ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មីមួយទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

FN ៖ អគារព្យាបាលជំងឺថ្មីសន្លាងមួយទៀតស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានកម្ពស់ ៦ជាន់ ស្មើនឹង ៧៨បន្ទប់ ត្រូវដាក់ឲ្យដំណើរការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋខ្មែរជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ។ អគារព្យាបាលជំងឺថ្មីដែលមានឈ្មោះថា «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផ្ទាល់តែម្តង។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មីមួយទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការយកឈ្មោះសម្តេច ទៅដាក់នៅអគារព្យាបាលថ្មី ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែមិនមែនជាគោលដៅចម្បងរបស់សម្តេចនោះទេ។

* សម្តេចបានរំលឹកថា ការដាក់ឈ្មោះនេះអាចនឹងត្រូវគេវាយចោលពេលដែលគេមិនពេញចិត្ត ឬរបបដឹកនាំថ្មីមួយបានឡើងមកដឹកនាំប្រទេស ដូចមានជាមេរៀនក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានបន្តរំលឹកពីការប្រឹងប្រែងជម្នះអភិវឌ្ឍន៍ប្រទេសរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដើម្បីជម្នះការហ៊ុព័ទ្ធសេដ្ឋកិច្ច និងសង្គ្រាម។ សម្តេចតេជោបន្តថា ក្នុងសម័យសង្គមរាស្រ្តនិយម មានសមិទ្ធផលជាច្រើនត្រូវបានកើតមានឡើង តែត្រូវបំផ្លាញទៅក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០។

* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា សម្តេចមិននឹកស្មានថា កុមារជនបទម្នាក់ក្លាយជាមេដឹកនាំប្រទេសនោះឡើយ ព្រោះសម្តេចមិនដែលមានបំណងធ្វើជានាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីនោះឡើយ បំណងរបស់សម្តេចគឺចង់ធ្វើត្រឹមគ្រូបង្រៀនប៉ុណ្ណោះ។

* ថ្ងៃស្អែកជាខួប ៤២ឆ្នាំនៃអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ មួយថ្ងៃមុនឈានដល់ខួបអាពាហ៍ពិពាហ៍ ពីលើវេទិកាសម្ពោធអគារព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីប្រវត្តិលំបាកវេទនា និងភាពក្រៀមក្រោះក្នុងពិធីមង្គលការរបស់សម្តេច រៀបចំដោយអង្គការអាវខ្មៅប្រល័យពូជសាសន៍ប៉ុលពត។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអាពាហ៍ពិពាហ៍របស់សម្តេច...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ជាង១ម៉ឺននាក់ នៅតំបន់ផ្សារសាំហាន់ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

FN ៖ ផ្តើមការងារថ្មីសម្រាប់ឆ្នាំ២០១៨ នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីសរុប ១៣,៥៤៦នាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលមើលកម្ពុជាបញ្ច្រាស់ថ្ងៃគឺមិនឃើញកម្ពុជាល្អនោះទេ តែបើអ្នកដែលមើលកម្ពុជាតាមបណ្តោយថ្ងៃវិញ គឺឃើញកម្ពុជាមានភាពល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានរួមគ្នាថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកទេសចរបានលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅថ្ងៃបុណ្យឆ្លងឆ្នាំសកល។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា នៅថ្ងៃឆ្លងឆ្នាំសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលរួមឆ្លងឆ្នាំ ហើយក៏បានមើលឃើញទិដ្ឋភាពរាជធានីភ្នំពេញពីលើអគារវឌ្ឍនៈ ដែលបានបង្ហាញឲ្យឃើញទិដ្ឋភាពស្រស់ស្អាតរាជធានីភ្នំពេញក្នុងពេលរាត្រីរំលេចដោយភ្លើងពណ៌ ផ្ទុយកាលពីឆ្នាំ១៩៧៩ ដែលគ្រប់ផ្ទះក្នុងរាជធានីភ្នំពេញដុតតែចង្កៀង។

* សម្តេចនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយកម្មករ កម្មការិនី ដែលទទួលបានប្រាក់ឈ្នួលទាបបំផុតរហូតដល់ ១៧០ដុល្លារ រួមនិងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត សម្រាប់ឆ្នាំ២០១៨។

* ផ្តាំផ្ញើទៅម្ចាស់អត្ថបទ និងអ្នកវិភាគទាំងឡាយ ដែលបានរិះគន់ថា ទន្ទឹមវឌ្ឍនភាពនៅមានបញ្ហាជាច្រើនកំពុងប្រឈមសម្រាប់កម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់ប្រទេសនៅលើពិភពលោក រាប់ទាំងក្រុមគ្រួសាររបស់ម្ចាស់អត្ថបទ និងអ្នកវិភាគទាំងអស់នោះផង គឺមិនអាចគេចផុតពីបញ្ហាប្រឈមនោះឡើយ។ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យម្ចាស់អត្ថបទ និងអ្នកវិភាគទាំងនោះ ស្តាប់ប្រសាសន៍របស់សម្តេចតាំងពីដើមរហូតដល់ចប់មុននឹងវាយតម្លៃ។ សម្តេចតេជោ ហ៊ុន សែន បានហៅការវិភាគរបស់អ្នកវិភាគទាំងនោះថា ជាការវិភាគបែបកន្ទុយអណ្តើក ដែលមានចរិតមិនមែនជាអ្នកសេដ្ឋកិច្ចវិទូនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ល្ងាចនេះខ្សែវីដេអូឯកសារមួយស្តីពីដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ នឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នានា...Read More


សម្តេចតេជោ ហ៊ុន សែន៖ ២៩ ខែធ្នូ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏សំខាន់ ដែលខ្មែរគ្រប់និន្នាការនយោបាយ «ឈ្នះទាំងអស់គ្នា»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាស្ថាបនិកនយោបាយ «ឈ្នះ-ឈ្នះ» បានថ្លែងថា ថ្ងៃទី២៩ ខែធ្នូ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់កម្ពុជា ដែលខ្មែរគ្រប់និន្នាការនយោបាយបាន «ឈ្នះទាំងអស់គ្នា»។

សម្តេចតេជោ ហ៊ុន សែន ដែលជារដ្ឋបុរសមួយរូបប្រឹងប្រែងស្វែងរកសុខសន្តិភាពនៅកម្ពុជា បានគូសបញ្ជាក់លើទំព័រ Facebook ថា ទោះបីយើងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ក៏ដោយ ក៏ភាគីកម្ពុជាប្រជាធិបតេយ្យ ឬហៅថាខ្មែរក្រហមនោះ នៅបន្តគ្រប់គ្រងតំបន់មួយចំនួនដែលពួកគេកាន់កាប់ជាមួយគ្រឿងអាវុធយុទ្ធភ័ណ្ឌយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយខ្មែរក្រហមបានបន្តបង្កសកម្មភាពគ្រោះថ្នាក់ជាច្រើនដល់ប្រទេសជាតិ និងបង្កការភ័យខ្លាចដល់ភ្ញៀវទេសចរបរទេសផងដែរ។

បុរសដែលបានហែលឆ្លងក្នុងសមរភូមិសង្គ្រាមតាំងពីទសវត្សរ៍ឆ្នាំ៧០រូបនេះ បានថ្លែងបញ្ជាក់ថា «ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង និងដើម្បីបង្រួបបង្រួមផ្សះផ្សាជាតិទាំងមូលទើបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ខ្ញុំបានសម្រេចដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ ដែលធានាដល់អាយុជីវិត និងកម្មសិទ្ធិនានារបស់ភាគីកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) នៅពេលពួកគេទម្លាក់អាវុធវិលមករួមរស់នៅក្នុងសង្គមជាតិក្រោមដំបូលនៃរាជរដ្ឋាភិបាលតែមួយ និងនាយករដ្ឋមន្រ្តីតែមួយ ទើបបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញរហូតមកទល់សព្វថ្ងៃនេះ»។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា នយោបាយ ឈ្នះ-ឈ្នះ គឺខ្មែរទាំងអស់គ្នាឈ្នះ កម្ពុជាទាំងមូលមានសុខសន្តិភាព ហើយប្រជាពលរដ្ឋក៏កាន់តែមានឱកាសច្រើនឡើងក្នុងការកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន។

គួរបញ្ជាក់ថា នយោបាយ ឈ្នះ ឈ្នះ គឺ​ជា​យុទ្ធសាស្ត្រ​នយោបាយដ៏​សំខាន់​មួយ​ដែល​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន​បង្កើតឡើងនៅឆ្នាំ១៩៩៤ ដើម្បី​ធ្វើ​ឲ្យ​រលាយ​អង្គការ​ចាត់​តាំង​របស់​ខ្មែរ​ក្រហម ដែលតស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិនជាដើមនោះ។ នយោបាយ ឈ្នះ-ឈ្នះ បានដាក់ចេញយុទ្ធសាស្ត្រ​បី​ចំណុច​សំខាន់ៗក្នុងការធានាដល់សុវត្ថិភាពសម្រាប់កងទ័ពខ្មែរក្រហម៖ ១. ធានាអាយុជីវិត និងសុវត្ថិភាពរូបកាយ, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ធានាសន្តិ សុខលើទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ។

នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ មកពីរោងចក្រចំនួន១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃពុធនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានបន្តជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីសរុបប្រមាណ ១៤,០៩៩នាក់ មកពីរោងចក្រចំនួន១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាពលរដ្ឋហ្វីលីពីន ដែលបានរងគ្រោះដោយសារឥទ្ធិពលខ្យល់ព្យុះបណ្តាលមាន ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងឆក់យកអាយុជីវិតប្រជាពលរដ្ឋមួយចំនួន។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាកាសធាតុក្តៅ រងាត្រជាក់ និងភ្លៀង មិនអាចរារាំងដំណើរចុះជួបកម្មករ និយោជិតរបស់សម្តេចបាននោះឡើយ ដើម្បីជំរុញការអនុវត្តន៍គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការគាំពារសង្គម។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសម្តែងការអបអរសាទរជាមួយកម្មករ កម្មការិនីទាំងអស់ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងទទួលបានប្រាក់ឈ្នួលទាបបំផុត ១៧០ដុល្លារ និងសេវាគាំពារសង្គមជាច្រើនទៀត ដូចជាការលែងបង់សេវាថែទាំសុខសភាពប្រមាណ ៣ដុល្លារទៅបេឡាជាតិរបបសន្តិសុខសង្គម ខណៈដែលកម្មការិនីមានផ្ទៃពោះ នឹងទទួលបានប្រាក់ឧបត្ថម្ភពេលសម្រាលកូនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឆ្នាំ២០១៨ គឺជាពេលវេលាចុងក្រោយ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ នៃរដ្ឋសភា ត្រូវប្រឹងប្រែងសម្រេចនូវគោលនយោបាយកំណែទម្រង់របស់ខ្លួន ដែលបានដាក់ចេញកាលពីឆ្នាំ២០១៣។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនព្រងើយកន្តើយលើបញ្ហាណាមួយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីឆ្នាំចាស់កន្លងផុត តែការងារអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋជាច្រើនមិនបានបញ្ចប់នោះទេ គឺទាមទារឲ្យមានការខិតខំបន្ថែមទៀត ដើម្បីសម្រេចបានលទ្ធផលដ៏ល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរំដោះប្រទេសចេញពីប្រទេសមានចំណាត់ថ្នាក់ក្រីក្រ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកបុណ្យសមុទ្រនៅក្នុងខេត្តកែប

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៦ នៅក្នុងខេត្តកែប។ ក្នុងពិធីបុណ្យសមុទ្រក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង: អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍សម្រាប់ការអភិវឌ្ឍ» សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ជាច្រើន ដើម្បីជំរុញកំណើនទេសចរណ៍នៅកម្ពុជា។ ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យរួមគ្នារក្សាសុខសន្តិភាពនៅកម្ពុជានាពេលបច្ចុប្បន្ន ដោយមិនត្រូវឲ្យបរទេស ឬ ក្រុមណាមួយមកបំផ្លាញសុខសន្តិភាពនេះឡើយ។

ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់ៗមួយចំនួន ដែលសម្តេចបានថ្លែងក្នុងពិធីបុណ្យសមុទ្រ ដែលជាពិធីដ៏មានសារៈសំខាន់សម្រាប់ជំរុញទេសចរណ៍របស់កម្ពុជា៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបុណ្យសមុទ្រមិនមែនជាបញ្ហាដាច់ដោយឡែករបស់ខេត្តជាប់ឆ្នេរនីមួយៗនោះទេ តែក៏ជាឱកាសជួបជុំប្រចាំឆ្នាំធំមួយ។ ក្នុងនោះមានការតាំងបង្ហាញផលិតនានា ជាការបង្ហាញឲ្យឃើញពីការវិវឌ្ឍន៍របស់ប្រទេសជាតិ។

* សម្តេចតេជោ បានថ្លែងថា សម្តេចពិតជារីករាយដែលបានចូលរួមពិធីបុណ្យសមុទ្រនៅក្នុងខេត្តកែបនាឆ្នាំនេះ។

* សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តកែប ដែលបានប្រឹងប្រែងរួមគ្នា ដើម្បីរៀបចំពិធីបុណ្យសមុទ្រប្រកបដោយភាពល្អប្រសើរ។

* សម្តេចតេជោ បានថ្លែងថា ពិធីបុណ្យសមុទ្រ និងការដាក់បង្ហាញផលិតផលនានាបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាប្រទេសដកដង្ហើមតាមប្រទេសដទៃនោះទេ តែកម្ពុជាអាចដកដង្ហើមដោយខ្លួនឯង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា សម្តេចពិតជាមានមោទនភាពជាមួយការឃើញនូវវត្តមានផលិតផលមកពីតាមបណ្តាខេត្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទេសចរណ៍បាននាំមកនូវការងារ នាំមកនូវការបង្កើតមុខរបរ និងនាំមកនូវប្រាក់ចំណូល ហើយទេសចរណ៍បានជំរុញនូវការនាំចេញនៅនឹងកន្លែង។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា សម្តេចមានមោទនភាពនូវអ្វីដែលកម្ពុជាសម្រេចបាន បើទោះបីស្ថិតក្នុងនាមជាប្រទេសក្រីក្រី តែបានបង្ហាញថាកម្ពុជាស្ថិតនៅលើស្ថានភាពជាម្ចាស់ខ្លួនឯង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នេរសមុទ្រដ៏ស្រស់ស្អាត...Read More


សម្តេចតេជោ ហ៊ុន សែន ជំរុញក្រសួងការពារជាតិវៀតណាម ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យក្រសួងការពារជាតិវៀតណាមសហការឲ្យបានកាន់តែខ្លាំងក្លាជាមួយកម្ពុជា ក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍នានាក្នុងការប្រយុទ្ធប្រឆាំងចលនាបដិវត្តន៍ពណ៌។

ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យលោក ង្វៀន ជីវិញ (Nguyen Chivinh) អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាវិមានសន្តិភាព នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំ រកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនោះ លោក ង្វៀន ជីវិញ បានគោរពជម្រាបជូនសម្តេចតេជោ អំពីទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដែលបច្ចុប្បន្នមានភាពល្អប្រសើរជាទីបំផុត ហើយកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងកិច្ចសហប្រតិបត្តិការ ក្របខណ្ឌកម្ពុជា វៀតណាម ឡាវ គឺមានភាពល្អប្រសើរផងដែរ។

ក្នុងជំនួបនោះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើវៀតណាម និងកម្ពុជា ជម្រុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាថែមទៀត។

សម្តេចតេជោ ក៏បានផ្តល់អនុសាសន៍ ឲ្យក្រសួងការពារជាតិកម្ពុជា និងវៀតណាម សហការគ្នាឲ្យបានស្អិតរមួត ក្នុងការចែកបទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌។

សម្តេចតេជោ ក៏បានស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការ លើការជួយសង្គ្រោះប្រជាជនតាមព្រំដែន ពេលមានគ្រោះអន្តរាយ។ ក្នុងន័យនេះសម្តេចបានណែនាំឲ្យត្រៀមសង្គ្រោះប្រជាពលរដ្ឋនៅតាមព្រំដែន ក្នុងករណីមានភ្លើងឆេះព្រៃ។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យផ្តើមមានកិច្ចប្រតិបត្តិការគ្នាក្នុងការផ្ដល់ព័ត៌មាន និងចែករំលែកបទពិសោធន៍គ្នាទៅវិញមក ក្នុងការបម្រើការងារក្រោមឆ័ត្រអង្គការសហប្រជាជាតិ ចំពោះកងទ័ព ដែលបញ្ជូនទៅប្រតិបត្តិការក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា លោកអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម នៅល្ងាចថ្ងៃដដែលនេះ ក៏នឹងជួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា។ ជំនួបនេះ នឹងមានការពិភាក្សាលើការបណ្តុះបណ្តាល ធនធានមនុស្ស កិច្ចសហប្រតិបត្តិការវិស័យយោធា ការចែករំលែកបទពិសោធន៍...Read More


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យការបើកគ្រឹះស្ថានឧត្តមសិក្សាពុំចាំបាច់តម្កល់ប្រាក់ទៀតនោះទេ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យការបើកដំណើរការគ្រឹះស្ថានឧត្តមសិក្សាពុំចាំបាច់តម្កល់ប្រាក់ទៀតនោះទេ។

ការសម្រេចនេះបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សានៅព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងកិច្ចប្រជុំជាច្រើនម៉ោងនោះ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំល្បីៗនៅកម្ពុជា បានជជែកយ៉ាងច្រើនទៅលើបញ្ហាអប់រំនៅកម្ពុជាទាំងបញ្ហាប្រឈម និងការពង្រឹងគុណភាពអប់រំនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។

បើតាមលោក អ៊ាង សុផល្លែត ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យការបើកគ្រឹះស្ថានឧត្តមសិក្សាមិនចាំបាច់តម្កល់ប្រាក់ទៀតនោះទេ។ ការសម្រេចបែបនេះ បន្ទាប់ពីមានសំណើរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សា។

ក្នុងកិច្ចប្រជុំនាព្រឹកមិញក៏មានការពិភាក្សាលើការបណ្តុះបណ្តាលគ្រូបង្រៀនផងដែរ។ ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបណ្តុះបណ្តាលគ្រូបង្រៀន គឺជាបញ្ហារបស់ក្រសួងអប់រំ គឺពាក់ព័ន្ធនឹងសេវាសាធារណៈ និងសេវាអធិបតេយ្យ។ សម្តេចបានស្នើឲ្យក្រសួងអប់រំទទួលខុសត្រូវលើការបណ្តុះបណ្តាលនេះ។

ពាក់ព័ន្ធការវាយតម្លៃទៅលើកម្រិតសិក្សាវិញ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការចុះធ្វើអធិការកិច្ចពីក្រសួង ធ្វើយ៉ាងណាឲ្យការវាយតម្លៃនោះមានភាពសុក្រឹត និងកាន់តែទូលំទូលាយ។ ដោយឡែកពាក់ព័ន្ធការវាយតម្លៃជំនាញវិញ សម្តេចតេជោ បានណែនាំឲ្យមានកិច្ចប្រជុំ និងវាយតម្លៃដោយក្រសួងជំនាញ ហើយនៅក្នុងការវាយតម្លៃការសិក្សា ចំណេះដឹងទូទៅ សូមឲ្យក្រសួងដឹកនាំ និង ពិនិត្យធ្វើយ៉ាងណាឲ្យមានការវាយតម្លៃជារួមមួយ។

បើតាមលោក អ៊ាង សុផល្លែត ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សា ក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអ្នកសិក្សាផ្នែកសុខាភិបាលបញ្ចប់ការសិក្សាជាមុនសិនចាំបញ្ជូនទៅឲ្យក្រសួងសុខាភិបាលជាអ្នកគ្រប់គ្រង។ ការស្នើសុំនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១៦កន្លងទៅ បានសម្រេចឲ្យនិស្សិតសិក្សាផ្នែកសុខាភិបាលត្រូវស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល។

ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រី បានសម្រេចថា...Read More


សម្តេចតេជោ ហ៊ុន សែន ឲ្យអតីតសមាជិកគណបក្សសង្គ្រោះជាតិបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែង ព្រោះបក្សដែលរំលាយគ្មានថ្ងៃរស់ឡើងវិញឡើយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានផ្តល់អនុសាសន៍ឲ្យក្រុមគណបក្សប្រឆាំងបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងការបោះឆ្នោត កុំរំពឹងគណបក្សនយោបាយដែលរំលាយចោលនោះ ព្រោះគ្មានថ្ងៃរស់ឡើងវិញនោះឡើយ។

ការផ្តល់អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីនៅសាលមហោស្រពកោះពេជ្រនាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «ដោយសារមានការខ្សឹបខ្សៀវ និងការប្រឌិតព័ត៌មានមិនពិត​ដដែលជាដដែលអំពីការរស់ឡើងវិញនៃអតីតបក្សសង្រោះជាតិ គឺខ្ញុំសូមផ្តាំផ្ញើ និងបញ្ជាក់សាជាថ្មីថា អតីតបក្សដែលត្រូវបាន​រំលាយហើយ ដោយសាលដីការតុលាកំពូល គឺចប់ជាស្ថាពរហើយ។ ឈ្មោះអតីតបក្សនេះ គឺនឹងគ្មានកើតឡើងសាជាថ្មីទៀតឡើយ។ ខ្ញុំសូមឲ្យយោបល់ខ្លះៗដែលអាចមានប្រយោជន៍ ហើយកុំឲ្យខាតពេលច្រើន គឺមានតែវិធីមួយគត់ គឺបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខាងមុខ គឺវាប្រសើរជាងដើរនិយាយឃោសនាមិនពិត ហើយខាត​បង់ពេលវេលាកាន់តែច្រើន»។

សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលកាត់រំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តទង្វើក្បត់ជាតិ ដោយយោងទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ។ ក្រៅពីរំលាយគណបក្សប្រឆាំងមួយនេះហើយថ្នាក់ដឹកនាំរបស់គណបក្សមួយនេះ ១១៨រូប ក៏ត្រូវបានផ្អាកសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំផងដែរ៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងចែកប្រាក់រង្វាន់ដល់អត្តពលិកជយលាភី នៅវិមានសន្តិភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញជួប សំណេះសំណាល និងប្រគល់ប្រាក់រង្វាន់ដល់ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីឈ្នះមេដាយនានាពេលកន្លងមកមានចំនួន២១១នាក់ នៅវិមានសន្តិភាព ដើម្បីតបស្នងនឹងការខិតខំប្រឹងប្រែង និងលើកទឹកចិត្ត ចំពោះអត្តពលិកដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវមោទនភាពចំពោះកីឡាករ កីឡាការិនីទាំងអស់ ដែលបាននាំមកនូវកិត្តិយសសម្រាប់ជាតិមាតុភូមិ ដោយបាននាំយកមក មេដាយយ៉ាងច្រើនពីការប្រកួតនានាលើឆាកអន្តរជាតិ និងក្នុងតំបន់។

* សម្តេចតេជោ ហ៊ុន សែន បានសុំឲ្យមានការយោគយល់ចំពោះភាពយឺតយ៉ាវក្នុងការប្រគល់ប្រាក់រង្វាន់នាពេលកន្លងមក។ សម្តេចតេជោ ស្នើឲ្យកីឡាករ កីឡាការិនីទាំងអស់ត្រូវផ្តល់តម្លៃឲ្យខ្លួនឯង ហើយមិនត្រូវយកកីឡា ត្រឹមតែជាការប្តូរប្រាក់នោះទេ។

* ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានឃើញកីឡាករ កីឡាការិនីមួយចំនួនរអ៊ូរទាំពីភាពយឺតយ៉ាវក្នុងការទទួលប្រាក់រង្វាន់របស់ពួកគេ។

* បើតាមសម្តេចតេជោ ភាពយឺតយ៉ាវក្នុងការផ្តល់ប្រាក់រង្វាន់នាពេលកន្លងមក ដោយសារតែការទទួលបានមេដាយរបស់កីឡាករ កីឡាការិនីនៅឆ្នាំនេះមានចំនួនច្រើន ហើយប្រាក់រង្វាន់មានទំហំលើសចំនួនដែលបានកំណត់។

* សម្តេចតេជោ ហ៊ុន សែន បានស្នើដោយទទូចចំពោះកីឡាករ កីឡាការិនី មានការយោគយល់ ហើយតាំងចិត្តតាំងកាយឲ្យជាកីឡាករ កីឡាការិនីមានតម្លៃខ្ពស់ ដោយមិនត្រូវធ្វើខ្លួនជាកីឡាករ កីឡាការិនីដូរលុយ ដូរអង្ករនោះទេ។

* ឆ្លើយតបការរិះគន់ថា មិនមានការយកចិត្តទុកដាក់ចំពោះកីឡាប្រដាល់នោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងតើមាននរណាយកចិត្តទុកដាក់ ចំពោះកីឡាប្រដាល់នេះជាងសម្តេចទៅទៀតនោះ។ ក្នុងនោះភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែជួយឧបត្ថម្ភជាបន្តបន្ទាប់ដល់កីឡាប្រដាល់ ពេលជួបគ្រោះថ្នាក់ផ្សេងៗ ដូចជាបាក់ដៃ បាក់ជើងពេលប្រកួត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនគួរឲ្យទទួលយកបាន...Read More


អគ្គនាយកធនាគារ Maruhan ជប៉ុន ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនជប៉ុននៅតែមានទំនុកចិត្ត រកស៊ីបណ្ដាក់ទុននៅកម្ពុជា

FN ៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ អគ្គនាយកធនាគារ Maruhan ជប៉ុន លោក ហា ថាងវ៉ូ បានប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនជប៉ុននៅតែមានទំនុកចិត្ត រកស៊ីបណ្ដាក់ទុននៅកម្ពុជា ព្រោះមានក្រុមហ៊ុនជាច្រើន បានរីកចម្រើនរួចមកហើយ។​

បើតាមអគ្គនាយកធនាគាររូបនេះ ​ក្រុមហ៊ុនជប៉ុន​ កាន់តែមានការកើនឡើង ហើយពេលនេះមិនតិចជាង២៥០ក្រុមហ៊ុនទេ ដោយក្នុងពេលនេះដែរ លោក​រំពឹងថា នឹងមានកាន់តែច្រើន​ថែមទៀត​នៅខាងមុខ ហើយក្រុមហ៊ុនរបស់លោកក៏បានចូលរួម ក្នុងកិច្ចការសង្គមយ៉ាងសកម្មផងដែរ ពិសេសលើវិស័យកីឡា។ នេះបើតាមលោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការរីកចម្រើនរបស់កម្ពុជា គឺដោយសារនយោបាយរបស់កម្ពុជា ពិសេសការបើកចំហរ គ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ រួមទាំងការអនុញ្ញាតឲ្យ​វិនិយោគិនបរទេស អាចមកវិនិយោគផ្ទាល់១០០ភាគរយ​នៅកម្ពុជា ដោយសម្ដេចស្នើឲ្យលោក ហាន ថាងវ៉ូ បន្តវិនិយោគនៅកម្ពុជា ពិសេសឲ្យបន្ត​ចូលរួមក្នុងវិស័យសង្គម និងកីឡា ដែលលោកកំពុងចាប់អារម្មណ៍ជួយ។

ជាមួយគ្នានោះ លោក ហាន ថាងវ៉ូ ក៏បានឲ្យដឹងផងដែរថា ក្រុមហ៊ុនរបស់លោក មានគម្រោងសាងសង់អគារទីស្នាក់ការកណ្តាល ស្ថិតនៅផ្លូវនរោត្តម រាជធានីភ្នំពេញ នៅឆ្នាំក្រោយនេះ ដែលនឹងសាងសង់រួចរាល់​នៅឆ្នាំ២០២០ខាងមុខ ដោយមានកម្ពស់២២ជាន់។

ត្រង់ចំណុចនេះ​ ​សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីសង្ឃឹមថា ក្រុមហ៊ុននឹងពង្រីកទុនបន្ថែម ពិសេសការរៀបចំ​កសាងអគារថ្មី នៅលើវិថីនរោត្តម ដែលគ្រោងនឹងចំណាយថវិកា ប្រមាណ៦០លានដុល្លារ ដោយបង្ហាញនូវជំនឿទឹកចិត្តមកលើការ​អភិវឌ្ឍកម្ពុជា។

បើតាមអគ្គនាយកធនាគារ Maruhan ដើមទុនដំបូងដែលមកវិនិយោគ នៅកម្ពុជា មានត្រឹមតែ១២០លានដុល្លារ ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ មានការកើនឡើងច្រើន...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅតំបន់កប់ស្រូវ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៥,១៣៣នាក់ មកពីរោងចក្រចំនួន១៣ ស្ថិតនៅតំបន់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជំនួបសំណេះសំណាលនៅព្រឹកនេះ គឺជាជំនួបសំណេះសំណាលលើកទី២២ហើយ ចាប់តាំងពីខែកញ្ញាមក។ មានកម្មករ និយោជិតសរុបជាង ២០ម៉ឺននាក់ មកពីរោងចក្រប្រមាណជាង ៦០០រោងចក្រ ដែលសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលដោយផ្ទាល់។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថៅកែរោងចក្រ ដែលបានអនុញ្ញាតឲ្យកម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយសម្តេច និងអនុញ្ញាតឲ្យកម្មករ កម្មការិនី បានសម្រាកមួយថ្ងៃ

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការភ្ញាក់ផ្អើលនៅពេលបានឃើញបងប្អូនពិការ បានបម្រើការងារនៅក្នុងវិស័យរោងចក្រកាត់ដេរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនកម្មករ កម្មការិនី ដែលបានផ្តល់ការគោរពស្រឡាញ់ចំពោះសម្តេច ហើយការគោរពស្រឡាញ់នេះ គឺបានបន្តមកតាំងពីជំនាន់ជីដូនជីតា ឪពុកម្តាយ។ សម្តេចបន្តថា ការគោរពស្រឡាញ់ គឺបានផ្តល់ភាពក្តៅខ្លាំងសម្រាប់សម្តេច ក្នុងការបន្តដឹកនាំនាវាកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការងឿងឆ្ងល់ជាខ្លាំងចំពោះក្រុមមនុស្សមួយចំនួន ដែលបាននិយាយថា កម្ពុជាកាន់តែក្រទៅៗ ខណៈដែលជីវភាពរបស់ពួកគេកាន់តែល្អប្រសើរ។ សម្តេចតេជោ ថ្លែងថា គ្មានភាពក្រីក្រឯណា ក្រជាងនៅពេលកម្ពុជារំដោះពីរបបប៉ុលពតនោះឡើយ។

* សម្តេចបានថ្លែងថា នៅសល់តែកន្លះខែទៀតប៉ុណ្ណោះ ប្រាក់ឈ្នួលអប្បបរិមាកម្មករ កម្មការិនីឡើងដល់ ១៧០ដុល្លារ ខណៈដែលអំឡុងឆ្នាំ១៩៩៧ មានត្រឹមតែ ៣៥ដុល្លារប៉ុណ្ណោះ។ សម្តេចតេជោ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អាគារហ្វឹកហ្វឺនជំនាញចារកម្ម

FN ៖ នៅព្រឹកថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អាគារហ្វឹកហ្វឺនជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំ នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ជាមួយការសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃសាលាហ្វឹកហ្វឺនផ្នែកចារកិច្ច សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានរំលឹកឡើងវិញ ពីកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពកាលពី ៣៨ឆ្នាំមុន។ សម្តេចតេជោ ហ៊ុន សែន រំលឹកថា ពេលនេះកាលពី៣៨ឆ្នាំមុន គឺកងទ័ពបាននិងកំពុងតស៊ូយ៉ាងអង់អាចក្លាហានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កងទ័ពគ្រប់ប្រភេទ ត្រូវរួមគ្នាបន្តថែរក្សា និងអនុវត្តន៍គោលការណ៍ឃឿនការពារជាតិ របស់ប្រជាជនឲ្យបានជាប់លាប់ និងម៉ឹងម៉ាត់បំផុត។

* សម្តេចបានថ្លែងថា បើគ្មានឃឿនការពារជាតិប្រជាជន ហើយកងទ័ពនៅដាច់ដោយឡែក ក៏នឹងគ្មានន័យអ្វីនោះដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កងទ័ពជាកូនចៅរបស់ប្រជាពលរដ្ឋ ហើយកងទ័ពមិនមែនជាចៅហ្វាយនាយរបស់ប្រជាជននោះឡើយ តែជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា របបប្រល័យពូជសាសន៍ ប៉ុលពត មានកម្លាំងកងទ័ពច្រើន តែទីបំផុតត្រូវបានរលាយក្រោមឥទ្ធិពលនៃឃឿន ការពារជាតិរបស់ប្រជាជន។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅលោក សម រង្ស៊ី ថា ប្រសិនបើនៅក្នុងស្រុកអាចនឹងត្រូវកងទ័ពតបស្នងជាក់ជាមិនខាន ចំពោះការអំពាវនាវឲ្យកងទ័ពងើបបះបោរ។

* សម្តេចតេជោ ហ៊ុន សែន បានតាស់តឿនដល់កងទ័ព និងកម្លាំងប្រដាប់អាវុធទាំងមូល គឺជាឧបករណ៍របស់រដ្ឋ...Read More


ទៅមុខថយក្រោយ