទេសកម្ពុជានេះ នឹងច្របូកច្របល់ ប៉ុន្តែទោះជាយ៉ាងណា​ សម្តេចបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តលើការទទួលខុសត្រូវរបស់សម្តេច។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយដោយសក​ម្មជនរបស់គណបក្សសង្រ្គោះជាតិ ឈ្មោះ Chham Chhany ថា សម្តេចតេជោ ហ៊ុន​ សែន​ បានទៅសម្រាក នៅមន្ទីរពេទ្យសិង្ហបុរី តាំងពីថ្ងៃទី០១​ ខែកក្កដា​ ២០១៧ម៉្លេះ។ ជាមួយគ្នានេះ ក៏មានបណ្តាញសង្គមមួយចំនួនទៀត យកទៅផ្សព្វផ្សាយបំប៉ោងថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានបញ្ជូនចេញពីព្យាបាល នៅសិង្ហបុរីទៅកាន់ទីក្រុងហុងកុង និងបារាំងជាដើម៕

...Read More

សម្តេចតេជោ ហ៊ុន សែន៖ ពួកអ្នកនិយាយអាក្រក់បំផ្លើសការពិត អំពីប្រទេសខ្លួនឯង គឺជាអ្នកច្រណែន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងនៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះថា អ្នកដែលតែងតែនិយាយអាក្រក់ ហើយបំផ្លើសការពិតអំពីប្រទេសកម្ពុជា គឺជាអ្នកច្រណែននឹងសមត្ថភាព និងស្នាដៃកសាងប្រទេស របស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វាជារឿងធម្មតាទេ ចំពោះបុគ្គលមួយចំនួន ដែលគ្មានសមត្ថភាពធ្វើបានដូច សម្តេចតេជោ ហ៊ុន សែន គឺពួកគេតែងតែច្រណែននឹងស្នាដៃដឹកនាំកសាងប្រទេសរបស់សម្តេច។ ពួកគេគ្មានអ្វីក្រៅអំពីការរិះរកវិធីនិយាយអាក្រក់ពី សម្តេចប្រមុខដឹកនាំ និងនិយាយអាក្រក់បំផ្លើសការពិតអំពីប្រទេសជាតិខ្លួនឯង ដែលធ្វើឲ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសកាន់តែអស់ជំនឿទុកចិត្ត»។

សម្តេចតេជោបានបន្តទៀតថា ជោគជ័យដ៏ធំធេងអំពីការបោះឆ្នោតឃុំសង្កាត់កន្លងមកនេះ បានបង្ហាញកាន់តែច្បាស់ថា សន្ទុះនៃកំណើនគាំទ្រពីប្រជាពលរដ្ឋគឺមានកាន់តែខ្លាំងឡើងចំពោះ សម្តេច។

សម្តេចបញ្ចាក់ថា «ជ័យជំនះនេះ គឺស្តែងឲ្យឃើញច្បាស់ថា ប្រជាពលរដ្ឋភាគច្រើនលើសលុបបំផុតនៅតែគាំទ្រ និងបោះឆ្នោតឲ្យ សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកសាងប្រទេស កម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខ។ នេះគឺជាសញ្ញាបង្ហាញកាន់តែច្បាស់ថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះ ឆ្នោតនៅឆ្នាំ ២០១៨ ជាបន្តទៀត»។

សូមបញ្ជាក់ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ បានឲ្យដឹងថា CPP បានឈ្នះដាច់ដោយទទួលបានឃុំ/សង្កាត់ចំនួន ១១៥៦ ក្នុងចំណោមឃុំសង្កាត់ ១៦៤៦នៅទូទាំងប្រទេស។ CPP ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ សរុប៦,៥០៣ ក្នុងនោះ មានមេឃុំ/ចៅសង្កាត់ ចំនួន១១៥៦អាសនៈ ជំទប់ទី១៖ ១១៣៩អាសនៈ និងជំទប់ទី២៖ ៥១០អាសនៈ។

លទ្ធផលនេះ ក៏បង្ហាញដែរថា គណបក្សប្រជាជនកម្ពុជា បានកើនឡើង ជាង៣០ម៉ឺនសំឡេង បើធៀបនឹងសំឡេង នៃការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣៕

...Read More

សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការ រៀបចំពិធីអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក ក្រោយចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

FN ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំពិធីអបអរសាទរការបញ្ជូន តំបន់ប្រាសាទសំបូរព្រៃគុក ក្រោយចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះបើតាមសេចក្ដីសម្រេច ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧។

សម្ដេចតេជោ ហ៊ុន សែន សម្រេចថា គណៈកម្មការនេះ មានលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីជាប្រធាន។

គួរបញ្ជាក់ថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ កំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលប្រារព្ធឡើង កាលពីថ្ងៃទី០២ -១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០ នាទី (ម៉ោងនៅកម្ពុជា) នាយប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

តំបន់ប្រាសាទសំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ៕

...Read More

សម្តេចតេជោ ហ៊ុន សែន៖ តើខ្ញុំត្រូវតែប្រាប់មនុស្សគ្រប់គ្នាពិសេសពួកជនពាលថា ខ្ញុំកំពុងស្ថិតនៅទីនេះ ឬទីនោះដែរឬទេ?

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប៉ុន្មាននាទីមុននេះ នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បានបង្ហោះសារដ៏ចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម Facebook ដោយចោទជាសំណួរថា តើសម្តេចត្រូវតែប្រាប់មនុស្សគ្រប់គ្នាពិសេសពួកជនពាលថា សម្តេចកំពុងស្ថិតនៅទីនេះ ឬទីនោះដែរឬទេ? ទោះខ្ញុំផ្ទេរសិទ្ធិ ឬមិនផ្ទេរសិទ្ធិ ទោះខ្ញុំស្ថិតនៅទីណា ក៏នៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ទាំងស្រុងយ៉ាងដូច្នេះថា៖ «នេះហើយគឺខ្ញុំជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក ប៉ុន្តែប្រជាជនកម្ពុជាតែងចាត់ទុកថាម្នាក់នេះ (ហ៊ុន សែន) តែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា តាំងពីប្រជាជននៅក្រលំបាក១០០% រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ។ តើខ្ញុំមានសិទ្ធិសប្បាយរីករាយជួបជុំកូនចៅដូចក្នុងរូបថតនេះដែរឬទេ? តើខ្ញុំត្រូវតែប្រាប់មនុស្សគ្រប់គ្នាពិសេសពួកជនពាលថា ខ្ញុំកំពុងស្ថិតនៅទីនេះ ឬទីនោះដែរឬទេ?។

ទោះខ្ញុំផ្ទេរសិទ្ធិឬមិនផ្ទេរសិទ្ធិ ទោះខ្ញុំស្ថិតនៅទីណា ក៏នៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រទេសជាតិពិសេសបង្រ្កាបលើការបង្កចលាចលរបស់ក្រុមជនពាល ក្រុមជ្រុលនិយម ក្រុមពួកកូនអាក្បត់ជាតិបានដែរ បើចង់ដឹងសុំសាកល្បងមើល Sic! បន្តមកកំសាន្តសប្បាយជាមួយប្រជាជនកម្ពុជា ក្នុងពេលដែលតំបន់ប្រាសាទសំបូរព្រៃគុក ដាក់ជាបេតិ កភណ្ឌពិភពលោកនាពេលថ្មីៗនេះ ហើយក៏រង់ចាំមើលបក្សនយោបាយ ឬសង្គមស៊ីវិលណាខ្លះ នឹងចូលរួមអបអរសាទរជាមួយជោគជ័យដ៏មហិមារបស់ប្រជាជនកម្ពុជានេះផងដែរ។

ការប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះធ្វើឡើងបន្ទាប់ពី សក​ម្មជនរបស់គណបក្សសង្រ្គោះជាតិ ឈ្មោះ Chham Chhany បានបង្ហោះសារថា សម្តេចតេជោ ហ៊ុន​ សែន​ បានទៅសម្រាកនៅមន្ទីរពេទ្យសឹង្ហបុរី តាំងពីថ្ងៃទី០១​ ខែកក្កដា​ ២០១៧ម៉្លេះ ដូច្នេះហើយបានទីស្តីការគណៈរដ្ឋមន្រ្តី លុបចោលការប្រជុំ​ ព្រោះមិនចង់ឲ្យអ្នកណាដឹងពីព័ត៌មាននេះ​។

Facebook របស់សកម្មជនបក្សប្រឆាំង Chhany Chhany បានសរសេរយ៉ាងដូច្នេះថា «ពេលអវត្តមាននាយករដ្ឋមន្ត្រី​ គឺត្រូវតែមាននាយករដ្ឋមន្ត្រីស្តីទី​ តែប្រភពបាននិយាយថា​ ហ៊ុន​ សែន​ មិនផ្ទេរតំណែងនាយករដ្ឋមន្ត្រីស្តីទីឲ្យ​ ស​ ខេង​...Read More


សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋរួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅម៉ោង១០ព្រឹកស្អែក នៅតាមក្រសួង រហូតដល់តាមភូមិ ដើម្បីអបអរសាទរ «ប្រាសាទសំបូរព្រៃគុក» ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃកម្ពុជា បានណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់រួមគ្នារៀបចំពិធី អបអរសាទរ​ បន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាម ទីសាធារណៈសំខាន់ៗ ចាប់ពីក្នុងក្រសួង រហូតដល់តាមភូមិ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ។ នេះយោងតាមសារលិខិត ជូនជនរួមជាតិរបស់ សម្តេចតេជោ ហ៊ុន​ សែន មាន៣ទំព័រ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧នេះ។

សារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ខ្ញុំសូមណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងគ្រប់ស្ថាប័ននៅថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត គ្រប់មន្ទីរជំនាញរាជធានី-ខេត្ត គ្រប់ក្រុង-ស្រុក-ខ័ណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងសូមអំពាវនាវ ដល់ជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈសង្គម រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាននៅម៉ោង១០ព្រឹក នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្តីការក្រសួង-ស្ថាប័ន និងអង្គភាពគ្រប់សាលារាជធានីខេត្ត គ្រប់សាលាក្រុង-ស្រុក-ខ័ណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិឲ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ»។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏សូមអំពាវនាវដល់គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងបណ្តាព័ត៌មានទាំងអស់ មេត្តាចូលរួមសហការផ្សព្វផ្សាយ ព្រឹត្តិការណ៍ជាមោទនភាពជាតិ ដ៏មានសារៈសំខាន់នេះ...Read More


សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ អគ្គនាយិកាអង្គការយូណេស្កូ ក្រោយ «ប្រាសាទសំបូរព្រៃគុក»​ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារលិខិតផ្លូវការមួយ ដោយសូមថ្លែងអំណរគុណ ចំពោះអគ្គនាយិកាអង្គការយូណេស្កូ គឺលោកស្រី Irina BOKOVA បន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» របស់ប្រទេសកម្ពុជា ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី៨ ខែកក្កដា​ ឆ្នាំ២០១៧ នាសម័យប្រជុំលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នៅទីក្រុង Cracovie នៃប្រទេសប៉ូឡូញ។ នេះបើតាមសារលិខិតថ្លែងអំណរគុណដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច នាល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមឆ្លៀតយកឱកាសពោពេញដោយក្តីរីករាយនេះ ដើម្បីថ្លែងអំណរគុណយ៉ាងកក់ក្តៅបំផុត ចំពោះលោកជំទាវ និងសមាជិកគណៈកម្មការបេតិកភណ្ឌពិភពលោក ដែលបានខិតខំប្រឹងប្រែងក្នុងការទទួលស្គាល់តម្លៃសកលយ៉ាងវិសេសវិសាល នៃតំបន់ប្រាសាទសំបូរព្រៃគុក និងបានអនុម័តចុះបញ្ជីបេតិកភណ្ឌពិភពលោក»។

...Read More

បុណ្យរុក្ខទិវា! សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមស្រឡាញ់ ដាំដុះ ថែរក្សាការពារព្រៃឈើ និងបរិស្ថានបានគ្រប់ៗគ្នា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាស «បុណ្យរុក្ខទិវា» នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានស្នើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមបណ្តុះគំនិត នៃការស្រឡាញ់ដើមឈើ ចូលរួមដាំដុះ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ។

នៅលើ Page Facebook នាថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រទេសជាតិ ដែលសំបូរព្រៃឈើ គឺបានជួយយ៉ាងច្រើនដល់បញ្ហាកាត់បន្ថយ ការបម្រែបម្រួលអាកាសធាតុ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «អបអរសាទរបុណ្យរុក្ខទិវា ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ បុណ្យរុក្ខទិវាបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងការថែរក្សា សម្បត្ដិព្រៃឈើ ជាពិសេសដើម្បីថែរក្សា ការពារ និងបណ្តុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ»។

ជាមួយគ្នានោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអរគុណក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាគម អង្គការជាតិ និងអន្តរជាតិ ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ព្រមទាំង បងប្អូន ប្រជាពលរដ្ឋ ដែលបានចូលរួម ថែរក្សាការពារ និងដាំ ដុះដើមឈើកាន់តែច្រើនឡើងនៅទូទាំងប្រទេសផងដែរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតី...Read More


សម្តេចតេជោ ហ៊ុន សែន៖​ សូមអបអរសាទរ «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នេះជាមោទនភាពជាតិថ្មីមួយទៀតសម្រាប់កម្ពុជា!

FN ៖​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ បានស្តែងការអបអរសាទរ ដែល «ប្រាសាទសំបូរព្រៃគុក» របស់កម្ពុជា ត្រូវបានចុះបញ្ជីជា សម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែលនេះជាមោទភាពថ្មីមួយទៀត សម្រាប់ប្រជាជនកម្ពុជាយើង។

សម្តេចតេជោ ហ៊ុន សែន បានសរសេរពីការអបអរសាទរនេះបង្ហោះក្នុង Facebook ផ្លូវការរបស់សម្តេចថា «នេះជាមោទនភាពជាតិថ្មីមួយទៀត ដែល ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ យប់មិញនេះ»។

សម្តេចសរសេរទៀតថា ការសម្រេចបញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភ័ណ្ឌនេះ ត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក ដែលប្រារព្ធឡើង នៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័ត បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏សូមអរគុណដល់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងគ្រប់មន្ទីរស្ថាប័នពាក់ព័ន្ឋ រួមជាមួយមន្រ្តី និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមខិតខំប្រឹងប្រែង ក្នុងការថែរក្សាការពារអភិរក្ស និងបញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកជាស្ថាពរ នៅពីយប់មិញនេះ។

សូមជម្រាបថា ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។

សំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ...Read More


សម្តេចតេជោ ហ៊ុន សែន បង្ហាញការសោកស្តាយ​ចំពោះជនមួយចំនួនមើល​មិនឃើញពី​ការអភិវឌ្ឍជាតិ និងបន្តបង្អាប់ជាតិរបស់ខ្លួន​

FN ៖ តាមរយៈទំព័រ Facebook នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានៅតែបន្តអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅមុខជានិច្ច ហើយមេដឹកនាំគណបក្សប្រជាជនកម្ពុជា ជាមេដឹកនាំដែលបានតស៊ូរួម សុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា មានតែមេដឹកនាំដែលតស៊ូរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទេ ទើបដឹងច្បាស់ពីសុខទុក្ខប្រជាពលរដ្ឋ និងស្ថានភាពពិតនៃប្រទេសជាតិពេលធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នមិនមែនកើតឡើងមកពីការជប់នោះទេ តែកើតចេញពីការខិតខំទាំងយប់ទាំងថ្ងៃរបស់សម្តេចសម្តេច និងជនរួមជាតិទាំងមូល។ សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា អ្វីដែលកម្ពុជាកំពុងមានមិនទាន់ល្អឥតខ្ចោះនៅឡើយ ប៉ុន្តែរាជរដ្ឋាភិបាលដឹកនាំដោយសម្តេច នឹងបន្តខិតខំប្រឹងប្រែងកែលម្អទៅរកភាពល្អប្រសើរ ឡើង ដើម្បីប្រជាពលរដ្ឋកាន់តែមានឱកាស។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយផងដែរ ចំពោះជនមិនចំនួនដែលមិនទទួលស្គាល់នូវសមិទ្ធផល និងការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងបន្តបង្អាប់ជាតិរបស់ខ្លួន។ សម្តេចបានបញ្ជាក់ដូច្នេះ «គួរឲ្យសោកស្តាយ ដែលមានបុគ្គលមួយចំនួនទោះបីបានដឹង និងបានឃើញច្បាស់អំពីការរីកចម្រើនយ៉ាងណាក្តី ក៏នៅតែនិយាយអាក្រក់សម្អុយប្រទេសជាតិខ្លួនឯងដែរ។ ទោះបីអ្នកណាៗនិយាយ មិនល្អពីកម្ពុជា ប៉ុន្តែគណបក្សប្រជាជននៅបន្តធ្វើបន្តអភិវឌ្ឍន៍កម្ពុជាទៅមុខទៀត។ ពិតណាស់ អ្នកថា បានត្រឹមតែថាប៉ុណ្ណោះ»។

ទោះបីជាយ៉ាងណាសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានថ្លែងអរគុណដល់សមាជិក សមាជិកា គណបក្សប្រជាជន និងប្រជាពលរដ្ឋ យុវជនយុវតី ដែលបន្តគាំទ្រ និងមានជំនឿទុកចិត្តយ៉ាងមុតមាំចំពោះគណបក្សប្រជាជន ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន៕

...Read More

ទៅមុខថយក្រោយ