ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន៤ពាន់នាក់ មកពីរោងចក្រនានានៅតំបន់ទួលសង្កែ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧នេះ បានបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៤,៦១៤នាក់មកពីរោងចក្រចំនួន១០ នៅតំបន់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយតំណាងកម្មករ កម្មការិនី ព្រមទាំងចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រនានាផងដែរ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី និងដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់កម្មករ កម្មការិនីផងដែរ។ ជាពិសេសដំណើរចុះជួបកម្មករ កម្មការិនីនេះ ដើម្បីជំរុញនូវគោលនយោបាអភិវឌ្ឍន៍វិស័យឧស្សាហកម្មឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករ កម្មការិនីថា វត្តមានរបស់សម្តេចបានស្ថិតនៅជាប់គ្រប់ដំណាក់កាល នៃប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណជា ៣០ឆ្នាំមកនេះ។ ក្នុងនោះពេលប្រទេសត្រូវរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ សម្តេចមានវត្តមាន នៅកងទ័ពជួរមុខ ដើម្បីជួបជាមួយកងទ័ពរំដោះជាតិ។

* ក្រោយរំដោះជាតិសម្តេចក៏មានវត្តមាននៅតាមតុចរចាដើម្បី ស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ បន្ទាប់មកទៀតគេក៏ឃើញវត្តមានសម្តេចនៅជំរុំកងទ័ព ខ្មែរក្រហមនៅតាមជាយដែន ដោយយកជីវិតធ្វើជាដើមទុន ដើម្បីយកកងទ័ពខ្មែរមករួមរស់ក្រោមដំបូល រាជរដ្ឋាភិបាល និងបញ្ចប់ភ្លើងសង្រ្គាម នៅកម្ពុជាទាំងស្រុង។ ក្រោយបញ្ចប់ភ្លើងសង្រ្គាម គេក៏ឃើញវត្តមានរបស់ សម្តេចនៅតាមវាលស្រែ ប្រឡាយទឹក​ ដើម្បីជំរុញវិស័យកសិកម្មរបស់កម្ពុជា ហើយនៅពេលបច្ចុប្បន្នគេក៏ឃើញវត្តមានរបស់សម្តេចនៅតាមរោងចក្រនានា ដើម្បីជំរុញវិស័យឧស្សាហកម្ម និងបង្កើនការងារជូនប្រជាពលរដ្ឋខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញពីការដំឡើងប្រាក់ឈ្នួលអប្បបរិមារហូតដល់១៧០ដុល្លារនៅក្នុងឆ្នាំ២០១៨ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការឧបត្ថម្ភប្រាក់បន្ថែម ៥ដុល្លារសម្រាប់ប្រាក់ឈ្នួលកម្មករនៅឆ្នាំ២០១៨ ធ្វើឲ្យរាជរដ្ឋាភិបាលបាត់បង់ចំណូលជាង ៤០លានដុល្លារក្នុងមួយឆ្នាំ ដោយសារពន្យារការយកពន្ធកាន់ទុក និងការមិនយកប្រាក់កម្រៃលើការនាំចេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់ទួលសង្កែក្នុងពេលកម្ពុជាជួបសង្រ្គាម តំបន់នេះគ្រាន់តែជាកន្លែងស្តុកគ្រាប់ ដើម្បីវាយប្រហារគ្នាតែប៉ុណ្ណោះ មិនមានរោងចក្រនោះឡើយ។ សម្តេចនាយករដ្ឋមន្រ្តី...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពាន ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ទៅផ្លូវជាតិលេខ៥

FN ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកា ប្រមាណ៣៥លានដុល្លារអាមេរិក។

ខាងក្រោមនេះប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយជាខ្លាំងចំពោះការបើកការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាប ព្រោះជាការរួមចំណែកសម្រាប់ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាវឌ្ឍនភាពថ្មីមួយទៀតកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងការសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបនេះ គឺជាការរីកចម្រើនរបស់រាជធានីភ្នំពេញ ដែលបានផ្តើមចេញពីស្ថានភាពដ៏យ៉ាប់យឺន និងគ្មានមនុស្សរស់នៅនោះឡើយ ក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញពីស្ថានភាពរាជធានីភ្នំពេញពីអំឡុងទសវត្សរ៍ឆ្នាំ៨០ ដែលហ៊ុមព័ទ្ធដោយផ្ទៃដី គ្មានការអភិវឌ្ឍ និងម្តងម្កាលកងទ័ពខ្មែរក្រហមលួចវាយឆ្មក់ផ្លោងគ្រាប់រកឃ្លាំងសាំងផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសមិទ្ធផលដែលយើងកំពុងទទួលបាននានាពេលបច្ចុប្បន្ន ជាពិសេសទីក្រុងដ៏រីកចម្រើន រស់វើករបស់រាជធានីភ្នំពេញ គឺបានបង្ហាញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់គ្នា ហើយក៏បានបង្ហាញថា វាមិនមែនជាអភិបាលកិច្ចស្មោគគ្រោកដូចការ ចោទប្រកាន់មួយចំនួននោះឡើយ។

* សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា បន្តថា យើងបានប្រឹងប្រែងរួមគ្នាធ្វើការច្រើនណាស់ ដូច្នេះត្រូវក្តាប់ឲ្យជាប់នូវអ្វីដែលយើងមាននៅក្នុងដៃ មិនត្រូវឲ្យរបូតទៅវិញនោះឡើយ។

* នៅក្នុងថ្ងៃខួប ២៦ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពមួយនេះ បានថ្លែងអំពាវនាវឲ្យអ្នក មិនបានដឹងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ ចេញមកបកស្រាយទាំងទទឹងទិស។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កិច្ចព្រមព្រៀងប៉ារីស មិនបានតម្រូវឲ្យកាត់ទោស ខៀវ សំផន អៀង សារី ឬមេដឹកនាំខ្មែរក្រហមនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអំពាវនាវឲ្យមានការកោះប្រជុំប្រទេសហត្ថលេខីកិច្ចព្រមព្រៀងប៉ារីស គឺជារឿងដែលមិនអាចទៅរួចនោះឡើយ។

*...Read More


សម្តេចតេជោ ហ៊ុន សែន៖ អបអរសាទរខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលនាំមកនូវសន្តិភាពសម្រាប់កកម្ពុជា, សូមថែរក្សាសន្តិភាព ដើម្បីកកម្ពុជាកាន់តែអភិវឌ្ឍន និងរីកចំរើន

FN ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ ជាខួបលើកទី២៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការអបអរសាទរ និងបានលើកឡើងថា កិច្ចព្រមព្រៀងនេះ បាននាំមកនូវសន្តិភាព សម្រាប់ទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈ Facebook របស់សម្តេចបានថ្លែងនូវការដឹងគុណ ចំពោះព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់ និងបូជាគ្រប់យ៉ាង ដើម្បីឯករាជ្យជាតិ និងសន្តិភាពជាតិខ្មែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃនេះ គឺជាខួបលើកទី២៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៧) ដែលបាននាំមកនូវសន្តិភាពសម្រាប់កម្ពុជា។ ពិតប្រាកដណាស់ គឺយើងចងចាំ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់ និងបូជាគ្រប់យ៉ាង ដើម្បីឯករាជ្យជាតិ និងសន្តិភាពជាតិខ្មែរ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងទៀតថា «ទន្ទឹមនឹងដំណោះស្រាយសន្តិភាព ដែលផ្សាភ្ជាប់ជាមួយនយោបាយឈ្នះ-ឈ្នះ គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ដែលធ្វើឲ្យខ្មែរគ្រប់និន្នការឈ្នះទាំងអស់គ្នា។ ដោយសារសន្តិភាព និងនយោបាយ ឈ្នះ-ឈ្នះនេះហើយ ដែលបានផ្តល់ឱកាសគ្រប់យ៉ាងឲ្យកម្ពុជា បានកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសជាតិ រីកចម្រើនមកទល់សព្វថ្ងៃនេះ។ បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន​ សែន នៅក្នុងឱកាសនៃថ្ងៃដ៏វិសេសវិសាល នៃខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ បានជូនពរជនរួមជាតិទាំង ក្នុងនិងក្រៅប្រទេស សូមជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា និងអរគុណជនរួមជាតិ ដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាកាន់តែមានឱកាស អភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនរុងរឿង៕

...Read More

សម្តេចតេជោ ហ៊ុន សែន៖ សេចក្តីថ្លែងការណ៍របស់អាមេរិកហាក់ប្រមាថមើលងាយចំពោះវិញ្ញាណក្ខន្ធ មើលងាយចំពោះជីវិតប្រជាពលរដ្ឋកម្ពុជាពេកហើយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានហៅគ្រាប់បែកគីមីរបស់ខ្លួន នៅខេត្តស្វាយរៀង ទៅជាឧស្ម័នបង្ហូរទឹកភ្នែក។ សម្តេចតេជោចាត់ទុកសេចក្តីថ្លែងការណ៍នេះថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។

ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ទៅលើស្ថានទូតអាមេរិក បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតជាង៤ពាន់នាក់ នៅមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជាការសង្វេគចិត្តខ្លាំងណាស់ចំពោះសេចក្តីថ្លែងការណ៍នេះ។ សម្តេចប្រមុខរាជរដ្ឋាភិបាលថែមទាំងចំអកឲ្យសហរដ្ឋអាមេរិក ដោយឲ្យស្ថានទូតអាមេរិកនាំគ្នាទៅលេងកម្សាន្តនៅតំបន់នោះ ឬអាចយកដីនៅទីនោះមកធ្វើជាជីដាំដំណាំនៅក្នុងស្ថានទូតរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យ៉ាងដូច្នេះ «វាជាការសង្វេគចិត្តខ្លាំងណាស់នៅពេលដែលសហរដ្ឋអាមេរិកចាត់ទុកថា គ្រាប់បែកគីមីនៅឯស្វាយរៀង មកជាឧស្ម័នបង្ហូរទឹកភ្នែក ព្រះជាម្ចាស់អើយអាមេរិកអីក៏ចិត្តធម៌ម្ល៉េះ មកធ្វើសង្រ្គាមនៅឥណ្ឌូចិន ដឹកមកនូវឧស្ម័នបង្ហូរទឹកភ្នែក។ តើឧស្ម័នបង្ហូរទឹកភ្នែកនេះ គេយកមកសម្រាប់បង្រ្កាបមនុស្សនៅក្នុងព្រៃឬ? កោតតែអាចនិយាយទៅរួច សង្ឃឹមថា ទូតអាមេរិកនឹងនាំគ្នាទៅទស្សនកិច្ចលេងកម្សាន្តនៅទីកន្លែងនោះ រាប់ទាំង PEACECORP របស់អាមេរិកដែលកំពុងនៅស្រុកខ្មែរនេះ ដែលទើបអស់វីហ្សា (ទិដ្ឋាការ) ហើយទើបផ្តល់វីហ្សាឲ្យ៣ខែបន្តទៀត គួរទៅលេងកន្លែងណុង»។

សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា «ហើយបើអាចល្អ ទូតអាមេរិកគួរយកដីកន្លែងណុងមួយចំនួនមកតាំងធ្វើជាជីដាក់ដាំដំណាំនៅក្នុងស្ថានទូត។ ខ្មែអើយអីក៏អភ័ព្វអ្វីម្ល៉េះ គ្រាប់បែកគីមីមកទម្លាក់ជ្រុះទាំងស្លឹកឈើខ្ទេចខ្ទាំ ឥឡូវមនុស្សខ្លះមើលដូចឃ្លង់ទៅហើយ ក្មេងៗកើតឡើងក្បាលធំ ភ្នែកលាន សរីរាង្គមើលលែងចង់ឃើញ។ ប៉ុន្តែយ៉ាងណាក៏ដោយរឿងហ្នឹងត្រូវតែដល់អង្គការសហប្រជាជាតិខាងផ្នែកគីមី»។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា នៅអំឡុងពេលសម័យសង្រ្គាមនោះ អាមេរិកបានទម្លាក់គ្រាប់បែកជាច្រើនប្រភេទដូចជាគ្រាប់កាំភ្លើង គ្រាប់បែក បេ៥២ គ្រាប់បូមប៊ី គ្រាប់បែកចង្កោម គ្រាប់បែកគីមី ហើយអ្វីដែលបានប្រើនៅឥណ្ឌូចិន ទាំងនៅវៀតណាម ទាំងនៅឡាវ ទាំងនៅកម្ពុជា មិនមែនជាគ្រាប់បែកបង្ហូរទឹកភ្នែកនោះទេ។ សម្តេចតេជោ បានរំលឹកផងដែរថា ក្រុមទាហានដែលធ្វើសង្រ្គាមទប់ទល់ជាមួយអាមេរិកនៅពេលនោះ គឺកងកម្លាំងសម្រាប់ទប់ទល់ជាមួយគ្រាប់បែកគីមី ដោយមានពាក់ម៉ាស់ និងហូបស្កគ្រាប់ ហើយបើចាំបាច់ពួកគេត្រូវផឹកទឹកនោមផងដែរ...Read More


រឿងគ្រាប់បែកគីមីអាមេរិកនៅស្វាយរៀង សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តឹងទៅអង្គការសហប្រជាជាតិ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍ របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានហៅគ្រាប់បែកគីមីរបស់ខ្លួន នៅខេត្តស្វាយរៀង ទៅជាឧស្ម័នបង្ហូរទឹកភ្នែក។ សម្តេចតេជោ ចាត់ទុកសេចក្តីថ្លែងការណ៍នេះថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយកសំណុំរឿងគ្រាប់បែកគីមីនេះ ប្តឹងទៅអង្គការសហប្រជាជាតិផងដែរ។ ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ទៅលើស្ថានទូតអាមេរិក បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតជាង៤ពាន់នាក់ នៅមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជាការសង្វេគចិត្តខ្លាំងណាស់ចំពោះសេចក្តីថ្លែងការណ៍នេះ។ សម្តេចប្រមុខរាជរដ្ឋាភិបាលថែមទាំងចំអកឲ្យសហរដ្ឋអាមេរិក ដោយឲ្យស្ថានទូតអាមេរិកនាំគ្នាទៅលេងកម្សាន្តនៅតំបន់នោះ ឬអាចយកដីនៅទីនោះមកធ្វើជាជីដាំដំណាំនៅក្នុងស្ថានទូតរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យ៉ាងដូច្នេះ «វាជាការសង្វេគចិត្តខ្លាំងណាស់នៅពេលដែលសហរដ្ឋអាមេរិកចាត់ទុកថា គ្រាប់បែកគីមីនៅឯស្វាយរៀង មកជាឧស្ម័នបង្ហូរទឹកភ្នែក ព្រះជាម្ចាស់អើយអាមេរិកអីក៏ចិត្តធម៌ម្ល៉េះ មកធ្វើសង្រ្គាមនៅឥណ្ឌូចិន ដឹកមកនូវឧស្ម័នបង្ហូរទឹកភ្នែក។ តើឧស្ម័នបង្ហូរទឹកភ្នែកនេះ គេយកមកសម្រាប់បង្រ្កាបមនុស្សនៅក្នុងព្រៃឬ? កោតតែអាចនិយាយទៅរួច សង្ឃឹមថា ទូតអាមេរិកនឹងនាំគ្នាទៅទស្សនកិច្ចលេងកម្សាន្តនៅទីកន្លែងនោះ រាប់ទាំង PEACECORP របស់អាមេរិកដែលកំពុងនៅស្រុកខ្មែរនេះ ដែលទើបអស់វីហ្សា (ទិដ្ឋាការ) ហើយទើបផ្តល់វីហ្សាឲ្យ៣ខែបន្តទៀត គួរទៅលេងកន្លែងណុង»។

សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា «ហើយបើអាចល្អ ទូតអាមេរិកគួរយកដីកន្លែងណុងមួយចំនួនមកតាំងធ្វើជាជីដាក់ដាំដំណាំនៅក្នុងស្ថានទូត។ ខ្មែអើយអីក៏អភ័ព្វអ្វីម្ល៉េះ គ្រាប់បែកគីមីមកទម្លាក់ជ្រុះទាំងស្លឹកឈើខ្ទេចខ្ទាំ ឥឡូវមនុស្សខ្លះមើលដូចឃ្លង់ទៅហើយ ក្មេងៗកើតឡើងក្បាលធំ ភ្នែកលាន សរីរាង្គមើលលែងចង់ឃើញ។ ប៉ុន្តែយ៉ាងណាក៏ដោយរឿងហ្នឹងត្រូវតែដល់អង្គការសហប្រជាជាតិខាងផ្នែកគីមី»។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា នៅអំឡុងពេលសម័យសង្រ្គាមនោះ អាមេរិកបានទម្លាក់គ្រាប់បែកជាច្រើនប្រភេទដូចជាគ្រាប់កាំភ្លើង គ្រាប់បែក បេ៥២ គ្រាប់បូមប៊ី គ្រាប់បែកចង្កោម គ្រាប់បែកគីមី ហើយអ្វីដែលបានប្រើនៅឥណ្ឌូចិន ទាំងនៅវៀតណាម ទាំងនៅឡាវ ទាំងនៅកម្ពុជា មិនមែនជាគ្រាប់បែកបង្ហូរទឹកភ្នែកនោះទេ។...Read More


សម្ដេចតេជោ ហ៊ុន សែន ប្រកាសនឹងប្ដឹង លោក លឺ ឡាយស្រេង ដែលបានប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រ នរោត្តម សីហមុនី​

FN ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងប្ដឹងលោក លឺ ឡាយស្រេង ដែលនិយាយ​បានប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រ នរោត្តម សីហមុនី ទៅជាមាន់គ្រៀវ ដែលនេះធ្វើឲ្យសម្ដេចមិនអាចទទួលយកបាននោះទេ។

ទន្ទឹមនឹងការប្រកាសប្ដឹងរឿងប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រនេះ សម្ដេចតេជោ ហ៊ុន សែន​ បញ្ជាក់ថា សម្ដេចក៏នឹងប្ដឹងមួយករណីទៀត ដែលលោក លឺ ឡាយស្រេង បាននិយាយបរិហាកេរ្ដិ៍សម្ដេចថា ឲ្យមន្ដ្រីគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ។

ប្រសាសន៍ខ្លាំងខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយតំណាងកម្មករ ដែលជាប្រធានក្រុម ប្រធានផ្នែក រដ្ឋបាល និងជំនួយការសរុបប្រមាណ ៤,០០០នាក់ មកពីរោងចក្រចំនួន១១ ដែលកិច្ចសំណេះសំណាលនេះ ​ធ្វើនៅសាលមហោស្រពកោះពេជ្រ។

នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ដំបូងខ្ញុំចង់និយាយពីលោក លឺ ឡាយស្រេង បន្ដិច​ឯកឧត្តម ហួសហេតុពេកហើយ ការប្រមាថចំពោះព្រះមហាក្សត្រ ប្រៀបព្រះអង្គទៅជាមាន់គ្រៀង គឺជារឿង​ធ្ងន់ធ្ងរពេកហើយ ជាការប្រមាថធ្ងន់ធ្ងរណាស់ លោកជំទាវ គី លំអង មិនបាច់ព្រួយទេ គឺ លឺ ឡាយស្រេង […] ខ្ញុំក៏កំពុងពិនិត្យថាតើប្ដឹង ឬមិនប្ដឹង ប៉ុន្ដែលទ្ធភាពភាគច្រើនខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង ដោយបានចោទខ្ញុំថាបានគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ ​ចឹងក្រៅពីសម្ដេចក្រុមព្រះប្ដឹង ខ្ញុំនូវមានលទ្ធភាពប្ដឹង លឺ ឡាយស្រេង […] ចឹងសូមមេធាវីរបស់ខ្ញុំរៀបចំពិនិត្យមើល ខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង»។

សម្ដេចនាយករដ្ឋមន្ដ្រី...Read More


សម្ដេចតេជោ ហ៊ុន សែន៖ ក្រោយរំលាយបក្សសង្គ្រោះជាតិ គ្មានការដកហូតតំណែងរបស់សមាជិក គ.ជ.ប មកពីបក្សនេះឡើយ

photo_2017-10-11_15-22-33

FN ៖ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅសាលមហោស្រពសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមកពីគណបក្សប្រឆាំងមួយនេះ មិនមានការដកហូតតំណែងនោះឡើយ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អត់មានប៉ះពាល់ទេ ដោយសារអី? ដោយសារតែប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សុទ្ធតែបានលាលែងចេញពីគណបក្សនយោបាយរួចទៅហើយ។ អ៊ីចឹងទេ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អត់មានផលប៉ះពាល់ទេ ព្រោះគេបានលាចេញពីបក្សហើយ»។

តែទោះជាយ៉ាងណា សម្ដេចតេជោបានបញ្ជាក់ថា ចំពោះសមាជិកព្រឹទ្ធសភា បច្ចុប្បន្នគ្មានឱកាសឈរឈ្មោះជាសមាជិកព្រឹទ្ធសភាតទៅទៀតឡើយ ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវរំលាយមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ខាងមុខ។

សូមជម្រាបថា គណៈកម្មាធិការ​ជាតិ​​រៀប​ចំការ​បោះឆ្នោត​​ ត្រូវបាន​បង្កើត​ឡើង​​ដោយយោងតាម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​​ជ្រើស​​តាំង​តំណាង​រាស្ត្រ ដែល​​ត្រូវ​បានអនុម័ត​ក្នុង​ឆ្នាំ​១៩៩៧។

ចាប់ពី​ឆ្នាំ១៩៩៨-២០០២ គ.ជ.ប មាន​សមា​ជិកចំនួន ១១រូប មាន​សមាស​ភាព​ជា​ឥស្សរ​ជន​ខ្មែរ តំណាង​ប្រជាពលរដ្ឋ តំណាង​គណបក្សនយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋស​ភា តំណាងក្រសួង​មហា​ផ្ទៃ និង​តំណាង​អង្គការមិនមែនរដ្ឋាភិបាល​ ដែលបានរៀប​ចំការ​បោះឆ្នោត​ជ្រើស​តាំងតំណាង​រាស្ត្រ អាណត្តិទី២ ឆ្នាំ​១៩៩៨ និង​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-សង្កា​ត់អាណត្តិ​ទី១ ឆ្នាំ២០០២។

ចាប់ពី​ឆ្នាំ២០០២-២០០៦ គ.ជ.ប មាន​សមា​ជិក-សមា​ជិ​កាចំនួន ៥រូប ដែល​បានរៀប​ចំកា​របោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ អាណត្តិទី៣ ឆ្នាំ២០០៣ និងការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា និតី​កាល​ទី២ ឆ្នាំ២០០៦។

ចាប់ពី​ឆ្នាំ២០០៦-២០១៥ គ.ជ.ប​ មាន​សមាជិក-សមាជិកាចំនួន ៩រូប ដែល​បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី២​ ឆ្នាំ២០០៧។ ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ អាណត្តិទី៤ ឆ្នាំ២០០៨ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី-​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង-ស្រុក-​ខណ្ឌ អាណត្តិទី១ ឆ្នាំ២០០៩។

ចាប់ពី​ឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន គ.ជ.ប មាន​សមាជិក-សមាជិកាចំនួន ៩រូប...Read More


សម្តេចតេជោ ហ៊ុន សែន៖ ពេលគណបក្សសង្រ្គោះជាតិត្រូវរំលាយ តំណាងរាស្រ្ត​-មេឃុំ-ចៅសង្កាត់ គណបក្សសង្រ្គោះជាតិនឹងទទួលបានតំណែងដដែល បើមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថានៅពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» តំណាងរាស្រ្ត-មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើពួកគេព្រមមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង ៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ។

សម្តេចតេជោ ហ៊ុ​ន សែន បានប្រកាសបែបនេះ ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ និយោជិត ជាង៤ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវខ្ញុំសូមផ្តាំមេឃុំ-ចៅសង្កាត់របស់គណបក្សសង្រ្គោះជាតិ ឬជំទប់ ឬសមាជិករបស់សង្រ្គោះជាតិ បើអ្នកចង់រក្សាជាចៅសង្កាត់ ជាមេឃុំតទៅទៀត អ្នកប្តូរជីវភាពមកចូលគណបក្សប្រជាជនកម្ពុជាទៅ បន្តទៅ។ គណបក្សរបស់អ្នករលាយហើយ អ្នកមិនអាចនៅធ្វើមេឃុំ ចៅសង្កាត់ ឬជំទប់ ឬសមាជិកក្រុមប្រឹក្សាបានទៀតទេ ក៏ប៉ុន្តែនៅពេលបក្សរលាយអ្នកចង់ទៅតាមបក្សក៏ទៅ ប៉ុន្តែបើអ្នកចង់នៅធ្វើមេឃុំ អ្នកប្រកាសចាកចេញពីគណបក្សណុង ហើយសូមចូលគណបក្សប្រជាជន។ អ៊ីចឹងយើងរៀបចំបញ្ជីឈ្មោះឡើងវិញ ដាក់ក្នុងកូតាជាប់ជាចៅសង្កាត់ ឬ មេឃុំនៅនឹងតែម្តង»។

យោងតាមសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ស្នើឡើងដោយតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា បានចែងថា មេឃុំ-ចៅសង្កាត់ មកពីគណបក្សនយោបាយដែលត្រូវរំលាយ អាសនៈរបស់មេឃុំ និងចៅសង្កាត់ ក៏ដូចជាសមាជិកក្រុមប្រឹក្សាដទៃទៀត មកពីគណបក្សនយោបាយមួយនេះ នឹងត្រូវប្រគល់ទៅឲ្យគណបក្ស នយោបាយដទៃដែលបានដាក់ពាក្យប្រកួតប្រជែង។ បើតាមច្បាប់ដែលស្នើធ្វើវិសោធនកម្មថ្មីនេះ អាសនៈមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សារបស់គណបក្សសង្រ្គោះជាតិអាចនឹងត្រូវបាត់បង់ ប្រសិនបើគណបក្សសង្រ្គោះជាតិត្រូវរំលាយតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។

សម្តេចតេជោ ហ៊ុ​ន សែន បានថ្លែងជំនឿចិត្តរហូតដល់ទៅជាង ៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនិងត្រូវរំលាយ ហើយការរំលាយនេះ គឺធ្វើឡើងមុនការវិនិច្ឆ័យទោសលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិថែមទៀតផង។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងសង្កត់ធ្ងន់ផងដែរថា...Read More


ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិតជាង១ម៉ឺន៥ពាន់នាក់ នៅតំបន់កំបូល នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ ១៥,២១១នាក់ មកពីរោងចក្រចំនួន១០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងតំបន់កំបូលក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដំណើរចុះជួបបងប្អូនកម្មករ កម្មការិនី ជាបន្តបន្ទាប់រហូត ដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។

* សម្តេចនាយករដ្ឋមន្រ្តីថា តាមរយៈដំណើរចុះជួបផ្ទាល់នេះ សម្តេចអាចដោះស្រាយបញ្ហាជាច្រើនសម្រាប់បងប្អូនកម្មករ កម្មការិនី បើទោះបីបញ្ហានោះ ជាបញ្ហាតូចតាចក៏ដោយនោះ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដំណើរចុះជួបបងប្អូនកម្មករ កម្មការិនី ជាបន្តបន្ទាប់រហូត ដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។

* សម្តេចតេជោ ហ៊ុន សែន ថា ឲ្យតែបញ្ហាជាផលប្រយោជន៍របស់ប្រជាពលរដ្ឋមិនមែនជាបញ្ហាតូចតាចនោះទេ។ សម្តេចនាយករដ្ឋមន្រ្តីថា នេះជាពិសោធន៍របស់សម្តេចក្នុងពេលធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថៅកែរោងចក្រទាំងអស់ ដែលបានអនុញ្ញាតឲ្យកម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយសម្តេច។ សម្តេចនាយករដ្ឋមន្រ្តីបានហៅកាយវិការនេះ គឺជាកាយវិការយោគយល់គ្នាដ៏ល្អមួយ។ សម្តេចនាយករដ្ឋមន្រ្តីបានបន្ថែមថា ការចេះយោគយល់ អត់ឱន និងអធ្យាស្រ័យគ្នារវាងថៅកែរោងចក្រ និងកម្មករ កម្មការិនី គឺជាការនាំមកនូវសុខដុមនីយកម្មនៅក្នុងការងារ ហើយក៏ជាការរក្សាឆ្នាំងបាយរួមរវាងថៅកែ និយោជក និងកម្មករ និយោជិត។

* សម្តេចតេជោ ហ៊ុន សែន បានហៅការដំឡើងប្រាក់ឈ្នួលទៀបបំផុត ១៧០ដុល្លារនៅឆ្នាំ២០១៨ គឺជាការខិតខំមួយរបស់រាជរដ្ឋាភិបាល ដើម្បីកម្មករ កម្មការិនី មានជីវភាពកាន់តែល្អប្រសើរ។

* សម្តេចនាយករដ្ឋមន្រ្តីថ្លែងថា ប្រាក់ឈ្នួល ១៧០ដុល្លារនាឆ្នាំ២០១៨ខាងមុខនេះ គឺបានមកពីការខិតខំរបស់កម្មករ កម្មការិនីផ្ទាល់ បានមកពីរាជរដ្ឋាភិបាលកម្ពុជា...Read More


សម្តេចតេជោ ហ៊ុន សែន នឹងពន្លឿនការងារផ្នែកច្បាប់ផ្តល់សច្ចាប័ណ្ណ ដើម្បីដំណើរការមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី

FN ៖ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងពន្លឿនការងាផ្នែកច្បាប់នានាផ្តល់សច្ចា ប័ណ្ណ ដើម្បីដំណើរការមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ដែលមជ្ឈមណ្ឌលនេះនឹងរួមចំណែកសំខាន់សម្រាប់ការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយរបស់ប្រទេសក្នុងតំបន់អាស៊ីនេះ។

ការសន្យាពន្លឿនផ្នែកច្បាប់ផ្តល់សច្ចាប័ណ្ណដើម្បីដំណើរការមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមសំណើររបស់លោក ក្រាស៊ែ ចាន់ណាវង្ស ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ដែលសម្តេចអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សានាវិមានសន្តិភាពនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងនៅក្រោយជំនួបថា លោក ក្រាស៊ែ បានស្នើសម្តេចតេជោឲ្យមានការពិភាក្សាបញ្ហា និងពន្លឿនការផ្តល់សច្ចាប័ណ្ណ ដើម្បដំណើរការមជ្ឈមណ្ឌលមួយនេះ។

សម្តេចតេជោ បានមានប្រសាសន៍តបថា កម្ពុជានឹងជំរុញកិច្ចការនេះឲ្យបានលឿន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី២៧ ខែតុលា ខាងមុខនេះ ហើយនឹងបន្តដាក់ជូនទៅកាន់រដ្ឋសភានាពេលខាងមុខ ដើម្បីរួមចំណែកដំណើរការនៃមជ្ឈមណ្ឌល ត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីនេះ។

សម្តេចបានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្នមិនត្រឹមតែប្រទេសកម្ពុជា ឬទូទាំងពិភពលោកនោះទេ គឺគ្រោះមហន្តរាយ កើតមានច្រើន និងញឹកញាប់។ ដូច្នេះការបង្កើនមជ្ឈមណ្ឌលមួយនេះ ជាស្ថាប័នមួយដែលផ្តល់នូវសារៈសំខាន់ សម្រាប់ប្រទេសកម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា គ្រោះមហន្តរាយ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងអគ្គីភ័យ គឺគ្មានព្រំដែនឡើយ។ ដូច្នេះត្រូវមានកិច្ចសហប្រតិបត្តិការគ្នាឲ្យបានល្អ ជាពិសេសប្រទេសដែលមានព្រំដែនជាប់គ្នា។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីនេះ មានប្រទេសចំនួន៩ជាប្រទេសស្ថាបនិក ហើយមកពេលនេះមាន៧ប្រទេសហើយ ដែលបានផ្តល់សច្ចាប័ន ដើម្បីឲ្យមជ្ឈមណ្ឌលដំណើរការជាផ្លូវការ ប៉ុន្តែនៅមានប្រទេសចំនួនពីរ ដែលមិនទាន់ផ្តល់សច្ចាប័ន ក្នុងនោះមានកម្ពុជា និងថៃ។ ព្រោះតែហេតុហើយ ទើបលោក Krasae Chana wongse បានមកជួបសម្តេចតេជោ ដើម្បីសុំសច្ចាប័នកម្ពុជា។

កម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើន រួមមាន ការបណ្តុះបណ្តាលការកសាងសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍នៃការគ្រប់គ្រងគ្រោះមហន្តរាយ និងការចូលរួមជួយគ្នាទៅវិញទៅមកលើបញ្ហាគ្រោះមហន្តរាយជាដើម៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ប្រមាណ៤២៤នាក់ និងនៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍នេះ

FN ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់កិត្តិយសជួបសំណេះសំណាលដោយផ្ទាល់ ជាមួយសិស្សនិទ្ទេសA និងអាណាព្យាបាលរបស់ពួកគេ នៅវិមានសន្តិភាព។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖

* មុនចាប់ផ្តើមកិច្ចសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្តេចតេជោ ហ៊ុន សែន បានស្នើដល់សិស្សរួមនិងអ្នកចូលរួមទាំងអស់ ក្រោកឈរស្មឹងស្មាធិ៍ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើការគ្មានព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋទេ កម្ពុជាប្រហែលជាមិនអាចទទួលបានឯករាជ្យពីប្រទេសបារាំងនោះឡើយ។

* គ្រាដែលខួប ២៤ឆ្នាំ នៃកិច្ចចរចាទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជិតឈានចូលមកដល់នោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះវត្តមានរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គឺតួអង្គដ៏សំខាន់ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា តួអង្គពីរសំខាន់ក្នុងការស្វែងរកសុខសន្តិភាពនេះ គឺព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងរូបសម្តេច។ សម្តេចបន្តថា បើគ្មានវត្តមានតួអង្គទាំងពីរនេះទេ តើកម្ពុជានឹងត្រូវទៅទីណា?

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការធ្វើកំណែទម្រង់លើការប្រលងមធ្យមសិក្សាទុតិយភូមិ ប្រៀបដូចជាគ្រាប់បែកមួយគ្រាប់ បានដាស់ស្មារតីឲ្យសិស្សានុសិស្សប្រឹងប្រែងសិក្សារៀនសូត្រតាំងពីក្រោមមក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកំណែទម្រង់នេះ បានធ្វើឲ្យមានការផ្លាស់ប្តូរនូវឥរិយាបថនៃការសិក្សារៀនសូត្ររបស់យុវជនខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងបន្តជួបជាមួយសិស្សនិទ្ទេស A ទាំងអស់ បើទោះបីជាប់ត្រឹមជាង ៤០០នាក់ ឬ ខ្ទង់ពាន់នាក់ក៏ដោយ។ សម្តេចបានបញ្ជាក់ទៀតថា ការប្រឡងមិនត្រូវបន្ថយពិន្ទុនោះទេ បើពិន្ទុប្រលងមានភាពរញ៉ែរញ៉ៃសម្តេចនឹងមិនជួបនោះឡើយ។

*...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករមកពីរោងចក្រចំនួន១១ នៅតាមបណ្តោយផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជា ២ម៉ឺននាក់ មកពីរោងចក្រចំនួន១១ នៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងគោរពស្រឡាញ់ដ៏កក់ក្តៅរបស់បងប្អូនកម្មករ កម្មការិនី។ សម្តេចតេជោ ហ៊ុន សែន បន្តថា ការគោរពស្រឡាញ់នេះ គឺជាការផ្តល់កម្លាំងចិត្តឲ្យសម្តេចប្រឹងប្រែងធ្វើការងារកាន់តែខ្លាំងទៀតជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា ការបន្ថែមប្រាក់ ៥ដុល្លារ ដើម្បីឲ្យកម្មករ កម្មការិនី ទទួលបានប្រាក់ឈ្នួល ១៧០ដុល្លារនាឆ្នាំ២០១៨នេះ ធ្វើឲ្យរាជរដ្ឋាភិបាត់បាត់បង់ចំណូលជាង ៤០លានដុល្លារក្នុងមួយឆ្នាំ តាមរយៈការពន្យារយកពន្ធកាន់ទុកលើប្រាក់ចំណេញរហូតដល់ឆ្នាំ២០២២ និងការមិនយកប្រាក់កម្រៃលើសេវាកាំកុងត្រូល។

* សម្តេចតេជោ​ ហ៊ុន សែន បានថ្លែងថា ការគាំទ្ររបស់បងប្អូនកម្មករ កម្មការិនី គឺជាកម្លាំងចិត្តឲ្យសម្តេចបន្តចុះជួបបងប្អូនកម្មករ កម្មការិនីនៅគ្រប់កន្លែងទាំងអស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលទទួលបាននេះ មិនមែនកើតចេញពីការសន្យាពេលបោះឆ្នោតឲ្យរួចតែពីមាត់ ដើម្បីបានការគាំទ្រដោយ មិនមានការគិតគូរឲ្យបានច្បាស់លាស់នោះទេ។ សម្តេចតេជោ បានថ្លែងថា មានមេដឹកនាំប្រទេសជាច្រើនបានសន្យាផ្តល់នេះផ្តល់នោះនៅអំឡុងពេលបោះឆ្នោត តែពេលជាប់ឆ្នោតហើយបែរជាធ្វើមិនបាន។

* សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា សម្រាប់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា គឺមានការគិតគូរម៉ត់ចត់ និងល្អិតល្អន់ ព្រមទាំងដាក់ចេញ គោលនយោបាយច្បាស់លាស់ មិនមែនចេះតែសន្យានោះឡើយ។

* សម្តេចតេជោបន្តថា សង្រ្គាមមិនត្រឹមតែបន្ទុចបង្អាក់ការអភិវឌ្ឍរបស់កម្ពុជានោះទេ ហើយក៏បានបំផ្លាញកម្ពុជាផងដែរ ហើយក៏គ្មានអ្នកវិនិយោគមកវិនិយោគនៅប្រទេសមានសង្រ្គាមនោះដែរ។

* សម្តេចតេជោ បន្តថា ការរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ជារឿងចាំបាច់បំផុត។ សម្តេចនាយករដ្ឋមន្រ្តីថា មុននិយាយដល់សិទ្ធិដទៃទៀត...Read More


ទៅមុខថយក្រោយ