សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»!

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព, Gobla Ambassador for Tuorism and Sustainable Development Goals» ដោយពិធីប្រកាសទទួលស្គាល់ជាផ្លូវការ នឹងត្រូវរៀបចំឡើងនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅវិមានសន្តិភាព។

យោងតាមលិខិតជូនព័ត៌មានរបស់ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការផ្តល់វិញ្ញាបនបត្រទទួលស្គាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព» នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រគល់ដោយលោកសាស្ត្រាចារ្យបណ្ឌិត អានតុន ការ៉ាគា (Anton Caragea) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។

ការផ្តល់នេះត្រូវបានគេដឹងថា ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច បានថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងបានរុញច្រានឲ្យវិស័យទេសចរណ៍ មានការអភិវឌ្ឍន៍ រីកចម្រើន ដោយទទួលបានកំណើនទេសចរ កើនជាលំដាប់ជាមួយនឹងការការពារសេចក្តីសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរបានយ៉ាងល្អប្រសើរ។

ជាមួយនោះដែរ ក៏មានការផ្តល់ជ័យលាភីជូនរាជធានីភ្នំពេញជា «រាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក» «World Capital of Culture and Turism» ពីសំណាក់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជក្មអឺរ៉ុប។

សូមបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយល្អ ធ្វើឲ្យប្រទេសកម្ពុជា ទទួលបានកំណើនភ្ញៀវទេសចរកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។ ជាក់ស្តែងកាលពីឆ្នាំ២០១៦ កម្ពុជាទទួលបាន ទេសចរអន្តរជាតិជាង៥លាននាក់ ក្នុងកំណើន៥%។ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៣លាន៩សែននាក់...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅអូឌឹម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៥,៧៤២នាក់ មកពីរោងចក្រនានានៅតំបន់អូឌឹម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ជាកិច្ចចាប់ផ្តើមសម្តេចតេជោ ហ៊ុន សែន បានចែករំលែកកុសលផលបុណ្យ និងពរជ័យទាំងឡាយកើតមាននៅក្នុងពិធីបួងសួងនៅ ឯប្រាសាទអង្គរវត្តខេត្តសៀមរាប ជូនដល់កម្មករ កម្មការិនីទាំងអស់ ដែលបានចូលរួម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ថៅកែរោងចក្រ និងកម្មករ កម្មការិនី ប្រៀបដូចជាមុំចង្រ្កាន ដែលមិនអាចខ្វះជ្រុងណាមួយបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងចូលរួមអបអរសាទរជាមួយកម្មករ កម្មការិនីទាំងអស់ដែលនៅសល់តែ២៥ថ្ងៃទៀតប៉ុណ្ណោះ នឹងចាប់ផ្តើមទទួលបាន ប្រាក់ឈ្នួលទៀបបំផុត១៧០ដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន ថា នេះជាសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំរបស់កម្មករ កម្មការិនីផ្ទាល់ រួមជាមួយការប្រឹងប្រែងជំរុញពីរាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ខែធ្នូនេះក៏ជាខួប ១៩ឆ្នាំ នៃការប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងក្រោយគណបក្សប្រជាជនឈ្នះឆ្នោតនាឆ្នាំ១៩៩៨ ហើយបានដាក់ចេញយុទ្ធសាស្រ្តត្រីកោណ។ យុទ្ធសាស្រ្តត្រីកោណនេះ មានមុំ៣ ដោយមុំទី១៖ ការដាក់ចេញសន្តិភាវូបនីយកម្មផ្ទៃក្នុងប្រទេស ក្នុងការនាំយកខ្មែរក្រហមមកជ្រកក្រោមរាជរដ្ឋាភិបាល នាំមកនូវការឯកភាពទឹកដីទាំងមូលជាប្រវត្តិសាស្ត្រ, មុំទី២៖ សមហរណកម្មឆាប់បំផុត ទៅក្នុងសហគមន៍អន្តរជាតិ និងមុំទី៣. ប្រមូលផ្តុំការខិតខំទាំងអស់ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកម្សត់ និងវេទនាខ្លាំងណាស់ទម្រាំឈានមកដល់ស្ថានភាពដូចពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ បានប្រាប់កម្មករ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជាលើកទី៤ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសកាយរឹទ្ធិជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ ត្រូវនឹងថ្ងៃ២រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ បានអញ្ជើញចូលរួមអបអរសាទរមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជាលើកទី៤ ដែលរៀបឡើងនៅវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* កាយរឹទ្ធិជាតិកម្ពុជា បានសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគរុគុណ នៃកាយរិទ្ធិជាតិកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យមានការចូលរួមគ្រប់គ្រង និងយកចិត្តទុកដាក់បន្ថែម ដើម្បីឲ្យដំណើរការរបស់កាយរិទ្ធិជាតិកម្ពុជា មានសកម្មភាពកាន់តែល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យមានការរៀបចំទិវាផ្សេងៗពាក់ព័ន្ធនឹងកាយរឹទ្ធិជាតិកម្ពុជា។ សម្តេចតេជោ ក៏បានស្នើថ្នាក់ដឹកនាំទាំងអស់រួមគ្នា កសាងកម្លាំងកាយរឹទ្ធិមួយដ៏អង់អាចក្លាហាន ក្លាយជាកម្លាំងដ៏ភក្តីភាព និងជាអ្នកបន្តវេណដ៏មានប្រសិទ្ធភាពសម្រាប់ការចូលរួមចំណែកអភិវឌ្ឍន៍ជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងទទួលយកដោយការពេញចិត្តចំពោះការជ្រើសរើសតាំងសម្តេច និងភរិយា ជាគរុគុណនៃកាយរឹទ្ធិជាតិកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិភពលោកកំពុងព្រួយបារម្ភចំពោះនុយក្លេអ៊ែររបស់កូរ៉េខាងជើង បន្ទាប់ពីប្រទេសនេះបានបាញ់សាកល្បង ដោយជោគជ័យកាលពីសប្តាហ៍មុន។

* សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមថា កម្ពុជាជាប្រទេសតូច ដូច្នេះមិនមែនជាគោលដៅនៃការវាយប្រហារដោយនុយក្លេអ៊ែរ ពីកូរ៉េខាងជើងនោះទេ។

...Read More

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអ្នកនៅពីក្រោយខ្នងករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់

FN ៖ ក្រោយពីបើកប្រតិបត្តិការទ្រង់ទ្រាយធំដែលមានកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថជិត២០០នាក់ ចុះទៅបង្ក្រាបសង្វៀនជល់មាន់ដ៏ធំ និងបើកលេងយូរឆ្នាំមកហើយ នៅលើទឹកដីឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ ជាលទ្ធផលមនុស្សមិនតិចជាង១៥០នាក់ ដែលកំពុងចូលលេងល្បែងមួយនេះ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ព្រមទាំងដកហូតរថយន្ដជាង៥០គ្រឿង និងម៉ូតូជិត២០០គ្រឿង។

ភ្លាមៗបន្ទាប់ពីករណីបង្ក្រាបសង្វៀនជន់មាន់ដ៏ធំនេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀល ថ្ងៃទី០៤ ខែធ្នូនេះ ដោយផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា៖

«ខ្ញុំបញ្ជាឲ្យអ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់។ បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹងបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឲ្យខាងតែបាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មាន ការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក៏ក្មួយប្រសារបស់ខ្ញុំក៏ដោយ»។

សូមជំរាបថា ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ផ្កាយ២ អ៊ាវ ចំរើន បានបញ្ជាក់ថា ប្រតិបត្តបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់។

ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការកាលពីម្សិលមិញ នៅក្នុងទឹកដីស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីបង់ក្លាដែស ក្នុងឱកាសធ្វើសន្និសិទកាសែតរួមគ្នា នៅវិមានសន្តិភាព

FN ៖ បន្ទាប់ពីពិធីចុះហត្ថលេខាលើឯកសារចំនួន១១ ក្រោយជំនួបពិភាក្សាទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងលោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស នៅវិមានសន្តិភាព។ មេដឹកនាំទាំងពីរបានធ្វើសន្និសិទកាសែតរួមគ្នានៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ដែលមានខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកិច្ចពិភាក្សានាព្រឹកមិញនេះពោរពេញដោយលទ្ធផល ដែលជាផ្នែកដ៏សំខាន់សម្រាប់ការបន្តដំណើររួមគ្នា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍។ សម្តេចបន្តថា ក្នុងកិច្ចពិភាក្សានេះ បង់ក្លាដែស សំណូមពរភ្លាមៗរបស់បង់ក្លាដែស ក្លាយជាដៃគូតាមវិស័យជាមួយអាស៊ាន ហើយកម្ពុជានឹងប្រឹងប្រែងដើម្បីសម្រេចកិច្ចការនេះ។

* សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា កម្ពុជា នឹងប្រឹងប្រែងជួយឲ្យបង់ក្លាដែសក្លាយជាដៃគូពិភាក្សាជាមួយប្រទេសឥណ្ឌា។
សម្តេចតេជោ បានថ្លែងរំពឹងថា បង់ក្លាដែស និងមីយ៉ាន់ម៉ា នឹងរកឃើញរូបមន្តមួយ ដើម្បីឲ្យប្រជាជនអាចធ្វើមាតុភូមិនីវត្តន៍។

* សម្តេចតេជោ ហ៊ុន សែន បានទទួលយកសំណើរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស ក្នុងការបំពេញទស្សនកិច្ចនៅបង់ក្លាដែសជាថ្មីម្តងទៀត។

* លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស បានសម្តែងក្តីសប្បាយរីករាយចំពោះការបានមកទស្សនកិច្ចនៅកម្ពុជា ទឹកដីអរិយធម៌ដ៏ចំណាស់នៃចក្រភពអង្គរ។

* លោកស្រីនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា គឺជាមិត្តជិតខាងដ៏ជិតស្និទ្ធ ហើយមានទស្សនៈរួមគ្នាកសាងសន្តិភាពនៅក្នុងតំបន់ និងពិភពលោក។

* លោកស្រីបន្តថា ប្រជាជននៃប្រទេសពីរមានភាពឈឺចាប់ស្រដៀងគ្នានៃអំពើប្រល័យពូជសាសន៍ និងសម្លាប់រង្គាល។ ក្រៅពីនោះក៏មានការប្រើប្រាស់ភាសាបាលី និងមានការចូលឆ្នាំថ្មីដូចគ្នា។

* លោកស្រី បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកស្រី នឹងដាក់ព្រះនាម ព្រះបរមរតនកោដ្ឋ នៅលើវិថីដ៏ល្បីមួយនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។

* លោកស្រីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកស្រី និងសម្តេចតេជោ ប្តេជ្ញាចិត្តលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឈានទៅកម្រិតថ្មីមួយទៀត។ លោកស្រីបន្តថា កិច្ចពិភាក្សានាព្រឹកនេះ បានពិភាក្សាផ្តោតជាសំខាន់អំពីទំនាក់ទំនងទ្វេភាគី ក្នុងភាពកក់ក្តៅ និងស្និទ្ធស្នាល ជាពិសេសផ្តោតលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងបច្ចេកទេស។

* លោកស្រី សេក្ខ ហាស៊ីណា បានបញ្ជាក់ថា ប្រទេសទាំងពីរនឹងបើកកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១ នៅទីក្រុងដាកា ប្រទេសបង់ក្លាដែសនៅឆ្នាំក្រោយ។

*...Read More


សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង ក្រោយចប់កិច្ចប្រជុំសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនីស្ដ និងបក្សនយោបាយលើពិភពលោក

FN ៖ ក្រោយចប់នៃការចូលរួមកិច្ចប្រជុំសន្ទនាជាន់ខ្ពស់ រវាងបក្សកុម្មុយនីស្ដ និងបក្សនយោបាយលើពិភពលោករួចមក នៅល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីមហាយក្សចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង។

បើទោះបីពុំទាន់មានលទ្ធផល នៃជំនួបទ្វេភាគីរវាងមេដឹកនាំកំពូល កម្ពុជា-ចិន តែប្រធានបទដែលត្រូវបានគេដឹងជាទូទៅនោះ គឺការពង្រីក និងពង្រឹកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀត ដូចអ្វីដែលមេដឹកនាំទាំង២ បាននិងកំពុងអនុវត្ត។

សូមបញ្ជាក់ថា កិច្ចសន្ទនារវាងបក្សកុម្មុនីស្តចិន និងបក្សនយោបាយនានាមកពីលើពិភពលោក គឺជាកិច្ចសន្ទនាមួយដែលរៀបចំឡើងដោយប្រទេសចិន ហើយនេះក៏ជាកិច្ចសន្ទនាលើកដំបូងផងដែរ។ កិច្ចសន្ទនានេះធ្វើឡើងក្រោមប្រធានបទ «ធ្វើការរួមគ្នាដើម្បីកសាងសហគមន៍ដែលមានអនាគតរួមសម្រាប់មនុស្សជាតិ និងពិភពលោកដ៏ស្រស់ត្រកាល៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។

សម្តេចតេជោ ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចសន្ទនាដ៏មានសារៈសំខាន់នេះផងដែរ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាអញ្ជើញ ទៅចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយមកពីជុំវិញពិភពលោក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ។

តាមការគ្រោងទុកសម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ដោយហោះត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបតែម្តង ដើម្បីចូលរួមពិធីបួងសួងសូមសេចក្តីសុខ និងសេចក្តីចម្រើនជូនជាតិកម្ពុជានៅមុខប្រាសាទអង្គរ ដែលនឹងធ្វើឡើងនៅមុខប្រាសាទអង្គរ៕

...Read More

សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចសន្ទនាគណបក្សនយោបាយនៅប្រទេសចិន

FN ៖ នៅវេលាម៉ោងប្រមាណ ៨ព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ចសន្ទនាគណបក្សនយោបាយដែលរៀបចំឡើងនៅក្នុងប្រទេសចិន។

លោក ស៊្រី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានមុនឡើងយន្តហោះថា កិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សនយោបាយកុម្មុនិស្តចិន និងគណបក្សនយោបាយនានាមកពីជុំវិញពិភពលោកនេះ ត្រូវបានរៀបចំឡើងជាលើកដំបូងដោយរដ្ឋាភិបាលចិន។ កិច្ចសន្ទនានេះ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សនយោបាយមកពីលើពិភពលោកប្រមាណ១២២ ហើយវត្តមានអ្នកចូលរួមទាំងថ្នាក់ដឹកនាំគណបក្សនយោបាយ និងសាស្ត្រានយោបាយជាដើមនោះមានចំនួនសរុបរហូតដល់ទៅ ៥០០នាក់។

លោក ស៊្រី ថាមរុង្គ បានឲ្យដឹងផងដែរថា គោលបំណងនៃកិច្ចសន្ទនារវាងគណបក្សកុម្មុយនិស្តចិនជាមួយគណបក្សនយោបាយមកពីជុំវិញពិភពលោកនេះ មានគោលបំណងដើម្បីជ្រោងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក ជាពិសេសគឺការរក្សាស្ថេរភាព សន្តិសុខនៅក្នុងតំបន់ និងលើពិភពលោកផងដែរ។

ក្នុងដំណើរទៅកាន់ប្រទេសចិន ដែលធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង និងក្រុមអ្នកវិនិយោគរបស់ចិនផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ស៊្រី ថាមរុង្គ។

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ដោយចុះចតនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដើម្បីចូលរួមពិធីបួងសួងដ៏ធំមួយនៅមុខប្រាសាទអង្គរវត្តនាថ្ងៃទី០៣ ខែធ្នូ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញថា ក្នុងដំណើរអញ្ជើញទៅកាន់ប្រទេសចិននេះ នឹងទៅកៀរគរអ្នកវិនិយោគចិន មកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើនថែមទៀត ដើម្បីនាំមកនូវការងារ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋ និងប្រទេសជាតិ។

ប្រតិភូអមដំណើរនាយករដ្ឋមន្ត្រីអញ្ជើញទៅប្រទេសចិននេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន...Read More


សម្តេចតេជោ ហ៊ុន សែន៖ «ពេលណាបងប្អូនជួបទុក្ខលំបាក ពេលនោះនឹងមានវត្តមានខ្ញុំ នៅជាមួយបងប្អូនជានិច្ច!»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ តាមរយៈ Facebook ផ្លូវការរបស់សម្តេច បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ នៅគ្រប់ទីកន្លែងទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត ការគាំទ្រ និងក្តីស្រឡាញ់រាប់អានចំពោះសម្តេច។

ក្នុងនាមជាប្រមុខដឹកនាំនាវាកម្ពុជាចេញពីភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានធានាអះអាងចំពោះជនរួមជាតិថា គ្រប់ពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាក គឺពេលនោះនឹងមានវត្តមានសម្តេច ដើម្បីដោះស្រាយទុក្ខលំបាកទាំងនោះជូនជនរួមជាតិ។

សារនយោបាយរំលេចលើទំព័រ Facebook នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានរួមគ្នាកសាងប្រទេសពីបាតដៃទទេ ពីវាលរហោឋាន ពីគំនរផេះផង់ និងបានឆ្លងកាត់ឧបសគ្គ ការលំបាកយ៉ាងច្រើន ទម្រាំបានប្រទេសជាតិ មានការអភិវឌ្ឍន៍មកដល់សព្វថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «អរគុណបងប្អូនជនរួមជាតិ គ្រប់ទីកន្លែងទូទាំងប្រទេស ដែលបានផ្តល់នូវទំនុកចិត្ត ការគាំទ្រ និងក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះរូបខ្ញុំ។ ទាំងអស់នេះគឺជាកម្លាំងចិត្ត ដែលជំរុញឲ្យខ្ញុំខិតខំបម្រើបងប្អូន និងប្រទេសជាតិដោយពេញចិត្តបំផុត។ ពេលណាដែលបងប្អូនជួបទុក្ខលំបាក គឺពេលនោះនឹងមានវត្តមានខ្ញុំ នៅជាមួយបងប្អូនជានិច្ច»។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនជនរួមជាតិថា នៅថ្ងៃទី ២៩ ខែវិច្ឆកាស្អែកនេះ សម្តេចនឹងដឹកនាំគណប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលពិសេស និងទៅគៀងគរអ្នកវិនិយោគចិន មកបណ្តាក់ទុននៅកម្ពុជា ឲ្យបានច្រើនថែមទៀត ដើម្បីនាំមកនូវការងារ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋ និងប្រទេសជាតិ៕

...Read More

ក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក​ អរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជួយឲ្យការរកស៊ីរបស់ខ្លួននៅកម្ពុជាមានការរីកចម្រើន

FN ៖ លោក ចន រ៉ាយ (Jonh E. Rice) អនុប្រធានក្រុមហ៊ុន GE ជាក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងគាំទ្រ និងជំរុញឲ្យការរកស៊ីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។

លោក ចន រ៉ាយ បានថ្លែងបែបនេះ ក្នុងពេលរូបលោកត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ ជំនួបនាព្រឹកនេះ គឺជាជំនួបលើកទី៥ហើយ រវាងរូបលោក ជាមួយសម្តេចតេជោ ហ៊ុន សែន។

លោក Jonh E. Rice បានជំរាបសម្តេចតេជោ ហ៊ុន សែន ថាបច្ចុប្បន្នក្រុមហ៊ុន GE មានគម្រោងលើវិស័យសំខាន់ៗចំនួន២ គឺវិស័យអគ្គិសនី និងវិស័យសុខាភិបាលដែលទាក់ទងនឹងឧបករណ៍ពេទ្យ ដែលកន្លងមកត្រូវបានប្រើក្នុងមន្ទីរពេទ្យជាច្រើនមកហើយ។

បើតាមលោក Jonh E. Rice បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន GE របស់លោក កំពុងសិក្សាលើការផលិតថាមពលអគ្គសនីដើរដោយធ្យូងថ្ម ក្នុងខេត្តព្រះសីហនុផងដែរ។ ទន្ទឹមនេះ ក្រុមហ៊ុន ក៏កំពុងសិក្សាលើបណ្តាញអគ្គិសនី និងការបែងចែកអគ្គសនី ទៅកាន់ប្រជាពលរដ្ឋ ដែលគម្រោងនេះនឹងបញ្ចប់នាចុងឆ្នាំ២០១៧។ លោក Jonh E. Rice បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ដែលបានគាំទ្រ ជួយសម្រួល និងជំរុញកិច្ចការវិនិយោគរបស់ក្រុមហ៊ុន GE រហូតដល់មានការរីកចម្រើនមកដល់ពេលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាកំពុងមានតម្រូវអគ្គិសនីចម្រុះ គ្រប់ទីកន្លែង គឺទាំងវារីអគ្គិសនី និងថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន GE ក៏បានជួយក្នុងជំហ៊ានទី១ក្នុងការប្រើប្រាស់ទឹកស្អាតនៅតាមមន្ទីរពេទ្យចំនួន១២ក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុន GE...Read More


សម្តេចតេជោ ហ៊ុន សែន នឹងស្នើព្រះមហាក្សត្រតែងតាំងជនជាតិអាមេរិកម្នាក់ ជាទីប្រឹក្សារាជរដ្ឋាភិបាល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងស្នើព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី តែងតាំងលោក Jonh E. Rice អនុប្រធានក្រុមហ៊ុន GE ជាក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក ជាទីប្រឹក្សារាជរដ្ឋាភិបាល នៅពេលដែលរូបលោកចូលនិវត្តន៍ពីការងារនៅក្រុមហ៊ុន GE។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ ក្នុងពេលសម្តេចជួបពិភាក្សាការងារលោក Jonh E. Rice រួមនិងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន GE មួយចំនួនទៀតនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការស្នើសុំតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលជូនលោក Jonh E. Rice ដែលជាជនជាតិអាមេរិកនេះ ដោយសារលោក Jonh E. Rice មានបទពិសោធន៍ច្រើនក្នុងកិច្ចការអភិវឌ្ឍន៍នៅកម្ពុជា ហើយមួយវិញទៀត គឺលោកនឹងត្រូវចូលនិវត្តន៍ពីការងារនៃក្រុមហ៊ុន GE នាពេលឆាប់ៗខាងមុខនេះ។

លោក Jonh E. Rice បានសម្តែងនូវមោទនភាពក្នុងការទទួលយកតួនាទីនេះ ហើយសន្យាខិតខំចូលរួមបម្រើការអភិវឌ្ឍរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់ នៅក្នុងខណ្ឌសែនសុខ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ត្រូវនឹងថ្ងៃ៤កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ស្ថិតក្នុងតំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជំនួបសំណេះសំណាលនៅព្រឹកថ្ងៃនេះ គឺជាជំនួបសំណេះសំណាលលើកទី ១៩ហើយ ចាប់តាំងពីខែកញ្ញាមក។ មានកម្មករ និយោជិតសរុបប្រមាណជា ២០ម៉ឺននាក់ មកពីរោងចក្រជិត ៦០០រោងចក្រ ដែលសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលដោយផ្ទាល់។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាគ្មានវិបត្តិនយោបាយនោះទេ មានតែអ្នកនយោបាយដែលមានវិបត្តិ ហើយកម្ពុជា ក៏គ្មានអ្នកទោសនយោបាយដែរ គឺមានតែអ្នកនយោបាយដែលជាប់ទោសព្រហ្មទណ្ឌ។ សម្តេចតេជោ បន្តថ្លែងថា ប្រទេសកម្ពុជាមិនអាចធ្វើជា ចំណាប់ខ្មាំងរបស់នរណាម្នាក់បានឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃទី០២ ខែធ្នូ នេះ នឹងមានការធ្វើពិធីបួងសួងដ៏ធំមួយនៅខេត្តសៀមរាប ដើម្បីសូមសេចក្តីសុខ សេចក្តីចម្រើនសម្រាប់ជាតិកម្ពុជា។

* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជា កំពុងតែធ្វើដំណើរការទៅមុខជាធម្មតា ប្រកបដោយស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ មិនមានបញ្ហាអ្វីនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសប្តាហ៍ក្រោយសម្តេចនឹងអញ្ជើញទៅចូលរួមកិច្ចសន្ទនាបក្សនយោបាយនៅប្រទេសចិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចប្រទេសមួយមិនអាចពឹងផ្អែកតែលើវិស័យកសិកម្មមួយមុខគ្រប់គ្រាន់នោះទេ។ សម្តេចតេជោថា របបខ្មែរក្រហម បានមើលឃើញថា មានតែស្រែគឺហូបគ្រប់គ្រាន់ ជាហេតុធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ដល់សូន្យ។

* សម្តេចតេជោ ហ៊ុន សែន បានកំណត់ឲ្យដាក់ឈ្មោះផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥...Read More


សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱសានវាទ៖ ការស្ម័គ្រចិត្តចុះចូលពីសំណាក់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ចូលគណបក្សប្រជាជនកម្ពុជាមានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ

FN ៖ ជុំវិញការចុះចូលរបស់អតីតមន្រ្តីថ្នាក់ដឹកនាំ និងមន្រ្តីមូលដ្ឋានរបស់គណបក្សសង្រ្គោះជាតិ ដែលកំពុងសម្រុកចុះចូលយ៉ាងច្រើនរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលនៅពេលនេះចំនួនបានកើនឡើងរហូតដល់ជិត៣២០នាក់នៅទូទាំងប្រទេស។ ឆ្លើយតបនឹងការកំណត់ពេលវេលានៃការចុះចូល, ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មាន​ដ៏ធំមួយនៅកម្ពុជា Fresh News ឲ្យដឹងថា ការស្ម័គ្រចិត្តចុះចូលពី សំណាក់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ចូលគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ។

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧​នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដ៏ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិប​ណ្តាញព័ត៌មាន​ Fresh News ឲ្យដឹងថា៖ «ការស្ម័គ្រចិត្តចុះជាមួយគណបក្សប្រជាជនកម្ពុជា មានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤នេះធ្វើឡើងតាមលក្ខខ័ណ្ឌរបស់គជប។

សូមជំរាបថា គិតពេញមួយថ្ងៃនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News បានទទួលលិខិត​ពីអតីតថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុបចំនួន៥០នាក់ ដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះបាន​ធ្វើឲ្យចំនួនសរុបកើនឡើងដល់៣១៨​នាក់៕

...Read More

ទៅមុខថយក្រោយ