
FN ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យចេនឡា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ និស្សិតសាកលវិទ្យាល័យចេនឡា ដែលទួលបានសញ្ញាបត្រនេះ មានចំនួនសរុប២៨៣៨នាក់ ក្នុងនេះមាននារី១៥៨៧នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនូវថ្នាក់បរិញ្ញាបត្ររងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅក្នុងឆ្នាំសិក្សាពី ២០១២ ដល់ឆ្នាំ២០១៦។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យចេនឡា។ សម្តេចតេជោ ក៏បានលើកឡើងថា ការបង្កើតសាកលវិទ្យាល័យឲ្យចេញជារូបរាងជារឿងល្អមួយ តែការរក្សាបាននូវនិរន្តរភាពទើជារឿងសំខាន់។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងអំណរគុណសម្រាប់ការរួមគ្នាងើបចេញពីភ្លើងសង្រ្គាម និងជំរុញឲ្យកម្ពុជាមានការរីកចម្រើន។ សម្តេចតេជោ បានលើកឡើងថា គ្មានការជោគជ័យ និងរីកចម្រើនណាមួយដោយគ្មានការចូលរួមនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រសួងអប់រំ ដែលបានអនុវត្តន៍ការប្រឡងបាក់ឌុបនាពេលកន្លងទៅឲ្យទទួលបានជោគជ័យ ជាពិសេសគឺការចូលរួមសាទរពីប្រជាពលរដ្ឋ។ សម្តេចថា ការធ្វើកំណែទម្រង់អប់រំនេះ គឺមានសារៈសំខាន់សម្រាប់ជំរុញសិស្ស និងអាណាព្យាបាលឲ្យប្រឹងប្រែងយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមគម្រោងជួបសិស្សនិទ្ទេស A ត្រូវជួបមុនថ្ងៃទី១៤ ខែតុលា ប៉ុន្តែដោយសារបញ្ហាខ្វះ iPad ជារង្វាន់សម្រាប់សិស្ស ទើបមានការពន្យាររហូតដល់ថ្ងៃទី១៤ តុលា។ សម្តេចថា iPad ជាង ៤០០គ្រឿងសម្រាប់ជារង្វាន់លើកទឹកចិត្តនោះ គឺត្រូវបញ្ជាទិញពីក្រៅប្រទេស ហើយថ្ងៃទី០១ ខែតុលា ទើបមកដល់។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេដ្ឋកិច្ចទីផ្សារគ្មានមេត្តាធម៌នោះឡើយ គឺត្រូវតែមានការប្រកួតប្រជែងគ្នា លើកឡែងតែជនពិការប៉ុណ្ណោះ ដែលរាជរដ្ឋាភិបាលតម្រូវឲ្យក្រសួងស្ថាបននានា និងវិស័យឯកជនឲ្យមានការអនុគ្រោះ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់បណ្តារោងចក្រ សហគ្រាស...Read More

FN ៖ ក្នុងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ស្ថាប័នរដ្ឋ វិស័យឯកជន សហគមន៍ទេសចរណ៍ ប្រជាពលរដ្ឋមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ ត្រូវចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឲ្យបានសកម្ម និងខ្លាំងក្លាបន្ថែមទៀត ដើម្បីរួមចំណែកជំរុញចលនាទេសចរណ៍ក្នុងស្រុក ក៏ដូចជាខិតខំទាក់ទាញទេសចរអន្តរជាតិឲ្យបានច្រើនថែមទៀតដែរ។
ទិវាទេសចរណ៍ពិភពលោក នៅឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «និរន្តរភាពទេសចរណ៍ ជាយន្តការសម្រាប់ការអភិវឌ្ឍ» លើទឹកដីខេត្តកែប ដែលរៀបចំដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលខេត្តកែប អមជាមួយនឹង «ឆ្នាំអន្តរជាតិ ២០១៧ នៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព (2017 International Year of Sustainable Tourism for Development)»។
ក្នុងសារលិខិតខាងលើ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៧ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្នើស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សហគមន៍ទេសចរណ៍ ប្រជាពលរដ្ឋមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ ចូលរួមអភិវឌ្ឍទេសចរណ៍ឲ្យបានសកម្ម និងកាន់តែខ្លាំងក្លាថែមទៀត»។
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ បាននិងកំពុងជំរុញទីផ្សារទេសចរណ៍ធុរកិច្ច ជំរុញចលនាទេសចរណ៍ក្នុងស្រុក អភិវឌ្ឍផលិតផលទេសចរណ៍ «ខេត្តមួយ កញ្ចប់ទស្សនកិច្ចមួយ» និងជំរុញការអភិវឌ្ឍ «តំបន់មួយ ព្រឹត្តិការណ៍មួយ» ព្រមទាំងខិតខំរៀបចំទីផ្សារទេសចរណ៍យុវជន (Youth Tourism) ទីផ្សារទេសចរណ៍ទីក្រុង (Urban Tourism) និងទីផ្សារទេសចរណ៍ទិញទំនិញ (Shopping Tourism)។
សម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ក្រសួង...Read More

FN ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅលើផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែសុខសន្តិភាពរបស់ប្រទេសជាតិ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ កម្មករ កម្មការិនី បានជួបជុំ និងលេងកម្សាន្តជាមួយ ក្រុមគ្រួសារយ៉ាងសប្បាយរីករាយនៅក្នុងពេលបុណ្យភ្ជុំបិណ្ឌ ដែលទើបបញ្ចប់ទៅនាពេលថ្មីៗនេះ។
* សម្តេចតេជោ ហ៊ុន សែន បន្តថា តាមរយៈនយោបាយកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវថ្នល់ជាដើមនោះ បានធ្វើឲ្យការធ្វើដំណើររបស់ ប្រជាពលរដ្ឋកាន់តែងាយស្រួល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាដែលនាំឲ្យប្រជាពលរដ្ឋបានលេងកម្សាន្តសប្បាយក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ដោយសារតែកត្តាសុខ សន្តិភាព ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកាន់តែងាយស្រួល និងតភ្ជាប់កាន់តែច្រើន ចំនួនយានយន្តកាន់តែច្រើន និងមួយវិញទៀត ដោយសារតែប្រជាពលរដ្ឋមានលុយមានកាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថៅកែក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានអនុញ្ញាតឲ្យកម្មករ កម្មការិនី ឈប់សម្រាកទៅស្រុកកំណើតធ្វើបុណ្យធ្វើទានក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
* សម្តេចតេជោ ហ៊ុន សែន ស្នើដល់ថៅកែរោងចក្រ សហគ្រាស អនុញ្ញាតឲ្យកម្មការិនីមានផ្ទៃពោះអាចចេញពីធ្វើការមុនគេចំនួន ១៥នាទី តែបើរោងចក្រ សហគ្រាសណា អនុញ្ញាតឲ្យចេញច្រើនជាងនេះកាន់តែប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រសួងសុខាភិបាល ដែលបានធ្វើយុទ្ធនាការទ្រង់ទ្រាយធំក្នុងការពិនិត្យសុខភាពរបស់កម្មករ កម្មការិនី។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងបន្តការចុះជួបជាមួយកម្មករ កម្មការិនី នៅគ្រប់រោងចក្រទាំងអស់...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាកំពុងដើរលើផ្លូវត្រូវ ឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ ដែលគ្មានបរទេសណាមក ជ្រៀតជ្រែកបានឡើយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះសារនេះនៅលើ Facebook ផ្លូវការ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីកម្ពុជាថា កម្ពុជាសន្តិភាព គឺពលរដ្ឋមានឱកាសគ្រប់យ៉ាង។ ជាពិសេសពេលព្រឹកព្រលឹម នៅទីក្រុងភ្នំពេញ គឺបងប្អូនអាជីវករ ពាណិជ្ជករ កម្មករ កម្មការនី ងើបពីព្រឹកសំដៅទៅកន្លែងលក់ដូរ និងប្រកបការងារ នៅពាសពេញទីក្រុង ដោយគ្មានការភ័យខ្លាច មិនដូចប្រទេសមួយចំនួន ដែលកំពុងរងគ្រោះដោយសារសង្រ្គាម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាសន្តិភាព គឺពលរដ្ឋមានឱកាសគ្រប់យ៉ាង។ ជាពិសេសពេលព្រឹកព្រលឹមនៅទីក្រុងភ្នំពេញ គឺបងប្អូនអាជីវករ ពាណិជ្ជករ កម្មករ កម្មការនី ងើបពីព្រឹកសំដៅទៅកន្លែងលក់ដូរ និងប្រកបការងារនៅពាសពេញទីក្រុងដោយគ្មានការភ័យខ្លាច មិនដូចប្រទេសមួយចំនួនដែលកំពុងរងគ្រោះដោយសារសង្រ្គាម។ កម្ពុជាកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ ដែលគ្មានបរទេសណា មកជ្រៀតជ្រែកបានឡើយ»។ បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបតែសំណាងល្អ និងប្រកបកិច្ចការ តូចធំទទួលបានផលសម្រេចតាមបំណងប្រាថ្នាគ្រប់ៗគ្នាផងដែរ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យអភិបាលខេត្តកំពត ដកស្លាកឈ្មោះដែលប្តូរពី «រមណីយដ្ឋានភ្នំបូកគោ» ទៅជា «រមណីយដ្ឋានសុខា» មុនម៉ោង១១ថ្ងៃនេះ (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧)។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «សូមអរគុណបងប្អូនជនរួមជាតិដែលបានឲខ្ញុំដឹងពីការដូរឈ្មោះ រមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេងដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹងនិងមិនបានអនុញ្ញាត។ ខ្ញុំបានបញ្ជារឲអភិបាលខេត្តកំពតទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញឲ្យបានមុនម៉ោង១១ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រត្រូវតែរក្សា ឈ្មោះដើមជាដាច់ខាត»។
ការចេញបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋខ្មែរបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញស្លាកសញ្ញាស្វាគមន៍នៅខ្លោងទ្វារចូលទៅកាន់ «រមណីយដ្ឋានភ្នំបូកគោ» ដែលប្រជាពលរដ្ឋខ្មែរបានស្គាល់យ៉ាងច្បាស់ ត្រូវបានគេប្តូរទៅជា «រមណីយដ្ឋានសុខា» ជាកម្មសិទ្ធិផ្តាច់មុខក្រុមហ៊ុនសុខា របស់អ្នកឧកញ៉ា សុខ គង់។
តំបន់រមណីយដ្ឋានភ្នំបូកគោ ត្រូវបានក្រុមហ៊ុនសុខា សម្រេចផ្លាស់ប្តូរឈ្មោះពី «រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌» ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះ។ នេះបើតាមការជូនដំណឹងរបស់ក្រុមហ៊ុន។ តែក្នុងសេចក្តីជូនដំណឹងនោះ ក្រុមហ៊ុនមិនបានបង្ហាញពីមូលហេតុ នៃការផ្លាស់ប្តូរឈ្មោះនេះឡើយ។
ការផ្លាស់ប្តូរឈ្មោះតំបន់រមណីយដ្ឋានដ៏ទាក់ទាញរបស់កម្ពុជា ហើយមានប្រវត្តិទាក់ទងជាមួយអតីតព្រះមហាក្សត្រខ្មែរនេះ មិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលនោះទេ តែក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់ទៅលេងកម្សាន្តនៅទីនោះ ផ្ទុះការរិះគន់យ៉ាងច្រើនផងដែរ។
ក្រុមអ្នករិះគន់បានលើកឡើងថា ក្រុមហ៊ុនមិនគួរប្តូរឈ្មោះរមណីយដ្ឋានមួយនេះនោះឡើយ ព្រោះតំបន់ទេសចរណ៍នេះមានប្រវត្តិសាស្រ្តយូរលង់របស់ខ្មែរ ជាពិសេស ជាប់ទាក់ទងជាមួយអតីតព្រះមហាក្សត្រខ្មែរតាំងពីរជ្ជកាលព្រះស៊ីសុវត្ថិ មុនីវង្ស ដែលព្រះអង្គតែងយាងទៅលំហែព្រះកាយនៅទីនោះ ហើយរហូតព្រះឈួនសោយទិវង្គតនៅព្រះរាជតំណាក់លើភ្នំបូកគោថែមទៀតផង។
ប្រជាពលរដ្ឋ បានចោទប្រកាន់ថា ការកែប្រែឈ្មោះរមណីយដ្ឋានបូកគោពីសំណាក់ក្រុមហ៊ុនសុខា តើជាចេតនាក្នុងការក្តោបក្តាប់យកតំបន់រមណីយដ្ឋាន ជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនឬ ? ខណៈដែលប្រជាពលរដ្ឋខ្មែរជាច្រើនបានចាត់ទុកតំបន់រមណីយដ្ឋានមួយនេះ ជាសម្បត្តិរបស់រដ្ឋ និងជាសម្បត្តិរបស់ពលរដ្ឋខ្មែរទាំងមូល។ ការកែប្រែឈ្មោះនេះ គួរតែមានមានពាក្យ «បូកគោ» ដែលភ្នំប្រវត្តិសាស្រ្តដ៏ល្បីល្បាញរបស់កម្ពុជា។
រមណីដ្ឋានភ្នំបូកគោ មានកំពស់ ១០៧៥ម៉ែត្រ ស្ថិតនៅចម្ងាយ ៤២គីឡូម៉ែត្រពីទីរួមខេត្តកំពត និងមានចម្ងាយជិត ២០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ឧទ្យានជាតិភ្នំបូកគោ...Read More

FN ៖ បន្ទាប់ពីបានប្រជុំពិភាក្សាយ៉ាងយកចិត្តទុកដាក់លើការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិនរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង លោក លីវ យុនសាន សមាជិកគណអចិន្រ្តៃយ៍ការិយាល័យនយោបាយ នៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តចិន បានញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៦ដូចជា៖
១៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និង ការសហប្រតិបត្តិការ» រវាង គណបក្សកុម្មុយនីស្តចិន និង គណបក្សប្រជាជនកម្ពុជា។
២៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការជំរុញទំនាក់ទំនងនិងសហប្រតិបត្តិការរវាងអង្គការមិនមែនរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា» រវាង បណ្តាញអង្គការមិនមែនរដ្ឋាភិបាលចិនដើម្បីទំនាក់ទំនងអន្តរជាតិ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល។
៣៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការអនុវត្តគំរោងលើកកំពស់ជីវភាព» រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។
៤៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការអនុវត្តគំរោងលើកកំពស់ជីវភាព»» រវាង ក្រសួងអប់រំ នៃព្រះរាជាណាចក្រកម្ពុជា និង មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ។
៥៖ អនុស្សរណៈយោគយល់គ្នា ស្តីពី «កិច្ចសហការថតភាពយន្តឯកសារ»រវាងស្ថានីយទូរទស្សន៍មជ្ឈឹមចិន និង ស្ថានីយទូរទស្សន៍ជាតិកម្ពុជា។
៦៖ អនុស្សរណៈយោគយលគ្នា ស្តីពី «ការសហប្រតិបត្តិការសិក្សាលើគំរោងសាងសង់បណ្តាញទូរទស្សន៍ឌីជីថលទូទាំងប្រទេសកម្ពុជា» រវាងក្រសួងព័ត៌មានកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា និង ទូទស្សន៍យួណាន នៃសាធារណរដ្ឋប្រជាមានិតចិន៕
...
Read More
FN ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដល់កម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មសួនវឌ្ឍនៈ១ ស្ថិតនៅផ្លូវវេងស្រេង រាជធានីភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងបន្តធ្វើជានាយករដ្ឋមន្រ្តី មិនតិចជាង១០ឆ្នាំទៀតនោះទេ ហើយអំពាវនាឱ្យកម្មករ កម្មករិនី និងប្រជាពលរដ្ឋទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចបានដឹកនាំប្រទេសបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្លាំងពលកម្មរបស់កម្មករ និងពលរដ្ឋខ្មែរ បានជំរុញកំណើតសេដ្ឋកិច្ចរៀងរាល់ឆ្នាំ ក្នុងរង្វង់៧ភាគរយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់ឈ្នួលកម្ពុជា បានកើនឡើងខ្ពស់ជាងប្រទេសផ្សេងៗទៀត ដូចជាប្រទេសបង់ក្លាដេស មីយ៉ាន់ម៉ា ឡាវ ប្រទេសឥណ្ឌា តំបន់ខ្លះនៅឥណ្ឌនេស៊ី ចិន ប៉ាគីស្ថាន រួមទាំងប្រទេសមួយចំនួនទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតប្រជែងប្រាក់ឈ្នួល នៅបណ្តាប្រទេសផ្សេងៗនេះ បានធ្វើឱ្យក្រុមអ្នកវិនិយោគ ងាយនឹងផ្លាស់ប្តូរទីតាំងរោងចក្ររបស់ពួកគេណាស់។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការផ្គត់ផ្គង់អគ្គិសនីដែលជួលឱ្យកម្មករស្នាក់នៅ ដែលមុននេះកំណត់ដោយម្ចាស់ផ្ទះ។ ម្ចាស់ផ្ទះគិតថ្លៃអគ្គិសនីពីរដ្ឋទាប ប៉ុន្តែលក់ឱ្យកម្មករថ្លៃ ប៉ុន្តែឥឡូវរដ្ឋបានចុះតបណ្តាញទឹកដល់បន្ទប់ជួលរបស់កម្មករ ហើយលក់តម្លៃអគ្គិសនីដល់កម្មករក្នុងតម្លៃទាប។
* សម្តេចតេជោ ហ៊ុន សែន រិះគន់បក្សប្រឆាំងថា ចេះតែធ្វើបាតុកម្ម ហើយកន្លងទៅបែរជាទៅបញ្ចុះបញ្ចូល កម្មករឱ្យធ្វើបាតុកម្មប្រឆាំងនឹងម្ចាស់ផ្ទះ។
* សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវតែធានាឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេស។ ប្រទេសដែលអភិវឌ្ឍ គឺជាប្រទេសមានសន្តិភាព។...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះថា មិត្តចិន គឺជាខ្នងបង្អែកដ៏រឹងមាំរបស់កម្ពុជា ហើយបន្តជួយកម្ពុជាគ្រប់កាលៈទេសៈ។ សម្តេចតេជោ ថែមទាំងបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលមានរយៈពេលប្រមាណជា ៦០ឆ្នាំហើយនោះ នឹងគ្មានបរទេសណាមកបំបែកបាននោះឡើយ។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន គឺបានធ្វើឡើងបន្ទាប់ពីមន្រ្តីជាន់ខ្ពស់របស់ចិនជាច្រើនមានដូចជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្តចិន សុទ្ធតែបញ្ជាក់ពីជំហរដ៏ម៉ឹងម៉ាត់ក្នុងការរក្សាចំណងទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយកម្ពុជា។
លោក ចាង កាវលី ឧបនាយករដ្ឋមន្រ្តីចិន និងលោក សុង ថាវ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្ត ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានថ្លែងអះអាងថា ចិននឹងបន្តជួយរាល់ទុក្ខលំបាករបស់កម្ពុជាគ្រប់កាលៈទេសៈទាំងអស់ ហើយបន្តរក្សាទំនាក់ទំនង ដោយមិនបរទេសណាមកបំបែកបំបាក់ទំនាក់ទំនងកម្ពុជា-ចិន បានឡើយ។ មន្រ្តីជាន់ខ្ពស់ចិនទាំងនេះ ថែមទាំងសន្យាជួបទប់ស្កាត់ និងការពារមិនឲ្យមាន បដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជានោះឡើយ។
ការបញ្ជាក់ថា ពីទំនាក់ទំនងដ៏ស្និទ្ធស្នាល និងការជួយគ្នាទៅវិញទៅមករវាងកម្ពុជា-ចិននាពេលនេះ បានកើតមានឡើងស្របពេលកម្ពុជា និងអាមេរិកកំពុងមាន ភាពតានតឹងផ្នែកការទូត។ ភាពតានតឹងនេះ កើតមានបន្ទាប់ពីកម្ពុជា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ចោទក្នុងបទល្មើស ក្បត់ជាតិនោះ បានសារភាពថា អាមេរិក គឺជាប្រទេសដែលបានរៀបចំជួយរូបលោកក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ទំនាក់ទំនងផ្លូវការកម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ពោល ៥ឆ្នាំក្រោយពេលកម្ពុជា ដណ្តើមបានឯករាជ្យ ពីប្រទេសបារាំង។ ទំនាក់ទំនងបានធ្វើឡើងរយៈពេលតែ ៣ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីព្រះបរមរតនកោដ្ឋ ព្រះកុរណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានជួបដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីចិន លោក ចូវ...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាស អញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៤ នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ នាមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង បានថ្លែងផ្សព្វផ្សាយពីកម្ពុជា គឺជាគោលដៅទេសចរណ៍ល្អបំផុត មួយនៅក្នុងតំបន់ ខណៈមានប្រាសាទអង្គរ ជាអច្ឆរិយៈគ្មានពីរលើលោក រួមជាមួយសម្បតិ្តបេកិកភណ្ឌអរូបិយ៍ផ្សេងទៀតផង។
Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានដកស្រង់សំដីរបស់សម្តេចថា «កម្ពុជាពិតជាគោលដៅទេសចរណ៍ ប្រកបដោយភាព ទាក់ទាញក្នុងតំបន់ ដោយឈរលើលក្ខណៈពិសេស នៃអច្ឆរិយៈគ្មានពីរនៃប្រសាទអង្គរ និងប្រសាទរាប់ពាន់ទៀតនិងសម្បតិ្ត បេតិកភណ្ឌអរូបីនានា»។
នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី១៤នេះ មានការចូលរួមប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគ្រិនរបស់ចិន និងប្រទេសជា សមាជិកទាំងអស់ របស់ប្រទេសអាស៊ាន ជាច្រើន រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
លោក ចាង កាវលី ឧបនាយករដ្ឋមន្ត្រីចិន បានថ្លែងសន្ទរកថាបើពិព័រណ៍ចិន-អាស៊ាន លើកទី១៤ បន្ទាប់មក ប្រមុខដឹកនាំអាស៊ានទាំងអស់ ក៏បានថ្លែងសន្ទរកថាម្នាក់ម្ដង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិពរណ៍ចិន-អាស៊ាននេះ មិនត្រឹមតែផ្តល់ឱកាសដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគ្រិនរបស់ចិន និងប្រទេសជាសមាជិកទាំងអស់ របស់អាស៊ាន ការពិភាក្សាផ្លាស់ប្តូរគំនិតគ្នា ដើម្បីពង្រឹងនិងពង្រីក វិស័យពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិការមួយចូលរួមចំណែក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបង្កើនកាលានុវត្តភាព ពាណិជ្ជកម្មរវាងប្រទេសចូលរួមពិពរណ៍ លើគ្រប់វិស័យផងដែរ។
សម្តេចតេជោ បានថ្លែងទៀតថា ទន្ទឹមនេះដែរវេទិកានេះ ពីមួយឆ្នាំទៅមួយឆ្នាំ ក៏កាន់តែមានការរីកចម្រើនខ្លាំងឡើងៗ និងមានសារៈសំខាន់ សំរាប់តំបន់យើង និងបានដើរស្របគ្នាទៅនឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ជាវិជ្ជមាន រវាងប្រទេសចិន និងអាស៊ាន។ ជាមួយនឹងការ រីកចម្រើនជាប្រចាំ នៅក្នុងវិស័យសេដ្ឋកិច្ច ដែលជាក្បាលម៉ាស៊ីនអូសកំណើនរបស់ពិភពលោក តំបន់អាស៊ីយើងបានមានការផ្លាស់ប្តូរ យ៉ាងជ្រាលជ្រៅ និងបានក្លាយជាមជ្ឈមណ្ឌលពហុវប្បធម៌ និងអរិធម៌ដ៏សំខាន់មួយ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលសរុប ៣,៩៨៦នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះរួមមាន៖ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រ បរិញ្ញាបត្ររង គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ វិទ្យុសាស្រ្ត និងព្យាបាលដោយចលនា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* បន្ទាប់ពីបញ្ចប់ការប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ សម្តេចតេជោ ហ៊ុន សែន បន្តហោះហើរទៅកាន់ទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវមានក្រមសីលធម៌ ហើយត្រូវចាត់ទុកអ្នកជំងឺទាំងអស់ដូចជាជីវិតរបស់ខ្លួនឯង។
* សម្តេចតេជោ បានបញ្ជាក់ថា បើទោះបីរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយល្អប៉ុណ្ណាក៏ដោយ ក៏មិនអាចទទួលបានជោគជ័យនោះឡើយ ប្រសិនបើក្រុមគ្រូពេទ្យមិនយកចិត្តទុកដាក់អនុវត្តន៍នោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កញ្ចប់សេវាសុខាភិបាលនឹងកាន់តែធំទៅៗ ព្រោះត្រូវការនូវការគាំពារសង្គមមួយដ៏ល្អប្រសើរ។
* សម្តេចតេជោ បានបញ្ជាក់ថា ការដាក់ចេញគោលនយោបាយបង្កើនពេទ្យឆ្មបកាលពីប៉ុន្មានឆ្នាំមុន កំពុងទទួលបានជោគជ័យ ព្រោះបច្ចុប្បន្ននេះតម្រូវការពេទ្យឆ្មបកំពុងមានកម្រិតខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវការពង្រាយមន្ទីរពេទ្យឲ្យបានកាន់តែច្រើនទៀតនៅតាមក្បែររោងចក្រ ដើម្បីជួយសម្រួលការផ្តល់សេវាដល់កម្មករ កម្មការិនី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅក្នុងប្រទេសចិននៅក្នុងថ្ងៃនេះ សម្តេចក៏នឹងប្រឹងប្រែងក្នុងការស្វែងរកជំនួយ ដើម្បីសាងសង់មន្ទីរពេទ្យបង្អែក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាភ័ព្វសំណាងណាស់ ដែលកម្ពុជា បានរកឃើញនូវទង្វើក្បត់ជាតិរបស់លោក កឹម សុខា បើមិនដូច្នោះទេជាតិខ្មែរទាំងមូល នឹងត្រូវរងគ្រោះ។ សម្តេចតេជោបន្តថា...Read More

FN ៖ ជាមួយនឹងការដាក់ចេញនូវគោល នយោបាយឧស្សាកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ សម្តេចតតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់លក្ខណៈការងារ និងប្រាក់ចំណូលល្អ។
ការប្រកាសនេះ បានធ្វើឡើង ខណៈដែលសម្តេចតេជោ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយតំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ៤,៤៥២នាក់ មកពីរោងចក្រ៨២ផ្សេងៗគ្នា នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ។
អនុសាសន៍សំខាន់ៗ៥ចំណុច ដែលផ្តល់ដោយប្រមុខរាជរដ្ឋាភិបាលនេះ រួមមាន៖
១៖ ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។
២៖ រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីក និងបង្កើនទីផ្សារបន្ថែម។
៣៖ រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោង ក្នុង១ខែ និងថ្លៃទឹកតែ៧០០រៀលប៉ុណ្ណោះក្នុងមួយម៉ែត្រគីប។ សម្តេចតេជោបានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះ រយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមជួយដល់ជីវភាព រស់នៅកាន់តែប្រសើរឡើង។
៤៖ ផ្តល់របបគាំពារសន្តិសុខសង្គម ដល់កម្មករចាប់ពីខែ មករា ២០១៨ នេះ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ កម្មការនី ដែលបងប្អូនអាចនៅសល់ប្រាក់ ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ កម្មករ កម្មការិនីទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃតាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំឱ្យក្រុមហ៊ុន រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល...Read More

FN ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣, នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា និងធ្វើសន្និសិទកាសែតរួមគ្នា នៅវិមានសន្តិភាព បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣។
ខ្លឹមសារសំខាន់ៗនៃសន្និសីទកាសែត៖
* ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះ សម្តេចតេជោ ហ៊ុន សែន ស្នើថៃបង្កើនការទិញកសិផលរបស់កម្ពុជា ខណៈដែលកម្ពុជានាំចូលពីថៃ និងថៃនាំចូលពីកម្ពុជាខុសគ្នា រហូតដល់ទៅ៥ដង។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពាក់ព័ន្ធគ្រឿងញៀននិងការជួញដូរមនុស្ស ក៏ត្រូវលើកមកពិភាក្សា ហើយត្រូវសហការគ្នាធ្វើឲ្យបានល្អនៅពេលខាងមុខ។ ពាក់ព័ន្ធពលករខ្មែរ គឺខ្មែរចង់ឲ្យពលករធ្វើការនៅថៃធ្វើដោយស្របច្បាប់ ហើយចង់ឲ្យពលករខ្មែរទៅធ្វើការដោយស្របច្បាប់ និងចៀសផុតពីការចាញ់បោកមេខ្យល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថៃបានយល់ព្រមជួយសាងសង់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀននៅខេត្តព្រះសីហនុ។
* លោក ប្រាយុទ្ធ ចាន់អូឆា ក៏បានសម្តែងការសប្បាយរីករាយចំពោះការបំពេញទស្សនកិច្ចនៅកម្ពុជា និងទទួលបានការស្វាគមន៍ប្រកបដោយមេត្រីភាពពីសម្តេចតេជោ ហ៊ុន សែន។
* លោក ប្រាយុទ្ធ ចាន់អូឆា បានថ្លែងសន្យាថា នឹងយកចិត្តទុកដាក់ខ្ពស់ទៅលើការធ្វើជំនួញ ក៏ដូចជាកសិផលរបស់កសិករខ្មែរ។
* នាយករដ្ឋមន្រ្តីថៃសន្យា គាំពារដល់អ្នកវិនិយោគប្រទេសទាំងពីរឲ្យបានសមស្រប ដើម្បីផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ។
...
Read More ទៅមុខថយក្រោយ