ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

FN ៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយកម្មករ និយោ ជិតប្រមាណ ១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣។ ជំនួបសំណេះ សំណាល នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៖

  • សម្តេចតេជោ ហ៊ុន សែន ទម្លាយថា អវត្តមានសម្តេចជាសាធារណៈប៉ុន្មាន ថ្ងៃនេះ គឺកំដរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិនិត្យសុខភាព។
  • សម្តេចតេជោ ហ៊ុន សែន ណែនាំលោក ឆៃ ស៊ីណារិទ្ធ តាមដានអ្នកខុមមិនប្រមាថសម្តេច។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំឱ្យមានប្រាក់សោធននិវត្តន៍សម្រាង់កម្មករ កម្មការិនី មិនមែនជារឿងចៃដន្យនោះឡើយ តែជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់គណបក្សប្រជាជនកម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន ចាក់ឃ្លីបត្រូលឆាវឆាវ ស្តីពីការបោះឆ្នោតលើវេទិកាសាធារណៈ និងណែនាំឱ្យក្រុមការងារចាក់ឃ្លីបនេះ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
  • សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកបង្ហាញពីកិច្ចអន្តរាគមន៍មួយចំនួនរបស់រាជរដ្ឋាភិបាល សម្រាប់កម្មករ កម្មការិនី ក្នុងពេលជួបវិបត្តិកូវីដ១៩ ដូចជាការរកវ៉ាក់សាំងចាក់ បន្តដំឡើងប្រាក់ឈ្នួលអប្បរមា និងការព្យាយាមទប់ការឡើងថ្លៃទំនិញលើទីផ្សារជាដើម។
  • សម្តេចតេជោ ហ៊ុន សែន ព្យាករណ៍ថា ដរាបណាសង្គ្រាមនៅអ៊ុយក្រែន មិនបញ្ចប់ទេ វិបត្តិសិដ្ឋកិច្ចមិនអាចល្អប្រសើរនោះឡើយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីការដាក់ចេញនយោបាយ និងការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដើម្បីទាក់ទាញការវិនិយោគនៅកម្ពុជា។ នយោបាយនោះ មានការអនុញ្ញាតឱ្យថៅកែប្រើដុល្លារសម្រាប់បើកប្រាក់ឈ្នួល ការសាងសង់ផ្លូវ និងកំពង់ផែជាដើម។
  • សម្តេចតេជោ ហ៊ុន សែន...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រារព្ធខួប ៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ

FN ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះគឺជារយៈពេល ៤៦ឆ្នាំ ហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួម គ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការ គាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជ សាសន៍ ដ៏ឃោរ ឃៅ របស់ខ្មែរ ប៉ុល ពត និងបក្ខពួក។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹក ដល់ថ្ងៃនៃដំណើរ ចេញតស៊ូកាលពី៤៦ឆ្នាំមុន។ ពិធីនៅឆ្នាំនេះរៀបចំឡើងនៅក្រសួងការ ពារជាតិ មិនមានរៀបចំនៅទីតាំងនៃការផ្តើមដំណើរតស៊ូតំបន់ X16 ក្នុងឃុំ ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំដូចឆ្នាំកន្លងទៅនោះឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជារយៈពេលគម្រប់៤៦ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

*សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យមានការសិក្សាសាងសង់សំណង់ពាក់ព័ន្ធប្រវត្តិតស៊ូ និងប្រវត្តិយោធានៅតាមខេត្ត។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចបានមានវត្តមានមិនដាច់ក្នុងព្រឹត្តិការណ៍របស់ជាតិ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចាប់ផ្តើមសង្ស័យលើសកម្មភាពរបស់ខ្មែរក្រហមតាំងពីខែកញ្ញា ឆ្នាំ១៩៧៤។

*សម្តេចតេជោ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១

FN ៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី កម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន ដែល ជា រោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១៖

  • សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីទៀត ជាប្រយោជន៍សម្រាប់អ្នករាជធានីភ្នំពេញ។
  • ដោយការសម្ពោធរោងចក្រទឹកស្អាតនៅបាក់ខែង ចំពោះខួបចម្រើនព្រះជន្មរបស់ព្រះវររាជមាតាជាតិខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលនេះ ក៏ជាសមិទ្ធផលដែលផ្សារភ្ជាប់នឹងព្រះរាជសកម្មភាពរបស់ហ្លួងម៉ែផងដែរ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រទឹកស្អាតបាក់ខែង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ គឺចំពេលនៃការធ្វើរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា។ តែមកដល់ពេលនេះ បញ្ហារបស់មីយ៉ាន់ម៉ា មិនទាន់បញ្ចប់នៅឡើយទេ។
  • ផ្តើមចេញពីបញ្ហាខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញភាពខុសគ្នា រវាងប្រទេសមានសង្គ្រាម និងប្រទេសមានសុខសន្តិភាព។ សម្តេចតេជោ បានលើកឡើងថា ប្រទេសមានសន្តិភាពមានតែការអភិវឌ្ឍន៍ ហើយប្រទេសមានសង្គ្រាមមានតែការបំផ្លិចបំផ្លាញ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ការអភិវឌ្ឍន៍រាជធានីភ្នំពេញ បើមិនឱ្យសម្តេចពឹងជប៉ុន បារាំង និងសហគមន៍អឺរ៉ុប តើឱ្យសម្តេចទៅពឹងនរណា?
  • សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅបារាំង និងទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង ឱ្យបន្តជួយអភិវឌ្ឍន៍ភាពផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ហើយកុំបារម្ភរឿងកម្ពុជាអត់មានលុយសងត្រឡប់។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គេមិនអាចផ្លាស់ប្តូរអតីតកាលបាននោះឡើយ តែអតីតកាលជាម៉ែត្រវ៉ាស់បច្ចុប្បន្នកាល និងជាពិសោធន៍សម្រាប់បច្ចុប្បន្ន និងតម្រង់ទិសទៅអនាគត។
  • សម្តេចតេជោ ហ៊ុន សែន រំលឹកថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខូចកូនក្នុងផ្ទៃអស់មួយ...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីប្រជុំបូកសរុប របាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

FN ៖ នៅរសៀលថ្ងៃចន្ទ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រជុំបូកសរុបរបាយការណ៍ ប្រចាំ អាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

សូមរំលឹកថា នៅដើមអាណត្តិនីមួយៗ រាជរដ្ឋាភិបាល តែងបានបង្កើត ក្រុមការ ងារ ថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត សំដៅគាំទ្រ និងរួមចំណែកជំរុញ ការ អនុ វត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុ កោណ ដំណាក់កាលទី៤ ផែន ការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និង កម្មវិធីកំណែទម្រង់ នានា របស់រាជរដ្ឋាភិបាល។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជា បានដាក់មន្ត្រីចុះជួយមូលដ្ឋានតាំងពីឆ្នាំ១៩៨២ ដើម្បីផ្សារភ្ជាប់ភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋាន។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបញ្ជូនមន្ត្រីចុះទៅមូលដ្ឋានមិនមែនជារឿងថ្មីថ្មោងនោះឡើយ សម្រាប់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមការងារថ្នាក់ជាតិ មិនបានធ្វើឱ្យបាត់បង់ការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋាននោះឡើយ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែច្បាប់ស្តីពីការបោះឆ្នោត មិនត្រឹមតែជាការកែទម្រង់សម្រាប់អ្នកឈរឱ្យគេបោះឆ្នោតប៉ុណ្ណោះ តែក៏ជាវិធានការការពារនៃដំណើរការបោះឆ្នោតទាំងមូល កុំឱ្យជនណាមួយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុក គេធ្វើសម្រាប់ដាក់មនុស្សខូច។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាព «ភ្លើ» របស់មេក្រុមប្រឆាំង ជាឱកាសសម្រាប់បក្សប្រជាជនកម្ពុជា...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ

FN ៖ នៅថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានី ភ្នំពេញ។ ជំនួបសំណេះសំណាលធ្វើឡើង នៅរោងចក្រមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ។

ខាងក្រោមខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ៖

  • សម្តេចតេជោ ហ៊ុន សែន យល់សប្តិឃើញសម្តេច ហ៊ុន ណេង ចុះចាប់ត្រី។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពស្និទ្ធស្នាលរវាងសម្តេច និងកម្មករ កម្មការិនី ព្រោះពួកគេចាត់ទុកសម្តេចដូចជាសាច់ញាតិក្នុងគ្រួសារ។
  • សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ថា អត្រាកំណើតទីជនបទ ខ្ពស់ជាងនៅរាជធានី។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចហៅកម្មករ កម្មការិនី មកសួរ មិនមែនសួរដើម្បីសួរនោះទេ តែដើម្បីបានដឹងព័ត៌មានមួយចំនួនរបស់កម្មកត កម្មការិនី។
  • សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃ ពេលកម្មករ កម្មការិនីដំឡើងប្រាក់ឈ្នួល។
  • សម្តេចតេជោ ហ៊ុន សែន សរសើរសេវាទូរស័ព្ទសែលកាតរបស់អ្នកឧកញ៉ា គិត ម៉េង ល្អជាងសេវារបស់ក្រុមហ៊ុនដទៃ។
  • សម្តេចតេជោ ហ៊ុន សែន បញ្ជូនលោក ឆៃ ស៊ីណារិទ្ធ ទៅកាន់ខេត្តភាគឦសាន គ្រប់គ្រងការងារសន្តិសុខ បន្ទាប់ពីវៀតណាម ផ្ទុះអំពើហិង្សា
  • សម្តេចតេជោ ហ៊ុន សែន...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនសិស្សវិជ្ជាជីវៈតុលាការ

FN ៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យ សភា ភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី។

វត្តមានរបស់សម្តេចតេជោ សម្រាប់កម្មវិធីទាំងពីរនាថ្ងៃនេះ ជាការបង្ហាញអំពីការ យក ចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី លើការបណ្តុះបណ្តាល និងការ ពង្រឹង សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដែលជាផ្នែកមួយនៃការងារ កែ ទម្រង់ វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។

ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនសិស្សវិជ្ជាជីវៈតុលាការ៖

  • សម្តេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរដ្ឋទូតជប៉ុនថា ទីតាំងសាលាបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា គឺជាកន្លែងធ្លាប់វាយគ្នាជាមួយខ្មែរក្រហម។
  • សម្តេចតេជោ ហ៊ុន សែន រំលឹករឿងធ្វើកំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា ដោយបានប្តូរសិទ្ធិសម្រេចតែងតាំងប្រធានតុលាការ និងអយ្យការអមតុលាការ ពីនាយករដ្ឋមន្ត្រី មកក្រុមប្រឹក្សារដ្ឋវិញ ដោយមានរដ្ឋមន្ត្រីយុត្តិធម៌ជាប្រធាន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ប្រព័ន្ធតុលាការនៅកម្ពុជា កាលពីដើមឡើយមានតែពីរថ្នាក់ទេ តែក្នុងសម័យអ៊ុនតាក់ ទើបបង្កើតឱ្យមានសាលាឧទ្ធរណ៍មួយទៀត។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចក្ខុវិស័យតាំងពីដើមរបស់សម្តេច គឺកែទម្រង់ ៩៩ភាគរយ «រស់» មិនកែទម្រង់ ៩៩ភាគរយ «ស្លាប់»។
  • សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរៀបចំសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សស្នាក់នៅ ទាំងសិស្សវិជ្ជាជីវៈតុលាការ និងសិស្សសេដ្ឋកិច្ច។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

FN ៖ នៅព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់​ការ​សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅក្នុងឱកាសខាងលើ៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាប់ចាប់តាំងពីឆ្នាំ១៩៩៦មក សម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន២២លើក ដែលជាចំនួនច្រើនជាងគេបើធៀបសាកលវិទ្យាល័យនានា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិនិត្យលើការអប់រំនាពេលបច្ចុប្បន្ន បានដើរឆ្ពោះមកឆ្ងាយបើធៀបនឹងពេលប្រទេសទើបរំដោះចេញពីរបបខ្មែរក្រហមនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការពេញចិត្តចំពោះការវិវឌ្ឍន៍យ៉ាងល្អលើការ​អប់រំនៅកម្ពុជា។ ក្នុងនោះសម្តេចតេជោ បានបង្ហាញការពេញចិត្តចំពោះការសម្រេចចិត្ត​របស់​សម្តេច ឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍ក្នុងវិស័យអប់រំ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិវឌ្ឍន៍ដ៏ល្អលើវិស័យអប់រំ គឺបានពីការចូលរួមពីសង្គមកម្ពុជាទាំងអស់គ្នា ទាំងថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំសាលា អាណាព្យាបាល និងសិស្សផ្ទាល់។
  • សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះការវិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រីនៅកម្ពុជា ជាពិសេសសហគ្រិនជាច្រើន គឺជាស្ត្រី។
  • សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះស្ត្រី ដែលប្រឹងប្រែងបង្កើនសមត្ថភាព។ ការអភិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រី គឺបានក្លាយជាការរួមចំណែកជួយដល់គ្រួសារ និងសង្គម។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យរបស់រដ្ឋចំនួន នៅតែដើរតួនាទីសំខាន់សម្រាប់ការអប់រំ។ សាកលវិទ្យាល័យទាំង៣នោះរួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជាពិសេសនាវាដើរដោយថាមពលនុយក្លេអ៊ែរ គឹជាក្តីបារម្ភមួយសម្រាប់ពិភពលោក។
  • សម្តេចតេជោ ហ៊ុន...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ជិត២ម៉ឺននាក់

FN ៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង។ ជំនួបសំណេះសំណាលធ្វើឡើង​នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK)។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលរយៈពេលប្រមាណ១ម៉ោង៤០នាទី៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍បានធ្វើឱ្យសម្តេចវង្វេងទាំងនៅទីក្រុង និងជនបទ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានក្រុមការងារមួយក្រុមតែងកត់ត្រារាល់ប្រសាសន៍របស់សម្តេចក្នុងវេទិកាសាធារណៈ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរថៅកែរោងចក្រ និងកម្មករ កម្មការិនីទាំងអស់ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រមួយចំនួនបិទទ្វារពេលជំងឺកូវីដ១៩ រាតត្បាត ដោយសារខ្វះការផ្គត់ផ្គង់វត្ថុធាតុដើម។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាមួយកម្មករ និយោជិតជុំទី២នេះ ដើម្បីពិនិត្យលើវឌ្ឍនភាពកើតចេញពីជំនួបជុំទី១ និងពិនិត្យលទ្ធភាពដាក់លក្ខខណ្ឌដទៃជួយដល់កម្មករ។
  • សម្តេចតេជោ ហ៊ុន សែ​ន បង្ហាញការប្រតិកម្មលើគោលនយោបាយរបស់អ្នកនយោបាយវ័យក្មេងថៃ ដែលមានបំណងដេញពលករខ្មែរ និងឡាវចេញពីប្រទេស។ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកនយោបាយឈ្នះឆ្នោតនៅថៃ មើលឱ្យឆ្ងាយពីប្រទេសថៃ លើគោលនយោបាយរបស់ខ្លួន។
  • សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា នយោបាយបណ្តេញពលករបរទេសចេញពីប្រទេសថៃ នឹងមិនទទួលបានការគាំទ្រនោះទេ ហើយនឹងប៉ះពាល់ដល់ច្រវាក់ផលិតកម្មរបស់ថៃ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីពិសោធន៍ដ៏ឈឺចាប់ក្នុងជីវិតនៃការបាត់បង់កូន នាំឱ្យសម្តេចគិតគូរខ្ពស់ដល់កម្មការិនីមានផ្ទៃពោះ។
  • សម្តេចតេជោ ហ៊ុន...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ

FN ៖ សុខសន្តិភាពដែលកំពុងគ្របដណ្តប់លើផ្ទៃប្រទេសកម្ពុជា បូករួមឆន្ទៈដឹកនាំ ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននាំឱ្យ សមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាកើតមានជាហូរហែ។

សមិទ្ធ ផលដ៏មានសារៈសំខាន់សម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅក្នុងរាជធានី ភ្នំពេញចំនួនពីរទៀត គឺស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ ត្រូវបានរៀបចំដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះហើយ បន្ទាប់ពីដាក់ឱ្យប្រជាពលរដ្ឋឆ្លង កាត់បណ្តោះអាសន្នរយៈពេលជាងមួយខែមកនោះ។

ពិធីសម្ពោធស្ពានទាំងពីរនេះ បានប្រព្រឹត្តទៅក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ គឺជាសមិទ្ធផលថ្មីមួយទៀត កើតចេញពីការប្រឹងប្រែងរួមគ្នាកសាងឡើង។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ គឺជាសមិទ្ធផលកើតចេញក្រោមគោលនយោបាយ «យកស្លឹកត្នោត ខ្ចប់ស្កត្នោត» ពោលយកចំណូលរបស់រាជធានីភ្នំពេញ ទៅសាងសមិទ្ធផលក្នុងរាជធានី។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុនពេលមានការអភិវឌ្ឍន៍នៅក្រុងរណបជ្រោយចង្វារ គឺមានការព្រួយបារម្ភរឿងទឹកពីទន្លេសាប បុកកាត់ផ្តាច់ផ្លូវជាតិលេខ៦។ តែបច្ចុប្បន្នមិនមានការបារម្ភទៀតនោះទេ ផ្ទុយទៅវិញការភិវឌ្ឍន៍នៅតំបន់នេះ ធ្វើឱ្យមានចំណូលសម្រាប់សេដ្ឋកិច្ចជាតិថែមទៀត។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច បានកាត់ផ្តាច់របរអ្នករត់ទូកដ និងស្រឡាងច្រើនហើយ ដោយសារសាងសង់ស្ពាន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនចង់ឱ្យប្រជាពលរដ្ឋចំណាយលុយពេលឆ្លងស្ពាននោះទេ។ អាស្រ័យហេតុនេះហើយ ទើបសម្តេចទិញយកស្ពានព្រែកព្នៅ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានស្ពាន៣ទៀត នឹងត្រូវសាងសង់ឆ្លងកាត់ទន្លេ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធ អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង ៧០លានដុល្លារ

 

FN ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះអគារព្យាបាល កម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយនៅ ក្នុងមន្ទីរពេទ្យកាលម៉ែតនិយាយដោយឡែក និងនិយាយជារួមសម្រាប់កម្ពុជាទាំងមូលនោះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ។

ពិធីសម្ពោធសមិទ្ធផលថ្មីក្នុង វិស័យសុខាភិបាលនៅកម្ពុជានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្តរកថាសំណេះសំណាលប្រមាណ១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗសម្តេចតេជោ ហ៊ុន សែន៖

  • សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនឹងយោគយល់ចំពោះការ បិទមហាវិថីព្រះមុនីវង្ស រៀបចំពិធីសម្ពោធអគារព្យាបាលតេជោអភិវឌ្ឍន៍ នៅមន្ទីរពេទ្យកាល់ម៉ែត។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមជាមួយ សម្តេចផ្តល់ថវិកាសាងសង់អគារព្យាបាលនេះឡើង។
  • សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលបានយល់ព្រមទម្លាក់ថវិកា ៣០លានដុល្លារ ដើម្បីសាងសង់អគារព្យាបាលនេះ។
  • សម្តេចតេជោ ហ៊ុន សែន បង្ហើបថា មានសប្បុរសជនពីរនាក់ ប្រកាសចូលលុយជួយសង់អគារព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែអត់ទាន់ឱ្យលុយ។ សម្បុរសជនម្នាក់ប្រកាសបរិច្ចាគ២លានដុល្លារ និងម្នាក់ទៀត ប្រកាសបរិច្ចាគ ២០ម៉ឺនដុល្លារ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាបានពីសប្បុរសជនសម្រាប់សាងសង់អគារព្យាបាលនៅពេទ្យកាល់ម៉ែត មានចំនួនសរុប ២២៣នាក់ ស្មើនឹង ៧២លានដុល្លារ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាទទួលបានសម្រាប់កសាងអគារព្យាបាល និងបំពាក់បរិក្ខា នៅពេទ្យកាល់ម៉ែតសរុប ១០២លាន ៨សែនដុល្លារ និង២៨១លានរៀល។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យសុខាភិបាល និងការអប់រំ នៅតែជាវិស័យអាទិភាពសម្រាប់កម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបីព្រមគ្នា នៅតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាសមិទ្ធផលកើតចេ ញ ពីនយោបាយខ្សែក្រវាត់ និងផ្លូវ

FN ៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ នឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋ មន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីចំនួន៣ ជាមួយគ្នានៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដែលជាសមិទ្ធផល កើតចេញនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបសំណេះសំណាលដោយផ្ទាល់ ជាមួយ កម្មករ កម្មការិនី រកឃើញមធ្យោបាយ និងដំណោះស្រាយមួយចំនួនពាក់ព័ន្ធការងាររបស់កម្មករ កម្មការិនី។
  • សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកឡើងវិញថា ឧស្សាហកម្មកាត់ដេរនៅកម្ពុជា បានចាប់ផ្តើមជាមួយប្រាក់ឈ្នួលត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងចិន មិនស្មើគ្នាទេ តែត្រូវដឹងថា ទំនិញចិននាំចូលកម្ពុជាភាគច្រើន ជាវត្ថុធាតុដើម ដើម្បីផល្លិតនៅកម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់គោលនយោបាយគាំពារដល់កម្មការិនី មានផ្ទៃពោះ ឧបត្ថម្ភថវិកាចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ។
  • សម្តេចតេជោ ហ៊ុន សែន ផ្តាំដល់រដ្ឋលេខាតំណាងក្រសួង បើមិនដឹងរឿងរបស់ក្រសួង មិនបាច់ចុះតាមសម្តេចទេ នាំតែខាតសាំងរដ្ឋ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឧបត្ថម្ភថវិកាដល់កម្មការិនីចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ជាគោលនយោបាយជាក់លាក់ មិនមែនឆក់កណ្តៀត ឬជាសន្យាខ្យល់នោះទេ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច គឺជាឆ្មបបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដោយផ្ទាល់។
  • សម្តេចតេជោ ហ៊ុន សែន...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតពេទ្យជាង ១ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណម៉ោង១៖៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់របស់សម្តេច៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយបានអញ្ជើញមកចែកសញ្ញាបត្រជូននិស្សិតពេទ្យ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតពេទ្យជ័យលាភីនៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យសុខាភិបាល។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពជាមួយការឈានឡើងលើវិស័យសុខាភិបាលរបស់កម្ពុជា គ្រាដែលពីអតីតកាលមានស្ថានភាពលំបាកខ្លាំង។
  • សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរដល់ក្រសួងសុខាភិបាល សាកលវិទ្យាល័យ ក៏ដូចជាសាស្ត្រាចារ្យទាំងអស់ ដែលបានជម្នះការលំបាកបង្កើតបានធនធានមនុស្សក្នុងវិស័យសុខាភិបាល។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើធៀបចំណុចចាប់ផ្តើមរបស់កម្ពុជាក្រោយរបបខ្មែរក្រហម បច្ចុប្បន្នស្ថានភាពសុខាភិបាលរបស់កម្ពុជាមានភាពល្អប្រសើរច្រើន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានឆ្លងផុតវាលសង្គ្រាម វាលអត់ឃ្លាន តែវាលជំងឺប្រហែលជាពិបាកឆ្លងផុត។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រែប្រួលអាកាសធាតុបាននាំមកនូវជំងឺថ្មីៗជាច្រើន ដែលទាមទារឱ្យមានការអភិវឌ្ឍសមត្ថភាពគ្រូពេទ្យ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណគ្រូពេទ្យទទួលសញ្ញាបត្រនៅថ្ងៃនេះ បានស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសមួយដែលមិត្តភក្តិបរទេសបានបញ្ជូនមនុស្សមកដកពិសោធន៍។ មិនត្រឹមតែវិស័យសុខាភិបាលនោះទេ គឺមានវិស័យជាច្រើនទៀត។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា រីករាយនឹងទទួលការមកស្វែងយល់ និងដកពិសោធន៍ការជោគជ័យរបស់កម្ពុជា ពីសំណាក់អ្នកសិក្សាស្រាវជ្រាវទាំងឡាយ។
  • សម្តេចតេជោ ហ៊ុន...Read More

ទៅមុខថយក្រោយ