
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤គីឡូម៉ែត្រគត់គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រលេខ០+០០០ ដល់គីឡួម៉ែត្រ ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រៅពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីសម្ពោធកំណាត់ផ្លូវដែលបម្រើដល់ការដឹកជញ្ជូន និងធ្វើដំណើរដ៏សំខាន់មួយនេះ ក៏នឹងមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតជប៉ុន មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនពាន់នាក់។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ បានថ្លែងថា ការបញ្ចប់ការសាងសង់ផ្លូវជាតិលេខ១ ប្រៀបដូចជាការយកបានកម្លាំងខ្មែរក្រហមផងដែរ។ សម្តេចតេជោ បានថ្លែងថា បញ្ហាផ្លូវលេខ១នេះប្រហែលគ្មាន រដ្ឋមន្ត្រីក្រសួងសាធារណការណាមួយ ឬអភិបាលរាជធានីភ្នំពេញ គេចផុតពីការស្តីបន្ទោសរបស់សម្តេចនោះឡើយ។
* សម្តេចតេជោ បានរំលឹកថា ពាក់ព័ន្ធបញ្ហាផ្លូវជាតិលេខ១នេះ សម្តេចធ្លាប់បានបើកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើរថយន្ត ដើម្បីពិភាក្សាលើបញ្ហាផ្លូវជាតិលេខ១ ពោលគឺប្រជុំដើម្បី ពិភាក្សាលើការសាងសង់ផ្លូវនេះផងដែរ។
* សម្តេចបានរំលឹកថា សម្តេចធ្លាប់បានស្តីបន្ទោសច្រើនដល់មន្ត្រី ព្រោះតែស្ថានភាពផ្លូវលំបាក ហើយមន្ត្រីមិនព្រមជួសជុល ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
* ព្រោះតែបញ្ហានេះហើយ ទើបសម្តេចបានចាត់ទុកការសាងសង់បញ្ចប់ផ្លូវជាតិលេខ១ គឺជាឆ្លងផុតបាបកម្ម។ សម្តេចតេជោ បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន គឺជាអ្នកជួយសម្តេចឲ្យបានរួចផុតពីបាបកម្មនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហារបស់កម្ពុជានាពេលបច្ចុប្បន្នមិនមែនជាការរកស៊ីលួចលាក់ ឬរត់ពន្ធដូចមុនទៀតនោះ ហើយការរកស៊ីបច្ចុប្បន្នមិនមែនជាការរកស៊ីលួចលាក់ ឬ រត់ពន្ធទៀតនោះទេ គឺសម័យនៃការរកស៊ីដឹកតាមកុងតឺន័រ ដែលទាមទារឲ្យមានការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន។
* សម្តេចតេជោ ហ៊ុន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ បានលើកឡើងថា ប្រទេសកម្ពុជា ទម្រាំមានការវិឌ្ឍន៍ដូចសព្វថ្ងៃនេះ គឺយើងទាំងអស់គ្នា មានការខិតខំខ្លាំងណា ជាពិសេសការបង្កើតកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយអន្តរជាតិ។
នៅលើបណ្តាញសង្គម Facebook នៅថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូប១សន្លឹកដែលថតនៅឆ្នាំ ១៩៨៦ ដែលក្នុងរូបនេះ គឺមានរូបឪពុករបស់សម្តេច ភរិយារបស់គាត់ កូនៗ និងសហការីផងដែរ។ ជាមួយនឹងការបង្ហោះរូបថតដ៏ចំណាស់នេះ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាទម្រាំមានថ្ងៃនេះ គឺយើងបានខិតខំខ្លាំងណាស់ ជាពិសេសកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អជាមួយសហគមអន្តរជាតិ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «នៅប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានអូស្រ្តាលី ដើម្បីពង្រឹងទំនាក់ទំនងការបរទេសឱ្យកាន់តែរឹងមាំជាមួយប្រទេសនានាក្នុងតំបន់ នឹងជាមួយសហគមអន្តរជាតិ។ ខ្ញុំសង្ឃឹមថានឹងបានជួបជុំសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅប្រទេសអូស្រ្តាលីផងដែរ»។
ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃចាប់តាំងពីឆ្នាំ១៩៧០មក។ សង្រ្គាមកម្ពុជា បានចាប់ផ្តើមពី លោកសេនាប្រមុខលន់ នល់ ធ្វើរដ្ឋប្រហារយោធាទម្លាក់សម្តេចព្រះ នរោត្តសីហនុ នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ហើយក្រោយមកខ្មែរក្រហម បានវាយផ្តួលរំលំរបបលន់ នល់ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ បណ្តាលឱ្យកម្ពុជាធ្លាក់ចូលរបបដ៏យង់ខ្នងមួយ បណ្តាលឱ្យស្លាប់ប្រជាពលរដ្ឋស្លូតត្រង់រាប់លាននាក់។
ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដោយរណសិរ្យរំដោះជាតិកម្ពុជា ដែលជាគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ, កម្ពុជាបានចាប់ផ្តើមកសាងខ្លួនឯងពីបាតដៃទទេ ហើយធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ រហូតក្លាយជាប្រទេសមួយដែលមាននីតិរដ្ឋ និងមានសេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយប្រទេសអាស៊ានផ្សេងទៀត ដែលធ្វើឱ្យប្រទេសរួចផុតពីប្រទេសក្រីក្រ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប៕
...
Read More
FN ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទន្លេ លើកទី៤ ប្រចាំឆ្នាំ ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ នៅខេត្តកណ្តាល។ ពិធីបុណ្យទន្លេលើកទី៤ នៅឆ្នាំនេះត្រូវបានរៀបចំចាប់ពីថ្ងៃទី០៩ ដល់១១ ខែមីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ទន្លេសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍»។ បុណ្យនេះត្រូវបានក្រសួងទេចរណ៍បានរៀបចំឡើង ដើម្បីជំរុញឲ្យមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកាន់ខេត្តនៅដងទន្លេ នៃប្រទេសកម្ពុជា, លើកកម្ពស់ផលិតផលតាមដងទន្លេ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងផងដែរ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បុណ្យទន្លេជាការរំលឹកដល់ប្រវត្តិនារីខ្មែរ ដែលត្រូវបាននិទានមានប្រភពជានាងនាគ។ ដូច្នេះសម្តេចសង្ឃឹមថា នឹងមិនមានការប្រមាថដល់នាគនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ពិតជាមានភ័ព្វសំណាងណាស់ ដែលក្រៅពីប្រាង្គប្រាសាទ គឺនៅមានសមុទ្រ ទន្លេបឹងបួរជាច្រើនទៀត សម្រាប់បម្រើដល់វិស័យកសិកម្ម វារីវប្បកម្ម វារីអគ្គិសនី និងទេសចរណ៍ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថា ទោះបីកម្ពុជាមានទន្លេច្រើនជាអំណោយផលល្អយ៉ាងណាក្តី តែក៏បង្កផលលំបាកមួយចំនួនផងដែរ ដូចជាការត្រូវធ្វើស្ពានដើម្បីតភ្ជាប់ផ្លូវផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអាជ្ញាធរនៅតាមមូលដ្ឋានត្រូវធ្វើការដោះស្រាយរឿងបាក់ច្រាំងទន្លេ ក៏ដូចជាការជម្លៀសប្រជាពលរដ្ឋមិនត្រូវរង់ចាំតែថ្នាក់ជាតិនោះទេ។
* សម្តេចតេជោ បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានមិនត្រូវបណ្តែតបណ្តោយទុកឲ្យប្រជាពលរដ្ឋបាក់ផ្ទះចូលទន្លេ ឬបណ្តាលឲ្យមានប្រជាពលរដ្ឋស្លាប់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការយកចិត្តទុកដាក់សំអាត និងថែទាំងបរិស្ថាននៅតាមភូមិឋានកន្លែងដែលមានទឹកលិច ព្រោះថានៅពេលទឹកលិចភាពកខ្វក់ទាំងនោះ បានហូរចាក់ចូលទៅក្នុងទន្លេ និងនាំឲ្យទឹកទន្លេប្រែកខ្វក់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើ ជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុលពត។
ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ថ្លែងគាំទ្រនូវប្រធានបទ «ស្ត្រីរួមគ្នា រក្សាសនិភាព ដើម្បីអភិវឌ្ឍជាតិ» ដែលបានលើកឡើងចំពេលយើង គ្រប់គ្នាកំពុងខិតខំប្រឹងប្រែងបន្តលើកកម្ពស់តម្លៃសន្តិភាព និង ប្រកាន់យកវប្បធម៌អហិង្សា ហើយដែលរាជរដ្ឋាភិបាលបាន និងកំពុងជំរុញឱ្យមានការចូលរួមពីប្រជាជនទាំងស្ត្រី និងបុរស ដើម្បីធានារក្សាឱ្យបាននូវសុខសនិភាព និងវឌ្ឍនភាពរបស់សង្គមកមុជាទាំងមូល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍប្រទេសនីមួយនៅលើពិភពលោក គឺត្រូវយកចិត្តទុកដាក់ពីសក្តានុពលរបស់ស្ត្រី។ សម្តេចបន្ថែមថា សិទ្ធិស្ត្រីមិនមានតែមួយថ្ងៃទី០៨ មីនា នោះទេ គឺត្រូវមាន៣៦៥ថ្ងៃ ការយកថ្ងៃទី០៨ មីនា ប្រារព្ធពិធីអបអរសាទរនេះ គ្រាន់តែជាការរំលឹកពីការគោរពសិទ្ធិស្ត្រីប៉ុណ្ណោះ។
* សម្តេចតេជោ បានថ្លែងថា ជួយស្ត្រីគឺជួយខ្លួន ពោលបើយើងជួយភរិយា ឬកូនស្រីឲ្យមានចំណេះដឹងខ្ពស់ គឺពួកគេនឹងជួយសម្រាលទុក្ខលំបាក។
* សម្តេចតេជោ បានបន្ថែមទៀតថា នៅក្រសួងស្ថាប័នរដ្ឋក៏ដូចគ្នាផងដែរ ក្នុងជំរុញសមត្ថភាពស្ត្រី និងផ្តល់ការងារជូនស្ត្រី ហើយសម្តេចរំពឹងថា ចំនួនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៣,៩៧១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខេត្តកណ្តាល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជាតិ និងប្រជាជន គេឃើញវត្តមានសម្តេចនៅគ្រប់ទីគ្រប់ទីកន្លែង និងគ្រប់ទីកន្លែង។ ពេលរំដោះប្រទេសសម្តេចមានវត្តមាន នៅលើសមរភូមិ ពេលចរចារកសន្តិភាពគេឃើញវត្តមានសម្តេចនៅលើតុចរចា ពេលដាក់ចេញនយោបាយឈ្នះ-ឈ្នះ គេឃើញសម្តេចនៅតំបន់តស៊ូរបស់ខ្មែរក្រហម។
* នៅពេលកម្ពុជាដាក់ចេញនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មគ្រាប្រទេសកំពុងជួបគ្រោះខ្វះស្បៀងអាហារនោះ គេក៏ឃើញវត្តមានសម្តេចនៅតាមវាលស្រែ និងប្រឡាយទឹក។ លុះមកដល់ពេលបច្ចុប្បន្នគ្រាដែលវិស័យឧស្សាហកម្មកំពុងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ គេក៏ឃើញវត្តមានរបស់សម្តេចចុះ តាមរោងចក្រ សហគ្រាសនានា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីត្រូវមមាញឹករកពេលទំនេរគ្មានជាមួយការងារទាំងក្នុង និងក្រៅប្រទេសយ៉ាងណាក្តី តែសម្តេចនៅតែរីករាយចំពោះសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រោងចក្រមួយចំនួនមានបញ្ហារឿងប្រាក់ឈ្នួលកម្មករ ពេលខ្លះមិនមែនមកពីថៅកែរោងចក្រនោះទេ តែអាចមកពីអ្នកគ្រប់គ្រងចាញ់ល្បែង ហើយយកលុយកម្មករទៅលេងល្បែងថែមទៀត។ ពេលអត់លុយបើកប្រាក់ឈ្នួលឲ្យកម្មករ ក៏រត់គេចខ្លួនតែម្តង។
* សម្តេចតេជោ បានលើកឡើងថា បើទោះបីសម្តេចមិនបានចុះទៅដោះស្រាយដោយរឿងកម្មករត្រូវថៅកែរត់ចោលនេះ ក៏ដោយតែសម្តេចក៏បានឲ្យមន្ត្រី អាជ្ញាធរពាក់ព័ន្ធចុះដោះស្រាយ ហើយពេលចុងក្រោយនេះ សម្តេចបានបញ្ចេញសាច់ប្រាក់ប្រមាណ ៤.៦លានដុល្លារអាមេរិក សម្រាប់ដោះស្រាយបញ្ហាតាមរោងចក្រ ដែលថៅកែរត់ចោលថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យកម្មករ កម្មការិនី ក្រឡេកមើលទៅប្រាក់ឈ្នួលអតីតកាលមានតិចតួចណាស់ ដែលក្នុងនោះមកដល់ឆ្នាំ១៩៩៧ កម្មករ កម្មការិនី បានប្រាក់ឈ្នួលអប្បបរមាត្រឹមតែ៩០ដុល្លារ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ០៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តឈូកវ៉ា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលទើបនឹងសាងសង់រួច។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីអារាមជាទីជម្រកដ៏កក់ក្តៅសម្រាប់លោកយាយ លោកតា ក៏ដូចជាយុវជនសិស្ស និស្សិតរបស់កម្ពុជា។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា អាណាចក្រ និងពុទ្ធចក្រមិនអាចកាត់ផ្តាច់ពីគ្នានោះឡើយ ពោលបើអាណាចក្រដាក់ចេញនូវបន្ទាត់ដឹកនាំមិនបានត្រឹមត្រូវនោះ ផ្នែកពុទ្ធចក្រក៏នឹងត្រូវប៉ះពាល់ផងដែរ ដូចជាក្នុងរបបខ្មែរក្រហមទីអារាមត្រូវបាត់គេបំបាត់ចោល។
* សម្តេចតេជោ បានរំលឹកថា ពីឆ្នាំ១៩៧០ ដល់៧៥ ទីអារាមក្លាយជាមូលដ្ឋានរបស់កងទ័ព ហើយក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីអារាមត្រូវបានបំបាត់ចោល ហើយក៏ត្រូវបានយកធ្វើជាកន្លែងពិឃាតមនុស្សផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះប្រជាពុទ្ធបិរស័ទនៅទូទាំងប្រទេស ក៏ដូចជាចំណុះជើងវត្តនិងសប្បុរសជននានា ដែលបានរួមគ្នាបរិច្ចាគថវិកាកសាងសមិទ្ធផលនានានៅវត្តឈូកវ៉ា ដើម្បីតម្កល់ទុកជាទីគោរពបូជា។ សម្តេចតេជោ បានថ្លែងថា នៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានវត្តជាង៤ពាន់វត្ត។
* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ព្រះពុទ្ធសាសនា ក៏បានរួមចំណែកធ្វើឲ្យប្រជាពលរដ្ឋខ្មែរចូលរួមគោរពនូវច្បាប់របស់រដ្ឋផងដែរ តាមរយៈព្រះពុទ្ធោវាទអប់រំណែនាំឲ្យព្រះពុទ្ធបរិស័ទប្រព្រឹត្ត និងធ្វើតែអំពើល្អ។
* ឆ្លៀតក្នុងពេលមកសម្ពោធសមិទ្ធផលក្នុងវត្តឈូកវ៉ា ដោយមើលឃើញពីការខ្វះខាតអគារសិក្សារបស់សិស្សានុសិស្សនៅសាលាជាស៊ីមឈូកវ៉ានោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់អគារសិក្សា ១ខ្នង ៣ជាន់ ស្មើនឹង៣០បន្ទប់។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចបើកបេះដូងសម្រាប់ចរចាជានិច្ច ប៉ុន្តែមិនចរចាជាមួយអ្នកមានទោសក្បត់ជាតិនោះជាដាច់ខាត។
* សម្តេចតេជោ បានបញ្ជាក់ថា គ្មានការចរចាជាមួយអតីតមេបក្សប្រឆាំង ដែលកំពុងជាប់ទោសទណ្ឌនោះឡើយ។...Read More

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតម្កល់ប្រយោជន៍ប្រជាជនក្នុងក្រអៅបេះដូងសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ បានបន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបប្រមាណ ១៤,០២៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១៤ នៅក្នុងខេត្តព្រះសីហនុ។
ជំនួបនៅព្រឹកថ្ងៃអាទិត្យនេះ គឺជាជំនួបលើកទី២ របស់សម្តេចតេជោជាមួយកម្មករ និយោជិត នៅក្នុងខេត្តព្រះសីហនុ ខណៈដែលព្រឹកថ្ងៃទី៣ ខែមីនា សម្តេចបានជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ២ម៉ឺននាក់មកពីរោងចក្រចំនួន៧៧ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា សំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៤ ក្នុងខេត្តព្រះសីហនុ
* សម្តេចតេជោ បានថ្លែងថា ក្នុងទិវាការងារអន្តរជាតិ ១ ឧសភា សម្តេចនឹងជ្រើសរើសការជួបជុំលេងសប្បាយជាមួយបងប្អូនកម្មករ កម្មការិនីនៅតាមរោងចក្រ។
* សម្រាប់ថ្ងៃទី០១ ខែឧសភា សម្តេចតេជោ ហ៊ុន សែន ក៏មិនបានហាមឃាត់ចំពោះការដង្ហែញត្តិរបស់សហជីពនានាផងដែរ។ ប៉ុន្តែសម្តេចបញ្ជាក់ថា ចំនួនអ្នកហែរញត្តិត្រឹម២០០-៣០០នាក់ គឺជាចំនួនតិចតួចណាស់ បើធៀបនឹងចំនួនកម្មករ កម្មការិនីរាប់លាននាក់នៅទូទាំងប្រទេសនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរើសគូស្រករនាពេលបច្ចុប្បន្នមិនត្រូវមើលត្រឹមផៅសណ្តាននោះឡើយ គឺត្រូវមើលឈាមថែមទៀត។ មើលឈាមនេះ គឺសម្តេចសំដៅដល់ការស្វែងរកជំងឺអេដស៍ ហើយការពិនិត្យត្រូវពិនិត្យទាំងខាងប្រុស និងខាងស្រី។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីនៅចំពោះកម្មករ និយោជិតជាង ១ម៉ឺននាក់នៅខេត្តព្រះសីហនុថា ប្រាក់ឈ្នួលអប្បបរមាមិនមែននៅទ្រឹងត្រឹម១៧០ដុល្លារនាឆ្នាំ២០១៨នេះឡើយ គឺនឹងត្រូវឡើងរាល់ឆ្នាំ តែកម្រិតដំឡើងត្រូវមានការជជែកគ្នាជាមួយភាគីថៅកែរោងចក្រ។
* សម្តេចបានរំលឹកកម្មករ កម្មការិនីថា រឿងមួយដែលត្រូវចងចាំនោះគឺ ជីដូនដូនជីតារបស់ពួកគេ ឆ្លងកាត់ការលំបាកខ្លាំងណាស់...Read More

FN ៖ បន្ទាប់ពីបានជួបកម្មករ កម្មការិនីក្នុងរាជធានីភ្នំពេញយ៉ាងច្រើនសន្ធឹកសន្ធាប់រួចមកហើយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតម្កល់ប្រយោជន៍ប្រជាជន ក្នុងក្រអៅបេះដូងសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបប្រមាណ ២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា កាលពីមុន តើមាននរណាស្រម៉ៃ និងនឹកឃើញថា នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រ និងមានកូនខ្មែរច្រើនដូចពេលនេះទៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់កម្មករ កម្មការិនីថា ប្រសិនបើពួកគេចង់ឲ្យសម្តេចបន្តដឹកនាំប្រទេសនាំសេចក្តីសុខ និងភាពរីកចម្រើនតាមបំណងប្រាថ្នារបស់ពួកគេនោះ គឺត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺនឹងបានសម្តេចបន្តនៅជាមួយពួកគេហើយ មិនបាច់ទៅបន់ស្រន់នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រះសីហនុ ក៏មានជោគវាសនាអាក្រក់មិនខុសពីបណ្តាខេត្តដទៃនោះឡើយក្នុងអំឡុងពេលនៃសង្គ្រាមហែកហួរ។ តែបច្ចុប្បន្នក្រុងព្រះសីហនុ កំពុងមានការរីកចម្រើន ដែលសមជាទីក្រុងមាត់សមុទ្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា នឹងធ្វើកំពង់ផែទឹកជ្រៅមួយទៀតនៅស្ទឹងហាវ ហើយក៏នឹងធ្វើកំពង់ផែមួយទៀតនៅខេត្តកំពតផងដែរ ដើម្បីបំពេញតម្រូវការដឹកជញ្ជូនតាមផ្លូវសមុទ្រ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានចូលរួមអបអរសាទរជាមួយកម្មករ កម្មការិនី ដែលទទួលបានប្រាក់ឈ្នួលអប្បបរិមា ១៧០ដុល្លារ ហើយប្រាក់ឈ្នួលទៀបបំផុតនេះ នឹងបន្តឡើងទៅទៀតនៅឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់។
* ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សម្តេចពិតជាមានមោទនភាព ដែលក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចបានធ្វើឲ្យប្រទេសកម្ពុជាប្រែក្លាយពីគ្រាមួយដ៏លំបាកលំបិន មកជាប្រទេសមានការអភិវឌ្ឍក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
* សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា នឹងមានអ្នកវិនិយោគកាន់តែច្រើនទៀតមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ប្រទេស មិនមែនស្វាគមន៍តែមកពីប្រទេសចិននោះទេ។
* សម្តេចតេជោ...Read More

FN ៖ នៅព្រឹកថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា ស.គ.យ.ត ឬ TYDA នៅសាលមហោស្រពកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទាំងមូលនិធិបាយន្ត និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន មិនមែនបង្កើតឡើងស្វែងរកប្រាក់ចំណេញទេ តែបង្កើតឡើងដើម្បីបុព្វហេតុមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។
* សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ជីវិតសម្តេចបានជួបលំបាកច្រើនណាស់ ព្រោះតែហេតុនេះហើយ ក្រោយពេលសម្តេចបានក្លាយជានាយករដ្ឋមន្ត្រី ក្រៅពីការប្រើប្រាស់ថវិកាជាតិសម្រាប់ដោះស្រាយបញ្ហា និងអភិវឌ្ឍន៍ជាតិហើយនោះ សម្តេចចង់ប្រមូលផ្តុំគ្រប់កម្លាំង ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពដល់ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមធ្វើការងារមនុស្សធម៌។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា លើពិភពលោកនេះគ្មានប្រទេសណាវេទនាដូចអតីតកាលរបស់កម្ពុជានោះទេ។ សម្តេចបន្តថា ប្រទេសជាច្រើនបានជួបសង្គ្រាមតែមន្ទីរពេទ្យមិនត្រូវបានវាយបំផ្លាញចោលនោះទេ ខុសពីប្រទេសកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លាញចោលខ្ទេចខ្ទីនូវមន្ទីរពេទ្យ។
* សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជារំលឹកថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ កម្ពុជានៅសេសសល់គ្រូពេទ្យតិចតួចបំផុត។ សម្តេចបន្តថា ក្រៅពីខ្វះគ្រូពេទ្យហើយនោះ បរិក្ខា និងជំនួយពាក់ព័ន្ធវិស័យសុខាភិបាលនេះ ក៏មិនគ្រប់គ្រាន់ផងដែរ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលថា ពីអតីតកាលពោលក្រោយប្រទេសត្រូវរំដោះ កម្ពុជាប្រើថវិកាលើវិស័យការពារជាតិធំជាងវិស័យសុខាភិបាល ប៉ុន្តែពេលបច្ចុប្បន្នថវិកាបម្រើ សម្រាប់មនុស្ស ដោយយកគោលដៅមនុស្សជាស្នូលនោះ គឺធំជាងវិស័យការពារជាតិ និងសន្តិសុខរហូតដល់ទៅ ៣ដង។
* សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ពេញបូរមី ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលចំណាយថវិកាសាងសង់ជិត ៤លានដុល្លារអាមេរិក។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា អញ្ជើញកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់សាសនានៅក្នុងប្រទេសកម្ពុជាត្រូវបានបំផ្លេចបំផ្លាញទាំងអស់នៅអំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា គ្រប់សាសនាត្រូវផ្សារភ្ជាប់ជាមួយអាណាចក្រ ពោលបើផ្នែកអាណាចក្រជួបសង្គ្រាម ដូច្នេះគ្រប់សាសនាមិនអាចដំណើរការទៅមុខបានឡើយ។
* សម្តេចតេជោ បានបញ្ជាក់ថា ព្រះពុទ្ធសាសនា និងសាសនាដទៃទៀតក្នុងសម័យសង្គមរាស្រ្តនិយមដឹកនាំដោយព្រះវររាជបិតាឯករាជ្យជាតិខ្មែរមានការរីកចម្រើន តែក្រោយថ្ងៃរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទីអារាមក្លាយជាគោលដៅវាយប្រហារ និងជាកន្លែងធ្វើជាទីតាំងកងទ័ព លុះដល់របបប៉ុលពត ទីអារាមត្រូវបានបិទទ្វារចោលទាំងអស់។ តែជាភព្វសំណាងទីអារាមបានកកើតឡើងវិញក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩។
* សម្តេចតេជោ បានថ្លែងថា គ្រប់សាសនាទាំងអស់នៅតែមានវត្តមានដរាបណាមានមនុស្សនៅតែជឿ។
* ក្រៅពីការចែកជូនកូនសិស្សហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ចាប់ផ្តើចែកសៀវភៅច្បាប់អប់រំទូន្មានរបស់ ក្រុម ង៉ុយ និងបណ្ឌិត អ៊ូ ចុង ផងដែរ។
* សម្តេចតេជោបន្តថា សាសនាខុសគ្នាមិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍប្រទេសនោះទេ។...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារថ្មីរបស់ក្រសួងទេសចរណ៍ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញប្រគល់ជយលាភីដល់ក្រុង និងខណ្ឌ ដែលជាប់ជាទីក្រុងស្អាតផងដែរ។ ខេត្ត-ខណ្ឌដែលទទួលបានជយលាភីផ្ការំដួល៣ទងនោះ រួមមាន៖ខេត្តកំពត ព្រះសីហនុ សៀមរាប កែប កំពង់ចាម ខណ្ឌដូនពេញ និងបាត់ដំបង។ សូមបញ្ជាក់ថា ទេសចរណ៍ជាវិស័យដ៏អាទិភាពមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញលើវិស័យនេះ។ នៅឆ្នាំ២០១៧កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរ ៥.៦លាននាក់។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ដៃគូទាំងអស់ ដែលបានចូលរួមជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅឆ្នាំ២០២០ នឹងទទួលបានភ្ញៀវទេសចរ ៧លាន បង្កើតបានប្រាក់ចំណូល ៥ពាន់លានដុល្លារ និងផ្តល់ការងារដោយផ្ទាល់ជិត ១លាននាក់ ហើយនៅឆ្នាំ២០៣០ នឹងទទួលបានភ្ញៀវ ១៥លាននាក់ រកប្រាក់ចំណូល ១០ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់បានប្រមាណ ២លាននាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខ ជាធាតុដ៏សំខាន់សម្រាប់ធានាបានថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ។ ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់របស់កម្ពុជាទោះក្នុងតម្លៃណាក៏ដោយ។
* សម្តេចតេជោ បានថ្លែងថា គ្មានអ្នកទេសចរណាទៅលេងកម្សាន្តនៅប្រទេសដែលមានសង្គ្រាមនោះឡើយ។ សម្តេចបានបញ្ជាក់ទៀតថា កម្ពុជាបានឈឺចាប់ឆ្អែតឆ្អន់ ហើយដោយសារភ្លើងសង្គ្រាម។ សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា មិនត្រឹមតែទប់ស្កាត់ភេរវកម្មនោះទេ...Read More

FN ៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ចុះមកដល់ទឹកដីខេត្តកំពង់ស្ពឺ សម្តេចបានរំលឹកពីចក្ខុវិស័យក្នុងការពង្រីកសក្តានុពលវិស័យឧស្សាហកម្ម ដែលសម្តេចបានមើលឃើញកាលពីទសវត្សរ៍ឆ្នាំ៩០។ សម្តេចបានរំលឹកថា ក្នុងរង្វង់ឆ្នាំ១៩៩៥-១៩៩៦ មានការទាស់សម្តីគ្នារវាងសមាជិករដ្ឋជាមួយសម្តេចរឿងបណ្តោយឲ្យប្រជាពលរដ្ឋលក់ដីតាមបណ្តោយផ្លូវជាតិលេខ៤ និងលេខ៣។
* សម្តេចថ្លែងថា មានអ្នករិះគន់រាជរដ្ឋាភិបាល ដែលផ្តល់ឱកាសឲ្យប្រជាជនលក់ដីនៅតាមបណ្តោយផ្លូវជាតិលេខ៤ និងលេខ៣។ សម្តេចបន្តថា មិនគួរព្រួយបារម្ភរឿងលក់ដីរបស់កសិករទេ ព្រោះថា បើបន្តយកដីនោះធ្វើស្រែមួយហិកតាចិញ្ចឹមបានតែ៤ទៅ៥នាក់ ប៉ុន្តែបើក្លាយទៅជារោងចក្រ សហគ្រាស គឺអាចចិញ្ចឹមមនុស្សបាន ៥ពាន់នាក់ ឬច្រើនជាងនេះ។ រីឯកសិករលក់ដី ក៏អាចលក់ដីមួយហិកតា ទៅទិញដីបានរាប់សិបហិកតា។
* សម្តេចតេជោ ថ្លែងថា ចក្ខុវិស័យដែលសម្តេចបានមើលឃើញកាលពី២០ឆ្នាំមុន បាននិងកំពុងក្លាយទៅជាការពិត។ សម្តេចនាយករដ្ឋមន្ត្រីថា ចក្ខុវិស័យវែងឆ្ងាយដែលសម្តេចបានដាក់ចេញ មិនមែនផ្តល់ផលប្រយោជន៍ទៅដល់រូបសម្តេចនោះទេ តែបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋជាពិសេសការលើកកម្ពស់ជីវភាពរបស់ពួកគាត់តែម្តង។
* សម្តេចនាយករដ្ឋមន្ត្រី ស្តីបន្ទោសឲ្យជំនួយការ រដ្ឋមន្ត្រី អភិបាលខេត្ត រឿងធ្វើរបាយការណ៍ជូនសម្តេចពេលចុះជួបជាមួយកម្មករ កម្មការិនី នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺនាព្រឹកនេះ ដោយមិនបានបញ្ជាក់ឲ្យច្បាស់ពីភូមិ ឃុំ។ សម្តេចតេជោ បានចាត់ទុកថា កាយវិការនេះគឺជាការខ្ជិលច្រអូសមួយ។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា កម្ពុជាមិនបានបែងចែកតំបន់ប្រាក់ឈ្នួលអប្បបរិមាដូចបណ្តាប្រទេសមួយចំនួននោះទេ ពោលធ្វើការក្នុងវិស័យរោងចក្រសហគ្រានានា គឺទទួលបានប្រាក់ឈ្នួលអប្បបរិមាដូចៗគ្នាទោះនៅទីក្រុង ឬនៅតាមទីជនបទក៏ដោយនោះ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ខេត្តកំពុងស្ពឺ ជាពិសេសតំបន់ឱរ៉ាល់ក៏ជាតំបន់ប្រយុទ្ធគ្នាដ៏ស្រួចស្រាវមួយផងដែរ ហើយទើបតែបានបញ្ចប់ទាំងស្រុងនៅក្នុងខែកុម្ភៈ ឆ្នាំ១៩៩៦ប៉ុណ្ណោះ...Read More
ទៅមុខថយក្រោយ