
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើរដ្ឋាភិបាលកូរ៉េខាងត្បូងពន្លឿនការកសាងឡើងវិញកំណាត់ផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិល ទៅកាន់ទីរួមខេត្តកោះកុង ដែលរងការខូចខាតធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ហើយក៏បានស្នើឲ្យពិនិត្យលទ្ធភាពទិញ និងនាំចូលកសិផលរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូង ឲ្យបានច្រើនថែមទៀត។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក លី ណាក់យ៉ុន នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។
នៅក្នុងជំនួបនោះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានរំលឹកឡើងវិញពីភាពវិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល២១ឆ្នាំមកនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណរាល់ជំនួយឧបត្ថម្ភទាំងអស់របស់សាធារណរដ្ឋកូរ៉េ ក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ប្រទេសកម្ពុជាឡើងវិញ ពិសេសការទទួលយកពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលរហូតមកដល់ពេលនេះមានចំនួនប្រមាណ ៦ម៉ឺននាក់ហើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការគាំទ្រដល់ការប្រារព្វខួបនៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០១៩ខាងមុខ នៅសាធារណរដ្ឋកូរ៉េ។ សម្តេចនាយករដ្ឋមន្ត្រី ក៏មានបំណងចង់ឲ្យវេទិកាមេគង្គ-សាធារណរដ្ឋកូរ៉េ ក្លាយជាវេទិកាសម្រាប់ថ្នាក់ដឹកនាំកំពូល ដូចអ្វីដែលប្រទេសមេគង្គធ្លាប់បានធ្វើជាមួយប្រទេសជប៉ុន និងចិនជាដើម។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក លី ណាក់យ៉ុន បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានគាំទ្រការប្រារព្វខួបអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៩ខាងមុខ នៅប្រទេសកូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើសុំសម្តេចតេជោ ជួយកៀរគរបណ្តាមេដឹកនាំអាស៊ានដទៃទៀត ដើម្បីឲ្យកិច្ចប្រជុំកំពូលរំលឹកខួបចេញជារូបរាងពិតប្រាកដ។
លោកនាយករដ្ឋមន្ត្រី លី ណាក់យ៉ុន ក៏បានវាយតម្លៃខ្ពស់ពីការលើកកម្រិតនៃកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ និងអរគុណសម្តេចតេជោ ដែលបានជួយសម្របសម្រួលក្នុងទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ក្នុងពេលកន្លងមក។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងលោក លី ណាក់យ៉ុន បានគោរពអញ្ជើញគ្នាទៅបំពេញទស្សនកិច្ចក្នុងប្រទេសរៀងៗខ្លួនផងដែរ៕
...
Read More
FN ៖ នៅក្នុងថ្ងៃខួបលើកទី២០ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតលើសម្តេចតេជោ ហ៊ុន សែន នៅខេត្តសៀមរាប, សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់យ៉ាងច្បាស់ថា ដរាបណាសម្តេចនៅធ្វើជានាយករដ្ឋមន្ត្រី សម្តេចមិនអនុញ្ញាតឲ្យមានបុគ្គលណា ឬក្រុមណា ធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៌ នៅក្នុងប្រទេសបាននោះទេ។
សម្តេចបញ្ជាក់ថា ទោះក្នុងតម្លៃណាក៏ដោយសម្តេចត្រូវតែការពារសន្តិភាព និងការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សរសេរក្នុង Facebook ផ្លូវការរបស់សម្តេចនៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកញ្ញានេះដែលជាខួបលើកទី២៩ឆ្នាំ នៃការប៉ុនប៉ងសម្លាប់សម្តេចនៅខេត្តសៀមរាប, សម្តេចតេជោ ហ៊ុន សែន បានសរសរយ៉ាងដូច្នេះថា «ខ្ញុំបានអហោសិកម្មឲ្យអ្នកដែលចង់សម្លាប់ខ្ញុំ នៅខេត្តសៀមរាបរួចហើយ បើទោះជាខ្ញុំមានពន្លឺក្នុងការស្រាវជ្រាវក៏ដោយ តែអ្នកត្រូវដឹងថា ពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនឲ្យពួកអ្នកសម្លាប់ខ្ញុំបានទេ មិនឲ្យពួកអ្នកធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៌បានទេ។ ទោះដោយតម្លៃណាក៏ដោយ ខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាឲ្យខានតែបាន»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅម៉ោង៨៖៥២នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ ក្នុងចំណោម៤គ្រាប់ បានហោះសំដៅរថយន្តរបស់សម្តេច តែមិនបានត្រូវរថយន្តខ្ញុំទេ ហើយជាអកុសលវាបានទៅបុកផ្ទះប្រជាជននៅម្ខាង ផ្លូវធ្វើឲ្យប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។
សម្តេចបានបញ្ជាក់ទៀតថា ការរៀបចំធ្វើឃាតលើរូបសម្តេចនាពេលនោះ ត្រូវបានធ្វើឡើងស្របពេល នៃការប្រជុំសភានីតិកាលទី២ ដែលត្រូវប្រជុំនៅព្រះរាជដំណាក់នាទីក្រុងសៀមរាប ក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។ ប្រសិនបើពេលនោះគ្រាប់បេ៤០ទាំង៤គ្រាប់ផ្ទុះព្រមគ្នាទាំងអស់ ឬព្រឹកនោះមិនមានភ្លៀងធំស្ទើរបាក់មេឃដែលធ្វើឲ្យខ្សែភ្លើងបញ្ជាគ្រាប់ទាំងនេះឆ្លងទឹក គឺប្រហែលជីវិតសម្តេចត្រូវចប់តាំងពីពេលនោះមក។
សម្តេចតេជោ ហ៊ុន សែន បានអរព្រះគុណទេវតាថែរក្សាអង្គរវត្ត ព្រះអង្គចេក ព្រះអង្គចម និងបារមីវត្ថុស័ក្តិសិទ្ធទាំងអស់ ដែលជួយការពារសម្តេចនាពេលនោះ។ សម្តេចជឿច្បាស់ណាស់ថា អ្នកជួយជីវិតសម្តេចនាពេលនោះ គឺតាមផ្លូវងងឹត គឺគុណបុណ្យ ទេវតាទាំងភូមិទេវតា រុក្ខទេវតា អាកាសទេវតា បារមីព្រះអង្គចេក ព្រះអង្គចម បារមីដែលតាមថែរក្សាសម្តេចជាប្រចាំកន្លងមក បានជួយជីវិតសម្តេចឲ្យរស់បាន២០ឆ្នាំកន្លងមកនេះ ដែលធ្វើឲ្យសម្តេចបានដឹកនាំប្រទេសចេញពីសង្រ្គាមមកកាន់សន្តិភាព...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញជួប សំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានជួបកម្មករ-កម្មការិនី ជាថ្មីនៅក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី
*សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញពីការខកខាន ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅ ដោយសាររវល់ក្នុងការបង្កើតរាជរដ្ឋាភិបាលថ្មី និងការបំពេញបេសកកម្មនៅប្រទេសចិន និងប្រទេសវៀតណាម។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាលើកដំបូងហើយសម្រាប់សម្តេច ដែលត្រូវថ្លែងសុន្ទរកថាពីរផ្សេងគ្នាក្នុងកិច្ចប្រជុំពីរផ្សេងគ្នា និងនៅក្នុងប្រទេសពីរផ្សេងគ្នា ក្នុងរយៈពេលត្រឹមតែ៤ម៉ោងប៉ុណ្ណោះ ក្នុងអំឡុងពេលបំពេញបេសកកម្ម នៅក្នុងប្រទេសចិន និងវៀតណាម។
*សម្តេចតេជោថា ជាការហត់នឿយមួយសម្រាប់បេសកកម្មនោះ ប៉ុន្តែសម្តេចសប្បាយចិត្ត ព្រោះបានបំពេញការងារជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
*សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា នៅថ្ងៃទី២៧ ខែកញ្ញានេះ សម្តេចនឹងអញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងមហាសន្និបាតនេះ សម្តេចតេជោ ក៏នឹងឡើងថ្លែងសុន្ទរកថាផងដែរ។
*សម្តេចតេជោ បានថ្លែងថា ឆ្នាំនេះសម្តេចមិនបាននៅចូលរួមបុណ្យភ្ជុំបិណ្ឌនោះទេ ដោយសារជាប់រវល់បំពេញទស្សនកិច្ចនៅក្រៅប្រទេស ពោលគឺចូលរួមកិច្ចប្រជុំជប៉ុន-មេគង្គ និងកិច្ចប្រជុំនានាទៀត។
*សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅមនុស្សចំនួនថា ការបោះឆ្នោតនៅកម្ពុជាមានតែការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅ២០២២ និងជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ មិនមានការបោះឆ្នោតឡើងវិញដូចការលើកឡើង និងការចង់បានណាមួយនោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានសួរថា តើនរណាថ្លើមធំ និងក្បាលធំហ៊ានដកអាសនៈរបស់កម្ពុជាពីអង្គការសហប្រជាជាតិ។
*សម្តេចតេជោ ហ៊ុន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថាប្រទេសក្នុងតំបន់ទន្លេមេគង្គនឹងក្លាយជាជង្រុកស្រូវសម្រាប់តំបន់អាស៊ីទាំងមូល ប្រសិនបើប្រទេសទាំងនេះរួមគ្នាបង្កើតជាសមាគមប្រទេសនាំចេញអង្ករ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងពេលដែលមេដឹកនាំប្រទេសតំបន់ទន្លេមេគង្គរួមមានកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ ដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ។
នៅក្នុងកិច្ចប្រជុំ ក៏ដូចជាឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងគ្នារវាងប្រទេសក្នុងតំបន់ទន្លេមេគង្គដែលសុទ្ធជាប្រទេសផលិតស្រូវនាំចេញអង្ករនោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពី១៥ឆ្នាំមុនក្នុងកិច្ចប្រជុំ ACMECS សម្តេចធ្លាប់បានផ្តើមគំនិតឲ្យប្រទេសតំបន់មេគង្គទាំង៥ (កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉) រួមគ្នាបង្កើតជាសមាគមប្រទេសនាំចេញអង្ករ។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្នគំនិតផ្តួចផ្តើមនេះមិនទាន់លេចចេញជារូបរាងនៅឡើយនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើប្រទេសទាំង៥នេះ អាចបង្កើតចេញជាសមាគមប្រទេសនាំចេញអង្ករមែននោះ ប្រទេសទាំងនេះនឹងអាចរួមគ្នាជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលនឹងក្លាយទៅជាជង្រុកស្រូវសម្រាប់តំបន់អាស៊ីទាំងមូល។
សូមបញ្ជាក់ថា ក្នុងវេទិកានោះមេដឹកនាំប្រទេសតំបន់ទន្លេមេគង្គទាំង៥នេះ ត្រូវបានអនុញ្ញាតឲ្យលើកឡើងពីទស្សនទានរៀងៗខ្លួនស្តីពីការអភិវឌ្ឍប្រទេសក្នុងតំបន់ទន្លេមេគង្គ និងបញ្ហាប្រឈមផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ប្រទេសតំបន់ទន្លេមេគង្គនាពេលបច្ចុប្បន្នមិនត្រឹមតែជាប្រទេសប្រកួតប្រជែងគ្នាលើទំនិញកសិផលនោះទេ តែក៏បានជួយបំពេញតម្រូវការគ្នាទៅវិញទៅមកផងដែរ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អាស៊ានគួរតែអនុវត្តន៍វិធានការចំនួន៤ ដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយកង្វល់ផ្សេងៗ។
សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងដូច្នេះក្នុងពេលឡើងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ។
វេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសវៀតណាមឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «អាស៊ាន ៤.០: សហគ្រិនភាព និងបដិវត្តឧស្សាហកម្មលើកទី៤»។ ស្របតាមប្រធាននេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចរន្ដនៃការរីកចម្រើនវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាដែលហៅថាបដិវត្ដន៍ឧស្សាហកម្មទី៤ បានក្លាយទៅជាកត្ដាគន្លឹះមួយកំណត់នូវនិន្នាការវិវត្ដនៃសង្គម-សេដ្ឋកិច្ច ក្នុងគ្រប់ទិដ្ឋភាព ជាមួយនឹងការបង្កើតឡើងទាំងកាលនុវត្ដភាព ទាំងបញ្ហាប្រឈមសម្រាប់សកលលោកទាំងមូល។
សម្តេចបន្តថា បដិវត្ដន៍ឧស្សាហកម្មទី៤ កំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ឡើងវិញនូវកត្ដាផលិតកម្ម ទំនាក់ទំនងផលិតកម្ម ឥរិយាបថការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI), ការប្រើប្រាស់មនុស្សយន្ដ (Robot), ការបោះពុម្ភ 3D, ការប្រើប្រាស់បច្ចេកទេសវិទ្យាជីវវិទ្យា (Biotech) -ល-។ ដែលបច្ចេកវិទ្យាទាំងនេះ បានធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងលឿននូវក្នុងល្បឿនមួយ ដែលមិនធ្លាប់មានពីមុខមកក្នុងវិស័យផលិតកម្ម, អប់រំ, សុខាភិបាល, ទីផ្សារការងារ, ពាណិជ្ជកម្ម, ធុរកិច្ច, រដ្ឋបាលសាធារណៈ និងបច្ចេកវិទ្យា-ល-។
នៅចំពោះមេដឹកនាំអាស៊ាន ក៏ដូចជាអ្នកវិនិយោគមកពីបណ្តាប្រទេសលើពិភពលោក សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ឌីជីថលរូបនីយកម្មបានក្លាយទៅជាកាតាលីករកំណើនថ្មីមួយ តាមរយៈការបង្កើនផលិតភាព និងប្រសិទ្ធិភាពការងារ និងអនុញ្ញាតឲ្យសហគ្រាសធុនតូច និងមធ្យម មានលទ្ធភាពផ្សាភ្ជាប់ទៅនឹងច្រវ៉ាក់ផលិតកម្មតំបន់ និងពិភពលោក និងស្វែងរកនវានុវត្ដន៍ភាពនៅក្នុងទំនិញ ឬសេវាកម្មថ្មីៗ និងអនុញ្ញាតឲ្យប្រទេសដែលអភិវឌ្ឍន៍តិចតូច ឬ មានសេដ្ឋកិច្ចកំពុងអភិវឌ្ឍអាចចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីមានឱកាសអាចហក់ឡើង (Leapfrog) រំលងឧស្សាហកម្មបែបប្រពៃណី ចូលក្នុងឧស្សាហកម្មបែបទំនើប។
បើទោះបីមានក្ដីរំពឹងថា បដិវត្តន៍ឧស្សាហកម្ម ៤.០...Read More

FN ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥កន្លែង ដល់សិស្សឆ្នើមដែលប្រឡងជាប់បាក់ឌុប ប៉ុន្តែខ្វះលទ្ធភាពបង់ថ្លៃសិក្សា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកល វិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AUPP នៅថ្ងៃពុធនេះ បានឱ្យដឹងថា អាហារូបករណ៍៥កន្លែងសម្រាប់ រយៈពេល៤ឆ្នាំពេញ នឹងផ្តល់ជូនលើជំនាញទំនាក់ទំនងអន្តរជាតិសម្រាប់ឆ្នាំសិក្សាថ្មី២០១៨-២០១៩។
AUPP ជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់កំពូលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់បំផុត។
AUPP មានកម្មវិធីសិក្សាយកសញ្ញាបត្រពីរ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញ ដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដែលមានការទទួលស្គាល់ជាសាកល។
ដើម្បីសម្រួលដល់ការទទួលព័ត៌មានជាក់លាក់ស្តីពីការផ្តល់អាហារូបករណ៍ខាងលើ សូមសិស្សដែលប្រឡងជាប់បាក់ឌុបទាំងអស់ មកទទួលព័ត៌មាននៅ AUPP ឬនៅការិយាល័យអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អាសយដ្ឋាន៖ ផ្ទះលេខ០៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទូរសព្ទលេខ៖ ០១៦ ៨២២ ៣២៣ / ០១២ ៧៦៥ ៦៨៦។
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា រួមនឹងឧបនាយករដ្ឋមន្ត្រីចិន និងមេដឹកនាំប្រទេសសមាជិកអាស៊ានជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរួមគ្នាបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ ពិព័រណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសហគ្រិន និងវិនិយោគិនរបស់ចិន និងអាស៊ានជាច្រើនរូបផងដែរ។
ក្នុងនាមជាប្រធានកិត្តិយសនៃការបើកពិព័រណ៍នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ ដែលធ្វើឡើងក្រោមមូលបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន» ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិកានយោបាយកាទូត និងពាណិជ្ជកម្មប្រចាំឆ្នាំដ៏សំខាន់ និងមានប្រសិទ្ធភាបសម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំ សហគ្រិន វិនិយោគិន និងវិនិយោគិនប្រទេសសមាជិកអាស៊ានទាំងអស់ជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន បានដើរតួនាទីរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងចិន និងអាស៊ាន ក៏ដូចជាក្នុងការជួយជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ឲ្យកាន់តែរឹងមាំថែមទៀត។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ការតភ្ជាប់ឌីជីថល គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ដើម្បីឲ្យកិច្ចសហប្រតិបត្តិការចិន និងអាស៊ាន ដំណើរការទៅដោយរលូន ជាពិសេសសម្រេចបាននូវគោលដៃរួមក្រោមប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី២១ បង្កើតសហគមន៍ចិន-អាស៊ាន» ប្រកបដោយនវានុវត្តន៍ បន្ថែមពីលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ ទន្ទឹមនោះ ត្រូវផ្តល់លទ្ធភាពខ្ពស់ដល់ការស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ទ្រទ្រង់ឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយស្ថេរភាព បង្កើតការងារធ្វើ និងជួយពង្រឹងដល់ប្រព័ន្ធសន្តិសុខ សុខមាលភាពសង្គម។
នៅចំពោះមុខមេដឹកនាំចិន មេដឹកនាំអាស៊ាន និងអ្នកវិនិយោគរបស់ចិន-អាស៊ាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើង វិទ្យាសាស្ត្របច្ចេកទេស និងនវានុវត្តន៍គឺជាចលករដ៏សំខាន់ក្នុងការពន្លឿនសមហរណកម្មក្នុងតំបន់ ជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងបង្កើតប្រសិទ្ធភាពសម្រាប់ការធ្វើសហប្រតិបត្តិការវិស័យនានា ក៏ដូចជាប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រតិបត្តិការធនាគារ ការទូទាត់ហិរញ្ញវត្ថុ។ល។
ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការសង្ឃឹមយ៉ាងមុតមាំថា...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសគាំទ្រ និងស្វាគមន៍ដល់ក្រុមហ៊ុនចិនទាំងឡាយ ដែលមានបំណងមកវិនិយោគនៅកម្ពុជា ដោយមិនមានការរើសអើងនោះឡើយ។
ការប្រកាសគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលជួបជាមួយក្រុមហ៊ុនវិនិយោគធំៗរបស់ចិនចំនួន៨ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ចំពោះក្រុមហ៊ុនទាំងចាស់ទាំងថ្មីដែលមានបំណងវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តលើកទឹកចិត្ត ដល់ក្រុមហ៊ុនទាំងអស់ ក្នុងការវិនិយោគនៅកម្ពុជា ដោយគ្មានការរើសអើងឡើយ»។
សូមជម្រាបថា ថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគធំៗទាំង៨របស់ចិន ដែលទទួលបានការអនុញ្ញាតឲ្យជួបសម្តេចតេជោនោះរួមមាន៖ ក្រុមហ៊ុន Xiaomi Corporation, Zhejiang Geely Holding Grou, CHINT Group Co., Ltd, Dongming Petrochemical Group, Futong Group Co., Ltd, Hollry Group, ENN Group Holding Limited, និង China Minseng Investment group។
ក្រុមហ៊ុនដែលសម្ដេចតេជោចុះជួបនេះជា ក្រុមហ៊ុនស្ថិតក្នុងសហព័ន្ធសភាពាណិជ្ជកម្មចិន ក្នុងនោះមានក្រុមហ៊ុនភាគច្រើនបាន និងកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា ខ្លះបានជាង១០ឆ្នាំមកហើយលើវិស័យកសិកម្ម, កំពង់ផែ ថាមពល, វារីអគ្គីសនី។
តំណាងក្រុមហ៊ុនទាំងអស់ មានការកក់ក្តៅ និងរីករាយណាស់ដែលសម្តេចតេជោ បានអញ្ជើញចូលរួមសម្ពោធ និងបន្តការគាំទ្រលើកទឹកចិត្តដល់ពួកគេ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើចិនបើកចំហទីផ្សារសម្រាប់កសិផលរបស់កម្ពុជាឲ្យកាន់តែធំបន្ថែមទៀត ព្រមទាំងជំរុញអ្នកវិនិយោគចិនមកកាន់កម្ពុជាឲ្យបានកាន់តែច្រើនផងដែរ។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោក ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន និងសមាជិកការិយាល័យនយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៏ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដែលបានធ្វើនៅរមណីយដ្ឋានលីយ័ន នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានកើនឡើងដល់ ៥,៨ប៊ីលានដុល្លារអាមេរិក តាមស្ថិតិឆ្នាំ២០១៧ គឺកើនឡើងប្រមាណ ២២% ធៀបនឹងឆ្នាំកន្លងទៅ។
សម្រាប់ការវិនិយោគពីប្រទេសចិនមានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ រយៈពេលបីឆ្នាំកន្លងទៅនេះ ដោយបានកើនឡើងពីប្រមាណ ៩០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៦ ដល់ ១,៦ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៧ និងក្នុងរយៈពេល ៧ខែដើមឆ្នាំ២០១៨នេះបានកើនដល់ ២,៨ ប៊ីលានដុល្លារអាមេរិក។
ក្នុងឱកាសជំនួបសំណេះសំណាលនោះ លោក ហាន់ ជឹង បាននាំនូវពាក្យផ្តាំផ្ញើសួរសុខទុកសម្តេចតេជោពីប្រធានាធិបតីចិន លោក ហ្ស៊ី ជីនភីង ហើយបានបញ្ជាក់សាជាថ្មីថា មិត្តភាព និងទំនាក់ទំនងកម្ពុជា-ចិន គឺមានយូរលង់មកហើយ។ លោកបន្តថា ប្រទេសទាំងពីរបានខិតខំពង្រឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយនេះឲ្យកាន់តែរីកចម្រើនទៅមុខ។
លោកឧបនាយករដ្ឋមន្រ្តីចិន ក៏បានសម្តែងការអបអរសាទរសម្តេចតេជោដែលបានជាប់ឆ្នោតធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត។
លោក ហាន់ ជឹង បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងចិន ជាមិត្តដែកថែបដ៏រឹងមាំ ហើយប្រទេសកម្ពុជា និងចិនជាប្រទេសរឹងមាំកិច្ចសហប្រតិបត្តិការ។ នៅខែមេសាឆ្នាំក្រោយ លោកគ្រោងនឹងអញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមក្មវិធីប្រជុំទាក់ទងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រទេសចិនដែលបានផ្តល់កិត្តិយសដល់កម្ពុជាជាប្រទេសកិត្តិយសនៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរដល់លោកប្រធានាធិបតីចិន ដែលបានផ្តាំផ្ញើសាកសួរសុខទុក និងបានអបអរសាទរចំពោះសម្តេច ដែលបានជាប់ឆ្នោតបន្តដឹកនាំប្រទេសកម្ពុជា៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជំរុញឲ្យវិនិយោគិនចិនមកពីក្រុមហ៊ុនធំៗសម្លឹងចាប់យកការវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រោះថាកម្ពុជាកំពុងមានសក្តាជាច្រើនសម្រាប់ធ្វើការវិនិយោគ។
ការថ្លែងអូសទាញអ្នកវិនិយោគចិនឲ្យមកវិនិយោគនៅកម្ពុជានេះ បានធ្វើឡើងក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិន នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ។
នៅមុនពេលសម្តេចឡើងថ្លែងបង្ហាញពីសក្តានុពលនៃកាវិនិយោគនៅក្នុងប្រទេសកម្ពុជានោះ តំណាងក្រុមហ៊ុនវិនិយោគរបស់ចិន បានធ្វើបទបង្ហាញពីសកម្មភាពវិនិយោគរបស់នៅក្នុងប្រទេសកម្ពុជា មានដូចជា ការវិនិយោគសាងសង់តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ វិនិយោគថាមពលវារីអគ្គិសនី ការកសាងស្ពាន ថ្នល់ ធនាគារ អចលនទ្រព្យ និងការវិនិយោគលើវិស័យសំខាន់ជាច្រើនទៀត។ តំណាងក្រុមហ៊ុនទាំងនោះ ក៏បានចោទសួរសំណួរមួយចំនួនពាក់ព័ន្ធឱកាសនៃការវិនិយោគ ក៏ដូចជាកិច្ចសម្របសម្រួលនានាពីរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៦ ដែលដឹកនាំដោយសម្តេចផ្ទាល់ នឹងបន្តជំរុញលើកទឹកចិត្ត និងគាំពារខ្ពស់ចំពោះអ្នកវិនិយោគទុនបរទេសទាំងអស់ ក្នុងនោះរាប់ទាំងអ្នកវិនិយោគចិនដែលមានវត្តមាននៅកម្ពុជា និងអ្នកដែលមានគម្រោងទៅវិនិយោគក្នុងប្រទេសកម្ពុជានាអនាគតផងដែរ។
ក្រៅពីការអះអាងគាំពារសម្រាប់អ្នកវិនិយោគរបស់ចិននៅកម្ពុជាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញពីសក្តានុពល និងឱកាសជាច្រើនទៀត សម្រាប់ចាប់យកការវិនិយោគនៅកម្ពុជាផងដែរ។
នៅចំពោះមុខអ្នកវិនិយោគធំៗរបស់ចិន សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថាក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ កម្ពុជាមានស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ គឺប្រមាណ ៧,៦% ចន្លោះឆ្នាំ ១៩៩៤-២០១៥ ដែលជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿននៅលើពិភពលោក។ នៅឆ្នាំ២០១៧ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាទទួលបាន ៧% ហើយរំពឹងថា កំណើតសេដ្ឋកិច្ចនឹងខ្ពស់ជាង ៧% នៅឆ្នាំ ២០១៨ នេះ។
សម្តេចតេជោ ហ៊ុន សែន បន្តថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា កម្ពុជានៅតែបន្តធានាឲ្យបាននូវស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ធានាបាននូវបរិយាកាសធុរកិច្ច និងវិនិយោគដ៏ល្អប្រសើរសម្រាប់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនពីប្រទេសចិន។ ដោយឡែកពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីស្នើសុំឲ្យ គ.ជ.ប មេត្តាទទួលស្គាល់បេក្ខជនជាប់ឆ្នោតអ្នកតំណាងរាស្ត្រ ត្រូវចូលជំនួសកៅអីអ្នកតំណាងរាស្ត្រ ដែលបានសុំលាលែង មកបំពេញការងារក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។
...
Read More
FN ៖ លោក លូ ស៊ីនសឺ លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី បានផ្តល់អង្ករផ្កាម្លិះតម្លៃប្រមាណ ១លានដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះធម្មជាតិទឹកជំនន់។
ការផ្តល់នេះបានធ្វើឡើងក្នុងពេលដែលលោក លូ ស៊ីនសឺ អញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ទីកន្លែងសម្តេចតេជោ អញ្ជើញចូលរួមតាំងពីព័រណ៍ចិន-អាស៊ាន លើកទី១៥ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយ និងអរគុណនូវសមានចិត្តរបស់រដ្ឋាភិបាល និងប្រជាជនខេត្តក្វាងស៊ី ចំពោះអំណោយជាអង្ករតម្លៃ១លានដុល្លារនេះ។ សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចនឹងយកអង្ករទាំងនេះ ជូនកាកបាទក្រហមកម្ពុជា ដើម្បីធ្វើសកម្មភាពមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់ក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះ លោក លូ ស៊ីនសឺ ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលតែងបានអញ្ជើញចូលរួមការតាំងពិព័រណ៍ចិន-អាស៊ាន នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលមកដល់ពេលនេះមានចំនួន១១លើកមកហើយ។ លោក លូ ស៊ីនសឺ បានថ្លែងថា ការតាំងពិព័រណ៌ឆ្នាំ២០១៨នេះ មានលក្ខណៈពិសេស ដោយគណៈកម្មាធិការពិព័រណ៍បានអញ្ជើញបណ្តាប្រទេសពីតំបន់អាហ្រ្វីក ដែលជាប្រទេសស្ថិតក្នុងផ្លូវសូត្រសមុទ្ររបស់ចិន។ ការតាំងពិពិព័រណ៍នេះ មានស្តង់ជាង ៦ពាន់ ៦០០ស្តង់ និងមានក្រុមហ៊ុនចូលរួមជាង ៧ពាន់ក្រុមហ៊ុន៕
...
Read More ទៅមុខថយក្រោយ