សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនសូមធានាការពារជូនបងប្អូនម្ចាស់ឆ្នោត មិនឲ្យប្រទេសមានសង្រ្គាមឡើយ

FN ៖ ជាការឆ្លើយតបចំពោះការចេញទៅបោះឆ្នោតច្រើនលើសលុបកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសធានាអះអាងការពារកម្ពុជាមិនឲ្យកើតមានសង្គ្រាមនោះឡើយ។

ការប្រកាសបែបនេះបានធ្វើឡើងតាមរយៈទំព័រ Facebook របស់សម្តេចនៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចេញទៅបោះឆ្នោតច្រើនលើសលុបរបស់ប្រជាពលរដ្ឋ គឺជាការបង្ហាញឲ្យពីបំណងរបស់ប្រជាពលរដ្ឋត្រូវការរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមអរគុណសាជាថ្មីដល់បងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនលេខ២០ យ៉ាងច្រើនលើសលុបកាលពីពេលថ្មីៗកន្លងមក។ នេះគឺបង្ហាញឲ្យឃើញច្បាស់ថា បងប្អូនកូនក្មួយភាគច្រើនលើសលុបបំផុតត្រូវការរស់នៅ និងប្រកបការងារកាន់តែសុខស្រួល ស្រឡាញ់គាំទ្រសន្តិភាព និងការអភិវឌ្ឍ។ គណបក្សប្រជាជនសូមធានាការពារជូនបងប្អូនដែលជាម្ចាស់ឆ្នោតមិនឲ្យប្រទេសយើងមានសង្រ្គាមឡើយ»។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតប្រមាណ ៦,៩៤៦,១៦៤នាក់ ស្មើនឹងប្រមាណ ៨២.៨៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ ក្នុងនោះសំឡេងបានការមានចំនួន ៦,៣៤៩,៣៨៩នាក់ ហើយមិនបានការចំនួន ៥៩៦,៧៧៥នាក់។

សំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាទទួលបានច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ ៤,៨៧៥,១៨៩នាក់ ស្មើនឹង ៧៦.៧៨ភាគរយ។ តាមរយៈសំឡេងឆ្នោតនេះ បើគេគណនារកចំនួនអាសនៈតាមរូបមន្តក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺគណបក្សប្រជាជនយកអាសនៈនៅក្នុងរដ្ឋសភាទាំង ១២៥អាសនៈតែម្តង៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌមានជ័យ

FN ៖ បន្ទាប់ពីការខកខានចុះជួបកម្មករ កម្មការិនីអស់រយៈពេល៣សប្តាហ៍កន្លងមក ដោយសារព្រឹត្តិការណ៍នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានានៅក្នុងខណ្ឌមានជ័យ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់មកពីតាមរោងចក្រ និងសហគ្រាសនានា នៅខណ្ឌមានជ័យ។

* ជាមួយការផ្តើមសុន្ទរកថានៅព្រឹកថ្ងៃទីនេះ សម្តេចតេជោ ហ៊ុន សែន បានសួរទៅកម្មករ កម្មការិនីថា «ឈ្នះទេ?» ហើយកម្មករ កម្មការិនី ក៏បានឆ្លើយព្រមគ្នា «ឈ្នះ»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ច្បាស់ណាស់ថា សម្តេចបន្តគ្រប់គ្រងតំណែងនាយករដ្ឋមន្ត្រីនៅអាណត្តិទី៦។

* សម្តេចតេជោ បន្តថា ជាមួយការបន្តទទួលបានតំណែងនាយករដ្ឋមន្ត្រីតាមរយៈជ័យជម្នះលើការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ សម្តេចនឹងបន្តកម្មវិធីចុះជួបជាមួយកម្មករ កម្មការិនីជារៀងរហូតដូចការសន្យារបស់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីនៅទូទាំងប្រទេស ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការចេញទៅបោះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រជាពលរដ្ឋ គឺជាបរាជ័យនៃយុទ្ធនាការ «ដេកផ្ទះឈ្នះស្អាត» ហើយបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរស្រឡាញ់ប្រជាធិបតេយ្យ។

* សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា យុទ្ធនាការ «ដេកផ្ទះឈ្នះស្អាត»...Read More


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោត ចំនួន៥ក្រុម ចូលជួបសម្តែងការគួរសម នាវិមានសន្តិភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ បានអនុញ្ញាតឲ្យប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោត ចំនួន៥ក្រុម ចូលជួបសម្តែងការគួរសម នាវិមានសន្តិភាព។

បើតាមប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានប្រាប់ឲ្យដឹងថា ប្រតិភូទាំង៥នោះ រួមមាន ១៖ ប្រតិភូអ្នកសង្កេតការណ៍ចិន ដឹកនាំដោយលោក ឌីង វីនចៅ (Ding Winchao) អគ្គនាយកគណបក្សកុម្មុយនីស្តចិន, ទី២៖ ប្រតិភូឥណ្ឌូនេស៊ី មកពីគណបក្សគោលការណ៍ និងសមាគមអ៊ីស្លាមទាំងអស់ នៃប្រទេសឥណ្ឌូនេស៊ី ដឹកនាំដោយលោក អាគង់ ឡាក់សូណូ (Agung Laksono) ជាប្រធានអង្គការ CAPDI, ទី៣៖ ប្រតិភូមកពីអង្គការ ICAPP ដឹកនាំដោយលោក Jose De Venecia ជាអតីតប្រធានសភាហ្វីលីពីន, ទី៤៖ ប្រតិភូមកពីអង្គការ CDI ដឹកនាំដោយលោក Adres Pastrana និងទី៥៖ ប្រតិភូអនុប្រធានគណៈកម្មាធិការ កិច្ចការបរទេសសភាឌូម៉ារុស្ស៊ី ដឹកនាំដោយលោក Alexey Casilievich។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការស្វាគមន៍ និងជម្រាបជូនប្រតិភូទាំងមូលថា អ្វីដែលជាការចង់បានរបស់កម្ពុជានោះ គឺប្រតិភូទាំងអស់មើលឃើញអ្វី សង្កេតឃើញអ្វី សូមនិយាយពីនោះតែម្តង ដើម្បីឆ្លុះបញ្ចាំងការពិតអំពីស្ថានភាព នៃការបោះឆ្នោតរបស់កម្ពុជា នាថ្ងៃស្អែកនេះ។ នាថ្ងៃនេះផងដែរ សម្តេចក៏បានទទួលជួបអ្នកសង្កេតការណ៍ ចំនួនប្រមាណ២០០នាក់ ក្នុងនោះមានតំណាងមកពីប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី រុស្ស៊ី និងបណ្តាប្រទេសផ្សេងៗទៀត។

នៅក្នុងឱកាសនោះសម្តេចបានជម្រាបជូន ប្រតិភូអ្នកសង្កេតការណ៍ទាំងអស់ អំពីដំណើរការការបោះឆ្នោត នៅកម្ពុជាដែលស្របទៅតាមរដ្ឋធម្មនុញ្ញដោយកម្ពុជាត្រូវបោះឆ្នោត៥ឆ្នាំម្តង ហើយកំណត់យកថ្ងៃអាទិត្យ សប្តាហ៍ទី៤...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសដឹកនាំសមាជិក សមាជិកា ប្រមាណ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នាព្រឹកថ្ងៃទី២៧ ខែកក្កដានេះ

FN​ ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញដឹកនាំសមាជិក សមាជិកា ប្រមាណ ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទីលានកោះពេជ្រ និងវត្តបុទុមវត្តី រាជធានីភ្នំពេញ។

ការដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ ធ្វើការជួបជុំ ព្រមទាំងដង្ហែក្បួនដោយថ្មើជើងចេញពីមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឆ្ពោះទៅវត្តបុទុមវត្តី។ មុននឹងចេញដង្ហែក្បួនសម្តេចប្រមុខបក្សកាន់អំណាច បានថ្លែងសារនយោបាយជូនមហាជន ហើយព្រឹត្តិការណ៍នេះមានការផ្សាយផ្ទាល់តាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដែលបក្សបានជួលរួចរាល់ហើយនោះ។ ក្នុងនោះទូរទស្សន៍ Fresh News ដែលកំពុងទទួលបានការគាំទ្រខ្លាំងនោះ ក៏នឹងផ្សាយផ្ទាល់នូវព្រឹត្តិការណ៍នេះផងដែរ។

ការចេញដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ថ្ងៃនេះ គឺជាការដឹកនាំក្បួនឃោសនារកសំឡេងឆ្នោត ជាលើកទីពីរហើយ សម្រាប់ប្រមុខបក្សកាន់អំណាច។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា​​ទាំងអស់ដែលបានគាំទ្រសម្តេចជាបេក្ខជននាយករដ្ឋ ដែលនេះបង្ហាញពីការសាមគ្គីដ៏ខ្លាំងក្លានៅក្នុងបក្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំមិននាំបក្សទៅរកបរាជ័យទេ ហើយខ្ញុំក៏មិនដឹកនាំប្រទេសទៅកាន់ថ្លុកឈាមនោះដែរ។

* សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា ​ក្នុងនាមជាបក្សកាន់អំណាចតាមដានដិតដល់ចំពោះដំណើរការបោះឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍កោតសរសើរបណ្តាគណបក្សនយោបាយដទៃ ដែលបានធ្វើយុទ្ធនាការនៅមូលដ្ឋាននានា ដើម្បីគាំទ្រដល់យុទ្ធនាការ និងការបោះឆ្នោតនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន កោតសរសើរអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលការពារយ៉ាងល្អ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ដែលប្រកបដោយសន្តិសុខ សន្តិភាព និងប្រព្រឹត្តទៅយ៉ាងរលូន

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ម្សិលមិញនេះមានការបោះឆ្នោត រាប់សន្លឹកឆ្នោត នៅប៉ាគីស្ថាន ប៉ុន្តែមានអំពើហិង្សាខ្លាំងក្លាកើតឡើង ប៉ុន្តែនៅកម្ពុជាមិនមានបញ្ហាដូចប្រទេសនេះទេ។

*...Read More


សម្ដេចតេជោ​ ហ៊ុន សែន ចេញសេចក្ដីណែនាំការត្រៀមបង្ការ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយទឹកជំនន់

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី នៅទូទាំងប្រទេសកម្ពុជា ស្ដីពីការត្រៀមបង្ការ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយទឹកជំនន់ ដែលបាននិងកំពុងកើតឡើងនៅពេលនេះ។ នេះបើយោងតាមសេចក្ដីណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច នារសៀលថ្ងៃទី១៩​ខែកក្កដា ឆ្នាំ២០១៨នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅក្នុងសេចក្ដីណែនាំយ៉ាងដូច្នេះថា «យោងតាមការអង្កេតតាមដាន នៅព្យាករណ៍អាកាសធាតុ ដែលបានបង្ហាញដោយក្រសួងធនធានទឹក និងឧតុនិយម ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបមកលើព្រះរាជាណាចក្រកម្ពុជា មានភ្លៀងធ្លាក់ជាបន្ដបន្ទាប់ បានធ្វើឲ្យខេត្តមួយចំនួនកំពុងរងឥទិ្ធពលទឹកភ្លៀង ដូចជាខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ​ខេត្តបាត់ដំបង ខេត្តប៉ៃលិន ប្រឈមនឹងការជន់លិច។ ដោយឡែក តំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសឡាវ និងប្រទេសថៃ ក៏មានភ្លៀងធ្លាក់ច្រើនបង្កឲ្យទឹកទន្លេមេគង្គហក់ឡើងផងដែរ»។

តាមរយៈសេចក្ដីណែនាំនេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បំផុត នឹងត្រូវមានការរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប នៅពេលមានទឹកជំនន់កើនឡើង ត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព បញ្ជៀសឲ្យខាងតែបាននូវការប៉ះពាល់អាយុជីវិត និងការខូចខាតផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុ៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបា្ររព្ធពិធីអបអរសាទរខួប ១០ឆ្នាំ និង១ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

FN ៖ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ មានការប្រារព្ធពិធីយ៉ាងមហោឡារិក ដើម្បីអបអរសាទរខួប ១០ឆ្នាំ (៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) និងខួប ១ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០១៨) នៃការដាក់បញ្ចូលប្រសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ពិធីអបអរសាទរនូវជោគជ័យរបស់កម្ពុជាក្នុងការដាក់រតនសម្បត្តិទាំងពីរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជាផង។ ជាពិសេសនឹងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ប្រជាពលរដ្ឋរាប់ពាន់ នាក់ថែមទៀត។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន​ សែន រំពឹងថា បារាំង នឹងលើកពានបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ីនារាត្រីនេះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់បានរួមគ្នាប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ និង១ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អតីតព្រះមហាក្សត្រគ្រប់ជំនាន់ ដែលបានប្រឹងប្រែងសាងសង់បន្សល់ប្រាង្គប្រាសាទយ៉ាងច្រើនសម្រាប់កម្ពុជា និងបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងប្រឹងប្រែងជំរុញការដាក់ប្រាង្គប្រាសាទរបស់កម្ពុជាដទៃទៀតចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា នយោបាយសាងសន្តិភាពតាមព្រំដែនជាមួយប្រទេសជិតខាងជានយោបាយដ៏ចំាបាច់មួយសម្រាប់កសាងជាតិ និងជីវភាពប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងគោរពអំណរព្រះគុណព្រះមហាក្សត្រខ្មែរ ព្រះករុណ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការស្នើដាក់ប្រាសាទទាំងពីរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន...Read More


សម្តេចតេជោ ហ៊ុន សែន បង្ហាញមូលហេតុចម្បងចំនួន៦ ដែលនាំឲ្យពលរដ្ឋខ្មែរគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនលើសលុប

FN ៖ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមូលហេតុចម្បងចំនួន៦ ដែលនាំគណបក្សដឹកនាំរាជរដ្ឋាភិបាលមួយនេះ ទទួលបានការគាំទ្រច្រើនលើសលុបពីប្រជាពលរដ្ឋ។

មូលហេតុចម្បងទាំង៦ ដែលសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅទំព័រ Facebook នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះរួមមាន៖

១៖ ជាគណបក្សដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ដែលបានសង្រ្គោះជាតិពិតប្រាកដ។

២៖ ជាគណបក្សដែលរួមសុខរួមទុក្ខជាមួយពលរដ្ឋ ទោះបីប្រទេសជាតិស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។

៣៖ ជាគណបក្សដែលបានថែរក្សាសុខសន្តិភាពយូរអង្វែង ដែលកំពុងផ្តល់ក្តីសុខដល់ពលរដ្ឋទូទាំងប្រទេស។

៤៖ ជាគណបក្សដែលផ្តល់ឱកាសដល់យុវជន និងកូនក្មួយកម្មករ។

៥៖ ជាគណបក្សដែលបានប្រែក្លាយកម្ពុជាពីវាលពិឃាតមកជាកម្ពុជាអច្ឆរិយៈ ស្មើមុខស្មើមាត់ជាមួយអន្តរជាតិ ដែលមានការទាក់ទាញបំផុតនៅក្នុងតំបន់។

៦៖ ជាគណបក្សតែ១គត់ដែលដែលសម្បូរធនធានមនុស្ស មានសមត្ថភាពពេញលេញ និងមានលទ្ឋភាពគ្រប់គ្រាន់ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើនយូរអង្វែង។

ជាមួយការបង្ហាញមូលហេតុចម្បងទាំង៧នេះហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាំវនាវប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕

...Read More

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចូលរួមរំលែកទុក្ខជាមួយ រដ្ឋាភិបាលជប៉ុន ចំពោះគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យមានពលរដ្ឋជប៉ុនស្លាប់ ១៧៩នាក់ និងច្រើននាក់ទៀតបាត់ខ្លួន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទី១០ ខែកក្កដា ឆ្នាំ២០១៨ បានផ្ញើលិខិត១ច្បាប់ជូន នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដើម្បីចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ចំពោះករណីគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យពលរដ្ឋជប៉ុន ស្លាប់កើនដល់១៧៩នាក់ បាត់ខ្លួនជាង៥០នាក់ និងរងរបួសជាច្រើននាក់។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានអារម្មណ៍សោកសៅជាពន់ពេក នៅពេលបានទទួលពត៌មានអំពីការបាត់បង់ជីវិត មនុស្សជាច្រើនក្នុងគ្រោះទឹកជំនន់ និងបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កការខូចខាត យ៉ាងធ្ងន់ធ្ងរនៅប៉ែកខាងត្បូង និងខាងលិច ប្រទេសជប៉ុន តាំងពីចុងសប្តាហ៍មុន»។

សម្តេចបានបន្តថា៖ «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការចូលរួមមរណទុក្ខដ៏ក្រៀម ក្រំបំផុតចំពោះឯកឧត្តម និងប្រជាជនជប៉ុន ពិសេសគ្រួសារនៃសព ក្នុងគ្រាទុក្ខសោកដោយការ បាត់បង់ដ៏ធំធេងនេះ។

ខ្ញុំសូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និង មនោសញ្ចេតនាសាមគី្គភាព ដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំ»។

សូមបញ្ជាក់ថា អាជ្ញាធជប៉ុន​បានអះអាង​នៅថ្ងៃពុធនេះថា ចំនួនមនុស្ស​​ស្លាប់ដោយសារ​បំណាក់ដី និងគ្រោះ​ទឹកជំនន់ ដែលបង្កឡើង​ដោយភ្លៀងធ្លាក់​​យ៉ាងគំហុក នៅតាមតំបន់​ភាគខាងលិច​ប្រទេសជប៉ុន​បានកើនដល់ ១៧៩នាក់ហើយ រីឯមនុស្ស​បាត់​ខ្លួន ៥៦​នាក់ ទៀតត្រូវបាន​គេជឿជាក់​ថា ជាប់ក្រោម​ល្បាប់ភក់ និងគំនរអគារ-លំនៅឋាន ដែលបាក់បែក។ នេះបើតាម​​ការចេញផ្សាយ​ដោយ​ទូរទស្សន៍ជប៉ុន NHK​ នៅព្រឹក​ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

រដ្ឋាភិបាល​ជប៉ុន​បានបញ្ជូនប៉ូលិស​ ក្រុមអ្នកពន្លត់អគ្គិភ័យ និងកងទ័ពរាប់ម៉ឺននាក់ រួមទាំងឧទ្ធម្ភាគចក្រជិតមួយពាន់គ្រឿងគ្រឿង ឱ្យទៅចូលរួមក្នុងប្រតិបត្តិការរុករក និងជួយសង្រ្គោះ​នៅតាម​តំបន់រងគ្រោះធ្ងន់ខ្លាំង ដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា,ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ,កូជី, និងសាហ្គា។

ខេត្តហ៊ីរ៉ូស៊ីម៉ា គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេដោយ​មានមនុស្ស ៦០នាក់បានស្លាប់។ ចំណែកឯ​ថវិកាជំនួយបន្ទាន់ ១៨លានដុល្លារអាមេរិក ក៏ត្រូវបានរៀបចំរួចរាល់ផងដែរ​ដើម្បី​សង្គ្រោះស្ថានការណ៍ក្រោយទឹកជំនន់ ខណៈការខូចខាតគ្រាន់តែ​ទៅលើ​ប្រព័ន្ធផ្គត់ផ្គង់វិស័យកសិកម្មនោះ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃដំបូង

FN ៖ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយផ្ទាល់ក្រោមការចូលរួមពីសមាជិក សមាជិកា ជាង៥ម៉ឺននាក់។

ជាមួយការចេញបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹះ ក៏ដូចជាប្រកាសដាក់ចេញនូវគោលនយោបាយដឹកនាំ និងអភិវឌ្ឍន៍ជាតិសំខាន់ៗមួយចំនួននៅពេលគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល។

ការចេញបើកយុទ្ធនាការរកសំឡេងឆ្នោតរបស់ប្រមុខបក្សកាន់អំណាច មានការផ្សាយផ្ទាល់នៅគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ លើកលែងតែទូរទស្សន៍ជាតិ ជាមួយនឹងបណ្តាញផ្សព្វផ្សាយធំៗដទៃទៀត រួមទាំងទូរទស្សន៍ Fresh News ផងដែរ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន

* សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រកាសថា​ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាជន

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានការពារប្រជាជនទប់ស្កាត់ មិនឱ្យរបបប្រល័យពូជសាសន៍ត្រឡប់មកវិញ និងបានស្តារអភិវឌ្ឍសេដ្ឋកិច្ច ជាជំហានៗ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ គណបក្ស បានខិតខំរហូតមានសន្តិភាពពេញលេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចលនាបដិវត្តន៍ពណ៌ ដឹកនាំដោយអតីតគណបក្សប្រឆាំង ដោយមានបរទេសនៅពីក្រោយត្រូវបានរារាំងទាន់ពេលវេលា។ CPP បានបញ្ចៀសប្រទេសមិនឱ្យធ្លាក់ក្នុងគ្រោះមហន្តរាយជាថ្មី ហើយធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា GDP បានកើនដល់ ១៤៣៥ដុល្លារនៅឆ្នាំ២០១៧ ហើយរំពឹងថា ​នឹងបន្តកើនដល់ ១៥៦០ដុល្លារ នៅដំណាច់ឆ្នាំ២០១៨នេះ។

* សម្តេចតេជោ ហ៊ុន សែន៖ ប្រាក់បៀវត្សមន្រ្តីរាជការបានកើនឡើងជាបន្តបន្ទាប់ ប្រាក់សោធនិវត្តន៍ក៏បានកើនឡើង ហើយប្រាក់ឈ្នួលរបស់កម្មករ នៅក្នុងវិស័យកាត់ដេរ និងស្បែកជើង ក៏បានកើនឡើងផងដែរ ក្រោមគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ៣ម៉ឺននាក់នៅខេត្តកណ្តាល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃព្រសហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៥២៩នាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល។

ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករជិត ៣ម៉ឺននាក់មកពីរោងចក្រចំនួន២៥ នៅខេត្តកណ្តាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះប្រទេសកម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រតោកយ៉ាកទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយជីវភាពប្រជាពលរដ្ឋក៏បានប្រែប្រួលខុសពីអតីតកាល ដែលរកតែស្បែកជើងពាក់មិនចង់បានផងនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានសង្គ្រាមឆ្នាំ១៩៧០ និងរបបប្រល័យពូជសាសន៍ទេ កម្ពុជានឹងមានការរីកចម្រើនជាងនេះ។ ប៉ុន្តែជាអកុសលសង្គ្រាមនេះ បានបំផ្លេចបំផ្លាញកម្ពុជាគ្មានសល់ កម្ពុជាបានប្រឹងប្រែងងើបឡើងទាំងលំបាក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីស្តារប្រទេសឡើងវិញ រួមគ្នាទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលមកជាថ្មី។ សម្តេចតេជោ នេះជាមរតក និងសមិទ្ធផលដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋក្នុងសម័យបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន ចោទជាសំណួរទៅកាន់អ្នកដែលអន្ទោសអង្អាប់សម្តេច «ជាមនុស្សល្ងង់» ថា តើមនុស្សល្ងង់ម្នាក់អាចដឹកនាំតស៊ូរំដោះប្រទេសបានដែរឬទេ? បើជាមនុស្សល្ងង់ តើអាចធ្វើឲ្យប្រជាពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រដល់ពេលបច្ចុប្បន្នដែរឬទេ?

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅក្រុមអ្នកលើកឡើងថា ចំណូលជាតិបាត់បង់រហូតដល់ទៅ ៧៥ភាគរយ តើប្រទេសជាតិអាចរីកចម្រើនទៅរួចដែរឬទេ?

* សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះការស្រឡាញ់រាប់អាន និងការសម្តែងនូវភាពរ៉ាក់ទាក់របស់កម្មករ កម្មការិនី ដែលនេះជាថាមពលដ៏ខ្លាំងក្លាសម្រាប់ការបន្តដឹកនាំប្រទេស និងយកខ្លួនពាំងការពារសុខសន្តិភាពសម្រាប់ជាតិ និងប្រជាជន។

* សម្តេចតេជោ បានលើកឡើងថា...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករជិត៣ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅថ្ងៃនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករ កម្មការិនីថា បើគណបក្សប្រជាជនឈ្នះឆ្នោត សម្តេចនៅតែបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប៉ុន្តែផ្ទុយទៅវិញបើគណបក្សប្រជាជនកម្ពុជា មិនឈ្នះឆ្នោតសម្តេចនឹងមិនមានឱកាស បានចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីទៀតនោះឡើយ។ តែទោះជាយ៉ាងណា សម្តេចនៅតែរំពឹងថា បងប្អូនកម្មករ កម្មការិនី នៅតែបន្តបោះឆ្នោតគាំទ្រសម្តេច​ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

* តាមរយៈកម្មករ កម្មការិនី ក្នុងកិច្ចសំណេះសំណាលនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើនូវការអរគុណដល់ជីដូន ជីតា ឪពុកម្តាយរបស់ពួកគេ ដែលបានប្រឹងរួមគ្នាជួយដល់ជាតិជាមួយរាជរដ្ឋាភិបាល ងើបចេញពីស្ថានភាពដ៏លំបាក។

* សម្តេចតេជោបានថ្លែងថា រថយន្តក្រុងបានដាក់ឲ្យដំណើរការមកដល់ស្រុកអង្គស្នួលហើយ ដូច្នេះកម្មករ កម្មការិនី អាចប្រើសេវារថយន្តក្រុងសាធារណៈ របស់សាលារាជធានីភ្នំពេញនេះ ដោយឥតគិតថ្លៃយ៉ាងហោចណាស់២ឆ្នាំបន្តទៀត។

* សម្តេចតេជោថ្លែងថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កំពុងពិចារណាតភ្ជាប់រថយន្តក្រុងចេញ ទៅក្រៅរាជធានីភ្នំពេញ ជាពិសេសតាមតំបន់រោងចក្រ ដើម្បីឲ្យកម្មករ កម្មការិនី អាចប្រើរថយន្តក្រុងនេះដោយឥតគិតថ្លៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើររាប់ពាន់គីឡូម៉ែត្រ...Read More


សម្តេចតេជោ ហ៊ុន សែន៖ គ្មានការផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនវិនិយោគ នៅបឹងយក្សឡោមទេ និងសុំទាត់ចោលទាំងស្រុង នូវការវិនិយោគឯកជន លើបឹងធម្មជាតិដ៏សំខាន់នេះ

FN​​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដានេះ បានប្រតិកម្មចំពោះព័ត៌មានដែលចុះផ្សាយថា រាជរដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឲ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ ដោយសម្តេចប្រកាសទាត់ចោលទាំងស្រុង នូវព័ត៌មានមិនពិតនេះ។

ការចេញមកទាត់ចោលព័ត៌មាននេះ បន្ទាប់ពីកាសែតរស្មីកម្ពុជា បានសរសេរ និងចេញផ្សាយនៅព្រឹកនេះថា «រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ»។

សម្តេចតេជោបានបញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា «ព្រឹកនេះ ខ្ញុំបានមើលសារព័ត៌មានរស្មីកម្ពុជាដែលបានសរសេរថា រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ។ តើអ្នកណាបង្កើតរឿងបែបនេះ ឡើងដើម្បីអ្វី?។
ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសុំទាត់ចោលទាំងស្រុង នូវការវិនិយោគឯកជនណាមួយមកលើបឹង ធម្មជាតិដ៏សំខាន់នេះ ទោះក្រុមហ៊ុននោះមកពីប្រទេសណាក៏ដោយ»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះ បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង «បឹងយក្សឡោម» ដែលមានផ្ទៃដីសរុប២២៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។

អនុក្រឹត្យនេះ មានគោលបំណងដូចជា៖

១៖ ដើម្បីធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានាឲ្យមានការ បំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វព្រៃ រុក្ខជាតិ និងជីវៈចម្រុះ។

២៖ រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។

៣៖ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្តភាព។

៤៖ លើកទឹកចិត្តឲ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ ដោយនិរន្តរភាព។

៥៖ បង្កើតតួនាទីប្រព័ន្ធអេកូឡូស៊ីតំបន់ ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់។

៦៖ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ប្រើប្រាស់តាមតម្រូវការរបស់សហគមន៍មូលដ្ឋាន៕

...Read More

ទៅមុខថយក្រោយ